កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ពលរដ្ឋ​អតីត​តំបន់​បឹងកក់​តវ៉ា​គប់​ពងទា​ដាក់​ធនាគារ​ពិភពលោក

    ភ្នំពេញ— អតីត​អ្នកភូមិ​បឹងកក់​ជាង​៦០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១៦៩​គ្រួសារ ​ដែល​បាន​ទទួល​សំណង​ចំនួន​៨.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​លុយ​ខ្មែរ​២​លាន​រៀល​ បាន​ធ្វើ​បាតុកម្ម​ជាថ្មី​ម្តងទៀត​ កាលពី​ថ្ងៃ​ច័ន្ទ ​នៅ​មុខ​ការិយាល័យ​របស់​ធនាគារ​ពិភពលោក។​ ពួកគាត់​បាន​និយាយ​ថា ពួកគាត់​ចង់ឲ្យ​ធនាគារ​ពិភព​លោក​ចាកចេញ​ពី​ប្រទេស​កម្ពុជា ​ដោយ​ចោទ​ថា ​ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​រំលោភ​សិទ្ធិ​កាន់កាប់​ដីធ្លី​ និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ដោយ​ការ​ដាក់​សម្ពាធ ​និង​បង្ខំ​ឲ្យ​ពួក​គាត់​ទទួល​សំណង​មិន​យុត្តិធម៌។

    អានបន្ត
  • សកម្មជន​​បរិស្ថាន​រ​ង​ការធ្វើ​ទុក​​បុក​ម្នេញ​ ក្រោយ​អា​ឡិច​​បណ្តេញ​ចេញ​​ពី​​កម្ពុជា​​

    ក្រុម​អង្គការ​សមាគម​ចំនួន​២២​ស្ថាប័ន​ដែល​ធ្វើការ​ពាក់ព័ន្ធ​និង​សិទ្ធិមនុស្ស បានចេញ​សេចក្តីថ្លែងការណ៍​រួម ថ្កោលទោស​ចំពោះ​ចំណាត់ការ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបង្ក្រាប​ទៅលើ​អង្គការ​មាតា​ធម្មជាតិ និង​សង្គម​ស៊ីវិល​ទូទៅ​នៅ​កម្ពុជា​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់​ពី​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​៣​​នាក់​​បន្ថែម​ទៀត​ គឺ​មកដល់​ពេលនេះ​មាន​ចំនួន​៦​នាក់​ហើយ ដែល​រង​ការចោទប្រកាន់ និង​ចាប់ខ្លួន ក្រោយពី​ពួកគេ​ចូលរួម​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​ក្នុងស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង​។​ ​សេចក្តីថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បានឲ្យដឹងថា សកម្មជន​បរិស្ថាន​ទាំង​៦​នាក់ រង​ការចោទប្រកាន់ និង​​ចាប់​ខ្លួន​​ពី​បទ​សមគំនិត ក្រោម​មាត្រា​២៩​នៃ​ក្រម​ព្រហ្មទណ្ឌ និង​ក្រោម​មាត្រា​៤២៤ ពី​បទល្មើស​គំរាមកំហែង​ថា នឹង​ធ្វើឲ្យ​ខូចខា​តដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​ដែល​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូតដល់​២​ឆ្នាំ​។ សកម្មជន​៣​នាក់ ដែល​រង​ការចោទប្រកាន់​ពី​សាលាដំបូង​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នោះ​រួមមាន ព្រះតេជព្រះគុណ​សុខ ចាន់​ត្រា ព្រះតេជព្រះគុណ​ព្រហ្ម ធម្មជាតិ និង​លោក​អា​ឡិច​ហ្សង់​ដ្រូ ហ្គុន​ហ្សា​ឡេ​ហ្ស ដា​វីដ​សុន ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញពី​កម្ពុជា​អស់​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​។ ដោយឡែក សកម្មជន​បរិស្ថាន​៣​នាក់​ទៀត ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគា​ខេត្ត​កោះកុង ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ នោះ​គឺ​លោក​ទ្រី សុ​វិគា លោក​ស៊ុន ម៉ា​ឡា និង​លោក​ស៊ឹម សំណាង​។

    អានបន្ត
  • HRW ជំរុញ​អាមេរិក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ធ្វើ​ជា​របៀបវារៈ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន

    ខណៈ​មេ​ដឹក​នាំ​អាស៊ាន​ទាំង ១០​ប្រទេស កំពុង​ត្រៀម​ខ្លួន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដែល​មក​ដល់​នៅ​ថ្ងៃ​ទី​១៥-១៦ កុម្ភៈ នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដាក់​សម្ពាធ​លើ​មេ​ដឹក​នាំ​អាស៊ាន ឲ្យ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​របស់​ខ្លួន។ ទោះ​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​យល់​ថា បញ្ហា​សិទ្ធិ​មនុស្ស​នឹង​មិន​អាច​ក្លាយ​ជា​របៀបវារៈ​សំខាន់​ក្នុង​កិច្ច​ប្រជុំ​ពិសេស​នោះ តាម​សំណើ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ឡើយ។

    អានបន្ត
  • អង្គការ​២២​ស្ថាប័ន​ថ្កោលទោស​រដ្ឋាភិបាល​ចំពោះ​ការ​បង្ក្រាប​សកម្មជន​ការពារ​បរិស្ថាន

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២២​ស្ថាប័ន នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែល​ចោទ​ប្រកាន់​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ​ជា​បន្តបន្ទាប់ ដាក់​ពន្ធនាគារ​នៅ​ខេត្ត​កោះកុង ក្រោយ​ពី​ពួក​គេ​ចូលរួម​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។ អង្គការ​សមាគម​ចំនួន ២២​ស្ថាប័ន ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌​ដល់​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៦​នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ ដែល​រង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ដោយ​ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល ថា​ជា​ចេតនា​បង្ក្រាប​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​ស្រុង។

    អានបន្ត
  • លោក អាឡិច នៅ​តែ​បន្ត​ស្វែង​រក​មធ្យោបាយ​ចូល​មក​កម្ពុជា​ខណៈ​សកម្មជន​ពីរ​រូប​ទៀត​ត្រូវ​បានចោទ​ប្រកាន់

    តុលាការ​ខេត្ត​កោះកុង​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ស្ថាបនិក​អង្គការ​ចលនា​មាតាធម្មតាជាតិ​ដែល​មាន​លោក អាឡិច ជា​ប្រធាន។ លោកអាឡិច ត្រូវ​បាន​ចោទ​ប្រកាន់​ថា សមគំនិត​ជាមួយ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ រួម​មាន​លោកសាន់ ម៉ាឡា លោកទ្រី សុវិគា និងលោកស៊ីម សំណាង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ២០១៥ និង​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។ បន្ទាប់​មក​ព្រះសង្ឃ​ពីរ​អង្គ​ដែល​ជា​សមាជិក​អង្គការ​មួយ​នេះ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។ ប្រឈម​នឹង​បញ្ហា​នេះលោក អាឡិច និងស្ថាប​និក​អង្គ​ការ​ចលនា​មាតា​ធម្មជាតិ​ដទៃ​ទៀត​នឹង​តតាំង​ផ្នែក​ច្បាប់​ជា​មួយ​តុលា​ការ។ សម្រាប់ អាឡិច គាត់​នៅ​តែ​រក្សា​ជំហរ​រក​គ្រប់​មធ្យោ​បាយ​ដើម្បី​បាន​ចូល​មក​កម្ពុជា​តាម​រយៈ​មេធាវី។ អាឡិច​លើក​ឡើង​ថា លោក​នឹង​ទាមទារ​សិទ្ធិ​ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​តុលា​ការ​តទល់​នឹង​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ទាំងនេះ​ដោយ​លោក​យល់​ថា ទាំងនេះ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​សង​សឹក​មក​លើ​រូប​លោក​ និង​សកម្មជន​ដទៃ​ទៀត​ដោយ​សារលោក​ធ្លាប់​ធ្វើយុទ្ធនាការ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ធម្មជាតិ​នៅ​កម្ពុជា។ កន្លង​មក​លោកខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា អាឡិចមិន​អាច​ចូល​កម្ពុជា​វិញ​បាន​ទេ​ដោយ​សារ​លោក​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ខ្មៅ។

