កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
តំណាងពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវដែក នៅបន្ទាយមានជ័យទាមទារសំណង
ប្រជាពលរដ្ឋដែលរងផល់ប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក នៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្ដុំគ្នាតវ៉ាទាមទារឲ្យរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ផ្ដល់សំណងដល់ពួកគេឲ្យសមរម្យ និងឲ្យគោរពតាមកិច្ចសន្យារបស់ធនាគារនោះ។ ពលរដ្ឋប្រមាណ៦០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខសាលាក្រុងប៉ោយប៉ែត ចាប់តាំងពីម៉ោង៧ព្រឹក ក្នុងនោះអ្នកភូមិ៥០នាក់ តំណាងឲ្យពលរដ្ឋរាប់រយគ្រួសារប្រឈម នឹងការបណ្ដេញចេញ និង១០នាក់ទៀត ត្រូវបានបណ្តេញចេញពីលំនៅឋានរួចហើយ ប៉ុន្ដែពួកគាត់ថា សំណងដែលផ្ដល់ឲ្យមិនស្របតាមកិច្ចសន្យាដែលឲ្យពួកគេមានជីវភាពល្អប្រសើរឡើងក្រោយពេលចាកចេញទៅកន្លែងផ្សេង។ តំណាងពលរដ្ឋនៅក្រុងប៉ោយប៉ែត លោក ឆេង ប៊ុនហាក់ ប្រាប់VODថា ធនាគារ ADB មានគោលនយោបាយល្អ ចំពោះពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ប៉ុន្ដែមន្ដ្រីរដ្ឋាភិបាលមិនអនុវត្ដ តាមដោយឃុបឃិតគ្នាប្រព្រឹតអំពើពុករលួយ។ លោកបន្ដថា ពួកគាត់ទាមទារឲ្យរដ្ឋាភិបាល និងធនាគារ ADB ផ្ដល់សំណងសមរម្យតាមតម្លៃទីផ្សារ និងគោរពកិច្ចសន្យាដែលថាឲ្យពួកគាត់រស់នៅល្អប្រសើរ។ លោកថា៖ "ព្រោះស្ថាប័ននេះ(ADB) គេធ្វើរបស់គេ បើយើងមើលពីគោលនយោបាយហ្នឹង យើងដឹងថាគេធ្វើល្អត្រឹមត្រូវណាស់ ប៉ុន្តែដោយសារពួកថោកទាបអស់ហ្នឹងវាធ្វើគំនិតឆ្កែ។ ពួកយើងខ្ញុំអត់មានបានទេ អ៊ីចឹងត្រូវមន្ត្រីខិលខូចមួយចំនួន គាត់យកដីហ្នឹងទៅលក់អស់ហើយ ហើយលុយដកយកទៅចែកចាយបក្ខពួករបស់មន្ត្រីខិលខូចហ្នឹងអស់ហើយ"។
-
កម្ពុជា-អូស្ត្រាលី បន្តកិច្ចព្រមព្រៀងស្តីពីជនភៀសខ្លួន ទោះមានជនជាតិរ៉ូហ៊ីនយ៉ាម្នាក់សុំត្រឡប់ទៅវិញ
ជនភៀសខ្លួនជនជាតិភាគតិច Rohingya នៃប្រទេសមីយ៉ាន់ម៉ាម្នាក់ ដែលបានមកតាំងលំនៅថ្មីនៅកម្ពុជាបានស្នើសុំទៅរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ បន្ទាប់ពីបានរស់នៅរាជធានីភ្នំពេញ អស់រយៈពេល៣ខែ។ ជនភៀសខ្លួនជនជាតិភាគតិច Rohingyaម្នាក់នេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងស្តីពីជនភៀសខ្លួន ដែលមានទឹកប្រាក់រាប់លានដុល្លារ រវាងរដ្ឋាភិបាលកម្ពុជាជាមួយនឹងរដ្ឋាភិបាលអូស្ត្រាលី ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី បានឯកភាពគ្នាថានឹងអនុ វត្តន៍អនុស្សារណៈយោគយល់គ្នា ស្តីពីជនភៀសខ្លួន ដែលបានធ្វើឡើង កាលពីពេលថ្មីៗនេះ បន្តទៅទៀត។ ការប្តេជ្ញានេះ បានធ្វើឡើង នៅក្នុងជំនួបមួយរវាង លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក ភីតធើ ឌុចតុន (Petter Dutton) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្ត្រាលី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។
-
ពលរដ្ឋស្រុកជ័យសែនខេត្តព្រះវិហាររិះគន់សមត្ថកិច្ចថាមិនបង្ក្រាបបទល្មើសព្រៃឈើ
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធនឹងបណ្ដាញសហគមន៍ការពារព្រៃឈើ ឲ្យដឹងថា បច្ចុប្បន្នសកម្មភាពកាប់បំផ្លាញព្រៃឈើដើម្បីជួញដូរខុសច្បាប់ កំពុងកើតមានយ៉ាងខ្លាំងនៅតាមបណ្ដាស្រុកមួយចំនួនរបស់ខេត្តព្រះវិហារ ហើយគេមិនសូវឃើញសមត្ថកិច្ចខាងណាចេញមុខបង្ក្រាបទេ។ ដោយសារតែបទល្មើសព្រៃឈើកើនឡើង និងមិនសូវមានការបង្ក្រាបនេះ សិប្បកម្មកែច្នៃឈើក៏កំពុងកើតឡើងជាច្រើនកន្លែងនៅស្រុកជ័យសែន ចម្ងាយជាង ៧០គីឡូម៉ែត្រភាគខាងជើងឆៀងខាងកើតពីរួមខេត្តព្រះវិហារ។ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅស្រុកជ័យសែន ខេត្តព្រះវិហារ បានរិះគន់ថា បច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈើប្រណីតខុសច្បាប់ កំពុងកើតមានស្ទើរតែរៀងរាល់ថ្ងៃ នៅក្នុងតំបន់ដែលពួកគេរស់នៅ។ បើទោះបីជាឈើប្រណីតប្រភេទធ្នង់ និងដួងចែម ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្ត និងគោយន្តដោយចំហ មិនបាច់បិទបាំង ហើយយកទៅដាក់តាមរោងសិប្បកម្មជាប្រចាំថ្ងៃក៏ដោយ ក៏មិនមានសមត្ថកិច្ចរបស់រដ្ឋាភិបាលណា យកចិត្តទុកដាក់បង្ក្រាបទេ។
-
តុលាការសម្រេចឱ្យមន្ត្រីបក្សប្រឆាំងម្នាក់បង់ប្រាក់៣លានរៀលពីបទញុះញង់ឱ្យមានការរើសអើង
ភ្នំពេញ—មន្ត្រីបក្សប្រឆាំងនៅថ្នាក់ស្រុកម្នាក់ត្រូវបានតុលាការចោទប្រកាន់ថាបានចែកចាយខិត្តប័ណ្ណដែលចោទប្រកាន់វៀតណាមថា កំពុងព្យាយាម «លុបបំបាត់» ប្រទេសកម្ពុជា។ លោក ឈា តាំងស៊នអាយុ ៦៣ ឆ្នាំត្រូវបាននគរបាលស្រុកស្រុកព្រៃកប្បាសក្នុងខេត្តតាកែវកោះហៅហើយបន្ទាប់មកត្រូវបានប៉ូលិសខេត្តឃុំខ្លួន។ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលពីរយប់លោកត្រូវបានតុលាការកាត់ទោសពីបទញុះញង់ឱ្យមានការរើសអើងហើយបញ្ជាឱ្យគាត់បង់ប្រាក់ ៣ លានរៀល (ប្រហែល ៧៣០ដុល្លារ) ចំពោះបទល្មើសនេះ។ លោក ជុំ ឈឿន អធិការស្រុកព្រៃកប្បាសបាននិយាយថាខិត្តប័ណ្ណនេះទទួលបានតាមរយៈហ្វេសប៊ុកនិយាយពី«វិធីសាស្រ្ត ២០ចំណុចរបស់យួនដើម្បីលុបបំបាត់ពូជសាសន៍ខ្មែរនឹងលេបទឹកដី»។
-
ក្រសួងការងារស្នើកុំឲ្យមានបាតុកម្មក្នុងពេលចរចាប្រាក់ឈ្នួលកម្មករមិនទាន់ចប់
ក្រសួងការងារ និងតំណាងនិយោជក បានអំពាវនាវរួមគ្នាទៅកាន់បណ្ដាអ្នកពាក់ព័ន្ធ ពិសេសក្រុមសហជីព កុំឲ្យប្រើសកម្មភាពបាតុកម្ម កូដកម្ម ព្រមទាំងសកម្មភាពពាក់ព័ន្ធនយោបាយណាមួយ ខណៈកិច្ចចរចាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា មិនទាន់បញ្ចប់។ ទន្ទឹមគ្នានេះ តំណាងសហជីពអះអាងថា ការធ្វើកូដកម្ម បាតុកម្ម អាចកើតឡើងគ្រប់ពេលវេលា បើសិនជាប្រាក់ឈ្នួលកម្មករមិនត្រូវផ្ដល់ឲ្យ ឬផ្ដល់ឲ្យតិចតួចពេក។ រហូតមកនេះ ក្រុមការងារត្រីភាគីមិនទាន់បានកំណត់តួលេខច្បាស់លាស់នៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០១៦ នោះបាននៅឡើយទេ។ ប៉ុន្តែទាំងភាគីរដ្ឋាភិបាល និងតំណាងនិយោជក មិនចង់ឲ្យមានសកម្មភាពបាតុកម្ម កូដកម្ម ឬប្រើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ ក្នុងអំឡុងកិច្ចចរចានេះ ដែលអាចបង្អាក់ដល់ដំណើរការចរចាប្រាក់ឈ្នួល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្ដីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី៨ ខែកញ្ញា។ ប្រធានសហព័ន្ធនិយោជកនិងពាណិជ្ជកម្មកម្ពុជា (CAMFBA) លោក វ៉ាន់ ស៊ូអៀង បាននិយាយថា លោកស្វាគមន៍ឲ្យមានកិច្ចចរចាប្រាក់ឈ្នួលលើវិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើងនេះ ប៉ុន្តែលោកថា ៩៥% នេះ ភាគច្រើនជាអ្នកវិនិយោគមកពីបរទេស ពួកគេនឹងត្រូវកែសម្រួលនៅទំហំនៃវិនិយោគរបស់ខ្លួនឲ្យត្រូវនឹងស្ថានភាពកម្ពុជា។ តំណាងនិយោជករូបនេះសូមអំពាវនាវកុំឲ្យបណ្តាអ្នកពាក់ព័ន្ធយកការចរចាប្រាក់ឈ្នួលធ្វើជាសកម្មភាពនយោបាយដែលបង្កការរំខានដល់អ្នកវិនិយោគនៅកម្ពុជា។
-
ក្រសួងមហាផ្ទៃបង្កើតនាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
វ៉ាស៊ីនតោន—ក្រសួងមហាផ្ទៃនឹងបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា នឹងចាត់វិធានការចំពោះសកម្មភាពញុះញង់ ជេរប្រមាថ និងរើសអើងពូជសាសន៍តាមប្រព័ន្ធអ៊ិនធើណេត។ លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធអ្នកនាំពាក្យប៉ូលិសជាតិបានប្រាប់កាសែត Phnom Penh Post ថា៖ «នាយកដ្ឋាននេះនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីទប់ស្កាត់បទល្មើសតាមអ៊ីនធឺណិត ពីព្រោះបើសិនជាមិនទប់ស្កាត់ឧក្រិដ្ឋកម្មនោះទេវានឹងបង្កគ្រោះថ្នាក់ដល់សង្គម»។ ការប្រកាសរបស់រដ្ឋាភិបាលកើតមានឡើងក្រោយពីកងកម្លាំងមានសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយុវជនពីរនាក់យកមកផ្តន្ទាទោសដោយសារការសរសេរតាមបណ្តាញហ្វេសប៊ុកអំពាវនាវឱ្យមានបដិវត្តន៍ពណ៍ និងគំរាមសម្លាប់អ្នកស្រាវជ្រាវកិច្ចការព្រំដែនម្នាក់។ សេចក្តីរាយការណ៍នានាបញ្ជាក់ថានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងសិក្សារៀបចំគោលការណ៍ វិធានការ យុទ្ធសាស្ត្រ និងផែនការសកម្មភាពលើការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេតនិងបង្ក្រាបបទល្មើសបច្ចេកវិទ្យា។
-
អាជ្ញាធរខេត្តព្រះវិហារព្រមានចាប់ពលរដ្ឋមួយចំនួនបើសិននៅតែប្រើហិង្សាតវ៉ារឿងដីធ្លី
អ្នកភូមិតាបស នៃឃុំស្ដៅ ស្រុកសង្គមថ្មី បានបន្ថយសកម្មភាពតវ៉ារឿងទំនាស់ដីធ្លីមួយរយៈ បន្ទាប់ពីបានប្រើហិង្សាដុតបំផ្លាញសម្ភារៈរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងកាត់ផ្ដាច់ស្ពានមិនឲ្យអាជ្ញាធរ សមត្ថកិច្ច និងតំណាងក្រុមហ៊ុន អាចចាកចេញពីតំបន់ដែលពួកគេតវ៉ាបានមក។ ចំណែកមន្ត្រីសាលាខេត្តព្រះវិហារ បានអំពាវនាវឲ្យក្រុមអ្នកភូមិដែលលើកគ្នាតវ៉ាទាំងនោះ បញ្ចប់អំពើហិង្សា ហើយនាំគ្នាចូលមកសម្របសម្រួល និងដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់។ អាជ្ញាធរខេត្តព្រះវិហារ ព្រមានថា គេនឹងប្រើកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនអ្នកភូមិតាបស មួយចំនួន បញ្ជូនទៅកាន់តុលាការ ប្រសិនបើក្រុមអ្នកភូមិទាំងនោះនៅតែបន្តការតវ៉ារឿងទំនាស់ដីធ្លី ហើយបង្កអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងសម្បត្តិសាធារណៈរបស់រដ្ឋតទៅទៀត។ អភិបាលរងខេត្តព្រះវិហារ ដែលចុះដោះស្រាយការតវ៉ារបស់អ្នកភូមិតាបស គឺលោក ស៊ូ សេរី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី៨ ខែកញ្ញា ដោយសូមឲ្យក្រុមអ្នកភូមិ ចូលរួមដោះស្រាយទំនាស់ដីធ្លីដែលមានអាជ្ញាធរជាអ្នកសម្របសម្រួល ហើយបញ្ឈប់សកម្មភាពតវ៉ាដោយហិង្សា ប៉ុន្តែបើសិនជាអ្នកភូមិនៅតែចចេសរឹងរូស ហើយបន្តបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឯកជន និងសម្បត្តិសាធារណៈរបស់រដ្ឋតទៅទៀត គឺអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់៖ «គាត់បំផ្លាញសម្បត្តិសាធារណៈរបស់រដ្ឋហ្នឹង តើគាត់ខុសអ្វីខ្លះ? គឺគាត់ប្រាកដជាដឹងខ្លួនហើយ ប៉ុន្តែគាត់នៅតែជឿការញុះញង់របស់អង្គការសង្គមស៊ីវិលមួយចំនួន និងសកម្មជនដីធ្លី»។
-
លោក ហ៊ុន សែន ឲ្យអ្នកពាក់ព័ន្ធនឹងសមាជិកព្រឹទ្ធសភាសម រង្ស៊ី ចូលខ្លួនសារភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងឲ្យអ្នកដែលរត់គេចខ្លួនទៅក្រៅប្រទេស ពាក់ព័ន្ធនឹងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដែលត្រូវបានចោទប្រកាន់ថាក្លែងឯកសារ ចូលខ្លួនមកសារភាពនៅពេលនេះ។ លោក ហុង សុខហួរ ត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយចោទលោក៣បទចោទ គឺការក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារក្លែងក្លាយនិងញុះញង់ឲ្យមានអសន្តិសុខ ពាក់ព័ន្ធនឹងសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ ក្នុងវីដេអូឃ្លីបថតទុកដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា(ទ.ទ.ក)នៅរសៀលថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានរិះគន់គណបក្សសង្រ្គោះជាតិថាបានយកផែនទីទៅបោកប្រាស់ប្រជាពលរដ្ឋកម្ពុជា។ លោកក៏បានព្រមានថារដ្ឋាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកនិយាយរឿងផែនទីក្លែងក្លាយ។
-
មន្ត្រីរាជការចាស់ៗគាំទ្រក្រសួងព័ត៌មានបង្កើតសមាគមនិវត្តជន
មន្ត្រីក្រសួងព័ត៌មាន ឲ្យដឹងថា ក្រសួងនឹងបង្កើតសមាគមមនុស្សចាស់ ដើម្បីជួយដល់និវត្តជនដែលជាមន្ត្រីរាជការរបស់ក្រសួងជាង ៣០០នាក់នាពេលខាងមុខ។ ទន្ទឹមគ្នានេះ មន្ត្រីរាជការចាស់ៗដែលចូលនិវត្ត រំពឹងថា សមាគមនេះជាក្តីសង្ឃឹមរបស់និវត្តជន និងផ្តល់ប្រយោជន៍ដល់ក្មេងជំនាន់ក្រោយ។ មន្ត្រីរាជការដែលបានចូលនិវត្ត គាំទ្រគម្រោងបង្កើតសមាគមនិវត្តជន ព្រោះនិវត្តជនក៏ជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។
អានបន្ត -
បណ្តាញសង្គមសម្រាប់បញ្ចេញមតិប៉ុន្តែមានគ្រោះថ្នាក់នៃព័ត៌មានចចាមអារ៉ាម
អ្នកស្រី ចក់ សុភាព នាយិការប្រតិបត្តិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា៖ «ចាប់ពីឆ្នាំ២០១២ ជាពិសេសអំឡុងពេលបោះឆ្នោតនៅឆ្នាំ២០១៣ហ្នឹង យើងឃើញថាមានការផុសផុលខ្លាំងក្នុងការចែករំលែក និងការពិភាក្សាក្នុងបញ្ហាសង្គម បញ្ហានយោបាយ និងបញ្ហាជាច្រើន»។ អ្នកស្រី ចក់ សុភាព បន្តថា នេះជាទម្រង់មួយក្នុងការបញ្ចេញមតិ ហើយការបញ្ចេញមតិនេះមិនប្រាកដថាត្រូវតែពិតរហូតនោះទេដោយសារតែព័ត៌មានជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមនេះភាគច្រើនអ្នកប្រើប្រាស់មានបញ្ចូលគំនិតរបស់ពួកគេ ដែលប្រហែលជាមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេ។
-
សហព័ន្ធសហជីព ថាបញ្ញត្តិច្បាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាលប៉ះពាល់ដល់សន្តិសុខការងារកម្មករ
សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានលើកឡើងថា ការបកស្រាយបញ្ញត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល មិនមានហេតុផលត្រឹមត្រូវ និងបានធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខការងារកម្មករ ព្រោះថាបានយោងទៅលើតែហិរញ្ញវត្ថុរបស់និយោជកប៉ុណ្ណោះ។ នេះគឺជាខ្លឹមសារនៅក្នុងលិខិតចំហរ របស់សហជីពនេះ ផ្ញើរជូនទៅសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ចុះថ្ងៃទី ០២ខែកញ្ញា។ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតចំហររបស់ខ្លួនថា ការបកស្រាយបញ្ញត្តិច្បាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល នាពេលកន្លងមកនេះ បានធ្វើឡើងដោយផ្ទុយទៅនឹងខ្លឹមសារទាំងស្រុង នៃមាត្រា ៩១ និងបំពានទៅនឹងមាត្រា ៧៤ នៃច្បាប់ស្តីពីការងារ។ មាត្រា ដែលនិយាយពីសិទ្ធិរបស់ភាគីនៃកិច្ចសន្យាការងារ ដែលមានថិរវេលា មិនកំណត់ អាចធ្វើការរំលាយកិច្ចសន្យា ដោយផ្អែកតាមការសម្រេចចិត្តរបស់ភាគីណាមួយក៏បាន ប៉ុន្តែបានកម្រិតសិទ្ធិរបស់និយោជក។
-
មានអំពើហិង្សាតិចតួចពេលប៉ូលិសខេត្តកោះកុងបំបែកការតវ៉ាឲ្យដោះលែងសកម្មជនមាតាធម្មជាតិ
ភ្នំពេញ—អាជ្ញាធរមានសមត្ថកិច្ចនៅខេត្តកោះកុងបានបំបែកក្រុមអ្នកតវ៉ាដែលស្នើសុំឲ្យមានការដោះលែងសកម្មជនបីនាក់នៃចលនាមាតាធម្មជាតិ បន្ទាប់ពីក្រុមអ្នកតវ៉ាបានស្រែកទាមទារអស់រយៈពេលជិត២សប្តាហ៍មកហើយឲ្យមានការដោះលែងអ្នកទាំងបីនាក់នេះ។ ទោះបីជាមានការបង្រ្កាបដែលនាំឲ្យអ្នកតវ៉ាខ្លះរងរបួស និងមានការចាប់ខ្លួនសកម្មជនសិទ្ធិ និងអ្នកសារព័ត៌មានក្តី អាជ្ញាធរបានថ្លែងការពារចំណាត់ការនេះថា ជាការរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋទូទៅនៅក្នុងក្រុងខេមរភូមិន្ទនៃខេត្តកោះកុង។ អាជ្ញាធរមានសមត្ថកិច្ចខេត្តកោះកុងនៅព្រឹកថ្ងៃពុធនេះបានឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្ស អ្នកតវ៉ា និងអ្នកសារព័ត៌មានចំនួន១៧រូប នៅក្នុងការចុះបំបែកក្រុមអ្នកតវ៉ា ដែលទាមទារឲ្យអាជ្ញាធរដោះលែងសកម្មជនបរិស្ថានបីនាក់នៃចលនាមាតាធម្មជាតិ។ នេះបើតាមការបញ្ជាក់ពីសកម្មជនសិទ្ធិមនុស្ស និងអាជ្ញាធរខេត្ត។
-
សង្គមស៊ីវិលថ្កោលទោសអាជ្ញាធរខេត្តកោះកុង ដែលឃាត់ខ្លួនបុគ្គលិកអង្គការនិងតំណាងសហគមន៍ជិត២០នាក់
អង្គការសង្គមស៊ីវិលជិត៣០ ថ្កោលទោសអាជ្ញាធរខេត្តកោះកុង ដែលឃាត់ខ្លួនបុគ្គលិកអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍ចំនួន១៧នាក់ ខណៈពួកគេចុះសង្កេតមើលប្រជាពលរដ្ឋតវ៉ានៅមុខសាលាដំបូងខេត្តនេះ ទាមទារដោះលែងយុវជនចលនាមាតាធម្មជាតិចំនួន៣នាក់ឲ្យមានសេរីភាពវិញ។ អង្គការសង្គមស៊ីវិលទាំងនោះរួមមាន សមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ អង្គការCHRAC អង្គការនិកហ្វិច អង្គការបណ្ដាញយុវជនកម្ពុជា មជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព និងអង្គការផ្សេងទៀត។ សេចក្តីថ្លែងការណ៍រួមរបស់អង្គការជិត៣០ ដែលVODទទួលបាននៅថ្ងៃព្រហស្បតិ៍នេះមានខ្លឹមសារថា ការចាប់ និងឃុំខ្លួនយុវជនចលនាមាតាធម្មជាតិ៣នាក់ និងឃាត់ខ្លួនបុគ្គលិកអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍ ១៧នាក់ ជាការរំលោភសិទ្ធិមនុស្ស។ សេចក្តីថ្លែងការណ៍ក៏បានស្នើសុំឲ្យមានការដោះលែងមនុស្សទាំងអស់ រួមទាំងយុវជនចលនាមាតាធម្មជាតិ៣នាក់ ដោយគ្មានលក្ខខណ្ឌ។
-
ក្រុមអ្នកតវ៉ាឲ្យដោះលែងយុវជននៅខេត្តកោះកុងព្រមរំសាយបន្ទាប់ពីអាជ្ញាធរព្រមាន
ក្រុមអ្នកតវ៉ាឲ្យតុលាការដោះលែងយុវជនចលនាមាតាធម្មជាតិ៣នាក់ នៅខេត្តកោះកុងបានរំសាយការដង្ហែក្បួនបណ្តោះអាសន្នក្រោយពីសាលាក្រុងខេមរភូមិន្ទ បានចេញបម្រាមមិនឲ្យមានការជួបជុំតវ៉ា ដោយចោទថាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ សាលាក្រុងខេមរភូមិន្ទបានដាក់កំហិតដល់ក្រុមប្រជាពលរដ្ឋឲ្យបញ្ឈប់រាល់សកម្មភាពតវ៉ា នៅម៉ោង៥ល្ងាចថ្ងៃទី២ ខែកញ្ញានេះ ដោយព្រមានថានឹងចាត់ការតាមវិធានការច្បាប់។ សកម្មជននៃក្រុមចលនាមាតាធម្មជាតិមួយរូប លោក សន ចាន់ដារ៉ា បានឲ្យដឹងថា ក្រោយពីមានបម្រាមមិនឲ្យមានការតវ៉ានោះ ក៏មានក្រុមអ្នកតវ៉ាមួយក្រុមផ្សេងទៀត បានតវ៉ាប្រឆាំងនឹងក្រុមពួកគាត់ ដែលតវ៉ាឲ្យមានការដោះលែងយុវជនបរិស្ថានទាំង៣នាក់។ លោកអះអាងថា ក្រុមអ្នកតវ៉ាទាំងនោះត្រូវបានអាជ្ញាធរជួលមកឲ្យប្រឆាំងនឹងសកម្មជនបរិស្ថាន។ លោកថា៖ “អាជ្ញាធរបានជួលប្រជាជនមកបាតុកម្មប្រឆាំងនឹងពួកយើងវិញ ដោយលើកហេតុផលថា បាតុកម្មតវ៉ាមិនគោរពច្បាប់ និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ មានន័យថា ពួកយើងរាល់ថ្ងៃហ្នឹងកំពុងតែមិនគោរពច្បាប់
-
និទណ្ឌភាពក្លាយជាប្រធានបទមួយនៃសន្និសីទអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ
បញ្ហានិទណ្ឌភាព អំពើពុករលួយក្នុងប្រព័ន្ធតុលាការនិងក្នុងផ្នែកនយោបាយ ត្រូវបានយកមកពិភាក្សានៅក្នុងសន្និសីទអន្តរជាតិប្រឆាំងនឹងអំពើពុករលួយលើកទី១៦ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៥។ សន្និសីទអន្តរជាតិប្រឆាំងនឹងអំពើពុករលួយនេះធ្វើឡើងជារៀងរាល់២ឆ្នាំម្តង ដែលមានអ្នកចូលរួមដល់ទៅ១៥០០នាក់មកពី១៣៥ប្រទេស។ សន្និបាតលើកទី១៦នេះក៏មានការចូលរួមពីមន្រ្តីអង្គការតម្លាភាពកម្ពុជា ដែលដឹកនាំដោយនាយកប្រតិបត្តិរបស់អង្គការ លោក ព្រាប កុល។ ក្នុងបទសម្ភាសន៍មួយនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធនេះ លោក ព្រាប កុល មានប្រសាសន៍ថាការមកចូលរួមរបស់អង្គការតម្លាភាពកម្ពុជាមានគោលបំណងពីរ គឺទីមួយ មករៀនសូត្រពីប្រទេសផ្សេងៗ សង្គមស៊ីវិលនិងអ្នកជំនាញលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងទីពីរចែករំលែកពីបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា។ លោកបន្តថាក្នុងសន្និសីទនោះ មានការជជែកលើប្រធានបទច្រើន តែលោកថាអ្វីដែលសំខាន់នោះគឺបញ្ហានិទណ្ឌភាពនិងអំណាចរបស់ពលរដ្ឋក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោកបញ្ជាក់ថានិទណ្ឌភាពនៅកម្ពុជាកើតចេញពីប្រព័ន្ធតុលាការមិនឯករាជ្យនិងត្រូវបានប្រើប្រាស់ក្រោមឥទ្ធិពលអ្នកមានអំណាចនិងលុយ។
-
អាជ្ញាធរខេត្តកោះកុងឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងពលរដ្ឋជិត២០នាក់
មន្ត្រីអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋសរុបជិត២០នាក់ត្រូវបានសមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួន នៅព្រឹកថ្ងៃពុធនេះ ក្នុងហេតុការណ៍នៃការតវ៉ារបស់ប្រជាពលរដ្ឋទាមទារឲ្យមានការដោះលែងសកម្មជនបរិស្ថាន៣រូបដែលត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីពេលកន្លងទៅ។ នាយករងទទួលបន្ទុកតស៊ូមតិនៃអង្គការលីកាដូលោក ថាវ គឹមសាន ឲ្យVODដឹងថា រូបលោក និងមន្ត្រីអង្គការលីកាដូ៤នាក់ទៀត មន្ត្រីសមាគមអាដហុកហុងម្នាក់ អ្នកសារព័ត៌មាន២នាក់ និងប្រជាពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរចាប់ខ្លួននៅម៉ោងប្រមាណ៩និង៣០នាទី ខណៈដែលពួកលោកចុះសង្កេតមើលការតវ៉ារបស់ប្រជាពលរដ្ឋ។ លោកបន្តថា នៅព្រឹកនេះ ក្រុមប្រជាពលរដ្ឋអ្នកតវ៉ាបាននាំគ្នាបន្តធ្វើការតវ៉ានៅមុខសាលាដំបូងរាជខេត្តកោះកុង តែស្រាប់តែមានក្រុមអ្នកតវ៉ាមួយក្រុមផ្សេងទៀត បានតវ៉ាប្រឆាំងនឹងក្រុមពួកគាត់ចំពោះការតវ៉ាឲ្យមានការដោះលែងយុវជនបរិស្ថានទាំង៣នាក់។ លោកថា ក្រុមថ្មីនោះបានចោទពួកគាត់ថា បង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងទាមទារឲ្យពួកគាត់បញ្ឈប់ការតវ៉ា និងត្រឡប់ទៅផ្ទះវិញ។
-
គ.ជ.ប ស្នើឲ្យមានការចូលរួមពលរដ្ឋនៅភូមិដែលត្រូវធ្វើការចុះឈ្មោះសាកល្បង
គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសផ្សព្វផ្សាយតារាងឈ្មោះឃុំ/សង្កាត និងចំនួនភូមិសម្រាប់ធ្វើការចុះឈ្មោះសាកល្បង ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកាខាងមុខ និងប្រជាពលរដ្ឋនៅក្នុងភូមិទាំងនោះចូលរួមក្នុងការចុះឈ្មោះសាកល្បងនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី៣១ ខែសីហា ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតសាកល្បងចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា នឹងធ្វើឡើនៅតាមឃុំ/សង្កាត់ចំនួន២៥ ដោយក្នុងនោះ ឃុំ/សង្កាត់ខ្លះជ្រើសរើសយក១ភូមិ ឃុំ/សង្កាត់ខ្លះជ្រើសយក០២ភូមិ និងឃុំ/សង្កាត់ខ្លះទៀតជ្រើសយក០៣ភូមិ ដែលជាកន្លែងចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធកុំព្យូទ័រ។
-
ក្រសួងប្រកាសលេខទូរស័ព្ទជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរចំណាកស្រុកនៅក្រៅប្រទេស
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុក ដែលជួបនូវការលំបាក និងហានិភ័យផ្សេងៗ អាចទំនាក់ទំនងជាមួយស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសចំនួន៣ ដើម្បីទទួលបានការជួយអន្តរាគមន៍។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា បានផ្សព្វផ្សាយថា ដើម្បីបង្កើនថែមទៀតនូវប្រសិទ្ធភាពការងាររបស់ខ្លួន ក្នុងការជួយអន្តរាគមន៍ដល់ពលរដ្ឋរងគ្រោះ ដែលបានទៅធ្វើការនៅក្រៅប្រទេស ហើយនិងស្ត្រីខ្មែរដែលបានរៀបការជាមួយជនបរទេសទាំងក្នុងករណីស្របច្បាប់ និងមិនស្របច្បាប់ នៅក្នុងប្រទេសសំខាន់ចំនួន៣ គឺប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសចិន នោះ ក្រសួងមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង។
-
ក្រសួងព័ត៌មានជំរុញឲ្យប្តឹងទៅតុលាការករណីសន្តិសុខប្រើហិង្សាលើអ្នកសារព័ត៌មាន
ក្រសួងព័ត៌មានជំរុញឲ្យអង្គការផ្នែកព័ត៌មាន ប្តឹងទៅកាន់តុលាការករណីគំរាមគំហែង និងប្រើអំពើហិង្សាដោយចេតនាពីសំណាក់ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ មកលើអ្នកយកព័ត៌មានវីអូឌី(VOD)។ លិខិតរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ផ្ញើរមកកាន់លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យCCIM បានឲ្យដឹងថា ក្រសួងព័ត៌មានបានទទួលលិខិតរបស់ CCIM ក្នុងកណីគំរាមគំហែង និងប្រើអំពើហិង្សាមកលើអ្នកយកព័ត៌មានរបស់ VOD កាលពីថ្ងៃទី៦ ខែសីហា ហើយក្រសួងយល់ថាកណីនេះគួរតែទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។
-
កម្មករព្រមានដុតរោងចក្រ ដោយសារថៅកែរត់ចោលមិនបានទូទាត់សំណង
កម្មករជាង១០០នាក់ ដែលថៅកែរត់ចោលនោះ បាននាំគ្នាតវ៉ាដុតកង់ឡាននៅមុខរោងចក្រដេរខោខោប៊ូយឈ្មោះ ធានធាន ស្ថិតក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ ដើម្បីទាមទាររកដំណោះស្រាយលើប្រាក់ខែចុងក្រោយ។ កម្មការនី ឌុត សុភ័ក្ត្រ ដែលចូលរួមការតវ៉ានេះបានឲ្យដឹងថា កម្មករបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកណ្តាល បន្ទាប់ពីថៅកែរោងចក្របានលួចរត់ចោលកម្មករ ហើយតុលាការបានចេញដីកា ឲ្យដាក់លក់ឡៃឡុងនូវសម្ភាររោងចក្រ ដើម្បីយកប្រាក់ទូទាត់ឲ្យកម្មករ។ ក៏ប៉ុន្តែបើតាមកម្មការនីរូបនេះ ជាងមួយខែបន្ទាប់ពីមានដីកាពីតុលាការ គឺមិនទាន់ឃើញមានដំណោះស្រាយជូនកម្មករនៅឡើយទេ។ កញ្ញាបញ្ជាក់ថា៖ "ឥឡូវនេះជាងមួយខែហើយ មួយខែជិតពីរខែហើយ ចូលក្បាលពីរខែហើយ គាត់អត់មានធ្វើអីបានទេ។ ពួកខ្ញុំទូរស័ព្ទទៅសួរគាត់ព្រឹកមិញ គាត់ថា គាត់អត់ទាន់ធ្វើអីបានផង ហើយគាត់សន្យាជាមួយពួកខ្ញុំ តាំងពីថ្ងៃអង្គារសប្តាហ៍មុន គាត់ថា គាត់ជួយចុះមកថ្ងៃចន្ទហ្នឹង គាត់ជួយសម្រេចឲ្យបានថ្ងៃចន្ទហ្នឹង។ ហើយឥឡូវ Call ទៅគាត់ គាត់បិទទូរស័ព្ទ។ គាត់លើកនិយាយមួយមាត់ គាត់ថាមិនទាន់បានធ្វើអី ហើយគាត់បិទទូរស័ព្ទរបស់គាត់ លែងនិយាយជាមួយកម្មករ។ អ៊ីចឹងពួកខ្ញុំគិតថា មានតែធ្វើវិធីអស់ហ្នឹងហើយ"។