កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព​៧​នាក់​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​ញុះញង់

    តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​កោះ​ហៅ​មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ចំនួន ៧​នាក់ ឲ្យ​ចូល​ខ្លួន​បំភ្លឺ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មិន​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ការ​ចេញ​ដីកា​កោះ​ហៅ​នេះ បន្ទាប់​ពី​តុលាការ​ខេត្ត បាន​ដាក់​ថ្នាក់​ដឹក​នាំ​សហជីព​នេះ​ចំនួន ៥​នាក់ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល។ មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព បាន​ចាត់​ទុក​ការ​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ គឺ​ជា​ការ​រៀបចំ​ទុក​ជា​មុន ដោយ​មាន​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​តុលាការ អាជ្ញាធរ និង​ថៅកែ​ក្រុមហ៊ុន ដើម្បី​លុប​មិន​ឲ្យ​មាន​សំឡេង​អ្នក​ការពារ​សិទ្ធិ​កម្មករ។

    អានបន្ត
  • គ្រួសារ​អ្នក​កាសែត​ដែល​ត្រូវ​គេ​ព្រួត​វាយ​សម្លាប់​នៅ​ខេត្ត​កំពង់ឆ្នាំង​បន្ត​ទាមទារ​យុត្តិធម៌

    ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ គឺ​ជា​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ស្លាប់​អ្នក​កាសែត​មាគ៌ា​កម្ពុជា ម្នាក់ ដោយ​ជន​ដៃ​ដល់​ប្រមាណ ១០​នាក់ បាន​វាយ​សម្លាប់​នៅ​ភូមិ​ក្បាលកន្លង់ ខេត្ត​កំពង់ឆ្នាំង។ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ ថា លោក សួន ចាន់ ដែល​បាន​ស្លាប់​ដោយ​ដំបង​របស់​ក្រុម​ជន​ល្មើស​ព្រួត​គ្នា​វាយ​នោះ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។ ភរិយា​របស់​ជន​រងគ្រោះ គឺ​លោកស្រី ទៀង ថាវ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី ជាមួយ​កូន​កំព្រា ៦​នាក់ ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្ដី​ស្លាប់​ទៅ គ្រួសារ​គាត់​វេទនា​គ្មាន​អ្វី​ប្រៀប​ផ្ទឹម និង​បារម្ភ​ពី​សុវត្ថិភាព ខណៈ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​ល្មើស​អស់​មក​ផ្ដន្ទាទោស។ លោកស្រី​ពុំ​មាន​លទ្ធភាព​ធ្វើ​បុណ្យ​រំឭក​ខួប​ឲ្យ​ប្ដី​នោះ​ទេ ព្រោះ​គាត់​គ្មាន​អ្វី​ក្រៅ​ពី​សម្បក​កាយ និង​ផ្ទះ​ទុក​គ្រាន់​ជ្រក។

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ស្រុក​សំពៅលូន​​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពួក​គេ

    ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាង​១០០នាក់ ឡើង​តវ៉ា​នៅ​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ម្នាក់ ជា​តំណាង​របស់​ពួកគេ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣១ មករា។ នៅ​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ មន្ត្រី​តុលាការ​អនុញ្ញាត​ឲ្យ​តំណាង​របស់​ពួកគេ​៣​នាក់ ជួប​ពិភាក្សា​គ្នា បន្ទាប់​ពី​ពលរដ្ឋ​ឡើង​តវ៉ា​នៅ​មុខ​តុលាការ។

    អានបន្ត
  • គ្រួសារ​ស្ត្រី​ខ្មែរ​ពីរ​នាក់​ដែល​ជាប់​គុក​នៅ​ម៉ាឡេស៊ី​ស្នើសុំ​រដ្ឋាភិបាល​ជួយ​នាំ​កូន​ស្រី​មក​ស្រុក​វិញ

    គ្រួសារ​ក្រីក្រ​របស់​ស្ត្រី​ខ្មែរ​ពីរ​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នោះ ស្នើសុំ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​នាំ​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​មក​ស្រុក​ខ្មែរ​វិញ។ នគរបាល​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន សន្យា​ថា នឹង​ពិនិត្យ​ដោះស្រាយ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់។ ម្ដាយ​ស្ត្រី​រងគ្រោះ៖ «វា​ចាញ់​បោក​ក្រុមហ៊ុន ១៦៨ ដោយ​គេ​បាន​សន្យា​ថា នាំ​ធ្វើ​ការ​ជា​អ្នក​លក់​ផ្លែ​ឈើ​នៅ​ម៉ាឡេស៊ី ហើយ​បាន​ប្រាក់​ខែ​ខ្ពស់។ សំណួរ៖ កាល​ណោះ​ក្រុមហ៊ុន​បាន​យក​លុយ​ជា​ថ្នូរ​បាន​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ទេ? អត់​មាន​យក​លុយ​ទេ គេ​ធ្វើ​ប៉ាសស្ព័រ​ឲ្យ បាយ​ទឹក​លើ​គេ ខោ​អាវ​លើ​គេ ហើយ​គេ​ថា​ឲ្យ​តែ​កូន​បាន​ទៅ គេ​ឲ្យ​លុយ​ពុក​ម្តាយ ២៥០​ដុល្លារ​ទៀត​ផង ប៉ុន្តែ​អត់​ឃើញ​ទេ។ ខ្ញុំ​ចាំ​មើល​កូន​ទាក់ទង​មក​រហូត លុះ​ពីរ​ខែ​ក្រោយ​មក ទើប​កូន​ទាក់ទង​មក​ថា កំពុង​ជាប់​គុក»។

    អានបន្ត
  • ពលរដ្ឋ​រិះគន់​មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន​​ថា​មិន​ចាត់​វិធានការ​អ្នក​ទន្ទ្រាន​ព្រៃ​ភ្នំ​យក​ដី

    ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន មួយ​ចំនួន​រិះគន់​ប្រធាន​មន្ទីរ​បរិស្ថាន​​​ និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ​ថា មិន​ចាត់​វិធានការ​​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ទន្ទ្រាន​ព្រៃភ្នំ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នោះ​ទេ។ ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គាត់​​​ប្ដឹង​​អាជ្ញាធរ​ឲ្យ​ចាប់​គ្រឿង​ចក្រ​ដែល​ឈូស​ឆាយ​ដី​ភ្នំ ដើម្បី​​ផ្ដន្ទាទោស​តាម​ច្បាប់ តែ​ពុំ​ទទួល​បាន​លទ្ធផល។ ​​​​​​​​​​​​​​​​ប្រជាពលរដ្ឋ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​វិធានការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​ប៉ៃលិន ថា​មិន​អើពើ​ថែរក្សា​សម្បត្តិ​ធនធាន​របស់​រដ្ឋ​ឲ្យ​បាន​គងវង់ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ទៅ​ថ្ងៃ​អនាគត​​នោះ​ទេ។

    អានបន្ត
  • ពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសធ្វើបាតុកម្ម ពេលលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ច​

    ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសធ្វើបាតុកម្ម នៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហ​រដ្ឋអាមេរិក ដែលគ្រោងធ្វើឡើង​នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។​ តាមគម្រោងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមា​ជិកអាស៊ាននៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ។​

    អានបន្ត
  • សហជីពស្នើកុំឲ្យប្រើប្រព័ន្ធតុលាការអយុត្តិធម៌ចាត់ការលើមន្រ្តីសហជីពនិងកម្មករ​​

    សហភាពការងារកម្ពុជាដែលដឹកនាំដោយ​លោក អាត់ ធន់ បានស្នើឲ្យទៅ​ស្ថាប័នពាក់​ព័ន្ធ​ជួយដោះស្រាយ​បញ្ហាប្រឈមដែលបានដាក់សម្ពាធមកលើសហជីពនិងសមាជិករបស់ខ្លួនក្នុងឆ្នាំ២០១៥ តាមរយៈ​ការ​រៀបចំ​ឲ្យប្រព័ន្ធតុលាការឲ្យ​មានភាពឯករាជ្យនិងសុំឲ្យរដ្ឋាភិបាល​ណែនាំកែប្រែ​មន្ត្រីមួ​យ​ចំនួនរ​ប​ស់​ខ្លួន​។ សហភាពការងារកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយកាល​ពីថ្ងៃព្រហស្ប​តិ៍ដោយរៀ​បរាប់​អំពើហិង្សា​និង​​ការរំលោភបំពាន​ផ្សេងៗមកលើកម្មករនិយោជិតក្នុងឆ្នាំ២០១៥។ ក្នុងសេចក្តីថ្លែងការណ៍នោះ សហ​ជីព​បានរិះគន់ប្រព័ន្ធ​តុលាការដែលសហជីព​ថាបានរងឥទ្ធិពល​ទឹកប្រាក់​និងអំណាចន​យោបាយហើយ​ធ្វើ​ការ​​កាត់ក្តីដល់កម្មករនិយោជិតនិងប្រជាពលរដ្ឋក្រីក្រដោយអយុត្តិធម៌។​

    អានបន្ត
  • សហភាព​ការងារ​កម្ពុជា​បង្ហាញ​អំពី​បញ្ហា​ប្រឈម​របស់​ខ្លួន

    សហភាព​ការងារ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​សហជីព និង​កម្មករ​ទាក់ទង​អំពើ​ហិង្សា បញ្ហា​ផ្លូវ​ច្បាប់ និង​គ្រោះថ្នាក់​ការងារ។ ទន្ទឹម​នឹង​ការ​ព្រួយ​បារម្ភ​នេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ស្នើ​ទៅ​រដ្ឋាភិបាល រដ្ឋសភា និង​អ្នក​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល បន្ត​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ទាំង​នោះ​ឲ្យ​បាន​ប្រសើរ​ឡើង។ ​អ្នកនាំពាក្យ​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន សុំ​មិន​អត្ថាធិប្បាយ​ទេ ដោយ​លោក​ថា មិន​ទាន់​បាន​ឃើញ​សេចក្ដី​ថ្លែងការណ៍​នេះ​នៅ​ឡើយ។

    អានបន្ត
  • "ការ​ដំឡើង​ប្រាក់​ខែ​ឱ្យ​មន្ត្រី​តុលាការ​មិន​អាច​លុប​បំបាត់​អំពើ​ពុករលួយ"

    មន្ត្រី​នាំ​ក្រសួង​យុត្តិធម៌​និយាយ​ថា ក្រសួង​យុត្តិធម៌ ចង់​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ឱ្យ​ចៅក្រម ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា និង​មន្ត្រី​បម្រើ​ការងារ​ផ្នែក​យុត្តិធម៌​ដទៃ​ផ្សេង​ទៀត​ដើម្បី​អាច​កាត់​បន្ថយ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ មិន​មែន​មក​ពី​ប្រាក់ខែ​តិច​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​មក​ពី​ភាព​លោភលន់​របស់​មន្ត្រី​មួយ​ចំនួន និង​ស្ថាប័ន​តុលាការ​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​គណបក្ស​កាន់​អំណាច។ ​ប្រធាន​អង្គការ​វេទិកា​អនាគត​លោក អ៊ូ វីរៈ លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់ខែ​ឱ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី​ជាដើម មិន​មែន​ជា​យន្តការ​ត្រឹមត្រូវ​ដែល​អាច​លុបបំបាត់​ការ​ប្រព្រឹត្ត​អំពើ​ពុល​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា នោះ​ឡើយ ប៉ុន្តែ​អាច​ការ​លើក​ទឹក​ចិត្ត​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​ចង់​ក្លាយ​ជា​ចៅក្រម មេធាវី ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា​ជាដើម។

    អានបន្ត
  • ឯកឧត្តម សម រង្ស៊ី បង្ហោះ CV តាម​ហ្វេ​ស​ប៊ុ​ក

    មាន​ឪពុក​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ម្តាយ​ជា​ស្ត្រី​ខ្មែរ​ទី​១ ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​។ ឯកឧត្តម សម រង្ស៊ី បាន​បង្ហោះ​ឯកសារ​ប្រវត្តិរូប (CV) ខ្លួន នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Sam Rainsy) កាលពី​ថ្ងៃទី​២៨ ខែមករា ប៉ុន្តែ​គេ​មិនដឹងថា ហេតុអ្វី​បានជា ប្រធាន​គណបក្សប្រឆាំង​សម្រេច​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ដូច្នេះ​ឡើយ​។​ ​គ្មានអ្វី​ប្លែក​នោះទេ​ដែល​ពលរដ្ឋ​ត្រូវ​ដឹង​ពី​ប្រវត្តិរូប​របស់​ឥស្សរជន​នយោបាយ​កំពូល​នៅ​កម្ពុជា ប៉ុន្តែ​ត្រង់​មូលហេតុ​មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នឹកឃើញ​បង្ហោះ​ជា​សាធារណៈ​បែបនេះ មិនមាន​អ្នកណា​ដឹង​ច្បាស់​នោះឡើយ​។​

    អានបន្ត
  • ជនជាប់ចោទម្នាក់ ជាប់គុកជាង៣ឆ្នាំ ពុំទាន់ទទួលបានការ ជំនុំជម្រះដោយយុត្តិធម៌ - See more at: http://www.dap-news.com/2011-06-14-02-39-55/107928-2016-01-29-05-24-27.html#sthash.hM4xA1X7.dpuf

    ភ្នំពេញ៖ ជនជាប់ចោទម្នាក់ក្នុងចំណោម៦នាក់ បាននិយាយនាពេលសវនាការនៅសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ថា រូបលោកជាប់ពន្ធនាគារជាង៣ឆ្នាំមកហើយ នៅពុំទាន់ទទួលបានការជំនុំជម្រះដោយយុត្តិធម៌ នៅឡើយទេ ។ ជនជាប់ចោទរូបនេះឈ្មោះ សឿម ដែននី ភេទប្រុស អាយុ៤០ឆ្នាំ ជាប្រធានផ្នែក គ្រឿងចក្រក្រុមហ៊ុន International Green Energy ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ និង ប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធកាប់ រាន ដី ព្រៃ ឈូស ឆាយ ដី ព្រៃ និង ហ៊ុមព័ទ្ធ ដី ព្រៃ ដែល ជា ទ្រព្យ សម្បត្តិ សាធារណៈ របស់ រដ្ឋ នៅ ក្នុង ខេត្ត បន្ទាយមានជ័យ កាល ពី អំឡុង ឆ្នាំ ២០១០ និង ២០១២ ។ - See more at: http://www.dap-news.com/2011-06-14-02-39-55/107928-2016-01-29-05-24-27.html#sthash.hM4xA1X7.dpuf

    អានបន្ត
  • អង្គការ​​អន្តរជាតិ​​និយាយ​​ភាសា​បារាំង​​នឹង​ជួយ​​កម្ពុជា​​លើ​កា​រ​បោះឆ្នោត​​

    ​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​និយាយ​ភាសា​បារាំង លោក អា​ដា​ម៉ា​អ៊ូ​អាន ប្រតិភូ អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​(IOF) បាន​មានប្រសាសន៍ថា IOF​បាន​ត្រៀម​ជា​ស្រេច ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា លើ​ផ្នែក​បច្ចេកទេស នៅក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត ដែល​តាម​គម្រោង​កម្ពុជា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង ឆ្នាំ​២០១៨ ខាងមុខ​។ ​សម្តេច ហេង សំរិន បាន​គាំទ្រ​ការលើកឡើង​របស់​លោក អា​ដា​ម៉ា​អ៊ូ​អាន និង​បាន​កោតសរសើរ​ចំពោះ​បេសកកម្ម​ការងារ របស់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​(IOF)​។ ចំពោះ​គម្រោង​ដែល​អង្គការ​នេះ មាន​ផែនការ​ជួយ​ដល់​ដំណើរការ រៀបចំ​បោះឆ្នោត នៅ​កម្ពុជា សម្តេច​ហេង សំរិន បានប្រគល់​ភារៈ​នេះ​ឲ្យ លោក អា​ដា​ម៉ា​អ៊ូ​អាន ជួបពិភាក្សា​លម្អិត​ជាមួយ លោក​ប៉ែន បញ្ញា ប្រធាន​គណៈ កម្ម​ការ​នីតិកម្ម​និង​យុត្តិធម៌ នៃ​រដ្ឋសភា​។ ជាមួយគ្នានេះ សម្តេច ហេង សំរិន បាន​ថ្លែងអំណរគុណ ចំពោះ APF ដែល​តាំងពី​ដើម​រហូត​មកដល់​ពេលបច្ចុប្បន្ន​នេះ បាន​ជួយ​ប្រទេស​កម្ពុជា ក្នុង​វិស័យ​អប់រំ និង​មនុស្សធម៌ ។

    អានបន្ត
  • គ.ជ.ប​ចាប់​ផ្ដើម​ពិភាក្សា​លើ​សេចក្ដី​ព្រាង​បទបញ្ជា​និង​នីតិវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​អះអាង​ថា ថ្វី​បើ​ការងារ​នេះ កម្ពុជា​ទើប​តែ​ចាប់ផ្ដើម និង​មាន​បទពិសោធន៍​តិចតួច តែ គ.ជ.ប នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ក្នុង​កិច្ចការ​របស់​ខ្លួន ដើម្បី​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ផ្អែក​លើ​គោលការណ៍​សមធម៌។ ការ​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​សន្ទនា​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប អះអាង​ថា គឺ​ដើម្បី​ឲ្យ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​បែប​ថ្មី​នេះ មាន​សុក្រឹតភាព តម្លាភាព និង​អាច​ជឿ​ទុកចិត្ត​បាន​ពី​មជ្ឈដ្ឋាន​ទូទៅ។

    អានបន្ត
  • របាយការណ៍៖ កម្ពុជា​​ប្រឈម​នឹង​ការ​ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ

    សន្ទស្សន៍​ប្រជាធិបតេយ្យ​នៃ​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច (The Economist Intelligence Unit) ដែល​បាន​ចេញ​ផ្សាយ​នៅ​ខែ​មករា បង្ហាញ​ថា ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ។ សន្ទស្សន៍​នេះ​រក​ឃើញ​ថា ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ធ្លាក់​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ឆ្នាំ​កន្លង​ទៅ។ ប្រទេស​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១១៣ ក្នុង​ចំណោម ១៦៧​ប្រទេស នៅ​ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​របស់​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច។ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០១៥ ថយ​ចុះ។

    អានបន្ត
  • ស្ថានទូត​ខ្មែរ​នៅ​ចិន​ជួយ​ស្ត្រី​ខ្មែរ​ដែល​ប្ដី​ធ្វើ​បាប​២​នាក់​ឲ្យ​មក​កម្ពុជា​វិញ

    ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ក្វាងចូវ នៅ​ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​រង​គ្រោះ​ចំនួន ២​នាក់ ដែល​ត្រូវ​ប្ដី​ធ្វើ​បាប ឲ្យ​វិល​ត្រឡប់​មក​ដល់​កម្ពុជា វិញ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា។ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ទាំង ២​នាក់ មាន​វ័យ ២៨​ឆ្នាំ​ដូចគ្នា ត្រូវ​បាន​ប្ដី​ធ្វើ​បាប។ ម្នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​ម្នាក់​ទៀត​មក​ពី​ខេត្ត​កំពង់ធំ។

    អានបន្ត
  • ក្រសួង​ការងារ​ទទួល​យក​សំណើ​របស់​កម្មករ​រោងចក្រ​២​ផ្សេង​គ្នា​ទៅ​ដោះស្រាយ

    មន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​កូដកម្ម និង​បាតុកម្ម​គ្រប់​មុខសញ្ញា​របស់​ក្រសួង​ការងារ សន្យា​ថា នឹង​យក​សំណើ​របស់​ក្រុម​កម្មករ​ទៅ​ដោះស្រាយ បន្ទាប់​ពី​ពិនិត្យ​សំណុំ​រឿង​ទាំង​នេះ​​រួច។ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា កម្មករ​មក​ពី​រោងចក្រ ២​ផ្សេង​គ្នា បាន​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​ការងារ ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា។ បាតុកម្ម​ដែល​មាន​ទិសដៅ​ប្រហាក់ប្រហែល​គ្នា​នេះ គឺ​ក្រុម​កម្មករ​ទាមទារ​ឲ្យ​ក្រសួង​ការងារ ធ្វើ​អន្តរាគមន៍​ទៅ​ភាគី​រោងចក្រ ឲ្យ​ព្រម​ទទួល​យក​សំណើ​របស់​កម្មករ ហើយ​ទទួល​យក​តំណាង​របស់​ពួក​គេ​ចូល​ធ្វើវិញ។

    អានបន្ត
  • អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន

    របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក លើក​ឡើង​ថា ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា បរាជ័យ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា នាយក​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ថា ចង់​ឃើញ​កម្ពុជា ធ្វើ​កំណែ​ទម្រង់ រួម​មាន​ការ​កែ​លម្អ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាដើម តែ​បាន​មក​វិញ​ត្រឹម​ការ​បដិសេធ​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ។

    អានបន្ត
  • ពលរដ្ឋនៅខេត្តកំពតព្រួយបារម្ភថាក្រុមហ៊ុន​យកតំបន់សហគមន៍នេសាទព្រៃកោងកាង​

    ប្រជា​សហគមន៍នេសាទក្នុងខេត្តកំពតបានអះអាង​ថា​ក្រុមហ៊ុនមួយឈ្មោះថា​ជីងគ័រ​ បាន​កំពុង​រំលោភបំពាន​ដែន​ទឹក​សហគមន៍នេសាទ​របស់ពួកគេដែលសហគមន៍អះអាង​ថា​ត្រូវបានទទួលស្គាល់ដោយអាជ្ញាធរពាក់ព័ន្ធ រួមទាំង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ។​ ប្រធានសហគមន៍​ត្រពាំងរពៅ​និង​ព្រែកក្រែង លោក ទិត្យ រីន មានប្រសាសន៍ថា​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​សកម្ម​ភាព​បោះពោងនិងព្រំដី​ក្នុងតំបន់ដែនសហគមន៍​របស់ពួកគេ។ លោក​បន្តថា​ក្រុមហ៊ុន​បានលើកឡើង​​ថា​ពួកគេ​គ្រោងនឹង​យកតំបន់នោះមកធ្វើជាផែ ទីក្រុងរណប​និង​កន្លែង​វាយកូនហ្គោល។ លោកមានប្រសាសន៍ថា៖ “អានេះមករំលោភបំពានតែម្តង គេមិនបានសួរប្រជា​ពលរដ្ឋនោះទេ។ គេថា​គេមានត្រា​ពីខេត្ត​ឲ្យធ្វើ តែតំបន់សហគមន៍ហ្នឹងគឺត្រូវបានទទួលស្គាល់ដោយក្រសួងកសិកម្មកាលពីឆ្នាំ២០០៩និង​២០១២និង​ធ្វើកិច្ចព្រមព្រៀង​៣ឆ្នាំម្តង”។ លោក​បញ្ជាក់​ថា​​លោកបានស្នើ​ឲ្យក្រុមហ៊ុន​ផ្អាកសកម្មភាពបោះពោង​និង​ត្រូវផ្សព្វផ្សាយជូន​ប្រជាពលរដ្ឋជាមុនសិន។

    អានបន្ត
  • ក្រសួង​ព័ត៌មាន​បើក​ចំហ​ការ​បញ្ចេញ​មតិ​លើ​សេចក្តីព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន តាម​អ៊ីន​ធឺ​ណិត​

    ក្រសួងព័ត៌មាន ក្រោមការសហការពីអង្គការយូណេស្កូប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ២៨មករានេះ បានរៀបចំសន្និសីទសារព័ត៌មាន នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញ ដើម្បីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវគេហទំព័រមួយ ដែលជាប្រយោជន៍ដល់សាធារណជន ក្នុងការចូលទៅបញ្ចេញមតិយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។ រដ្ឋាភិបាល សង្ឃឹមថា គេហទំព័រនេះ នឹងជួយឲ្យសេចក្តីព្រាងច្បាប់នេះ ទទួលបានផលវិជ្ជមាន និងមិនមានភាពចម្រូងចម្រាស ពេលត្រូវបានអនុម័តរួច។ ចំណែកសង្គមស៊ីវិល បាន​សាទរ តែក៏ចង់ឲ្យ​មានការ​បកស្រាយឲ្យ​បាន​ច្បាស់លាស់ពីមាត្រានីមួយៗនៃច្បាប់ ដើម្បីចៀសវាងការភាន់​​ច្រលំ។ គេហទំព័រដែលក្រសួងព័ត៌មាន ក្រោមការសហការពីអង្គការយូណេស្កូប្រចាំកម្ពុជា បានរួមគ្នាបង្កើតនេះ មានអាស័យដ្ឋាន www.a2i.info.gov.kh។ គេហទំព័រនេះ នឹងជាសារៈសំខាន់មួយសម្រាប់សាធារណជន ចូលទៅបញ្ចេញមតិយោបល់ លើមាត្រា នៃជំពូកនីមួយៗ របស់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះ​ដី​ខេត្ត​បាត់ដំបង​និង​បន្ទាយមានជ័យ​ឡើង​តវ៉ា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ

    តំណាង​ពលរដ្ឋ​ជាង​១០០​នាក់ មាន​ជម្លោះ​ដី​ជាមួយ​អ្នក​មាន​លុយ នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ឡើង​តវ៉ា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មករា។ ក្នុង​សកម្មភាព​តវ៉ា​របស់​ពួកគាត់ ដោយ​អ្នក​ខ្លះ​ស្ពាយ​បង្វេច ដេក​ចាំ​នៅ​មុខ​សាលាខេត្ត​បាត់ដំបង ក៏​មាន​មន្ត្រី​សាលាខេត្ត​ចេញ​មក​សន្យា​ដោះស្រាយ​ជូន​ពលរដ្ឋ។ ប៉ុន្តែ​តំណាង​ពលរដ្ឋ​អះអាង​ថា ពួកគេ​មិន​ព្រម​ត្រឡប់​ទៅ​វិញ​នោះ​ទេ លុះ​ត្រា​មាន​ដំណោះស្រាយ​ជាក់​លាក់។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo