កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ព្រឹកស្អែក​ លោក កឹម សុខា​ ជួបអ្នករាយ​ការណ៍ពិសេស អ.ស.ប ​​នៅរដ្ឋសភា

    រាជធានីភ្នំពេញ ៖ ​អនុប្រធានទី១រដ្ឋសភា ​លោក កឹម សុខា ​នឹងអនុញ្ញាតឲ្យអ្នករាយ​ការណ៍ពិសេស​អង្គការ​សហប្រជាជាតិ​​ (អ.ស.ប) ​​ទទួល​បន្ទុកសិទ្ឋិ​មនុស្ស​ប្រចំាកម្ពុជា​លោកស្រី​ Rhona K.M Smith​ ​ចូលជួបសម្តែងការ​គួរសម ​និងធ្វើសវនាការ ​នៅម៉ោង៩ព្រឹកថ្ងៃទី២៣​ កញ្ញា ២០១៥​ នៅវិមានរដ្ឋសភា។

  • គ​.​ជ​.​ប ស្នើ​ក្រសួង​មហាផ្ទៃ​រក​ដំណោះស្រាយ​ដើម្បី​ព្រះសង្ឃ​អាច​បោះឆ្នោត​បាន​​

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​រក​ដំណោះស្រាយ​ដើម្បី​ឲ្យ​ព្រះសង្ឃអាច​បោះឆ្នោត​បាន​ដូច​ពលរដ្ឋ​ទូទៅ ដោយ​ច្បាប់​បោះឆ្នោត​បច្ចុប្បន្ន​ពី​ការ​កំណត់​យក​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ទៅ​បោះឆ្នោត ធ្វើឲ្យ​ព្រះសង្ឃ​ដែល​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​ពុំ​អាច​បោះឆ្នោត​បាន​។​ ​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ប្រាប់​វី​អូ​ឌី​(VOD) នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ច្បាប់​បោះឆ្នោត​បច្ចុប្បន្ន​បាន​កំណត់​យក​តែ​អត្តសញ្ញាណប័ណ្ណ​តែមួយគត់​ជា​ឯកសារ​សម្គាល់​ខ្លួន​សម្រាប់​បោះឆ្នោត ចំណែក​ឆាយា​ដែល​ព្រះសង្ឃ​ប្រើប្រាស់​សម្រាប់​ជា​ប័ណ្ណ​សម្គាល់​សង្ឃ​ក៏​ច្បាប់​មិន​អនុញ្ញាត​ដែរ​។ លោក​ថា ចំណុច​នេះ​ធ្វើឲ្យមាន​បញ្ហាដ​ល់​ព្រះសង្ឃ​ក្នុង​ការចុះឈ្មោះ និង​ទៅ​បោះឆ្នោត ដោយសារ​អនុក្រិត្យ​មួយ​របស់​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះទេ​។ លោក​បន្តថា គ​.​ជ​.​ប បាន​ព្រមព្រៀង​គ្នា​សម្រេច​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​។​

  • ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ​​​និងកម្មករ​​រោងចក្រ​​​​២ខេត្ត​លើក​គ្នាយក​ញត្តិ​​​ដាក់​ជូន​រដ្ឋ​សភា

    រាជ​ធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ចំនួន១៧​នាក់ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន៦៦១​គ្រួសារ​ មក​ពី​ខេត្តស្វាយរៀង និងក្រុម​កម្មករ-កម្មការិនីរោងចក្រប្លូ​ម​ហ្វៀ​ល​(​ខេ​ម​បូ​ឌា​)​នី​ត​ធើ ចំនួន​ជាង៤០​នាក់ មក​ពី​ខេត្តកំពង់ឆ្នាំង បាន​លើកគ្នា​យក​ញត្តិ​ម​ដាក់​ការ​ជូន​រដ្ឋ​សភាជាតិ ដើម្បី​សុំ​ជួយ​ធ្វើ​អន្តរាគមន៍​ និង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ដល់​ពួក​គាត់​ជា​បន្តបន្ទាប់​។ ​ការ​ដាក់​ញត្តិ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៥៥នាទី​ល្ងាច ថ្ងៃ​ទី​២១ កញ្ញា ​២០១៥ នៅ​ខាង​មុខ​រដ្ឋ​សភាជាតិ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ជា​តំណាង​ឱ្យប្រជាពលរដ្ឋ​ចំនួន៦៦១គ្រួសារ​រស់នៅ​ក្នុងភូមិ​ចំនួន៥ ​គឺ​ភូមិ​អំពិល ភូមិ​ស្រែ​ឬ​ស្សី ភូមិ​ត្បែង ភូមិ​រមាស​ហែក​ និង​ភូមិ​ត្រពាំង​ពពេល ក្នុង​ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែល​ត្រូវ​អាជ្ញាធរ​​បណ្តេញចេញ​ដើម្បី​យក​ដី​ចំនួន៦៨៥​ហិ​កតា​លក់​ទៅឱ្យ​ក្រុមហ៊ុន អិន​ខេ​វេន​ឈ័​រ ធ្វើ​ជា​កម្ម​សិទ្ធិ​នោះ​ ​ពួក​គាត់​ក៏​ធ្លាប់​បាន​ធ្វើការ​តវ៉ា​ទាមទារ​ទៅ​​​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក​ និង​ខេត្ត ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍ តែ​ពុំ​មាន​ដំណោះស្រាយ​ណាមួយ​ជូន​ដល់​ពួក​គាត់​ជា​ជន​រង​គ្រោះ​ឡើយ​។​

