កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
សកម្មជនដង្ហែញត្តិទៅក្រសួងបរិស្ថានស្នើឱ្យឈប់ចាក់សំរាមក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុង
យុវជនស្រឡាញ់ធនធានធម្មជាតិជាង ១០នាក់ ធ្វើយុទ្ធនាការដង្ហែញត្តិទៅក្រសួងបរិស្ថាន ដើម្បីទាមទារឱ្យក្រសួងបរិស្ថាន ដកទីលានចាក់សំរាមចេញពីដែនជម្រកសត្វព្រៃពាមក្រសោប នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។
អានបន្ត -
ប្រធានគណបក្សកម្លាំងជាតិ ដែលកំពុងជាប់ឃុំចេញលិខិតសុំទោស លោក ហ៊ុន ម៉ាណែត
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានធ្វើលិខិតសុំទោសជាសាធារណៈមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីការលើកឡើងបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល។ នេះបើយោងតាមលិខិតសុំទោសជាសាធារណៈមួយច្បាប់ របស់លោក ស៊ុន ចន្ធី ដែលត្រូវបានទម្លាយចេញជាសាធារណៈនៅថ្ងៃអាទិត្យទី០៨មិថុនានេះ។ សម្រាប់គណបក្សកម្លាំងជាតិ នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល តែមិនទាន់អាចសន្និដ្ឋានថា ជាលិខិតពិតប្រាកដ ឬក៏លោក ស៊ុន ចន្ធី ត្រូវបង្ខំក្នុងរូបភាពនយោបាយណាមួយ។
អានបន្ត -
គណបក្សកម្លាំងជាតិរក្សាគោលជំហរជួបជុំគ្នាយ៉ាងតិច ១៥០នាក់នៅទីលានប្រជាធិបតេយ្យ
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែមិថុនា ថា គណបក្សកម្លាំងជាតិនឹងចាត់ថ្នាក់ដឹកនាំជួបពិភាក្សា និងមន្ត្រីសាលារាជធានីភ្នំពេញ ជុំវិញផែនការជួបជុំសមាជិកគណបក្សកម្លាំងជាតិយ៉ាងតិច១៥០នាក់ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ទោះបីជាលទ្ធផលនៃកិច្ចពិភាក្សាជាមួយរដ្ឋបាលរាជធានីភ្នំពេញយ៉ាងណាក្ដី ក៏ គណបក្សកម្លាំងជាតិនឹងនៅតែរក្សាគោលជំហរជួបជុំគ្នានៅថ្ងៃទី១៦ ខែមិថុនា តាមការគ្រោងទុកដដែល។
អានបន្ត -
អង្គការយូណេស្កូអំពាវនាវឱ្យការពារអ្នកសារព័ត៌មានដែលជាផ្នែកនៃការការពារបរិស្ថាន
អង្គការយូណេស្កូ (UNESCO)ថា បញ្ហាបរិស្ថានជាច្រើននៅប្រទេសកម្ពុជាដែលទាមទារឱ្យមានការចូលរួមដោះស្រាយជាបន្ទាន់ ហើយបញ្ហារបស់អ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាបរិស្ថានគួរត្រូវបានការពារដូចគ្នា។ អ្នកសារព័ត៌មាន និងមន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាល និងអាជ្ញាធរគួរបើកលំហសេរីភាពសារព័ត៌មានដើម្បីអ្នកសារព័ត៌មានភាពងាយស្រួលក្នុងរាយការណ៍អំពីបញ្ហាបរិស្ថាន។
អានបន្ត -
នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធរត់ពន្ធអាវុធ ហើយបញ្ជូនទៅខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី
ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញក្នុងស្រុកកាលពីថ្ងៃពុធបានបង្ហោះរូបថតកម្លាំងសមត្ថកិច្ចជាមួយនឹងអាវុធដែលរឹបអូសបាន បន្ទាប់ពីការឆ្មក់ចូលឆែកឆេរ។
អានបន្ត -
តុលាការអះអាងថា សវនាការសំណុំរឿងសកម្មជនបរិស្ថានធ្វើឡើងជាសាធារណៈ
សកម្មជនបរិស្ថានចាត់ទុកថា ការណ៍ដែលសាលាដំបូងរាជធានីភ្នំពេញអះអាងថា សវនាការកាលពីថ្ងៃទី៥ មិថុនា ធ្វើជាសាធារណៈ ពុំបានឆ្លុះបញ្ចាំងការពិតនោះទេ។ ពួកគេចង់ឲ្យតុលាការក្លាហានហ៊ានអនុញ្ញាតឲ្យអ្នកសារព័ត៌មាននិងអ្នកគាំទ្រចូលរួមសវនាការនៅសប្ដាហ៍ក្រោយដោយគ្មានរឹតត្បិត។
អានបន្ត -
របាយការណ៍អង្គការសង់ត្រាល់៖ សហជីពឯករាជ្យកម្ពុជានៅតែមានឧបសគ្គរារាំង
កម្មករកម្មាការិនី កំពុងដើរដង្ហែនិងលើកបដាស្រែកទាមទារសិទ្ធិការងារនិងសិទ្ធិសហជីព ក្នុងកម្មវិធីទិវាអបអរពលកម្មអន្តរជាតិលើកទី១៣៨ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
អានបន្ត -
ពលរដ្ឋចំនួន៥ឃុំ នៅខេត្តបាត់ដំបងនៅតែជម្នះទាមទារឱ្យក្រសួងមហាផ្ទៃ ដកតំណែងអភិបាលស្រុកឯកភ្នំ
ប្រជាពលរដ្ឋចំនួន ៥ឃុំ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្តទាមទារឱ្យក្រសួងមហាផ្ទៃ ដកអភិបាលស្រុកឯកភ្នំ ចេញពីតំណែង ដោយពួកគាត់អះអាងថា អភិបាលស្រុករូបនេះ ដឹកនាំឱ្យមានអំពើពុករលួយ គាបសង្កត់ពលរដ្ឋ និងលក់សម្បត្តិសាធារណៈ។ សំណើនេះ ធ្វើឡើងបន្ទាប់ពី ពលរដ្ឋ បានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ កាលពីដើមខែមេសា រួចទៅហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
អានបន្ត -
ថៃដោះលែងជនភៀសខ្លួននយោបាយខ្មែរម្នាក់វិញក្រោយអង្គការសិទ្ធិមនុស្សជួយអន្តរាគមន៍
អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរដែលជាសកម្មជនសង្គមម្នាក់ត្រឡប់មកវិញនៅថ្ងៃទី៧ ខែមិថុនា ក្រោយអង្គការសិទ្ធិមនុស្សជួយអន្តរាគមន៍ទាន់ពេលវេលាក្រោយចាប់ខ្លួន។ មន្ត្រីសិទ្ធិមនុស្សមើលឃើញថា ជនភៀសខ្លួនខ្មែររស់នៅប្រទេសថៃនៅតែរងការរឹតត្បិតសិទ្ធិសេរីភាព និងប្រឈមពីបញ្ហាសុវត្ថិភាព។
អានបន្ត -
ក្រសួងវប្បធម៌នឹងចាត់វិធានការច្បាប់លើក្រុមអ្នកកាត់សក់ក្នុងពិធីមង្គលការបើបន្តសកម្មភាពអសីលធម៌
ក្រោយសង្កេតឃើញអំពីការចែករំលែកក្នុងបណ្តាញសង្គមដើម្បីចូលរួមរិះគន់កែលម្អ ចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្ដែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូលរួចមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅក្រុមសិល្បៈទាំងនោះមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងករណី នៅតែបន្តប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយនឹងត្រូវប្រកាន់យកតាមគោលការណ៍ដែលមានជាធរមាន។
អានបន្ត -
តំណាងពលរដ្ឋមានជម្លោះដីធ្លីម្នាក់នៅខេត្ដកោះកុងរងហិង្សាខណៈចុះហាមឃាត់គ្រឿងចក្រឈូសឆាយដីធ្លី
ពលរដ្ឋម្នាក់ដែលអះអាងថា ជាតំណាងឱ្យពលរដ្ឋចំនួន១៤គ្រួសារ នៅស្រុកស្រែអំបិល ខេត្ដកោះកុង បានរងអំពើហិង្សាលើរាងកាយពីសំណាក់ឈ្មួញរកស៊ីទិញលក់ដី ខណៈគាត់ទៅហាមឃាត់គ្រឿងចក្រមិនឱ្យឈូសឆាយដីធ្លី។
អានបន្ត -
ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការដើម្បីបើកការស៊ើបអង្កេតដោះលែងអ្នកទោសនៅខេត្តស្ទឹងត្រែង
ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការចម្រុះមួយឡើង ក្រោយពីរកឃើញភាពមិនប្រក្រតីក្នុងសំណុំរឿងឆ្លងដែនដោយខុសច្បាប់ដែលតុលាការខេត្តស្ទឹងត្រែងសម្រេចដោះលែងទណ្ឌិតជនជាតិចិន៨នាក់ ឱ្យនៅក្រៅឃុំ។
អានបន្ត -
ពលរដ្ឋនៅក្រចេះស្នើឲ្យអាជ្ញាធរចុះត្រួតពិនិត្យដោយផ្ទាល់ ក្រោយអាជ្ញាធរបដិសេធថា ក្រុមហ៊ុនវៀតណាមមិនបានធ្វើឲ្យប៉ះពាល់ដីព្រៃនិងដីស្រែចម្ការពលរដ្ឋ
ពលរដ្ឋនាំទៅផ្ទះមេឃុំដើម្បីស្វែងរកដំណោះស្រាយ ស្ថិតនៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
អានបន្ត -
គ្រូបង្រៀននៅសាលាឈូកវ៉ា តវ៉ាជាថ្មីឲ្យដកនាយកនិងនាយករង ដោយចោទថាប្រើប្រាស់ថវិកាមិនត្រឹមត្រូវ
ក្រុមគ្រូបង្រៀន និងសិស្សនៅវិទ្យាល័យ ជាស៊ីមឈូកវ៉ា បានតវ៉ាជាថ្មីម្តងទៀត ដោយមានលើកជាបដាផង អំពាវនាវឲ្យក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធដកតំណែងនាយក និងនាយករងចេញពីសាលាមួយនេះ។ នាយក និងនាយករង បានរងការចោទប្រកាន់ថាបានប្រើប្រាស់ថវិកាសាលា និងថវិកាពីប្រភពផ្សេងទៀតសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។
អានបន្ត -
គណបក្សកម្លាំងជាតិប្រកាសជួបជុំអ្នកគាំទ្រជាង ១០០នាក់ទាមទារដោះលែងប្រធាននិងសមាជិករបស់ខ្លួន
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវអាជ្ញាធរចាប់ខ្លួនភ្លាមៗនៅពេលលោកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
អានបន្ត -
ក្រសួងវប្បធម៌ស្នើផលិតករលើបណ្តាញសង្គមកុំបង្កើតមាតិកាអសីលធម៌និងហិង្សាលើស្ត្រី
លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើផលិតករលើបណ្តាញសង្គម កុំបង្កើតមាតិកាអសីលធម៌ និងហិង្សាលើស្ត្រី ដែលជាទង្វើមិនល្អទាល់តែសោះ។ ការស្នើររបស់លោកស្រីនេត្រ ភូម៉ារី បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្រ្តីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម» នៅសាលអង្គរវត្ត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
អានបន្ត -
បក្សប្រឆាំងហៅលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ មិនបានឆ្លុះបញ្ចាំងពីភាពសេរីនិងយុត្តិធម៌ឡើយ
គណបក្សប្រឆាំងហៅលទ្ធផលនៃការបោះឆ្នោតអសកលអាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភាថា មិនទាន់មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ ពីព្រោះថ្នាក់ដឹកនាំនិងសកម្មជនមួយចំនួនរបស់បក្សប្រឆាំងត្រូវបានចាប់ខ្លួន និងខ្លះរងការបំភិតបំភ័យ ខណៈដែលគណបក្សប្រជាជនកម្ពុជាទទួលយកលទ្ធផលបោះឆ្នោត ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អានបន្ត -
របាយការណ៍ Central ថា សិទ្ធិសេរីភាពសហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង
នៅថ្ងៃអង្គារ ទី៤ មិថុនា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ « សង់ត្រាល់ » បានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា។ សង់ត្រាល់បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង តាមរយៈការគំរាមកំហែងគ្រប់រូបភាព។
អានបន្ត -
អង្គការសង់ត្រាល់រកឃើញថា ទិន្នន័យនៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា មិនឆ្លុះបញ្ចាំងការពិត
នាយករដ្ឋមន្រ្តី លោកហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មកររោងចក្រនាពេលកន្លងទៅ។
អានបន្ត -
សកម្មជនបរិស្ថានពហិការមិនចូលរួមសវនាការលើកទីពីរ ខណៈអាជ្ញាធរមូលដ្ឋានរារាំងអ្នកគាំទ្រមិនឱ្យចូលបន្ទប់សវនាការ
សកម្មជនបរិស្ថានចំនួន៥នាក់ ក្នុងចំណោម១០នាក់បានធ្វើពហិការមិនចូលរួមសវនាការ បន្ទាប់ពីអាជ្ញាធរបានដាក់របាំង ដើម្បីរារាំងអ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើននាក់មិនឲ្យចូលបរិវេណសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធ។ ជនជាប់ចោទទាំងនេះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០២១។
អានបន្ត