កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ក្រុមហ៊ុនដីសម្បទាន​​១២បន្ថែម​ទៀត​​ត្រូវ​រដ្ឋាភិបាល​បន្ថយ​រយៈ​ពេល​វិនិយោគ​មក​ត្រឹម៥០ឆ្នាំវិញ​

    ក្រុមហ៊ុនវិនិយោគ​ដីសម្បទានសេដ្ឋកិច្ច​ចំនួន១២បន្ថែម​ទៀត​ ត្រូវ​បានរដ្ឋាភិបាលសម្រេចកា​ត់​បន្ថ​យរយៈ​​ពេល​​វិនិយោ​គម​កត្រឹម៥០​ឆ្នាំ​វិញ។ ក្រុមហ៊ុន​១២នេះ​បន្ថែម​លើ​ក្រុមហ៊ុន​១៦ផ្សេង​ទៀត ដែល​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​រយៈ​ពេល​វិនិយោគ​ ក្រោយរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ក្នុងការកាត់បន្ថយរយៈពេលនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់មកនៅត្រឹមយ៉ាងយូរ៥០ឆ្នាំវិញ ក្រោមហេតុផលថាការផ្តល់ឲ្យ​ក្រុ​មហ៊ុ​​ន​៩០​ឆ្នាំមានរយៈ​ពេលយូរពេក។ ក្រុមហ៊ុនចំនួន១៦នោះ​មាន​ផ្ទៃដី៩៦០៩៨ហិកតា ក្នុងខេត្តម​ណ្ឌលគិ​រី(៥ក្រុមហ៊ុន) ខេត្តរតនគិរី៤ក្រុមហ៊ុន និងខេត្តកំពង់ស្ពឺ(៧ក្រុមហ៊ុន)។​ សេចក្តីប្រកាសព័ត៌របស់ក្រសួងបរិស្ថានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថារដ្ឋាភិបាលកម្ពុជាបានសម្រេច​អនុញ្ញាតឲ្យក្រុមហ៊ុន​ចំនួន១២បន្ថែមទៀត(មានផ្ទៃដីសរុប៤១២៤៤ហិកតានៅខេត្តក្រចេះ ឧត្តមាន​ជ័យ ព្រះវិហារ) បន្តអនុវត្តគម្រោងលើផ្ទៃដីដែលបានដោះស្រាយផលប៉ះពាល់រួចរាល់។ ប៉ុន្តែរដ្ឋាភិបាល​សម្រេចឲ្យក្រុមហ៊ុនត្រូវចុះកិច្ចសន្យាឡើងវិញនិងត្រូវកាត់បន្ថយរយៈពេលនៃកាវិនិយោគ ដែលផ្តល់​ឲ្យពី​មុន​​​មកមាន៩៩ឆ្នាំ ៨០ឆ្នាំនិង៧០ឆ្នាំ ឲ្យមកនៅត្រឹមតែរយៈពេល៥០ឆ្នាំវិញ។

  • ថៅកែ​រោងចក្រ​មួយ​នៅ​ក្រុង​បាវិត​ឃាត់ខ្លួន​កម្មករ​៩​នាក់​​

    ថៅកែ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​ នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង រង​ការចោទថា បាន​ឃាត់ខ្លួន​តំណាង​កម្មករ​ចំនួន​៩​នាក់ មិនឲ្យ​ចូល​បំពេញ​ការងារ​រយៈ​៤​ថ្ងៃ​កន្លងទៅនេះ ដោយ​បារម្ភ​ខ្លាច​មាន​ការតវ៉ា​។​ ​តំណាង​កម្មករ​ទាំង​៩​នាក់​នោះ ​ធ្វើការ​នៅ​រោងចក្រស្លាប​ព្រឹល​(BW)​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុង​បាវិត ត្រូវបាន​ថៅកែ​រោងចក្រ​ឃាត់ខ្លួន​តាំងពី​ថ្ងៃ​ទី​២៤​ ខែ​សីហា បន្ទាប់ពី​ពួកគាត់​ដឹកនាំ​កម្មករ​តវ៉ាកាលពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី១៩ ខែ​សីហា ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​គោរព​លក្ខខណ្ឌ​ការងារ​ដូច​មានចែង​ក្នុង​ច្បាប់​ការងារ​។​ អនុប្រធាន​សហព័ន្ធ​ចលនា​កម្មករ លោក ខាត់ ឡូត បាន​ប្រាប់​វី​អូ​ឌី​(VOD)ថា ថៅកែ​រោងចក្រ​ឃាត់ខ្លួន​តំណាង​កម្មករ​ទាំង​៩​នាក់​នោះ​ ដោយ​មិន​ប្រាប់​ពី​មូលហេតុ​នោះទេ គឺ​ឲ្យនៅ​ក្នុង​ការិយាល័យ​ពេញៗ​មួយថ្ងៃ ហើយ​ដល់​ល្ងាច​ឲ្យចេញ​ផ្ទះ​។​

  • គ​.​ជ​.​ប នឹង​ធ្វើ​ការចុះ​បោះឆ្នោត​សាកល្បងតាមប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នៅក្នុង​ខែវិច្ឆិកា​​

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឲ្យដឹងថា ខ្លួន​បាន​ប្រជុំ​សម្រេច​ធ្វើ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​តាមប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​២៦ ខែ​សីហា​បាន​ឱ្យដឹងថា គ​.​ជ​.​ប បាន​បើក​កិច្ចប្រជុំ និង​បាន​សម្រេច​ធ្វើ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នៅក្នុង​រាជធានី​ខេត្ត​ទាំង​២៥​។ សេចក្ដីប្រកាស​បន្ត​ថា គ​.​ជ​.​ប សម្រេច​យក​ឃុំ​/​សង្កាត់​មួយ​នៅក្នុង​រាជធានី​ខេត្ត​នីមួយៗ​សម្រាប់​ធ្វើជា​កន្លែង​ចុះឈ្មោះ​សាកល្បង​នេះ​។​ ​សេចក្ដីប្រកាស​បន្ត​ទៀត​ថា នៅក្នុង​កិច្ចប្រជុំ​ដដែល​នោះ គ​.​ជ​.​ប ក៏បាន​សម្រេច​ឆ្លើយតប​ជា​លិខិត​ទៅ​អង្ក​ការ JICA ដោយ​ទទួលយក​អ្នក​ជំនាញការ​ជប៉ុន​មួយ​រូប​គឺ​លោក គេ​ន អ៊ី​ន​នូ​អេ ( Mr Ken INOUE) ផ្នែក​កែ​ទម្រង់​ការ​បោះឆ្នោត ឲ្យចូល​ធ្វើការ​នៅ​ទីស្តីការ គ​.​ជ​.​ប ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញត​ទៅ​។​

  • លោក សុខ ​ទូច សរសេរ​លិខិតជូនលោក​អ៊ុំ​ សំអាន ដើម្បី​ស្នើសុំ​ផែនទី​នោះ យកមក​ផ្ទៀងផ្ទាត់

    រាជធានីភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី​២៧​សីហា​នេះ លោក ​សុខ​ ទូច ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ព្រំដែន​របស់​រាជបណ្ឌិត​សភា​កម្ពុជា បាន​សរសេរ​លិខិត​មួយច្បាប់ ជូន​លោក ​អ៊ុំ​ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដើម្បី​ស្នើសុំ​ផែនទី​នោះ យកមក​ផ្ទៀងផ្ទាត់​។​ ​លិខិតស្នើសុំ​ផែនទី​របស់ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ព្រំដែនបានធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានអៈអាងលើបណ្តាញសង្គម Facebook របស់លោកថា បានរកឃើញផែនទីបោន របស់ប្រទេសកម្ពុជាចំនួន ២៦ផ្ទាំង ទាំងផែនទី Digital និងផែនទីក្រដាស នៅក្នុងបណ្ណាល័យសភា (Library of Congress) សហរដ្ឋអាមេរិកនៅ Washington DC។

  • អាជ្ញាធរ​ខេត្ត​កោះកុង​បង្ក្រាប​ការ​ហែ​ក្បួន​ទាមទារ​ឲ្យ​ដោះលែង​យុវជន​៣​នាក់

    ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី និង​សកម្មជន​បរិស្ថាន​មក​ពី​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​កោះកុង នៅ​តែ​បន្ត​ស្នាក់​នៅ​ក្នុង​បរិវេណ​មណ្ឌល​កីឡា​ខេត្ត ដើម្បី​តស៊ូ​មតិ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ ៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ។ ការ​តវ៉ា​នេះ ត្រូវ​អាជ្ញាធរ​រារាំង និង​គំរាមកំហែង​ជា​បន្តបន្ទាប់ ដោយ​លើ​ហេតុផល​ថា ពួកគាត់​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ។ ការ​តវ៉ា​ដោយ​ដើរ​ដង្ហែ​ក្បួន​លើក​បដា​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅ​ម្ដុំ​ខាង​កើត​ឆៀង​ខាង​ត្បូង​ផ្សារ​ដងទង់។ ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ប្រមាណ​ជាង ៣០​នាក់ បាន​ដើរ​ជា​ក្បួន​ទាមទារ​ឲ្យ​ដោះលែង​យុវជន​ដែល​ជា​សកម្មជន​បរិស្ថាន​មក​វិញ ប៉ុន្តែ​សមត្ថកិច្ច​ប៉េអិម (PM) មាន​ចំនួន​ច្រើន​ជាង​ពលរដ្ឋ​ជិត​ពាក់​កណ្ដាល មក​រារាំង និង​គំរាមកំហែង​រក​ចាប់​ខ្លួន​អ្នក​ដែល​សកម្ម​ក្នុង​ការ​វ៉ា​នោះ៖ «»។

  • អង្គការ​ប្រឆាំង​ការ​ជួយ​ដូរ​មនុស្ស​ខកចិត្ត​អំពី​ចំណាត់ថ្នាក់​កម្ពុជា​នៅ​ក្នុង​បញ្ជី​ស.រ.អា.

    វ៉ាស៊ីនតោន—អង្គការ​អន្តរជាតិ​មួយ​ ដែល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​គួរ​តែ​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​ការ​ផ្លាស់ប្តូរ​ដ៏​ធំក្នុង​វិធី​សាស្ត្រ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​នេះ។​ កម្ពុជា​នៅ​តែ​ត្រូវ​បាន​ចាត់​ចូលនៅ​ក្នុង​បញ្ជី​ប្រទេស​ដែលក្រសួង​ការ​បរទេស​សហរដ្ឋ អាមេរិក និយាយ​ថា មិន​ទាន់​បាន​ធ្វើ​ការប្រឹងប្រែង​ឲ្យ​បានគ្រប់គ្រាន់​នៅឡើយ​ទេ​ ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។ ក៏​ប៉ុន្តែ ​អង្គការ​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ ​ហៅ​កាត់​ថា​ IJM ​បាន​ឲ្យ​ដឹង​ថា ​ចំណាត់​ថ្នាក់នេះ​មិន​ផ្តល់​ការ​ទទួល​ស្គាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ខ្លះ ​ដែលប៉ូលិស​កម្ពុជាបាន​ខិតខំ​បង្ក្រាប​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ទេ។​ លោក ​Blair Burns​ នាយក​រង​ប្រតិបត្តិ​ការ​តាម​តំបន់​របស់​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ ​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានថា៖ «ចំណាត់​ថ្នាក់​នេះ​គឺ​ជា​រឿងគួរ​ឲ្យខក​ចិត្ត»។​

  • សាលា​ក្ដី​ខ្មែរ​ក្រហម​ផ្អាក​សវនាការ​ម្ដង​ទៀត​ដោយសារ​បញ្ហា​ពហិការ​មិន​ទាន់​ដោះស្រាយ

    អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ សីហា សម្រេច​ផ្អាក​សវនាការ​ជា​បន្ត​ទៀត ដោយសារ​តែ​បញ្ហា​ពហិការ​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​ប្រកាស​ពី​ការ​សម្រេច​ផ្អាក​សវនាការ​នៅ​វេលា​ថ្ងៃ​ត្រង់ បន្ទាប់​ពី​បាន​ស្ដាប់​ទឡ្ហីករណ៍​ពី​ភាគី​នានា ទាក់ទង​នឹង​ពហិការ​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែល​ដើរ​ចេញ​ពី​អង្គ​សវនាការ។ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុល ប្រកាស​ថា សវនាការ​នេះ​នឹង​បន្ត​វិញ​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​កញ្ញា៖ «ដោយ​អង្គ​ជំនុំ​ជម្រះ​ត្រូវ​ការ​ពេលវេលា​ពិនិត្យ​ពិភាក្សា​ពិចារណា​សម្រេច​លើ​បញ្ហា​ដែល​កើត​មាន​ឡើង​នេះ ដើម្បី​មាន​ឱកាស​នៅ​ក្នុង​ការ​ចេញ​អនុស្សរណៈ​ជម្រាប​ដល់​ភាគី​ឲ្យ​បាន​យល់ ហើយ​និង​អាច​មាន​សមត្ថភាព​ដឹក​នាំ​គ្រប់គ្រង​សវនាការ​នេះ​នា​ពេល​ខាង​មុខ ប្រព្រឹត្ត​ទៅ​បាន​ល្អ អង្គ​ជំនុំ​ជម្រះ​សម្រេច​ថា សវនាការ​នៅ​ពេល​នេះ​គប្បី​ផ្អាក​នៅ​ពេល​នេះ ហើយ​សវនាការ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​អង្គារ ខែ​កញ្ញា ឆ្នាំ​២០១៥ ចាប់​ពី​ម៉ោង ៩​ព្រឹក​ទៅ»។

  • នារីម្នាក់ ត្រូវក្រុម ជនសង្ស័យ មានគ្នាប្រមាណ ៣នាក់ ចាប់រំលោភ រួចសម្លាប់ យកសពបោះ ចូលក្នុងទឹកស្រះ

    ត្បូងឃ្មុំ; នារីម្នាក់បានក្រុមឃាតករ ចាប់រំលោភ រួចច្របាច់កសម្លាប់ ហើយបោះសពចូលទៅក្នុងទឹកស្រះ នៅវេលា ម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ព្រៃចំការ កៅស៊ូវាលដងទង់ ក្នុងភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ តាមប្រភពព័ត៌មាន ពីមន្ត្រីសមត្ថកិច្ចស្រុកពញាក្រែកបានបញ្ជាក់អោយដឹងថា នារីរងគ្រោះ ឈ្មោះ នី កញ្ញា អាយុ១៧ ឆ្នាំមានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ បានដើរ ចេញពីផ្ទះសំដៅ ទៅព្រៃចំការកៅស៊ូ នៅខាងជើងភូមិ ពេលនោះ ក៏ត្រូវបានជនមិនស្គាល់ អត្តសញ្ញាណ មានគ្នា ប្រមាណ៣នាក់ បានចាប់រំលោភសេពសន្ថវៈលើនារីរងគ្រោះ រួចហើយ ក៏បាន ច្របាច់ក សម្លាប់ បន្ទាប់មកយកសពនារីរងគ្រោះ ទៅទម្លាក់ចោល ក្នុងទឹកត្រពាំងតែម្តង។

  • លោក អ៊ុំ សំអាន ថា អាច​នឹងមាន​ការចាប់​ខ្លួន​លោក ពេល​ត្រឡប់​ពី​អាមេរិក

    តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាងថា ដំណើរ​របស់ខ្លួន​ទៅ​អាមេរិក មិនមែន​ខ្លាច​រដ្ឋាភិបាល​កម្ពុជា ចាប់ខ្លួន​លោក​ពាក់ព័ន្ធ​នឹង​បញ្ហា​ផែនទី​នោះឡើយ។ លោក​ថា លោក​ទៅ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង ជួប​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ដើម្បី​រក​មូល​ហេតុដែល​អង្គការសហប្រជាជាតិ​រក​ផែនទី​កម្ពុជា​មិនឃើញ។ លោក​តំណាងរាស្ត្រ​ដែល​ល្បីល្បាញ​ខាង​តវ៉ា​រឿង​ព្រំដែន​រូបនេះ នឹង​ត្រឡប់មក​កម្ពុជា​វិញ បើទោះបីជា លោក​យល់ថា អាជ្ញាធរ​កម្ពុជា អាច​នឹង​ចាប់ខ្លួន​លោក​ក៏ដោយ។ លោក និយាយ​បែបនេះ ដោយសារតែ​ប្រសាសន៍​របស់លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​អា​ជ្ញា​ធរ​ចាត់វិធានការ​អ្នក​ដែល​ចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។

  • តំណាងរាស្រ្ត​សង្រ្គោះជាតិ​​អះអាង​ថា​​រក​ឃើញ​ផែនទី​សម្តេចតាឆ្នាំ​១៩៦៤​​ដែលគ្មានត្រា​វៀតណាម​

    តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន បាន​ប្រកាស​ថា​លោក​រក​ឃើញ​ផែនទី​ចំនួន​២៦ផ្ទាំង​ដែលលោកអះអាង​ថា​ជា​ផែនទីបោន​និង​ពុំមានត្រាវៀតណាម ហើយ​​​​ព្រះបរមរតនកោដ្ឋ​តម្កល់ទុក​នៅ​សហរដ្ឋអាមេរិក​កាលពីឆ្នាំ​​១៩៦៤។ កន្លងទៅ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិមណ្ឌល​សៀមរាប​ លោក អ៊ុំ សំអាន ដែល​អះអាង​ថា​កម្ពុជា​បាន​​បាត់​បង់ទឹកដីទៅ​វៀតណាម បាន​លើក​ឡើង​ថា​រដ្ឋាភិបាលកម្ពុជា​​បាន​ប្រើ​ប្រាស់ផែទីក្លែង​ក្លាយ​ មិន​មែន​​ផែនទី​ដែល​តម្កល់នៅអង្គការ​សហប្រជាជាតិ​នោះទេ។ លោក​បាន​​ចាក​ចេញ​ទៅ​សហរដ្ឋអាមេរិក​ ក្រោយ​​​ពី​ស្ថានភាព​នយោបាយ​មាន​ភាព​តាន​តឹងទាក់ទង​នឹង​ការ​និយាយ​ពីផែនទីក្លែង​ក្លាយ។

  • ​អ្នកភូមិ​៣៧​គ្រួសារ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ដសៀមរាប ដោះស្រាយ​ជម្លោះ​ដីធ្លី​

    ប្រជាពលរដ្ឋ​៣៧​នាក់ តំណាងឲ្យ​៣៧​គ្រួសារនៅ​ស្រុក​ប្រាសាទបាគង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​នាំគ្នា​ដាក់​ញត្ដិ​ជូន​អាជ្ញាធរ​ខេត្ដសៀមរាប​ជាថ្មីទៀត ដើម្បី​ជំរុញ​ឲ្យមាន​ការដោះស្រា​យ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ ជាមួយ​អតីត​តំណាងរាស្ត្រ​គណបក្ស​ជាតិនិយម​។​ ​ការទាមទារ​នេះ ធ្វើឡើង​បន្ទាប់​ពី​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង ​និង​អង្កេត តាមរយៈ​ប្រធានព្រឹទ្ធសភា​ លោក សាយ ឈុំ អន្ដរាគមន៍​ឲ្យ​អាជ្ញាធរ​ខេត្ដសៀមរាប ដោះស្រាយ​ដីធ្លី​ទំហំ​ជាង​១៣០០​ហិកតា នៅ​ភូមិ​ស្នា​សង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃ​ទី​១៣ ​ខែកក្កដា ​ឆ្នាំ​២០១៥​នេះ​។​ តំណាង​ពលរដ្ឋ​នៅ​ភូមិ​ស្នា​សង្គ្រាម អ្នកស្រី សៀន រី ថ្លែង​នៅ​ខាង​មុខ​សាលា​ខេត្ដ​ថា ដី​ពួកគាត់​១៣០០​ហិកតា​កន្លះ ត្រូវបាន​លោក សៅ រ៉ានី ធ្វើ​របង​ព័ទ្ធ​យក​តាំង​ឆ្នាំ​២០០៤​មក ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។​ អ្នកស្រី​បន្ដ​ថា ពួកគាត់​ស្វែងរក​ដំណោះស្រាយ​គ្រប់​ស្ថាប័ន ប៉ុន្ដែ​មិន​មាន​ប្រសិទ្ធភាព​។ អ្នកស្រី​បន្ថែមថា ការដាក់​ញត្ដិ​នេះ ដើម្បី​ទាមទារ​ឲ្យ​អភិបាល​ខេត្ដសៀមរាប លោក ឃឹម ប៊ុន​សុង ដោះស្រាយ និង​ធ្វើ​ប័ណ្ណ​កាន់កាប់​ដីធ្លី​ឲ្យ​ពួកគាត់​ស្របច្បាប់​។​

  • សាច់ញាតិ​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​២​អង្គ

    ឪពុក​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​កូន​របស់​គាត់​វិញ ដោយ​ជឿជាក់​ថា កូន​ប្រុស​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​នោះ​ឡើយ។ ចំណែក​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម វិញ ប្ដេជ្ញា​នឹង​បន្ត​ធ្វើ​សកម្មភាព​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង​ពីរ​អង្គ។ សាច់ញាតិ​ព្រះសង្ឃ​ខ្មែរ​ក្រោម​សម្ដែង​ការ​ហួស​ចិត្ត និង​តក់ស្លុត នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​ដំណឹង​ថា កូន​ចៅ​របស់​ពួក​គាត់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់។ លោក តាំង ជា ដែល​ត្រូវ​ជា​ឪពុក​របស់​ព្រះតេជព្រះគុណ ជា វណ្ណដា។ លោក​បាន​ឡើង​មក​ពី​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ដើម្បី​ជួប​កូន បន្ទាប់​ពី​កូន​ប្រុស​របស់​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។ លោក តាំង ជា បាន​មាន​ប្រសាសន៍​ទាំង​ទឹក​ភ្នែក​រលីងរលោង ក្នុង​ពេល​ចូលរួម​តវ៉ា​ឲ្យ​ដោះ​លែង​កូន​ប្រុស​គាត់​នៅ​មុខ​តុលាការ កាល​ពី​ថ្ងៃ​ទី​១៩ សីហា ថា តាំង​ពី​កូន​ប្រុស​របស់​គាត់​បាន​បួស​រៀន​អស់​រយៈពេល​ជាង ១០​ព្រះវស្សា​មក កូន​ប្រុស​របស់​គាត់​មិន​ធ្លាប់​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​អ្វី​ឡើយ តាំង​ពី​ពេល​នៅ​កម្ពុជា​ក្រោម រហូត​ដល់​ពេល​ឡើង​មក​រៀន​សូត្រ​នៅ​ប្រទេស​កម្ពុជា៖ «ពេល​គេ​ប្រាប់​ចឹង ខ្ញុំ​តក់ស្លុត កូន​មិន​ដែល​មាន​ខុស​អ្វី​សោះ ពេល​លោក​ទៅ​រៀន​សូត្រ​នៅ​តាម​វត្ត​នានា មិន​ដែល​មាន​រឿង​អ្វី​នោះ​ទេ ស្រាប់​តែ​មក​ដល់​ហ្នឹង​គេ​ប្រាប់​ថា លោក​ត្រូវ​គេ​ចោទ​ពី​រឿង​ថ្នាំ​ញៀន ឥឡូវ​សឹក​ហើយ ខ្ញុំ​ធ្លាក់​ថ្លើម​តែ​ម្តង ប៉ុន្តែ​អ៊ំ​ថា​កូន​អ៊ំ​គ្មាន​ហ៊ាន​ធ្វើ​អំពើ​ផ្ដេសផ្ដាស​យក​ខោ​ទ្រនាប់ ឬ​ស្រោម​អនាម័យ​ទេ លោក​នៅ​វត្ត​មិន​ដែល​មាន​រឿងរ៉ាវ​ស្រី​ញី​នោះ​ទេ»

  • ក្រសួង​​មហាផ្ទៃ​​បញ្ជាក់​ថា មិន​​មាន​​ដី​កាបញ្ជា​ឲ្យ​ចាប់​ខ្លួន​​លោក​អ៊ុំ​ សំអាន​​ឡើយ

    ​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា មកដល់​ពេល​ប​ច្ច​ប្បន្ន​នេះ ក្រសួងមហាផ្ទៃ មិនទាន់​មាន​ដីការ ពី​តុលាកា ដើម្បី​តាម​ចាប់ខ្លួន​លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ បើ​តាម​លោក​ខៀវ សុភ័គ បានបញ្ជាក់​ការលើកឡើង​របស់​លោក​អ៊ុំ សំអាន ជា​ការភ័យខ្លាច​ដោយ​ខ្លួនឯង​ទេ​។​ ​ការបញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​ពេលនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​អ៊ុំ សំអាន បាន​ចាក់ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ស្ងាត់ៗ ក្រោយពី​លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ លើ​អ្នក​ណា​ដែល​ចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​។​

  • Forest Trends៖ អំពើពុករលួយ​ក្នុង​ការផ្តល់​ដី​សម្បាន​សេដ្ឋកិច្ច​កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​​

    អង្គការ​បរិស្ថាន​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​(Forest Trends) បាន​រកឃើញថា អំពើពុករលួយ​ក្នុង​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ធ្ងន់ធ្ងរ​។ របាយការណ៍ Forest Trends កម្រាស់​៦៩​ទំព័រ ចេញផ្សាយ​នៅ​ខែកក្កដា ឆ្នាំ​២០១៥ បាន​លើកឡើង​ថា បច្ចុប្បន្ន​ព្រៃឈើ​កម្ពុជា​កំពុង​រង​ការកាប់បំផ្លាញ​ធ្ងន់ធ្ងរ ក្រោម​រូបភាព​នៃ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​។​ ​របាយការណ៍​បញ្ជាក់​ថា ការផ្តល់​ដី​សម្បទាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ គឺ​ធ្វើឲ្យប៉ះពាល់​ដល់​តំបន់​ព្រៃ​អភិរក្ស និង​ផ្តល់ឲ្យ​លើស​ច្បាប់​កំណត់​។​ Forest Trends រកឃើញថា គិត​ត្រឹម​ចុងឆ្នាំ​២០១៣ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​២​លាន ៦​សែន​ហិកតា ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចិន និង​វៀតណាម​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ច្រើនជាងគេ​។ របាយការណ៍​បញ្ជាក់​ថា ក្នុងចំណោម​២៧២ ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​សម្បទាន​គឺពាក់ព័ន្ធ​ការកាប់​ព្រៃឈើ ហើយ​ក្នុង​ក្រុមហ៊ុន​១​ក្នុងចំណោម​៤ បាន​កាប់​រាន​ព្រៃ​ចូល​ក្នុង​តំបន់​អភិរក្ស​។​

  • ក្រសួង​ប្រៃសណីយ៍​បដិសេធ​ថា​ខ្លួន​គ្មាន​ប្រព័ន្ធ​ថត​សំឡេងនិង​តាមដាន​ការសន្ទនា​តាម​ទូរស័ព្ទ​ទេ​​

    ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​អះអាងថា ខ្លួន​គ្មាន​ប្រព័ន្ធ​ទិន្នន័យ ឬ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ថត​សំឡេង និង​តាមដាន​ស្ដាប់​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​សាធារណ​ជន​នោះ​ទេ​។​ ​ការអះអាង​នេះ​ជា​ការបដិសេធ​ទៅនឹង​ការលើកឡើង​ថា មាន​ជនជាតិ​កូរ៉េ​បាន​ជ្រៀតចូល​ក្នុង​គេហទំព័រ និង​ប្រព័ន្ធ​ទិន្នន័យ​របស់​ក្រសួង ដើម្បី​លួច​ស្ដាប់​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​សាធារណជន​។​ ​សេចក្ដីបំភ្លឺ​របស់​ក្រសួង​ប្រៃសណីយ៍​ចេញផ្សាយ​នៅ​ថ្ងៃនេះ លើកឡើងថា ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ជុំវិញ​ករណី​ជនជាតិ​កូរ៉េ​១០​នាក់ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​មួយ​ឆ្នាំ ពីបទ «​ចូលរួម​នៅក្នុង​ក្រុម ឬ​ឃុបឃិត​ក្នុង​ការប្រព្រឹត្ត​បទល្មើស​» កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥​នេះ​។​

  • សង្គម​ស៊ីវិល​រក​ឃើញ​វិនាសកម្ម​ព្រៃឈើ​ដោយ​សារ​ដី​សម្បទាន​សេដ្ឋកិច្ច​

    ភ្នំពេញ—ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​នៅ​ថ្ងៃ​ពុធ​នេះបាន​ចេញ​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សារ​គោល​នយោបាយ​អភិវឌ្ឍន៍​ និង​វិនិយោគរបស់​រដ្ឋាភិបាល​ ដែល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​មហិមា​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​សម្រាប់​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម។​ របាយការណ៍​ដែល​មាន​ចំណងជើងថា​ «ការ​កាប់​ឈើ​ និង​បរិបាលកិច្ច៖ ការ​កាប់​ឈើ​ខុសច្បាប់​ជា​ប្រព័ន្ធ​ និង​ការ​បំផ្លាញ​ព្រៃ​ឈើ​រដ្ឋ​ និង​តំបន់​ការពារ» ​បាន​ផ្តោត​ទៅលើ​ខេត្ត​រតនគិរី​ និង​ខេត្ត​ស្ទឹង​ត្រែង​ដែល​ជាទី​ទាក់​ទាញ​ដល់ក្រុម​ហ៊ុន​ឯក​ជន​ដើម្បី​ដាក់​ទុន​ដាំ​ដំណាំ​ឧស្សាហកម្ម​ ជាពិសេស​ដំណាំ​កៅស៊ូ។​ របាយការណ៍​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ជា​ច្រើន​ បាន​កាប់​ឈើ​ ដក​រំលើង​ដើមឈើ​ទាំង​ឫស​និង​ ដាំ​ដំណាំ​កៅស៊ូ​ជំនួស។​ ​

  • លោក ហោ ណាំហុង ព្រមាន​ថា​អ្នក​រិះគន់​រឿង​ផែនទី​នឹង​ភ្លឺ​ភ្នែក​នៅ​ពេល​ឆាប់ៗ​នេះ

    លោក ហោ ណាំហុង ព្រមាន​ក្រុម​អ្នក​រិះគន់​រឿង​ផែនទី​ថា ពួក​គេ​នឹង​ភ្លឺ​ភ្នែក​នៅ​ពេល​បន្តិច​ទៀត​នេះ ព្រោះ​រដ្ឋាភិបាល​បារាំង នឹង​ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា ជា​ផ្លូវ​ការ​ថា ឲ្យ​កម្ពុជា ខ្ចី​ផែនទី​ដែល​រក្សា​ទុក​នៅ​ប្រទេស​បារាំង។ ការ​ថ្លែង​ដូច​នេះ ធ្វើ​ឡើង​ក្នុង​ពេល​រដ្ឋាភិបាល​កម្ពុជា សង​ផែនទី​ប្រភេទ យូ.ធី.អឹម (UTM) ខ្នាត ១/១០០.០០០ ចំនួន ១៨​ផ្ទាំង ទៅ​អង្គការ​សហប្រជាជាតិ​វិញ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា។ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា អាយ៉ៃ​ឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​សារព័ត៌មាន​របស់​ក្រុម​អ្នក​រិះគន់​រឿង​ផែនទី នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​រដ្ឋាភិបាល​បារាំង ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ជាង​នេះ​ទៅ​ទៀត លោក ហោ ណាំហុង ផ្ដាំ​ទៅ​អ្នក​នយោបាយ​ផ្សេង​ទៀត​ឲ្យ​ឈប់​យក​បញ្ហា​ផែនទី​មក​កេង​ចំណេញ​នយោបាយ៖ «អស់​លោក​នឹង​ភ្លឺ​ភ្នែក​អំពី​អ្វី​ដែល​ខ្លួន​និយាយ​កន្លង​មក ហើយ​ខ្ញុំ​សង្ឃឹម​នៅ​ពេល​ភ្លឺ​ភ្នែក​ហើយ​នោះ ឈប់​យក​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម មក​កេង​ចំណេញ​រឿង​នយោបាយ។ បើ​នៅ​មិន​ភ្លឺ​ភ្នែក ខ្ញុំ​មិន​ដឹង​ធ្វើ​អី​ទេ ស្រេច​តែ​រដ្ឋាភិបាល​ចាត់​ចែង​ទៅ»។

  • អាជ្ញាធរ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​១​គ្រួសារ​ពី​ផ្ទះ​ដែល​ប៉ះពាល់​គម្រោង​ពង្រីក​ស្ពាន​ព្រែក​ក្ដាម

    អាជ្ញាធរ​ចម្រុះ​ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ចុះ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង ឋិត​ក្នុង​ភូមិ​ទួលងោក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ នៅ​ពេល​ដែល​ពលរដ្ឋ​មួយ​គ្រួសារ​នោះ​បដិសេធ​មិន​ព្រម​ចាក​ចេញ ដើម្បី​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​ពង្រីក​ស្ពាន។ ស្ត្រី​មេម៉ាយ​ជា​ម្ចាស់​ផ្ទះ អំពាវនាវ​រក​អន្តរាគមន៍​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​សំអាង​ថា ការ​បណ្ដេញ​គ្រួសារ​គាត់​ចេញ​ពី​ផ្ទះ​នេះ ជា​រឿង​អយុត្តិធម៌ ដ្បិត​អាជ្ញាធរ​មិន​បាន​ផ្ដល់​សំណង​ឲ្យ​បាន​សមរម្យ​តាម​ការ​ទាមទារ​ឡើយ។ ស្ត្រី​មេម៉ាយ​វ័យ​ជិត ៥០​ឆ្នាំ និង​ម្ដាយ​វ័យ​ជាង ៧០​ឆ្នាំ ព្រម​ទាំង​កូន ២​នាក់​អាយុ​ជាង ១០​ឆ្នាំ ត្រូវ​អាជ្ញាធរ​ចាប់​នាំ​ចេញ​ពី​ផ្ទះ នៅ​ពេល​អ្នក​ទាំង​៤​នាក់ ព្យាយាម​ចាក់​សោ​ខ្លួន​ឯង​សម្ងំ​ក្នុង​ផ្ទះ ជំទាស់​នឹង​ការ​រុះរើ​របស់​អាជ្ញាធរ។ ការ​ឈូស​ឆាយ ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ឡើង​ភ្លាមៗ​នៅ​ពេល​ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​នោះ ត្រូវ​បង្ខំ​រុះរើ។

  • ពលរដ្ឋ​ចាក់សោនៅលើ​ផ្ទះ​ខណៈ​អាជ្ញាធរ​រៀបចំ​ឈូសឆាយ​ផ្ទះ​នៅ​ជិត​ព្រែក​ក្តាម​ព្រឹក​នេះ​​

    ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ឃុំ​កំពង់​លួង ស្រុក​ពញ្ញា​នៅជាប់​ស្ពាន​ព្រែក​ក្តាម សម្រេចចិត្ត​ចាក់សោសំងំ​លើផ្ទះ ខណៈ​សមត្ថកិច្ច​ចុះ​អនុវត្តដីកា​សាលាដំបូង​ខេត្តកណ្តាល​ឈូសឆាយ​ផ្ទះ​គាត់​នៅ​ព្រឹក​នេះ ដើម្បី​បន្ត​ការដ្ឋាន​សាងសង់​ស្ពាន​។​ ​អ្នកស្រី សូ ផល្លី​យ៉ា ប្រាប់​VOD​ថានៅ​ម៉ោង​៦​ព្រឹក​នេះ កម្លាំង​សមត្ថកិច្ច​បាន​លោម​ព័ទ្ធ​ផ្ទះ​របស់​គាត់ ហើយ​មាន​ទាំង​គ្រឿងចក្រ​ត្រៀម​ឈូសឆាយ​ផង​។ អ្នកស្រី​បញ្ជាក់ថារូបគាត់​រួមទាំង​ម្តាយ​វ័យ​៧៥​ឆ្នាំនិងកូន​ពីរ​នាក់ អាយុ​ជាង​១០​ឆ្នាំ​សម្រេចចិត្ត​ចាក់សោបិទទ្វារ​នៅលើផ្ទះ​។ អ្នកស្រី​ប្រាប់ថាពួកគាត់​សុខចិត្ត​ស្លាប់​ព្រោះ បើ​ផ្តល់​សំណង​ឲ្យ​គាត់​តិចតួច​ទៅ​នៅ​កន្លែង​ផ្សេង​ក៏​គាត់​មិន​អាច​រស់នៅ​បាន​ដែរ​។​

  • តុលាការ​ជំនុំជម្រះ​ទោស​លោក​​អ៊ុក ពេជ្រ​សំណាង​លើ​សំណុំរឿង​ហិង្សា​​ទីពីរ​

    ភ្នំពេញ—សាលាដំបូង​ក្រុង​ភ្នំពេញនឹង​ប្រកាស​សាលក្រម​ដល់​លោក ​អ៊ុក ពេជ្រសំណាង​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែ​កញ្ញា​ខាងមុខនេះ​ ទាក់​ទិន​នឹង​សំណុំ​រឿង​ បង្ក​ហិង្សា​ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ​បន្ទាប់​ពី​តុលាការ​បាន​បើក​អង្គ​សវនាការ​សួរ​ដំណើរ​ដើម​ទង​នៃ​សំណុំ​រឿង​នេះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារ​ក្តី​និង​អ្នកការពារ​សិទ្ធិ​មនុស្ស។​ ការ​បើកសវនាការ​នេះ​ ធ្វើ​ឡើងស្រប​ពេល​ដែល​សកម្ម​ជន​នយោបាយ​រូប​នេះ​កំពុង​ជាប់​ឃុំ​ដោយករណី​ដាច់​ឡែក​មួយ​ទៀត​ ទាក់​ទិន​នឹង​សំណុំ​រឿង​ហិង្សា​ដែល​បាន​កើត​ឡើង​នៅ​ក្បែរ​ស្ពាន​នាគ​ជាប់​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ ឆ្នាំ​២០១៤។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo