កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ​កម្មករ​ព្រមាន​ដុត​រោងចក្រ ដោយសារ​ថៅកែ​រត់ចោល​មិន​បាន​ទូទាត់​សំណង​​

    កម្មករ​ជាង​១០០​នាក់ ​ដែល​ថៅកែ​រត់​ចោល​នោះ បាន​នាំគ្នា​តវ៉ា​ដុត​កង់ឡាននៅ​មុខ​រោងចក្រ​ដេរខោ​ខោ​ប៊ូ​យឈ្មោះ​ ធាន​ធាន ស្ថិតក្នុង​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា​នេះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយលើ​ប្រាក់ខែ​ចុងក្រោយ​។ ​កម្ម​ការ​នី ឌុ​ត សុភ័ក្ត្រ ដែល​ចូលរួម​ការតវ៉ា​នេះបានឲ្យដឹងថា កម្មករ​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលា​ការខេត្តកណ្តាល បន្ទាប់​ពី​ថៅកែ​រោងចក្របាន​លួច​រត់ចោល​កម្មករ ហើយ​តុលាការបាន​ចេញ​ដីកា ឲ្យ​ដាក់​លក់ឡៃ​ឡុង​នូវ​សម្ភារ​រោងចក្រ ដើម្បី​យកប្រាក់​ទូទាត់​ឲ្យ​កម្មករ​។ ​ក៏ប៉ុន្តែបើ​តាម​កម្ម​ការ​នី​រូបនេះ ជាង​មួយខែ​បន្ទាប់ពី​មាន​ដីកា​ពី​តុលាការ គឺ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​ជូន​កម្មករ​នៅឡើយ​ទេ​។​ កញ្ញាបញ្ជាក់ថា៖ "ឥឡូវ​នេះ​ជាង​មួយ​ខែហើយ មួយ​ខែ​ជិត​ពីរខែហើយ ចូលក្បាលពីរ​ខែ​ហើយ គាត់​អត់​មាន​ធ្វើអីបានទេ។ ពួក​ខ្ញុំ​ទូរស័ព្ទទៅសួរ​គាត់​ព្រឹក​មិញ គាត់​ថា គាត់​អត់​ទាន់​ធ្វើ​អី​បាន​ផង ហើយ​គាត់​សន្យាជាមួយ​ពួក​ខ្ញុំ​ តាំងពីថ្ងៃ​អង្គារសប្តាហ៍មុន គាត់ថា​ គាត់ជួ​យចុះមក​ថ្ងៃចន្ទហ្នឹង គាត់​ជួយសម្រេច​ឲ្យ​បាន​ថ្ងៃចន្ទហ្នឹង។ ហើយ​ឥឡូវ Call ទៅគាត់​ គាត់​បិទ​ទូរស័ព្ទ​។ គាត់​លើក​និយាយ​មួយមាត់ គាត់​ថា​មិន​ទាន់​បាន​ធ្វើអី ហើយ​គាត់​បិទទូរស័ព្ទរបស់​គាត់ លែង​និយាយជាមួយ​កម្មករ​។ អ៊ីចឹងពួក​ខ្ញុំ​គិតថា មាន​តែធ្វើ​វិធីអស់ហ្នឹងហើយ​"។

  • ពល​ការិនី​ខ្មែរ​រងគ្រោះ​នៅ​ម៉ាឡេស៊ី២នាក់​ទៀត នឹង​បញ្ជូនមក​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក

    ពល​ការិនី​ខ្មែរ២នាក់​ទៀត ដែល​ត្រូវបាន​មេខ្យល់​នាំទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ជួបប្រទះ​នឹង​លំបាក​ក្នុង​ការងារ នឹងត្រូវ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ នៅ​ម៉ោង៧ និង ៣៥នាទី​ព្រឹក​ថ្ងៃទី០១ កញ្ញា ក្រោយពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ជួយសង្គ្រោះ។ នេះ​បើតាម​លិខិត​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី៣១ សីហា ។ បើតាម​លោក ជុំ សុន្ទរី នារី​ខ្មែរ​ទាំង​ពីររូប​នឹង​ត្រឡប់​មកដល់​កម្ពុជា​នៅ​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ តាម ជើងយន្តហោះ AK 536 វេលា​ម៉ោង ៧ និង៣៥ នាទី ព្រឹក នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ក្រសួងការបរទេស អំពាវនាវ​ដោយ​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​នារី​ខ្មែរ ដែល​ងាយ​រងគ្រោះ ត្រូវធ្វើ​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក អូសទាញ បញ្ចុះបញ្ចូល​ពី​សំណាក់​មេខ្យល់ ដែលមាន​គំនិត​ទុច្ចរិត​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ប៉ុនប៉ង​នាំ​បងប្អូន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ដោយ​ភូតកុហក ថា នឹង​ទទួលបាន​ប្រាក់ខែ​ច្រើន៕

  • គ.ជ.ប ផ្សព្វផ្សាយ​តារាង​ឈ្មោះ​ឃុំ​សង្កាត់​និង​ភូមិ​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ផ្សព្វផ្សាយ​តារាង​ឈ្មោះ​ឃុំ​សង្កាត់ និង​ចំនួន​ភូមិ សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ចាប់​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ គ.ជ.ប នឹង​ធ្វើ​ការ​ដើម្បី​កែ​សម្រួល និង​ចែង​នៅ​ក្នុង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​រៀបចំ​បញ្ជី​ថ្មី។ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ សីហា ថា ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ នឹង​ធ្វើ​នៅ​តាម​ឃុំ​សង្កាត់​ចំនួន​២៥ ដោយ​ក្នុង​នោះ​ឃុំ​សង្កាត់​ខ្លះ​ជ្រើសរើស​យក ១​ភូមិ ឃុំ សង្កាត់ ខ្លះ​ជ្រើសរើស​យក ២​ភូមិ និង​ឃុំ​សង្កាត់ ខ្លះ​ទៀត​ជ្រើសរើស​យក ៣​ភូមិ ដែល​ជា​កន្លែង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ លោក ហង្ស ពុទ្ធា បន្ត​ថា គោល​បំណង​នៃ​ការ​ផ្សព្វផ្សាយ​នៅ​ពេល​នេះ គឺ​លោក​ចង់​ឲ្យ​មាន​ការ​ចូលរួម​របស់​អ្នក​សង្កេត​ការណ៍ ហើយ​ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ គឺ​ដើម្បី​សាកល្បង​នូវ​បច្ចេកវិទ្យា​ថ្មី រក​ពី​ចំណុច​សកម្ម និង​អសកម្ម។ ទន្ទឹម​នឹង​គ្នា​នេះ ក៏​នឹង​ត្រូវ​ដឹង​ថា តើ​ការ​សាកល្បង​តាម​បែប​បច្ចេកវិទ្យា​ថ្មី​ជាមួយ​អាជ្ញាធរ ប្រព្រឹត្ត​ទៅ​យ៉ាង​ណា? រីឯ​ឥរិយាបថ និង​ការ​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ ជួប​បញ្ហា​អ្វី​ខ្លះ? លោក ហង្ស ពុទ្ធា៖ «បន្ទាប់​ពី​ការ​ធ្វើ​សាកល្បង​នេះ​ហើយ គ.ជ.ប កែ​សម្រួល ហើយ​យក​ទៅ​ចែង​ក្នុង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី។ ពី​មុន​មក យើង​ឮ​សូរ​តែ​ធ្វើ​នីតិវិធី​អត់​ទាន់​ស្ថាពរ​ទេ យើង​ដាក់​ជូន​ភាគី​ជប៉ុន និង​សហគមន៍​អឺរ៉ុប ផ្ដល់​អនុសាសន៍​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ សមាគម គណបក្ស​នយោបាយ មាន​ក្រសួង​មហាផ្ទៃ ជាដើម លោក​បាន​ផ្ដល់​អនុសាសន៍​ហើយ។ គ.ជ.ប រង់ចាំ​ការ​ធ្វើ​សាកល្បង​នេះ ដើម្បី​បំពេញ​បន្ថែម​ទៅ​លើ​នីតិវិធី»។

  • ពលរដ្ឋ​ខេត្ត​កោះកុង​បន្ត​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​មាតាធម្មជាតិ​​

    ប្រជាពលរដ្ឋនិងក្រុមយុវជនប្រមាណ៥០នាក់នៅព្រឹកថ្ងៃចន្ទនេះ នៅតែបន្តនាំគ្នាតវ៉ាខាងមុខសាលាដំបូងខេត្តកោះកុង និង​ដើរ​ដង្ហែជា​ក្បួន​​ ដោយស្នើដោះលែងយុវជននៃចលនាមាតាធម្មជាតិ៣នាក់ដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីពេលកន្លងទៅ។ សកម្មជននៃក្រុមចលនាមាតាធម្មជាតិមួយរូប លោក ម៉ូត គឹមរី បានឱ្យដឹងថានា​ព្រឹកថ្ងៃចន្ទនេះក្រុមយុវជន និងអ្នកភូមិ រួមទាំងក្រុមអ្នកភូមិបឹងកក់ដែលមកពីភ្នំពេញ បានបន្តតវ៉ានៅពីមុខសាលាដំបូងខេត្តកោះកុង និងមានការដើរហែរក្បួននៅក្នុងក្រុងខេមរៈភូមិន្ទ ដើម្បីសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងសកម្មជនទាំង៣នាក់ឱ្យមានសេរីភាពវិញ។ សកម្មជន​ទាំងនោះ​រួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ិម សំណាង។ ប្រជា​ពលរដ្ឋ​បាន​តវ៉ា​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ទាំងនោះ​ចាប់តាំងពីថ្ងៃ​ទី​១៩ខែសីហា ឆ្នាំ​២០១៥។​ អ្នកសម្របសម្រួលបច្ចេកទេសនៃអង្កការលីកាដូ លោក អំ សំអាត បានឱ្យវីអូឌីដឹងដែរថាកាលពីថ្ងៃពុធសប្តាហ៍មុន មេធាវីការពារមក​ពីអង្គការ​លីកាដូ​បានដាក់លិខិតដាក់ទៅតុលាការ ដើម្បីស្នើសុំឱ្យយុវជនទាំង៣នាក់ស្ថិតនៅក្រៅឃុំ។ លោក​បន្ត​ថា​រហូត​មកទល់ពេលនេះខាងមេធាវីកំពុងរង់ចាំការឆ្លើយតបពីតុលាការ។ ប្រភពដដែលបានបន្តថានៅថ្ងៃអង្គារ ទី០៨ សប្តាហ៍ក្រោយ ចៅក្រុមស៊ើបសួរនឹងបន្តការសាកសួរយុវជន២នាក់គឺលោក សាន់ ម៉ាឡានិងលោក ទ្រី សុវិគា។

  • សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ចប់​នីតិវិធី​ប្រឆាំង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ

    អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នឹង​បន្ត​សវនាការ​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ជន​រងគ្រោះ ទាក់ទង​នឹង​ការដ្ឋាន​ការងារ​ដោយ​បង្ខំ​ចំនួន​៣ នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២។ ទន្ទឹម​គ្នា​នេះ ក៏​បញ្ចប់​នីតិវិធី​ប្រឆាំង​នឹង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​កម្ពុជា​ប្រជាធិបតេយ្យ ដែរ។ សាលា​ក្ដី​ខ្មែរ​ក្រហម ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ សីហា ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង សម្រេច​រំលត់​បណ្ដឹង​អាជ្ញា និង​បញ្ចប់​បណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នៅ​សាលា​ក្ដី​នេះ​ហើយ។ មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​បញ្ជាក់​ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​ចេញ​សេចក្ដី​សម្រេច​បញ្ចប់​កិច្ច​ដំណើរ​ការ​នីតិវិធី​នេះ កាល​ពី​ថ្ងៃ​ទី​២៧ សីហា យោង​តាម​លិខិត​របស់​ចៅ​សង្កាត់​ក្រុង​ប៉ៃលិន និង​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដែល​បញ្ជាក់​ពី​មរណភាព​របស់ អ្នកស្រី អៀង ធីរិទ្ធ៖ «លិខិត​បង្ហាញ​ថា អៀង ធីរិទ្ធ បាន​ទទួល​មរណភាព​នៅ​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥។ គាត់​បាន​ទទួល​មរណភាព​នៅ​ឯ​គេហដ្ឋាន​របស់​គាត់ ដោយសារ​តែ​គាំង​បេះដូង។ យោង​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន ដូច​ជា​ទី​មួយ គឺ​អនុលោម​តាម​មាត្រា​៧ (១) នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា គឺ​មរណភាព​របស់​ជន​ជាប់​ចោទ ត្រូវ​រលត់​បណ្ដឹង​អាជ្ញា​ប្រឆាំង​នឹង​រូប​គាត់ ហើយ​អនុលោម​តាម​វិធាន ២៣​ស្ទួន នៃ​វិធាន​ផ្ទៃ​ក្នុង​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម មរណភាព​ជន​ជាប់​ចោទ ក៏​បញ្ចប់​កិច្ច​ដំណើរ​ការ​នីតិវិធី​បណ្ដឹង​រដ្ឋប្បវេណី​ផង​ដែរ នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ ដូច្នេះ សំណុំ​រឿង​របស់​គាត់ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ»។

  • អាជ្ញាធរ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​២​ខ្នង​ដែល​ប៉ះពាល់​គម្រោង​ពង្រីក​ផ្លូវ​នៅ​ខណ្ឌ​ព្រែកព្នៅ

    អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ ប្រដាប់​ដោយ​អាវុធ និង​បិទ​ម៉ាស់​ស្ទើរ​គ្រប់​គ្នា នៅ​រសៀល​ថ្ងៃ​ទី​៣១ សីហា ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ ២​ខ្នង នៅ​ខណ្ឌ​ព្រែកព្នៅ ដែល​បដិសេធ​មិន​ព្រម​ចាក​ចេញ ដើម្បី​ផ្ដល់​ទីតាំង​ដី​ឲ្យ​ក្រុមហ៊ុន សៀង ហៃ ពង្រីក និង​ស្ថាបនា​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ឡើង​វិញ។ ការ​ចុះ​រុះរើ​នេះ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៤ សីហា ជូន​អភិបាល​ខណ្ឌ​ព្រែកព្នៅ ឲ្យ​សហការ​ជាមួយ​ក្រុម​ការងារ​អន្តរ​ក្រសួង ដើម្បី​ចុះ​អនុវត្ត​រុះរើ​ផ្ទះ​ពលរដ្ឋ ២ គ្រួសារ ឋិត​នៅ​ភូមិ​ព្រែកព្នៅ សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ ដែល​មិន​ព្រម​ទទួល​យក​គោលការណ៍​ដោះស្រាយ​សំណង។ ពលរដ្ឋ​ទាំង​ពីរ​គ្រួសារ​នោះ គឺ​ជា​ម្ដាយ និង​កូន មាន​ឈ្មោះ លោកស្រី ស៊ូ ស្រីនាង និង​លោកស្រី ឃៀង សុធី។ លិខិត​នោះ​បញ្ជាក់​ថា អាជ្ញាធរ​បាន​ទុក​ឱកាស និង​លទ្ធភាព​ជូន​ពលរដ្ឋ​ទាំង ២​គ្រួសារ​ពិចារណា និង​សម្រេច​ចិត្ត​រួច​ហើយ ចំណែក​ប្រាក់​គោល​នយោបាយ អាជ្ញាធរ​នៅ​តែ​រក្សា​ជំហរ​សម្រប​សម្រួល​ផ្ដល់​ជូន​ដដែល។

  • មរណៈភាព​​ជ​នជាប់​ចោទ​​អៀង ធីរិទ្ធ​​នឹង​​ធ្វើឲ្យ​​រលត់​​បណ្តឹង​​ចោទប្រកាន់​​ក្នុង​​សំណុំ​រឿង​​០០២​

    ​ក្រោយ​ទទួលមរណៈភាព​បានជា​ង​មួយ​សប្តាហ៍ ជនជាប់ចោទ​អៀង ធីរិទ្ធ ត្រូវបាន​សាលាក្តី​ខ្មែរក្រហម ចេញ​សេចក្តីសម្រេច​បញ្ចប់​ដំណើរការ​នីតិវិធី​ប្រឆាំង​នឹង​នឹង​រូបគាត់​។ ការសម្រេច​នេះ ដោយ​អនុលោម​តាម​មាត្រា​៧(១) នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ដែល​មរណៈភាព​របស់​ជនជាប់ចោទ មាន​អានុភាព​រលត់​បណ្តឹងអាជ្ញា និង​បញ្ចប់​បណ្តឹងរដ្ឋប្បវេណី​នៅ​សាលាក្តី​ខ្មែរក្រហម​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​សាលាក្តី​ខ្មែរក្រហម​ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៥​។​ ​ដោយឡែក ក្នុង​កំណត់ហេតុ​ស្តីពីរ​មរណៈ​ភាព​របស់​លោកស្រី​អៀង ធីរិទ្ធ ដែល​ចេញ​ដោយ​ចៅសង្កាត់​ក្រុងប៉ៃលិន និង​អនុប្រធាន​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​បានបញ្ជាក់​ថា លោកស្រី​អៀង ធីរិទ្ធ បាន​ទទួលមរណៈភាព​កាលពី​វេលា​ម៉ោង​១០:៤៥​នាទី​ព្រឹក ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ខេត្ត​ប៉ែលិន​។ កំណត់ហេតុ​ដដែល​បានឱ្យ​ដឹង​បន្ថែម​ថា ជនជាប់ចោទ​រូប​នេះ​បាន​ទទួល​មរណៈភាព​នៅ​ឯ​គេហដ្ឋាន​របស់​គាត់ ដោយសារ​គាំងបេះដូង​។

  • ​វិភាគ​៖ ករណី​គំរាម​មន្ត្រី​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​សង្គម​នឹង​នាំឲ្យ​មាន​ការពន្លឿនច្បាប់​អ៊ីនធើណែត​?​

    កាលពី​ថ្ងៃ​សៅរ៍ ប្រធាន​ក្រុម​ស្រាវ​ជាវ​ផែនទី​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​លោក​បណ្ឌិត សុខ ទូច បាន​អះអាង​ថា មាន​ជន​មិន​ស្គាល់​មុខ​បាន​ផ្ញើ​សារ​គំរាម​សម្លាប់​លោក​ទាំង​លើ​បណ្តាញ​សង្គម និង​តាម​ទូរស័ព្ទដៃ​។ លោក​បណ្ឌិត សុខ ទូច អះអាងថា ក្នុង​សារ​គំរាម​សម្លាប់​នោះ ជន​មិន​ស្គាល់​មុខ​បាន​ចោទ​លោក​ថា ជា​ជន​ក្បត់ជាតិ​លក់​ដី​ឲ្យ​វៀតណាម​។​ ​ចំណែក​អនុប្រធាន​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោកស្រី កុយ ពិសី ក៏​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោកស្រី​ក៏​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​គំរាម និង​ជេរប្រមាថ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ផងដែរ ពាក់ព័ន្ធ​នឹង​ករណី​ថា លោកស្រី​ចោទ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដើរ​និយាយ​កុហក​រឿង​ព្រំដែន​។ លោកស្រី​បាន​លើកឡើង​ថា លោកស្រី​គិត​ថា​រដ្ឋាភិបាល​នឹង​មាន​ចំណាត់កា​រលើ​រឿងនេះ និង​សង្ឃឹមថា​អ្នក​ទាំងនោះ​នឹង​យល់​ហើយ​ឈប់​ធ្វើ​នូវ​អ្វី​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ និង​កិត្តិយស​របស់​លោកស្រី​។​

  • ពលរដ្ឋ​ខេត្ត​កោះកុង​បន្ត​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​មាតាធម្មជាតិ​​

    ប្រជាពលរដ្ឋនិងក្រុមយុវជនប្រមាណ៥០នាក់នៅព្រឹកថ្ងៃចន្ទនេះ នៅតែបន្តនាំគ្នាតវ៉ាខាងមុខសាលាដំបូងខេត្តកោះកុង និង​ដើរ​ដង្ហែជា​ក្បួន​​ ដោយស្នើដោះលែងយុវជននៃចលនាមាតាធម្មជាតិ៣នាក់ដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីពេលកន្លងទៅ។ សកម្មជននៃក្រុមចលនាមាតាធម្មជាតិមួយរូប លោក ម៉ូត គឹមរី បានឱ្យដឹងថានា​ព្រឹកថ្ងៃចន្ទនេះក្រុមយុវជន និងអ្នកភូមិ រួមទាំងក្រុមអ្នកភូមិបឹងកក់ដែលមកពីភ្នំពេញ បានបន្តតវ៉ានៅពីមុខសាលាដំបូងខេត្តកោះកុង និងមានការដើរហែរក្បួននៅក្នុងក្រុងខេមរៈភូមិន្ទ ដើម្បីសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងសកម្មជនទាំង៣នាក់ឱ្យមានសេរីភាពវិញ។ សកម្មជន​ទាំងនោះ​រួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ិម សំណាង។

  • ឪពុក​យុវជន​ដែល​បាត់​ខ្លួន​ពេលសមត្ថកិច្ច​​បាញ់ប្រហារ​​​នៅ​ផ្លូវ​វ៉េង​ស្រេងទទូច​រក​​យុត្ដិធម៌ដល់កូន​​

    ឪពុក​របស់​យុវជន​ ខឹម សុផាត ដែល​បាន​បាត់​ខ្លួន​ក្នុងពេល​សមត្ថកិច្ច​បាញ់ប្រហារ​ទៅ​លើ​​កម្មករ​រោងចក្រ​ ​កាល​ពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េង​ស្រេង អំពាវនាវ​ឲ្យ​សមត្ថកិច្ច​និង​មន្ដ្រី​ពាក់​ព័ន្ធ​ជួយ​បង្ហាញ​ភស្ដុ​តាង​​និង​ផ្ដល់យុត្តិធម៌​ចំពោះ​ការ​បាត់ខ្លួន​កូនប្រុស​​របស់​លោក។ កម្ម​ករ​៤នាក់បានស្លាប់និង​ជាង​៣០នាក់ទៀត​ បានរង​របួស ​ដោយសារការបាញ់ប្រហាររបស់កម្លាំង​​សមត្ថកិច្ចទៅ​លើកម្មករ កាលពីថ្ងៃទី០៣ខែមករា ឆ្នាំ២០១៤ នៅគ្រា​ពួកគេតវ៉ា​ទាម​ទារ​ការ​ដំឡើ​ង​ប្រា​ក់ឈ្នួល​​​។ យុវជន​ម្នាក់ អាយុ១៧ឆ្នាំ ឈ្មោះ ខឹម សុផាត បានបាត់ខ្លួនរហូតមកដល់​ពេល​នេះ។ ឪពុក​ជន​រងគ្រោះ លោក ខឹម សឿន បាន​ប្រាប់​វីអូឌី(VOD)នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​កូន​ប្រុស​របស់​លោក​ ឈ្មោះ ខឹម សុផាត បាន​បាត់​ខ្លួន​ក្រោយ​ពេល​មា​ន​ផ្ទុះហិង្សា​នៅ​ផ្លូវ​វ៉េង​ស្រេង ខណៈ​កូន​របស់​លោក​ទៅ​ឈរ​មើល​ការ​ប្រ​តាយ​ប្រ​តប់​គ្នា​រវាង​មន្ដ្រី​សន្ដិ​សុខនិង​កម្ម​ករ​រោងចក្រ​។ លោកបន្ដ​​ថារហូត​មក​ដល់​ពេល​នេះ​ គ្មាន​ដំណឹង​អ្វី​មួយ​អំពី​កូន​គាត់​ឡើយ ហើយ​លោក​ក៏​ថាគ្មាន​​សមត្ថកិច្ច​ឬ​ក៏​អ្នក​ជំនាញ​របស់​រដ្ឋាភិបា​លណាមួយ​​​ចុះ​ទៅ​សួរ​នាំ​លោក​អំពី​ករណី​បាត់​ខ្លួន​កូនរបស់​លោក​ផង​ដែរ។ លោក​ថាបើ​ទោះ​បី​ជា​កូន​រប​ស់លោក​​មាន​រឿង​អ្វី​មួយ​កើត​ឡើងឬស្លាប់ក៏​ដោ​យ​ ក៏លោក​សុំ​ស្នើ​ឲ្យ​មន្ដ្រី​មាន​សមត្ថ​កិច្ច​រក​យុត្តិធម៌​តា​ម​​រយៈ​ការ​បង្ហាញ​ភស្ដុតាង​និងមូល​ហេតុ​បញ្ជាក់​ពី​ការ​បាត់​ខ្លួន​​ឲ្យ​បាន​ពិត​ប្រាកដ។

  • សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​យុវជន ឃឹម សុផាត ដែល​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​នៅ​ផ្លូវ​វ៉េងស្រេង

    នៅ​ក្នុង​ទិវា​អន្តរជាតិ​ជន​រងគ្រោះ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​រក្សា​ជំហាន​ជា​វិជ្ជមាន ចំពោះ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ និង​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ លើ​ករណី​នៃ​ការ​បាត់​ខ្លួន​យុវជន ឃឹម សុផាត នៅ​ក្នុង​ហេតុការណ៍​កង​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាតុករ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បញ្ជាក់​ថា ករណី​នេះ​តុលាការ​មិន​ទាន់​បិទ​បញ្ចប់​ការ​ស្រាវជ្រាវ​នៅ​ឡើយ​ទេ។ ឪពុក​ម្តាយ​របស់​យុវជន ឃឹម សុផាត ទទូច​ដល់​អាជ្ញាធរ​កម្ពុជា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ស៊ើប​អង្កេត​រក​កូន​របស់​ពួក​គាត់ បើ​ទោះ​បី​ស្លាប់​ក៏​ត្រូវ​ស្វែងរក​ឲ្យ​ឃើញ​នូវ​សាកសព​ដែរ។ យុវជន ឃឹម សុផាត បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ក្នុង​កូដកម្ម​សុំ​ដំឡើង​ប្រាក់​ខែ​នា​ផ្លូវ​វ៉េងស្រេង ក្រុង​ភ្នំពេញ។ យុវជន ឃឹម សុផាត មាន​អាយុ ១៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​បឹងក្រៀល ឃុំ​អង្គតាសូ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។

  • សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​ស្វាគមន៍​ជំហរ​រដ្ឋាភិបាល​ដែល​មិន​ទទួល​ជន​ភៀស​ខ្លួន​បន្ថែម

    មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង ស្វាគមន៍​ជំហរ​របស់​រដ្ឋាភិបាល​ដែល​គ្មាន​គម្រោង​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ពី​កោះ​ណាវរូ (Naurau) ដែល​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី ខណៈ​ដែល​ជន​ភៀស​ខ្លួន ៤​នាក់​របស់​ប្រទេស​អូស្ត្រាលី កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល ៣​ខែ​មក​ហើយ។ ក្រៅ​ពី​នេះ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ខ្លួន​ជា​មុន​សិន មុន​នឹង​ជួយ​អ្នក​ដទៃ។ ថ្លែង​បែប​នេះ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ស្រប​ពេល​ដែល​ព័ត៌មាន​ទាក់ទង​ជន​ភៀស​ខ្លួន ៤​នាក់ កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ប្រទេស​កម្ពុជា និយាយ​ថា មិន​មាន​ផែនការ​ណា​មួយ​ដើម្បី​នាំ​ជន​ភៀស​ខ្លួន​ច្រើន​ទៀត​ពី​កោះ​ណាវរូ មក​កម្ពុជា ទេ។

  • តុលាការ​ខេត្ត​កោះកុង​នឹង​សាកសួរ​អ្នកមាន​ជម្លោះ​ដីធ្លី​រឿង​ចោទ​ក្រុមហ៊ុន​ថា​រំលោភ​យក​ដី​​

    អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​ខេត្ត​កោះកុង អះអាង​មក​ថា តុលាការខេត្ត​នេះ បាន​ចេញ​ដី​កាបង្គាប់ ឲ្យ​ពួកគេ​៩​នាក់ ត្រូវ​បង្ហាញមុខ ក្នុង​អង្គ​សវនាការ នៅ​ដើម​ខែ​ក្រោយ​នេះ ដើម្បី​បាន​ចម្លើយ ពី​ការចោទប្រកាន់​ថា ក្រុមហ៊ុន ហេង ហ៊ុយ រំលោភ​យក​ដី​ពួកគេ​ជាង ៦០​ហិកតា​។​ ​តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី អ្នកស្រី ផាវ ញឺ​ង ឲ្យវីអូឌី(​VOD)​ដឹង​នៅ​ថ្ងៃអាទិត្យ​ទី​៣០​ ខែ​សីហា​នេះ​ថា អ្នកភូមិ​៩​នាក់ នៅ​ភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោក ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន របស់លោក ហេង ហ៊ុយ ជាង​៥​ឆ្នាំ​មកនេះ នឹង​​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ម៉ោង​៨​ព្រឹក តាម​ដីកា​កោះ​។​ ​ស្រី្ត​រូប​នោះ​បញ្ជាក់ថា ការចូល​បំភ្លឺ​នេះ អ្នក​ភូមិ​ទាំង​៩​នាក់​នឹង​ការពារ​បណ្តឹង របស់​ពួកគេ ប្តឹង​តុលាការ កាលពី​ជាង​៣​ឆ្នាំមុន ឲ្យធ្វើ​មោឃភាព ឬ​រំលាយ​ចោលកិច្ចសន្យា រវាង​អ្នក​ភូមិ​និង​ភាគី​ក្រុមហ៊ុន​។​

  • សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ហុង សុខហួរ នៅ​ថ្ងៃ​ទី​២​កញ្ញា

    សាលា​ឧទ្ធរណ៍ នឹង​បើក​សវនាការ​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រឆាំង លោក ហុង សុខហួរ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ខាង​មុខ។ លោក ហុង សុខហួរ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​លោក​នៅ​ថ្ងៃ​ទី​១៥ សីហា។ ការ​ចាប់​ខ្លួន​នេះ គឺ ៣​ថ្ងៃ​បន្ទាប់​ពី​មាន​បញ្ជា​ផ្ទាល់​មាត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយ​ការ​ចាប់​ខ្លួន សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់ លោក ហុង សុខហួរ ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ការ​ចោទ​ប្រកាន់​នេះ គឺ​បន្ទាប់​ពី លោក ហុង សុខហួរ បង្ហោះ​វីដេអូ​ឃ្លីប និង​បកស្រាយ​អំពី​ខ្លឹមសារ​នៃ​សន្ធិសញ្ញា ឆ្នាំ​១៩៧៩ ទាក់ទង​នឹង​ផែនទី និង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។ រដ្ឋាភិបាល ចាត់​ទុក​ការ​ផ្សាយ​វីដេអូ​នោះ​ថា ផ្ទុយ​ពី​ខ្លឹមសារ​ដើម​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩។

    អានបន្ត
  • ល្បួងក្មេង​ស្រី​រំលោភ​​ បាន​សម្រេច​បីថ្ងៃ​ ក្រោយ​ត្រូវ​ឪពុកម្តាយ ក្មេង​ស្រី​រងគ្រោះ​ប្តឹង​ ឲ្យ​នគរបាល​ឃាត់​ខ្លួន​

    កណ្តាល៖ យុវជនម្នាក់បាន ប្រើល្បិចល្បួងក្មេងស្រី អាយុ១២ឆ្នាំ រំលោភរហូតបាន សម្រេចនៅក្នុងបន្ទប់ទឹក បានបីថ្ងៃក្រោយ ត្រូវឪពុកម្តាយក្មេងស្រី រងគ្រោះប្តឹងនគរបាល ឲ្យឃាត់ខ្លួនចាត់ការ ទៅតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៥ ស្ថិតនៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ វ ណ រ ភេទស្រី អាយុ ១២ឆ្នាំរស់នៅ ក្នុងក្នុង បន្ទុកគ្រួសារ ដែលមានឪពុកឈ្មោះ ស្មាច់ វិន អាយុ ៤៧ឆ្នាំ ម្តាយឈ្មោះ គីម សុខចន អាយុ ៣៧ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ចំណែកជនសង្ស័យឈ្មោះ នាង ចន្ថា ភេទប្រុស អាយុ ១៩ឆ្នាំមាន មុខរបរសន្តិសុខរោងចក្ររស់នៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា។

  • មេធាវី​លោក ហុង សុខ​ហួរ ជំរុញ​តុលាការ​ជាន់ខ្ពស់​ផ្តល់​យុត្តិធម៌​លើ​បណ្តឹងទាស់​របស់​កូនក្តី​​

    មេធាវី និង​ក្រុមគ្រួសារ ជនជាប់ចោទ​ជា​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្សប្រឆាំង ជំរុញ​ឲ្យ​តុលាការ​ប្រកាន់​ជំហរ​ឯករាជ្យ ខណៈ​សាលាឧទ្ធរណ៍ គ្រោង​បើក​ស​វនាការ នៅ​ដើម​សប្តាហ៍​ក្រោយនេះ លើ​បណ្តឹងទាស់ លោក ហុង សុខ​ហួរ ប្រឆាំង​នឹង​ដី​កាឃុំខ្លួនរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។​ ​សាលាឧទ្ធរណ៍​នឹង​បើកសវនាការ លើ​បណ្តឹងទាស់​នេះ នៅ​ថ្ងៃ​ទី២ ខែកញ្ញា ​ឆ្នាំ​២០១៥ នៅវេលា​ម៉ោង ៨​ព្រឹក តាម​ពាក្យបណ្តឹងរបស់​មេធាវី​ការពារ​ជនជាប់ចោទ​។​ ​មេធាវី​ការពារ​គឺ​លោក ជូ​ង ជូ​ងី ប្រាប់ វីអូឌី(VOD) នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការចោទប្រកាន់ ការចាប់ខ្លួន និង​ការឃុំខ្លួន​កូនក្តី​លោក​ឈ្មោះ ហុង សុខ​ហួរ លោក​ថា​ធ្វើ​ឡើង​ខុស​នីតិវិធី​ច្បាប់ ជា​កត្តា​ជំរុញ​ឲ្យ​លោក​សម្រេច​ប្តឹង​ប្រឆាំង​ទៅ​នឹង​ដី​កាសម្រេចរបស់​សាលាដំបូង​នេះ​។ ​លោក​សង្ឃឹមថា កូនក្តី​លោក​នឹង​មាន​សេរីភាព​វិញ បើ​ចៅ​ក្រុម​សាលាឧទ្ធរណ៍ កាត់ក្តី​សំនុំរឿង​នេះ ឈរលើ​គោលការណ៍​អព្យាក្រឹត្យ និង​ឯករាជ្យ​។

  • មន្ត្រី​ថៃ​សន្យា​ម្តងទៀត​ថា ឈប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​​ឆ្លង​ដែន​ខុសច្បាប់​​

    ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថៃបាន​ឯកភាពជាមួយ​កម្ពុជា​ម្តង​ទៀត​ថានឹង​ទប់ស្កាត់​លំហូរ​ឆ្លងដែន​ខុសច្បាប់ ដោយ​អនុ​លោមតាម​បទដ្ឋានដែល​ទទួលស្គាល់ដោយ​អន្តរជាតិ ផ្អែក​ទៅតាម​គោលការណ៍​ច្បាប់និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ធម៌​នៃ​ប្រទេស​ទាំង​ពីរ​។​ ​ការសម្រេច​នេះធ្វើឡើង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា ថៃ​លើក​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា ឆ្នាំ​២០១៥ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ រវាង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​លោក ស ខេង និងរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថៃ ​លោក អនុ​ពង្ស ផៅ​ចិន្តា​។​ ​កាលពី​ឆ្នាំ​២០១៤​ ពលករ​ខ្មែរ​ជាង​២០​ម៉ឺន​នាក់ ត្រូវ​មេដឹកនាំ​យោធា​ថៃ​ចាប់​បញ្ជូន​ទាំង​តក់​ក្រហល់ មក​ទម្លាក់​ចោលនៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោម​ហេតុផល​ពង្រឹង​ផ្ទៃក្នុង ។​ ​ជាងនេះទៅទៀត ពលរដ្ឋ​ខ្មែរ​មួយចំនួនត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ក្រៅច្បាបជា​រៀងរាល់​ឆ្នាំ ពេល​ពួកគេចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃដោយ​ខុសច្បាប់។​ បើទោះបី​មន្ត្រីជាន់ខ្ពស់​ថៃ ធ្លាប់បានសន្យា​និង​ពេលខ្លះ មន្ត្រី​ជាន់ខ្ពស់​ថៃធ្លាប់​បាន​សុំទោសកម្ពុជា​ជា​សាធារណៈពី​ការ​សម្លាប់​ក្រៅ​ច្បាប់​នេះ​ក៏ដោយ​។​

  • កម្ពុជា​កំពុង​ជួយ​នាវិក​ខ្មែរ​៤​នាក់​ដែល​រត់គេច​ពី​កប៉ាល់​ហ្វីលីពីន​ដោយសារ​លក្ខខ័ណ្ឌ​ការងារ​មិនល្អ​​

    ក្រសួងការបរទេស​កម្ពុជា អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខ្លួន​កំពុង​រក​មធ្យោបាយ បញ្ជូន​នាវិក​ខ្មែរ​៤​នាក់ មក​កម្ពុជា​វិញ បន្ទាប់​ពី​អ្នក​ទាំង​៤​នោះ បាន​រត់គេច​ពី​កប៉ាល់របស់​ហ្វីលីពីន​មួយ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដោយ​សំអាង​ថា ក្រុមហ៊ុន​នោះ បាន​រំលោភ​លក្ខខ័ណ្ឌ​ការងារ បង្ខំ​ឲ្យធ្វើ​ការទាំង​មាន​ជម្ងឺ ។​ ​ក្រសួងការបរទេស​កម្ពុជា ឲ្យដឹង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២៩ ខែ​សីហា​នេះ​ថា ពួកគេ​កំពុង​ទំនាក់ទំនង​ជាមួយ​អង្គ​ការ​ទេ​សន្ត​ប្រវេសន៍​អន្តរជាតិ (IOM) ដើម្បី​បាន​បញ្ជូន នាវិក​ទាំង​៤​នាក់​នោះ​មក​កម្ពុជា​។​ ​បើ​តាម​សេចក្តីប្រកាស​ដដែល​ឲ្យដឹងទៀតថា ស្ថានទូត​បាន​អន្តរាគមន៍ ជាបន្ទាន់​ក្នុង​ការសំរួល ឲ្យ​នាវិក​ទាំងនោះ បាន​មកដល់​ស្ថានទូត​កម្ពុជា នៅ​ក្រុង​ម៉ានីល យប់​ថ្ងៃ​ទី២៧ សីហា ២០១៥ និង​បច្ចុប្បន្ន​កំពុង​ស្នាក់នៅ និវេសន៍ដ្ឋាន​ឯកអគ្គរាជទូត​។​

  • ជនសង្ស័យ​សំណុំ​រឿង​បន្ថែម​បន្ត​តាំងចិត្ត​មិន​ធ្វើ​តាម​ដីការ​របស់​ចៅក្រម

    វ៉ាស៊ីនតោន—ក្រុម​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤​នៅ​តែ​តាំង​ចិត្ត​ថា​ ខ្លួន​នឹង​មិន​ធ្វើ តាម​ដីការ​កោះហៅ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិក្នុង​ដំណើរការ​នីតិវិធី​ទេ។​ លោក​ សុខ ខេមរា ​នៃ​វីអូអេ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ​បាន​ជួប​ជាមួយ​ជន​សង្ស័យ​ជាច្រើន​កាលពី​សប្តាហ៍​កន្លង​ទៅ ​ហើយ​ពួកគេ​តាំងចិត្ត​ថា នឹង​មិន​មកកាន់​តុលាការ​ទេ ​ក្នុង​ពេល​ដែល​គេ​ដឹង​ថា​ គ្មាន​កិច្ច​សហការ​ពី​ភាគី​កម្ពុជា​ទាក់ទង​នឹង​ការ​នាំខ្លួន​ជន​សង្ស័យ​ទាំង​នោះ។​ ក្រុម​ជន​សង្ស័យ​នៃ​សំណុំ​រឿង​០០៣ ​និង​០០៤ ​ដែល​រដ្ឋាភិបាល​ធ្លាប់​រារាំង​មិន​ឲ្យ​ ដំណើរ​ការ​ទៅ​មុខ​នោះ​ នៅតែ​បន្ត​ប្រឆាំង​នឹង​ដំណើរការ​នីតិវិធី​របស់​សហ​ចៅក្រម​អន្តរជាតិ ​ដែល​ចង់​នាំ​ខ្លួន​ពួកគេ​មក​កាន់​តុលាការ​នោះ​ ទោះ​ជា​មាន​ដីការ​កោះហៅ​ ហើយ​តម្រូវ​ឲ្យ​មាន​ការ​នាំខ្លួន​មក​បំភ្លឺ​អំពី​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​ក្នុង​ទស​វត្សរ៍​១៩៧០ ​ដែល​ត្រូវ​ចោទ​ប្រកាន់​ដោយ​សហ​ព្រះ​រាជ​អាជ្ញា​នោះ​ក្តី។​

  • ​ជនជាតិដើម​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី​ស្នើ​ទៅ​អភិបាលក្រុង​ពន្លឿន​ដោះស្រាយ​ដី​ព្រៃ​ចម្ការ​វិលជុំ​​

    ជនជាតិដើម​ភាគតិច​ព្នង ស្នើ​ទៅ​អភិបាលក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ឲ្យជួយ​ពន្លឿន​ដោះស្រាយ​ដី​ព្រៃ​ចម្ការវិល​ជុំជិត​៥០​ហិកតា​នៅ​ភូមិ​ពូ​លូ​ង ដែល​មាន​ជម្លោះ​ជាមួយ​អភិបាល​ស្រុក​កោះ​ញែក ជូន​ប្រជាព​រដ្ឋ​ជាង​៤០​គ្រួសារ ដើម្បី​ឲ្យ​ពួកគេ​បាន​ប្រកប​មុខរបរ​ចិញ្ចឹម​គ្រួសារ​ដូចដើម​វិញ។​ ​តំណាង​ជនជាតិដើម​ភាគ​តិច​ស្ថិតនៅ​ភូមិ​ពូ​លូ​ង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ លោក ហ៊ុល គ្រុល ប្រាប់​អ្នកយក​ព័ត៌មាន​ VOD​ ថា មូលហេតុ​ដែល​ពួកគេ​ស្នើ​ទៅ​អភិបាលក្រុង​សែន​មនោ​រម្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួកគេ​ឲ្យបាន​ឆាប់ ដោយសារតែ​អភិបាលរង​ស្រុក​កោះ​ញែក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហួត សូ​នី កាលពី​ពេល​ថ្មីៗ​នេះ​បាន​ចេញមុខ​អះអាងថា ដី​ព្រៃចម្ការ​វិលជុំ​នៅ​ភូមិ​ពូ​លូ​ង​ជា​របស់​ខ្លួន។ លោកថា៖ “​សម័យ​ឥឡូវ​វា​ឃាត់​ហ្នឹង​ណា ដល់​ឃាត​ទៅ​ថា មិនឲ្យ​ធ្វើ​ទេ គឺ​ដី​នេះ ដី​ខ្ញុំ ថា​អញ្ចឹង បើ​ពូ​ឯង​ចង់​ទូលៗ​ទៅ ចង់​រ៉ែ​កៗ​ទៅ ដ៏​ចឹង​អំណាច​វា​មិន​ចង់ឲ្យ ថា​ដី​អញ អញ្ចឹង​ថា​អញ្ចឹង អត់ឲ្យ​ពួក​ខ្ញុំ​ធ្វើ​ចំការ​ហ្នឹង​”។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo