កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
រដ្ឋាភិបាលតម្រូវឲ្យមណ្ឌលថែទាំកុមារត្រូវសុំច្បាប់ និងបំពេញតាមស្តង់ដារ
ភ្នំពេញៈ រដ្ឋាភិបាលតម្រូវឲ្យមណ្ឌលថែទាំកុមារត្រូវតែសុំច្បាប់អនុញ្ញាតពីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាជាមួយនឹងការព្រមានចាត់វិធានការតាមច្បាប់ក្នុងករណីលួចលាក់ខណៈដែលគេរកឃើញថាមានមណ្ឌលរាប់រយត្រូវបានបង្កើតឡើងគ្រាន់តែជាមុខរបរដើម្បីរកលុយពីម្ចាស់ជំនួយ។ បញ្ញតិ្តមួយដែលចែងនៅក្នុងអនុក្រឹត្យដែលចេញកាលពីខែកញ្ញាបានកំណត់ឲ្យមណ្ឌលគ្មានច្បាប់ត្រូវចុះឈ្មោះក្នុងរយៈពេល ៦ ខែ។ អនុក្រឹត្យ «ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ» ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១១ ខែកញ្ញាមាន ៩ ជំពូក និង ២០ មាត្រាគឺចែងពីសមត្ថកិច្ចគ្រប់គ្រងការអនុញ្ញាតឲ្យដំណើរការមណ្ឌលកាតព្វកិច្ចមណ្ឌលប្រភេទកុមារដែលមានសិទ្ធិស្នាក់នៅមណ្ឌល ឬបញ្ឈប់ការស្នាក់នៅការដោះស្រាយវិវាទ និងទណ្ឌកម្មជាដើម។
-
គ្រូបង្រៀនទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែដល់១៥០០០០០រៀល
ក្រុមគ្រូបង្រៀនដែលអះអាងថាតំណាងឲ្យ២៣ខេត្ត រាជធានី ទាមទារឲ្យរដ្ឋាភិបាលផ្តល់ប្រាក់ខែយ៉ាងតិច១៥០០០០០រៀល ដោយអះអាងថាដើម្បីលើកម្ពស់អំណាចគ្រូបង្រៀននិងគុណភាពអប់រំនៅកម្ពុជាឲ្យប្រសើរជាងមុន។ ការទាមទារនេះធ្វើឡើងនៅក្នុងឱកាសទិវាគ្រូបង្រៀនពិភពលោក នៅព្រឹកថ្ងៃទី៥ ខែតុលា នេះដែលមានគ្រូបង្រៀនប្រមាណ៣០០នាក់នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មកពីស្ទើរគ្រប់ខេត្ត រាជធានី ប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មកពីខេត្តកំពង់ឆ្នាំង លោក ជួន ចាំ ឡើងថ្លែងលើវេទិកាថាការដែលពួកគាត់ប្រារព្ធទិវាគ្រូបង្រៀននេះ ដើម្បីក្រើនរំឭករដ្ឋាភិបាលឲ្យដឹងថាបច្ចុប្បន្នគ្រូបង្រៀនជួបការលំបាកខ្លាំងប្រឈមនឹងការខ្វះថវិកា។ លោកបន្តថារដ្ឋាភិបាលគួរយកចិត្តទុកដាក់ដល់គ្រូបង្រៀន ដោយផ្តល់ប្រាក់បៀវត្សសមរម្យ ដើម្បីលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូឲ្យខំបង្រៀនសិស្សបន្ថែមទៀត៖ “ប្រាក់ខែដែលតិច ចាយមិនគ្រប់ គុណភាពថ្នាក់សិស្សជាទុក្ខលំបាករបស់គ្រូបង្រៀន ដែលសិស្សានុសិស្សប្រលងធ្លាក់ច្រើន ធ្វើឲ្យគ្រូលំបាកចិត្ត។ ធម្មតាគ្រូបង្រៀនជាអាណាព្យាបាលទី២ អាណាព្យាបាលណាចង់ឲ្យកូនអាក្រក់ គឺចង់ឲ្យកូនល្អ ចង់ឲ្យជាប់ក៏ប៉ុន្តែប្រាក់ខែតិចធ្វើឲ្យគ្រូគ្មានពេលវេលាស្រាវជ្រាវ ខិតខំរកស៊ីក្រៅ ជួយប្រពន្ធកូន។ អ៊ីចឹងយើងគ្មានពេលវេលាស្រាវជ្រាវរកវិធីសាស្ត្របង្រៀនល្អៗជូនដល់សិស្សានុសិស្សទេ”។
-
ពលរដ្ឋមកពីសហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិលដង្ហែញត្តិទៅដាក់ជូនរដ្ឋសភា
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា នៅប៉ុន្មាននាទីមុននេះ ប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិលជាង១០០នាក់ ព្រមទាំងមានអ្នកចូលរួមជាង៥០០នាក់ បានជួបជុំគ្នាក្បែរស្ថានទូតរុស្ស៊ី ស្ថិតនៅសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។ ប្រភពបន្តថា ដោយថ្ងៃទី៥ តុលា នេះ ជាថ្ងៃទិវាប្រារព្ធលំនៅឋានពិភពលោកលើកទី៣០នោះ ប្រជាសហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិល បានជួបជុំគ្នាដង្ហែញត្តិយកទៅដាក់ជូនរដ្ឋសភា ដើម្បីឱ្យរដ្ឋសភាជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ និងគោរពសិទ្ធិលំនៅឋានរបស់ពលរដ្ឋផងដែរ ៕
-
តើអ្នកគាំទ្រឱ្យកម្ពុជាមានច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដែរឫទេ?
ភ្នំពេញ៖ អ្នកស្រឡាញ់ភេទដូចគ្នា សម្តៅលើបុរសស្រឡាញ់បុរស ស្ត្រីស្រឡាញ់ស្ត្រីដូចគ្នា ប្រាថ្នាចង់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា មិនមែនមានតែនៅក្នុងសង្គមបរទេសផ្សេងៗនោះទេ នៅក្នុងសង្គមកម្ពុជាក៏មានខ្លះដែរ ប៉ុន្តែបញ្ហាប្រឈមខ្លាំងបំផុតនៃស្នេហាបែបអាថ៌កំបាំងភេទដូចគ្នានេះ តែងមានការបន្តុះបង្អាប់រិៈគន់ សង្គមមនុស្សមិនសូវឱ្យតម្លៃ ចោទថាខុសទំនៀមទម្លាប់ប្រពៃណីជាដើម។ ទន្ទឹមគ្នានេះ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ចង់ឱ្យកម្ពុជាមានច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដើម្បីបំពេញបំណងប្រាថ្នាស្នេហាភេទដូចគ្នាដែលមាននិស្ស័យពីធម្មជាតិ ព្រមទាំងការពារពួកគេពីការរិៈគន់ផ្សេងៗ។
-
ពលរដ្ឋជិត១០០សហគមន៍ឡើងមកភ្នំពេញជួបជុំដាក់ញត្តិរកដំណោះស្រាយដីធ្លី
ពលរដ្ឋមកពីសហគមន៍ជិត១០០នៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាលខេត្តបានជួបជុំគ្នានៅព្រឹកថ្ងៃចន្ទទី០៥តុលានេះ បំណងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធដើម្បីជួយរកដំណោះស្រាយដីធ្លីជូនពួកគាត់ ក្នុងឱកាសទិវាសិទ្ធលំនៅដ្ឋានពិភពលោក។ ពលរដ្ឋជាច្រើនរយនាក់ដែលបានឡើងមកភ្នំពេញសុទ្ធតែអះអាងថា ពួកគាត់គឺជាជនរងគ្រោះពីការរំលោភបំពានដីធ្លីពីក្រុមហ៊ុនដោយគ្មានទទួលបានសំណងជាមួយនិងការបណ្ដេញចេញ។ រដ្ឋសភាជាតិ ក្រសួងមហាផ្ទៃ ក្រសួងដែនដី សាលារាជធានីភ្នំពេញ និង ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាគោលដៅដែលពលរដ្ឋមកពីសហគមន៍នានាមានបំណងយកញត្តិទៅប្រគល់ជូនដើម្បីឲ្យស្ថាប័នទាំងនេះរកដំណោះស្រាយជូនពួកគាត់។ ខ្លឹមសារតែមួយដែលមានចារនៅក្នុងញត្តិត្រូវបានតំណាងសហគមន៍ដាក់ទៅកាន់រដ្ឋសភាមុនគេ។
-
ក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ ជនរងគ្រោះទំនាស់ដីធ្លីត្អូញត្អែរអំពីទុក្ខលំបាក
ភ្នំពេញ—សំឡេងត្អូញត្អែរ និងសម្រែករបស់ជនរងគ្រោះដោយការបណ្តេញចេញពីដីធ្លី និងផ្ទះសម្បែងទាំងបង្ខំ និងជនរងគ្រោះទំនាស់ដីធ្លីក្នុងប្រទេសកម្ពុជា ត្រូវបានបន្លឺឡើងសារជាថ្មី នាមុខវិមានរដ្ឋសភាកាលព្រឹកថ្ងៃច័ន្ទនេះ។ យ៉ាងហោចណាស់មានសកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស ព្រះសង្ឃ ជនរងគ្រោះដោយសារទំនាស់ដីធ្លី និងការបណ្តេញពីលំនៅដ្ឋាន១.០០០នាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ នារាជធានីភ្នំពេញ។ ជនរងគ្រោះភាគច្រើនបានសម្តែងពីកង្វល់ និងទុក្ខលំបាករបស់ខ្លួនបន្ទាប់ពីត្រូវបានគេបណ្តេញចេញដោយបង្ខំ ហើយពួកគេបានស្នើឲ្យរដ្ឋសភា និងក្រសួងពាក់ព័ន្ធជួយដោះស្រាយបញ្ហារបស់គាត់ និងបញ្ឈប់ការបណ្តេញចេញក្នុងប្រទេសកម្ពុជា។
-
ពលរដ្ឋ១២គ្រួសារនៅខេត្តក្រចេះបារម្ភខ្លាចបាត់បង់ដីធ្លីអាស្រ័យផល
ពលរដ្ឋ ១២គ្រួសាររស់នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បារម្ភពីការរំលោភដីធ្លីអាស្រ័យផលដោយមនុស្សមួយក្រុម ដែលអ្នកមានអំណាចនៅពីក្រោយខ្នង។ ការបារម្ភនេះ កើតឡើងស្របពេលដីធ្លីអាស្រ័យផលអ្នកភូមិចំនួន ១២គ្រួសារ ធ្លាប់គ្រប់គ្រងជាច្រើនឆ្នាំមកហើយ ត្រូវបានអ្នកមានអំណាចមកដាំដំណាំ និងបាញ់ថ្នាំកំណត់ព្រំដី ដោយសំអាងថា ជាដីរបស់ខ្លួន។ ពលរដ្ឋរស់នៅភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ករណីអ្នកមានអំណាចរំលោភយកដីពួកគាត់ ១២គ្រួសារ។ តំណាងពលរដ្ឋ លោក ទេស ឆុន ចោទប្រកាន់ថា បុរសឈ្មោះ រស់ ថា មានមហិច្ឆតារំលោភយកដីធ្លីអាស្រ័យផលពលរដ្ឋចំនួន ៣៩ហិកតារ ឋិតនៅភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល។ លោកថា បុរសឈ្មោះ រស់ ថា ព្រមទាំងបក្ខពួកមួយចំនួនទៀត មានខ្នងបង្អែកងារជាឯកឧត្តមឈ្មោះ វ៉ា សារឿន នៅពីក្រោយខ្នងនៃសកម្មភាពរំលោភយកដីពលរដ្ឋ ហើយបានលួចដាំដំណាំលើដីពលរដ្ឋ និងបាញ់ថ្នាំក្រហមកំណត់ព្រំដីជាក់ស្តែង ថាជាដីរបស់ខ្លួន។ លោកបញ្ជាក់ថា បុរសឈ្មោះ រស់ ថា ក៏បានដាក់ពាក្យប្ដឹងពលរដ្ឋទៅអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ដោយចោទពលរដ្ឋវិញថា មកអាស្រ័យផលលើដីរបស់ខ្លួនទៅវិញកាលពីដើមឆ្នាំ២០១៥។ លោកកត់សម្គាល់ថា ដីធ្លីអាស្រ័យផលប្រភេទជាដីចម្ការ ដែលពលរដ្ឋចំនួន ១២គ្រួសារ ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ២០០២ ព្រមទាំងមានលិខិតទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានផងដែរ៖ «ដៃស្តាំរបស់ វ៉ា សារឿន ហ្នឹង រស់ ថា គេថាឯកឧត្តមផ្កាយពីរ។ គាត់ចង់បានដីចម្ការប្រជាជនទាំងអស់ហ្នឹង។ យកអំណាចមកគាបសង្កត់រំលោភយករបស់ប្រជាជនទាំងអស់ អយុត្តិធម៌អត់ត្រឹមត្រូវទេ»។
-
រដ្ឋាភិបាលចេញអនុក្រឹត្យរឹតបន្តឹងមណ្ឌលថែទាំកុមារ
រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ ដើម្បីរៀបចំមណ្ឌលទាំងអស់ឲ្យមានស្តង់ដារនិងបង្ការភាពមិនប្រក្រតីនានាដែលធ្លាប់កើតឡើងកាលពីកន្លងមក។ អនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថាអនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ការពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងមណ្ឌលថែទាំងកុមារនិងការពារឧត្តមប្រយោជន៍កុមារ។ អនុក្រឹត្យបានតម្រូវឲ្យរូបវន្តបុគ្គលឬនីតិបុគ្គលដែលបង្កើតមណ្ឌលថែទាំកុមារ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលលក្ខខណ្ឌអនុញ្ញាតតម្រូវឲ្យមណ្ឌលមានប្រភពធនធានថវិកា ធនធានមនុស្ស សមត្ថភាពថែទាំ ក្រមសីលធម៌និងមានទីតាំងភូមិសាស្រ្តនៅតំបន់គោលដៅចាំបាច់។ បើតាមអនុក្រឹត្យ មណ្ឌលថែទាំកុមារតម្រូវឲ្យមានសុំណុំឯកសារពាក់ព័ន្ធផ្សេងៗរបស់កុមារ វិធានការ បទបញ្ជាផ្ទៃក្នុងនិងត្រូវធ្វើរបាយការណ៍អំពីករណីរំលោភបំពានលើកុមារនៅក្នុងមណ្ឌលមកក្រសួង មន្ទីរខេត្តក្នុងរយៈពេល៤៨ម៉ោងយ៉ាងយូរ។ អនុក្រឹត្យបញ្ជាក់ថាក្នុងករណីមិនគោរពតាមប្បញ្ញត្តិនៃអនុក្រឹត្យ មណ្ឌលនឹងត្រូវព្រមានលាយលក្ខណ៍អក្សរ ផ្អាកសកម្មភាពបណ្តោះអាសន្ននិងដកហូតលិខិតអនុញ្ញាតជាស្ថាពរ។
-
អាជ្ញាធរខេត្តរតនគិរីដោះស្រាយជម្លោះដីធ្លីរវាងសហគមន៍និងក្រុមហ៊ុនចាងលី
ក្រុមមន្ត្រីពាក់ព័ន្ធនៃអាជ្ញាធរស្រុកអណ្ដូងមាស បានសម្រេចចុះដោះស្រាយការតវ៉ារបស់ពលរដ្ឋជនជាតិដើមភាគតិចភូមិដាល ឃុំញ៉ាង ដែលបានចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ចាង លី ថាបានឈូសឆាយព្រៃស្រោង ព្រៃគោរពបូជា ព្រៃការពារ និងព្រៃកប់សពសហគមន៍។ ចំណែកអ្នកភូមិ បដិសេធមិនទទួលយកការវាស់វែងដីជាលក្ខណៈគ្រួសារឡើយ។ អាជ្ញាធរស្រុកអណ្ដូងមាស បានសម្រេចឲ្យសហគមន៍បោះបង្គោលបង្ហាញតំបន់ព្រៃអភិរក្សរបស់ខ្លួន ដើម្បីអាជ្ញាធរជំនាញចុះវាស់វែងធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្ត សម្រេចកាត់ដីនោះជូនប្រជាពលរដ្ឋតាមការទាមទារ ឬយ៉ាងណា។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបដិសេធមិនទទួលយកការវាស់វែងដីជាលក្ខណៈគ្រួសារ តាមរយៈក្រុមសមត្ថកិច្ចចម្រុះ មានមន្ត្រីព្រៃឈើ មន្ត្រីភូមិបាល និងអាជ្ញាធរមូលដ្ឋាន បានចុះវាស់វែងដីជូនប្រជាពលរដ្ឋកាលពីចុងខែកញ្ញា។ អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ កត់សម្គាល់ថា កន្លងទៅ ការទាមទាររបស់សហគមន៍មិនបានកំណត់ជាក់លាក់ពីតំបន់ដីដែលអ្នកភូមិតវ៉ា ហេតុនេះក្រុមជំនាញពិបាកស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ ទាក់ទិនដីដែលអ្នកភូមិអះអាងថា ក្រុមហ៊ុនបានរំលោភ។ លោកបន្តថា សមត្ថកិច្ចជំនាញរង់ចាំការសម្រេចជាក់លាក់របស់សហគមន៍ ដែលប្រជុំឯកភាពគ្នាកំណត់ទីតាំងព្រំដីដែលសហគមន៍ទាមទារ ដើម្បីសមត្ថកិច្ចជំនាញវាស់វែងធ្វើពង្រាងផែនទីដី ហើយធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្តសម្រេច៖ «ឥឡូវយើងកំពុងធ្វើរួមឲ្យគាត់ហើយ ឲ្យគាត់ចង្អុលមកធ្វើយ៉ាងម៉េច បន្ថែមមកកន្លែងណាដែលថាអារក្ស យើងកាត់ឲ្យគាត់ ឬស្នើសុំយ៉ាងម៉េច? ជំហានទី១ យើងធ្វើតាមសំណូមពរគាត់ឲ្យគាត់កំណត់មក ព្រោះយើងមិនងាយដើរទេព្រៃហ្នឹង»។
-
ប្រជាពលរដ្ឋតវ៉ាទាមទារឲ្យបញ្ឈប់ការបណ្តេញចេញ
ប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្តុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ ដោយជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ការរឹបអូសយកដីមិនផ្តល់សំណងសមរម្យ។ នៅព្រឹកវេលាម៉ោង៧និង៣០នាទីនេះ ប្រជាពលរដ្ឋរួមមានអ្នករងគ្រោះដោយសារដីធ្លី ព្រះសង្ឃ តំណាងអង្គការសង្គមស៊ីវិល សហជីពនិងសមាគម បានប្រមូលផ្តុំគ្នានៅក្បែរស្ថានទូតរុស្ស៊ី។ តាមគម្រោង ពួកគេនឹងដង្ហែក្បួនទៅកាន់រដ្ឋសភាជាតិ ក្រសួងមហាផ្ទៃ ក្រសួងដែនដីនិងនគររូបនីយកម្មនិងសំណង់និងសាលារាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅ ស្ថាប័នទាំងនោះ។
-
ស្ថានភាពរំលោភសិទ្ធិមនុស្សពីកម្លាំងប្រដាប់អាវុធនិងអ្នកមានអំណាចនៅឧត្តរមានជ័យ
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល កំពុងមានកង្វល់ពីការរំលោភសិទ្ធិមនុស្សជាច្រើនទម្រង់ពីកម្លាំងប្រដាប់អាវុធ និងអ្នកមានអំណាច នៅខេត្តឧត្តរមានជ័យ។ ការរំលោភសិទ្ធិមនុស្សទាំងនោះ រួមមានកម្លាំងប្រដាប់អាវុធប្រើអំពើហិង្សាទៅលើជនស៊ីវិល សកម្មជនការពារព្រៃឈើរងការគំរាមកំហែង ព្រមទាំងការចាប់ខ្លួនអ្នកភូមិដាក់ពន្ធនាគារ ដោយសារតែទំនាស់ដីធ្លីជាដើម។ សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ឱ្យដឹងថា ក្នុងរយៈពេល ២-៣ខែចុងក្រោយនេះ ការរំលោភសិទ្ធិមនុស្សពីក្រុមអ្នកមានអំណាចបានកើតមានជាច្រើនករណី នៅខេត្តឧត្តរមានជ័យ ដែលជាខេត្តមួយមានព្រំប្រទល់ជាប់គ្នានឹងខេត្តប៊ូរីរ៉ាំ (Buriram) ខេត្តសុរិន្ទ (Surin) និងខេត្តស៊ីសាកេត (Sisaket) របស់ថៃ។ ការរំលោភសិទ្ធិទាំងនោះមានដូចជា ការចាប់ខ្លួនប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ប៉ុន្តែអាជ្ញាធរអនុវត្តច្បាប់មិនស្មើភាព កម្លាំងប្រដាប់អាវុធវាយតប់ទៅលើបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល និងកងទាហាន ព្រមទាំងអ្នកមានអំណាចខ្លះ គំរាមកំហែងទៅលើប្រជាសហគមន៍ការពារព្រៃឈើនៅពេលពួកគេយកគ្រឿងចក្រទៅឈូសបំផ្លាញព្រៃ ដើម្បីរំលោភយកដីជាដើម។
-
លោក សម រង្ស៊ី សង្ឃឹមថាការបោះឆ្នោតសភាឆ្នាំ២០១៨ នឹងដូចការបោះឆ្នោតឆ្នាំ១៩៩៣ដែលរៀបចំឡើងដោយ អ.ស.ប
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិសង្ឃឹមថាការបោះឆ្នោតនៅឆ្នាំ២០១៨ អាចជាការបើកទំព័រប្រវត្តិ សាស្ត្រថ្មីមួយទៀត ដូចការបោះឆ្នោត ឆ្នាំ១៩៩៣ ដែលអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិបានរៀប ចំឡើង ដោយលោកពណ៌នាថាការបោះឆ្នោតគ្រានោះបានប្រព្រឹត្តទៅត្រឹមត្រូវនិងយុត្តិធម៌។ ការលើកឡើងរបស់លោក សម រង្ស៊ី ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយស្តីពី«ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ» របស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងនៅសណ្ឋាគារ អ៊ីមភើរៀល នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥នេះ។ លោក សម រង្ស៊ី បានថ្លែងថា៖ "មានការបោះឆ្នោតត្រឹមត្រូវ ដូចការបោះឆ្នោតសម័យអង្គការសហប្រជាជាតិម្តងគត់នោះ តែយើងជឿជាក់ ត្រូវតែខិតខំទាំងអស់គ្នា ឲ្យមានការបោះឆ្នោតត្រឹមត្រូវម្តងទៀត ២៥ឆ្នាំក្រោយ គឺឆ្នាំ២០១៨ នឹងមានការបោះឆ្នោតត្រឹមត្រូវដែលយើងអាចទទួលយកបាន ឆ្លុះបញ្ចាំងពីឆន្ទៈរាស្ត្រ"។
-
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ មិនឲ្យសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ នៅក្រៅឃុំទេ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០៨ៈ៤៥នាទីព្រឹក ថ្ងៃទី០២តុលានេះ លោកចៅក្រម រស់ ពិសិដ្ផ និង លោក សៀង សុខ ព្រះរាជអាជ្ញារងអម នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿងក្តីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ពាក់ព័ន្ធករណីសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ។ នៅវេលាម៉ោង ០៩ៈ២៥នាទីព្រឹកនេះតំណាងអយ្យការបានស្នើឲ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បន្តឃុំខ្លួនជនជាប់ចោទលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដើម្បីទុកឲ្យសាលាដំបូងរាជធានី ជំនុំជម្រះតាមច្បាប់ ដោយសារសំណុំរឿងនេះបានបិទការស៊ើបសួរ និងបញ្ជូនទៅធ្វើការជំនុំជម្រះរួចហើយ។
-
ប្រជាពលរដ្ឋ ២ក្រុម លើកគ្នាតវ៉ាមុខនៅមុខសាលាខេត្តបន្ទាយមានជ័យ ករណីដីធ្លី
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ មានប្រជាពលរដ្ឋ២ក្រុម ១ក្រុម មកពីក្រុងសិរីសោភ័ណ និងមួយក្រុមទៀត មកពីស្រុកអូរជ្រៅ បានលើកគ្នាមកដល់ខាងមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបាតុកម្មតវ៉ាទាមទារឲ្យអភិបាលខេត្តជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី។ ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមប្រជាពលរដ្ឋមកពីស្រុកអូរជ្រៅមានចំនួន ៣១០គ្រួសារ បាននាំគ្នាកាន់បដាស្រែកតវ៉ាសុំឱ្យជួយអាជ្ញាធរជួយពន្លឿនឱ្យបានឆាប់ ពាក់ព័ន្ធរឿងទំហំដីចំនួន ២០៧៦ហិកតារបស់ពួកគាត់ ដែលត្រូវបានគេរំលោភយក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូរចំរើន ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ហើយមួយក្រុមទៀតមកពីភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក៏នាំគ្នាតវ៉ារឿងដីធ្លីផងដែរ បន្ទាប់ពីមានមន្ត្រីយោធា២រូប បានរំលោភយក។ ទន្ទឹមនឹងនោះ មន្ត្រីយោធាខាងលើបានបិទផ្លូវមិនពួកគាត់ឆ្លងកាត់ទៅមកបានទៀត ដូច្នេះទើបពួកគាត់សុំឱ្យអាជ្ញាធរខេត្តជួយដោះស្រាយ។
-
បើCNRPឈ្នះឆ្នោតនឹងរៀបចំតុលាការឯករាជ្យ ដើម្បីដោះស្រាយបញ្ហាអ្នកមានធ្វើបាបពលរដ្ឋ
លោក សម រង្ស៊ី បានបកស្រាយអំពីគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិចំពោះអ្នកមាន។ លោកមេបក្សប្រឆាំង បានប្រកាសថា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខ គណបក្សនេះ នឹងរៀបចំឲ្យមានតុលាការឯករាជ្យ ដើម្បីរកយុត្តិធម៌នជូនពលរដ្ឋដែលរងទុក្ខដោយសារអ្នកមានមិនត្រឹមត្រូវ។ លោក សម រង្ស៊ី អះអាងថា គណបក្សសង្គ្រោះជាតិ ចាត់ទុកអ្នកមានដែលរកស៊ីដោយសុចរិត គឺជាអ្នកមានគំរូ និងគួរគោរព។
-
ប្រធាន គ.ជ.ប ថាការជ្រើសរើសអគ្គលេខាធិការថ្មីអាចនឹងធ្វើនៅឆ្នាំក្រោយ
ប្រធានគណៈកមា្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ឲ្យដឹងថាការជ្រើសរើសអគ្គលេខាថ្មីសម្រាប់ស្ថាប័ននេះ អាចនឹងចាប់ផ្តើមធ្វើឡើងនៅដើមឆ្នាំក្រោយ គឺបន្ទាប់ពីបញ្ចប់ឯកសារផ្លូវច្បាប់មួយចំនួន។ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ប្រាប់វីអូឌី(VOD)កាលពីថ្ងៃព្រហស្បតិ៍ថាការរៀបចំជ្រើសរើសអគ្គលេខាធិការថ្មីនឹងចាប់ផ្តើមក្រោយពេលធ្វើសមាហរណកម្មមន្ត្រីដែលកំពុងបម្រើការនៅអគ្គលេខាធិការដ្ឋានគ.ជ.ប និងអគ្គលេខាធិការដ្ឋានរបស់ស្ថាប័ននៅតាមរាជធានីខេត្ត ឲ្យទៅជាក្រមខណ្ឌមន្ត្រីរាជការ។ លោកថា៖ “ក្រៅពីធ្វើសមាហរណកម្មហើយ ព្រោះក្នុងសមាហរណកម្មនេះត្រូវចេញសេចក្តីសម្រេចមួយទៀត ស្តីពីភារកិច្ចនិងរចនាសម្ព័ន្ធនៃអគ្គលេខាធិការដ្ឋាន យើងដំឡើងដល់៨ ហើយមានប៉ុន្មានការិយាល័យ មានច្បាប់ណាខ្លះ បានយើងសមាហរណកម្មបញ្ចូលទៅក្នុងរចនាសម្ព័ន្ធហ្នឹង”។
-
សហជីពភាគច្រើនយល់ព្រមបញ្ចុះការកំណត់ប្រាក់ឈ្នួលកម្មករពី១៦៨មក១៦៣ដុល្លារ
សហជីពធំៗភាគច្រើនបានយល់ព្រមក្នុងការបញ្ចុះប្រាក់ឈ្នួលអប្បបរមារបស់កម្មករវាយនភ័ណ្ឌសម្លៀកបំពាក់និងផលិតផលស្បែកជើងឆ្នាំ២០១៦ពី១៦៨ដុល្លារមក១៦៣ដុល្លារ ក្រោយពីមានការពិភាក្សាជាបន្តបន្ទាប់ជាមួយភាគីតំណាងរោងចក្រនិងក្រសួងការងារ។ កាលពីពេលថ្មីៗនេះ សហជីពធំៗចំនួន១៤បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្រេចជាឯកច្ឆន្ទកំណត់យកតួលេខប្រាក់ឈ្នួលគោលអប្បបរមាចំនួន១៦៨ដុល្លារ ដើម្បីចរចាជាមួយភាគីរដ្ឋាភិបាលនិងតំណាងនិយោជក។ ក្រោយពីបញ្ចប់កិច្ចប្រជុំនៅថ្ងៃសុក្រនេះ ប្រធានសហភាពសហជីពកម្ពុជាលោកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់វីអូឌី(VOD)ថាការពិភាក្សាមិនទាន់បញ្ចប់នៅឡើយទេ ដោយលោកស្រីថានឹងបន្តទៅរសៀលថ្ងៃចន្ទសប្តាហ៍ក្រោយបន្តទៀត។ លោកស្រីបន្តថាសហជីពភាគច្រើនបានយល់ព្រមបញ្ចុះពី១៦៨ដុល្លារមក១៦៣ដុល្លារ ដោយមានតែសហជីពពីរបីប៉ុណ្ណោះប្រកាន់ជំហរមិនបញ្ចុះតួលេខ។ ទោះជាយ៉ាងណាលោកស្រីបញ្ជាក់ថាជំហររបស់សហជីពលោកស្រីគឺនៅតែ១៦៨ដុល្លារ ដែលលោកស្រីថានេះជាមូលដ្ឋានប្រាក់ឈ្នួលសម្រាប់ការរស់នៅរបស់កម្មករ។ លោកស្រីបញ្ជាក់ថា៖ “ខ្ញុំតាំងពីដើមមកគឺនៅប្រកាន់ជំហរ១៦៨ជាជំហរចុងក្រោយ”។
-
សមាជិកព្រឹទ្ធសភាបញ្ជូនខ្លួនចូលសវនាការពាក់ព័ន្ធនឹងការចោទប្រកាន់ប្រើឯកសារក្លែងក្លាយ
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ ខណៈតុលាការកំពុងបើកសវនាការជំនុំជម្រះក្តីពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកប្រើប្រាស់ឯកសារក្លែងក្លាយលើបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ នៅព្រឹកថ្ងៃសុក្រនេះ តុលាការបានបើកសវនាការលើសំណុំរឿងនេះ ក្រោយពីបញ្ចប់ការសាកសួរ។ លោក ហុង សុខហួរ ត្រូវបានបញ្ជូនពីពន្ធនាគារព្រៃស ដើម្បីចូលរួមសវនាការនេះ។
-
ម៉ុងតាញ៉ាវៀតណាម១០នាក់ថ្មីទៀតចូលមកដល់កម្ពុជា
ក្រុមម៉ុងតាញ៉ា ពីរក្រុមផ្សេងគ្នាបានបន្តរត់ចេញពីប្រទេសវៀតណាម ដើម្បីស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួនផ្នែកនយោបាយនៅកម្ពុជា។ ទាក់ទងករណីនេះ មន្ត្រីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងភ្នំពេញ អះអាងថា មានជនភៀសខ្លួនមួយក្រុមមានគ្នា ៩នាក់ ដែលបានទៅដល់ក្រុងភ្នំពេញ កាលពីដើមសប្ដាហ៍ ត្រូវមន្ត្រីនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ បដិសេធមិនទទួលចុះឈ្មោះកំណត់អត្តសញ្ញាណពួកគេទេ។ ប្រជាពលរដ្ឋជនជាតិដើមភាគតិចខ្មែររស់នៅជាប់ព្រំដែនប្រទេសវៀតណាម ក្នុងខេត្តរតនគិរី ឲ្យដឹងថា ក្រុមទី១ មានគ្នា ៩នាក់សុទ្ធសឹងតែជាបុរសបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ ដោយមធ្យោបាយផ្ទាល់ខ្លួន និងមួយក្រុមទៀតមានគ្នាម្នាក់ឯង បានឆ្លងដែនចូលមកខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែកញ្ញា។ អ្នកភូមិដែលសុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា ជនភៀសខ្លួនទាំងពីរក្រុមកំពុងឋិតក្នុងសភាពភ័យខ្លាចអាជ្ញាធរកម្ពុជា ចាប់បញ្ជូនពួកគេទៅឲ្យអាជ្ញាធរវៀតណាម ប្រសិនអាជ្ញាធររកឃើញកន្លែងលាក់ខ្លួនពួកគេ។
-
អ្នកការទូត៧ប្រទេសនៃសហភាពអឺរ៉ុបបញ្ចប់ដំណើរទស្សនកិច្ចស្វែងយល់ពីបញ្ហាប្រឈមនៅខេត្តកោះកុង
សមាជិកអ្នកការទូត៧ប្រទេសនៃសហភាពអឺរ៉ុប បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ទៅកាន់ខេត្តកោះកុងនៅថ្ងៃព្រហស្បតិ៍នេះ។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានានៅខេត្តកោះកុង រួមមានបញ្ហា សិទ្ធិមនុស្ស ការធ្វើចំណាកស្រុក និងបញ្ហាជម្លោះដីធ្លីជាដើម។ នេះគឺជាដំណើរទស្សនកិច្ចលើកទី៣ក្នុងរយៈពេលតែមួយខែ របស់អ្នកកាទូតអន្តរជាតិ និងអ្នកជំនាញសិទ្ធិមនុសអង្គការសហប្រជាជាតិលោកស្រី រ៉ូណាស្មីត ទៅកាន់ខេត្តភាគខាងលិចនៃទីក្រុងភ្នំពេញ។ នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់សមាជិកអ្នកការទូតទាំង៧ប្រទេសនៃសហភាពអឺរ៉ុបនាថ្ងៃព្រហស្បតិ៍ទី១ខែតុលានេះ ពួកគេបានធ្វើដំណើរទៅដល់ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ នៅទីនោះសមាជិកអ្នកការទូតទាំង៧ប្រទេស រួមមាន ប្រទេសបែលហ្ស៊ិក សាធារណរដ្ឋឆែក, អាល្លឺម៉ង់, ហ្វាំងឡង់ បារាំង ហូឡង់ និងប្រទេសស៊ុយអែត បានជួបសំណេះសំណាលជាមួយតំណាងយុវជននិងប្រជាពលរដ្ឋនៅក្នុងតំបន់អារ៉ែង ជាទីដែលធ្លាប់មានការប្រឆាំងយ៉ាងខ្លាំងខ្លា ទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គីសនីស្ទឹងជាយអារ៉ែង រហូតដល់រដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលទៅវិញ និងរហូតដល់មានការបណ្តេញប្រធានអង្គការចលនាមាតាធម្មជាតិលោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ជនជាតិអេស្បាញចេញពីប្រទេសកម្ពុជាយ៉ាងចម្រូងចម្រាស់ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ។