កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ស្ថាប័នរដ្ឋកាន់តែច្រើនបើកទូលាយព័ត៌មានតាមហ្វេសប៊ុក
ភ្នំពេញ—ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក្នុងការផ្សព្វផ្សាយព័ត៌មាន និងសេចក្តីជូនដំណឹងទៅដល់សាធារណជន បានក្លាយជាទំនោរថ្មីមួយសម្រាប់មន្ត្រីរាជរដ្ឋាភិបាលនិងស្ថាប័នសាធារណៈ។ មួយរយៈចុងក្រោយនេះ ស្ទើរតែគ្រប់ស្ថាប័នរដ្ឋ ឬក្រសួង បានបង្កើតទំព័រហ្វេសប៊ុករៀងៗខ្លួន។ ទំព័រហ្វេសប៊ុក របស់ស្ថាប័នរដ្ឋទាំងនោះទៀតសោត មួយចំនួនធំមានភាពសកម្ម ដោយបង្ហោះនូវសកម្មភាពរបស់ស្ថាប័ន ឬថ្នាក់ដឹកនាំស្ថាប័ន សំណូមពរឲ្យសាធារណជនចូលរួមក្នុងយន្តការសាធារណៈ ការផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានទូទៅ ឬសេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មានជាដើម។
-
តុលាការខេត្តក្រចេះកោះហៅអ្នកមានជម្លោះដីធ្លីឲ្យចូលបំភ្លឺករណីកាប់រានដីរដ្ឋ
សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃពុធ បានកោះហៅប្រជាពលរដ្ឋមានជម្លោះដីធ្លី៣នាក់ ឲ្យចូលបំភ្លឺជុំវិញករណីជម្លោះដីធ្លី ដែលប្តឹងដោយអាជ្ញាធរ ពាក់ព័ន្ធការកាប់រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ។ អ្នកស្រីឌី សុភី រស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ប្រាប់អ្នកយកព័ត៌មានVODថាតំណាងអយ្យការសាលាដំបូងខេត្តលោក ទុត វីនីត ចេញដីកាកោះហៅស្វាមីគាត់លោក ខឹម ចេន និងប្រជាពលរដ្ឋ២នាក់ទៀត ឲ្យចូលបំភ្លឺនៅថ្ងៃនេះ ទៅតាមបណ្តឹងរបស់អភិបាលស្រុកចិត្របុរី លោក ហង្ស ចាន់ឌី ដែលចោទពីរបទល្មើស កាប់រានព្រៃ ដោយគ្មានលិខិតអនុញ្ញាត និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា។ ប៉ុន្តែអ្នកស្រីថាអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងដីកានោះ គឺឈ្មោះអ្នកប្តឹង បែរជាប្រជាពលរដ្ឋមកពីភូមិថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះទៅវិញ។
-
តំណាងរាស្ត្របក្សប្រឆាំងដែលរងការវាយដំគ្រោងស្វែងរកយុត្តិធម៌ពីសហគមន៍អន្តរជាតិ
តំណាងរាស្ត្រគណបក្សប្រឆាំងដែលរងការវាយដំពីសំណាក់មនុស្សមួយក្រុមដែលគេស្គាល់ថាគាំទ្របក្សកាន់អំណាចនោះ ឲ្យដឹងថាពួកគេនឹងស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិដើម្បីជំរុញឲ្យចាប់ជនដៃដល់មកផ្តន្ទាទោសបន្ថែមទៀត បើតុលាការនៅកម្ពុជាមិនអាចចាត់ការទៅលើអ្នកពាក់ព័ន្ធផ្សេងទៀត។
-
លោក កឹម សុខា អំពាវនាវឲ្យសកម្មជនបក្សប្រយ័ត្នប្រយែងការបញ្ចេញមតិលើហ្វេសប៊ុក
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានជួបជុំជាមួយសកម្មជនរបស់ខ្លួនមួយចំនួននៅរាជធានីភ្នំពេញ ដោយអំពាវនាឲ្យយុវជនរបស់គណបក្សចៀសវាងប្រើពាក្យអសុរោះនិងបញ្ចេញទស្សនៈណាមួយ ដែលលោកថាអាចនាំឲ្យជាប់ពាក់ព័ន្ធដល់ការចោទប្រកាន់តាមផ្លូវច្បាប់។ លោក កឹម សុខា ថ្លែងបែបនេះនៅក្នុងកម្មវិធីជួបជុំជាមួយតំណាងយុវជនមកពី២៥រាជធានីខេត្តប្រមាណជា២០០នាក់ក្នុងស្នាក់ការគណបក្សនៅចាក់អង្រែក្រោម។ លោកមានប្រសាសន៍ថាលោកមិនចង់ឃើញយុវជនណាម្នាក់រងទុក្ខដោយសារការបញ្ចេញទស្សនៈនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ។ លោកបន្តថាទោះបីជាមានជនណាប្រើពាក្យអសុរោះមកលើយុវជនគណបក្សសង្គ្រោះជាតិក៏ដោយ ក៏លោកថាយុវជនត្រូវចៀសវាងតបតដោយពាក្យប្រមាថនិងហិង្សាទៅវិញ។
-
សមត្ថកិច្ចជាង២៥០០នាក់ត្រៀមខ្លួនអនុវត្តផែនការចាប់លោក សម រង្ស៊ី ប្រសិនមកតាមច្រកសៀមរាប
របាយការណ៍ស្តីពីផែនការអនុវត្តដីកាចាប់ខ្លួន លោក សម រង្ស៊ី បង្ហាញថាក្រសួងមហាផ្ទៃបានត្រៀមកម្លាំងសមត្ថកិច្ចជាង២៥០០នាក់ ដើម្បីចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ប្រសិនបើលោកមកកម្ពុជាវិញតាមខេត្តសៀមរាប។ លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ ឯកសារស្តីពីផែនការអនុវត្តដីកាចាប់ខ្លួនលោក សម រង្ស៊ី សម្រាប់នៅខេត្តសៀមរាប ចុះថ្ងៃទី១៦ខែវិច្ឆិកា ឲ្យដឹងថាកម្លាំងសមត្ថកិច្ចរាប់សិបនិងរាប់រយនាក់នឹងដាក់ត្រៀមនៅច្រកសំខាន់ៗមួយចំនួន ដែលបូកសរុបទៅមានទៅដល់ជាង២៥០០នាក់។ កម្លាំងទាំងនោះមានមកពីកងការពារដែនអាកាស កងរាជ
-
តុលាការកោះហៅលោក សម រង្ស៊ី រឿងបរិហាកេរ្តិ៍លោក ហេង សំរិន តាមហ្វេសប៊ុក
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងករណីបរិហាកេរ្តិ៍ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីខែវិច្ឆិកា តាមបណ្តាញសង្គមហ្វេសប៊ុក។ ដីកាកោះហៅចុះថ្ងៃទី១ខែធ្នូ ឲ្យដឹងថាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ អញ្ជើញលោក សម រង្ស៊ី ចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក សាកសួរពីរឿងបរិហាកេរ្តិ៍ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១៥ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីលោក ហេង សំរិន។
-
ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar កាលពីថ្ងៃចន្ទ បានប្រគល់សារតាំងរបស់លោកជូនលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី ជាការបង្ហាញពីការចាប់ផ្តើមបេសកកម្មរបស់លោកនៅកម្ពុជា។ លោក Edgar បំពេញការងារជាឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ជំនួសលោកJean-Francois Cautain។ សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបឲ្យដឹងថាការប្រគល់ជូនសារតាំងនេះបញ្ជាក់ពីការទទួលស្គាល់ជាផ្លូវការថាលោកEdgarជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា។ សេចក្តីប្រកាសព័ត៌មានបន្តថាលោក Edgar មិនមែនជាអ្នកមកថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ដោយលោកបានបម្រើការងារនៅក្នុងប្រទេសកម្ពុជាជាឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសចាប់ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០០។
-
ការស្រាវជ្រាវឃើញថាស្ត្រីកម្ពុជាម្នាក់ក្នុងចំណោមប្រាំនាក់រងគ្រោះហិង្សាផ្លូវភេទនិងរាងកាយ
ភ្នំពេញ—អំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជានៅមានអត្រាខ្ពស់ដោយយ៉ាងហោចណាស់មានស្ត្រីម្នាក់ក្នុងចំណោមស្ត្រីកម្ពុជាប្រាំនាក់បានរងគ្រោះដោយអំពើហិង្សាផ្លូវភេទនិង ឬអំពើហិង្សា រាងកាយ ដែលប្រព្រឹត្តដោយបុគ្គលជាដៃគូជិតស្និទ្ធរបស់ពួកគេ។ ទង្វើនេះជាការបន្ថែមឱ្យមានការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការស្ទង់មតិចុងក្រោយដែលបានធ្វើឡើងជាលើកដំបូងដោយក្រសួងកិច្ចការនារីក្រោមការសហការរបស់ UN Women។
-
មេធាវីប្តឹងបន្ថែមឲ្យចាប់មេដឹកនាំបាតុកម្មដែលមានករណីវាយតំណាងរាស្ត្រ
មេធាវី៤នាក់ដែលការពារក្តីតំណាងរាស្ត្របក្សប្រឆាំងអះអាងថាពួកគេនឹងដាក់ពាក្យប្តឹងបន្ថែមទៀតទៅតុលាការ ដើម្បីជំរុញឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសលើមេដឹកនាំធ្វើបាតុកម្មដែលបង្កឲ្យមានហិង្សាវាយតំណាងរាស្ត្រកន្លងមក។ កាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៥ តំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិគឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានបាតុករមួយក្រុមព្រួតគ្នាវាយឲ្យរបួសបាក់ដៃបាក់ឆ្អឹកច្រមុះនិងផ្នែកខ្លះទៀតលើផ្ទៃមុខពេលមានបាតុករច្រើនរយនាក់ តវ៉ាមុខមន្ទីររដ្ឋសភាទាមទារឲ្យលោក កឹម សុខា កូតាមកពីគណបក្សបក្សប្រឆាំងចុះចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា។ ក្រោយពីមានការថ្កោលទោសទាំងស្ថាប័នជាតិនិងអន្តរជាតិព្រមទាំងការបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រីផងនោះជនសង្ស័យ៣នាក់ដែលគេស្គាល់ថាអ្នកខ្លះជាទាហានផងនោះបានចេញសារភាពថាពួកគេជាអ្នកវាយតំណាងរាស្ត្រ។
-
របាយការណ៍អង្គការលីកាដូ៖ ជនរងគ្រោះនៃការរំលោភសេពសន្ថវៈពិបាករកយុត្តិធម៌
ភ្នំពេញ—បញ្ហារំលោភសេពសន្ថវៈនៅតែបន្តមាន ហើយវាជាបញ្ហារ៉ាំរ៉ៃនៅប្រទេសកម្ពុជា។ ក្រុមអ្នកការពារសិទ្ធិមនុស្សបាននិយាយថា ជនរងគ្រោះដោយការចាប់រំលោភសេពសន្ថវៈហាក់ដូចជាត្រូវតែបង់ប្រាក់ទៅស្ថាប័នមានសមត្ថកិច្ចដើម្បីរកជំនួយ ខណៈពេលដែលជនសង្ស័យដែលមានប្រាក់អាចទិញនូវសេរីភាពរបស់ខ្លួន។ នេះបើយោងទៅតាមរបាយការណ៍របស់សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ។
-
របាយការណ៍ៈ តុលាការពុករលួយបង្កការលំបាកដល់ការវិនិយោគ
ភ្នំពេញៈ ប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាបានទទួល រងនូវការរិះគន់យ៉ាងខ្លាំង ខណៈគណៈមេធាវីអន្តរជាតិ បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថា តុលាការកម្ពុជា ត្រូវបានញាំញីដោយអំពើពុករលួយ ស៊ីសំណូក និងឥទ្ធិពលនយោបាយ។ របាយការណ៍ដែលមានចំណងជើងថា «យុត្តិធម៌ ប្រឆាំងនឹងអំពើពុករលួយគឺបញ្ហាប្រឈមដល់ឯករាជភាពរបស់តុលាការនៅក្នុងប្រទេសកម្ពុជា» បានពិពណ៌នាពីស្ថានភាពដ៏អាក្រក់បំផុតនៃដំណើរការរបស់តុលាការកម្ពុជា និងបានលើកឡើងពីកង្វះទំនុកចិត្តនៅក្នុងប្រតិបត្តិការរបស់ខ្លួនពីប្រជាជនក្នុងស្រុក និងជនបរទេស។ ពាណិជ្ជករថ្លែងថា គុណភាពរបស់ប្រព័ន្ធតុលាការកំពុងប៉ះពាល់ដល់ការសម្រេចចិត្តថាតើត្រូវវិនិយោគ ឬមិនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
-
តុលាការខេត្តក្រចេះកោះហៅសកម្មជនដីធ្លីប្រឆាំងក្រុមហ៊ុនវៀតណាម
សកម្មជនដីធ្លីម្នាក់នៅខេត្តក្រចេះដែលធ្លាប់តវ៉ាប្រឆាំងនឹងក្រុមហ៊ុនវៀតណាមការពារដីអ្នកភូមិ ត្រូវបានតុលាការខេត្តនេះ កោះហៅទៅសាកសួរនៅថ្ងៃចន្ទនេះ ចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងរឿងឆបោក។ តំណាងសហគមន៍នៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ លោក ឃី ឆាយ អាយុ៥៤ឆ្នាំ ឱ្យវីអូឌី(VOD)ដឹងមុនចៅក្រមសាកសួរថាលោកមិនបានប្រព្រឹត្តអំពើឆបោក ដូចការចោទប្រកាន់ទេ។ លោកថាអ្វីដែលលោកបានធ្វើកន្លងទៅគឺតវ៉ានឹងក្រុមហ៊ុនប៊ិនភឿក២ របស់វៀតណាម មិនឱ្យរំលោភយកដីអ្នកភូមិជាង៧០០ហិកតា។ លោកថា៖ “ខ្ញុំមិនធ្លាប់ដែលឆបោកគេអីផង ដល់អ៊ីចឹងខ្ញុំមិនដឹងសោះតែម្តង ត្រឹមតវ៉ាដីធ្លី តែរឿងឆបោកអីនោះ ខ្ញុំមិនដែល”។ អ្នកភូមិម្នាក់នៅភូមិស្រែថ្មី លោក ពៅ សាវឿន អះអាងដែរថាលោក ឃី ឆាយ ធ្លាប់ដឹកនាំអ្នកភូមិដែលមានជម្លោះដីធ្លីទៅតវ៉ានៅរាជធានីភ្នំពេញជាងមួយខែ ប្រឆាំងនឹងក្រុមហ៊ុនប៊ិនភឿក២ របស់វៀតណាម។ លោកថាជាលទ្ធផលនៃការតវ៉ាពេលនោះ រដ្ឋាភិបាលសម្រេចកាត់ដីនៅតំបន់នោះ៧៥០ហិកតាឱ្យពលរដ្ឋជាង៣០០គ្រួសារវិញ កាលពីឆ្នាំ២០១៤។
-
សមាជិក និងមន្ត្រី គ.ជ.ប ១១ រូប ទៅសិក្សាបច្ចេកទេសនៃការបោះឆ្នោតនៅកូរ៉េខាងត្បូង
សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិចំនួន ៣ រូប និងមន្ត្រីបច្ចេកទេស៨រូបទៀត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនៅស្អែកនេះ។ ដំណើរទស្សនិច្ចនេះ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបោះឆ្នោតដោយសេរីនិងយុត្តិ។ នេះបើតាមការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នននាំពាក្យ គ.ជ.ប។ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន៣រូប រួមទាំងមន្ត្រី៨ រូបទៀត នឹងចាកចេញពីកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េខាងត្បូងនៅថ្ងៃស្អែកនេះ។ ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវអញ្ជើញទៅប្រទេសកូរ៉េនោះ រួមមាន លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប, លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប ព្រមទាំងមន្ត្រីជំនាញ ៨រូបទៀត តាមនាយដ្ឋានផ្សេងៗ មានដូចជា នាយកដ្ឋានច្បាប់ និងនាយកដ្ឋានរដ្ឋាបាល ជាដើម។
-
អ្នកមានជម្លោះដីធ្លីនៅបុរីកីឡាតវ៉ាថ្មីទៀតនៅមុខសាលារាជធានីទាមទារសំណង
ប្រជាសហគមន៍បុរីកីឡាប្រមូលផ្តុំជាថ្មីទៀត នៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ ស្នើឲ្យអាជ្ញាធរពន្លឿនដោះស្រាយសំណងឲ្យបានឆាប់ ខណៈពួកគេជួបបាត់បង់ទីជម្រក ដោយសារជ្ញាធរមូលដ្ឋានបានចុះរុះរើជម្រកបណ្តោះអាសន្នកាលពីមុនថ្ងៃបុណ្យភ្ជុំ។ តំណាងប្រជាសហគមន៍បុរីកីឡា អ្នកស្រី សោម សុម៉ាលី បានរំឭកពីហេតុការណ៍នោះថា មន្ត្រីសង្កាត់ និងខណ្ឌមានគ្នាប្រមាណជិត៤០នាក់ បានចុះរុះរើផ្ទះបណ្តោះអាសន្នរបស់គាត់កាលពីមុនថ្ងៃភ្ជុំបិណ្ឌ និងរឹបអូសយក សម្ភារប្រើប្រាស់ដូចជា មុង កន្ទេល ភួយ គ្រែដេក និងសម្ភារៈផ្សេងៗទៀត៖ “ខោអាវកូនខ្ញុំ គេយកដោយទាំងអស់ ដល់ពេលខ្ញុំទៅសួរ(សាលា)ខណ្ឌ ខណ្ឌថានៅសង្កាត់ ទៅសួរសង្កាត់ សង្កាត់ថានៅខណ្ឌ សួរបីបួនប្រាំថ្ងៃ។ រាល់ថ្ងៃខ្ញុំពិបាកក្នុងការស្នាក់នៅ ខ្ញុំអង្គុយសំកុករហូតថ្ងៃឡើង។ យប់ឡើងកូនខ្ញុំទៅសុំផ្ទះបងប្អូនដេក គ្មានកន្លែងដេកទេ”។
-
ពលរដ្ឋអះអាងថាឈ្មួញបន្តកាប់ឈើក្រៅផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន អះអាងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើមូលនៅក្រៅតំបន់ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មិនទាន់មានមន្ត្រីជំនាញ និងអាជ្ញាធរទប់ស្កាត់នៅឡើយ។ លើសពីនេះ ឈើមូលជាច្រើនម៉ែត្រគូប ត្រូវបានគេយកមកអារច្រៀកក្នុងតំបន់ផ្ទៃអាង ដើម្បីដឹកចេញទៅក្រៅ ថាជាឈើស្របច្បាប់ ដោយមិនចាំបាច់បង់ពន្ធ ឬបង់ពន្ធក្នុងតម្លៃទាប។ អ្នកភូមិស្រែគរ ឲ្យដឹងនៅថ្ងៃទី១៨ តុលា ថា ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ ដែលកំពុងក្លាយជាទីតាំងស្តុកឈើ ដែលឈ្មួញដឹកពីតំបន់ឆ្ងាយៗ ដូចជាស្រុកសៀមប៉ាង និងស្រុកសេសាន ដូចជាតំបន់ព្រៃស្រោង តំបន់ព្រៃចាស់ និងភ្នំក្រឡាពស់ បន្ទាប់មកបាញ់ថ្នាំសម្គាល់ថាជាឈើក្នុងតំបន់ផ្ទៃអាង ដើម្បីឲ្យឈើទាំងនោះក្លាយជាឈើស្របច្បាប់ និងដឹកចេញក្រៅមិនមានការបង្ក្រាប។
-
មន្ត្រីរដ្ឋាភិបាលចំអកឲ្យបក្សជំទាស់ដែលអះអាងថានឹងកែទម្រង់តុលាការនិងរដ្ឋសភា
មន្ត្រីរដ្ឋាភិបាល ប្រតិកម្មចំពោះការថ្លែងសារនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ដែលបានអះអាងថា នឹងកែទម្រង់ប្រព័ន្ធតុលាការ និងរដ្ឋសភា ជាគោលនយោបាយអាទិភាពរបស់ខ្លួនមុនគេ នៅពេលឈ្នះឆ្នោតនោះ ថាជារឿងមិនអាចធ្វើទៅរួចឡើយ ព្រោះថា នេះជាស្តង់ដារទៅហើយសម្រាប់ដំណើរការក្ដី ដែលមានអ្នកឈ្នះ និងអ្នកចាញ់នៅក្នុងតុលាការ។ មន្ត្រីរដ្ឋាភិបាល ចំអកឲ្យគណបក្សជំទាស់ថា វាជារឿងធម្មតាទេនៅពេលណាមានការជំនុំជម្រះ គឺតែងមានអ្នកចាញ់ និងអ្នកឈ្នះនៅក្នុងអង្គសវនាការ ហើយអ្នកដែលចាញ់ តែងត្អូញត្អែរថា ខ្លួនទទួលបានភាពអយុត្តិធម៌។ ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលនៅពេលនេះ បន្ទាប់ពីអនុប្រធានគណបក្សជំទាស់ ថ្លែងរិះគន់កាលពីថ្ងៃទី១៧ តុលា នៅខេត្តកំពត ដោយចាត់ទុកថា ប្រព័ន្ធតុលាការដែលគ្រប់គ្រងដោយរដ្ឋាភិបាលកាន់អំណាច គឺមានភាពអន់ថយ មិនយុត្តិធម៌ និងលម្អៀង។
-
លោក កឹម សុខា៖ បើឈ្នះឆ្នោតកែតុលាការមុនគេ
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជំរុញម្តងទៀតឲ្យសកម្មជនរបស់ខ្លួន ធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរមេដឹកនាំនៅឆ្នាំខាងមុខ តាមរយៈការបោះឆ្នោត ដោយផ្ញើសារនយោបាយថា ពេលបានឡើងកាន់អំណាច អាទិភាពចំបងរបស់គណបក្សនេះ គឺធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌មុនគេ។ ការអះអាងនេះ បានធ្វើឡើងក្នុងកម្មវិធីសំណេះសំណាលមួយ នៅខេត្តកំពត កាលពីថ្ងៃទី១៧ ខែតុលា រវាងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសកម្មជនគាំទ្រ។ ក្នុងពិធីនោះ លោក កឹម សុខា ថ្លែងថា សកម្មជនទាំងអស់ ត្រូវត្រៀមខ្លួន ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរលោក កឹម សុខា អះអាងថា ត្រូវរក្សាឲ្យបានឯកភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍មួយប្រកបដោយសមធម៌។
-
លោកខៀវ សុភ័គ៖អនាគតជនភៀសខ្លួននៅអូស្ត្រាលីមករស់នៅកម្ពុជាកាន់តែតិចទៅៗ
បច្ចុប្បន្នស្ថានការណ៍មានការប្រែប្រួល ដោយសារអូស្ត្រាលីបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ហើយក៏អាចផ្លាស់ប្តូរគោលនយោបាយដែរ។ នេះបើតាមលោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យវិទ្យុវាយោដឹងនៅថ្ងៃទី១៦តុលានេះ។ លោកខៀវ សុភ័គក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលអូស្ត្រាលីថ្មី មានគោលការណ៍ មិនយកបញ្ហាជនភៀសខ្លួនធ្វើជាអទិភាពនៃគោលនយោបាយគេទេ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ អូស្ត្រាលីបានប្រកាសទទួលជនភៀសខ្លួនពីមជ្ឈឹមបូព៌ាចំនួន១ម៉ឺន២ពាន់នាក់។ តាមរយៈគោលនយោបាយនេះ ទោះបីជនភៀសខ្លួនខ្លះមិនមែនរស់នៅមជ្ឈឹមបូព៌ា ដូចជានៅប្រទេសស៊ីរីក៏ដោយ ប៉ុន្តែពួកគេជាអ្នករស់នៅអាស៊ីខាងកើតដែរ ដូច្នេះចង់មិនចង់ជនភៀសខ្លូនទាំងនោះនឹងមិនចង់មករស់នៅកម្ពុជាទេ៖
-
លោកនី ចរិយា៖ ដិកាកោះហៅលោកឲ្យចូលបំភ្លឺរបស់ចៅក្រមនោះ មិនបានមកដល់ដៃ ហើយខុសនីតិវិធីថែមទៀត
រាជធានីភ្នំពេញ៖ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស (អាដហុក) បានអះអាងថា ដិកាកោះហៅឲ្យលោកចូលបំភ្លឺ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនោះ មិនបានមកដល់ដៃរបស់លោកទេ ហើយខុសនីតិវិធីថែមទៀត។ សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ លោក វ៉េង ហ៊ត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅឲ្យលោក នី ចរិយា ចូលបង្ហាញខ្លួន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការធ្វើសន្និសីទកាសែត និង ប្រឆាំងការដាក់ពាក្យបណ្តឹងទៅ៤ស្ថាប័ន របស់លោក នី ចរិយា បន្ថែមទៀត ពាក់ព័ន្ធការចាប់ឃុំខ្លួនពលរដ្ឋ២នាក់ដោយខុសច្បាប់ នៅស្រុកស្វាយលើ ខេត្តសៀមរាប។ ប៉ុន្តែលោក នី ចរិយា បានលើកឡើងថា ដិការបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងនោះមិនបានមកដល់ដៃរបស់លោកទេ ហើយខុសនីតិវិធីថែមទៀត។
-
សហជីពគ្រោងពិភាក្សាស្វែងរកយុទ្ធសាស្ត្រថ្មីលើប្រាក់ឈ្នួលកម្មករនៅសប្ដាហ៍បន្ទាប់
ក្រុមសហជីពដែលមិនទាន់ពេញចិត្តលើការសម្រេចដំឡើងប្រាក់ឈ្នួលកម្មករទាបនោះ យល់ថា តួលេខប្រាក់ឈ្នួល ១៤០ដុល្លារនៅមានចំនួនតិច មិនអាចធានាឲ្យកម្មកររស់នៅដោយសេចក្ដីថ្លៃថ្នូរឡើយ។ ទន្ទឹមគ្នានេះ ទាំងក្រុមសហជីព ទាំងកម្មករ គ្រោងនឹងពិភាក្សាស្វែងរកយុទ្ធសាស្ត្រថ្មីលើប្រាក់ឈ្នួលកម្មករនៅដើមសប្ដាហ៍ក្រោយ។ សហជីពមួយចំនួននៅតែមិនពេញចិត្តចំពោះការសម្រេចដំឡើងប្រាក់ឈ្នួលកម្មករក្នុងមួយខែ ១៤០ដុល្លារនោះទេ។ មន្ត្រីសហជីពអះអាងថា កិច្ចពិភាក្សានៅដើមសប្ដាហ៍ក្រោយ ក្នុងបំណងស្វែងរកយុទ្ធសាស្ត្រថ្មី ដើម្បីជំរុញឲ្យមានការផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍បន្ថែមទៀតជូនកម្មករ។ ការលើកឡើងរបស់ក្រុមសហជីពនៅពេលនេះ ធ្វើឡើងក្រោយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ បានសម្រេចដំឡើងប្រាក់ខែកម្មករកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៦ សរុបចំនួន ១៤០ដុល្លារកាលពីថ្ងៃទី៨ តុលា កន្លងទៅ។