  • មន្ត្រី​៖អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិបេ្ត​ជ្ញា​មិនឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភា​ព​កម្ពុជា​​

    មន្ត្រី​កម្ពុជាអះអាងថាអ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ប្តេជ្ញា​ខិតខំ​ពង្រឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា​ឲ្យ​ប្រសើរឡើង ដោយ​ចៀសវាង​មិន​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា​។​ ​ជំនួយការ​របស់​នាយ​ក​រដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​រវាងលោក ហ៊ុន សែន និងអ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ លោកស្រី Rhona Smith នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា​នេះថា លោកស្រី Rhona នឹងរាយការណ៍​ពីសា្ថ​នភាព​សិទ្ធិ​មនុស្ស​ទៅ​តា​ម​ព្រឹត្តិការណ៍​ជាក់ស្តែង​។ ​លោក អ៊ាង សុផល្លែត បន្តថា លោកស្រី Rhona បេ្ត​ជ្ញា​ថា នឹង​ខិតខំ​ធ្វើការ​ជា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ប្រមូលភស្តុតាង មុននឹង​ធ្វើ​សេចក្តី​សន្និដា្ឋន ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជូន​អង្គការសហប្រជាជាតិ​។

  • លោក​​គង់ គាំ​​ស្នើ​​អ្នក​រាយការណ៍​​ពិសេស​​អង្គ​ការ​​សហ​ប្រជាជាតិ​​ជួយ​​លោក​ហុង សុខ​ហួរ​​

    លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​ព្រឹទ្ធសភា ជា​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត​របស់​ព្រឹទ្ធសភា បាន​ផ្ញើលិខិត​១​ច្បាប់​ជូន​អ្នក​រាយ​កា​រណ៍​​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លោកស្រី រូ​ណា ស្មី​ត ដើម្បី​ជួយ​រក​ដំណោះស្រាយ​ដោះលែង​លោក ហុង សុខ​ហួរ ដែល​ត្រូវបាន​កម្លាំង​នគរបាល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​។ ​ការ​ផ្ញើ​លិខិត​ជូន​លោកស្រី រូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា របស់លោក គង់ គាំ​ពេលនេះ បាន​ធ្វើឡើង​ស្របពេល​ដែល អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស កំពុង​ធ្វើ​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​។​

  • ពលរដ្ឋខ្មែរ​នៅអាមេរិក​ប្រកាស​ធ្វើបាតុកម្ម ពេល​លោក ហ៊ុន សែន ទៅប្រជុំនៅអង្គការ​សហប្រជាជាតិ​​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន ​សែន នឹង​ធ្វើ​ដំណើរ​ទៅទីក្រុងញូវយ៉ក​​នៃ​សហរដ្ឋអាមេរិក​នៅសប្តាហ៍នេះ ដើម្បី​ចូល​​រួម​​កិច្ច​ប្រ​ជុំ​របស់​អង្គ​ការ​​សហ​ប្រជា​ជាតិ ដែលនេះ​ជា​ទស្សនកិច្ចដំបូង​ក្នុង​​រយៈ​ពេល​១០ឆ្នាំ​មក​ហើយ ដែល​​​លោកមិ​ន​​បានទៅ​ចូល​រួម​ប្រជុំ។​ ​ សេចក្តីជូនព័ត៌មាន​របស់ក្រសួងការបរទេសកម្ពុជា​ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទនេះ​ឲ្យ​ដឹង​ថា​ការចូលរួមនេះតប​តាម​ការ​អញ្ជើញ​​របស់អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ លោក បាន គីមូន។ ក្នុង​ដំណើរទស្សនកិច្ច​នោះ លោក​ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថានៅថ្ងៃទី​២៦ខែកញ្ញា ​ក្នុង​កិច្ចប្រជុំកំពូល​អង្គការ​សហប្រជាជាតិ​សម្រាប់អនុម័ត​របៀបរវារៈ​អភិវឌ្ឍន៍ក្រោយ​ឆ្នាំ​២០១៥។ ចំណែក​នៅថ្ងៃ​ទី​២៧ខែកញ្ញា លោក​នឹង​ចូល​រួម​កិច្ច​ប្រជុំប្រមុខ​ដឹកនាំពិភពលោក​ស្តីពីសមភាពយេនឌ័រនិង​ការ​លើក​កម្ពស់ស្ត្រី​ ហើយ​លោក​នឹង​ថ្លែង​សុន្ទរកថា​​​ផងដែរ។​ ​លោក ហ៊ុន សែន ក៏នឹង​ជួប​ជាមួយ​​ប្រជាពលរដ្ឋ​​កម្ពុជារស់នៅទីក្រុង​ញូវយ៉កផងដែរ។ នេះ​បើ​តាម​សេចក្តីជូន​​ព័ត៌មាន​របស់ក្រសួង​ការបរទេសកម្ពុជា​។​​

  • ពលរដ្ឋ​ឡើង​រក​អន្តរាគមន៍​ពី​ស្ថាប័នរដ្ឋ​ករណី​ជម្លោះ​ដី​ព្រៃ​សហគមន៍​​

    ​សហគមន៍​នៅ​ឃុំ​ចំនួន​ពីរ ក្នុង​ខេត្ត​ពោធិ៍សាត់ ដាក់​ពាក្យបណ្តឹង​ជូន​ស្ថាប័ន​រដ្ឋ​ចំនួន​៣ ប្តឹង​មន្ត្រី​មួយចំនួន ដែល​ពួកគាត់​ចោទថា បាន​រំលោភ​យក​ដី​ព្រៃ​សហគមន៍​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ​នៅក្នុង​ពាក្យបណ្តឹង​នោះ សហគមន៍ស្នើ​ស្ថាប័នរដ្ឋ​កំពូលៗ ដក​យក​ដី​ព្រៃ​ពី​បុគ្គល​ឯកជន​ទាំងនោះ​មក​វិញ ដោយសារ​ប្រជាជន​មិន​អាច​រស់​បាន ប្រសិនបើ​គ្មាន​ដីព្រៃ​។​ ​អ្នកស្រី ឡ​ន ស៊ី​វី តំណាង​ប្រជាជន​ចំនួន​២៣០​នាក់ប្រាប់ថា សហគមន៍​នៅ​ឃុំ​ឈើ​តុំ និង​ឃុំ​ស្វាយ​សរ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ យក​ញ​តិ្ត​មក​ដាក់​នៅ​ក្រសួង​កសិកម្ម រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រោយ​ពី​មិន​មាន​ដំណោះស្រាយ​ពី​រដ្ឋបាល​ព្រៃឈើ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​នៅ​ខេត្ត​ពោធិ៍សាត់​។

  • អង្គការ​ជាង​៣០​ទទូច​ជា​ថ្មី​ទៀត​ឲ្យ​បញ្ឈប់​សង់​ទំនប់ ដន សា​ហុង​​

    ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ បាន​សម្តែង​ការខកចិត្ត​ចំពោះ ការអនុម័ត​យល់ព្រម​របស់​សភាជាតិ​នៃ​ប្រទេស​ឡាវ ដែល​យល់ព្រម​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដន សា​ហុង ដែល​ក្រុម​អ្នក​បរិស្ថាន​រកឃើញថា បង្ក​ឲ្យមាន​ផលប៉ះពាល់​លើ​ធនធាន​ជីវចម្រុះ​របស់​កម្ពុជា និង​ប្រទេស​មួយចំនួន​ទៀត​ដែល​នៅ​ក្រោម​ដង​ទន្លងមេគង្គ​។​ សេចក្តីថ្លែងការណ៍​របស់​អង្គការជាង​៣០ នៅថ្ងៃនេះ ពួកគេ​បាន​ទទួច​ឲ្យ “​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល​សកម្មភាព​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការសាងសង់​ទំនប់ ដន សា​ហុង​។ មិន​ត្រូវ​អនុម័ត​លើ​កិច្ចសន្យា​ទិញ​អគ្គិសនី មុនពេល​ដែល​បញ្ហា ឬ​សំណូមពរ​ទាំងឡាយ​របស់​ភាគី​ពាក់ព័ន្ធ​មិនទាន់​បាន​ដោះស្រាយ​។ កុំ​បន្តឱ្យមាន​ការចុះ​កិច្ចសន្យា​ផ្សេងទៀ​ត​លើ​គម្រោង​នេះ ដោយ​រួម​បញ្ចូល​ទាំងកិច្ចព្រមព្រៀង​លទ្ធកម្ម​វិស្វកម្ម​ទំនប់ និង​ការសាងសង់”​។​

  • សម្ភាស​ព្រះសង្ឃ លួន សុវ៉ាត អំពី​ការ​គាំទ្រ​ឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត

    ព្រះ​ភិក្ខុ​សង្ឃ លួន សុវ៉ាត ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជា​ព្រះសង្ឃ​តែង​ចេញ​ព្រះ​ភក្ត្រ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សម្ដែង​ការ​គាំទ្រ​ឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត។ ទស្សនៈ​យល់​ឃើញ​របស់​ព្រះអង្គ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គ្រោង​នឹង​ស្នើ​ទៅ​រាជ​រដ្ឋាភិបាល ឲ្យ​កែ​អនុក្រឹត្យ​លេខ​៦០ ដើម្បី​បើក​ផ្លូវ​ឲ្យ​ព្រះសង្ឃ​មាន​អត្តសញ្ញាណប័ណ្ណ។ យោង​តាម​ច្បាប់​បោះ​ឆ្នោត​ថ្មី ប្រសិន​បើ​ព្រះសង្ឃ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ទេ​នោះ ព្រះសង្ឃ​មិន​អាច​បោះ​ឆ្នោត​បាន​ទេ។

  • សម្តេចតេជោ​ ហ៊ុន សែន​ ​ស្នើឲ្យអ្នករាយការណ៍​​ពិសេសអ​​.ស.ប ​​ជួយពិនិត្យមើល​​ការរើសអើង​​ជាតិសាសន៍នៅកម្ពុជា

    រាជធានីភ្នំពេញ ៖ ​​សម្តេច​​អគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន ​​បានស្នើឲ្យអ្នករាយការណ៍​​​ពិសេស​អង្គការសហប្រជាជាតិ​​ (​អ​.​ស​.​​ប​) ​​ទទួល​បន្ទុក​​សិ​ទ្ធិ​​​មនុស្ស​ប្រចាំ​កម្ពុជា​ លោកស្រី​ Rhona K.M Smith​ ​ជួយពិនិត្យមើល​ទៅ​លើការរើសអើង​​ជាតិសាសន៍​​នៅក្នុងប្រទេសកម្ពុជា ។ សំណើរបស់សម្តេច​តេជោនាយករដ្ឋមន្រ្តីនាពេលនេះ​​ បានធ្វើឡើងក្នុង​ឱកាស​ដែលសម្តេចបានអនុញ្ញាត​ឲ្យ​លោកស្រី Rhona K.M ​Smith ​ចូលជួបសម្តែង​ការគួរសម​និង​ធ្វើ​សវនាការ ​នៅព្រឹកថ្ងៃទី២១​ កញ្ញា ២០១៥ ​នៅវិមានសន្តិភាព​ទីស្តីការនាយករដ្ឋមន្រ្តី​ ដែលទើបនឹងបញ្ចប់​នៅប៉ុន្មាននាទីមុននេះ ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ទៀតថា​ ​នៅក្នុងជំនួបនោះដែរ លោកស្រីបេ្រសិត​ពិសេសរបស់លោក​អគ្គលេខាធិការអ.ស.ប ​ក៍បានមាន​ប្រសាសន៍​ថា នៅក្នុងអាណត្តិ​បេសកកម្មរបស់លោកស្រី ​លោកស្រីនឹងប្រឹងប្រែង​លើកស្ទួយសិទ្ឋិមនុស្ស​នៅក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានេះដែរ ​សម្តេចតេជោ ហ៊ុន សែន ​បានមានប្រសាសន៍ថា​ យើងធ្វើការរួមគ្នាដើម្បី​ផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា​ ហើយថាបញ្ហាសិទ្ឋិ​មនុស្សជា​បញ្ហា​កញ្ចប់ដូចជា ​សិទ្ឋិក្នុងការរស់រានមានជីវិត​ សិទ្ឋិទទួលបានការសិក្សារៀនសូត្រ ​សិទ្ឋិទទួលបានម្ហូបអាហារ ​និងសិទ្ឋិដទៃទៀត ។

  • ប្រជាពលរដ្ឋ​ ​ដែលរង​ផល​ប៉ះ​ពាល់​ចំណី​ផ្លូវ​រថ​ភ្លើង​ក្រុងប៉ោយប៉ែត បាន​បន្ត​បាតុ​កម្ម​ជា​ថ្មី​

    ប៉ោយប៉ែត​៖ ក្រុមប្រជាពលរដ្ឋ​ ​ដែលរង​ផល​ប៉ះ​ពាល់​ចំណី​ផ្លូវ​រថ​ភ្លើង​នៅ​ភូមិ និង​សង្កាត់​ផ្សារ​កណ្តាល ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ នៅព្រឺកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥នេះ បាននាំគ្នាធ្វើបាតុកម្មជាថ្មីទៀត នៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បី​ទាម​ទារឲ្យ​​​រដ្ឋា​ភិ​បាល​ដោះ​ស្រាយ​គោល​នយោ​បាយ​ដល់​ពួក​គាត់ឲ្យ​បាន​សម​រម្យ​ ដោយ​ពួក​គាត់​ថា ផ្ទះ​របស់​ពួក​គាត់​ប៉ះ​ពាល់​នឹង​ដី​ចំណី​ផ្លូវ​រថ​ភ្លើង​ ប៉ុន្តែ​មិន​ទទួល​បាន​សំណង​។ ក្នុងចំណោមក្រុមអ្នកតវ៉ាតំណាងឲ្យប្រមាណ ៦០គ្រួសារដែល​លើក​គ្នា​តវ៉ា​នេះ​មាន​១០​គ្រួសារ​ បានទទួល​បាន​របប​ដី​ហើយ ប៉ុន្តែពួក​គាត់​អះអាង​ថា របប​ថវិកា​ទទួល​បាន​មិន​សម​រម្យ​ ចំណែក​៥០​គ្រួសារ​ទៀត ​អះអាង​ថា មានផលប៉ះពាល់ តែមិនមានដំណោះស្រាយគោលនយោបាយនៅឡើយ៕

  • ពលរដ្ឋ​ស្រុក​ពញាឮ​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​ជាមួយ​ឈ្មួញ​លួច​ផ្ទេរ​កម្មសិទ្ធិ​ដី​ស្រែ

    ប្រជាពលរដ្ឋ ចោទ​ប្រកាន់​អាជ្ញាធរ​ឃុំ​ទំនប់ធំ នៃ​ស្រុក​ពញាឮ ថា​បាន​លួច​ផ្ទេរ​កម្មសិទ្ធិ​ដី​ស្រែ​ដោយ​ស្ងាត់ៗ​ឲ្យ​ទៅ​ឈ្មួញ។ ពាក់ព័ន្ធ​រឿង​នេះ មេ​ឃុំ​ទំនប់ធំ ទទួល​ស្គាល់​ថា ពិត​ជា​មាន​បញ្ហា​នេះ​មែន ក៏ប៉ុន្តែ​លោក​ធ្វើ​ឡើង​ដោយ​មាន​ការ​ព្រមព្រៀង​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​លក់​នោះ។ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ស្រែ​ប្រមាណ​ជាង ១០០​ហិកតារ (១០២​ហិកតារ) បាន​ក្លាយ​ជា​ដី​ដែល​មាន​វិវាទ បន្ទាប់​ពី​អាជ្ញាធរ​ភូមិ និង​ឃុំ ព្យាយាម​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ឲ្យ​ទៅ​ឈ្មួញ​រក​ស៊ី​ដី ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ។ ដី​ដែល​មាន​ទំនាស់​នេះ គឺ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ដំណាក់ព្រីង និង​ភូមិ​ត្រពាំងព្រៃភូមិ ក្នុង​ឃុំ​ទំនប់ធំ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា វិវាទ​នេះ​កើត​ឡើង​បន្ទាប់​ពី​អាជ្ញាធរ បាន​លួច​ផ្ទេរ​កម្មសិទ្ធិ​ឲ្យ​ឈ្មោះ សំ ឌឹម ជា​ឈ្មួញ​រក​ស៊ី​ដី​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៤។

  • Appeal Court denies bail to three Mother Nature activists

    This morning, three activists from NGO Mother Nature were again denied bail after an Appeal Court hearing in Phnom Penh. The three – Try Sovikea, 23; Sun Mala, 23; and Sim Samnang, 28 – were arrested on August 17 amid an ongoing campaign to end alleged illegal sand dredging in Koh Kong. They have been charged under Article 424 of the Penal Code with threatening to cause destruction, defacement or damage and ordering others to do so, and are currently detained in Koh Kong prison.

  • សាលាឧទ្ធរណ៍​បដិសេធសំណើសុំនៅក្រៅ​ឃុំ​របស់​យុវជន​មាតា​ធម្មជាតិ​

    សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃ​ចន្ទនេះ ​បាន​បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន​​របស់​​​យុវជន៣នាក់​នៃអង្គការមាតា​​ធម្មជាតិ ដែលត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ​២០១៥​ ស្រប​​ពេល​ដែ​លពួកគេ​បើក​​យុទ្ធនាការ​តវ៉ា​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​​ការបូម​ខ្សាច់នៅខេត្តកោះកុង។ យុវជនទាំងនោះ​មានឈ្មោះ លោក ទ្រី សុវិគា អាយុ២៣ឆ្នាំ លោក សាន់ ម៉ាឡា អាយុ២៣ឆ្នាំ និង​លោក ស៊ិម សំណាង អាយុ២៨ឆ្នាំ។ អ្នក​ទាំងនោះ ត្រូវបាន​ចោទ​ប្រកាន់​តាម​មាត្រា៤២៤នៃ​ក្រម​ព្រហ្មទណ្ឌ ពី​បទល្មើស​គំរាម​​​កំហែងថានឹង​ធ្វើឲ្យ​ខូចខាត​ដោយ​ភ្ជាប់នឹង​បញ្ជា​អ្វីមួយ។ ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា​សាលាឧទ្ធរណ៍​បាន​សម្រេច​ថា​មិន​អនុញ្ញាត​ឲ្យ​យុវជន​ទាំងនោះ​នៅក្រៅឃុំ ដោយ​ថា​នេះ​ជា​នីតិវិធីរបស់តុលាការ ខ្លាចយុវជនទាំងបីបង្កើត​បញ្ហា​ម្តងទៀតនិង​ខ្លាច​បង្កភាពចលាចល ពេលនៅក្រៅឃុំ។ លោក​បន្តថា​មេធាវី​នឹង​ដាក់ពាក្យ​ស្នើ​សុំក្រៅឃុំម្តងទៅ​ចៅក្រម​ស៊ើបសួរ​របស់សាលាដំបូងខេត្ត​កោះកុង។

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ គ្មានគម្រោងរៀបចំច្បាប់គ្រប់គ្រងអ៊ីនធឺណិត នោះទេ

    រាជធានីភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមាន ប្រសាសន៍ថា រាជរដ្ឋាភិបាលគ្មានគម្រោងរៀបចំច្បាប់ គ្រប់គ្រង អ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គមនោះទេ។ លោកបន្តទៀតថា បច្ចុប្បន្ននៅក្នុងពិភពលោក មានអ្នកប្រើប្រាស់ Facebook ជាង ១ពាន់លាននាក់ ដោយឡែកនៅកម្ពុជាមានអ្នកប្រើប្រាស់ Facebook ជាង ៥លាននាក់។ ដូច្នេះការប្រើប្រាស់ Facebook បានធ្វើឱ្យយុវជនកម្ពុជាយើងជាច្រើន បានបង្ហាញពីមុខមាត់ និងអត្តសញ្ញាណ ចរិតលក្ខណៈ តាមរយៈការសរសេរ និងបង្ហោះរូបភាព ផ្សេងៗនៅលើទំព័រ Facebook របស់ពួកគេ ដែលអាច បញ្ជាក់បាននូវលក្ខណៈសម្បត្តិ ប្រកប ដោយសីលធម៌ សុជីវធម៌ក្នុងកម្រិតណាខ្លះ។

  • សម្ភាស​ព្រះសង្ឃ លួន សុវ៉ាត អំពី​ការ​គាំទ្រ​ឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត

    ព្រះ​ភិក្ខុ​សង្ឃ លួន សុវ៉ាត ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជា​ព្រះសង្ឃ​តែង​ចេញ​ព្រះ​ភក្ត្រ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សម្ដែង​ការ​គាំទ្រ​ឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត។ ទស្សនៈ​យល់​ឃើញ​របស់​ព្រះអង្គ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គ្រោង​នឹង​ស្នើ​ទៅ​រាជ​រដ្ឋាភិបាល ឲ្យ​កែ​អនុក្រឹត្យ​លេខ​៦០ ដើម្បី​បើក​ផ្លូវ​ឲ្យ​ព្រះសង្ឃ​មាន​អត្តសញ្ញាណប័ណ្ណ។ យោង​តាម​ច្បាប់​បោះ​ឆ្នោត​ថ្មី ប្រសិន​បើ​ព្រះសង្ឃ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ទេ​នោះ ព្រះសង្ឃ​មិន​អាច​បោះ​ឆ្នោត​បាន​ទេ។

  • សង្គម​ស៊ីវិល​៖​អ្នក​តវ៉ា​ដីធ្លី​ខេត្តកោះកុង​ផ្អាក​បិទផ្លូវ​ក្រោយ​ពី​មន្ត្រី​ស្និត​នាយករដ្ឋមន្ត្រី​សន្យា​ដោះស្រាយ

    ​មន្ត្រី​សង្គម​ស៊ីវិល អះអាងថា អ្នក​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ចិន​មួយ នៅ​ខេត្ត​កោះកុង បញ្ឈប់​ការតវ៉ា​បិទផ្លូវ បណ្តោះអាសន្ន បន្ទាប់ពី​មាន មន្ត្រី​ស្និត​នឹង​លោក​នាយករដ្ឋមន្ត្រី សន្យា​ចេញមុខ ជួយ​រក​ដំណោះស្រាយ ជម្លោះ​អូសបន្លាយ​ជិត​៥​ឆ្នាំ​មកនេះ​។​ ​កាលពី​​២​ថ្ងៃមុន ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​គី​រី​សាគរ និង​បុ​ទុម​សាគរ ខេត្ត​កោះកុង បាន​តវ៉ា​បិទ​ផ្លូវ​ជិត​ក្រុមហ៊ុន​ចិន ដែល​មាន​ជម្លោះ ឈ្មោះ ញ៉ូញៀ​ន ស្ថិត​ម្តុំ​ពយ​ជប៉ុន ស្រុក​កោះ​ស្តេច​ខេត្ត កោះកុង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​នេះ កាត់​ឃ្លា​ល​ដី​ពួក​គេ​ជាង​៣០០​គ្រួសារ​ចេញពី​ក្រុមហ៊ុន​តាមបញ្ជា​របស់​រដ្ឋាភិបាល​។​ មន្ត្រី​សម្របសម្រួល អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់​ជិត ឲ្យវីអូឌី(​VOD)​ដឹងថា អ្នក​តវ៉ាបានសម្រេច​ផ្អាក​តវ៉ា​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​ថា ដោយសា​តំណាង​អ្នកភូមិ​អះអាងថា សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ឧកញ៉ា លី យ៉ុង​ផាត់ សន្យាជាមួយ​អ្នកភូមិ​ថា និង​ជួយ​សម្រប​ស្រួល​ករណីនេះ​។

  • តុលាការ​ខេត្ត​កំពង់ធំ​ដោះ​លែង​ពលរដ្ឋ​៣​នាក់​ពាក់ព័ន្ធ​រឿង​ដីធ្លី​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

    តុលាការ​ខេត្ត​កំពង់ធំ សម្រេច​ដោះ​លែង​ប្រជាពលរដ្ឋ​បី​នាក់​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ពាក់ព័ន្ធ​រឿង​ដីធ្លី ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​២០ កញ្ញា។ ការ​ដោះ​លែង​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​រីករាយ ដោយ​អះអាង​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​ឡើយ។ ដីកា​សម្រេច​ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ គឺ​លោក អ៊ីវ បូរិន្ទ នៅ​ថ្ងៃ​ទី​២០ កញ្ញា បាន​សម្រេច​ដាក់​ជន​ទាំង​បី​នាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​របស់​តុលាការ។ ក្នុង​ដីកា​បញ្ជាក់​ថា ការ​សម្រេច​នេះ​ព្រោះ​សំណុំ​រឿង​មួយ​នេះ​នៅ​មិន​ទាន់​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ ទើប​តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​ជន​ដែល​ត្រូវ​ចោទ​ទាំង​នោះ។ យ៉ាង​ណា ក្នុង​ដីកា​បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ធានា​បាន​ថា ជន​ត្រូវ​ចោទ​មាន​វត្តមាន​នៅ​ចំពោះ​មុខ​តុលាការ និង​ជៀសវាង​ដល់​ការ​រាំង​ស្ទះ​នៃ​នីតិវិធី​ស៊ើបសួរ ទើប​ខាង​ចៅក្រម​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ទាំង​នោះ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ម្យ៉ាង គឺ​ឲ្យ​ស្រប​តាម​មាត្រា​២២៣ មាត្រា​២២៦ និង​មាត្រា​២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

  • និស្សិត​មួយក្រុម​ជំរុញ​រដ្ឋាភិបាល​ឲ្យ​លើកទឹកចិត្ត​យុវជន​លើ​ការបញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​​

    និស្សិត​មួយក្រុម អំពាវ​ឲ្យ​រដ្ឋាភិបាល បើកទូលាយ​ពី​សេរីភាពបញ្ចេញមតិតាម​ប្រ​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត ដើម្បី​ជំរុញ​ឲ្យ​យុវជន​គ្រប់រូប បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការអភិវឌ្ឍ​ជាតិ ខណៈ​មាន​យុវជន​មា្ន​ក់​ត្រូវបាប់​ខ្លួន​ដោយសារ តែ​រិះគន់​រដ្ឋាភិបាល​តាម​បណ្តាញ​សង្គម ។​ ​ការជំរុញ​នេះ ធ្វើឡើង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​មួយ ក្នុង​រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​២០​ខែ​កញ្ញា ​ឆ្នាំ​២០១៥​នេះ​ ដែល​មានតំណាង​យុវជន​ប្រមាណ​៣០​នាក់ ចូលរួមនិង​តំណាង​គណបក្ស​បក្ស​កាន់​អំណាច និង​បក្សប្រឆាំង​ចូលរួម​។​ ​ក្នុង​កិច្ចសន្ទនា​នោះ កញ្ញា កុល សិលា លើកឡើងថា យុវជន​បច្ចុប្បន្នកំពុង​មាន​ទឹកចិត្ត ចូលរួម​ក្នុង​សកម្មភាព​សង្គម តាម​ទម្រង់​ចុះជួយ​សហគមន៍ និង​ការបញ្ចេញមតិ​ពី​បញ្ហា​សង្គម ទៅតាម​ការយល់ដឹងរ​បស់​គេ​រៀងៗ​ខ្លួន​។ ​កញ្ញា​ថា ផ្ទុយទៅវិញ​សកម្មភាព​របស់​យុវជន​នេះ មិន​ត្រូវបាន​លើកទឹកចិត្ត​ទេ តែ​រដ្ឋាភិបាល​ថែមទាំង​បាន​ចាប់ចង​យុវជន ដែល​ហ៊ាន​បញ្ចេញមតិ​យោបល់​រឿង​បញ្ហា​សង្គម​ទៀតផង។ ​និស្សិត​រូបនោះ​បាន​លើក​បញ្ជាក់​ថា ដូចជា​យុវជន​ម្នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួននា​ពេល​ថ្មីៗ​នេះ​ បន្ទាប់ពី​បាន​និយាយ​ពី​បដិវត្តន៍​ពណ៌​។​

  • ​បទ​យកការណ៍​៖ បទពិសោធន៍​ជោគជ័យ​របស់​សកម្មជន​ដីធ្លី​ដែល​ប្រឆាំង​នឹង​ការបណ្តេញចេញ​​

    សកម្មជន​ដីធ្លី​មកពី​បណ្តា​ខេត្ត​មួយចំនួន បាន​ចែករំលែក​បទពិសោធន៍​ជោគជ័យ និង​ការ​ប្រឈម​នានា ដែល​នៅ​បន្ត​កើតមានលើ​ការតស៊ូ​មតិ​ប្រឆាំង​នឹង​ការបណ្តេញចេញ​។​ ​ការជួបជុំ​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី​នេះ ធ្វើឡើង​នៅ​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥​។​ ​អ្នក​សម្រប​ស្រួល​កម្មវិធី​បញ្ជាក់​ថា សហគមន៍​ដែល​បាន​ចូលរួម មាន​១៥​សហគមន៍ មកពី​ខេត្ត​ចំនួន​១០ រួមមាន ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង រតនគិរី និង​ខេត្ត​មួយចំនួនទៀត​។​ ​មន្ត្រី​ដដែល​ឲ្យដឹង​ដែ​ថា សហគមន៍​ទាំងនោះ យ៉ាង​តិច​មាន​៣​សហគមន៍ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​ជម្លោះ​របស់​ក្រុមហ៊ុន ព្រម​ផ្តល់​សំណង​ពី​ផលប៉ះពាល់ ឲ្យទៅ​អ្នក​ភូមិ​តាម​ការស្ម័គ​ចិត្តគ្មាន​ការបណ្តេញចេញ​។​ ​បើ​តាម​បទ​បង្ហាញ សមាគមន៍​៣​ដែល​ទទួលបាន​ជោគជ័យ​ពី​ការតស៊ូ​មតិ​នោះ មាន​សហគម​ន៍​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ សហគមន៍​នៅ​ខេត្ត​រតនគិ​រី និង​សហគមន៍​មួយទៀត​នៅ​ខេត្ត​កោះកុង​។ សហគមន៍​នៅ​ខេត្ត​កោះកុង​នេះ ត្រូវ​តំណាង​អ្នក​តវ៉ា​អះអាងថា មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ដាំ​អំពៅ​របស់លោក លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo