កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
អ្នកមានជម្លោះដីជាមួយក្រុមហ៊ុនចិន បិទផ្លូវនៅខេត្តកោះកុង
ប្រជាជនជាង២០០នាក់ នៅខេត្តកោះកុង បិទផ្លូវរារាំងមិនឲ្យរថយន្តក្រុមហ៊ុនជិះឆ្លងកាត់ ដើម្បីឲ្យមន្ត្រីរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លី ដែលពួកគាត់អះអាងថា ត្រូវក្រុមហ៊ុនអភិវឌ្ឍន៍ចិនឈ្មោះ Union Development រំលោភយក។ លោក ហ៊ាន សុផាត ប្រជាពលរដ្ឋម្នាក់ដែលចូលរួមការបិទផ្លូវ ប្រាប់ VOD ថា ពួកគេបាននាំគ្នាចុះបិទផ្លូវចូលទៅទីស្នាក់ការក្រុមហ៊ុន តាំងពីព្រឹកថ្ងៃទី១៨ កញ្ញានេះ ដើម្បីស្វែងរកដំណោះស្រាយ ជូនប្រជាជនចំនួន៣១៨គ្រួសារ ដែលមិនទាន់ទទួលយកសំណង និងមិនព្រមចាកចេញលើដីមានជម្លោះនោះ។ បុរសរូបនេះបន្ថែមថា ខាងអាជ្ញាធរបានមកជួបអ្នកតវ៉ា ក៏ប៉ុន្តែមិនមែនមករកដំណោះស្រាយ ដោយអាជ្ញាធរគ្រាន់តែបានស្នើប្រជាពលរដ្ឋបើកផ្លូវវិញ ដោយថាការតវ៉ានេះមិនបានសុំច្បាប់ត្រឹមត្រូវ។
-
ឧទ្ធរណ៍បើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំករណីលោក ហុង សុខហួរ នៅរសៀលនេះ
សាលាឧទ្ធរណ៍នឹងបើកសវនាការនៅរសៀលថ្ងៃព្រហស្បតិ៍នេះលើករណីបណ្ដឹងសុំនៅក្រៅឃុំរបស់សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ ខណៈចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញបញ្ចប់ការស៊ើបសួរលើករណីនេះ រង់ចាំសវនាការជំនុំជម្រះ។ លោក ហុង សុខហួរ ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី១៦ ខែសីហា ដោយលោកត្រូវចោទ៣បទចោទគឺការក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារក្លែងក្លាយនិងញុះញង់ឲ្យមានអសន្តិសុខ ពាក់ព័ន្ធនឹងការថ្លែងរបស់លោកស្ដីពីសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។
-
អាជ្ញាធរ ចង់ឲ្យមានការរួមគ្នាជាមួយស្ថាប័ន៣ដើម្បីដោះស្រាយវិវាទដីធ្លីនៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចង់ឲ្យស្ថាប័នរដ្ឋបាល គណៈកម្មាធិការសុរិយោដី និងស្ថាប័នតុលាការរួមគ្នាដើម្បីដោះស្រាយវិវាទដីធ្លីនៅរាជធានីភ្នំពេញ ស្របពេលដែលបញ្ហាដីធ្លីនៅតែជាបញ្ហាក្តៅមួយដែលយើងត្រូវតែរួមគ្នាក្នុងការដោះស្រាយឲ្យមានប្រសិទ្ធភាពខ្ពស់។ ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស ដែលចង់ឲ្យមានការរួមគ្នាជាមួយស្ថាប័ន៣ក្នុងការដោះស្រាយវិវាទដីធ្លីខាងលើនេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីយុទ្ធនាការដីធ្លី ដែលមានការចូលរួមពីប្រធានតុលាការរាជធានីភ្នំពេញ មន្ទីររៀបចំដែនដី នគរោបនីយកម្ម និងសំណង់ អាជ្ញាធរខណ្ឌទាំង១២ផងដែរ។
-
មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍របស់គណៈមេធាវីអន្តរជាតិ
របាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានសិទ្ធិមនុស្ស នៃគណៈមេធាវីអន្តរជាតិ (International Bar Association's Human Rights Institute) ប្រចាំទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស បង្ហាញថា វិសាលភាពនៃអំពើពុករលួយលើប្រព័ន្ធតុលាការ គឺជាឫសគល់ និងជាបញ្ហាប្រឈមចំពោះឯករាជភាពនៃប្រព័ន្ធតុលាការកម្ពុជា។ ទន្ទឹមគ្នានេះ គណៈមេធាវីអន្តរជាតិ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបន្ទាន់លើការអនុវត្តច្បាប់ដោយឯករាជ្យ ដើម្បីដោះស្រាយបញ្ហាអយុត្តិធម៌ក្នុងសង្គម។ របាយការណ៍របស់វិទ្យាស្ថានសិទ្ធិមនុស្ស នៃគណៈមេធាវីអន្តរជាតិ បានគូសបញ្ជាក់វិសាលភាពនៃអំពើពុករលួយលើប្រព័ន្ធតុលាការ ចំណែកឯផ្នែកនយោបាយក៏មានការដាក់សម្ពាធពីសំណាក់អ្នកមានអំណាច បានជះឥទ្ធិពលខ្លាំងដល់ការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ របាយការណ៍នេះត្រូវបានបង្ហាញឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីយុត្តិធម៌ ទល់នឹងអំពើពុករលួយ ការតស៊ូឆ្ពោះទៅរកឯករាជភាពនៃអំណាចតុលាការក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា។
-
សង្គមស៊ីវិលស្នើអ្នកស្រី រ៉ូណា ស្មីត យកបញ្ហារំលោភសិទ្ធិមនុស្សពិភាក្សាជាមួយរដ្ឋាភិបាល
មន្ត្រីការពារសិទ្ធិមនុស្សកម្ពុជា ស្នើឲ្យអ្នករាយការណ៍ពិសេសថ្មីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) លើកយកបញ្ហារំលោភសិទ្ធិមនុស្សដែលកំពុងកើតមានទៅពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងតំណាងអង្គការសិទ្ធិមនុស្សក្នុងស្រុកជាង២០ ជាមួយ អ្នកស្រី រ៉ូណា ស្មីត នៅរសៀលថ្ងៃទី១៧ ខែកញ្ញា។ ជំនួបរវាង អ្នកស្រី រ៉ូណា ស្មីត និងតំណាងអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកស្រី បានជាន់លើទឹកដីកម្ពុជា ក្នុងនាមអ្នកស្រីជាអ្នករាយការណ៍ពិសេសថ្មីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។ ប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី ចរិយា ឲ្យដឹងតាមទូរស័ព្ទថា ក្នុងជំនួបនោះអង្គការសង្គមស៊ីវិលបានលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្ស និងកង្វល់នានាដែលសង្គមស៊ីវិលមាន ក្នុងនោះរួមមាន បញ្ហាកំណែទម្រង់ប្រព័ន្ធតុលាការទាំងមូល។ តុលាការដែលត្រូវបានសង្គមស៊ីវិលចាត់ទុកថា នៅមិនទាន់មានឯករាជភាពពេញលេញដាច់ចេញពីអង្គនីតិប្រតិបត្តិនៅឡើយ។
-
លោកអំ សំអាត៖ សិទ្ធិបញ្ចេញមតិតាមអ៊ីនធើណែតកំពុងរឹតបន្តឹងពីរដ្ឋាភិបាលបណ្តើរៗ
ការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ នៅលើប្រព័ន្ធផ្សព្វផ្សាយ ពិសេសលើបណ្តាញសង្គម កំពុងត្រូវបានរឹតបន្តឹងពីរដ្ឋាភិបាលជាបណ្តើរៗ ក្រោយពីរដ្ឋាភិបាលបានមើលឃើញពីកំណើនប្រជាពលរដ្ឋ ប្រើប្រាស់បណ្តាញសង្គម ក្នុងការចែករំលែក និងទទួលព័ត៌មានពិត ខណៈដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដូចជាទូរទស្សន៍ វិទ្យុ ភាគច្រើនស្ថិតក្រោមការ គ្រប់គ្រងដោយរដ្ឋាភិបាល។ ហើយការបញ្ចេញមតិរបស់ប្រជាពលដ្ឋ តាមប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បានតិចតួចបំផុត។ នេះជាការលើកឡើងពីលោកអំ សំអាត មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ។ លោកអំ សំអាត បន្តថា ការកើនឡើង នៃចំនួនប្រជាពលរដ្ឋប្រើប្រាស់ បណ្តាញសង្គមអ៊ីនធើណែតនេះហើយ ទើបធ្វើឲ្យរដ្ឋាភិបាលចាប់អារម្មណ៍ និងកំពុងតែរឹតបន្តឹង។ លោកអំ សំអាត ជឿជាក់ថា ឆាប់ៗនេះ រដ្ឋាភិបាលនឹងបញ្ចេញនូវសេចក្តីព្រាងច្បាប់ស្តីពី ឧក្រិដ្ឋកម្ម ប្រឆាំងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងលើការបញ្ចេញមតិលើប្រព័ន្ធអ៊ីធើណែតនេះ។
-
ម៉ោង១១និង៤០នាទីថ្ងៃត្រង់នេះ ពលរដ្ឋជិត១០០នាក់មកពីតំបន់ដីទំនាស់បឹងបា្រំកំពុងតវ៉ានៅមុខសាលាខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជិត១០នាក់ដែលមានទំនាស់ដីធ្លីនៅតំបន់បឹងប្រំា ស្ថិតក្នុងឃុំបឹងបា្រំ ស្រុកបវេល បានហែក្បួនមកតវ៉ាឆ្ពោះមកមុខសាលាខេត្តបាត់ដំបងក្នុងចម្ងាយផ្លូវប្រមាណ៣គីឡូម៉ែត្រ ប្រយោជន៍ដើម្បីឲ្យអាជ្ញាធរខេត្តជួយពន្លឿនដោះស្រាយបញ្ហាទំនាស់ដីធ្លីដ៍រំុំារ៉ៃជាយូរមកហើយ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុនា្មននាទីមុននេះថា នៅម៉ោង១១និង៤០នាទីថ្ងៃត្រង់នេះ ក្រុមអ្នកភូមិបានមកដល់មុខសាលាខេត្តហើយ និងបាននំាគ្នាលើកបដានិងញ្ញត្តិតវ៉ា ប៉ុន្តែមិនទាន់មានមន្រ្តីសាលាខេត្តចេញមកទទួលនិងជួបពិភាក្សានៅឡើយទេ ។ សេចក្តីរាយការណ៍បានបន្តថា ការមកតវ៉ានៅសាលាខេត្តនាពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តនិងតំណាងស្រ្តធ្លាប់បានសន្យាជួយដោះស្រាយ ប៉ុន្តែរយៈពេលជាងមួយឆ្នាំមកហើយ នៅតែពុំទាន់មានលទ្ឋផល ។
-
លោកស ខេង យល់ព្រមជួបជជែកអំពីរឿងបោះឆ្នោត ជាមួយលោកសម រង្ស៊ី នៅសប្តាហ៍ក្រោយ
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា លោកបានយល់ព្រមជួបពិភាក្សា ពីការធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតជាមួយ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅសប្តាហ៍ក្រោយនេះ។ លោក ស ខេង បានថ្លែងក្រោយបព្ចាប់ពិធីបុណ្យគម្រប់ ១០០ថ្ងៃ សពសម្តេច ជា ស៊ីម នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះថា «ខ្ញុំទទួលបានសំបុត្រ របស់ សម រង្ស៊ី ហើយខ្ញុំក៏បានស្រុះស្រួល ក្នុងចំណោមថ្នាក់ដឹកនាំគណបក្ស ខ្ញុំនឹងជួបគាត់ ក្រោយពេលបុណ្យសពនេះ ប្រហែលជាសប្តាហ៍ក្រោយ»។
-
វិទ្យាស្ថានខាងគណៈមេធាវីអន្តរជាតិស្នើរដ្ឋាភិបាលបញ្ឈប់ការដាក់សម្ពាធលើប្រព័ន្ធតុលាការ
វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ(IBAHRI)ដែលធ្វើការលើកតម្កើង ការពារសិទ្ធិមនុស្សនិងឯករាជ្យភាពតុលាការ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការដាក់សម្ពាធទៅតុលាការនិងស្នើឲ្យគណបក្សសង្រ្គោះជាតិបញ្ឈប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជាលើការដោះលែងសកម្មជន។ វិទ្យាស្ថានដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសបានចេញផ្សាយរបាយការណ៍មួយក្នុងខែកញ្ញានេះស្តីពីយុត្តិធម៌និងអំពើពុករលួយ ដោយផ្តោតទៅលើបញ្ហាប្រឈមចំពោះឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា។ របាយការណ៍១៥ទំព័របានដាក់ជាអនុសាសន៍ទៅស្ថាប័នជាតិពាក់ព័ន្ធ សង្គមស៊ីវិលនិងគណបក្សសង្រ្គោះជាតិដែលមានអាសនៈក្នុងសភា។ បើតាមរបាយការណ៍ វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិបានផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជានិងក្រសួងយុត្តិធម៌ ឲ្យបញ្ឈប់ជាបន្ទាន់ការដាក់សម្ពាធនយោបាយលើប្រព័ន្ធតុលាការ និងស្នើឲ្យរដ្ឋាភិបាលប្តេជ្ញាធានានិងការពារការបែងចែកអំណាចនៅកម្ពុជានិងគោរពឯករាជ្យភាពនៃប្រព័ន្ធតុលាការនិងគណៈមេធាវី។
-
As UN Envoy Arrives, Rights Defenders Question Sway
As Rhona Smith, the U.N.’s new special rapporteur on human rights in Cambodia, began her first official visit to the country Wednesday, leading human rights activists were at odds over how much her position could influence the situation on the ground.
អានបន្ត -
អង្គការសង្គមស៊ីវិលចេញគោលការណ៍៩ចំណុចស្តីពីសេរីភាពលើប្រព័ន្ធអ៊ីនធឺណិត
ភ្នំពេញ—ក្រុមអង្គការសង្គមស៊ីវិលធំៗនៅក្នុងប្រទេសកម្ពុជាបានអំពាវនាវសុំឲ្យមានសេរីភាពលើប្រព័ន្ធអ៊ីនធឺណិត ការបញ្ចេញមតិដោយគ្មានការរឹតត្បិតលើប្រព័ន្ធសារគមនាគមដ៏មានឥទ្ធិពលនេះ។ ការអំពាវនាវជាបន្ទាន់នេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមរឹតត្បិត និងដាក់ទោសទណ្ឌលើអ្នកប្រើប្រាស់មួយចំនួន។ នាប៉ុន្មានខែចុងក្រោយនេះយ៉ាងហោចណាស់មានយុវជនពីររូប និងសមាជិកព្រឹទ្ធសភាមួយរូបត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ ក្រោយពីបង្ហោះឯកសារ រូបភាព និងបញ្ចេញមតិលើប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍អ៊ីនធឺណិតដែលមាន៩ចំណុច ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បានស្នើឲ្យមាន ការការពារសិទ្ធិមនុស្សលើប្រព័ន្ធអ៊ីនធឺណិត សិទ្ធិបញ្ចេញមតិ សិទ្ធិប្រមូលផ្តុំ សេរីភាពក្នុងប្រើប្រាស់ និងទទួលព័ត៌មាន សិទ្ធិឯកជនភាពលើប្រព័ន្ធអ៊ីនធឺណិត និងការគោរពសិទ្ធិអ្នកដទៃលើលំហរបច្ចេកវិទ្យា សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធនេះនៅក្នុងប្រទេសកម្ពុជា។
-
ការហាមឃាត់មិនឱ្យអង្គការយូនីសេហ្វប៉ះពាល់ច្បាប់ NGO រងការរិះគន់
ភ្នំពេញ—មេដឹកនាំអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានប្រតិកម្មទៅនឹងការផ្តល់ដំបូន្មានរបស់លោករដ្ឋមន្ត្រីការបរទេសលោក ហោ ណាំហុង ដែលបានដាស់តឿនតំណាងអង្គការយូនីសេហ្វ (UNICEF) ថ្មីប្រចាំនៅកម្ពុជា មិនឲ្យធ្វើការអធិប្បាយទាក់ទិនច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ពួកគេថ្លែងថា ដំបូន្មានរបស់លោក ហោ ណាំហុង ជាចេតនាមិនផ្តល់បរិយាកាសសេរី សម្រាប់លោកស្រី ឌេបូរ៉ា ខូមីនី (Debora Comini) ក្នុងការបំពេញការងារមនុស្សធម៌របស់លោកស្រីនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោកស្រីត្រូវបានតែងតាំងឲ្យកាន់ការងារជំនួសឲ្យលោកស្រី រ៉ានណា ផ្លៅវឺ(Rana Flowers) ដែលជាអតីតតំណាងរបស់អង្គការយូនីសេហ្វ។
-
លោក ស ខេង ថាមានជនភៀសខ្លួនពីកោះណូរូ៤នាក់ទៀត ចង់មករស់នៅកម្ពុជា
ពីសិក្ខាសាលាស្ដីពីប្រព័ន្ធសន្តិសុខធានាសុវត្ថិភាព និងសន្ដិសុខអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅព្រឹកនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានជនភៀសខ្លួនពីកោះណូរូ ចំនួន៤ទៀត ស្ម័គ្រចិត្តមកប្រទេសកម្ពុជា។ បើតាមលោក ស ខេង ក្រសួងមហាផ្ទៃនឹងបញ្ជូនអ្នកជំនាញទៅត្រួតពិនិត្យ និងសម្ភាសន៍ព័ត៌មាន ជនភៀសខ្លួន ដែលគ្រោងចង់មកតាំងទីរស់នៅក្នុងប្រទេសកម្ពុជានេះ។ថ្លែងចំពោះមុខអ្នកកាសែត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់យ៉ាងនេះថា៖«ខ្ញុំបានលឺដំណឹងថា មានជនភៀសខ្លួន៤នាក់ចង់មកកម្ពុជា។ យើងនឹងបញ្ជូនអ្នកជំនាញទៅសម្ភាសន៍នៅក្នុងអំឡុងចុងខែកញ្ញា ឬដើមខែតុលា ដើម្បីសួរព័ត៌មានថា ពួកគេជាជនភៀសខ្លួនមែនឬមិនមែន? បើគេជនភៀសខ្លួនមែន គឺយើងនឹងទទួលពួកគេយកមកកម្ពុជា»។
-
លោក ស ខេង ថា បើមានបដិវត្តន៍ពណ៌នឹងនាំឲ្យមានការបង្ហូរឈាម
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថាសមត្ថកិច្ចត្រូវតែទប់ស្កាត់ចំពោះករណីដែលអាចនាំឲ្យមានបដិវត្តន៍ពណ៌ ដោយលោកថាបដិវត្តន៍ពណ៌នឹងនាំឲ្យមានការបង្ហូរឈាមនិងបំផ្លាញអាយុជីវិតរបស់ប្រជាពលរដ្ឋ។ នៅក្នុងសិក្ខាសាលាស្តីពីប្រព័ន្ធសន្តិសុខ ដើម្បីធានានូវសុវត្ថិភាពនិងសន្តិសុខចំពោះអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ធ្វើឡើងនៅព្រឹកនេះ លោក ស ខេង មានប្រសាសន៍ថា សមត្ថកិច្ចមានតួនាទីអន្តរាគមន៍ចំពោះជនទាំងឡាយណាដែលបង្ហាញចេតនាចង់ធ្វើឲ្យមានអសន្តិសុខក្នុងសង្គម និងអំពើមនុស្សឃាត។ លោកលើកឡើងពីករណីយុវជន គង់ រ៉ៃយ៉ា ដែលសរសេរលើទំព័រហ្វេសប៊ុករបស់គាត់ដោយអំពាវនាវឲ្យមានបដិវត្តន៍ពណ៌។ លោកថា បដិវត្តន៍នឹងធ្វើឲ្យប្រទេសជាតិមានភាពច្របូកច្របល់។
-
សមាគមអង្គការមិនមែនរដ្ឋាភិបាលចាប់ផ្តើមសុំចុះបញ្ជីការនិងដាក់សំណើទៅក្រសួងមហាផ្ទៃ
ក្រសួងមហាផ្ទៃឲ្យដឹងថារហូតមកដល់ពេលនេះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាង៣០ហើយ ដែលបានស្នើសុំចុះបញ្ជីការនិងដាក់សំណើទៅក្រសួងមហាផ្ទៃ ក្រោយពីច្បាប់អង្គការចូលជាធរមាន។ កាលពីថ្ងៃទី១២ខែសីហា ឆ្នាំ២០១៥ ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនីបានឡាយព្រះហស្តលេខាប្រកាសប្រើប្រាស់ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ គេហទំព័ររបស់ក្រសួងមហាផ្ទៃឲ្យដឹងថារបាយការណ៍ប្រចាំខែរបស់ក្រសួងមហាផ្ទៃបង្ហាញថាក្នុងខែសីហា ២០១៥ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣១បានសុំចុះបញ្ជីការនិងធ្វើសំណើផ្សេងៗមកក្រសួងមហាផ្ទៃ។ គេហទំព័របញ្ជាក់ថា៖ “នេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីនិន្នាការគាំទ្រនិងការគោរពគោលការណ៍នីតិរដ្ឋ ប្រកបដោយស្មារតីភ្ញាក់រលឹករបស់ប្រជាពលរដ្ឋកម្ពុជាទៅលើច្បាប់នានាដែលរដ្ឋសភាបានអនុម័ត”។ គេហទំព័របានបនន្ថែមថា៖ “ម្យ៉ាងវិញទៀត នេះក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញផងដែរ អំពីសកម្មភាពរបស់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនានាក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ”។
-
អ្នករាយការណ៍ពិសេសថ្មីរបស់ UN ចង់ជួបលោក ហ៊ុន សែន ក្នុងទស្សនកិច្ចជាលើកដំបូង
ភ្នំពេញ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) នឹងបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅក្នុងប្រទេសកម្ពុជា រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យសិទ្ធិមនុស្សអង្គសហប្រជាជាតិ (UNHCR)។ យោងតាមសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវ ចុះថ្ងៃទី១៤ កញ្ញានេះ ក្នុងអំឡុងដំណើរទស្សនកិច្ច លោកស្រី Rhona Smith រំពឹងថា នឹងបានចូលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ធៃ លោក ស ខេង រដ្ឋមន្ត្រី ព្រមទាំង សមាជិកជាន់ខ្ពស់រាជរដ្ឋាភិបាលដទៃទៀត។ ក្រៅពីនោះ លោកស្រីនឹងជួបជាមួយតំណាង សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាននានា ព្រមទាំងក្រុមអង្គការ សហប្រជាជាតិ និងសហគមន៍ម្ចាស់ជំនួយ។ លោកស្រី Rhona Smith ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ក្នុងខែមីនា ឆ្នាំ២០១៥ ស្នងតំណែងរបស់លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ដែលបានបញ្ចប់អាណត្តិ ៦ឆ្នាំ នៅខែមីនា ឆ្នាំ២០១៥ ដើម្បីធ្វើសេចក្តីរាយការណ៍ និងផ្តល់ប្រឹក្សាយោបល់ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
-
ពលរដ្ឋខេត្តក្រចេះដាក់ញត្តិលើកទីបីសុំឱ្យសភាជំរុញដោះស្រាយទំនាស់ដីធ្លី
ភ្នំពេញ—ពលរដ្ឋជាង៣០នាក់បាននាំយកញត្តិមកដាក់ជូនរដ្ឋសភាជាតិ ជាលើកទីបីនៅថ្ងៃច័ន្ទនេះ ដើម្បីស្នើឲ្យជំរុញអាជ្ញាធរនៅក្នុងស្រុកស្នួលខេត្តក្រចេះ ចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគេនិងប្រជាពលរដ្ឋដទៃទៀតសរុបចំនួន៧៣គ្រួសារ។ លោកស៊ឹម ពៅ តំណាងឲ្យប្រជាពលរដ្ឋទាំង៧៣គ្រួសារ រស់នៅក្នុងសហគមន៍ពាមប៉ោអូរបីស្ថិតនៅក្នុងភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល មានប្រសាសន៍ប្រាប់ VOA ថា លោកធ្លាប់បានដាក់ញត្តិចូលទៅរដ្ឋសភាចំនួនពីរលើកមកហើយប៉ុន្តែ នៅមិនទាន់មានដំណោះស្រាយនៅឡើយបើទោះជាមានក្រុមនិស្សិតដែលធ្វើការវាស់វែងដីនៅមុនពេលបោះឆ្នោតជាតិធ្លាប់ចុះទៅវាស់វែងដីជូនប្រជាពលរដ្ឋនៅទីនោះកាលពីឆ្នាំ២០១២ក៏ដោយ។ «ខ្ញុំទាមទារឲ្យខាងរដ្ឋសភាហ្នឹងជំរុញឲ្យអាជ្ញាធរ ជួយចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋដែលមាននិស្សិតចុះវាស់វែងហ្នឹង ហើយផ្ទៃដីតាមទំហំដែលគាត់រស់នៅ អាស្រ័យផលប៉ុន្មានគឺវាស់ឲ្យប៉ុណ្ណឹងទៅ»។ លោកស ចំរ៉ុង អភិបាលខេត្តក្រចេះ បញ្ជាក់ថា អាជ្ញាធរខេត្តកំពុងធ្វើការដោះស្រាយទំនាស់ដីធ្លីនេះហើយ។
-
ការរើសអគ្គលេខាធិការថី្មគ.ជ.បនឹងធ្វើព្រមពេលគ្នានឹងការចុះឈ្មោះបោះឆ្នោតសាកល្បង
ក្រោយស្ងប់ស្ងាត់មួយរយៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅតែមិនទាន់ផ្លាស់ប្តូរអគ្គលេខាធិការគ.ជ.បចាស់ នៅក្នុងស្ថាប័នគ.ជ.បថ្មីនេះនៅឡើយទេ។ លោកទេព នីថា ដែលបច្ចុប្បន្នកំពុងបន្តតួនាទីជាអគ្គលេខាធិការគ.ជ.បដដែល នឹងត្រូវបោះឆ្នោតជ្រើសរើសរកអ្នកជំនួសថ្មី ប៉ុន្តែដោយសារតែគ.ជ.បកំពុងតែមមារញឹកលើកិច្ចការមួយចំនួន ទើបមិនទាន់មានការរៀបចំផ្លាស់ប្តូរតំណែងនេះ។ នេះបើតាមការអះអាងរបស់មន្ត្រីគ.ជ.ប។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បបានថ្លែងប្រាប់ដល់វិទ្យុវាយោនៅថ្ងៃទី១៥កញ្ញានេះថា គ.ជ.បបានធ្វើសេចក្តីព្រាងអនុក្រឹត្យរួចហើយអំពីអគ្គលេខាធិការដ្ឋាន ដែលជាការរៀបចំរចនាសម្ព័ន្ធ និងបុគ្គលិករបស់គ.ជ.បទាំងអស់។ លោកបានបន្តថា ការរៀបចំនេះ គ.ជ.បក៏បានគិតគូរអំពីការផ្លាស់ប្តូរអគ្គលេខាធិការថ្មី ឲ្យដំណើរការទន្ទឹមគ្នា ជាមួយការរៀបចំចុះឈ្មោះបោះឆ្នោតសាកល្បងនៅទូទាំងប្រទេសនាពេលខាងមុខ។
-
សង្គមស៊ីវិលទាមទារឲ្យដោះលែងសកម្មជននយោបាយនិងរកយុត្តិធម៌ជូនអ្នកស្លាប់
ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា វិញ ក៏បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែរ ដោយបន្ថែមព្រឹត្តិការណ៍បាញ់សម្លាប់ លោក ម៉ៅ សុខចាន់ ថា គិតពីថ្ងៃបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងក្នុងពេលបង្ក្រាបក្រុមអ្នកតវ៉ាពីលទ្ធផលឆ្នោត គឺឃាតកពិតសម្លាប់ លោក ម៉ៅ សុខចាន់ មិនត្រូវបានកំណត់អត្តសញ្ញាណ និងនាំយកមកផ្ដន្ទាទោសនៅឡើយទេ។
-
ពលរដ្ឋខ្មែរអាមេរិកទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ
ប៉ុន្មានថ្ងៃមុនការមកដល់នៃទិវាសេចក្តីប្រកាសជាសកលនៃលទ្ធិប្រជាធិបតេយ្យនេះ ប្រជាពលរដ្ឋខ្មែរអាមេរិកប្រមាណជាង៦០នាក់បានធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដើម្បីដាក់ញត្តិជូនដល់លោកឯកអគ្គរដ្ឋទូតខ្មែរនៅអាមេរិកកាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ។ វ៉ាស៊ីនតោន—ប៉ុន្មានថ្ងៃមុនការមកដល់នៃទិវាសេចក្តីប្រកាសជាសកលនៃលទ្ធិប្រជាធិបតេយ្យនេះ ប្រជាពលរដ្ឋខ្មែរអាមេរិកប្រមាណជាង៦០នាក់បានធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដើម្បីដាក់ញត្តិជូនដល់លោកឯកអគ្គរដ្ឋទូតខ្មែរនៅអាមេរិកកាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ។ តំណាងសមាគមខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សមាជិកគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក និងពលរដ្ឋខ្មែរអាមេរិកមកពីរដ្ឋជាង៦ បានធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដើម្បីដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគោរពសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរក្នុងការបញ្ចេញមតិ។