    អានបន្ត
  • សហគមន៍មួយអះអាងថាធ្វើស្រែជិត៣០ឆ្នាំទើបប្រឈមនឹងការបណ្តេញចេញ​

    សហគមន៍មួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជំរុញអា​ជ្ញា​ធរ​ខេត្តឲ្យពន្លឿនធ្វើប័​ណ្ណកម្មសិទ្ធិ​ជូន​ពួក​គេ​ជិត​​​​៧០គ្រួសារដោយ​​អះអាងថាពួកគេថាបានមករស់នៅ​តំបន់​​នោះ​ជិត​៣០​ឆ្នាំ​មកហើយ។ ប្រធានសហគមន៍អូរត្រជាក់ចិត្តស្ថិតក្នុងស្រុកព្រៃនប់លោក សំ សុផាត អាយុ៤៧ឆ្នាំឲ្យVODដឹងថានៅ​​ថ្ងៃ​ទី​១៥ខែកុម្ភៈនេះ ពួកគាត់បានដាក់ញត្តិម្តងទៀតទៅ​​​​ភិបាលខេត្តព្រះសីហនុជំរុញឲ្យអា​ជ្ញាធ​រព​ន្លឿ​​ន​​យ​​​ន្ត​ការចុះវាស់វែងកាត់ឃ្វៀលដីនិងធ្វើ​ប័ណ្ណ​កម្មសិទ្ធិដីធ្លីជូនពួកគាត់៦៨គ្រួសារ។

    អានបន្ត
  • មន្ត្រី​កម្ពុជា៖​លិខិត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​គ្មាន​តម្លៃ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ឡើយ

    វ៉ាស៊ីនតោន— ក្រុមមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​ទៅនឹង​លិខិត​សមាជិក​ព្រឹទ្ធសភា​៧នាក់ ​ដោយ និយាយ​ថា ពួកគេ​បាន​បញ្ជូន​ទៅវិញ​ ហើយ​ចាត់​ទុកថា​លិខិត​នោះ​មិនមាន​តម្លៃ សម្រាប់​រដ្ឋាភិបាល​ក្នុងការ​ពិចារណា​ទេ។ នៅមុន​ពេល​ប៉ុន្មាន​ថ្ងៃដែល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ត្រូវ​ចូលរួម​ក្នុង​កិច្ច ប្រជុំ​កំពូល​អាមេរិក-​អាស៊ាន​នៅឯ​កន្លែង​លំហែកាយ​ Sunnylands​ រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ចំនួន​៧នាក់​ ដែល​មក​ពី​គណបក្ស​ប្រជាធិប​តេយ្យ​ បាន​ចូលរួម​ជាមួយ​នឹង​សមាជិក​សភា​សហរដ្ឋ​អាមេរិក ​ដោយ​អំពាវនាវ​ដល់​មេដឹកនាំ​កម្ពុជា​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ឲ្យអនុញ្ញាត​ដល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​មន្ត្រី​ខ្លួន​បាន​វិលត្រឡប់​ចូល​ប្រទេស​វិញ​ ដោយ​គ្មានការ​ភ័យខ្លាច​ចំពោះ​ការ​ចាប់ខ្លួន ​ការ​ធ្វើ​ទុក្ខមុក​ម្នេញ​ ឬ​ការ​យក​មក​កាត់​ទោស។

    អានបន្ត
  • គ្រួសារទណ្ឌិត​ស្លាប់ក្នុងពន្ធនាគា​ររកអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្ស​​

    ក្រុមគ្រួសារ​ទណ្ឌិតម្នាក់ដែល​ត្រូវ​បាន​ប្រទះឃើញស្លាប់ដោយ​ចងកនៅក្នុងពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ បានដាក់លិខិតសុំអន្តរា គមន៍ពីអង្គការលីកាដូ ដោយអះអាងថាមានការវាយដំ​លើ​ជនរងគ្រោះមុន​ពេល​ស្លាប់​។​ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ​២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់​) ត្រូវបាន​ប្រទះឃើញស្លាប់​ដោយចងកក្នុងបន្ទប់ទឹក​ នៅម៉ោង​៥ទៀបភ្លឺ ដោយ​សមត្ថកិច្ច​អះអាង​ថា​ជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព​។

    អានបន្ត
  • សង្គម​ស៊ីវិល​២២​គាំទ្រ​ឲ្យលោក អាឡិច បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​នៅ​ចំពោះមុខ​តុលាការ​កម្ពុជា​​

    ​សង្គម​ស៊ីវិល​ចំនួន​២២​បាន​ថ្កោលទោស​រដ្ឋាភិបាល ករណី​ចោទប្រកាន់ជា​បន្តបន្ទាប់ទៅលើ​សកម្មជនរបស់​អង្គ​ការការពារ​បរិស្ថាន​មួយ និង​គាំទ្រ​ឲ្យ​ស្ថាបនិកដ៏​ល្បី​មួយ​រូប​គឺ​លោក អា​ឡិច បាន​ចូលមក​កម្ពុជា​វិញ ដែល​ពួកគេ​ថា​ ដើម្បីការពារ​ខ្លួន​លើ​បទ​ចោទ​នៅ​ចំពោះមុខ​តុលាការ​។​ ​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​២០១៥ ​សកម្មជន​ការពារ​បរិស្ថាន​៣​រូបរបស់​អង្គការ​មាតា​ធម្មជាតិ ​មាន លោក ទ្រី សុ​វិគា លោក ស៊ុន ម៉ា​ឡា និង​លោក​ស៊ឹម សំណាង ត្រូវ​ចាប់ខ្លួនជាប់ចោទ​ពី​បទ​សមគំនិត មាត្រា​២៩​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទល្មើស​គំរាមកំហែង​ថា នឹង​ធ្វើឲ្យ​ខូចខា​តដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយដែល​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​រហូត​២​ឆ្នា​។​

    អានបន្ត
  • គណ​បក្ស​​សង្គ្រោះ​ជាតិ​​នឹង​​ដាក់​​ពាក្យ​​ស្នើរ​​សុំ​ដំឡើង​​អង់​តែ​ន​​ទូរទស្សន៍​​ព្រះអាទិត្យ​​ក្នុង​សប្តាហ៍​នេះ

    ក្រោយពី​ទទួលបាន​សិទ្ធិ​កាន់កាប់​ដី សម្រាប់​សាងសង់​ទូរទស្សន៍​ព្រះអាទិត្យ កាលពី​ខែ​មករា ឆ្នាំ​២០១៦​មក គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អនុវត្ត ទៅតាម​ផែនការ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត ក្នុងនោះ​មាន​​ដូចជា​ការស្នើ​សុំ​ច្បាប់​ដាក់​ពាក្យ​សុំ​តំឡើង​អង់​តែ​ន​ទូរទស្សន៍​ដែល​នឹង​ប្រព្រិត្តិទៅ នៅក្នុង​សប្តាហ៍​នេះ​ជាដើម​។ នេះ​បើ​តាម​ការអះអាង​ពី លោក យ៉ែម បុញ្ញ​ឫទ្ធិ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ បើតាម លោក យ៉ែម បុញ្ញ​ឫទ្ធិ បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​វិភាគទាន ពី​ប្រជា​ពលរដ្ឋ​​ទាំង​​ក្នុង​​និង​​ក្រៅប្រទេស​បាន ប្រមាណ​ជា ៨០​ម៉ឺន ដុល្លារ​អាមេរិក​ហើយ​។ ហើយ​ចំពោះ ប្រមូល​វិភាគទាន​នេះ​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្អាក​ប្រមូល​ជា​បណ្តោះ អាសន្ន​សិន​។

    អានបន្ត
  • ក្រសួង​ដែនដី បដិសេធ​ព័ត៌មាន​ដែល​ថា​អាល្លឺម៉ង់​នឹង​ផ្តាច់​ជំនួយ​ផ្នែក​ដី​ធ្លី ដោយ ឃុត សុខឿន

    ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ម្សិល​មិញ ដោយ​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា“រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ឈប់​ផ្តល់​ជំនួយ​ផ្នែក​កិច្ចការ​ដី​ធ្លី​ដល់​កម្ពុជា”​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​សរសេរ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពីការ​ពិត និង មិន​បាន​បង្ហាញ​ពី​សមិទ្ធិ​ផល​ដែល​សម្រេច​បាន ពី​កិច្ច​សហប្រតបត្តិការ​កម្ពុជា-អាល្លឺម៉ង់​។ ការ​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​តប​នឹង​ការ​ផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​ទី​ ០៥ ខែកុម្ភៈ របស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​។

    អានបន្ត
  • CCHR៖ ​ការបង្ក្រាប​​ទៅលើ​​អ្នកប្រើប្រាស់​​បណ្ដាញ​សង្គម​​ហ្វ៊េ​សប៊ុក​​មាន​ការ​កើនឡើ​ង​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បានបង្ហាញ​ថា ការបង្ក្រាប​ទៅលើ​អ្នកប្រើប្រាស់​បណ្ដាញ សង្គម​ហ្វ៊េ​សប៊ុក​មាន​ការកើនឡើ​ង ដោយសារ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេតជា​ច្រើន​នាក់​ក្នុងប្រ​ទេស​កម្ពុជា​កំពុងស្ថិត​នៅ​ក្នុង​ការឃុំ​ខ្លួន និង​រង​ការចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ដោយសារ​ការបញ្ចេញមតិ​យោបល់​លើ​បណ្ដាញ​អ៊ី​ធឺ​ណេត​។ ​សាលា​ក​ប័ត្រ​ព័ត៌មាន​ចេញផ្សាយ​ដោយ CCHR ដែល​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​តាំងពី​ខែ​សីហា​ឆ្នាំ​២០១៥ រហូតដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦ បាន​គូសបញ្ជាក់ថា ការចាប់ខ្លួន​បុគ្គល​មួយចំនួន ឬ​ទទួលរង​នូវ​ការ​គំរាម​គំហែង​គឺ​ដោយសារ​តែ​ការរិះគន់​ទៅលើ​មន្ត្រី​សាធារណៈ​។ កន្លងមក សម្ដេច​ហ៊ុន សែន បាន​គំរាម​ចាត់វិធានការ​ម្ដង​ហើយ​ម្ដង​ទៀត​ទៅលើ​អ្នក​រិះគន់​រដ្ឋាភិបាល ដែល​បង្កើតបាន​នូវ​បរិយាកាស​ដ៏​អាប់អួ​ដែល​រារាំង​បុគ្គល​ក្នុង​ការសម្ដែង​គំនិត​យោបល់​របស់​ខ្លួន​ដោយ​សេរី​។​

    អានបន្ត
  • តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ​បរាជ័យ​ក្នុង​ការ​ស្វែងរក​ជួប​អភិបាល​ខេត្ត​ព្រះវិហារ

    តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​នាំ​គ្នា​ស្កាត់​រក​ជួប​អភិបាល​ខេត្ត​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កុម្ភៈ ដើម្បី​សួរ​បញ្ជាក់​ថា តើ​អាជ្ញាធរ​ខេត្ត​នេះ​ពិត​ជា​អាច​ដោះស្រាយ​បញ្ហា​ព្រំ​ប្រទល់​របស់​ស្រុក​ឆែប ដែល​បាន​បោះ​បង្គោល​ចូល​មក​ក្នុង​ដែនដី​នៃ​ស្រុក​ត្បែងមានជ័យ ជម្រៅ​ប្រហែល ២​គីឡូម៉ែត្រ ទៅ​តាម​ការ​ដែល​ធ្លាប់​សន្យា​បាន​ដែរ ឬ​ក៏​អត់? កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កន្លង​ទៅ ក្នុង​ពេល​ដែល​សហគមន៍​ទំនាស់​ដីធ្លី​ជាច្រើន​ប្រមូល​ផ្ដុំ​គ្នា ទៅ​ដេក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ គឺ​អភិបាល​ខេត្ត ព្រម​ទាំង​មន្ត្រី​ក្រុមប្រឹក្សា​នៃ​ខេត្ត​ព្រះវិហារ ផង បាន​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​ថា នឹង​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ជាមួយ​នឹង​ក្រុមហ៊ុន​ចិន ឡាន ហ្វេង (Lan Feng) និង រួយ ហ្វេង (Ruoy Feng) ព្រម​ទាំង​កំណត់​ព្រំ​ប្រទល់​រវាង​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ឲ្យ​បាន​ច្បាស់លាស់​ផង។

    អានបន្ត
  • តុលាការ​ចោទ​ប្រកាន់​មន្ត្រី​សហជីព​៤​នាក់​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​ក្រុមហ៊ុន​កាពីតូល

    អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កាពីតូល (CAPITOL) ២​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃ​ទី​៨ កុម្ភៈ។ ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស យល់​ឃើញ​ថា អ្នក​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​នោះ ត្រូវ​តែ​ផ្ដល់​សេរីភាព​ឲ្យ​ពួក​គេ​ឡើង​វិញ ព្រោះ​រក​ពុំ​ឃើញ​មាន​ធាតុ​ផ្សំ​ណា​មួយ​ដែល​ឈាន​ទៅ​រក​ការ​ចោទ​ប្រកាន់​នោះ​ទេ។

