កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • CCHR ប្រារព្ធទិវា ប្រជា​ធិប​តេយ្យ អន្តរ​ជាតិ រំលឹក​ខួប​២​ឆ្នាំ ដល់​អ្នក​ស្លាប់ ដែល​តវ៉ា លទ្ធ​ផល​បោះ​ឆ្នោត ឆ្នាំ២០១៣

    លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ CCHR បាន​មាន​ប្រសាសន៍ ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា យោង​តាម​ការិយា​ល័យ ឧត្តម​ស្នង​ការ សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ លំហ​សង្គម​ស៊ីវិល គឺជា​ឱកាស​របស់​តួ​អង្គ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​នៅ​ក្នុង​សង្គម គឺ​ជា​មជ្ឈដ្ឋាន និង​ក្រប​ខណ្ឌ ដែល​សង្គម​ស៊ី​វិល​ប្រតិ​បត្តិ​ការ​ងារ គឺ​ជា​ទំនាក់​ទំនង ក្នុង​ចំណោម​តួ​អង្គ​សង្គម​ស៊ីវិល រដ្ឋា​ភិបាល និង​វិស័យ​ឯក​ជន និង​សាធា​រណជន​ទូទៅ។ លំ​ហ​សម្រាប់​សង្គម​ស៊ីវិល​នៅ​កម្ពុជា កំពុង​តែ​រួម​តូច​ទៅៗ”៕

  • Cambodian Government Claims Montagnards Are Trafficked Economic Refugees

    Cambodia declared Tuesday that the Montagnards who have entered the country illegally, claiming to flee repression in Vietnam are economic, not political, refugees, because they were trafficked into the nation, a government spokesman said. The Cambodian government is not responsible for the Montagnards, who claim to be seeking asylum based on political and religious persecution, because they were brought into the country by human traffickers for economic purposes, said Interior Ministry spokesperson Khieu Sopheak. “We can’t avoid taking in refugees, but we must consider the reasons,” he told RFA's Khmer Service. “The Montagnards are fleeing because of economic reasons.” His comments came after the ministry set a three-month deadline for Montagnards who do not qualify as refugees to return home or be deported.

    អានបន្ត
  • សហជីព​ទាម​ទារ​ប្រាក់​ខែ​គោល​២០៧​ដុល្លារ​សម្រាប់​កម្មករ

    ភ្នំពេញ—មេដឹកនាំ​សហជីពក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ត្រៀម​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០៧​ដុល្លារ ​ក្នុង​មួយ​ខែ​ដល់​កម្មករ​ ដោយ​ផ្អែក​លើ​លទ្ធផល​នៃការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។​ ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន២០៧​ដុល្លា​រនេះ​ គឺ​ខុស​ពី​ចំនួន​តួលេខ​ចាស់​១៧៧​ដុល្លារ​ដែល​មេដឹកនាំ​សហជីព​គ្រោង​ទាម​ទារ​កាល​ពីពេល​កន្លង​មក។​ លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ថ្លែង​ថា​ សហជីព​ឯករាជ្យ​ស្ទើ​តែ​ជិត​៨០​ភាគរយ​គ្រោង​នឹង​យក​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​២០៧​ដុល្លារ​នេះ​ ដើម្បី​ចចារ​ជាមួយ​និយោ​ជក​ ពី​ព្រោះ​តួលេខ​នេះ​ បាន​មក​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ​សង្គម​សេដ្ឋកិច្ចចុង​ក្រោយ​មួយ​ដែល​អាច​ទុក​ចិត្ត​បាន។​

  • ​សង្គម​ស៊ីវិលទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ

    សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​នយោបាយ និង​សង្គម​ជន​សង្គម​ទាំងអស់ ដែល​រដ្ឋាភិបាល​បាន​ចាប់​ដាក់​ពន្ធនាគារ​នាពេល​កន្លងទៅ ខណៈ​ពួកគេ​ព្យាយាម​តវ៉ា​ឲ្យមាន​ការគោរព​សិទ្ធិមនុស្ស​។​ ការទាមទារ​ជា​ថ្មី​ទៀត​នេះ គឺធ្វើឡើង​ក្នុង​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៥​ ​ខែកញ្ញា​នេះ និង​រំ​ឭ​ក​ដល់​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​ជា​សកល​។​ សេចក្តីថ្លែងការណ៍​នេះ​ចេញ​ដោយ អង្គការ​ខុម​ហ្វ្រេល​(Comfrel) អង្គការ​យ៉ែនឌ័​រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា(GADC) មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP center) មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​(CLEC)​ និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC)​។​

  • ស្រ្តីខ្មែរ​៤នាក់ចាញ់បោកមេខ្យល់ត្រូវ​បាន​ជួយសង្រ្គោះពីប្រទេស​ម៉ាឡេស៊ី​

    ក្រសួង​ការ​បរទេសកម្ពុជា​ឲ្យ​ដឹង​ថា​ស្រ្តី​ខ្មែរ​ចំនួន​​៤​​នាក់​ដែល​ចាញ់​បោក​មេ​ខ្យល់​នាំ​យក​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​តាមផ្ទះ​នៅ​ប្រ​ទេស​ម៉ាឡេ​ស៊ី​ត្រូវបានជួយ​សង្រ្គោះ​​។ សេចក្តី​ប្រ​កាស​ព័ត៌មាន​របស់​ក្រ​សួង​ការបទេសចេញផ្សាយ​នៅថ្ងៃ​អង្គារនេះ​​ឲ្យ​ដឹង​ថា​ស្រ្តី​ខ្មែរ​ដែល​ចាញ់​បោក​មេ​ខ្យល់ មក​ពី​ខេត្ត​កំពត​​ បាត់​ដំបង ​កំពង់​ចាម និង​ត្បូងឃ្មុំ។ សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា​​ពល​ការិនីខ្មែរ​រង​គ្រោះ​ទាំង​៤នាក់​នឹង​មក​ដល់​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា​ ឆ្នំា​២០​១៥ វេលាម៉ោង​ ៧​និង​៣៥​នាទី​ព្រឹក។​ សេចក្តី​ប្រ​កាស​ដដែល​​បាន​ញ្ជាក់​បន្ថែម​ថា​ពលករ​ម្នាក់ក្នុង​ចំណោម​៤នាក់​នោះ ​ត្រូវ​បាន​ស្ថាន​ទូត​កម្ពុជា​ជា​អ្នក​ចេញ​ថ្លៃ​ពិន័យ​ឲ្យ​រដ្ឋា​ភិបាល​ម៉ាឡេស៊ី​និង​ទិញសំបុត្រ​យន្ត​ហោះ​ឲ្យ​ ដោ​យ​ឪពុក​ម្តាយ​របស់​នាង​មិន​មាន​លទ្ធ​ភាព​។ បើតាម​សេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស​កម្ពុជា​បាន​អំពាវនាវដល់ពលរដ្ឋខ្មែរ ជាពិសេស​​នារីខ្មែរដែល​ជាជនងាយរងគ្រោះ ត្រូវ​​ប្រុង​ប្រយ័ត្ន​​ចំពោះ​ការឆបោក អូស​ទាញ បញ្ចុះ​បញ្ចូលពី​សំណាក់មេខ្យល់ដែល​ភូតកុហកថា​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ីនឹងទទួលបានប្រាក់ខែច្រើន៕

  • អ្នក​យក​ព័ត៌មាន​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្ដឹង​សមត្ថកិច្ច​ចោទ​ថា​គំរាម​កំហែង

    អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អិន.ធី.វី (NTV) ម្នាក់ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ឲ្យ​ជួយ​អន្តរាគមន៍​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​នឹង​រឿង​ដែល​នាយ​រង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត បាន​ហៅ​អ្នក​កាសែត​ទៅ​គំរាម​កំហែង និង​សួរ​ចម្លើយ​រយៈពេល​ប្រមាណ ៤​ម៉ោង បន្ទាប់​ពី​រូប​គេ​បាន​បង្ហោះ​ព័ត៌មាន​មួយ​ដែល​កើត​ឡើង​នៅ​ក្រុង​ប៉ោយប៉ែត តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វសអាប (Whatsapp) មក។ អ្នក​កាសែត​ទូរទស្សន៍​អិន.ធី.វី ប្រចាំ​ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ផ្លូវ​ច្បាប់ និង​ដក​លោក​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ចេញ​ពី​តំណែង ដើម្បី​កុំ​ឲ្យ​យក​អំណាច​របស់​ខ្លួន​ទៅ​គំរាម​កំហែង​ដល់​ប្រជាពលរដ្ឋ​បន្ត​ទៀត។

  • CCHR៖ កម្ពុជា​កំពុង​ដើរ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កត់សំគាល់ថា កម្ពុជា​កំពុង​ដើរ​នៅ​លើ​ផ្លូវ​«​ដ៏​គ្រោះថ្នាក់​» ដែល​នាំឲ្យ​ប្រទេស​កម្ពុជា​ឃ្លាតឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ​។​ សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​ចំ​ថ្ងៃទី​១៥ កញ្ញា ២០១៥​នេះ ជា​គម្រប់​ខួប​ពីរ​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​យុវជន ម៉ៅ សុខ​ចាន់ នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត កាលពី​ឆ្នាំ​២០១៣​។ ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ ឃាតកមិនទាន់​ត្រូវបាន​អាជ្ញាធរនាំ​មក​ផ្តន្ទាទោស​។​ ​សេចក្តីថ្លែងការណ៍​ស្តីពី​ទំនាក់ទំនង​សង្គម​ស៊ីវិល សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​របស់​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះនិយាយថា លំហ​សង្គម​ស៊ីវិល​នៅ​កម្ពុជាកំពុងតែ​រួម​តូច​ទៅៗ និង​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​មិន​មាន​លំហ​សិទ្ធិមនុស្ស​គ្រប់គ្រាន់​។​

  • សហគមន៍​ចំនួន​១៥​នៅ​សៀមរាប ទាមទារ​ឲ្យ​អាជ្ញាធរខេត្ដ​ដោះស្រាយជ​ម្លោះ​ដីធ្លី​ជាថ្មីទៀត​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​ចំនួន​១៥​សហគមន៍ ក្នុង​ខេត្ដ​សៀមរាប នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ទាមទារ​ឲ្យ​អភិបាលខេត្ដ លោក ឃឹម ប៊ុន​សុង ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ពួកគេ ដែល​ពួកគាត់​ថា ការ​ពន្យា​ពេល​នេះធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​កូនៗ​បាត់បង់​ការសិក្សា​។​ ​ប្រជា​សហគមន៍​ទាំងនោះ មកពី​ស្រុក​បន្ទាយស្រី ស្រុក​ស្វាយ​លើ ស្រុក​ប្រាសាទបាគង ស្រុក​ពួក ស្រុក​វ៉ារិន និង​ក្រុង​សៀមរាប​។​ ​សកម្មជន​ដីធ្លីប្រហែល​២០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា នៅ​ក្បែ​របង​សាលា​ខេត្ដ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​មាន​កងកម្លាំង​សមត្ថកិច្ច​ប្រហែល​៥០​នាក់ ឈរ​រា​រាំ​មិនឲ្យ​ចូល​សាលាខេត្ដ និង​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​រារាំង​នៅ​ពាក់កណ្ដាល​ផ្លូវ​។​ តំណាង​សហគមន៍មកពី​ស្រុក​ស្វាយ​លើ និងស្រុក​ប្រាសាទបាគង ថ្លែង​ប្រហាក់ប្រហែលគ្នា​ថា ពួកគាត់​មាន​ជម្លោះ​ដីធ្លី ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្ដែ​គ្មាន​អាជ្ញាធរដោះស្រាយ​ជូន​ពួក​គាត់​ឡើយ បើ​ទោះ​មាន​ចំណារ​ពី​ព្រឹទ្ធសភា​ក៏ដោយ។ ​ពួក​គាត់​បន្ដ​ថា ការអូសបន្លាយ​ជម្លោះដីធ្លី​នេះ ធ្វើ​ឲ្យ​កូនៗ​ពួកគេ​បាត់បង់​ការសិក្សា​​ ​និង​ក្លាយ​ជន​ជន​ចំណាក​ស្រុក ដោយសារ​ខ្វះ​ដី​ធ្វើស្រែ​ចម្ការ​។

  • ព្រឹក​នេះ កម្មករ​រោង​ចក្រ​សូល​ធីមអេឡិច​ត្រូនិកបន្ត​ធ្វើ​កូដ​កម្ម​មុខ​រោង​ចក្រ​

    ខេត្ត​​កណ្តាល​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១១ កញ្ញា នេះ កម្មករ​រោង​ចក្រ​សូល​ធីម អេឡិច​ត្រូនិក ស្ថិត​នៅ​ភូមិ​ត្រយឹង ឃុំ​ពើក ស្រុក​អង្គ​ស្នួល បាន​បន្ត​ធ្វើ​កូដ​កម្ម​ឈរ​នៅ​មុខ​រោង​ចក្រ​ដើម្បី​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​ចំនួន​៧​ចំណុច​៕

  • អូស្រ្តាលី​ថា​មន្រ្តីកម្ពុជា​នឹង​ទៅកោះNauru​សម្ភាសន៍​ទទួល​ជនភៀសខ្លួន​បន្ថែម​ទៀត​

    រដ្ឋមន្រ្តី​អន្តោប្រវែសន៍​អូស្រ្តាលី លោក Peter Dutton បាននិយាយ​ថា​មន្រ្តីកម្ពុជា​នឹង​មក​កោះNauru នៅពេលខាងមុខ ដើម្បី​សម្ភាសន៍​ទទួលយកជន​ភៀសខ្លួនដែល​ស្ម័គ្រចិត្ត​​បន្ថែមទៀត។ នេះ​បើ​យោង​ទៅ​តាម​សារព័ត៌មាន​ABCអូស្រ្តាលី។ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៥​ ជនភៀសខ្លួន​មកពី​អូស្ត្រាលី​ដំបូង​គេ​ចំនួន​៤​នាក់​បាន​ស្ម័គ្រចិត្ត​មក​រស់នៅ​កម្ពុជា​។ ជនភៀសខ្លួន​ទាំងនោះ​មាន​៣​នាក់​ជា​ជនជាតិ​អ៊ឺរ៉ង់ និង​ម្នាក់​ជា​ជនជាតិ​រូ​ហ៊ី​ន​យ៉ាម​កពីប្រទេស​មី​យ៉ាន់​​​ម៉ា​​។ រដ្ឋាភិបាល​អះអាងថាសព្វថ្ងៃ​ពួកគេ​កំពុង​ស្នាក់នៅ​ផ្ទះ​វីឡា ក្នុង​ខណ្ឌ​ច្បារអំពៅ ទីក្រុង​ភ្នំពេញ ក្រោម​ការ​ឧបត្ថម្ភ​​ពី​រដ្ឋាភិបាល​អូស្ត្រាលី​។ លោក Peter Dutton ត្រូវ​បាន​ដក​ស្រង់សម្តី​ថា​លោក​ជឿជាក់ថា​កម្ពុជា​នឹង​ទទួល​ជនភៀសខ្លួន​ផ្សេងទៀត​មក​​ស្នាក់នៅកម្ពុជា។ លោក​ថ្លែង​បែប​នេះ​បន្ទាប់​ពីលោក​ជួប​ជាមួយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​កម្ពុជា​ លោក ស ខេង កាលពី​ថ្ងៃ​ពុធ​សប្តាហ៍នេះ។​ លោក​បន្ត​ថា​អូស្រ្តាលីនឹង​ធ្វើ​ការជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បញ្ជូន​ភៀសខ្លួន​មកកម្ពុជា​បន្ថែម​ទៀត ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ថា​តើ​នឹង​មាន​ជនភៀសខ្លួន​ប៉ុន្មាន​នាក់ទៀត​​មក​កម្ពុជា​នោះ​ទេ ដោយ​ថា​​អាស្រ័យ​លើ​ការ​ស្ម័គ្រចិត្ត។​

  • លោកយាយ​អាយុ​៩០​ឆ្នាំ​អំពាវនាវ​ដល់​ប្រ​ព័​ន្ឋ​តុលាការ​មេត្តា​ជួយ​រក​​យុ​ត្តិ​ធ​ម៌​ដល់​រូប​គាត់​នា​ជីវិត​ចុង​ក្រោយ​ផង

    ខេត្ត​ព្រះ​សីហ​នុ ៖ ស្ថិត​ក្នុង​វ័យ​៩០​ឆ្នាំ លោកយាយ យិ​ន សុ​គ​ន្ឋ​ធា​រី បាន​សំណូមពរ​ដល់​ប្រ​ព័​ន្ឋ​តុលាការ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ជីវិត​ចុង​ក្រោយ​របស់​គាត់​ផង ពាក់​ព័​ន្ឋ​ទំនាស់​ដីធ្លី​ដ៏​រាំ​រ៉ៃ​មាន​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ។ លោកយាយ យិ​ន សុ​គ​ន្ឋ​ធា​រី មាន​ព្រះ​ជន្ម​៩០​ឆ្នាំ បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ទឹកមុខ​ក្រៀមក្រំ​ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រូប​គាត់​ក្នុង​នាម​ជា​ដូនជី​ហៀប​នឹង​ស្លាប់​ទៅ​វិញ​ហើយ ព្រោះតែ​ដី​របស់​គាត់​ដែល​បាន​គ្រប់គ្រង​ជា​ច្រើន​ឆ្នាំ មាន​ទាំង​ដំណាំ​ផង បែរជា​ត្រូវ​បាន​លោក ប្រាក់ ហម ជា​មន្ត្រីជាន់ខ្ពស់​បាន​មក​អះអាង​ថា ដី​ដែល​លោកយាយ​គ្រប់គ្រង គឺជា​ដី​របស់​គាត់​ទៅ​វិញ ។ លោកយាយ​បាន​រៀបរាប់​បន្ត​ទៀត​ថា ដី​ទំនាស់​នេះ​មាន​ទំហំ​១​ហិច​តា​៨​អា ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដោយ​ទិញ​ក្នុង​តម្លៃ​៣​ជី ដែល​លុយ​ទាំងនោះ​បាន​មក​ពី​ការ​ដើរ​លក់​បបរស​ទាំង​លំបាក មាន​ទាំង​លិខិត​ទិញ​-​លក់​ថែម​ទៀត​ផង ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ធ្វើ​ប្លង់​ប្រ​ព័​ន្ឋ បែរជា​មានឈ្មោះ​លោក ប្រាក់ ហម និង​ប្រ​ព​ន្ឋ បាន​ដាក់​ពាក្យបណ្តឹង​ជំទាស់​ថា ជា​ដី​របស់​គាត់​ទៅ​វិញ ដោយ​សំអាង​លើ​ប្លង់​ស្លាបមាន់ មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ចេញ​នៅ​ឆ្នាំ​១៩៩៣​ទៅ​វិញ ផ្ទុយ​ទៅ​នឹង​ទីតាំង​ដី​របស់​គាត់ ស្ថិត​ក្នុង​សង្កាត់​លេខ​២ ក្រុង-ខេត្ត​ព្រះ​សីហ​នុ ។

  • ស្រ្តី​ខ្មែរ​៥នាក់ដែលចាញ់បោករៀបការជាមួយបុរសជនជាតិចិន​ត្រូវ​បាន​ជួយ​សង្រ្គោះ​

    ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឲ្យ​ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ ប្រទេសចិន ទាក់​ទងជាមួយអាជ្ញាធរចិន ដើម្បីអន្តរាគមន៍ជួយស្ដ្រីខ្មែររង​គ្រោះចំនួ​ន​៥រូប ដែលចាញ់​បោកមេខ្យល់យកទៅរៀបការជាមួយបុរសជនជាតិចិន​ ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ។​ សេចក្តី​ប្រកាសព័ត៌​មាន​របស់​ក្រ​សួង​ការ​បរទេសដែល​ចេញ​ផ្សាយ​នៅនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ដឹង​​ថាស្ត្រី​ខ្មែរ​ចំនួន​៥​នាក់​ដែល​ចាញ់​មេខ្យល់​នាំ​ទៅរៀបការ​ជា​មួយ​ជន​ជាតិ​ចិន​នៅប្រ​ទេសចិន កំពុង​ស្នាក់​នៅ​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រ​ចាំ​ទី​ក្រុង​ក្វាង​ចូវ​ប្រទេស​ចិន។ ​សេចក្តី​ប្រ​កាសព័ត៌​មាន​ឲ្យ​ដឹង​ថាស្រ្តី​ទាំង៥នាក់​​នោះសុទ្ធតែ​បាន​រងការ​វាយ​ធ្វើ​បាប​ពី​​ប្តី​ជន​ជាតិ​ចិន​របស់​ពួកគេ។ ក្រសួងក៏បានស្នើអង្គការទេសន្តប្រវេសន៍អន្តរជាតិ(IOM)ឲ្យ​ជួយដល់ដំណើរមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែររងគ្រោះទាំង៥រូបនេះ។ បើ​តាម​សេចក្តី​ប្រ​កាសព័ត៌​មាន ស្រ្តី​ទាំង​៥រូប​នោះ​មាន​អាយុ​ចន្លោះពី​១៨ឆ្នាំទៅ​២៨​ឆ្នាំ។​

  • សមា​ជិក-សមាជិកា​ព្រឹទ្ធ​សភា​ចេញ​ញត្តិ​គាំទ្រ​សេចក្តី​ថ្លែង​ការណ៍​ពិសេស​របស់​សម្តេច​តេជោ ហ៊ុន សែន អំពី​បញ្ហា​ផែនទី និង​ព្រំ​ដែន

    សមា​ជិក-សមាជិកា​ព្រឹទ្ធ​សភា​ចេញ​ញត្តិ​គាំទ្រ​សេចក្តី​ថ្លែង​ការណ៍​ពិសេស​របស់​សម្តេច​តេជោ ហ៊ុន សែន អំពី​បញ្ហា​ផែនទី និង​ព្រំ​ដែន

  • តុលាការ​កាត់ទោស​សកម្មជនសង្រ្គោះជាតិម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​២ឆ្នាំពីបទ​ហិង្សា​ប្រឆាំង​រាជការ​សាធារណៈ​

    សាលាដំបូងរាជធានីភ្នំពេញ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​ប្រកាស​សាលក្រម​កាត់ទោស​សកម្ម​ជន​គណបក្ស​សង្រ្គោះជាតិម្នាក់ លោក ​អ៊ុក ពេជ្រ​សំណាង អាយុ​៥១​ឆ្នាំ ឲ្យ​ជាប់ពន្ធ​នាគារ​២ឆ្នាំ​ ​​ពី​បទ​​បង្ក​អំពើហិង្សានិង​ប្រឆាំង​អ្នករាជការ​សាធារណៈ ខណៈ​លោក​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ចោទ​ផ្សេង​មួយទៀត​។​ ហិង្សា​ដែល​តុលាការ​កាត់ទោសនោះ​​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​នៅ​ចំណុច​ខាងជើង​នាគ​បាញ់​ទឹក ផ្លូវ​ព្រះ​សុរា​ម្រិត​ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០១៤។ ​លោក ​អ៊ុក ពេជ្រសំណាង ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​​បាន​បើក​ម៉ូតូ​កង់​បី​ដែល​ដឹកអ្នក​តវ៉ាបុក​របា​ដែក​របស់​កង​សន្តិ​សុខ​ខណ្ឌ​​ដូនពេញ​ នៅពេល​លោក​ចូល​រួម​តវ៉ា​ជាមួយ​​ប្រជាពលរ​ដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ​ ដែល​ព្យាយាម​ដាក់​ញតិ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។​

  • ក្រសួង​​ការងារ​​ស្វែង​រក​​នីតិវិធី​ថ្មី​​ដើម្បី​​ដោះ​ស្រាយ​​វិវាទ​​ការងារ​​ជូន​​ពលករ​​​ក្រៅ​ប្រទេស

    លោក​ហ៊ូ វុ​ឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា ក្រសួង​ការងារ នឹង​រកឱ្យឃើញ​នូវ​ភាពងាយស្រួល នៃ​ការទទួល​ពាក្យបណ្តឹង និង​សេវា​ដោះស្រាយ​ពាក្យ បណ្តឹង​កាន់តែ​មាន​ភាព​ម៉ឹងម៉ាត់ និង​ប្រសិទ្ធភាព​ខ្ពស់​ដែល​ធានា​បាន​យុត្តិធម៌​ជូន​ដល់​ពលករ ដែល​កំពុង​បម្រើ​ការងារ​នៅ​បរទេស​។ ការអះអាង​របស់​អនុ​រដ្ឋ​លេខា​ធិការ​​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ នេះ​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ពិនិត្យមើល​ដំណើរការ​ដោះស្រាយ​វិវាទ​ការងារ​ពលករ​ទេសន្តរប្រវេសន៍ នៅ​ព្រឹក​ថ្ងៃ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​អ៊ឹម​ភើ​រៀល​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទី ភ្នាក់ងារ​សា​ព័ត៌មាន​កម្ពុជា​។​​ បើ​តាម​ក្រសួង​ការងារ​បាន​បញ្ជាក់ថា នីតិវិធី​ថ្មីៗ​ដែល​រក​ឃើញ​នេះ​នឹង​ត្រូវ​យក​ទៅ​អនុវត្តន៍​ក្នុង​ជំហាន​ទី​២ ចាប់ពី​ឆ្នាំ​២០១៦​នេះ ដោយ​ពង្រឹង​លើ​ការគ្រប់គ្រង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ធ្វើការ​ក្រៅ​ប្រទេស និង​ការដាក់ពិន័យ ចំពោះ​ទីភ្នាក់ងា​រណា​ដែល​ពុំ​មាន​ការកែលម្អ​។ ក្រៅពី​នេះ​ពង្រឹង​ការគ្រប់គ្រង ស្ថិតិ​ពលករ​ទេសន្តរប្រវេសន៍ និង​វិធី​ដោះស្រាយ​ដ៏​ល្អប្រសើរ​ដែល​ធានាបាន​នូវ​សិទ្ធិ​និង ផល​ប្រយោ​ជន៍​របស់​ព​លករ​។​

  • គណៈកម្មការ​ទី​១​រដ្ឋសភា ​ស្នើ​ក្រសួង​រៀបចំ​ដែនដី ​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​រឿង​ដីធ្លី​ ៣​នាក់​

    បន្ទាប់​ពី​បាន​ទទួល​ការ​បំភ្លឺ​ពី​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម រយៈពេល​ប្រមាណ ៣ម៉ោង នៅ​ក្នុង​វិមាន​រដ្ឋសភា នាព្រឹក​ថ្ងៃ ទី១០​កញ្ញា​នេះ​រួច​មក ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា បាន​ស្នើ​សុំឲ្យ​ក្រសួង​នេះ មាន​អន្តរាគម ដោះលែង​ពលរដ្ឋ ៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ដោយសារ​បញ្ហា​ដីធ្លី។ យ៉ាង​ណា​ក៏​ដោយ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក​អ៊ឹម ឈុនលឹម បាន​បញ្ជាក់​ថា នឹង​ពិចារណា ពិភាក្សា​ពី​ក្រប​ខណ្ឌ​ច្បាប់ ជាមួយ​សមត្ថកិច្ច​ជា​មុនសិន។​ គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង​ អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា ដែល​មាន​លោក​អេង ឆៃអ៊ាង ជា​ប្រធាន នៅ​ថ្ងៃ​ទី ១០​កញ្ញា បាន​កោះ​ហៅ​លោក​អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ចូល​បំភ្លឺ​ចំពោះ​គណកម្មការ​ទី​១​នៃ​រដ្ឋសភា អំពី​លទ្ធផល​នៃការ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ទាក់ទងនឹង​វិស័យ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង។

  • ការ​បារម្ភ​អំពី​នាយកដ្ឋាន​​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ជា​មធ្យោបាយ​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ

    រដ្ឋាភិបាល​កំពុង​បង្កើត​អោយ​មាន​នាយកដ្ឋាន​ថ្មី​មួយ​អោយ​ឋិត​ក្រោម​អគ្គស្នងការ​នគរបាល​ជាតិ ដែល​មាន​ឈ្មោះ​ថា "នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា"។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា នាយកដ្ឋាន​ថ្មី​នេះ​នឹង​មាន​សមត្ថភាព​ក្នុង​ការ​ស៊ើប​អង្កេត និង​បង្ក្រាប​បទល្មើស​ដែល​កើត​មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)។ ការ​បង្កើត​នាយកដ្ឋាន​ថ្មី​នេះ បែរ​ជា​ទទួល​បាន​ក្ដី​បារម្ភ​ពី​ក្រុម​យុវជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ក្រុម​អ្នក​ធ្វើ​ការងារ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មួយ​ចំនួន​ទៅ​វិញ។ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល និង​យុវជន​បារម្ភ​ថា នាយកដ្ឋាន​ថ្មី​ដែល​មាន​តួនាទី​ស៊ើប​អង្កេត និង​បង្ក្រាប​បទ​ល្មើស​នានា នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត អាច​ជា​មធ្យោបាយ​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ ការ​បារម្ភ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ក្រសួង​មហាផ្ទៃ បង្កើត​នាយកដ្ឋាន​ប្រឆាំង​នឹង​បទល្មើស​បច្ចេកវិទ្យា។ នៅ​ក្នុង​អនុក្រឹត្យ​លេខ ១០៩ ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥ ក៏​បាន​លើក​ឡើង​ពី​ការ​បង្កើត​នាយកដ្ឋាន​ថ្មី​នេះ។ ក្នុង​នោះ​បាន​ចែង​ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​មាន​តួនាទី​ជា​សេនាធិការ​រៀបចំ​គោលការណ៍ គោលនយោបាយ​យុទ្ធសាស្ត្រ​ផែនការ​សកម្មភាព ការពារ និង​ទប់ស្កាត់ ដែល​នឹង​រួម​ចំណែក ​ការពារ​សន្តិសុខ​ជាតិ។

  • ចៅក្រម​ផ្តន្ទាទោសសកម្ម​​ជនគណបក្ស​សង្គ្រោះជាតិ អ៊ុក ពេជ្រ​សំណាង ​​ដាក់ពន្ធនាគា​​២​ឆ្នាំ និងពិន័យប្រាក់ ​១៤លានរៀល

    រាជធានី​ភ្នំពេញ៖ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង ត្រូវ​បានចៅក្រម​ជំនុំជម្រះ​នៃសាលាដំបូង​រាជធានី​ភ្នំពេញប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ១៤លានរៀល ក្រោម​បទចោទថ្មីមួយទៀត «​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នក​រាជ​ការ​សាធារណៈ​» ដែល​ប្រព្រឹត្ត​ទៅ​នា​ពេល​កន្លង​មក។ ចៅក្រម​ជំនុំជម្រះ​នៃសាលាដំបូង​រាជធានីភ្នំពេញ​ លោក អ៊ឹម វ​ណ្ណះ នៅព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ២០១៥នេះ បានប្រកាសសាលក្រមកាត់ទោសទៅលើជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុ​ក ពេជ្រ​សំណាង ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ដោយ​សម្រេច​ដាក់​ពន្ធនាគារ ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ចំនួន ​៤​លាន​រៀល ហើយ​និង​សង​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ​១០​លាន​រៀល ក្រោម​បទថ្មី «​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នក​រាជ​ការ​សាធារណៈ​» ដោយពាក់ព័ន្ធនឹង​ករណី​​លោក អ៊ុក ពេជ្រសំណាង បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣​ បុក​បារ៉ាស់​របស់សមត្ថកិច្ចនៅក្បែរភូមិគ្រឹះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ។

  • ប៉ូលិស បញ្ជូន​បុរស​ម្នាក់ ទៅ​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត

    តាកែវ: បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន រួច​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥​។ បុរស​នោះ បាន​ចាប់បង្ខំ​រំលោភ​កូនស្រី​បង្កើត នៅក្នុង​បន្ទប់​ផ្ទះជួល​របស់ខ្លួន​។ ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង ១២ នៅ​ភូមិ​ត្រាំត្បាល់ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ​។ ឪពុក​តិ​រិ​ច្ឆា​ន​នោះ ត្រូវបាន​ប៉ូលិស​ចាប់ តាម​ពាក្យបណ្ដឹង​របស់​ប្រពន្ធ និង​ជា​ម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ​។​ ​លោក ង៉ាន់ សារី អធិការ​ស្រុក​បាទី បានអោយដឹងថា ជនសង្ស័យ មានឈ្មោះ ស៊ិន សើ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រីឯ​ក្មេងស្រី​រងគ្រោះ ត្រូវជា​កូនបង្កើត មាន​អាយុ ១៣ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។

  • លោក អ៊ឹម ឈុនលឹម កំពុង​បំ​ភ្លឺ​នៅចំពោះ​មុខ​​​គណៈកម្មកា​រ​សភា​ពាក់​ព័ន្ធ​នឹង​​ទំនាស់​​​ដី​ធ្លី

    ឆ្លើយតបតាមការអញ្ជើញរបស់​គណៈកម្មការទី ១ នៃ​រដ្ឋ​សភា​គឺគណៈកម្ម​ការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និងទំនាក់​ទំនង​រដ្ឋ​សភា និងព្រឹទ្ធសភា​ លោក អ៊ឹម ឈុន​លឹម រដ្ឋមន្រ្តី​ក្រសួងរៀប​ចំ​ដែន​​ដី នគរូប​នីយកម្ម បានចូលខ្លួន​ឆ្លើយ​បំ​ភ្លឺ​នៅ​ចំពោះមុខ​លោក អេង ឆៃអ៊ាង ប្រ​ធាន​គណៈ​កម្មការនេះ។ លោក អ៊ឹម ឈុន​លឹម នឹង​ឆ្លើយ​បំភ្លឺ​​ប្រាប់​លោក ​អេង ឆៃ​អ៊ាង អំពី​ករណី​ទំនាស់ក្នុងការ​បែងចែកដី​សម្បទាន​សង្គម​កិច្ចដល់​ប្រជា​ពល​រដ្ឋជាង ៨រយ ​គ្រួសារ នៅក្នុងខេត្ត​ក្រចេះ និងខេត្ត​ឧត្តមាន​ជ័យ។ ករ​ណី​ទំនាស់​ដី្លធី​រវាង​ប្រជា​ពលរដ្ឋ​ជាមួយលោកឧកញ៉ា ជៀប ផែន ក្នុងស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ និងករណីវិវាទ​ដី​ធ្លី​មួយ​ចំនួន​ទៀត​ដែល​ទាក់​ទង​នឹង​សម​ត្ថ​កិច្ច​កិច្ច​ របស់​ក្រ​សួង​​រៀប​ចំ​ដែន​ដី​ ​នគរូប​នី​យ​កម្ម​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo