កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ម៉ុងតាញ៉ាវៀតណាម១០នាក់ថ្មីទៀតចូលមកដល់កម្ពុជា
ក្រុមម៉ុងតាញ៉ា ពីរក្រុមផ្សេងគ្នាបានបន្តរត់ចេញពីប្រទេសវៀតណាម ដើម្បីស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួនផ្នែកនយោបាយនៅកម្ពុជា។ ទាក់ទងករណីនេះ មន្ត្រីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងភ្នំពេញ អះអាងថា មានជនភៀសខ្លួនមួយក្រុមមានគ្នា ៩នាក់ ដែលបានទៅដល់ក្រុងភ្នំពេញ កាលពីដើមសប្ដាហ៍ ត្រូវមន្ត្រីនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ បដិសេធមិនទទួលចុះឈ្មោះកំណត់អត្តសញ្ញាណពួកគេទេ។ ប្រជាពលរដ្ឋជនជាតិដើមភាគតិចខ្មែររស់នៅជាប់ព្រំដែនប្រទេសវៀតណាម ក្នុងខេត្តរតនគិរី ឲ្យដឹងថា ក្រុមទី១ មានគ្នា ៩នាក់សុទ្ធសឹងតែជាបុរសបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ ដោយមធ្យោបាយផ្ទាល់ខ្លួន និងមួយក្រុមទៀតមានគ្នាម្នាក់ឯង បានឆ្លងដែនចូលមកខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែកញ្ញា។ អ្នកភូមិដែលសុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា ជនភៀសខ្លួនទាំងពីរក្រុមកំពុងឋិតក្នុងសភាពភ័យខ្លាចអាជ្ញាធរកម្ពុជា ចាប់បញ្ជូនពួកគេទៅឲ្យអាជ្ញាធរវៀតណាម ប្រសិនអាជ្ញាធររកឃើញកន្លែងលាក់ខ្លួនពួកគេ។
-
អ្នកការទូត៧ប្រទេសនៃសហភាពអឺរ៉ុបបញ្ចប់ដំណើរទស្សនកិច្ចស្វែងយល់ពីបញ្ហាប្រឈមនៅខេត្តកោះកុង
សមាជិកអ្នកការទូត៧ប្រទេសនៃសហភាពអឺរ៉ុប បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ទៅកាន់ខេត្តកោះកុងនៅថ្ងៃព្រហស្បតិ៍នេះ។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានានៅខេត្តកោះកុង រួមមានបញ្ហា សិទ្ធិមនុស្ស ការធ្វើចំណាកស្រុក និងបញ្ហាជម្លោះដីធ្លីជាដើម។ នេះគឺជាដំណើរទស្សនកិច្ចលើកទី៣ក្នុងរយៈពេលតែមួយខែ របស់អ្នកកាទូតអន្តរជាតិ និងអ្នកជំនាញសិទ្ធិមនុសអង្គការសហប្រជាជាតិលោកស្រី រ៉ូណាស្មីត ទៅកាន់ខេត្តភាគខាងលិចនៃទីក្រុងភ្នំពេញ។ នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់សមាជិកអ្នកការទូតទាំង៧ប្រទេសនៃសហភាពអឺរ៉ុបនាថ្ងៃព្រហស្បតិ៍ទី១ខែតុលានេះ ពួកគេបានធ្វើដំណើរទៅដល់ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ នៅទីនោះសមាជិកអ្នកការទូតទាំង៧ប្រទេស រួមមាន ប្រទេសបែលហ្ស៊ិក សាធារណរដ្ឋឆែក, អាល្លឺម៉ង់, ហ្វាំងឡង់ បារាំង ហូឡង់ និងប្រទេសស៊ុយអែត បានជួបសំណេះសំណាលជាមួយតំណាងយុវជននិងប្រជាពលរដ្ឋនៅក្នុងតំបន់អារ៉ែង ជាទីដែលធ្លាប់មានការប្រឆាំងយ៉ាងខ្លាំងខ្លា ទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គីសនីស្ទឹងជាយអារ៉ែង រហូតដល់រដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលទៅវិញ និងរហូតដល់មានការបណ្តេញប្រធានអង្គការចលនាមាតាធម្មជាតិលោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ជនជាតិអេស្បាញចេញពីប្រទេសកម្ពុជាយ៉ាងចម្រូងចម្រាស់ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ។
-
សមាជិកអង្គការចលនាមាតាធម្មជាតិប្ដេជ្ញាទប់ស្កាត់ការបូមខ្សាច់ទោះមានការគំរាម
សមាជិកអង្គការចលនាមាតាធម្មជាតិ ប្ដេជ្ញាចុះអប់រំ ឬផ្តល់ការយល់ដឹងអំពីសិទ្ធិក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ ជូនប្រជាពលរដ្ឋនៅតាមសហគមន៍មួយចំនួននាខេត្តកោះកុង ដែលមានសកម្មភាពសាឡង់បូមខ្សាច់ ឬបទល្មើសនេសាទសមុទ្រកំពុងកើតមាន ជាដើម។ មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍ខេត្តកោះកុង សាទរចំពោះសកម្មភាពរបស់សមាជិកអង្គការចលនាមាតាធម្មជាតិ ក្នុងការថែរក្សាបរិស្ថានពេលនេះ។ សមាជិកអង្គការចលនាមាតាធម្មជាតិ យុវជន ថន រដ្ឋា បានឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ថា លោកត្រៀមចុះបង្រៀនច្បាប់ ឬការយល់ដឹងពីសិទ្ធិនៃការចូលរួមការពារបរិស្ថាន ឬធនធានធម្មជាតិសមុទ្រដល់ប្រជាសហគមន៍នានាក្នុងខេត្តកោះកុង ដែលមានបទល្មើសទាំងនេះ។ យុវជនរូបនេះបន្តថា ទោះមានការគំរាមកំហែងជាបន្តបន្ទាប់ទៅកាន់សមាជិករបស់អង្គការចលនាមាតាធម្មជាតិ ពីសំណាក់អាជ្ញាធរ ឬឈានដល់តុលាការចាប់សមាជិកអង្គការនេះដាក់គុកច្រវាក់បែបណាក្តី ក៏ប៉ុន្តែពួកគេមិនលះបង់សកម្មភាពការពារបរិស្ថាន ឬធនធានធម្មជាតិនោះទេ។
-
រដ្ឋាភិបាលនិងសង្គមស៊ីវិល ប្រជុំពិភាក្សាពីការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាអ៊ីនធឺណេត
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី សេរីភាពអ៊ីនធឺណេត៖ កាលានុវត្តនភាព និងការប្រឈម តំណាងរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា ចាំបាច់ត្រូវមានច្បាប់គ្រប់គ្រងអ៊ីនធឺណេត ដើម្បីឲ្យស្របទៅនឹងការប្រឈមនានា ដែលកើតចេញពីភាពជឿនលឿននៃបច្ចេកវិទ្យា។ នេះគឺជាយោបល់ ដែលត្រូវបានថ្លែងឡើង នៅក្នុងសិក្ខាសាលា ដែលរៀបចំដោយវិទ្យាស្ថានបើកទូលាយ នៅថ្ងៃទី ២៩កញ្ញានេះ នាភោជនីយដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញ។ ច្បាប់គ្រងគ្រងអ៊ីនធឺណេត នឹងមិនមែនជាការចេះតែចាប់ឃុំឃាំង អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត តាមរយៈការបញ្ចេញទស្សនៈផ្សេងៗនោះទេ។ នេះគឺជាការលើកឡើង របស់លោកស៊ិន រ៉ាពីដ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៃវិទ្យាស្ថានជាតិ នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។ ទោះបីជាសេចក្តីព្រាងច្បាប់គ្រប់គ្រងអ៊ីនធឺណេត មិនទាន់ទាំងចេញស្រួលបួលផង ប៉ុន្តែលោកស៊ិន រ៉ាពីដ បានបកស្រាយពីអត្ថប្រយោជន៍នៃការមានច្បាប់នេះថា នឹងអាចការពារសិទ្ធិអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតបាន។
-
មនុស្សជាង១០០០នាក់នឹងដើរហែក្បួនក្នុងរាជធានីជំរុញឲ្យដោះស្រាយរឿងដីធ្លី
សង្គមស៊ីវិលអះអាងថា មនុស្សប្រមាណជា១៥០០នាក់ មកពីសហគមន៍មានជម្លោះដីធ្លីក្នុងរាជធានី ខេត្ត និងអង្គការសង្គមស៊ីវិល នឹងយកទិវាសិទ្ធិលំនៅឋានអន្តរជាតិ ធ្វើយុទ្ធនាការក្នុងរាជធានីភ្នំពេញ ជំរុញឲ្យរដ្ឋាភិបាលពន្លឿនរកដំណោះស្រាយរឿងបណ្តេញចេញពីផ្ទះសម្បែង។ ទិវាសិទ្ធិលំនៅឋានអន្តរជាតិ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៥ ខែតុលាខាងមុខនេះ។ សេចក្តីជូនដំណឹងរបស់សមាគមធាងត្នោត ចុះថ្ងៃទី២៨ ខែកញ្ញា ឲ្យដឹងថា អ្នកចូលរួមប្រារព្ធពិធី នឹងជួបជុំគ្នានៅអតីតតំបន់បណ្តេញចេញមួយក្នុងរាជធានីភ្នំពេញ គឺសហគមន៍ដីក្រហម។ អ្នកសម្របសម្រួលសមាគមធាងត្នោត លោក អ៊ី សារ៉ុម អះអាងថា ការកំណត់យកទីតាំងនោះ ដើម្បីប្រារព្ធពិធីនេះ គឺជាការផ្ញើសារទៅរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ឡើងវិញ ពីទុក្ខវេទនារបស់អ្នកដែលបានបណ្តេញចេញ និងអ្នកដែលកំពុងប្រឈមនឹងការបណ្តេញចេញ ព្រមទាំងជំរុញឲ្យពន្លឿនដោះស្រាយប្រកបដោយប្រសិទ្ធភាព។
-
មន្ត្រីកម្ពុជាពីររូបនឹងទៅសម្ភាសជនភៀសខ្លួននៅជំរំកោះណាវរូដើមខែតុលា
មន្ត្រីកម្ពុជា ពីររូប នឹងទៅសម្ភាសជនភៀសខ្លួននៅជំរំកោះណាវរូ (Nauru) នៅដើមខែតុលា នេះ។ ការចេញដំណើរនេះ នៅរង់ចាំតែការសម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រោះនៅពេលនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់សុំគោលការណ៍ពី លោក ស ខេង។ មន្ត្រីរដ្ឋាភិបាលកម្ពុជា នឹងធ្វើដំណើរនៅកោះណាវរូ ដើម្បីធ្វើបទបង្ហាញពីប្រទេសកម្ពុជា និងសម្ភាសជនភៀសខ្លួនដែលចង់មករស់នៅប្រទេសកម្ពុជា បន្ថែមទៀត។ លោកឧត្តមសេនីយ៍ទោ គឹម សារិន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ថា តាមព័ត៌មានដែលលោកបានទទួល គឺមានជនភៀសខ្លួនពីរនាក់ ស្ម័គ្រចិត្តមករស់នៅប្រទេសកម្ពុជា។ លោកបន្តថា នៅពេលឯកសារធ្លាក់ពីក្រសួងមហាផ្ទៃ មន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីសម្ភាសជនភៀសខ្លួនទាំងនោះ៖ «អ្នកដែលត្រូវបំពេញបែបបទ គឺត្រូវបំពេញបែបបទថា ស្ម័គ្រចិត្តមក ហើយពេលមន្ត្រីត្រឡប់វិញ ត្រូវពាក្យស្នើទៅរដ្ឋាភិបាលសម្រេចថា ឲ្យមកកម្ពុជា ពេលណា»។
-
តំណាងសហជីពបន្តពិភាក្សាគ្នាពីចំនួនប្រាក់ខែគោលអប្បបរមារបស់កម្មកររោងចក្រ
សហជីពធំៗមួយចំនួននៅព្រឹកថ្ងៃអង្គារនេះបន្តជជែកអំពីការកំណត់ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករវាយនភ័ណ្ឌសម្លៀកបំពាក់និងផលិតផលស្បែកជើង ដើម្បីបានតួលេខ ដើម្បីចរចាជាមួយភាគីរដ្ឋាភិបាលនិងតំណាងនិយោជក។ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ប្រាប់វីអូឌី(VOD)ថានៅម៉ោង៩ព្រឹកនេះ តំណាងសហជីពយ៉ាងហោចណាស់ចំនួន១៦ចូលរួមពិភាក្សាគ្នាពីការកំណត់ប្រាក់ឈ្នួលគោលអប្បបរមា។ លោកបន្តថាក្នុងកិច្ចពិភាក្សានេះ សហជីពលើកយកតួលេខចំនួន៣មកពិភាក្សាគ្នា រួមមាន១៥៨ដុល្លារ ១៦៨ដុល្លារនិង១៧៨ដុល្លារ។ លោក អាត់ ធន់ មិនអាចញ្ជាក់បានថាតើសហជីពអាចនឹងរកឃើញចំណុចរួមនៅព្រឹកនេះឬយ៉ាងណានោះទេ។ លោកបន្ថែមថា៖ “មិនទាន់ទាយថាត្រូវព្រោះវាប្រថុចញ៉ុច...ព្រោះអីមើលស្ថានភាពសហជីពគាំទ្ររដ្ឋាភិបាលភាគច្រើនគេចង់បានលេខទាប ហើយយើងចង់បានលេខខ្ពស់...យើងបើគេសម្របសម្រួលមកយើងអាចទម្លាក់បន្តិចដែរ តែគេអត់ឡើងដែរ អ៊ីចឹងបើមិនត្រូវគ្នាអាចមានលេខកណ្តាល មិនអាចមានលេខ៣ទេ អាចមានពីរលេខទេ”។
-
សហជីពមាននិន្នាការផ្ទុយគ្នាបង្ហាញជំហររួមលើកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាជូនកម្មករ
ក្រុមសហជីពដែលមាននិន្នាការផ្ទុយគ្នា ទាំងប្រឆាំង និងសហជីពដែលមាននិន្នាការស្រប នៅថ្ងៃទី២៩ ខែកញ្ញា បានឯកភាពគ្នាជាឯកច្ឆន្ទ កំណត់យកប្រាក់ឈ្នួលចំនួន ១៦៨ដុល្លារក្នុងមួយខែដាក់បញ្ចូលក្នុងកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាជូនកម្មករសម្រាប់ឆ្នាំ២០១៦។ តំណាងសហជីពអះអាងថា តួលេខ ១៦៨ដុល្លារ ជាតួលេខថ្មី និងជាមូលដ្ឋានដើម្បីបន្តពិភាក្សាជាមួយភាគីនិយោជក និងក្រសួងការងារ នៅដើមខែតុលា ខាងមុខ។ សហជីពដែលមាននិន្នាការផ្ទុយគ្នា ទាំងប្រឆាំង និងនិន្នាការស្របលើកឡើងថា នេះជាប្រវត្តិសាស្ត្រថ្មីដែលសហជីពមាននិន្នាការផ្ទុយគ្នា បានសម្រេចយកប្រាក់ឈ្នួលចំនួន ១៦៨ដុល្លារ ដែលសហជីពមួយចំនួនបានទាមទារលើសពីនេះកន្លងមក។ ការកំណត់យកចំនួន ១៦៨ដុល្លារ ជាការដាក់ពិភាក្សាជាមួយនិយោជកនៅពេលខាងមុខនោះ ដោយសារខាងសហជីពអះអាងថា ជាតួលេខដែលឆ្លុះបញ្ចាំងពីកម្រិតអតិផរណានៃទំនិញលើទីផ្សារកាន់តែឡើងថ្លៃ និងការចំណាយចាំបាច់ក្នុងសង្គម។ ការលើកឡើងរបស់ក្រុមសហជីពទាំងពីរនិន្នាការនៅពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៦ នៅថ្ងៃទី២៩ ខែកញ្ញា ដែលគេធ្វើឡើងនៅក្រសួងការងារ។
-
ពលរដ្ឋខ្មែរអាមេរិកជួបមន្រ្តីអង្គការសហប្រជាជាតិរាយការណ៍ពីការតវ៉ានិងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
តំណាងប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកដែលបានចូលរួមតវ៉ាប្រឆាំងនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបជាមួយមន្រ្តីអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ ដើម្បីរាយការណ៍ពីបាតុកម្មនិងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ លោក ហ៊ុន សែន ទើបត្រឡប់មកដល់កម្ពុជាវិញកាលពីថ្ងៃអង្គារ ក្រោយពីបានចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ។ អំឡុងពេលលោក ហ៊ុន សែន មានវត្តមាននៅទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិក ប្រជាពលរដ្ឋខ្មែរជាង៥០០នាក់បានចូលរួមតវ៉ាប្រឆាំងនឹងការដឹកនាំរបស់នាយករដ្ឋមន្រ្តី។ លោក ទូច វិបុល ដែលជាអ្នករៀបចំគម្រោងធ្វើបាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃពុធនេះថាលោកនឹងជួបជាមួយមន្រ្តីអង្គការសហប្រជាជាតិនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីដាក់ញត្តិនិងឯកសារមួយចំនួនទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លោកមិនទាន់អាចបញ្ជាក់លម្អិតពីជំនួបនោះនៅឡើយទេ។ នៅពេលលោក ហ៊ុន សែន មកដល់ប្រទេសកម្ពុជាវិញ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បានថ្លែងទៅកាន់អ្នកសារព័ត៌មានថាមានបាតុករតែពីរបីនាក់ប៉ុណ្ណោះដែលតវ៉ាប្រឆាំងនឹងការដឹកនាំរបស់លោក ហ៊ុន សែន។ ប្រជាពលរដ្ឋខ្មែរដែលចូលរួមតវ៉ាបានច្រានចោលការអះអាងរបស់មន្រ្តីរដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍របស់គណៈកម្មការរៀបចំបាតុកម្មចុះថ្ងៃទី២៩ខែកញ្ញា ឲ្យដឹងថាការលើកឡើងរបស់លោក កៅ គឹមហួន ជា”ការបំភ្លៃការពិត”។ សេចក្តីថ្លែងការណ៍បន្តថាអ្នកចូលរួមតវ៉ាមកពីប្រមាណ១៥រដ្ឋហើយមានទៅដល់ចន្លោះពី៥០០ទៅ៧០០នាក់។
-
សង្គមស៊ីវិលស្នើរដ្ឋាភិបាលបញ្ជាក់ពីភាពស្របច្បាប់ចំពោះអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា
អង្គការសង្គមស៊ីវិលនិងក្រុមហ៊ុនឯកជនសរុបចំនួន១៣បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចេញជាអនុក្រឹត្យមួយបញ្ជាក់ភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នានិងកុំឲ្យរើសអើងទៅអ្នកស្រឡាញ់ភេទដូចគ្នា។ ការអំពាវនាវរបស់សង្គមស៊ីវិលធ្វើឡើងដោយសារតែកាលពីថ្ងៃទី២៥ ខែកញ្ញា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ត្រូវបានដកស្រង់សម្តីតាមរយៈសារព័ត៌មានក្នុងស្រុកថារដ្ឋាភិបាលបានសម្តែងនូវការគាំទ្រចំពោះស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទនិងអ្នកកែភេទ។ លោកត្រូវបានដកស្រង់សម្តីបន្ថែមថានៅប្រទេសកម្ពុជាអាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នាមានការទទួលស្គាល់ក្នុងច្បាប់កម្ពុជារួចហើយ។ សង្គមស៊ីវិលទាំងនោះរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក សេវាសង្គមសុខភាពបុរស បណ្តាញចតុមុខ ស្ពានយុត្តិធម៌ សុខភាពបុរសកម្ពុជា និងបណ្តាញយុវជនដើម្បីភាពជាអ្នកដឹកនាំជាដើម។
-
មេធាវីលោក ហុង សុខហួរ រិះគន់តុលាការថារើសអើងគ្រូពេទ្យព្យាបាលកូនក្ដី
មេធាវីរបស់ជនជាប់ចោទលោក ហុង សុខហួរ ជាអតីតសមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី រិះគន់តុលាការថា មានចេតនារើសអើងមិនឲ្យគ្រូពេទ្យអង្គការលីកាដូ (LICADHO) ចូលពិនិត្យ និងព្យាបាលជំងឺកូនក្ដីលោកដែលកំពុងមានបញ្ហាសុខភាពក្នុងពន្ធនាគារព្រៃស។ ទាក់ទងករណីនេះ មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា ជាការរឹតត្បិតលើសិទ្ធិរបស់ជនជាប់ចោទ។ មេធាវី ជូង ជូងី និងមន្ត្រីសិទ្ធិមនុស្សរិះគន់ថា មួយរយៈពេលចុងក្រោយនេះមន្ត្រីពន្ធនាគារ និងខាងតុលាការមានការរឹតត្បិតមិនឲ្យក្រុមគ្រូពេទ្យរបស់អង្គការលីកាដូ ចូលជួយពិនិត្យនិងព្យាបាលជំងឺជនជាប់ចោទជាលក្ខណៈមនុស្សធម៌ដូចពេលកន្លងមកនោះទេ។ មេធាវីរបស់ជនជាប់ចោទ លោក ហុង សុខហួរ គឺលោក ជូង ជូងី។ លោកមានប្រសាសន៍ថា ក្នុងអំឡុងពេលប្រមាណជាងមួយខែចុងក្រោយនេះ លោកបានដាក់សំណើទៅសាលាដំបូងរាជធានីភ្នំពេញ ពីរដងហើយដើម្បីសុំអនុញ្ញាតឲ្យគ្រូពេទ្យរបស់អង្គការលីកាដូ ជួយពិនិត្យ និងព្យាបាលជំងឺកូនក្តីលោកនៅក្នុងពន្ធនាគារ ប៉ុន្តែត្រូវបានតុលាការបដិសេធរហូត។
-
សហជីពធំៗសម្រេចជារួមយកប្រាក់ឈ្នួលគោលកម្មកររោងចក្រចំនួន១៦៨ដុល្លារ
សហជីពធំៗមួយចំនួនបានសម្រេចជាឯកច្ឆន្ទកំណត់យកតួលេខប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករវាយនភ័ណ្ឌសម្លៀកបំពាក់និងផលិតផលស្បែកជើងឆ្នាំ២០១៦ ចំនួន១៦៨ដុល្លារ ដើម្បីចរចាជាមួយភាគីរដ្ឋាភិបាលនិងតំណាងនិយោជក។ សេចក្តីថ្លែងការណ៍រួមរបស់សហជីពចំនួន១៤ ឲ្យដឹងថាក្រោយពីការពិភាក្សានៅព្រឹកថ្ងៃអង្គារនេះអស់រយៈពេលជាង១ម៉ោង ភាគីសហជីពបានឯកភាពជាឯកច្ឆ័ន្ទ(កុងសង់ស៊ីស)សម្រេចយកតួលេខរួមចំនួន១៦៨ដុល្លារ ដើម្បីដាក់ចរចាជាត្រីភាគី។ ក្នុងកិច្ចពិភាក្សានោះ សហជីពបានលើកយកតួលេខចំនួន៣មកពិភាក្សាគ្នា រួមមាន១៥៨ដុល្លារ ១៦៨ដុល្លារនិង១៧៨ដុល្លារ។ ប្រធានសហភាពសហជីពកម្ពុជាលោកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថាសហជីពចំនួន១៤ដែលចូលរួមប្រជុំនៅព្រឹកនេះ បានឯកភាពគ្នាយកតួលេខ១៦៨ដុល្លារសម្រាប់ការចរចា។ លោកស្រីបន្តថាសហជីពបានបញ្ជូនតួលេខនេះទៅក្រសួងការងារនិងសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) សម្រាប់ការចរចានៅពេលខាងមុខនេះ។
-
សង្គមស៊ីវិលស្នើជាថ្មីទៅរដ្ឋាភិបាលបង្កើតគោលនយោបាយគាំពារអ្នកស្រឡាញ់ភេទដូចគ្នា
សង្គមស៊ីវិលធ្វើការពាក់ព័ន្ធនិងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាបានស្នើជាថ្មីទៅកាន់រដ្ឋាភិបាល បង្កើតគោលនយោបាយច្បាស់លាស់មួយ ឬច្បាប់គាំពារអ្នកស្រឡាញ់ភេទដូចគ្នាដើម្បីជាផ្នែកមួយគេចផុតពីការរើងអើងនិងការមាក់ងាយក្នុងសង្គម។ ការស្នើសុំធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល ចេញសេចក្ដីថ្លែងការណ៍គាំទ្រប្រសាសន៍លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលដែលថាកម្ពុជាគ្មានច្បាប់ប្រឆាំងនឹងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាទេ។ ទោះបីជាមានការគាំទ្រពីសំណាក់រដ្ឋាភិបាលនិងមិនមានការជំទាស់សម្រាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាក៏ដោយ តែសង្គមស៊ីវិល និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ចង់ឲ្យរដ្ឋាភិបាលបង្កើតគោលនយោបាយច្បាស់លាស់មួយឬច្បាប់ដើម្បីបញ្ជាក់ពីការគាំពារដល់ពួកគេ។
-
សង្គមស៊ីវិលរិះគន់អំពីការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថ្នាក់ដឹកនាំពិភពលោកថា កម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយបណ្ដាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ត្រីនៅក្នុងសង្គម។ ចំណែកខាងមន្ត្រីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិស្ត្រីវិញបង្ហាញថា ជាគោលការណ៍ គឺឃើញមានភាពល្អប្រសើរ ប៉ុន្តែជាលទ្ធផលនៃការអនុវត្តជាក់ស្ដែងកម្ពុជា នៅមានការខ្វះចន្លោះច្រើន និងនៅឃ្លាតឆ្ងាយពីគោលដៅសហស្សវត្សរបស់អង្គការសហប្រជាជាតិដែលបានដាក់ចេញឲ្យប្រទេសជាសមាជិកអនុវត្តក្នុងរយៈពេល ១៥ឆ្នាំកន្លងមក។ មន្ត្រីសង្គមស៊ីវិលគាំទ្រចំពោះការលើកឡើងពីគោលការណ៍នៃការចូលរួមសកម្មលើកិច្ចការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ប៉ុន្តែស្នើឲ្យរដ្ឋាភិបាលពង្រឹងលើការអនុវត្តឲ្យមានប្រសិទ្ធភាព។ ការស្នើបែបនេះ ដោយសារកន្លងមកមានតែការលើកឡើងនូវគោលការណ៍ ចំណែកការអនុវត្តនៅមានចំណុចអវិជ្ជមានច្រើន។
-
តុលាការមិនអនុញ្ញាតឲ្យគ្រូពេទ្យចូលព្យាបាលលោកហុង សុខហួរនៅក្នុងពន្ធនាគារ
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគ្រួពេទ្យប្រចាំនៅអង្គការលីកាដូចូលព្យាបាលជំងឺលោក ហុង សុខហួរ នៅក្នុងពន្ធនាគារព្រៃសទេ ដោយអះអាងថា មិនមានឯកសារបញ្ជាក់ពីពន្ធនាគារ។ កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅនេះ លោក ជូង ជូងឺ មេធាវីការពារក្តីឲ្យលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា បានធ្វើលិខិតស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យគ្រួពេទ្យអង្គការលីកាដូ ចូលទៅព្យាបាលកូនក្តីរបស់ខ្លួនដែលកំពុងមានជំងឺ។ ជាការឆ្លើយតប នៅថ្ងៃទី២៥ ខែសីហាលោក កោ វណ្ឌី ចៅក្រមស៊ើបសួរ បានបដិសេធមិនអនុញ្ញាតឲ្យគ្រូពេទ្យចូលព្យាបាលតាមការស្នើសុំរបស់លោក ជូង ជូងីទេ។ លោក កោ វណ្ឌី បញ្ជាក់តាមលិខិតថា មូលហេតុដែលលោកមិនអនុញ្ញាតនេះ ដោយសារមិនមានរបាយការណ៍ស្ថានភាពជំងឺពីពន្ធនាគារ ហើយម្យ៉ាងទៀតលោកបញ្ជាក់ថា នៅពន្ធនាគារមានសេវាថែទាំសុខភាពសម្រាប់ជនត្រូវជាប់ចោទគ្រប់រូបហើយ។
-
លោក កឹម សុខា រិះគន់រដ្ឋាភិបាលថាអនុវត្តរដ្ឋធម្មនុញ្ញនៅខ្វះចន្លោះ
ថ្នាក់ដឹកនាំគណបក្សប្រឆាំង អំពាវនាវឲ្យប្រជាពលរដ្ឋតាមដានរដ្ឋាភិបាល នូវការអនុវត្តរដ្ឋធម្មនុញ្ញ ដើម្បីងាយស្រួលសម្រេចជ្រើសរើសថ្នាក់ដឹកនាំថ្មី ការពារប្រយោជន៍ជាតិពិតប្រាកដ ដោយអះអាងថា មានចំណុចខ្លះរដ្ឋាភិបាលមិនទាន់អនុវត្តបានត្រឹមត្រូវនៅឡើយ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងបែបនេះនៅក្នុង“ឱកាសខួបទី២២ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា(២៤កញ្ញា១៩៩៣-២៤កញ្ញា២០១៥)” ខណៈលោកចូលរួមក្នុងពិធីបុណ្យ “រ៉ូយ៉ាហាជី” ជាមួយជនជាតិខ្មែរ-ឥស្លាម នៅភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអាទិត្យម្សិលមិញ។ វីឌីអូឃ្លីបជិត៥នាទីដែល លោក កឹម សុខា បង្ហោះនៅលើហ្វេសប៊ុករបស់លោកឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩៣ដល់បច្ចុប្បនេះ គណបក្សកាន់អំណាចអនុវត្តរដ្ឋធម្មនុញ្ញបានខ្លះ និងមិនទាន់បានខ្លះ ដោយលោកអះអាងថា ចំណុចខ្វះខាតនោះរួមមាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ គោលការណ៍ប្រជាធិបតេយ្យពេញលេញ មិនទាន់បានអនុវត្តត្រឹមត្រូវនៅឡើយ។ លោក កឹម សុខា អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ តាមដាននូវការអនុវត្តរបស់រដ្ឋាភិបាលបន្តទៀត ដើម្បីងាយស្រួលសម្រេចចិត្តជ្រើសរើសអ្នកដឹកថ្មីប្រកបដោយប្រសិទ្ធភាព។
-
CCHR៖ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រឈមនឹងការគំរាមកំហែង
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចាត់ទុកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថាកំពុងតែប្រឈមនឹងការគំរាមកំហែង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងមួយមានចំណងជើងថា «កម្ពុជា៖ លទ្ធិប្រជាធិបតេយ្យប្រឈមនឹងការគំរាមកំហែង» ក្នុងឱកាសប្រារព្ធទិវារដ្ឋធម្មនុញ្ញ និងដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៃអង្កការសហប្រជាជាតិ។ ក្នុងសេចក្តីថ្លែងការនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថាកំពុងតែប្រឈមនឹងការគំរាមកំហែង និងរិតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
-
អតីតស្ត្រីបឹងកក់បដិសេធដំណោះស្រាយរបស់សាលារាជធានី ស្នើឲ្យចងក្រងជាសហគមន៍ក្រីក្រ
បណ្តាញស្ត្រីអតីតសហគមន៍បឹកកក់ បដិសេធដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ ដែលស្នើឲ្យពួកគាត់ចងក្រងជាសហគមន៍ក្រីក្រ ក្នុងការស្វែងរកដំណោះស្រាយបញ្ហាដីធ្លី។ ការបដិសេធនេះ បន្ទាប់ពីតំណាងសហគមន៍បឹងកក់ចំនួន៥នាក់ បានចូលជួបជាមួយមន្ត្រីសាលារាជធានីភ្នំពេញ ជជែកពីការស្វែងរកដំណោះស្រាយ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ។ តំណាងសហគមន៍បឹងកក់អ្នកស្រី ស្រ៊ា ណារ៉េត ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា ពួកគាត់មិនចង់បានដំណោះស្រាយរបស់សាលារាជធានីនោះទេ។ អ្នកស្ត្រីបន្តថា អ្នកបឹងកក់រងគ្រោះដោយសារការបណ្តេញដោយគ្មានសំណងសមរម្យ មិនមែនពួកគាត់ជាអ្នកក្រនោះទេ។ អ្នកស្រីព្រមានថា បណ្តាញសហគមន៍អតីតបឹងកក់ នឹងតវ៉ារហូតមានដំណោះស្រាយសមរម្យ៖ “ខ្ញុំមិនមែនក្រីក្រ ដោយសារខ្ញុំរកស៊ីក្រខ្ជិលមកសុំសាលារាជធានីភ្នំពេញទេ គឺខ្ញុំក្រីក្រដោយសារការអភិវឌ្ឍតំបន់បឹងកក់ ធ្វើឲ្យខ្ញុំរងគ្រោះវេទនា បាត់ផ្ទះសម្បែង ដើររសាត់អណ្តែត បែកកូនចៅ។ អ៊ីចឹងហើយសាលារាជធានីត្រូវទទួលខុសត្រូវក្នុងការអភិវឌ្ឍ មិនមែនអភិវឌ្ឍពីប្រជាពលរដ្ឋមានផ្ទះ រហូតដល់អត់ផ្ទះនៅ ដើរយំស្រែកតាមចិញ្ចើមថ្នល់ទេ ខ្ញុំមិនអាចទទួលយកបានទេ”។
-
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបន្តពិនិត្យមើលដីសម្បទានសេដ្ឋកិច្ច
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្ម៊ីត(Rhona Smith) បានថ្លែងថាលោកស្រីនឹងបន្តការងារដែលបំពេញដោយអ្នករាយការណ៍ពិសេសមុនៗ ដោយនឹងយកចិត្តទុកដាក់លើដីសម្បទានសេដ្ឋកិច្ច។ លោកស្រីបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរបស់លោកស្រី។ ក្នុងដំណើរទស្សនកិច្ចផ្លូវការជាអ្នករាយការណ៍ពិសេស ជំនួសលោក សុរិយា ស៊ូប៊ែឌី លោកស្រី រ៉ូណា ស្ម៊ីត បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងធម៌ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រដ្ឋមន្រ្តីក្រសួងការងារ រដ្ឋមន្រ្តីក្រសួងអប់រំនិងរដ្ឋមន្រ្តីបរិស្ថានជាដើម។ លោកស្រីបានថ្លែងថាលោកស្រីបានធ្វើការជាអ្នករាយការណ៍ពិសេសនេះ ដោយឯករាជ្យពីរដ្ឋាភិបាលឬអង្គការណាមួយហើយលោកស្រីបំពេញទៅតាមសមត្ថភាពរបស់លោកស្រី។ លោកស្រីបន្តថាតួនាទីរបស់លោកស្រីមានបីគឺផ្តល់យោបល់ តាមដាននិងធ្វើរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
-
អតីតអ្នកបឹងកក់ទាមទារឲ្យសាលារាជធានីភ្នំពេញពន្លឿនដោះស្រាយរឿងដីធ្លី
អតីតអ្នកបឹងកក់ ដែលមានបញ្ហាដីធ្លីជាង ១០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា នេះ បានតវ៉ា និងដាក់ញត្តិដើម្បីទាមទារឲ្យសាលារាជធានីភ្នំពេញ ពន្លឿនការដោះស្រាយផ្ដល់សំណងបន្ថែមដល់ពួកគាត់ចំនួន ១៦០គ្រួសារ។ តំណាងបណ្ដាញស្ត្រីអតីតសហគមន៍បឹងកក់ លោកស្រី ស៊ា ណារ៉េត បាននិយាយថា បើទោះបីជាអតីតអ្នកបឹងកក់ បានសំណងដូចជា ផ្ទះ និងថវិកាមួយចំនួនក្តី តែជាការទទួលយកទាំងបង្ខំ និងជាសំណងតិចតួចប៉ុណ្ណោះ។ លោកស្រីបន្តថា ទង្វើរបស់រដ្ឋាភិបាល និងក្រុមហ៊ុនស៊ូកាគូ (Shukaku) បានធ្វើឲ្យអ្នកបឹងកក់ រងទុក្ខវេទនា បាត់ដី និងទ្រព្យសម្បត្តិអស់រលីងគ្មានសល់ ដោយសារតែការបណ្ដេញចេញ៖ «បញ្ហារបស់អតីតសហគមន៍បឹងកក់ ពួកខ្ញុំមកពីការដោះស្រាយមិនសមរម្យ មិនមានតម្លាភាព និងយុត្តិធម៌ ដោយក្រុមហ៊ុន និងរដ្ឋាភិបាលឃុបឃិតគ្នា យកដីពលរដ្ឋបឹងកក់ សងសំណងមិនសមរម្យ ហើយជាយកដីនោះទៅលក់ឲ្យក្រុមហ៊ុន»។ នៅម៉ោងប្រមាណ ១០ព្រឹក សាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យតំណាងស្ត្រីអតីតអ្នកបឹងកក់ ១០នាក់ចូលជួប ដើម្បីពិភាក្សាពីបញ្ហានេះ។ តំណាងអតីតអ្នកបឹងកក់ លោកស្រី ស៊ា ណារ៉េត បានឲ្យដឹងថា សាលាក្រុងនៅតែឆ្លើយតបថា សាលារាជធានីភ្នំពេញនឹងព្យាយាមអភិវឌ្ឍនៅកន្លែងដែលអតីតអ្នកបឹងកក់ ទៅរស់នៅប៉ុណ្ណោះ។