    អានបន្ត
  • កម្មការិនីរោងចក្រ​​ម្នាក់​​រងគ្រោះ​ដោយ​សារ​ការជះទឹកអាស៊ីត​

    អាជ្ញាធរ​ឲ្យ​ដឹង​ថា​កម្មការិនីរោងចក្រ​​ម្នាក់ អាយុ​២៣ឆ្នាំ ​​រស់នៅភូមិដំណាក់​ធំ២ សង្កាត់​​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវ​បាន​ស្វា​មីជះទឹកអាស៊ីតដាក់​​ កាលពីយប់ថ្ងៃចន្ទ។​ បើតាមហ្វេសប៊ុក​ចៅសង្កាត់ស្ទឹងមានជ័យ ហេតុការណ៍ជះទឹកអាស៊ីតនេះ​បាន​កើតឡើងនៅវេលាម៉ោង៩យប់។ ​ជនរងគ្រោះឈ្មោះ​ ស៊ុន សុខលី រីឯជនសង្ស័យដែល​អាជ្ញាធរ​អះអាង​ថា​ជាប្តីបានគេចខ្លួន។

    អានបន្ត
  • កម្មករ​ កម្មការិនី​រាប់រយ​នាក់​មក​ពី​កំពង់ស្ពឺ​តវ៉ា​ ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​តំណាង​២នាក់​

    នៅ​ព្រឹក​ថ្ងៃទី​៩ កុម្ភៈនេះ កម្មករ កម្មការិនី ប្រមាណ​ជិត​១០០​នាក់ នៅ​រោងចក្រ សេរី​ហ្គា​មិន ខូ​អិ​ល​ធី​ឌី ក្នុង​ខេត្តកំពង់ស្ពឺ បាននាំគ្នា​ឡើងមក​ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បីតវ៉ា​ទាមទារ​ឲ្យ រដ្ឋមន្ត្រីក្រសួង​ការងារ ជួយ​អន្តរាគមន៍ទៅ​តុលាការ​ខេត្តកំពង់ស្ពឺ ដោះលែង​តំណាង​របស់​ពួកគេពីរ​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបញ្ជូនទៅ​តុលាការ​ កាលពីថ្ងៃទី២ កុម្ភ: កន្លងទៅ។​ ​ សមាជិក​ សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តុលាការ​ឃុំខ្លួន មានឈ្មោះ យ៉ុង លាភ ភេទ​ស្រី និង​ឈ្មោះ ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ ប្រចាំ នៅ​រោងចក្រ សេរី​ហ្គា​មិន ខូ​អិ​ល​ធី​ឌី​ ក្នុងខេត្ត​កំពង់ស្ពឺ។​

    អានបន្ត
  • មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថា​ការ​បង្ក្រាប​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មាន​ការ​កើន​ឡើង

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បាន​ចេញ​ផ្សាយ​កម្រង​សិក្សា​មួយ នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ស្ដីពី​ការ​បង្ក្រាប​ទៅ​លើ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) មាន​ការ​កើន​ឡើង។ នៅ​ក្នុង​សលាកបត្រ​ព័ត៌មាន​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចាត់​ទុក​ហ្វេសប៊ុក គឺ​ជា​សមរភូមិ​ថ្មី​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា បន្ទាប់​ពី​មាន​មនុស្ស ៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង ២៤​នាក់​ផ្សេង​ទៀត រង​ការ​គំរាម​កំហែង​ជា​សាធារណៈ គិត​ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៥ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយសារ​បង្ហោះ​សារ ឬ​បញ្ចេញ​មតិ​យោបល់​តាម​បណ្ដាញ​អ៊ីនធឺណិត (Internet)។

    អានបន្ត
  • សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​អំពើ​ហិង្សា​លើ​អតីត​អ្នក​បើកបរ​ឡាន​កាពីតូល

    អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ៣០​ស្ថាប័ន បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​លើ​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល (CAPITOL) ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​រងគ្រោះ​ពីរ​នាក់ ដែល​អាជ្ញាធរ​ចាប់​ខ្លួន និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់​រហ័ស ប្រកប​ដោយ​តម្លាភាព និង​ឯករាជ្យ​ភាព។ សេចក្ដី​ថ្លែងការណ៍​រួម​ដែល​មាន​ស្ថាប័ន​ជាង ៣០ ដូចជា សហគមន៍​ដីធ្លី សហព័ន្ធ​សហជីព​កម្មករ អង្គការ​សមាគម សហភាព​សហជីព​កម្ពុជា បណ្ដាញ​កម្មករ បណ្ដាញ​យុវជន និង​បណ្ដាញ​ព្រះសង្ឃ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ កុម្ភៈ ថា​បាន​ប្រព្រឹត្ត​ឡើង​ដោយ​សមាជិក​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.ឌី.អេ (CCDA) ទៅ​លើ​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង និង​អ្នក​គាំទ្រ​អ្នក​បើកបរ​ក្នុង​ពេល​តវ៉ា​ឲ្យ​ថៅកែ​ក្រុមហ៊ុន យក​ពួក​គេ​ចូល​ធ្វើ​ការ​វិញ។ សេចក្ដី​ថ្លែងការណ៍​នេះ បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​បុរស​ពីរ​នាក់ ដែល​អាជ្ញាធរ​ចាប់​ខ្លួន ហើយ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ហិង្សា​នេះ។

    អានបន្ត
  • ក្រុមហ៊ុន​បញ្ជា​ទិញ​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​លើ​កម្មករ​នៅ​រោងចក្រ​ស្ដារឡៃថ៍

    សហជីព​កម្មករ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​កម្មករ​សាទរ​ចំពោះ​ព័ត៌មាន​ដែល​ថា មាន​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​យក​ចិត្ត​ទុកដាក់​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​លើ​ក្រុម​កម្មករ​នៅ​រោងចក្រ ស្ដារឡៃថ៍ អឹភែរិល (Starlight Apparel Manufacturing) ដែល​ឋិត​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចេញ​ផ្សាយ​ថា ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ធំ​មួយ​របស់​សហរដ្ឋអាមេរិក គឺ​ក្រុមហ៊ុន​ម៉ាក ធីមបើឡេន (Timberland) រៀបចំ​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​លើ​កម្មករ​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា បង្ក​ដោយ​ក្រុម​សន្តិសុខ​រោងចក្រ។ សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ស្នើ​អោយ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​អោយ​បើក​ការ​ស៊ើបអង្កេត​រក​អោយ​ឃើញ​ពី​មូលហេតុ​នាំ​អោយ​មាន​ការ​តវ៉ា​របស់​កម្មករ​បន្ថែម​ពី​លើ​ការ​ស្វែង​រក​អ្នក​ដែល​វាយ​ក្រុម​កម្មករ​តវ៉ា។

    អានបន្ត
  • រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ឈប់​ផ្ដល់​ជំនួយ​ផ្នែក​កិច្ចការ​ដីធ្លី​ដល់​កម្ពុជា

    រដ្ឋាភិបាល​អាល្លឺម៉ង់ (Germany) នឹង​ឈប់​ផ្ដល់​ជំនួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ដីធ្លី​ដល់​រដ្ឋាភិបាល​កម្ពុជា ទៀត​ហើយ បន្ទាប់​ពី​សង្កេត​ឃើញ​ថា បើ​ទោះ​ជា​សហការ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​ក៏ដោយ ក៏ប៉ុន្តែ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា នៅ​ដោះស្រាយ​មិន​មាន​ប្រសិទ្ធភាព។ រដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​បញ្ចប់​កិច្ច​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ របស់​ប្រទេស​កម្ពុជា ជុំវិញ​កិច្ច​សហការ​លើ​វិស័យ​ដីធ្លី បន្ទាប់​ពី​ភាគី​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា​ជាង ២០​ឆ្នាំ​មក។ ការ​ប្រកាស​ជំហរ​របស់​ភាគី​អាល្លឺម៉ង់ នៅ​ពេល​នេះ ក្រោយពី​អាល្លឺម៉ង់ សង្កេត​ឃើញ​ថា កំណែ​ទម្រង់​ដីធ្លី​នៅ​កម្ពុជា មានការ​ប្រែប្រួល​តិចតួច ពិសេស​បញ្ហា​រំលោភបំពាន​ដីធ្លី​ប្រជាជន​នៅ​កើត​មាន​ឡើង ដែល​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo