កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ពលរដ្ឋខណ្ឌជ្រោយចង្វារជំរុញឲ្យស្ថាប័នចំនួនបីជួយបញ្ចប់ជម្លោះដីជាមួយក្រុមហ៊ុន OCIC
ប្រជាពលរដ្ឋជាង ១០០នាក់មកពី ៣សង្កាត់ក្នុងខណ្ឌជ្រោយចង្វារ ប្រមូលផ្ដុំគ្នាតវ៉ាដោយលើកបដា និងដាក់ញត្តិទៅកាន់ស្ថាប័នចំនួន៣ មានរដ្ឋសភា ព្រឹទ្ធសភា និងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែមីនា ដើម្បីទាមទារឲ្យស្ថាប័នទាំងបីនេះ ផ្អាកសកម្មភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) លើគម្រោងទីក្រុងរណបបណ្ដោះអាសន្ន ហើយងាកមកដោះស្រាយផលប៉ះពាល់ដីស្រែចម្ការ និងផ្ទះសម្បែងរបស់ពួកគាត់ឲ្យចប់ជាមុនសិន។ ពលរដ្ឋទាំងបីសង្កាត់ គឺសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក អះអាងថា ពួកគាត់ធ្លាប់បានតវ៉ាជាច្រើនលើកមកហើយជាមួយនឹងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី តែនៅតែមិនទាន់ឃើញមានលទ្ធផលណាមួយនៅឡើយ។ ចំណែកឯសង្គមស៊ីវិលរិះគន់ជាថ្មីថា អាជ្ញាធរគ្មានឆន្ទៈដោះស្រាយជម្លោះដីធ្លីនៅតំបន់មានជម្លោះឲ្យបានចប់នោះទេ។
អានបន្ត -
៣សំណួរទៅរដ្ឋាភិបាលពាក់ពន្ធ័ដីសម្បទានសេដ្ឋកិច្ចរបស់កងទ័ពវៀតណាមនៅរតនគិរី
ប្រធានរដ្ឋសភាសម្តេច ហេង សំរិនបានបញ្ជូនលិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលសួរនាំ រដ្ឋាភិបាលទាក់ទងនឹងដីសម្បទាន សេដ្ឋកិច្ចក្នុងខេត្តរតនគិរី ដែលមានការចុះផ្សាយ ពីសារព័ត៌មានខេមបូឌាដេលី ចុះថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១៥ ក្រោមចំណងជើងថា«កងទ័ពប្រជាជនវៀតណាមទទួលបានការគ្រប់គ្រងដីប្រហែល ៤០០០០ហិកតា យ៉ាងស្ងាត់ៗ នៅខេត្តរតនគិរី»។ លិខិតមួយច្បាប់ចុះថ្ងៃទី៩ ខែមិនា ដាក់ទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមានការឯកភាពពីប្រធានរដ្ឋសភា បានដាក់ជាសំណួរទៅរដ្ឋាភិបាលចំនួន៣ ដែលទី១ សួរថា ហេតុអ្វីបានជាកងទ័ពប្រជាជនវៀតណាមទទួល បានការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរី? ទី២ ថាតើមានវត្តមានកងទ័ពប្រជាជនវៀតណាមនៅលើដីសម្បទាន សេដ្ឋកិច្ចដែលគ្រប់គ្រងដោយកងទ័ពប្រជាជនវៀតណាមនៅខេត្តរតនគិរីឬទេ?និងទី៣ តើរាជរដ្ឋាភិបាលមានគម្រោងដកហូតដីសម្បទានសេដ្ឋកិច្ចដែលគ្រប់គ្រង ដោយកងទ័ពវៀតណាមនៅខេត្តរតនគិរីឬទេ?
អានបន្ត -
សកម្មជនការពារព្រៃឡង់ខេត្តកំពង់ធំថាបទល្មើសព្រៃឈើកើនឡើងនៅក្នុងព្រៃឡង់
ប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់ព្រៃឡង់ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បញ្ជាក់ថា ក្រុមជនល្មើសនៅតែបន្តចូលទៅកាប់ឈើធំៗនៅក្នុងតំបន់ព្រៃឡង់ដដែល។ ពួកគេសង្កេតឃើញថា សកម្មភាពនោះរឹតតែកើនឡើង។ ការលើកឡើងនេះ ក្រោយពេលប្រជាសហគមន៍នាំគ្នាចុះល្បាតព្រៃឡង់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ មីនា ដោយប្រទះឃើញសកម្មភាពបទល្មើសជាច្រើននៅតែកើតមាន។
អានបន្ត -
ស្ត្រីជនជាតិដើមភាគតិចខេត្តក្រចេះចង់ឲ្យអាជ្ញាធរយកចិត្តទុកដាក់អភិរក្សធនធានធម្មជាតិ
ស្ត្រីជនជាតិដើមភាគតិចព្នង នៅខេត្តក្រចេះ លើកឡើងថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើសិទ្ធិស្ត្រី ដោយសារការចូលរួមការពារដីព្រៃសហគមន៍នៅមូលដ្ឋានរបស់ពួកគេឡើយ។ ការលើកឡើងបែបនេះ ក្នុងពេលស្ត្រីទាំងនោះចូលរួមក្នុងពិធីពិគ្រោះយោបល់ស្ដីពីការចូលរួមរបស់ស្ត្រី ដើម្បីជំរុញឲ្យមានដំណោះស្រាយបញ្ហាព្រៃសហគមន៍ក្នុងឃុំថ្មី ស្រុកចិត្របូរី រៀបចំដោយអង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម (KUSD) កាលពីថ្ងៃទី៨ មីនា។ ការបាត់បង់ធនធានធម្មជាតិ គឺជាប្រធានបទសំខាន់ ដែលស្ត្រីជាជនជាតិដើមភាគតិចព្នង កំពុងស្វែងរកវិធានការឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធររដ្ឋាភិបាលជួយអន្តរាគមន៍សង្គ្រោះ បន្ទាប់ពីមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមកវិនិយោគនៅក្បែរមូលដ្ឋានពួកគាត់ និងយាយីដល់ដំណើរការប្រមូលអនុផលព្រៃឈើលក្ខណៈប្រពៃណីជនជាតិដើមភាគតិចនៅរយៈពេលប៉ុន្មានឆ្នាំនេះ។
អានបន្ត -
ប្រធានរដ្ឋសភាជំរុញឲ្យយកចិត្តទុកដាក់មតិយោបល់លើសេចក្ដីព្រាងច្បាប់សហជីព
ប្រធានរដ្ឋសភាលោក ហេង សំរិន ជំរុញឲ្យគណៈកម្មការចំពោះកិច្ចរបស់គណបក្សទាំងពីរយកចិត្តទុកដាក់លើមតិយោបល់ និងអនុសាសន៍លើសេចក្ដីព្រាងច្បាប់ដែលទទួលបានពីសិក្ខាសាលាក្នុងថ្ងៃនេះ ដោយលោកថា ដើម្បីធានាថាច្បាប់នេះនឹងបម្រើផលប្រយោជន៍ទាំងភាគីនយោជិត និងនិយោជក។ នៅព្រឹកថ្ងៃពុធនេះ រដ្ឋសភាបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ តំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងសហព័ន្ធ សហជីពមកពីរោងចក្រផ្សេងៗសរុបជាង១០០ស្ថាប័ន។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សថាការស្លាប់ទណ្ឌិតម្នាក់នៅពន្ធនាគារខេត្តពោធិ៍សាត់ជាករណីមនុស្សឃាត
មន្ត្រីការពារសិទ្ធិមនុស្សអះអាងថា ការស្លាប់របស់អ្នកទោសម្នាក់នៅក្នុងមណ្ឌលអប់រំកែប្រែទី៤ ឬ "ម.៤" នាខេត្តពោធិ៍សាត់ កាលពីចុងខែមករា ឆ្នាំ២០១៦ គឺជាករណីមនុស្សឃាត មិនមែនជាករណីធ្វើអត្តឃាតដោយចងកដូចក្នុងកំណត់ហេតុរបស់សមត្ថកិច្ចនោះទេ។ ក្រុមគ្រួសារទណ្ឌិត កំពុងសើរើ និងប្ដឹងរឿងករណីនេះទៅតុលាការ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីជួយអន្តរាគមន៍ និងរកយុត្តិធម៌។ នៅក្នុងពាក្យបណ្ដឹងដាក់ចូលតំណាងអយ្យការនៃសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ របស់ម្ដាយទណ្ឌិតឈ្មោះ តូច សុវណ្ណារ៉េត អាយុ ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានស្នើឲ្យព្រះរាជអាជ្ញា ជួយរកយុត្តិធម៌ជូនសពកូនប្រុសរបស់គាត់ ដោយប្រាប់ពីហេតុការណ៍មុនពេលស្លាប់ និងបង្ហាញពីស្លាកស្នាមមួយចំនួននៅលើសាកសព ដែលគួរឲ្យសង្ស័យថា អាចជាករណីមនុស្សឃាត។
អានបន្ត -
សាលាក្រុងបដិសេធមិនឲ្យក្រុមបណ្ដាញស្ត្រីជិះកង់អបអរទិវានារីអន្តរជាតិ៨មីនា
សាលារាជធានីភ្នំពេញ បដិសេធមិនឲ្យក្រុមស្ត្រីជិះកង់អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា នៅថ្ងៃស្អែកទេ ដោយហេតុផលកកស្ទះចរាចរណ៍។ ការឆ្លើយតបនេះ បន្ទាប់ពីអង្គការសង្គមស៊ីវិល និងបណ្ដាសហគមន៍ដែលរងគ្រោះដោយសារការរំលោភសិទ្ធិស្ត្រី កាលពីសប្ដាហ៍មុនបានជូនដំណឹងពីគម្រោងប្រមូលផ្ដុំគ្នាជិះកង់ ទៅដាក់ញត្តិនៅរដ្ឋសភា និងផ្សព្វផ្សាយឲ្យសាធារណជន ចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី។ ក្រុមស្ត្រីខកចិត្តមិនបានជួបជុំគ្នាជិះកង់ដង្ហែក្បួនអបអរទិវានារីអន្តរជាតិ ៨ មីនា។ ក្រុមស្ត្រីទាំងនេះមានដូចជា បណ្ដាញស្ត្រី សង្គមស៊ីវិល និងស្ត្រីមកពីសហគមន៍រងគ្រោះដីធ្លី ជាដើម។
អានបន្ត -
ក្រុមគ្រួសារសកម្មជនមាតាធម្មជាតិស្នើនាយករដ្ឋមន្រ្តីអន្តរាគមន៍ដោះលែងកូននិងស្វាមី
ក្រុមគ្រួសាររបស់សកម្មជនមាតាធម្មជាតិ៣នាក់ដែលកំពុងជាប់ពន្ធនាគារនៅថ្ងៃចន្ទនេះបានស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីនិងស្ថាប័នពាក់ព័ន្ធ ឲ្យដោះលែងស្វាមីនិងកូន ដោយអះអាងថាការចោទប្រកាន់របស់តុលាការខេត្តកោះកុងធ្វើឡើងទាំងអយុត្តិធម៌។ សកម្មជនចលនាមាតាធម្មជាតិ៣នាក់ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។
អានបន្ត -
បញ្ហាអភិវឌ្ឍផ្លូវដែក៖ ក្រសួងសន្យាជាលើកទី៤ ថាបើកវេទិកាសាធារណៈ
នេះលើកទី៤ហើយ ដែលតំណាងប្រជាពលរដ្ឋទាំង៨សហគមន៍ នៅក្នុងតំបន់ផ្លូវដែករថភ្លើង បានបន្តទាមទារឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន បើកវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសឲ្យពួកគេសួរដេញដោលអំពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ចាប់ពីផ្លូវចំណតរថភ្លើងចាស់ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្នុងចំណោមប្រជាពលរដ្ឋជិត២០០នាក់ដែលមកតវ៉ា តំណាងសហគមន៍ទាំង៨ ត្រូវបានអនុញ្ញាតឲ្យចូលចរចាជាមួយតំណាងក្រសួង ពីបញ្ហានេះ។ បន្ទាប់ពីបញ្ជប់កិច្ចចរចានេះ រដ្ឋលេខាធិការក្រសួងសាធារណការ លោក លីម ស៊ីដេនីន ដែលជាអ្នកទទួលបន្ទុកលើគម្រោងនេះ បានចេញមកថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋទាំងអស់ថា រយៈពេល១៥ថ្ងៃទៀតយ៉ាងយូរ ក្រសួងនឹងបើកវេទិកាសាធារណៈ ជូនប្រជាពលរដ្ឋ។ លោក សង្ឃឹមថា ក្នុងរយៈពេលកន្លះខែនេះ ក្រសួងនឹងអាចជ្រើសរើសបានក្រុមហ៊ុន១ ជាផ្លូវការ ក្នុងចំណោមក្រុមហ៊ុនទាំង៣ ដែលកំពុងតែដេញថ្លៃគ្នា ដើម្បីបានសិទ្ធិវិនិយោគលើគម្រោងសាងសង់ផ្លូវដែកនេះ។
អានបន្ត -
យុវជនធ្វើយុទ្ធនាការបំផុសស្មារតីពលរដ្ឋខេត្តស្ទឹងត្រែងពីផលអវិជ្ជមាននៃទំនប់ដនសាហុង
យុវជនប្រមាណ ២០នាក់នៅក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទី៧ មីនា ធ្វើយុទ្ធនាការតវ៉ាប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ប្រទេសឡាវ បន្ទាប់ពីពួកគេចុះស្រាវជ្រាវពីផលប៉ះពាល់ពីទំនប់វារីអគ្គិសនីដនសាហុង។ យុទ្ធនាការនោះ ពួកគាត់ផ្ដោតសំខាន់បំផុសស្មារតីពលរដ្ឋ ឲ្យយល់ដឹងពីផលប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដែលកំពុងសាងសង់។ ក្រុមយុវជនធ្វើការទាក់ទងការការពារបរិស្ថាន បានដើរដង្ហែក្បួននៅខាងមុខផ្សារខេត្តស្ទឹងត្រែង អមដោយបដាចងក្រណាត់អក្សរលើក្បាល កាន់ឧបករណ៍បំពងសំឡេង ស្រែកប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង។
អានបន្ត -
សាលាដំបូងខេត្តក្រចេះកោះហៅតំណាងពលរដ្ឋ៣៧គ្រួសារចូលបំភ្លឺរឿងជម្លោះដីធ្លី
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានកោះហៅពលរដ្ឋ ៣៧គ្រួសារ សាកសួរជាបឋមពីរឿងជម្លោះដីធ្លីនៅឃុំសំបុក ស្រុកចិត្របូរី។ តំណាងពលរដ្ឋ ៣៧គ្រួសារ ចាត់ទុកការកោះហៅរបស់តំណាងអយ្យការ ថាជាចេតនាបំបាក់ស្មារតីអ្នកភូមិដែលទាមទារដីធ្លីអាស្រ័យផល។ ពលរដ្ឋរស់នៅឃុំសំបុក ស្រុកចិត្របូរី ៣៧គ្រួសារដែលកើតចេញពីពលរដ្ឋ ១២គ្រួសារ ហើយពលរដ្ឋទាំង ១២គ្រួសារ មានជម្លោះដីធ្លីជាមួយអ្នកភូមិថ្មគ្រែ ៧៥គ្រួសារតាំងពីឆ្នាំ១៩៩៧។ ពួកគាត់បានស្វែងរកអន្តរាគមន៍ពីអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ ទាក់ទងការផ្តល់ដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរខេត្តក្រចេះ។
អានបន្ត -
សហជីពនិងសង្គមស៊ីវិលចំនួន២១ស្នើសុំពេលវេលាពិភាក្សាលើសេចក្ដីព្រាងច្បាប់សហជីព
ក្រុមសហជីព និងអង្គការសង្គមស៊ីវិលដែលតស៊ូមតិលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ស្នើឲ្យរដ្ឋសភា ផ្ដល់ពេលវេលាឲ្យបានគ្រប់គ្រាន់សម្រាប់ការពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសនោះ បន្ទាប់ពីរដ្ឋសភា គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយរយៈពេលមួយព្រឹក នៅថ្ងៃទី៩ ខែមីនា ខាងមុខ។ ប៉ុន្តែសំណើនេះ ត្រូវបានសមាជិកក្រុមការងារចំពោះកិច្ចនៃគណបក្សកាន់អំណាច បដិសេធភ្លាមៗ។ សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមសហជីព និងអង្គការសង្គមស៊ីវិលចំនួន២១ ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា លើកឡើងថា សិក្ខាសាលារយៈពេលមួយព្រឹកដែលរដ្ឋសភាគ្រោងនឹងរៀបចំនៅថ្ងៃទី៩ មីនា ខាងមុខ ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនោះ មិនគ្រប់គ្រាន់សម្រាប់ការពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយលើមាត្រាមួយចំនួន ដែលជាកង្វល់របស់ក្រុមសហជីពនោះទេ។
អានបន្ត -
តុលាការសម្រេចដោះលែងសកម្មជនបរិស្ថានជនជាតិដើមភាគតិចខេត្តកោះកុង
សកម្មជនបរិស្ថានជាជនជាតិដើមភាគតិច លោក វ៉ែន វ៉ន ដែលត្រូវស្គាល់ថាជាអ្នកតំណាងជនជាតិភាគតិចជងមកពីស្រុកថ្មបាំងនិងតែងតែចេញមុខការពារតំបន់អារ៉ែង ត្រូវបានតុលាការខេត្តកោះកុងកាត់ព្យួរទោស១ឆ្នាំ ហើយលោកនឹងត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ។ លោក វ៉ែន វ៉ន ត្រូវបានតុលាការឃុំខ្លួនចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ពីបទប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត នៅភូមិឬស្ស៊ី ឃុំជំនាប់ ស្រុកថ្មបាំង តាមបញ្ញត្តិមាត្រា៩៨នៃច្បាប់ស្តីពីព្រៃឈើនិងបទលុបបំបាត់វត្ថុតាង ប្រព្រឹត្តតាមបញ្ញត្តិមាត្រា៥៣៣នៃក្រមព្រហ្មទណ្ឌ។
អានបន្ត -
CCHR រកឃើញថារដ្ឋាភិបាលបង្កើនអំណាចបំបិទសំឡេងរិះគន់លើអ៊ីនធឺណិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) រកឃើញថា រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគោលបំណងបង្កើនអំណាច ដើម្បីបំបិទសំឡេងរិះគន់លើប្រព័ន្ធអ៊ីនធឺណិត។ ការរកឃើញរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នេះ ត្រូវបានចេញផ្សាយក្នុងកំណត់ត្រាសង្ខេបស្ដីពី «ទិដ្ឋភាពទូទៅនៃស្ថានភាពសិទ្ធិបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា» នៅថ្ងៃទី៣ មីនា។
អានបន្ត -
មន្រ្តីជាន់ខ្ពស់ជំរុញឲ្យដោះស្រាយជម្លោះដីទប់ស្កាត់កុំឲ្យមាន”បដិវត្តន៍ដីធ្លី”
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលទទួលបន្ទុកការដោះស្រាយទំនាស់ដីធ្លីបានជំរុញឲ្យស្ថាប័នពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាដីធ្លីឲ្យមាន”តម្លាភាព” ដែលលោកថាដើម្បីទប់ស្កាត់ការធ្លាក់ចុះប្រជាប្រិយភាពរបស់រដ្ឋាភិបាលនិងលទ្ធភាពនៃ”បដិវត្តន៍ដីធ្លី”នៅកម្ពុជា។ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៥និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ដែលធ្វើឡើងនៅថ្ងៃចន្ទនេះ ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន បានទទួលស្គាល់ថាជម្លោះដីធ្លីគឺជាដើមចបមួយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះប្រជាប្រិយភាពនៅពេលបោះឆ្នោតកាលពី២០១៣។ លោកជំរុញឲ្យមន្រ្តីពាក់ព័ន្ធរបស់ស្ថាប័ននេះត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពន្លឿនយន្តការដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពដែលលោកថាដើម្បីទប់ស្កាត់ការធ្លាក់ចុះប្រជាប្រិយភាពនេះ។
អានបន្ត -
លោកហុង សុខហួរ ស្នើដាក់ប្រាក់តម្កល់២០លានរៀលនៅតុលាការកំពូល ដើម្បីសុំនៅក្រៅឃុំ
បន្ទាប់ពីបើកសវនាការអស់រយៈពេលជាង១ម៉ោងនៅព្រឹកថ្ងៃសុក្រនេះ ចៅក្រុមតុលាការកំពូល បានប្រកាសថា សំណុំរឿងសុំនៅក្រៅឃុំរបស់អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោកហុង សុខហួរ នឹងប្រកាសសាលដីកានៅថ្ងៃទី០៤ ខែមីនា ខាងមុខនេះ។ ចំពោះសំណើសុំនៅក្រៅឃុំលើកនេះ លោកហុង សុខហួរ ដែលមានវត្តមាននៅក្នុងបន្ទប់សវនាការព្រមទាំងមេធាវីការពារក្តី បានស្នើទៅតុលាការដាក់ប្រាក់តម្កល់ចំនួន២០លានរៀល ដើម្បីសុំនៅក្រៅឃុំ។ ក៏ប៉ុន្តែចៅក្រមតុលាការកំពូល មិនទាន់ឆ្លើយតបភ្លាមៗនោះឡើយ។ លោកហុង សុខហួរ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ បានទាត់ចោលសំណើសុំនៅក្រៅឃុំរបស់លោកជាបន្តបន្ទាប់នាពេលកន្លងមក។ កាលនៅសាលាឧទ្ធរណ៍ លោកហុង សុខហួរ ក៏បានត្រៀមទឹកប្រាក់ចំនួន១០លានរៀល ដើម្បីស្នើសុំដាក់តម្កល់បាននៅក្រៅឃុំផងដែរ។ ក៏ប៉ុន្តែសាលាឧទ្ធរណ៍បានបដិសេធ។
អានបន្ត -
យុវជនរងការចោទប្រកាន់ថាញុះញង់ឲ្យមានបដិវត្តន៍ពណ៌អំពាវនាវឲ្យតុលាការសម្រាលទោស
យុវជនម្នាក់ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល នៅថ្ងៃសុក្រនេះ បានអំពាវនាវដល់តុលាការរាជធានីភ្នំពេញ ឲ្យបន្ថូរបន្ថយទោស ដោយអះអាងថាខ្លួនមិនមានបំណងធ្វើបដិវត្តន៍អ្វីនោះទេ។ យុវជន គង់ រ៉ៃយ៉ា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២១ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធការចោទថាញុះញង់ឲ្យមានបដិវត្តន៍ពណ៌តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងសាលសវនការ ចៅក្រមជំនុំជម្រះ លោក ហេង សុខណា បានសាកសួរជនជាប់ចោទ គង់ រ៉ៃយ៉ា ទាក់ទងនឹងសារដែលគាត់បានបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៧ និងទី១៤ ខែសីហា ឆ្នាំ២០១៥ ដែលមានខ្លឹមសារដើមមួយចំនួនថា៖ “តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គម ខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ”។ ចៅក្រមសួរថាតើជនជាប់ចោទបានយល់ពីអត្ថន័យពាក្យ“បដិវត្តន៍ពណ៌”ដែរឬយ៉ាងណា? និងសួរទៀតថាតើជនជាប់ចោទបានដឹងថាពាក្យពេចន៍មួយចំនួនទៀត ដែលគាត់បានសរសេរថា “ស្តេចទីងម៉ោង ស្តេចអាចម៌គោនិងបន្តោសគណបក្សយួនចូលដៃសម្លាប់ខ្មែរជាដើម” ជាការប្រមាថដល់ព្រះមហាក្សត្រ និងគណបក្សយោបាយដែរឬយ៉ាងណា។
អានបន្ត -
រោងចក្រ Goal Apparels ក្នុងខណ្ឌពោធិ៍សែនជ័យទទួលយកកម្មករធ្វើការវិញក្រោយការតវ៉ា
កម្មកររោងចក្រកាត់ដេរ Goal Apparels Limited ក្នុងខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា រោងចក្របានយល់ព្រមទទួលយកកម្មករដែលរោងចក្របានបញ្ឈប់នាពេលកន្លងមកឲ្យចូលធ្វើការវិញ បន្ទាប់ពីកម្មករបានធ្វើការតវ៉ាអស់៣ច្រើនថ្ងៃ។ នៅព្រឹកថ្ងៃសុក្រនេះ កម្មកររោងចក្រកាត់ដេរ Goal Apparels Limited ប្រមាណជាង១០០នាក់ បានបន្តការតវ៉ារបស់ពួកគេ ដោយនាំគ្នាទៅក្រសួងការងារទាមទារឲ្យស្ថាប័ននេះជួយអន្តរាគមន៍ករណីដែលពួកគេថាក្រុមហ៊ុនបញ្ឈប់កម្មករជាច្រើននាក់ដោយគ្មានមូលហេតុ។
អានបន្ត -
ពលរដ្ឋតវ៉ាឲ្យម្ចាស់ក្រុមហ៊ុនស្រាបៀអង្គរបញ្ឈប់ការសាងសង់វារីអគ្គីសនីដនសាហុង
ស្រែកតវ៉ា និងកាន់បដា ដោយសរសេរខ្លឹមសារ រិះគន់ចំពោះក្រុមហ៊ុនស្រាបៀអង្គរ យុវជន និងប្រជាពលរដ្ឋ ប្រមាណ៨០នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ា នៅមុខក្រុមហ៊ស្រាបៀអង្គរ ខាងមុខព្រលានយន្តហោះភ្នំពេញ ដើម្បីឱ្យលោក ហ្គោល ណាន់គៀ ដែលជាម្ចាស់ក្រុមហ៊ុនស្រាបៀនេះ បញ្ឈប់ការសាងសង់ទំនប់វារីអគ្គីសនីដនសាហុង(Don Sahong) ដែលពួកគេយល់ថា មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះ។ លោក ជុំ ហួត ប្រធានស្តីទី បណ្ដាញយុវជនការពារសង្គម និងបរិស្ថាន ដែលជាអ្នកដឹកនាំបាតុកម្មនេះ បានលើកឡើងថា ការតវ៉ានេះគឺដើម្បីដាក់លិខិតជូន លោក ហ្គោល ណាន់គៀ ម្ចាស់ក្រុមហ៊ុនស្រាបៀអង្គរ ដែលមានភាគហ៊ុនធំ ក្នុងគម្រោងសាងសង់វារីអគ្គីសនីនេះ។ លោកថា មួយរយៈនេះទំនប់វារីអគ្គីសនីនេះ មានការសាងសង់បានច្រើន គឺសាងសង់ទាំងយប់ទាំងថ្ងៃ។ មានការបិទទឹកទន្លេមិនឱ្យហូរ កម្មករបានដាក់រំសេវដើម្បីបំផ្ទុះថ្មនិងចាក់គ្រឹះដែលនាំមានការជម្លៀសប្រជាជនឡាវចេញពីតំបន់នោះ។ ទន្ទឹមនឹងការជម្លៀសប្រជាជនឡាវ ពលរដ្ឋខ្មែរដែលនៅព្រំដែនក្បែរតំបន់សាងសង់ក៏ត្រូវជម្លៀសខ្លួនដែរដោយសារមានសម្លេងរំខានជាខ្លាំង។
អានបន្ត -
ពលរដ្ឋមានទំនាស់ដីនៅឃុំបឹងប្រាំ៣នាក់ចូលខ្លួនបំភ្លឺសាលាដំបូងខេត្តបាត់ដំបង
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅពីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ៨០នាក់ នៅព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ លើកគ្នាទៅការពារតំណាងរបស់ពួកគាត់ចំនួន ៣នាក់ នៅមុខសាលាដំបូងខេត្តបាត់ដំបង ដែលបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការ។ អ្នកទាំងបីដែលចូលខ្លួនតុលាការ ទី១ លោក ឌឹម អាន អាយុ ៥២ឆ្នាំ ទី២ លោក សេត វរ អាយុ ៤៩ឆ្នាំ និងលោកស្រី ឡាយ សារ៉េត អាយុ ៥៧ឆ្នាំ រស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
អានបន្ត