កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
សហគមន៍ខេត្តស្ទឹងត្រែងចោទមន្ត្រីព្រៃឈើនិងមន្ត្រីមូលដ្ឋានថាមិនការពារព្រៃឈើ
សហគមន៍ការពារព្រៃឈើខេត្តស្ទឹងត្រែង អំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ចុះស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបំពេញកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដែលមិនយកចិត្តទុកដាក់អភិរក្សព្រៃឈើនៅមូលដ្ឋានឲ្យគង់វង្ស ថែមទាំងបើកដៃឲ្យឈ្មួញកាប់ព្រៃរានយកដីតាមអំពើចិត្ត។ ការអំពាវនាវនេះ បន្ទាប់ពីសហគមន៍ភូមិអន្លង់ក្រមួន ប្រទះឃើញឈ្មួញសម្រុកកាប់ព្រៃរានយកដីជាច្រើនហិកតារជាច្រើនឆ្នាំកន្លងមក រហូតបច្ចុប្បន្នពុំមានការទប់ស្កាត់ឡើយ។
អានបន្ត -
ពលរដ្ឋសហគមន៍កំពេញចាស់ខេត្តព្រះសីហនុស្នើសុំនាយករដ្ឋមន្ត្រីជួយដោះស្រាយដីធ្លី
តំណាងប្រជាពលរដ្ឋ ២៤គ្រួសារនៅសហគមន៍កំពេញចាស់ ដែលត្រូវតុលាការខេត្តព្រះសីហនុ ចុះអនុវត្តដីកាសម្រេចរក្សាការពាររុះរើខ្ទម ឬរោងប្រក់តង់កៅស៊ូសម្រាប់ជ្រក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ បានបន្តដង្ហោយរកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌ នៅគ្រាទំនាស់នេះបានអូសពេលតាំងពីឆ្នាំ១៩៩៦ រហូតមកដល់ឆ្នាំ២០១៦ នៅមិនទាន់មានដំណោះស្រាយ។ ករណីនេះ ខាងភាគីទំនាស់ដែលមានងារជាឧកញ៉ា និងជាបុគ្គលមានទ្រព្យស្តុកស្តម្ភ បានអះអាងថា ទីតាំងដីដែលប្រជាពលរដ្ឋទាំង ២៤គ្រួសារតវ៉ានេះ ពួកគេមានប្លង់កម្មសិទ្ធិត្រឹមត្រូវតាំងពីឆ្នាំ២០០៨ និងបានបង់ពន្ធដីជូនរដ្ឋរាល់ឆ្នាំ។
អានបន្ត -
សហជីពសេរីកម្មករស្នើឲ្យអភិបាលខេត្តកំពង់ស្ពឺអន្តរាគមន៍ដោះលែងមន្ត្រីសហជីព២រូប
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ស្នើឲ្យអភិបាលខេត្តកំពង់ស្ពឺ អន្តរាគមន៍ឲ្យមានការដោះលែងមន្ត្រីសហជីព ២រូប ដែលតុលាការចោទប្រកាន់ក្រោមបទចោទញុះញង់។ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានដាក់លិខិតទៅអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាសមាជិកគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា លោក អ៊ូ សំអួន ឲ្យជួយសម្របសម្រួលដោះលែងកញ្ញា យ៉ុង លាភ មន្ត្រីសហជីពសេរីកម្មករ និងលោក ទូច ស្រ៊ុន ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រសេរី (Cerie) ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ដែលចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនដាក់ពន្ធនាគារវិញ។
អានបន្ត -
ពលរដ្ឋនៅខេត្តត្បូងឃ្មុំព្រមានឡើងតវ៉ាដល់ថ្នាក់ជាតិរឿងក្រុមហ៊ុនចិនបិទផ្លូវ
ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្អូញត្អែរពីផលលំបាកធ្វើដំណើរទៅដីស្រែចម្ការ និងរកអនុផលធម្មជាតិ ព្រមទាំងនេសាទត្រីផង ក្រោយពេលក្រុមហ៊ុនចិន មួយបិទផ្លូវមិនអោយប្រជាពលរដ្ឋទូទៅឆ្លងកាត់។ យ៉ាងណាតំណាងក្រុមហ៊ុនបញ្ជាក់ថា ពួកគេមិនបានបិទផ្លូវដែលអ្នកភូមិធ្លាប់ឆ្លងកាត់ឡើយ។ ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង លើកឡើងថា ប្រសិនបើអាជ្ញាធរមូលដ្ឋាននៅតែមិនអាចដោះស្រាយករណីក្រុមហ៊ុនឈ្មោះ ហាមឺនីវេន អ៊ិនវេសមេន (Hamenivent Investment ) បិទផ្លូវសាធារណៈរបស់ពួកគាត់បានទៀត អ្នកភូមិនឹងនាំគ្នាតវ៉ាដល់ថ្នាក់ខេត្ត ឬថ្នាក់ជាតិតែម្ដង។ ការលើកឡើងរបស់អ្នកភូមិក្រោយពេលប្រជាពលរដ្ឋបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋានឱ្យជួយដោះស្រាយ ប៉ុន្តែគ្មានលទ្ធផលល្អឡើយ។
អានបន្ត -
អ្នកភូមិឧត្តរមានជ័យជាង២០០គ្រួសារទាមទារឱ្យរដ្ឋាភិបាលប្រគល់ដីធ្លីឱ្យពួកគេវិញ
រយៈពេលជិត ៧ឆ្នាំហើយ ដែលប្រជាពលរដ្ឋជាង ២០០គ្រួសារនៅភូមិអូរបាត់មាន់ សង្កាត់កូនក្រៀល ក្រុងសំរោង ត្រូវអាជ្ញាធរបណ្ដេញចេញ ហើយយកទាំងដីលំនៅឋាន ដីស្រែ និងចម្ការរបស់ពួកគេ ប្រគល់ទៅឱ្យក្រុមហ៊ុនធ្វើជាដីសម្បទានសេដ្ឋកិច្ចដាំអំពៅ។ រហូតមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋទាំងនោះនៅមិនទាន់បានទទួលគោលនយោបាយដោះស្រាយដីធ្លីពីរដ្ឋាភិបាលចែកជូនឱ្យពួកគេបានសង់លំនៅឋាន និងដីធ្វើស្រែចម្ការវិញនៅកន្លែងណាមួយថ្មីនៅឡើយទេ។ តើបច្ចុប្បន្ន ក្រុមប្រជាពលរដ្ឋទាំងនោះរស់នៅក្នុងស្ថានភាពយ៉ាងណា? អតីតប្រជាពលរដ្ឋនៅភូមិអូរបាត់មាន់ សង្កាត់កូនក្រៀល ចំនួនជាង ២០០គ្រួសារ បាននាំគ្នាផ្ដិតមេដៃ ធ្វើពាក្យស្នើសុំទៅអាជ្ញាធរក្រុងសំរោង និងខេត្តឧត្តរមានជ័យ ឱ្យប្រគល់អតីតដីលំនៅឋាន និងស្រែចម្ការរបស់ពួកគេកាលពីជាង ៦ឆ្នាំមុនមកឱ្យពួកគេធ្វើជាកម្មសិទ្ធិឡើងវិញ។
អានបន្ត -
ពលរដ្ឋពីរស្រុកនៅខេត្តកំពង់ស្ពឺប្រកាសជំហរបន្តបិទផ្លូវមិនឲ្យឡានដឹកថ្មឆ្លងកាត់
ប្រជាពលរដ្ឋចំនួន ១០ភូមិចំណុះឲ្យស្រុកចំនួន២ គឺស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានវិវាទជាមួយក្រុមហ៊ុនធ្វើអាជីវកម្មថ្មភ្នំ បានបិទផ្លូវអស់រយៈពេល ៣ថ្ងៃមកហើយគិតត្រឹមថ្ងៃទី៣ កុម្ភៈ នេះ។ ប្រជាពលរដ្ឋព្រមានថា បើភាគីក្រុមហ៊ុននៅបន្តប្រើប្រាស់ផ្លូវលំចាស់ ដោយពុំព្រមចាក់បេតុង ឬក្រាលកៅស៊ូទេ គឺពួកគាត់មិនបើកផ្លូវឲ្យរថយន្តធ្វើចរាចរ ឬដឹកថ្មចេញចូលឡើយ។ ចំណែកតំណាងភាគីក្រុមហ៊ុន និងអាជ្ញាធរក្នុងតំបន់វិញ ព្យាយាមកោះហៅតំណាងពលរដ្ឋទៅដោះស្រាយនៅសាលាឃុំមហាសាំង ក៏ប៉ុន្តែប្រជាពលរដ្ឋទាមទារឲ្យខាងក្រុមហ៊ុន និងអាជ្ញាធរ ដោះស្រាយនៅកន្លែងបិទផ្លូវវិញ។
អានបន្ត -
អង្គការតម្លាភាពកម្ពុជាស្នើលុបចោលមាត្រា៤១នៃច្បាប់ប្រឆាំងអំពើពុករលួយ
អង្គការតម្លាភាពកម្ពុជា ស្នើទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬស្ថាប័នពាក់ព័ន្ធ លុបមាត្រា៤១ នៃច្បាប់ប្រឆាំងអំពើពុករលួយចោល ដើម្បីការពារសាក្សី និងអ្នករាយការណ៍ ដែលនេះជាការលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមប្រឆាំងអំពើពុករលួយ។ សំណើនេះមិនទាន់ទទួលបានការឆ្លើយតបពីអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយទេ ខណៈដែលអ្នកច្បាប់យល់ថា គួរទុកមាត្រានេះសិន។ នាយកអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល លើកឡើងថា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងដំណើរការប្រឆាំងអំពើពុករលួយ គឺត្រូវលុបមាត្រា៤១ នៃច្បាប់ប្រឆាំងអំពើពុករលួយ ព្រោះជាឧបសគ្គដល់ពលរដ្ឋក្នុងការចូលរួមទប់ស្កាត់អំពើពុករលួយ។ លោកបន្តថា មាត្រានេះ បង្កការព្រួយបារម្ភដល់ពលរដ្ឋដែលអ្នករាយការណ៍អាចប្រឈមនឹងការពិន័យជាប្រាក់ និងដាក់ពន្ធនាគារ៖ «»។
អានបន្ត -
សមត្ថកិច្ចថៃតាមចាប់អាជីវករខ្មែរតវ៉ានៅផ្សាររុងក្លឿ
សមត្ថកិច្ចថៃ កំពុងតាមចាប់ខ្លួនក្រុមអាជីវករខ្មែរ ដែលតវ៉ាវាយរថយន្តថៃ ខណៈសមត្ថកិច្ចចុះចាប់ទំនិញនៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ ប្រធានក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍ថា សមត្ថកិច្ចថៃ ផ្នែកកម្មសិទ្ធិបញ្ញាមកពីទីក្រុងបាងកក ចុះចាប់ទំនិញក្លែងក្លាយរបស់អាជីវករខ្មែរ ដែលដាក់លក់នៅផ្សាររុងក្លឿ កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ និងបានប៉ះទង្គិចគ្នាមួយប្រាវជាមួយពលរដ្ឋខ្មែរ។
អានបន្ត -
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅប៉ោយប៉ែតតវ៉ាឲ្យអាជ្ញាធរដោះស្រាយ
ប្រជាពលរដ្ឋប្រមាណ ៣០នាក់ តំណាងឲ្យពលរដ្ឋជាង ៥០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣ កុម្ភៈ នាំគ្នាតវ៉ានៅមុខសាលាក្រុង ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរ ដោះស្រាយផ្ដល់សំណងជូនពួកគាត់ឲ្យបានឆាប់រហ័ស។ ការតវ៉ានេះ កើតមានបន្ទាប់ពីប្រជាពលរដ្ឋ ទាមទារឲ្យអាជ្ញាធរដោះស្រាយចំនួន ១៣លើកមកហើយ តែពុំទទួលបានលទ្ធផល។ បន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណ ១ម៉ោង អាជ្ញាធរក្រុងប៉ោយប៉ែត អនុញ្ញាតឲ្យក្រុមអ្នកតវ៉ា ចូលជួបពិភាក្សានៅសាលប្រជុំសាលាក្រុង ដើម្បីដោះស្រាយបញ្ហានេះ តែពុំមានច្រកចេញនៅឡើយ។
អានបន្ត -
ពលរដ្ឋពីរស្រុកក្នុងខេត្តកំពង់ស្ពឺប្រកាសបន្តបិទផ្លូវប្រឆាំងនឹងក្រុមហ៊ុនបំផ្ទុះភ្នំយកថ្ម
ប្រជាពលរដ្ឋប្រកាសជំហរជាថ្មីទៀតថា ពួកគាត់នឹងបិទផ្លូវបន្តទៀតនៅថ្ងៃទី៣ កុម្ភៈ ប្រឆាំងក្រុមហ៊ុន អេច្ឆ.ធី.ខេ (HTK) របស់លោកឧកញ៉ា ហ៊ុន តូ ដែលត្រូវជាក្មួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកភូមិចោទប្រកាន់ថា ក្រុមហ៊ុននេះក្រៅពីរំខានការរស់នៅរបស់អ្នកស្រុកហើយ ថែមទាំងបានបំផ្លាញផ្លូវនៅក្នុងសហគមន៍ថែមទៀតផង។ ចំណែកភាគីតំណាងរបស់ក្រុមហ៊ុន អេច្ឆ.ធី.ខេ បដិសេធក្នុងការបកស្រាយជុំវិញការចោទប្រកាន់នេះ។
អានបន្ត -
អគ្គនាយកដ្ឋានពន្ធនាគារមិនទាន់យល់ព្រមឲ្យសង្គមស៊ីវិលចូលសួរសុខទុក្ខសកម្មជនបរិស្ថាន
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ឲ្យដឹងថា អង្គភាពនេះមិនទាន់សម្រេច ឬអាចឆ្លើយតបយ៉ាងណានៅឡើយ ចំពោះការស្នើសុំរបស់មន្ត្រីអង្គការសង្គមស៊ីវិល ដើម្បីសុំសួរសុខទុក្ខសកម្មជនការពារបរិស្ថានចំនួន ៤រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង នៅឡើយ។ ចំណែកសង្គមស៊ីវិល អះអាងថា នឹងធ្វើយុទ្ធនាការតស៊ូមតិថែមទៀត ប្រសិនបើក្រសួងមហាផ្ទៃ មិនអនុញ្ញាត។
អានបន្ត -
គ.ជ.បទៅដកពិសោធន៍ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសបង់ក្លាដេស
នៅម៉ោង ៥ព្រឹក ថ្ងៃ២ ខែកុម្ភៈ លោកគួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងសហការី បានចេញទៅបំពេញបេសកកម្មនៅប្រទេសបង់ក្លាដេស ដើម្បីដកបទពិសោធន៍ អំពីការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតបន្ថែមទៀត។ ហើយនៅវេលាម៉ោង ៣រសៀលថ្ងៃដដែលនេះ ក្រុមការងារគ.ជ.ប បានទៅដល់ប្រទេសបង់ក្លាដេសប្រកបដោយសុវត្ថិភាព។ នេះបើតាមការឲ្យដឹងនៅលើទំព័រហ្វេសប៊ុកលោកគួយ ប៊ុនរឿន៕
អានបន្ត -
ពលរដ្ឋស្រុកមេមត់ប្រតិកម្មនឹងអាជ្ញាធរយកដីរួមទៅធ្វើទីស្នាក់ការគណបក្សប្រជាជន
ប្រជាពលរដ្ឋនៅឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្ដែងការហួសចិត្ត ខណៈអាជ្ញាធរមូលដ្ឋានសម្រេចយកដីសម្បត្តិរួមជាប់រោងបុណ្យនៅក្នុងភូមិ ទៅធ្វើជាស្នាក់ការគណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋថា ករណីនេះ គឺជារឿងមិនត្រឹមត្រូវ ត្បិតអីដីនោះជាទ្រព្យសម្បត្តិសម្រាប់បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ បែរជាយកទៅធ្វើជាកម្មសិទ្ធិរបស់បក្សទៅវិញ។
អានបន្ត -
ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងជីកប្រឡាយនៅស្រុកមេសាងបន្តទាមទារសំណង
ពលរដ្ឋជាច្រើនគ្រួសារនៅស្រុកមេសាង ដែលបាត់បង់ដីស្រែនៅតំបន់អាងពោធិ៍តាមុំ ដោយសារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃកូ ឬការជីកប្រឡាយមេទី២នោះ បន្តទាមទារសំណង។ ទាក់ទិនបញ្ហានេះ មន្ទីរធនធានទឹកខេត្តព្រៃវែង ឆ្លើយថា ការទូទាត់សំណងសម្រាប់ពលរដ្ឋដែលមានដីនៅក្រៅផ្ទៃអាងពោធិ៍តាមុំ កំពុងដំណើរការ ហើយនឹងដោះស្រាយបញ្ហាវិវាទនេះឲ្យចប់ឆាប់ៗ។ ប្រជាពលរដ្ឋជាង ១០០គ្រួសារដែលរស់នៅក្នុងឃុំចំនួន២ គឺជីផុច និងឃុំស្វាយជ្រំ ស្រុកមេសាង អះអាងថា ការទន្ទឹងរង់ចាំសំណងទាំងអន្ទះអន្ទែងជាង ៣ឆ្នាំមកនេះ គឺដើម្បីដោះស្រាយបញ្ហាជីវភាព នៅបន្ទាប់ពីគម្រោងជីកប្រឡាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានលេបយកដីស្រែរបស់ពួកគាត់ទាំងនៅក្នុង និងនៅក្រៅផ្ទៃអាងពោធិ៍តាមុំ។
អានបន្ត -
ពលរដ្ឋរស់នៅជាប់ព្រំដែនបារម្ភខ្លាចទាហានឡាវចូលបរបាញ់គោក្របីអ្នកស្រុក
ជនជាតិដើមភាគតិចរស់នៅឃុំព្រែកមាស និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បារម្ភខ្លាចយោធាឡាវ ប្រដាប់ដោយអាវុធ បាញ់គោក្របីរបស់អ្នកស្រុក និងបរបាញ់សត្វព្រៃក្នុងដីខ្មែរ។ ក្តីបារម្ភនេះ បន្ទាប់ពីទាហានឡាវ ប្រដាប់ដោយអាវុធជាច្រើនក្រុម បានឆ្លងដែនចូលដីខ្មែរនៅចំណុចអូរព្រាល ព្រៃរ៉ូង និងបឹងក្ដួច ស្ទើររាល់ថ្ងៃ ក៏ប៉ុន្តែអាជ្ញាធរកម្ពុជា នៅមិនទាន់មានចំណាត់ការនៅឡើយ បើទោះបីពលរដ្ឋធ្លាប់រាយការណ៍ករណីនេះជូនអាជ្ញាធរមូលដ្ឋាន និងយោធាការពារព្រំដែនច្រើនលើកក្តី។
អានបន្ត -
មន្ត្រីសហជីពសេរីកម្មករ២នាក់ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺចាប់ខ្លួន
មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ២នាក់ ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺចាប់ខ្លួន បន្ទាប់ពីកម្មកររោងចក្រសេរី (Cerie) បន្តតវ៉ានៅមុខរោងចក្រទាមទារដំណោះស្រាយ នៅថ្ងៃទី២ កុម្ភៈ។ កម្មការិនីម្នាក់ដែលថ្លែងមិនបញ្ចេញអត្តសញ្ញាណ ឲ្យដឹងថា ក្នុងហេតុការណ៍ពីព្រឹកមិញនេះ មានកម្មករប្រមាណ២០នាក់ ដុតសំបកកង់ឡាន ដើម្បីស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយតាមសំណូម ដែលពួកគេទាមទារប្រមាណ១ខែហើយ ដើម្បីឲ្យកម្មករបីនាក់ ដែលភាគីរោងចក្របញ្ឈប់ ឲ្យបានចូលធ្វើការឡើងវិញ។
អានបន្ត -
អ្នកជំនាញស្នើឱ្យគ.ជ.បយកគំរូផ្នែកការពារសន្តិសុខពីការបោះឆ្នោតភូមា
ភ្នំពេញ៖អ្នកសង្កេតការណ៍បោះឆ្នោតថ្លែងថា ប្រទេសកម្ពុជាគួរតែសិក្សាពីរបៀបគ្រប់គ្រងសន្តិសុខក្នុងអំឡុងពេលបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា ដែលយកប្រជាពលរដ្ឋជាអ្នករក្សាសនិ្តសុខ ក្នុង និងក្រោយពេលបោះឆ្នោត ជំនួសឲ្យកម្លាំងប៉ូលិស និងកម្លាំងប្រដាប់អាវុធផ្សេងទៀត។ ពួកគេថាការសិក្សាយកគំរូតាមប្រទេសមីយ៉ាន់ម៉ាក្នុងកិច្ចការសន្តិសុខនេះ អាចធ្វើឲ្យអ្នកបោះឆ្នោតក្នុងប្រទេសកម្ពុជា មានភាពជឿជាក់ក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការបោះឆ្នោត និងជៀសផុតពីការគំរាមកំហែង។
អានបន្ត -
ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនចិននៅខេត្តព្រះវិហារស្នើពន្លឿនដំណោះស្រាយ
សហគមន៍ប្រជាពលរដ្ឋនៅឃុំម្លូព្រៃ២ នៃស្រុកឆែប ជំរុញឲ្យអាជ្ញាធរខេត្តព្រះវិហារ ត្រូវពន្លឿនការដោះស្រាយទំនាស់ដីធ្លីរវាងពួកគេ ជាមួយនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន ឈ្មោះ រួយ ហ្វេង (Ruoy Feng) ឲ្យបានឆាប់រហ័ស។ ការជំរុញឲ្យអាជ្ញាធរប្រញាប់ប្រញាល់ដោះស្រាយរឿងដីធ្លីនេះ គឺនៅស្របពេលដែលក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង បានយកគ្រឿងចក្រទៅឈូសឆាយ ធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការ និងវាលស្មៅចិញ្ចឹមសត្វរបស់អ្នកភូមិជាបន្តបន្ទាប់។
អានបន្ត -
កម្មកររោងចក្រនៅស្រុកខ្សាច់កណ្ដាលសុំអន្តរាគមន៍ពីលោក ហ៊ុន សែន ឲ្យជួយដោះស្រាយ
កម្មកររោងចក្រ ស្ដារឡៃថ៍ អឹភែរិល (Starlight Apparel Manufacturing) នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និងក្រសួងការងារ នៅថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីពួកគេតវ៉ានៅមុខរោងចក្រជាច្រើនថ្ងៃមិនបានលទ្ធផល ហើយឈានដល់ផ្ទុះហិង្សានៅព្រឹកថ្ងៃច័ន្ទ ទី១ កុម្ភៈ។ សំឡេងកម្មករស្រែកតវ៉ា៖ «ថៅកែរោងចក្រទី៤ ស្ដារឡៃថ៍ ឃុបឃិតគ្នាបង្កបញ្ហា និងជួលមនុស្សបាតសង្គមមកធ្វើទុក្ខបុកម្នេញបងប្អូនកម្មករ យើងទទួលមិនបានទេ»។
អានបន្ត