កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ក្រសួងព័ត៌មានបើកចំហការបញ្ចេញមតិលើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន តាមអ៊ីនធឺណិត
ក្រសួងព័ត៌មាន ក្រោមការសហការពីអង្គការយូណេស្កូប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ២៨មករានេះ បានរៀបចំសន្និសីទសារព័ត៌មាន នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញ ដើម្បីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវគេហទំព័រមួយ ដែលជាប្រយោជន៍ដល់សាធារណជន ក្នុងការចូលទៅបញ្ចេញមតិយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។ រដ្ឋាភិបាល សង្ឃឹមថា គេហទំព័រនេះ នឹងជួយឲ្យសេចក្តីព្រាងច្បាប់នេះ ទទួលបានផលវិជ្ជមាន និងមិនមានភាពចម្រូងចម្រាស ពេលត្រូវបានអនុម័តរួច។ ចំណែកសង្គមស៊ីវិល បានសាទរ តែក៏ចង់ឲ្យមានការបកស្រាយឲ្យបានច្បាស់លាស់ពីមាត្រានីមួយៗនៃច្បាប់ ដើម្បីចៀសវាងការភាន់ច្រលំ។ គេហទំព័រដែលក្រសួងព័ត៌មាន ក្រោមការសហការពីអង្គការយូណេស្កូប្រចាំកម្ពុជា បានរួមគ្នាបង្កើតនេះ មានអាស័យដ្ឋាន www.a2i.info.gov.kh។ គេហទំព័រនេះ នឹងជាសារៈសំខាន់មួយសម្រាប់សាធារណជន ចូលទៅបញ្ចេញមតិយោបល់ លើមាត្រា នៃជំពូកនីមួយៗ របស់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។
អានបន្ត -
ពលរដ្ឋមានជម្លោះដីខេត្តបាត់ដំបងនិងបន្ទាយមានជ័យឡើងតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរ
តំណាងពលរដ្ឋជាង១០០នាក់ មានជម្លោះដីជាមួយអ្នកមានលុយ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ឡើងតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ មករា។ ក្នុងសកម្មភាពតវ៉ារបស់ពួកគាត់ ដោយអ្នកខ្លះស្ពាយបង្វេច ដេកចាំនៅមុខសាលាខេត្តបាត់ដំបង ក៏មានមន្ត្រីសាលាខេត្តចេញមកសន្យាដោះស្រាយជូនពលរដ្ឋ។ ប៉ុន្តែតំណាងពលរដ្ឋអះអាងថា ពួកគេមិនព្រមត្រឡប់ទៅវិញនោះទេ លុះត្រាមានដំណោះស្រាយជាក់លាក់។
អានបន្ត -
ព្រះរាអាជ្ញាស្នើឲ្យបន្ថយការចោទប្រកាន់លើអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ
ព្រះរាជអាជ្ញានៅតុលាការខេត្តកណ្ដាលស្នើឲ្យមានការបន្ថូរបន្ថយការចោទប្រកាន់ទៅលើលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនដោយសង្ស័យជាប់ពាក់អំពើពុករលួយ។ នៅក្នុងសវនាការជិតមួយព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រះរាជអាជ្ញាលោក ឯក ស៊ុនរស្មី បានស្នើឲ្យចៅក្រមជំនុំជម្រៈផ្លាស់ប្តូរបទចោទពីការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតតាមមាត្រា៦០១ដែលត្រូវជាប់ទោសពី ៥ ទៅ១០ឆ្នាំ មកចោទក្នុងមាត្រា ៥៩៧ និង ៥៩៨ វិញដែលត្រូវជាប់ទោសពី២ទៅ៥ឆ្នាំ។
អានបន្ត -
ពលរដ្ឋសហគមន៍អណ្ដូងថ្មនិងអន្លង់បាតខ្ទះខេត្តព្រះសីហនុស្នើជួយឆ្វៀលដីផ្ដល់ប្លង់កម្មសិទ្ធិ
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីរ៉ាំរ៉ៃនៅសហគមន៍ចំនួនពីរ នាស្រុកព្រៃនប់ ខេត្តព្រះសីហនុ អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយជំរុញដល់អាជ្ញាធរខេត្តនេះ ចុះពិនិត្យ និងឈានដល់កាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់បានសង់លំនៅឋាន និងបង្កបង្កើនផលឲ្យមានសុវត្ថិភាព។ បញ្ហានេះ អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា បានបង្កើតក្រុមការងារចុះពិនិត្យដីទំនាស់ដល់ទីតាំងសហគមន៍មានទំនាស់ដីធ្លីជាក់ស្តែង ដើម្បីដាក់របាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចការស្នើសុំរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗ។
អានបន្ត -
គ.ជ.បពិគ្រោះយោបល់ពីសេចក្ដីព្រាងបទបញ្ជានិងនីតិវិធីចុះឈ្មោះថ្មីតាមប្រព័ន្ធកុំព្យូទ័រ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប ចាប់ផ្ដើមបើកយុទ្ធនាការពិគ្រោះយោបល់ហើយ លើសេចក្ដីព្រាងបទបញ្ជា និង នីតិវិធី សម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ។ ការបើកផ្លូវឲ្យមានកិច្ចសន្ទនាពេញមួយថ្ងៃ នៅថ្ងៃទី២៨ មករា នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា ប្រយោជន៍ដើម្បីឲ្យការប្រព្រឹត្តិទៅ នៃការចុះឈ្មោះបោះឆ្នោត តាមបែបថ្មីនេះ មានសុក្រឹតភាព និងយុត្តិធម៌។
អានបន្ត -
សាលាឧទ្ធរណ៍បើកសវនាការកំបាំងមុខករណីចាប់ខ្លួនមនុស្សនៅផ្លូវវ៉េងស្រេង
ចៅក្រមសាលាឧទ្ធរណ៍បើកសវនាការកាត់ក្ដីដោយកំបាំងមុខករណីបណ្ដឹងរបស់បុរសដែលភាគច្រើនជាកម្មករចំនួន ១៣នាក់ ដែលត្រូវចាប់ខ្លួននៅក្នុងការបង្ក្រាបកម្មករតវ៉ានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម ឆាយ ច័ន្ទតារាវណ្ណ បានសម្រេចលើកពេលប្រកាសសាលដីកាសំណុំរឿងនេះទៅថ្ងៃទី៤ ខែមីនា។ ចៅក្រមក៏បានប្រកាសអោយជនជាប់ចោទប្ដឹងសាទុក្ខអោយសាលាឧទ្ធរណ៍បើកសវនាការឡើងវិញ ប្រសិនបើពួកគេមិនពេញចិត្តនឹងការសម្រេចនោះ។
អានបន្ត -
ខ្មែរ | ព័ត៌មានថ្មីៗ | សិទ្ធិមនុស្ស ក្រសួងព័ត៌មានប្រកាសដាក់ឲ្យប្រើប្រាស់គេហទំព័រសិទ្ធិទទួលព័ត៌មានជាផ្លូវការ
ក្រសួងព័ត៌មានប្រកាសជាសាធារណៈ នៅថ្ងៃទី២៨ ខែមករា នូវគេហទំព័រសិទ្ធិទទួលព័ត៌មាន សម្រាប់សាធារណជន ចូលរួមបញ្ចេញមតិយោបល់ ដើម្បីឲ្យច្បាប់នេះស្របតាមស្តង់ដារអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលក្រសួងព័ត៌មាន បានសហការជាមួយ អង្គការយូណេស្កូ (UNISCO) ប្រចាំកម្ពុជា បង្កើត គេហទំព័រ ដែលមានឈ្មោះ www.a2i.info.gov.kh នេះឡើង។
អានបន្ត -
ពលរដ្ឋអាចបញ្ចេញយោបល់ស្តីពី «សិទ្ធិទទួលព័ត៌មាន» តាមរយៈគេហទំព័រ A2i
ភ្នំពេញ៖ ក្រសួងព័ត៌មានក្រោមកិច្ចសហការជាមួយស្ថានទូតប្រទេសស៊ុយអែត (Sweden) និងអង្គការយូណេស្កូ (UNESCO) បានប្រកាសបើកដំណើរការគេហទំព័រថ្មី សម្រាប់ឲ្យសាធារណជន អង្គការជាតិ និងអន្តរជាតិទាំងក្នុង និងក្រៅ ចូលរួមផ្តល់មតិយោបល់កែលំអសេចក្តីព្រាង ច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាន ដើម្បីឲ្យច្បាប់ស្របតាមស្តង់ដារអន្តរជាតិ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការប្រកាសជាសាធារណៈនូវគេហទំព័រសិទ្ធិទទួលព័ត៌មាន www.a2i.info.gov.kh សម្រាប់សាធារណជនចូលរួមបញ្ចេញមតិយោបល់ នៅថ្ងៃទី ២៨ មករានេះ នៅភោជនីយដ្ឋានទន្លេបាសាក់ថា គេហទំព័រនេះ បង្កើតឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋទាំងក្រៅ និងក្រៅប្រទេស និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចូលរួមផ្តល់យោបល់លើសេចក្តីច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន។ លោកបន្តថា នេះជាការបើកឱកាសសេដ្ឋកិច្ច និងនយោបាយដល់ប្រជាពលរដ្ឋ សម្រាប់ឲ្យពួកគេផ្តល់សំឡេង និងមតិយោបល់កែលំអរសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន។ ជាមួយគ្នាដែរ លោក ខៀវ កាញារីទ្ធ បានអំពាវនាវសាធារណជនទាំងក្នុង និងក្រៅប្រទេស ចូលរួមផ្តលយោបល់លើក្តីព្រាងច្បាប់នេះ តាមរយៈគេហទំព័រឲ្យបានច្រើន ដើម្បីក្រសួងពិនិត្យយកយោបល់ល្អកែលំអរច្បាប់ឲ្យស្របតាមស្តង់ដារអន្តរជាតិ។
អានបន្ត -
ឧទ្ធរណ៍ជម្រះក្ដីអ្នកតវ៉ានៅផ្លូវវេងស្រេង
ភ្នំពេញៈ បើទោះបីជាអវត្តមានចុងចោទ និងមេធាវីរបស់ខ្លួនក៏ដោយ ក៏សាលាឧទ្ធរណ៍កាលពីម្សិលមិញបានបើកសវនាការករណីអ្នកតវ៉ា ១៣ នាក់ដែលត្រូវបានកាត់ទោសពាក់ព័ន្ធនឹងការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាមានលក្ខណៈហិង្សានៅផ្លូវវេងស្រេងក្នុងរាជធានីភ្នំពេញកាលពីខែមករា ឆ្នាំ ២០១៤ ដែលក្រុមប្រដាប់អាវុធបានបាញ់បាតុករយ៉ាងហោចបួននាក់ស្លាប់ និងរបួសជាច្រើននាក់។ លោក ចាយ ចាន់តារាវ៉ាន់ ចៅក្រមនៅសាលាឧទ្ធរណ៍បានបញ្ជាក់ថាសវនាការនេះបានបន្តដំណើរការបើទោះបីជាក្រុមចុងចោទដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែឧសភាឆ្នាំ ២០១៤ បន្ទាប់ពីកាត់ក្ដីដោយព្យួរទោសពីបទហិង្សាដោយចេតនាមិនបានចូលរួមក៏ដោយ។
-
ក្រសួងព្រមធ្វើវេទិកាសាធារណៈជាមួយពលរដ្ឋសហគមន៍រថភ្លើងមុនពេលអភិវឌ្ឍ
ក្រសួងសាធារណការ និងដឹកជញ្ជូនសន្យានៅថ្ងៃទី២៨ មករា ថា នឹងបើកវេទិកាសាធារណៈមួយ ជាមួយពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងនារាជធានីភ្នំពេញ មុនចាប់ផ្ដើមអភិវឌ្ឍផ្លូវនេះ។ ការសន្យានេះនៅមិនទាន់កំណត់ពេលជាក់លាក់នៅឡើយ ក្រោយពីពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើង មកពីសហគមន៍ចំនួន៨ ប្រមាណ១០០នាក់ ប្រមូលផ្ដុំគ្នានៅមុខក្រសួងសាធារណៈការ និងដឹកជញ្ជូន ទាមទារបើកវេទិកាសាធារណៈ ជជែករឿងផ្ដល់សំណងពីផលប៉ះពាល់នៃការសាងសង់ ផ្លូវល្បឿនលឿន។
អានបន្ត -
កម្មករជាង១០០នាក់ធ្វើកូដកម្មមុខក្រសួងការងារជាមួយលក្ខខណ្ឌ១៨ចំណុច
កម្មករ កម្មការិនីក្រុមហ៊ុនស្ដារឡៃថ៍អឹភែរឹល មេនូហ្វេកឆឺរីង ជាង១០០នាក់ បានបន្តរធ្វើកូដកម្មដោយអហិង្សានៅមុខក្រសួងការងារ ដើម្បីស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងការងារជួយអន្តរាគមន៍ និងស្វែងរកដំណោះស្រាយ បន្ទាប់ពីពួកគេបានធ្វើកូដកម្មអស់រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៧ខែមករានេះ។ កូដកម្មដោយអហិង្សា សន្តិវិធី និងដោយស្ម័គ្រចិត្តរបស់កម្មករ កម្មការិនីនេះ បានធ្វើឡើងក្នុងគោលបំណងសូមឲ្យក្រុមហ៊ុន ធ្វើការកែសម្រួលលក្ខខណ្ឌការងារមួយចំនួន ឲ្យស្របតាមច្បាប់ការងារ និងបទដ្ឋានការងារជាតិ និងអន្តរជាតិ ដោយតម្រូវឲ្យក្រុហ៊ុន ទទួលយកល្ខខណ្ឌការងារ និងសំណើរចំនួន១៨ចំណុច។ នៅក្នុងលក្ខខណ្ឌការងារ និងសំណើរ របស់កម្មករដែលបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការងារជួយអន្តរាគមន៍ និងរកដំណោះស្រាយនេះ កម្មករបានស្នើសុំ កុំឲ្យក្រុមហ៊ុនប្រើកម្មករ កម្មការិនី ហួសពីកម្លាំងពលកម្ម, ក្រុមហ៊ុនត្រូវរៀបចំឲ្យមានបន្ទប់ទឹកឲ្យបានគ្រប់គ្រាន់និងមានអនាម័យ, មានទឹកស្អាតសម្រាប់កម្មករ កម្មការិនី, ក្រុមហ៊ុន មិនត្រូវធ្វើការគៀបសង្គត់ផ្នែកសិទ្ធិសេរីភាពរបស់កម្មករ, ប្រធានក្រុម និងអ្នកគ្រប់គ្រងគ្រប់ផ្នែក គ្រប់ថ្នាក់ព្រមទាំងបុគ្គលិកត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យ និងមិនគំរាមកំហែងកម្មករ, ស្នើក្រុមហ៊ុនមិនត្រូវកាត់ប្រាក់ខែកម្មករ កម្មការិនីដោយគ្មានមូលហេតុ, ព្រមទាំងលក្ខខណ្ឌការងារផ្សេងៗទៀត។
អានបន្ត -
នារីខ្មែររងគ្រោះបីរូបត្រូវស្ថានអគ្គកុងស៊ុលកម្ពុជាជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ីនិងចិន
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាង ចូវប្រទេសចិនបានអន្តរាគមន៍ ជួយស្ត្រីខ្មែររងគ្រោះចំនួន ពីរនាក់ ដែលត្រួវប្តីធ្វើបាប។ នារីខ្មែររងគ្រោះទាំងពីរនាក់នោះមានឈ្មោះដូចជា៖១.ហួន ស្រីតូច អាយុ២៨ឆ្នាំរស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ២.សេង សា អាយុ២៨ឆ្នាំ រស់នៅឃុំបាជ័យ ខេត្តកំពង់ធំ។ស្ត្រីខ្មែររងគ្រោះទាំងពីរនាក់នេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះតាមជើងយន្តហោះCZ6059។ ដោយឡែកពលការិនីខ្មែរមួយរូបទៀតដែលធ្វើការនៅប្រទេសម៉ាឡេស៊ីមានឈ្មោះថា សុខ សាន អាយុ២៤ឆ្នាំ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានទៅធ្វើការជាអ្នកបោសសំអាតនៅប្រទេសម៉ាឡេស៊ីតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤។ពលការិនីរូបនេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦តាមជើងយន្តហោះAK534។
អានបន្ត -
មេដឹកនាំសហជីពសង្ឃឹមថាច្បាប់សហជីពត្រូវបន្ធូរបន្ថយក្រោយទស្សនកិច្ចលោកឃែរី
ភ្នំពេញ— មេដឹកនាំសហជីព ក្នុងប្រទេសកម្ពុជា រំពឹងថា ដំណើរទស្សនកិច្ចរយៈពេល២ ថ្ងៃរបស់ លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងធ្វើឲ្យបរិយាកាសនៃសិទ្ធិសេរីភាពកម្មករក្នុងការចងក្រងសហជីព មានភាពកាន់តែល្អប្រសើឡើង ខណៈដែលសេចក្តីព្រាងច្បាប់ស្តីពីសហជីពកំពុងស្ថិតនៅក្នុងដៃរបស់រដ្ឋសភានៅឡើយ។ លោក ចន ឃែរី បានមកដល់រាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ហើយនៅថ្ងៃអង្គារនេះគឺជាថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក ហើយលោកបានលើកឡើងពីការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ នៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
ដីចង្កេះភ្នំក្រាំងដីមាសនៅខេត្តកំពង់ឆ្នាំងរងការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ
ក្រាំងដីមាស គឺជាភ្នំមួយសម្បូរទៅដោយវត្ថុធាតុដើមសម្រាប់ផលិតសម្ភារៈប្រើប្រាស់អំពីដី។ ពលរដ្ឋខេត្តកំពង់ឆ្នាំង ចាត់ទុកភ្នំក្រាំងដីមាស ជាអត្តសញ្ញាណសម្គាល់ខេត្តរបស់ខ្លួនមួយដែរ ក្រៅពីរូបសំណាកឆ្នាំង ដែលគេធ្វើពីស៊ីម៉ងត៍ដាក់បញ្ឈរលើជើងទម្រធំមួយក្បែរផ្លូវជាតិលេខ៥ នៅក្នុងក្រុង។ បច្ចុប្បន្ន អ្នកភូមិខ្លះបានបំផ្លាញទាំងកូនឈើ និងហ៊ុមព័ទ្ធដីក្បែរចង្កេះភ្នំនោះទៅធ្វើជាកម្មសិទ្ធិ។ ក្រុមពលរដ្ឋដែលគេសង្ស័យថាមានមេខ្យល់ជាអ្នកមានលុយ និងមានអំណាចនៅក្នុងខេត្តកំពង់ឆ្នាំង ជាអ្នកកាងពីក្រោយខ្នង បានទន្ទ្រានព្រៃ និងហ៊ុមព័ទ្ធដីភ្នំចំនួន ៤កន្លែង ដាំចេក និងស្វាយ ហើយដីនៅកន្លែងខ្លះទៀតនៃជួរភ្នំ មានដាក់ស្លាកដីលក់ទៀតផង។ អាជ្ញាធរភូមិដែលមានតួនាទីគ្រប់គ្រងទឹកដីរដ្ឋបាលជាប់នឹងភ្នំនេះ បានបង្ហាញការលំបាកពីការទប់ស្កាត់សកម្មភាពចូលទន្ទ្រានកាន់កាប់ដីភ្នំ។
អានបន្ត -
ម.ស.ម.កស្នើរដ្ឋមន្ត្រីបរិស្ថានបំភ្លឺពីការផ្ដល់ដីសម្បទានដល់ឧកញ៉ាល្បីឈ្មោះពីររូប
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ផ្ញើលិខិតចំហមួយជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យបំភ្លឺពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យឧកញ៉ា ទ្រី ភាព និងឧកញ៉ា លឹម ប៊ុនណ្ណា ហៅខ្នា ដែលកំពុងរត់គេចខ្លួន ខណៈដីនេះរដ្ឋាភិបាលទើបដកហូតពីក្រុមហ៊ុនចំនួន២ ដែលរំលោភលើលក្ខខណ្ឌនៃកិច្ចសន្យា។ ប៉ុន្តែមន្ត្រីក្រសួងបរិស្ថានអះអាងថា ក្រុមហ៊ុនទាំងពីរនេះ គ្រាន់តែទទួលបានសិទ្ធិប្រមូលអនុផលព្រៃឈើ ដែលសល់ពីការឈូសឆាយទេ។ លិខិតចំហរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៦ មករា ចាត់ទុកការផ្ដល់ដី សម្បទានសេដ្ឋកិច្ច២កន្លែង នៅខេត្តមណ្ឌលគិរី ដែលរដ្ឋាភិបាលទើបដកហូត ពីក្រុមហ៊ុនដែលរំលោភលើលក្ខខណ្ឌធ្វើអាជីវកម្មនោះ ថាបានបំពានលើបទបញ្ជាលេខ០១ របស់រដ្ឋាភិបាលកាលពីឆ្នាំ២០១២ ដែលផ្អាករាល់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាបណ្ដោះអាសន្ន និងដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។
អានបន្ត -
បុគ្គលិកក្រុមហ៊ុនគូវ៉ាហារ៉ានៅភ្នំពេញទាមទារឲ្យក្រុមហ៊ុនបន្តផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគេ
បុគ្គលិកជាង១០០នាក់នៅក្រុមហ៊ុនគូវ៉ាហារ៉ាដែលជាក្រុមហ៊ុនពិនិត្យសម្ភាររោងចក្រ នៅព្រឹកថ្ងៃពុធនេះ នាំគ្នាធ្វើកូដកម្មតវ៉ានៅក្បែរការិយាល័យក្រុមហ៊ុនគូវ៉ាហារ៉ា នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទាមទារឲ្យក្រុមហ៊ុនបន្តការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលពួកគេធ្លាប់ទទួលបាន និងលក្ខខណ្ឌការងារមួយចំនួនទៀត។ អ្នកតវ៉ាម្នាក់ លោក ស៊ិន សំបូរ មានប្រសាសន៍ថា ការតវ៉ារបស់ពួកលោកគឺដើម្បីទាមទារអត្ថប្រយោជន៍ដែលកម្មករធ្លាប់ទទួលបានពីមុនមក ដូចជាប្រាក់បំណាច់ឆ្នាំ និងលុយព្រីម ដែលលោកថា ពីមុនមកពួកលោកធ្លាប់ទទួលបាន តែក្រុមហ៊ុនបញ្ឈប់ការផ្ដល់អត្ថប្រយោជន៍ទាំងនេះ។
អានបន្ត -
សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាស្នើរលោកអាត់ ធន់ ឈប់ញុះញង់ការតវ៉ាក្រុមហ៊ុនកាពីតូល
នៅថ្ងៃទី២៧ ខែមករានេះ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលមានលោក ឯ សុភាស់ ជាប្រធាន បានចេញលិខិតមួយច្បាប់អំពាវនាវលោក អាត់ ធន់ ប្រធានសហភាពយុវជនកម្ពុជា បញ្ឈប់សកម្មភាពទាំងទ្បាយ ដែលសមាគមនេះយល់ថា បានបង្កភាពញុះញង់ តាមគ្រប់រូបភាព នៅពីក្រោយអតីតអ្នកបើករថយន្តក្រុង ក្រុមហ៊ុនកាពីតូល។បើតាមលិខិត ទង្វើបាតុកម្មកន្លងមកបានធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបរបរ របស់អ្នករត់កង់បី-ម៉ូតូឌុប ចំនួន១៥០នាក់ ដែលជាសមាជិក សមាគម ។ លិខិតរបស់សមាគមបានបញ្ជាក់ថា អតីតអ្នកបើកបរក្រុមហ៊ុនកាពីតូល ចំនួន៤៥នាក់ ដែលបន្តធ្វើសកម្មភាពតវ៉ានានា ប្រឆាំងនឹងក្រុមហ៊ុន គឺក្រុមហ៊ុនបានបញ្ឈប់ ស្របច្បាប់រួចហើយ។ ដូច្នេះហើយទើបសមាគមស្នើលោក អាត់ ធន់ ឲ្យពិនិត្យលើទង្វើទាំងទ្បាយ ដែលបង្កភាពញុះញង់ ប៉ះពាល់ទៅដល់ការប្រកបមុខរបររកស៊ី របស់ប្រជាពលរដ្ឋ ដែលនាំឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ។
អានបន្ត -
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចរៀបចំវេទិកាអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ ទន្ទឹមនឹងសមត្ថកិច្ចចុះអនុវត្តពង្រឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៦រហូតមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង បានចេញសម្រេចបង្កើតក្រុមការងារវេទិកាអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់សាធារណជនបន្ថែមទៀត ដើម្បី បង្កើនការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវ និងរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ផ្លូវគោកថ្មី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេច ស ខេង បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដែលសមាសភាពមន្ត្រីចំនួន ១១រូប មកពីក្រសួងពាក់ព័ន្ធ។ សម្តេច បានណែនាំក្រុមការងារនេះ ឲ្យចាត់ចែងការងារបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងបង្រៀន ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយជូនដល់សាធារណជន តាមគ្រប់មធ្យោបាយ រួមទាំង តាមរយៈស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងផ្ទាំងប៉ាណូរូបភាពតាមទីសាធារណៈ ដើម្បីបង្កើន ការយល់ដឹងពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដើម្បីធានារក្សាសណ្តាប់ធ្នាប់ និងលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេស។
-
ពលរដ្ឋសហគមន៍ស្ទឹងមានជ័យព្រួយបារម្ភចំពោះការបណ្ដេញចេញ
តំណាងប្រជាពលរដ្ឋ៤៣៥គ្រួសារ មកពីសហគមន៍៨ផ្សេងៗគ្នា នៅសង្កាត់ស្ទឹងមានជ័យ ដែលមានផ្ទះរស់នៅតាមមាត់ប្រឡាយស្ទឹងមានជ័យសំដែងការព្រួបារម្ភ ខ្លាចអាជ្ញាធរបណ្តេញពួកគេចេញក្រោមរូបភាពអភិវឌ្ឍន៍។ សហគមន៍ទាំងនោះរួមមាន សហគមន៍ស្ទឹងប្រាក់មានជ័យ សាមគ្គីមានជ័យថ្មី ស្ត្រីអភិវឌ្ឍន៍ សហគមន៍សន្សំប្រាក់ និង សហគមន៍ស្ត្រីសាមគ្គីមានជ័យជាដើម។
-
អាជ្ញាធរបំបែកការប្រមូលផ្តុំរំឭកខួបការបាញ់សម្លាប់កម្មករនៅផ្លូវវេងស្រេង
ភ្នំពេញៈ មនុស្សជាច្រើនដែលបានប្រមូលផ្តុំគ្នាដើម្បីរំឭកខួបលើកទីពីរនៃការប្រើកាំភ្លើងគ្រាប់ពិតធ្វើការបាញ់បង្ក្រាបទៅលើការតវ៉ារបស់កម្មករកាត់ដេរដែលបានបណ្តាលឲ្យមានការស្លាប់ ៥ នាក់ និងរបួសរាប់សិបនាក់កាលពីដើមឆ្នាំ ២០១៤ ត្រូវបានបំបែកដោយកម្លាំងអាជ្ញាធរយ៉ាងច្រើនលើសលប់កាលពីព្រឹកម្សិលមិញ។ សមាជិកសហជីព កម្មករកាត់ដេរ និងសកម្មជនសិទ្ធិមនុស្ស និងអ្នកដទៃៗទៀតប្រមាណ ៣០០ នាក់បានប្រមូលផ្តុំគ្នានៅលើផ្លូវវេងស្រេងដើម្បីទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះនៃការបង្ក្រាបដ៏ឃោរឃៅរបស់រដ្ឋាភិបាលកាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៤ នៅលើផ្លូវនេះដែលបានបណ្តាលឲ្យកម្មករ ៤ នាក់បានស្លាប់ និងម្នាក់បាត់ខ្លួនប៉ុន្តែត្រូវបានសន្និដ្ឋានថាបានស្លាប់ហើយ។ ការជួបជុំគ្នានេះត្រូវបានបំបែកដោយអាជ្ញាធរដែលមានចំនួនប្រមាណ ៥០០ នាក់រួមមាននគរបាលបង្ក្រាបកុបកម្ម និងសន្តិសុខប្រមាណ ១០០ នាក់។