កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • តំ​ណាង​ស​ហគ​ម​ន៍​​ម្នាក់​នៅ​ព្រះ​វិហារ​​ត្រូវ​ចាប់​ខ្លួន​​

    មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ដឹងថា​តំណាង​សហគមន៍​ដីធ្លី​ជនជាតិដើម​ភាគតិច​ម្នា​ក់នៅ​ខេត្តព្រះវិហារ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​ប្រជាពលរដ្ឋ​តវ៉ា​ជាង​មួយ​សប្តាហ៍​មកហើយ ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរខេត្ត​ដោះស្រាយ​បញ្ហាដីធ្លី​។​ ​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​មកពី​ស្រុក​ចំនួន​២​គឺ​ស្រុករ​រវៀង និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​បាននាំគ្នា​តវ៉ា ដោយមាន​អ្នកខ្លះ​ដេក​សម្រាក​នៅមុខ​សាលាខេត្ត តាំងពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ទាមទា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ចិន​ឈ្មោះ​ឡាន​ហ្វេ​ង​។ ប្រជាពលរដ្ឋ​ចោទថា​ក្រុមហ៊ុន​នោះបាន​ឈូសឆាយដី​ពួកគាត់​តាំងពី​ឆ្នាំ​២០១២​។​

  • អ្នក​បឹង​កក់​ស្នើ​អង្គ​ការ​តម្លា​ភាព​ស៊ើប​អង្កេ​ត​ករណី​ជម្លោះ​ដី​ធ្លី​

    អ្នកមាន​ជម្លោះដីធ្លី​១៣​គ្រួសារ​នៅ​ភូមិ​១​ក្នុង​សហគមន៍​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បានស្នើ​ឲ្យ​អង្គការ​តម្លាភាព​កម្ពុជា​ជួយ​ស៊ើបអង្កេត​ករណី​ជម្លោះដីធ្លី​រយៈពេល​ជិត​១០​ឆ្នាំ ដោយ​ពួកគេ​សង្ស័យថា​មាន​អំពើពុករលួយ​។​ ​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​រួមជាមួយ​ប្រជាពលរដ្ឋ​មកពី​បុរី​កីឡា​និង​ព្រលានយន្តហោះ​SOS​សរុប​ប្រមាណ​៣០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​មុខ​ការិយាល័យ​អង្គការ​តម្លាភាព​កម្ពុជា​ដើម្បី​ដាក់​ញត្តិ​ស្នើ​ឲ្យ​អង្គការ​នេះ​ស៊ើបអង្កេត​លើ​ការដោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​នៅ​តំបន់​បឹ​កក់​។​

  • ​ស​ហ​ជីព​​មួយ​​ក្រុម​​សុំ​​ជួប​​តំ​ណាង​រាស្ត្រ​បក្ស​​ប្រ​ជា​ជន​​ដើ​ម្បី​​ពិ​ភា​ក្សា​​លើ​​សេច​ក្ដី​ព្រាង​ច្បាប់​​​

    សហជីព​មួយក្រុម ស្នើ​ប្រធានរដ្ឋសភា សុំ​ជួប​តំណាងរាស្ត្រ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បាន​ពិភាក្សា​លើ​ក្លឹមសារ​មួយចំនួន​នៃ​សេចក្ដីព្រាងច្បាប់​សហជីព ដែល​ពួកគេ​ថា បាន​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ បើ​ច្បាប់​នេះ​ត្រូវ​សភា​អនុម័ត ដោយ​គ្មាន​ការកែប្រែ​នោះ​។​ ​តាម​លិខិត​ចុះ​ថ្ងៃទី​២៥ ខែធ្នូ របស់​ក្រុម​ព្រឹក្សា​សហជីព​ជាតិ​កម្ពុជា ដែល​ផ្ញើ​ទៅ​លោក ហេង សំរិន​នោះ បានសរសេរថា ការស្នើរ​សុំ​ជួប តំណាងរាស្ត្រ​មកពី​បក្ស​កាន់អំណាច​នោះ គឺ​ដើម្បី​ចង់​ឲ្យ​ស្ថាប័ន​ធ្វើ​ច្បាប់​មួយ​នេះ កែប្រែ​ឬក៏​លុបចោល នូវ​ចំនុច​មួយចំនួន​ដែល​ពួកគេ​ថា អាច​នឹង​រារាំង​ពួកគេ​មិន​ឲ្យ​ការពារ​ប្រយោជន៍​កម្មករ​បាន​។​

  • សង្គម​​ស៊ី​វិល​​ទទូ​ច​​ជា​​ថ្មី​​ឲ្យ​រ​ដ្ឋា​ភិ​បាល​​ទម្លាក់​​ចោល​​សេច​ក្ដី​​ព្រាង​​ច្បាប់​​ឧ​ក្រិដ្ឋ​កម្ម​​អ៊ីន​ធឺ​ណិត​

    សេចក្តីព្រាងច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត នៅតែមាន​ភាពចម្រូងចម្រាស និង​ជា​ក្ដី​ព្រួយបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ទាក់ទង​នឹង​ការការពារ​សិទ្ធិមនុស្ស និង​អ្នកធ្វើការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ក្រុម​សង្គម​ស៊ីវិល​លើកឡើងថា សេចក្ដីព្រាងច្បាប់​នេះ គឺជា​ការ​រឹតត្បិត​ដល់​សិទ្ធិ​បញ្ចេញមតិ និង​ជាការ​គំរាមកំហែង​ដល់​អ្នកប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​។​ ​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បែរជា​លើកឡើងថា ក្រសួង​មិនទាន់​បានរៀបចំ​ធ្វើ​សេចក្ដីព្រាងច្បាប់​នេះ​ជា​ផ្លូវការ​នៅឡើយ​។​ ​ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​សេចក្ដីព្រាងច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ព្រោះថា សេចក្ដីព្រាងច្បាប់​នេះ​ជាការ​រឹតបន្តឹង​ក្នុងការ​បញ្ចេញមតិ និង​ការប្រើប្រាស់​អ៊ីនធឺណិត​។​ ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​អ៊ីនធឺណិត ជា​មធ្យោបាយ​ដ៏​សំខាន់​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ចែករំលែក​ព័ត៌មាន និង​ស្វែងរក​ព័ត៌មាន​ពី​គ្រប់ទិសទី ប៉ុន្តែ​រដ្ឋាភិបាល​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរការ​ប្រជាធិបតេយ្យ​៖ «​ប្រទេសមួយ​ចំនួន​គេ​បានដាក់​បញ្ញត្តិ​ទៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​មែន តែ​ជាទូទៅ​គេ​គ្រាន់តែ​ដាក់​ជា​យន្តការ​ទេ ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់​ថា ឥឡូវ​នៅពេល​មាន​ករណី​ណាមួយ​មាន​គេហទំព័រ​ប៉ះពាល់​លើ​អ្នកដទៃ​ហ្នឹង គេ​មាន​គណៈកម្មការ​គេ​មួយ​ដើម្បី​ត្រួតពិនិត្យ គេ​មាន​អ្នកឯកទេស​មើលថា តើ​ត្រឹមត្រូវ​អត់​?»​។​

  • អ្នក​ភូមិ​​ស​ហ​គ​ម​ន៍​ ២​ ​ធ្នូ ​​ចោទ​​ក្រុម​​ហ៊ុន​​កៅ​ស៊ូ​​​ឈូស​ឆាយ​ដី​​​ចំ​ការ​

    ក្រចេះ​៖ ពលរដ្ឋ​ជាង ១៦០​គ្រួសារ​នៅ​ស្រុក​អង្គស្នួល ខេត្តក្រចេះ បាន​ចោទ​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់​ថា បាន​ឈូសឆាយដី​របស់​ពួកគាត់​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​អេ​ស្កា​វា​ទ័​រ​ជាច្រើន​គ្រឿង​។ ​គ្រួសារ​ជាច្រើន​មកពី​សហគមន៍ ២ ធ្នូ បានដាក់​ពាក់​ប្តឹង​ទៅកាន់​មន្ត្រី​សិទ្ធមនុស្ស អាដហុក កាលពី​ថ្ងៃ​ពុធ ដោយបាន​អះអាងថា ក្រុមហ៊ុន​នេះ​បាន​យក​ម៉ាស៊ីន អេ​ស្កា​វា​ទ័​រ ជាច្រើន​គ្រឿង​មក​ឈូសឆាយដី​របស់​ពួកគាត់​ប្រមាណ ៦ ហិកតា ព្រមទាំង​មាន​សន្តិសុខ​ចាំ​ការពារ​ថែម​ទៀតផង​។​ ​អ្នកស្រី ហាង ឈាវ​គុន មន្ត្រី​អង្គការ​អាដហុក​ប្រចាំខេត្ត បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ ក្រុម​អ្នកភូមិ​បានធ្វើ​ការរារាំង​ពួកកម្មករ​របស់​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើការ​ឈូសឆាយដី​បន្ថែម​ទៀតឡើយ​។​

  • មជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនស្វែងរកប្រាក់ចំណេញបានធ្វើការវិភាគលើសេចក្តីព្រាងច្បាប់សហជីព

    មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​មិន​ស្វែងរក​ប្រាក់ចំណេញ​បានធ្វើការ​ត្រួតពិនិត្យ​ជាបឋម​យ៉ាង​ឆាប់រហ័ស​មួយ​លើ​សេចក្តីព្រាងច្បាប់​សហជីព​របស់​ព្រះរាជាណាចក្រ​កម្ពុជា (​សេចក្តីព្រាងច្បាប់​សហជីព​) ដែល​បានចេញ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ការវិភាគ​របស់​មជ្ឈមណ្ឌល​យើងខ្ញុំ​ផ្តោត​សំខាន់​លើ​សេរីភាព​សមាគម សេរីភាព​ក្នុងការ​ជួបប្រជុំ និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ ការវិភាគ​ជាបឋម​នេះ​បាន​សន្និដ្ឋានថា​មាន​បញ្ហា​មួយចំនួន​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​នេះ​។​

  • អ្នក​បឹង​កក់​ខ្លះ​ប្តូរ​ចិត្ត​ដោយ​ឈប់​ប្រ​គល់​ដី​របស់​ខ្លួន​ជិត​ពាក់​កណ្តាល​ឲ្យ​អា​ជ្ញា​ធរ​​​

    សហគមន៍​ដីធ្លី​ប្រមាណ​ជាង​៤០​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូលផ្តុំ​និង​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ជាថ្មី​ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហាដីធ្លី​នៅ​តំបន់​បឹងកក់​ដែល​សេសសល់​៧​គ្រួសារ​ឲ្យ​បាន​ឆាប់​ដោយ​អះអាងថា​សាលា​រាជធានី​មិនបាន​គោរព​តាម​ការសន្យា​ដោយ​ពន្យា​ពេល​ដោះស្រាយ​ជូន​ពួកគេ​ជាង​កន្លះ​ឆ្នាំ​។​ ​តំណាង​សហគមន៍​អ្នកមាន​ជម្លោះដីធ្លី​ទាំងនោះ​មកពី​តំបន់​បឹងកក់​និង​បុរី​កីឡា​។ តំណាង​សហគមន៍​បឹងកក់​អ្នកស្រី លី ចាន់ណា​រី ថ្លែងថា​មូលហេតុ​ដែល​ពួកគេ​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ពួកគេ​លើ​ទំហំ​ដី​ដែល​កាន់កាប់​១០០​ភាគរយ​ខណៈ​កាលពីមុន​ពួកគេ​បាន​ដី​តែ​ពាក់កណ្តាល​នៃ​ផ្ទៃដី​សរុប​។ អ្នកស្រី​បន្តថា​៖ “​នៅពេល​គេ​មិន​ដោះស្រាយ​ពន្យា​ពេល​អញ្ចឹង​វា​ប្រឈម​ហើយដោយ​សារ​ពួក​ខ្ញុំគេ​បូម​ពន្លិច​ផ្ទះសម្បែង​អស់ហើយ​បាត់បង់​មុខរបរ​បាត់បង់​ផ្ទះសម្បែង​ទ្រព្យសម្បត្តិ​អញ្ចឹង​ទៅ​វា​មាន​បញ្ហា​ប្រឈម​អញ្ចឹង​សុខចិត្ត​ថា​ចង់​បញ្ចប់​ខ្ញុំ​យកតែ​៥២​ភាគរយ​តែ​ឥឡូវ​អត់​សាលា​រាជធានី​អត់​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំៗ​យក​១០០​ភាគរយ​វិញ​”​។​

  • អ្នក​មាន​ជម្លោះ​ដី​ជា​មួយ​តំ​ណាង​រាស្ត្រ​ខេត្ត​ព្រះ​វិហារ​ត្អូញ​ត្អែរ​ពី​ទុក្ខ​លំ​បាក​

    ប្រជាពលរដ្ឋ​ដែល​អះអាង​មាន​ជម្លោះដីធ្លី​ជាមួយ​តំណាងរាស្ត្រ​នៅ​ខេត្តព្រះវិហារ​ត្អូញត្អែរ​ពី​ទុក្ខលំបាក​ដោយ​ថា​អាជ្ញាធរ​បាន​ឈូសឆាយ​យក​ដី​របស់​ពួកគេ​ដោយ​មិនមាន​ដំណោះស្រាយ​ជាង​៤​ឆ្នាំ​មកហើយ​។​ ​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែធ្នូ​នេះ​ពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​នៅ​ភូមិ​ឬ​ស្សី ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​បាន​ជួបជុំគ្នា​ធ្វើ​សន្និសីទកាសែត​ជាថ្មី​ម្ដងទៀត​លើកឡើង​ពី​ទុក្ខលំបាក​របស់ខ្លួន​ដែល​អះអាងថា​មាន​ជម្លោះ​ដី​ជាមួយ​មន្ត្រី​គណបក្ស​ប្រកាន់​អំណាច​។​

  • សហ​ជីព​នៅ​ខេត្ត​ស្វាយ​រៀង​អំ​ពាវ​នាវ​ឲ្យ​កម្ម​ករ​ឈប់​ត​វ៉ា​ដោយ​ប្រើ​អំ​ពើ​ហិ​ង្សា​

    សហជីព​ចំនួន​៤​ដែលមាន​មូលដ្ឋាន​ប្រចាំខេត្ត​ស្វាយរៀង កាលពី​ល្ងាច​ថ្ងៃ​អង្គារ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​អំពាវនាវ​ឲ្យ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ដែល​បាន​តវ៉ា​តាំងពី​ថ្ងៃទី​១៦​ខែធ្នូ ចូលធ្វើការ​ធម្មតា​វិញ​។​ ​សហជីព​ទាំងនោះ​រួមមាន​ស​ម្ព័​ន្ឋ​សហជីព​ចលនា​កម្មករ​របស់លោក ប៉ាវ ស៊ីណា សម្ព័ន្ធ​សហជីព​ការងារ​ឯករាជ្យ​របស់​លោក ឆេង ឈន់ សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ របស់លោក សៅ កុសល និង​សហជីព​សហភាព​ការងារ​កម្ពុជា​របស់លោក ឃុន សុខុម​។ ក្នុង​សេចក្តីថ្លែងការណ៍​រួម សហជីព​ទាំង​៤​សរសេរថា​ការធ្វើ​កូដកម្ម បាតុកម្ម​របស់​កម្មក​រ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មិនមាន​អ្នកដឹកនាំ​ឬក៏​ទាមទារ​ឲ្យ​ច្បាស់លាស់​នោះទេ​។ សហជីព​បាន​អំពាវនាវ​កុំ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ខុស​នីតិវិធី​ច្បាប់​និង​ហិង្សា ហើយ​ ​អំពាវនាវ​ឲ្យ​កម្មករ​ចូលធ្វើ​ការងារ​វិញ ហើយ​បើក​ម្មករ​ចង់​ទាមទារ​អ្វី​នោះ ត្រូវ​រក​តំណាំង​សហជីព​មក​ចរចា​តាម​សន្តិវិធី​។​ ​

  • ជន​ជាតិ​​ភាគ​​តិច​​ជាង​​ ១០ ​​នាក់​​ត្រូវ​​តុ​លា​ការ​​កោះ​​ហៅ​​រឿង​​ជម្លោះ​​ដី​

    រតនគិរីៈ តំណាង​ជនជាតិភាគតិច​ជាង ១០ នាក់​ដែល​រួមមាន​ទាំង​មេភូមិ​គណបក្ស​ប្រជាជន និង​ជំទប់​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កោះ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង និង​រំលោភ​កាន់កាប់​ដី​ក្រុមហ៊ុន​។​ ​តុលាការខេត្ត​រតនគិរី​បានចេញ​ដីការ​កោះហៅ​តំណាង​ពលរដ្ឋ​ចំនួន ១៣ នាក់​រស់នៅ​ក្នុងភូមិ​ប៉ា​អរ ឃុំ​កិះ​ចុង ស្រុក​បរ​កែវ​ឲ្យ​ចូលទៅ​បំភ្លឺ​បន្ទាប់ពី​ពួកគាត់​មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុនចម្ការកៅស៊ូ​ក្នុងស្រុក​មួយ​ឈ្មោះ ខូវ គឺ​ម​ឡេង ចាប់តាំងពី​ឆ្នាំ ២០០៨ មក​។ នេះ​បើ​យោងតាម​អង្គការ​អាដហុក និង​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​តុលាការខេត្ត​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី ១១ ខែធ្នូ​ឆ្នាំ ២០១៥ ចុះហត្ថលេខា​ដោយ​លោក​ចៅក្រម​ស៊ើបសួរ សាន ប៊ុនធឿន​។​

  • កម្ម​ករ​​៥៨​នាក់​​ត្រូវ​ដោះ​លែង​ ក្រោយ​​ពី​អា​ជ្ញា​ធរ​​អប់​រំ​ឲ្យ​ឈប់​តវ៉ា​​ប្រើ​អំ​ពើ​ហិ​ង្សា​

    កម្មករ​កម្មការិនី​ចំនួន​៥៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣៦​នាក់ មកពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត​ខេត្តស្វាយរៀង ត្រូវបាន​សមត្ថកិច្ច​ដោះលែង​វិញ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយ​អាជ្ញាធរ​អះអាងថា​ពួកគេ​បាន​សន្យាថា​នឹង​ឈប់​បង្ក​អំពើហិង្សា​។​ ​កម្មករ​ត្រូវបាន​សមត្ថកិច្ច​ចាប់​មក​ធ្វើ​ការអប់រំ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បន្ទាប់ពី​ពួកគេ​បានចេញ​មុខ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ពី​១៤០​ដុល្លារ​ទៅ​១៦០​ដុល្លារ​សម្រាប់​ឆ្នាំក្រោយ​។ បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង កម្មករ​ទាំង​នោះបាន​អុក​ឡុង​នៅ​តំបន់​មេន​ហាត​ធេ​ន​ដោយមាន​កាន់ដំបង និង​ដុំថ្ម និង​គប់​ទៅលើ​រោងចក្រ ហើយ​បង្ក​ឲ្យ​ខូចខាត​បង្អួច​កញ្ចក់​មួយ​ចំនួន​។ ហ្វេ​ស​ប៊ុ​ក​សរសេរ​បន្តថា​សមត្ថ​កិច្ច​បាន​ចាប់ខ្លួន​ពួកគេ​យកមក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ជាមួយ​កម្មករ មុននឹង​អនុញ្ញាត​ឲ្យ​ពួកគេ​វិល​ទៅ​មូលដ្ឋាន​វិញ​នៅ​ម៉ោង​៦​ល្ងាច​។​

  • មន្រ្តី​សហ​ជីព​ថា​​កម្ម​ករ​ជាង​៣០​នាក់​ត្រូវ​ចាប់​ខ្លួន​ ពេល​តវ៉ា​ទាម​ទារ​ដំ​ឡើង​ប្រាក់​ឈ្នួល​​

    មន្ត្រី​សហជីព​ប្រចាំខេត្ត​ស្វាយរៀង​ឲ្យ​ដឹងថា​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត​ជាង​៣០​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ខណៈ​ពួកគេ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​កម្មករ​៤​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​និង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​។​ ​អគ្គលេខាធិការ​សម្ព​ន្ធ័​សហជីព​ការងារ​ឯករាជ្យ​ប្រចាំខេត្ត​ស្វាយរៀង​លោក លោក លួស សេង ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​កម្មករ​រាប់ពាន់នាក់​បានចេញ​ពី​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ទៅ​ជួបជុំគ្នា​នៅ​តំបន់​រោងចក្រ​តាយសេង ដោយ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​។ លោក​បន្តថា​ក្នុងពេល​តវ៉ា​នោះ មាន​កម្មករ​មួយក្រុម​ទៀត​បានគេច​ទៅខាង​ក្រោយ​រោងចក្រ ដោយមាន​ការ​គប់​ដុំថ្ម​ទៅលើ​រោងចក្រ​។ លោក​បន្ថែមថា​កម្មករ​ជាង​៣០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោងជាង​១០​ព្រឹក ហើយ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ទី​រួម​ខេត្តស្វាយរៀង​។​

  • សង្គម​​ស៊ី​វិល​​ជំ​រុញ​​ឲ្យ​​យុ​​វជន​​​ប្រើ​​បណ្តា​ញ​​សង្គ​ម​​ឲ្យ​​ចំ​​គោល​ដៅ​

    ភ្នំពេញៈ សង្គម​ស៊ីវិល​ធ្វើការ​ផ្តោតលើ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​យុវជន​ប្រើប្រាស់​បណ្តាញ​សង្គម​រួមមាន Facebook ឬ Twitter ឱ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​តស៊ូ​មតិ ការពារ​សិទ្ធិមនុស្ស ធ្វើ​នយោបាយ និង​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ជា​វិជ្ជមាន​ទៅ​ថ្ងៃ​អនាគត​។​ ​ការជំរុញ​នេះ​ធ្វើឡើង កាលពី​ម្សិលមិញ ក្នុង​វេទិកា​យុវជន​ក្រោម​ប្រធានបទ​នយោបាយ​សម័យ​បច្ចេកវិទ្យា​ដែលមាន​យុវជន ព្រះសង្ឃ និង​មន្ត្រី​សង្គម​ស៊ីវិល​ចូលរួម​ប្រមាណ ១៥០ នាក់​ដើម្បីឱ្យ​យុវជន​ធ្វើការ​វាយតម្លៃ​ជាទូទៅ​អំពី​ផល​វិជ្ជមាន និង​ផល​អវិជ្ជមាន​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ចាប់តាំងពី​ឆ្នាំ ២០១៣ មក​ហើយក៏​ដើម្បី​រក​ដំណោះស្រាយ​ផ្លូវ​គំនិត ឬ​នយោបាយ​ដើម្បីឱ្យ​យុវជន​ប្រើប្រាស់​បណ្តាញ​ទាំងនោះ​ឱ្យចំ​គោលដៅ​។​

  • អ្នក​​ស្រ​ឡាញ់​ភេ​ទ​​ដូច​​គ្នា​​នៅ​​​កម្ពុ​ជា​ ​នៅ​​តែ​​ត្រូវ​​ប្រ​ឈម​​នឹង​​ការ​​រើស​​អើង​​

    ដ្ឋ​មន្ដ្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រិ​ទ្ធិ កាលពីដើម​សប្ដាហ៍​នេះ បានចេញ​លិខិត​ណែនាំ​ម្ចាស់​ស្ថានីយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ឲ្យ​បញ្ឈប់​ការអត្ថាធិប្បាយ​និង​ការសម្ដែង ដែល​បង្អាប់​បន្ថោក​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ មែនទែនទៅ ការធ្វើ​អត្ថាធិប្បាយ​បង្អាប់​បន្ថោក​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា មិនមែនជា​រឿង​ថ្មី​អ្វី​នោះទេ​។ របាយការណ៍​ស្ទង់​មតិ​មួយ រកឃើញថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា នៅតែ​ត្រូវ​សង្គម​រើសអើង មិន​ផ្ដល់​តម្លៃ​។​ ​នៅ​កម្ពុជា កន្លងមក សំឡេង​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវបាន​បំបិទ​តាមរយៈ​ការគាបសង្កត់​និង​ការ​មាក់ងាយ​។ ប៉ុន្តែ​សព្វថ្ងៃនេះ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា មាន​លក្ខណៈ​រឹងមាំ​ជាង​មុន​។ ពួកគេ​ហ៊ាន​បង្ហាញ​ជា​សាធារណៈ​អំពី​អត្តសញ្ញាណ​ពិតប្រាកដ​របស់ខ្លួន ព្រមទាំង​ហ៊ាន​ធ្វើ​សកម្មភាព​ផ្សេងៗ ដើម្បី​ជា​ប្រយោជន៍​របស់​ក្រុម​ខ្លួន និង​សង្គមជាតិ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គេ​នៅតែ​សង្កេតឃើញថា ការរើសអើង ការ​មាក់ងាយ ក៏ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​។​

  • ដោះ​​លែង​​អ្នក​​ដឹក​នាំ​​បាតុ​កម្ម​​ដោយ​​នៅ​​ជាប់​​បទ​​ចោទ​​ពីរ​

    បន្ទាយ​មាន​ជ័​យៈ អ្នករៀបចំ​បាតុកម្ម​តវ៉ា​ទារ​សំណង​ពី​ការប៉ះពាល់​ដោយ​ការជួស​ជុស​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​វ័យ ៣៧ ឆ្នាំ​លោក ឆេង ប៊ុន​ហាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ពីរ​ថ្ងៃ​និង​ទើប​បញ្ជូនទៅ​សាលាដំបូង​កាលពី​ម្សិលមិញ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​វិញ​ហើយ​នៅពេល​រសៀល​ថ្ងៃ​ដដែល​ប៉ុន្តែ​បានដាក់​ឲ្យ​ស្ថិតក្រោម​ការ​ត្រូវ​ពិនិត្យ​តាម​តុលាការ​។​ ​លោក ឆេង ប៊ុន​ហាក់ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​លោក​បាន​ដឹកនាំ​បាតុកម្ម​អស់​រយៈពេល ១២ លើក​ដើម្បី​ទាមទារ​ដំណោះស្រាយ​ពី​ការបណ្តេញ​ចេញពី​លំនៅឋាន​ដើម្បី​អភិវឌ្ឍ​គម្រោង​ផ្លូវ​រថភ្លើង​ដែល​អាជ្ញាធរ​ថា​ជា​សកម្មភាព​ខុសច្បាប់​។ បាតុកម្ម​នោះបាន​រៀបចំ​រូប​ទីងមោង​តំណាង​មន្ត្រី​ពុករលួយ និង​អូស​រូបនោះ​នៅតាម​ផ្លូវ​ខណៈ​សហគម​ន៍​របស់​ពួកគេ​ប្រឈម​នឹង​ការបណ្តេញ​ចេញពីផ្ទះ​ដោយសារ​គម្រោង​ផ្លូវ​រថភ្លើង​។​

  • ពល​រដ្ឋ​ជំ​រុញ​ជា​ថ្មី​ទៀត​ឲ្យ​អា​ជ្ញា​ធរ​ប្រ​គ​ល់​ដី​ជូន​ពួក​គេ​តាម​ប​ញ្ជា​​នា​យក​រដ្ឋ​ម​ន្ត្រី​​

    អ្នកមាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​មួយចំនួន​បានចេញ​តវ៉ា​ជាថ្មីទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ព​ន្លឿ​ន​យន្តការ​កាត់​ដី​ឲ្យ​ពួកគេ​តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​ខណៈ​ជម្លោះដីធ្លី​នៅ​តំបន់​នោះបាន​អូសបន្លាយ​ជិត​១០​ឆ្នាំ​។​ ​កាលពី​ឆ្នាំ​២០១១ លោកនាយក​រដ្ឋមន្ត្រី​បានចេញ​អនុក្រឹត្យ​កាត់​ដី​នៅ​តំបន់​បឹងកក់​ទំហំ​ជាង​១២​ហិកតា​ប្រគល់​ឲ្យ​អ្នកភូមិ​ជិត​១០០០​គ្រួសារ​វិញ ក្រោយពី​ពួកគេ​តវ៉ា​ប្រឆាំងនឹង​ការបណ្តេញចេញ​ឲ្យ​ទៅ​នៅក្រៅ​ក្រុង​ជា​ថ្នូរ​នឹង​កា​ផ្តល់​សំណង​ត្រឹម​៨​ពាន់​ដុល្លារ​និង​លុយ​ខ្មែរ​២​លាន​រៀល​ក្នុង​មួយ​គ្រួសារ​។​

  • CCHR ជំ​រុញ​​ឲ្យ​​រដ្ឋា​ភិ​បាល​​ដាក់​ចេញ​​នូវ​​ច្បាប់​​ប្រ​ឆាំង​​ការ​រើស​អើង​​យេន​ឌ័រ​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) នៅ​ថ្ងៃទី​១៦​ខែធ្នូ បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ជាបន្ទាន់ និង​ដាក់ចេញ​នូវ​ច្បាប់​ប្រឆាំងនឹង​ការរើសអើង​យេនឌ័រ ។ ការជំរុញ​នេះ បាន​ធ្វើឡើង​នៅពេលដែល​CCHR ដាក់​សម្ពោធ​នូវ​របាយ​ការណ៍​ស្រាវជ្រាវ​មួយ មាន​ចំណងជើង​ថា​៖«​ការ​សម្លុត​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅតាម​សាលារៀន​នៅក្នុង​ប្រទេស​កម្ពុជា​» នៅ​សកល​វិទ្យាល័យ​បញ្ហា​សាស្ត្រ​កម្ពុជា​។​ ​របាយការណ៍​នេះ​ត្រូវបាន​រៀបចំឡើង ក្រោយពី​រកឃើញ​នូវ​ចំណុច​ខ្វះខាត​ដ៏​ធំ​មួយ ពាក់ព័ន្ធ នឹង​អ្វីដែល​គេ​ដឹង ពីបទ​ពិសោធន៍​របស់​សិស្ស​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅតាម​សាលារៀន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ​របស់​CCHR ។

  • CCHR​​​៖​​អ្នក​​​ស្រ​លា​ញ់​​​ភេទ​​ដូច​គ្នា​​ ​ត្រូវ​បាន​​​រើស​អើង​​​តាម​​​គ្រឹះ​ស្ថាន​​​អប់រំ​​​នៅ​​ក​ម្ពុ​ជា​​​

    មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ស្តីពី​របាយការណ៍​ស្រាវជ្រាវ​ក្រោម​ចំណងជើង​ថា ការ​សម្លុត​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅតាម​សាលារៀន​ក្នុងប្រទេស​កម្ពុជា​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ទូទាំងប្រទេស​មួយ​អំពី​ការ​សម្លុត ដែល​ស្ត្រី​ស្រលាញ់​ស្ត្រី បុរស​ស្រលាញ់​បុរស អ្នក​ស្រលាញ់​ទាំង​ពីរភេទ និង​អ្នក​ប្តូរ​ភេទ (​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​) ជួបប្រទះ​ក្នុងអំឡុង​ពេលដែល​ពួកគេ​សិក្សា​តាម​សាលារៀន​នៅក្នុង​ប្រទេស​កម្ពុជា និង​ផលប៉ះពាល់​រយះពេល​វែង​នៃ​ការ​សម្លុត​បែបនេះ​។​

  • រដ្ឋ​សភា​អ​នុ​ម័ត​សេច​ក្តី​ព្រាង​​ច្បាប់​ចំ​នួន​​៣​ ដោយ​​គ្មាន​ការ​តវ៉ា​ពី​តំ​ណាង​រាស្ត្រ​បក្ស​ប្រ​ឆាំង​​

    តំណាងរាស្ត្រ​ភាគតិច​របស់​គណបក្ស​ប្រឆាំង​៣៤​រូប​បាន​លើកដៃ​យល់ព្រម​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៣ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​គ្មាន​អ្នក​ឡើង​បញ្ចេញមតិ​ជំទាស់​នឹង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ទាំងនេះ​។​ ​ការបង្ហាញ​ភាព​ស្ងៀមស្ងាត់​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ​ធ្វើឡើង​បន្ទាប់ពី​តំណាងរាស្ត្រ​ភាគតិច​នេះ សម្រេច​ព្រម​ចូលប្រជុំ​សភា​វិញ ក្រោយពី​ធ្វើពហិការ​ជិត​២​ខែក្រោយ​ពី មេដឹកនាំ​បក្សប្រឆាំង លោក កឹម សុខា ត្រូវ​ដកចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា លោក សម រង្ស៊ី ត្រូវ​ប្រធានរដ្ឋសភា​ប្រកាសថា​អស់​ភ័យ​ឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​និង​តុលា​ការចេញ​ដីការ​ឲ្យ​តាម​ចាប់ខ្លួន​។ ការចូល​ប្រជុំ​សភា​នេះ​ធ្វើឡើង​ក្រោយពី​មាន​កិច្ចព្រមព្រៀង​៤​ចំណុច​នា​ថ្ងៃ​១០ ខែធ្នូ​នេះ ដោយ​គណបក្សកាន់អំណាច​ព្រម​សន្យា ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ តាម​ស្មារតី​បង្រួបបង្រួម​ជាតិ ឈរលើ​គោលការណ៍​ប្រជាធិបតេយ្យ​។​

  • រដ្ឋ​មន្រ្តី​ក្រ​សួង​ព័ត៌​មាន​​ណែ​នាំ​ឲ្យ​​បញ្ឈប់​​ការ​អត្ថា​ធិ​ប្បាយ​ឬ​សម្តែង​បង្អាប់​បន្ថោក​​​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​​

    រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញ​លិខិត​ណែ​នាំទៅ​ម្ចាស់​ស្ថានីយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​និង​ពី​ធី​ករ សិល្បករ បញ្ឈប់​ធ្វើការ​អត្ថាធិប្បាយ​ឬ​សម្តែង​នៅក្នុង​កម្មវិធី​នានា ដែលមាន​ន័យ​បង្អាប់​បន្ថោក​ដល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។​ ​លិខិត​ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ ខែធ្នូ​នេះ​មាន​ខ្លឹមសារ​ថា​ក្រសួង​ព័ត៌មាន​ស្នើ​ទៅ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​មួយចំនួន ពិធីករ​-​ពិធី​ការិនី និង​សិល្បករ​-​សិល្បការិនី បញ្ឈប់​ធ្វើការ​អត្ថាធិប្បាយ​និង​សម្តែង​ក្នុង​កម្មវិធី​នានា បង្អាប់​បន្ថោក​ដល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ត​យស​និង​សិទ្ធិសេរីភាព​របស់​បុគ្គ​ល ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​។ លិខិត​បញ្ជាក់ថា​៖ “​រយៈពេល​កន្លងមក នៅតាម​អង្គភាព​ផ្សព្វផ្សាយ​មួយចំនួន​មាន​ពិធីករ ពិធី​ការិនី និង​សិល្បករ សិល្បការិនី មួយចំនួន​បានធ្វើ​អត្ថាធិប្បាយ​និង​សម្តែង​និយាយ​ចំអន់ បង្អាប់​បន្ថោក​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ទស្សនិកជន​សប្បាយរីករាយ​និង​ធ្វើ​ឲ្យ​កម្មវិធី​នោះ​មាន​ប្រជាប្រិយភាព​ថែមទៀត ប៉ុន្តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​និង​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo