កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • អាជ្ញាធរ ចង់​ឲ្យ​មាន​ការ​រួម​គ្នា​ជាមួយ​ស្ថាប័ន​៣​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ

    ភ្នំពេញ ៖ អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ​ចង់​ឲ្យ​ស្ថាប័ន​រដ្ឋបាល គណៈកម្មាធិការ​សុរិយោដី​ និង​ស្ថាប័ន​តុលាការ​រួមគ្នា​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​បញ្ហា​ដី​ធ្លី​នៅតែ​ជា​បញ្ហា​ក្តៅ​មួយ​ដែល​យើង​ត្រូវតែ​រួមគ្នា​ក្នុង​ការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។​ ការ​លើក​ឡើង​របស់​លោក ​ប៉ា សុជាតិ​វង្ស ​ដែល​ចង់​ឲ្យ​មានការ​រួមគ្នា​ជាមួយ​ស្ថាប័ន​៣​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខាង​លើ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ​ឆ្នាំ​២០១៥ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​យុទ្ធនាការ​ដីធ្លី ដែល​មាន​ការចូលរួម​ពី​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ មន្ទីរ​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ផង​ដែរ។​

  • មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​របាយការណ៍​របស់​គណៈ​មេធាវី​អន្តរជាតិ

    របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស នៃ​គណៈ​មេធាវី​អន្តរជាតិ (International Bar Association's Human Rights Institute) ប្រចាំ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស បង្ហាញ​ថា វិសាលភាព​នៃ​អំពើ​ពុក​រលួយ​លើ​ប្រព័ន្ធ​តុលាការ គឺ​ជា​ឫសគល់ និង​ជា​បញ្ហា​ប្រឈម​ចំពោះ​ឯករាជ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ គណៈ​មេធាវី​អន្តរជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​បន្ទាន់​លើ​ការ​អនុវត្ត​ច្បាប់​ដោយ​ឯករាជ្យ ដើម្បី​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម។ របាយការណ៍​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស នៃ​គណៈ​មេធាវី​អន្តរជាតិ បាន​គូស​បញ្ជាក់​វិសាលភាព​នៃ​អំពើ​ពុក​រលួយ​លើ​ប្រព័ន្ធ​តុលាការ ចំណែក​ឯ​ផ្នែក​នយោបាយ​ក៏​មាន​ការ​ដាក់​សម្ពាធ​ពី​សំណាក់​អ្នក​មាន​អំណាច បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ របាយការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​យុត្តិធម៌ ទល់​នឹង​អំពើ​ពុក​រលួយ ការ​តស៊ូ​ឆ្ពោះ​ទៅ​រក​ឯករាជ​ភាព​នៃ​អំណាច​តុលាការ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។

  • សង្គម​ស៊ីវិល​ស្នើ​អ្នកស្រី រ៉ូណា ស្មីត យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល

    មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​ថ្មី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កំពុង​កើត​មាន​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ការ​ស្នើ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ជាង​២០ ជាមួយ អ្នកស្រី រ៉ូណា ស្មីត នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។ ជំនួប​រវាង អ្នកស្រី រ៉ូណា ស្មីត និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​អ្នកស្រី បាន​ជាន់​លើ​ទឹក​ដី​កម្ពុជា ក្នុង​នាម​អ្នកស្រី​ជា​អ្នក​រាយការណ៍​ពិសេស​ថ្មី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា។ ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី ចរិយា ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្នុង​ជំនួប​នោះ​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​កង្វល់​នានា​ដែល​សង្គម​ស៊ីវិល​មាន ក្នុង​នោះ​រួម​មាន បញ្ហា​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ទាំង​មូល។ តុលាការ​ដែល​ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា នៅ​មិន​ទាន់​មាន​ឯករាជ​ភាព​ពេញលេញ​ដាច់​ចេញ​ពី​អង្គ​នីតិប្រតិបត្តិ​នៅ​ឡើយ។

  • លោក​​​អំ សំអាត​៖ ​សិទ្ធិ​បញ្ចេញ​មតិ​តាម​អ៊ីន​​ធើ​ណែ​ត​​​កំពុង​រឹតបន្តឹង​​​ពី​​រដ្ឋាភិបាល​​​បណ្តើរៗ​​​​​​​

    ​ការប្រើប្រាស់​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​លើ​បណ្តាញ​សង្គម កំពុង​ត្រូវបាន​រឹតបន្តឹង​ពី​រដ្ឋាភិបាល​ជា​បណ្តើរៗ ក្រោយ​ពី​រដ្ឋាភិបាល​បាន​មើលឃើញ​ពី​កំណើន​ប្រជាពលរដ្ឋ ប្រើប្រាស់​បណ្តាញ​សង្គម ក្នុង​ការចែករំលែក និង​ទទួល​ព័ត៌មាន​ពិត ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ដូចជា​ទូរទស្សន៍ វិទ្យុ ភាគច្រើន​ស្ថិតក្រោម​ការ គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។ ហើយ​ការបញ្ចេញ​មតិ​របស់​ប្រជា​ពល​ដ្ឋ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នេះ បាន​តិចតួច​បំផុត​។ នេះ​ជា​ការលើកឡើង​ពី​លោក​អំ សំអាត មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​។ លោក​អំ សំអាត បន្តថា ការកើន​ឡើង​ ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ប្រើប្រាស់ បណ្តាញ​សង្គម​អ៊ី​ន​ធើ​ណែ​ត​នេះហើយ ទើប​ធ្វើឲ្យ​រដ្ឋាភិបាល​ចាប់អារម្មណ៍ និង​កំពុងតែ​រឹតបន្តឹង​។ លោក​អំ សំអាត ជឿជាក់ថា ឆាប់ៗ​នេះ រដ្ឋាភិបាល​នឹង​បញ្ចេញ​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ឧក្រិដ្ឋកម្ម ប្រឆាំង​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​គ្រប់គ្រង​លើ​ការបញ្ចេញមតិ​លើ​ប្រព័ន្ធ​អ៊ី​ធើ​ណែ​ត​នេះ​។

  • ម៉ោង១១និង៤០នាទីថ្ងៃត្រង់នេះ ​ពលរដ្ឋជិត១០០នាក់​មកពីតំបន់ដីទំនាស់​បឹងបា្រំកំពុង​តវ៉ានៅមុខ​សាលាខេត្តបាត់ដំបង

    ខេត្តបាត់ដំបង ៖​ ប្រជាពលរដ្ឋជិត១០នាក់​ដែលមានទំនាស់ដីធ្លីនៅតំបន់បឹងប្រំា ​ស្ថិតក្នុងឃុំបឹងបា្រំ ​ស្រុកបវេល ​បានហែក្បួនមកតវ៉ា​ឆ្ពោះមកមុខ​សាលាខេត្ត​បាត់ដំបង​ក្នុង​​ចម្ងាយផ្លូវប្រមាណ៣គីឡូម៉ែត្រ ​ប្រយោជន៍​ដើម្បីឲ្យអាជ្ញាធរ​ខេត្តជួយពន្លឿន​ដោះស្រាយបញ្ហាទំនាស់​ដីធ្លីដ៍រំុំារ៉ៃជាយូរមកហើយ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានបញ្ជាក់ឲ្យដឹង​នៅប៉ុនា្មននាទីមុននេះថា ​នៅម៉ោង១១និង៤០នាទីថ្ងៃត្រង់នេះ ​ក្រុមអ្នកភូមិបាន​មកដល់មុខសាលាខេត្តហើយ និងបាននំាគ្នាលើក​បដានិងញ្ញត្តិតវ៉ា ​ប៉ុន្តែមិនទាន់មានមន្រ្តី​សាលាខេត្តចេញ​មកទទួលនិងជួបពិភាក្សានៅឡើយទេ ។ សេចក្តីរាយការណ៍បានបន្តថា ​ការមកតវ៉ានៅ​សាលាខេត្តនាពេលនេះ ​គឺបានធ្វើឡើងបន្ទាប់ពី​អាជ្ញាធរខេត្តនិងតំណាងស្រ្តធ្លាប់​បានសន្យាជួយដោះស្រាយ​ ប៉ុន្តែរយៈពេល​ជាងមួយឆ្នាំមកហើយ​ នៅតែពុំទាន់មានលទ្ឋផល ។

  • លោកស ខេង យល់ព្រមជួបជជែកអំពីរឿងបោះឆ្នោត ជាមួយលោកសម​ រង្ស៊ី នៅសប្តាហ៍ក្រោយ

    រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា លោកបានយល់ព្រមជួបពិភាក្សា ពីការធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតជាមួយ លោក សម​ រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅសប្តាហ៍ក្រោយនេះ។ លោក ស ខេង បានថ្លែងក្រោយបព្ចាប់ពិធីបុណ្យគម្រប់ ១០០ថ្ងៃ សពសម្តេច ជា ស៊ីម នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះថា «ខ្ញុំទទួលបានសំបុត្រ របស់ សម រង្ស៊ី ហើយខ្ញុំក៏បានស្រុះស្រួល ក្នុងចំណោមថ្នាក់ដឹកនាំគណបក្ស ខ្ញុំនឹងជួបគាត់ ក្រោយពេលបុណ្យសពនេះ ប្រហែលជាសប្តាហ៍ក្រោយ»។

  • វិទ្យាស្ថានខាង​គណៈ​មេធាវី​អន្តរជាតិ​ស្នើរដ្ឋាភិបាល​បញ្ឈប់​ការ​ដាក់សម្ពាធ​លើ​ប្រព័ន្ធតុលាការ​ ​​

    វិទ្យាស្ថាន​សិទ្ធិមនុស្ស​នៃ​គណៈ​មេធាវី​អន្តរជាតិ​(IBAHRI)ដែលធ្វើ​ការ​លើក​តម្កើង​ ​ការពារ​សិទ្ធិមនុស្ស​និង​ឯក​​រាជ្យ​ភាព​តុលាការ បាន​​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​បញ្ឈប់​ការ​ដាក់សម្ពាធ​ទៅតុលាការ​និង​ស្នើ​ឲ្យ​គណ​បក្ស​សង្រ្គោះ​ជាតិបញ្ឈប់​ការ​ចរចាជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​លើ​ការ​ដោះលែង​សកម្មជន។ វិទ្យាស្ថាន​ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេសបានចេញផ្សាយ​​របាយការណ៍មួយ​ក្នុង​ខែកញ្ញានេះ​​ស្តីពីយុត្តិធម៌​និង​អំពើ​ពុក​រលួយ​ ដោយ​ផ្តោតទៅ​លើ​បញ្ហា​ប្រឈម​ចំពោះ​ឯក​រាជ្យ​ភាពនៃ​ប្រព័ន្ធ​តុលា​ការ​នៅកម្ពុជា។ របាយការណ៍​១៥​ទំព័រ​បាន​ដាក់​ជា​អនុសាសន៍​ទៅ​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ សង្គមស៊ីវិល​និង​គណបក្ស​សង្រ្គោះជាតិ​ដែល​មាន​អាសនៈក្នុង​សភា។ បើ​តាម​របាយការណ៍ វិទ្យាស្ថាន​សិទ្ធិមនុស្ស​នៃ​គណៈ​​មេធាវី​អន្តរជាតិបាន​ផ្តល់អនុសាសន៍​ទៅរដ្ឋាភិបាលកម្ពុជា​និង​ក្រសួងយុត្តិធម៌ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ដាក់សម្ពាធ​នយោបាយ​លើ​ប្រព័ន្ធ​តុលាការ​ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​​​ប្តេជ្ញាធានា​និង​ការ​ពារ​ការ​បែង​ចែក​អំណាច​នៅកម្ពុជា​និង​គោរព​ឯក​រាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​និង​គណៈ​មេធាវី​។​

  • As UN Envoy Arrives, Rights Defenders Question Sway

    As Rhona Smith, the U.N.’s new special rapporteur on human rights in Cambodia, began her first official visit to the country Wednesday, leading human rights activists were at odds over how much her position could influence the situation on the ground.

    អានបន្ត
  • អង្គការ​សង្គម​ស៊ីវិល​ចេញ​គោលការណ៍​៩ចំណុច​ស្តីពី​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត

    ភ្នំពេញ—ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អំពាវ​នាវ​សុំ​ឲ្យ​មាន​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​សារគមនាគម​ដ៏​មាន​ឥទ្ធិពល​នេះ។ ការ​អំពាវនា​វជា​បន្ទាន់​នេះ​កើត​មាន​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្តើម​រឹតត្បិត និង​ដាក់ទោស​ទណ្ឌ​លើ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន។ នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​យ៉ាង​ហោច​ណាស់​មាន​យុវ​ជន​ពីរ​រូប និង​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​បង្ហោះ​ឯកសារ ​រូបភាព និង​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​គោលការណ៍​អ៊ីន​ធឺណិត​ដែល​មាន​៩ចំណុច​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃច័ន្ទ ​បាន​ស្នើ​ឲ្យ​មាន​ ការ​ការពារ​សិទ្ធិ​មនុស្ស​លើ​ប្រព័ន្ធ​អ៊ីនធឺណិត សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ប្រមូល​ផ្តុំ សេរីភាព​ក្នុង​ប្រើប្រាស់ និង​ទទួល​ព័ត៌មាន សិទ្ធិ​ឯកជន​ភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​គោរ​ព​សិទ្ធិ​អ្នក​ដទៃ​លើ​លំហរ​បច្ចេក​វិទ្យា​ ​សម្រាប់​អ្នកប្រើប្រាស់​ប្រ​ព័ន្ធ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  • ការ​ហាម​ឃាត់​មិន​ឱ្យ​អង្គការ​យូនីសេហ្វ​ប៉ះពាល់​ច្បាប់​ NGO ​រង​ការ​រិះគន់

    ភ្នំពេញ—មេដឹក​នាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ផ្តល់​ដំបូន្មាន​របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​លោក ហោ ណាំហុង​ ដែល​បាន​ដាស់​តឿន​តំណាង​អង្គការ​យូនីសេហ្វ ​(UNICEF) ថ្មី​ប្រចាំ​នៅ​កម្ពុជា​ មិន​ឲ្យ​ធ្វើ​ការ​អធិប្បាយ​ទាក់​ទិន​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ពួកគេ​ថ្លែង​ថា ដំបូន្មាន​របស់​លោក ហោ ណាំហុង​ ជា​ចេតនា​មិន​ផ្តល់​បរិយាកាស​សេរី សម្រាប់​លោក​ស្រី ឌេបូរ៉ា​ ខូមីនី​ (Debora Comini) ក្នុង​ការ​បំពេញ​ការងារ​មនុស្សធម៌​របស់​លោក​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​លោក​ស្រី​ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​ការងារ​ជំនួស​ឲ្យ​លោក​ស្រី​ រ៉ានណា​ ផ្លៅវឺ(Rana Flowers) ដែល​ជា​អតីត​តំណាង​របស់​អង្គការ​យូនីសេហ្វ។​

  • លោក ស ខេង ថា​មាន​ជនភៀសខ្លួន​ពី​កោះ​ណូ​រូ៤នាក់​ទៀត ចង់​មក​រស់នៅ​កម្ពុជា

    ពី​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ​ធានា​សុវត្ថិភាព និង​សន្ដិសុខ​អាយុជីវិត ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ នៅ​ព្រឹក​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា មាន​ជនភៀសខ្លួន​ពី​កោះ​ណូ​រូ ចំនួន៤ទៀត ស្ម័គ្រចិត្ត​មក​ប្រទេស​កម្ពុជា។ បើតាម​លោក ស ខេង ក្រសួងមហាផ្ទៃ​នឹង​បញ្ជូន​អ្នកជំនាញ​ទៅ​ត្រួតពិនិត្យ និង​សម្ភាសន៍​ព័ត៌មាន ជនភៀសខ្លួន ដែល​គ្រោង​ចង់​មក​តាំងទី​រស់នៅ​ក្នុងប្រទេស​កម្ពុជា​នេះ។ថ្លែង​ចំពោះមុខ​អ្នកកាសែត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​យ៉ាងនេះ​ថា៖«ខ្ញុំ​បាន​លឺដំណឹង​ថា មាន​ជនភៀសខ្លួន៤នាក់​ចង់​មក​កម្ពុជា។ យើង​នឹង​បញ្ជូន​អ្នកជំនាញ​ទៅ​សម្ភាសន៍​នៅក្នុង​អំឡុង​ចុងខែកញ្ញា ឬដើម​ខែតុលា ដើម្បី​សួរ​ព័ត៌មាន​ថា ពួកគេ​ជា​ជនភៀសខ្លួន​មែនឬ​មិនមែន? បើ​គេ​ជនភៀសខ្លួន​មែន គឺ​យើង​នឹង​ទទួល​ពួកគេ​យកមក​កម្ពុជា»។

  • លោក ស ខេង​ ថា បើ​​មាន​​បដិវត្តន៍​​ពណ៌​​នឹង​​នាំ​ឲ្យ​​មាន​​ការ​​បង្ហូរ​ឈា​ម​​

    ឧបនាយករដ្ឋមន្ត្រីនិង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែងថាសមត្ថកិច្ច​ត្រូវតែ​ទប់ស្កាត់​ចំពោះ​ករណី​ដែល​អាច​នាំឲ្យ​មាន​បដិវត្តន៍​ពណ៌ ដោយ​លោក​ថាបដិវត្តន៍​ពណ៌​នឹង​នាំឲ្យ​មាន​ការ​បង្ហូរឈា​មនិង​បំផ្លាញ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​ ​នៅក្នុង​សិក្ខាសាលា​ស្តីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាពនិង​សន្តិសុខ​ចំពោះ​អាយុជីវិតនិង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ ធ្វើឡើង​នៅ​ព្រឹក​នេះ លោក ស ខេង មានប្រសាសន៍ថា សមត្ថ​​កិច្ច​មាន​តួនាទី​អន្តរាគមន៍​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បង្ហាញ​ចេតនា​ចង់​ធ្វើឲ្យ​មានអ​សន្តិសុខ​ក្នុង​សង្គម និង​អំពើ​មនុស្សឃាត​។ លោក​លើកឡើង​ពី​ករណី​យុវជន គង់ រ៉ៃ​យ៉ា ដែល​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​គាត់​ដោយ​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​។ លោក​ថា បដិ​វត្តន៍​​នឹង​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ភាពច្របូកច្របល់​។​

  • សមាគម​អង្គការមិនមែនរដ្ឋាភិបាលចាប់ផ្តើម​សុំ​ចុះបញ្ជីការ​និង​ដាក់សំណើទៅក្រសួងមហាផ្ទៃ​

    ក្រសួងមហាផ្ទៃឲ្យ​ដឹង​ថា​រហូត​មក​ដល់ពេលនេះ​សមាគម​និង​អង្គការមិនមែន​រដ្ឋាភិបាល​ជាង​៣០ហើយ ដែល​​បាន​​ស្នើ​សុំ​ចុះ​បញ្ជីការ​​និង​ដាក់សំណើ​ទៅក្រ​សួង​មហាផ្ទៃ ក្រោយ​ពីច្បាប់អង្គការ​ចូល​ជា​ធរ​មាន​​។ កាលពីថ្ងៃទី១២ខែសីហា ឆ្នាំ​២០១៥​ ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនីបានឡាយព្រះហស្តលេខាប្រកាសប្រើប្រាស់ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ​គេហទំព័រ​របស់ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ថារបាយការណ៍​ប្រចាំខែរបស់ក្រសួងមហាផ្ទៃបង្ហាញ​ថា​ក្នុងខែសីហា ២០១៥ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣១បានសុំចុះបញ្ជីការនិងធ្វើសំណើផ្សេងៗមកក្រសួង​​មហាផ្ទៃ។ គេហទំព័រ​បញ្ជាក់​ថា​៖ “នេះគឺជាការឆ្លុះបញ្ចាំងឲ្យ​ឃើញពីនិន្នា​ការគាំទ្រនិងការគោរពគោលការណ៍នីតិរដ្ឋ ប្រកបដោយស្មារតីភ្ញាក់រលឹករបស់ប្រជាពលរដ្ឋកម្ពុជាទៅលើច្បាប់នានាដែលរដ្ឋសភាបានអនុម័ត”។ គេហទំព័រ​បាន​បនន្ថែម​ថា៖ “ម្យ៉ាងវិញទៀត នេះក៏ជាការឆ្លុះបញ្ចាំងឲ្យ​ឃើញផងដែរ អំពីសកម្មភាពរបស់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនានាក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ”។

  • អ្នករាយការណ៍​ពិសេស​ថ្មី​របស់ UN ចង់ជួប​លោក ហ៊ុន សែន ក្នុង​ទស្សនកិច្ច​ជា​លើកដំបូង

    ភ្នំពេញ៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) លោកស្រី រ៉ូ​ណា ស្ម៊ី​ត (Rhona Smith) នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង នៅក្នុងប្រទេស​កម្ពុជា រយៈពេល៩ថ្ងៃ ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៥។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គ​សហប្រជាជាតិ (UNHCR)។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្សឺ​ណែវ ចុះ​ថ្ងៃទី១៤ កញ្ញា​នេះ ក្នុងអំឡុង​ដំណើរទស្សនកិច្ច លោកស្រី Rhona Smith រំពឹងថា នឹង​បាន​ចូលជួប​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ធៃ លោក ស ខេង រដ្ឋមន្ត្រី ព្រមទាំង សមាជិក​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​ដទៃទៀត។ ក្រៅពីនោះ លោកស្រី​នឹង​ជួប​ជាមួយ​តំណាង សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន​នានា ព្រមទាំង​ក្រុម​អង្គការ សហប្រជាជាតិ និង​សហគមន៍​ម្ចាស់ជំនួយ។ លោកស្រី Rhona Smith ត្រូវបានតែងតាំង​ដោយក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ក្នុង​ខែមីនា ឆ្នាំ២០១៥ ស្នង​តំណែង​របស់លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ដែល​បានបញ្ចប់​អាណត្តិ ៦ឆ្នាំ នៅ​ខែមីនា ឆ្នាំ២០១៥ ដើម្បី​ធ្វើ​សេចក្តីរាយការណ៍ និង​ផ្តល់​ប្រឹក្សា​យោបល់​ស្តីពី ស្ថានភាពសិទ្ធិមនុស្ស​នៅ​កម្ពុជា។

  • ពលរដ្ឋ​ខេត្ត​ក្រចេះ​ដាក់​ញត្តិ​លើក​ទីបី​សុំ​ឱ្យ​សភា​ជំរុញ​ដោះស្រាយ​ទំនាស់​ដីធ្លី

    ភ្នំពេញ—ពលរដ្ឋ​ជាង​៣០​នាក់បាន​នាំ​យក​ញត្តិ​មក​ដាក់​ជូន​រដ្ឋ​សភា​ជាតិ​ ជាលើក​ទី​បី​នៅ​ថ្ងៃ​ច័ន្ទនេះ​ ដើម្បី​ស្នើ​ឲ្យជំរុញ​អាជ្ញាធរ​នៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ ចេញ​ប័ណ្ណកម្ម​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ដល់​ពួកគេ​និងប្រជាពលរដ្ឋ​ដទៃ​ទៀត​សរុបចំនួន​៧៣​គ្រួសារ។​ លោក​ស៊ឹម ពៅ​ តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​៧៣គ្រួសារ ​រស់​នៅ​ក្នុង​សហគមន៍​ពាម​ប៉ោ​អូរ​បី​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែថ្មី​ ឃុំ​ខ្សឹម​ ស្រុក​ស្នួល​ មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ លោក​ធ្លាប់​បាន​ដាក់​ញត្តិ​ចូល​ទៅ​រដ្ឋ​សភា​ចំនួន​ពីរលើក​មក​ហើយ​ប៉ុន្តែ ​នៅមិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​បើទោះ​ជាមានក្រុម​និស្សិត​ដែល​ធ្វើ​ការ​វាស់​វែង​ដី​នៅមុន​ពេល​បោះឆ្នោត​ជាតិធ្លាប់​ចុះ​ទៅ​វាស់​វែង​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​កាល​ពី​ឆ្នាំ​២០១២​ក៏ដោយ។ ​ «ខ្ញុំ​ទាម​ទារឲ្យ​ខាងរដ្ឋសភា​ហ្នឹង​ជំរុញ​ឲ្យ​អាជ្ញាធរ ជួយ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ឲ្យប្រជាពលរដ្ឋ​ដែល​មាននិស្សិត​ចុះ​វាស់​វែងហ្នឹង​ ហើយ​ផ្ទៃ​ដី​តាម​ទំហំ​ដែល​គាត់​រស់​នៅ​ អាស្រ័យ​ផល​ប៉ុន្មាន​គឺ​វាស់​ឲ្យ​ប៉ុណ្ណឹង​ទៅ»។​ លោក​ស ចំរ៉ុង​ អភិបាល​ខេត្ត​ក្រចេះ​ បញ្ជាក់​ថា​ អាជ្ញាធរ​ខេត្ត​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​នេះ​ហើយ។ ​ ​

  • ការ​រើស​​អគ្គលេខាធិការ​ថី្ម​គ​.​ជ​.​ប​​នឹងធ្វើ​​ព្រម​ពេល​គ្នា​​នឹង​​ការ​ចុះឈ្មោះ​​បោះឆ្នោត​​សាកល្បង

    ក្រោយ​ស្ងប់ស្ងាត់​មួយរយៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) នៅតែ​មិន​ទាន់​ផ្លាស់ប្តូរ​អគ្គលេខាធិកា​រគ​.​ជ​.​ប​ចាស់ នៅក្នុង​ស្ថាប័ន​គ​.​ជ​.​ប​ថ្មី​នេះ​នៅឡើយ​ទេ​។ លោក​ទេព នីថា ដែល​បច្ចុប្បន្ន​កំពុង​បន្ត​តួនាទី​ជា​អគ្គលេខាធិកា​រគ​.​ជ​.​បដ​ដែល នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​រក​អ្នក​ជំនួស​ថ្មី ប៉ុន្តែ​ដោយសា​រតែគ​.​ជ​.​ប​កំពុងតែ​មមារ​ញឹក​លើ​កិច្ចការ​មួយចំនួន ទើប​មិនទាន់​មាន​ការរៀបចំ​ផ្លាស់ប្តូរ​តំណែង​នេះ​។ នេះ​បើ​តាម​ការអះអាង​របស់​មន្ត្រី​គ​.​ជ​.​ប​។​ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​បាន​ថ្លែង​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​១៥​កញ្ញា​នេះ​ថា គ​.​ជ​.​ប​បានធ្វើ​សេចក្តីព្រាង​អនុក្រឹត្យ​រួច​ហើយ​អំពី​អគ្គលេខាធិការដ្ឋាន ដែល​ជា​ការរៀបចំ​រចនា​សម្ព័ន្ធ និង​បុគ្គលិក​​របស់​គ​.​ជ​.​ប​ទាំងអស់​។ លោក​បាន​បន្តថា ការរៀបចំ​នេះ គ​.​ជ​.​ប​ក៏​បាន​គិតគូរ​អំពី​ការផ្លាស់ប្តូរ​អគ្គលេខាធិការ​ថ្មី ឲ្យ​ដំណើរការ​ទន្ទឹមគ្នា ជាមួយ​ការរៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​នៅ​ទូទាំង​ប្រទេស​នា​ពេលខាងមុខ​។

  • សង្គម​​ស៊ីវិល​​ទាម​ទារ​​ឲ្យ​​ដោះ​​លែង​​សកម្ម​ជន​​នយោបាយ​​និង​​រក​​យុត្តិ​ធម៌​​ជូន​​អ្នក​​ស្លាប់

    ចំណែក​​មជ្ឈ​មណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា វិញ ក៏​​បាន​​លើក​​ឡើង​​នៅ​​ក្នុង​​សេច​ក្ដី​​ថ្លែង​ការណ៍​​របស់​​ខ្លួន​​ដែរ ដោយ​​បន្ថែម​ព្រឹត្តិ​ការណ៍​​បាញ់​​សម្លាប់ លោក ម៉ៅ សុខ​ចាន់ ថា គិត​​ពី​​ថ្ងៃ​​បាញ់​​សម្លាប់​​ដោយ​​គ្រាប់​​កាំ​ភ្លើង​​ក្នុង​​ពេល​​បង្ក្រាប​​ក្រុម​អ្នក​​តវ៉ា​​ពី​​លទ្ធ​ផល​​ឆ្នោត គឺ​​ឃាត​ក​​ពិត​​សម្លាប់ លោក ម៉ៅ សុខចាន់ មិន​​ត្រូវ​​បាន​​កំណត់​​អត្ត​សញ្ញាណ និង​​នាំ​​យក​មក​​ផ្ដន្ទា​ទោស​​នៅ​​ឡើយ​​ទេ។

  • ពលរដ្ឋ​ខ្មែរ​អាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ

    ប៉ុន្មាន​ថ្ងៃ​មុន​ការ​មក​ដល់​នៃ​ទិវា​សេចក្តី​ប្រកាស​ជា​សកល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិក​ប្រមាណ​ជាង​៦០នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ញត្តិ​ជូន​ដល់​លោក​ឯក​អគ្គរដ្ឋ​ទូត​ខ្មែរ​នៅ​អាមេរិក​កាល​ពី​ថ្ងៃទី​១២ ខែ​កញ្ញា កន្លង​ទៅ​នេះ។ វ៉ាស៊ីនតោន—ប៉ុន្មាន​ថ្ងៃ​មុន​ការ​មក​ដល់​នៃ​ទិវា​សេចក្តី​ប្រកាស​ជា​សកល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិក​ប្រមាណ​ជាង​៦០នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ញត្តិ​ជូន​ដល់​លោក​ឯក​អគ្គរដ្ឋ​ទូត​ខ្មែរ​នៅ​អាមេរិក​កាល​ពី​ថ្ងៃទី​១២ ខែ​កញ្ញា កន្លង​ទៅ​នេះ។ តំណាង​សមាគម​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក និង​ពលរដ្ឋ​ខ្មែរ​អាមេរិក​មក​ពី​រដ្ឋ​ជាង​៦ បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ឲ្យ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា និង​គោរព​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​បញ្ចេញ​មតិ។

  • CCHR ប្រារព្ធទិវា ប្រជា​ធិប​តេយ្យ អន្តរ​ជាតិ រំលឹក​ខួប​២​ឆ្នាំ ដល់​អ្នក​ស្លាប់ ដែល​តវ៉ា លទ្ធ​ផល​បោះ​ឆ្នោត ឆ្នាំ២០១៣

    លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ CCHR បាន​មាន​ប្រសាសន៍ ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា យោង​តាម​ការិយា​ល័យ ឧត្តម​ស្នង​ការ សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ លំហ​សង្គម​ស៊ីវិល គឺជា​ឱកាស​របស់​តួ​អង្គ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​នៅ​ក្នុង​សង្គម គឺ​ជា​មជ្ឈដ្ឋាន និង​ក្រប​ខណ្ឌ ដែល​សង្គម​ស៊ី​វិល​ប្រតិ​បត្តិ​ការ​ងារ គឺ​ជា​ទំនាក់​ទំនង ក្នុង​ចំណោម​តួ​អង្គ​សង្គម​ស៊ីវិល រដ្ឋា​ភិបាល និង​វិស័យ​ឯក​ជន និង​សាធា​រណជន​ទូទៅ។ លំ​ហ​សម្រាប់​សង្គម​ស៊ីវិល​នៅ​កម្ពុជា កំពុង​តែ​រួម​តូច​ទៅៗ”៕

  • Cambodian Government Claims Montagnards Are Trafficked Economic Refugees

    Cambodia declared Tuesday that the Montagnards who have entered the country illegally, claiming to flee repression in Vietnam are economic, not political, refugees, because they were trafficked into the nation, a government spokesman said. The Cambodian government is not responsible for the Montagnards, who claim to be seeking asylum based on political and religious persecution, because they were brought into the country by human traffickers for economic purposes, said Interior Ministry spokesperson Khieu Sopheak. “We can’t avoid taking in refugees, but we must consider the reasons,” he told RFA's Khmer Service. “The Montagnards are fleeing because of economic reasons.” His comments came after the ministry set a three-month deadline for Montagnards who do not qualify as refugees to return home or be deported.

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo