កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ
(ភ្នំពេញ)៖ ទីបំផុតច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការហើយ ដោយព្រះរាជក្រមលេខ នស/រកម/០៨១៥/០១០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ។ សូមបញ្ជាក់ថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ លើកយកយកពិនិត្យ និងសម្រេចទទួលស្គាល់ផ្លូវការ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០១៥ បន្ទាប់មកទើបថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន ៩ជំពូក និង៣៩មាត្រា កន្លងមកច្បាប់នេះ ត្រូវបានតំណាងរាស្រ្តបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ប្រឆាំងមិនឲ្យមានច្បាប់នេះ ដោយអះអាង មិនទាន់ពិភាក្សាគ្រប់ជ្រុងជ្រោយនោះ៕
-
គ្រួសារសកម្មជនCNRPដែលជាប់ពន្ធនាគារទាមទាររកយុត្តិធម៌
សកម្មជនគណបក្សប្រឆាំង៣នាក់បន្ថែមទៀតត្រូវតុលាការសម្រេចឃុំខ្លួន បន្ទាប់ពីតុលាការដដែលនេះ បានផ្ដន្ទាទោសសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ១១នាក់ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំដោយចោទថា ពាក់ព័ន្ធនឹងករណីហិង្សាក្បែរទីលានប្រជាធិបតេយ្យ កាលពីជាងមួយឆ្នាំមុន។ ឈរនៅក្រោមឆ័ត្រ ខណៈភ្លៀងកំពុងធ្លាក់ស្រិចៗផងនោះ អ្នកស្រី សែម វ៉ាន ត្រូវជាភរិយាលោក យុន គឹមហួរ ដែលត្រូវឃុំខ្លួនបណ្តោះអាសន្ននោះ បានរៀបរាប់ទាំងទឹកភ្នែកហូរកាត់លើថ្ពាល់ទាំងគូថា ស្វាមីគាត់ត្រូវបាននគរបាលចាប់ខ្លួននៅម៉ោង៧យប់ ខណៈគាត់កំពុងរត់ម៉ូតូឌុប នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ អ្នកស្រីថា ស្វាមីគាត់មិនបានធ្វើខុសដូចការចោទប្រកាន់របស់តុលាការទេ ដោយអ្នកស្រីអះអាងថា ស្វាមីគាត់ជាមនុស្សស្លូតបូតមិនដែលប្រព្រឹត្តអំពើអាក្រក់អ្វីឡើយ។ អ្នកស្រីថា ក្រោយពី ស្វាមីត្រូវបានចាប់ខ្លួន គ្រួសារគាត់ជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពរស់នៅ។
-
ចៅក្រមនិងព្រះរាជអាជ្ញា៥៥នាក់ស្បថចូលកាន់តំណែង
កាលពីថ្ងៃច័ន្ទ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើជាអធិបតីក្នុងពិធីស្បថចូលកាន់មុខតំណែងរបស់និស្សិតបញ្ចប់ការសិក្សាថ្មីៗចំនួន៥៥នាក់នៅរាជ្យបណ្ឌិតសភាវិជ្ជាជីវៈចៅក្រម ជាចៅក្រមនិងព្រះរាជអាជ្ញា នៅព្រះបរមរាជវាំងក្រុងភ្នំពេញ។ យោងតាមលោក សំ ប្រជាមានិត អ្នកនាំពាក្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានឲ្យដឹងថា ក្រុមនេះបានបញ្ចប់ការសិក្សារបស់ខ្លួននៅឆ្នាំនេះ និងត្រូវបានទទួលយកដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកាលពីថ្ងៃទី១៧ ខែកក្កដា ប៉ុន្តែ ត្រូវរង់ចាំរហូតដល់ថ្ងៃច័ន្ទ ដើម្បីទទួលមុខតំណែងរបស់ខ្លួន។
-
មេដឹកនាំសហជីពបន្តអំពាវនាវឱ្យផ្លាស់ប្តូរចំណុចខ្លះក្នុងសេចក្តីព្រាងច្បាប់សហជីព
ភ្នំពេញ—មេដឹកនាំសហជីពនឹងផ្ញើសំណើមួយផ្សេងទៀតទៅក្រសួងការងារនៅសប្តាហ៍នេះដើម្បីអំពាវនាវឱ្យមានការផ្លាស់ប្តូរចំណុចដ៏ចម្រូងចម្រាសខ្លះក្នុងសេចក្តីព្រាងច្បាប់សហជីព ដែលអ្នករិះគន់មានការភ័យខ្លាចថា នឹងកាត់បន្ថយសិទ្ធិរបស់សហជីព និងអង្គការពលកម្ម ហើយវាផ្តល់ផលប្រយោជន៍ទៅឲ្យម្ចាស់រោងចក្រកាត់ដេរ ដែលជាវិស័យឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។
-
សង្គមស៊ីវិលចាត់ទុកសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើច្បាប់អង្គការថារំលោភច្បាប់
អង្គការមិនមែនរដ្ឋាភិបាល បង្ហាញការសោកស្ដាយនូវសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ អំពីច្បាប់គ្រប់គ្រងអង្គការ និងសមាគម ដោយចាត់ទុកថា ជាសេចក្ដីសម្រេចដែលបង្កឲ្យមានភាពចម្រូងចម្រាសបន្ថែមទៀតនៅពេលខាងមុខ។ ប្រតិកម្មរបស់អង្គការសង្គមស៊ីវិលនៅពេលនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពេញអង្គ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានឯកភាពថា ច្បាប់ស្ដីពីអង្គការ និងសមាគមនេះ មានភាពត្រឹមត្រូវ និងជាសេចក្តីសម្រេចស្ថាពរ ហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូល បានសម្រេចភ្លាមៗក្រោយពីបិទបញ្ចប់កិច្ចប្រជុំពេញអង្គរបស់ខ្លួនតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយចាត់ទុកថា ច្បាប់អង្គការ និងសមាគម ដែលរដ្ឋសភាបានអនុម័តរួចហើយកាលពីថ្ងៃទី១៣ កក្កដា នោះ គឺស្របនឹងរដ្ឋធម្មនុញ្ញដែលពុំមានអ្វីត្រូវកែប្រែទៀតឡើយ និងបិទផ្លូវតវ៉ា។
-
គ.ជ.បនឹងចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រនៅខែកុម្ភៈ២០១៦
រាជធានីភ្នំពេញ៖ លោក ហង្ស ពុទ្ធា មន្ត្រីអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.បនឹងចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោត តាមប្រព័ន្ធកុំព្យួទ័រ នាខែកុម្ភៈ ឆ្នាំ២០១៦ ដោយត្រូវការកុំព្យួទ័រប្រមាណ ២៤០០គ្រឿង។ មន្ត្រីអ្នកនាំពាក្យ គ.ជ.ប បានប្រកាសដូច្នេះ ប្រាប់ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប រវាងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ជាមួយ អគ្គលេខាធិការរង ទទួលបន្ទុកការងារនយោបាយ របស់ក្រសួងការបរទេសជប៉ុន នៅរសៀលថ្ងៃទី១១ ខែសីហានេះ នៅទីស្តីការ គ.ជ.ប៕
-
លោកហ៊ុន សែននឹងជួបពិភាក្សាជាមួយអូស្ដ្រាលីលើការអនុវត្ដន៍អនុស្សារណៈស្ដីពីជនភៀសខ្លួន
នៅក្នុងដំណើរចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៨នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៣ដល់ថ្ងៃទី០៦សីហា លោកហោ ណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាទ្វេរភាគី ជាមួយរដ្ឋមន្ត្រីការបរទេសចំនួន៥ប្រទេស។ នៅក្នុងនោះក៏មានផងដែរ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រីជូលី ប៊ីហ្សប។ នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាពីដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នា របស់លោកហោ ណាំហុងនៅដើមខែកញ្ញា និងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅកាន់ប្រទេសអូស្ត្រាលីនៅដើមខែធ្នូ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៨របស់លោកហោ ណាំហុងដែលប្រព្រឹត្តនៅប្រទេសម៉ាឡេស៊ី។
-
រោងចក្រកាត់ដេរបោះឆ្នោតគាំទ្រការផ្អាកដំឡើងប្រាក់ខែគោល
សមាជិកភាគច្រើននៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឲ្យរោងចក្រនាំចេញសម្លៀកបំពាក់ជាង៥០០នៅទូទាំងប្រទេស បានបោះឆ្នោតជំទាស់នឹងការដំឡើងប្រាក់ខែគោលណាមួយរបស់កម្មករនៅឆ្នាំក្រោយ។ ការស្ទាបស្ទង់មតិសមាជិករបស់សមាគមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការដំឡើងប្រាក់ខែគោលចំនួន២៨ភាគរយនៅក្នុងវិស័យកាត់ដេរកាលពីខែមករាដល់១២៨ដុល្លារក្នុងមួយខែ និងកើតមានឡើងចំពេលមានការចរចាគ្នារវាងរោងចក្រ សហជីព និងមន្ត្រីរដ្ឋាភិបាលដើម្បីកំណត់ប្រាក់ខែគោលសម្រាប់ឆ្នាំ២០១៦។ តាមការរំពឹងទុកថា ក្រសួងការងារនឹងចេញសេចក្ដីសម្រេចចុងក្រោយនៅខែតុលា។
-
មន្ត្រីនឹងចុះពិនិត្យការធ្វើទារុណកម្មនៅតាមពន្ធនាគារ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់ឲ្យមន្ត្រីថ្នាក់ជាតិចុះទៅអង្កេត និងត្រួតពិនិត្យស្ថានភាពនៅក្នុងមណ្ឌលស្តារនីតិសម្បទា ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់នៅទូទាំងរាជធានី-ខេត្ត ដោយមិនចាំបាច់ផ្តល់ដំណឹងជាមុនដើម្បីទប់ស្កាត់ការធ្វើទារុណកម្មចំពោះជនដែលត្រូវបានដកហូតសេរីភាពបណ្តោះអាសន្ន។ យោងតាមលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី ៧ សីហាផ្ញើជូនអាជ្ញាធរគ្រប់គ្រងកន្លែងឃុំឃាំងមណ្ឌលអប់រំកែប្រែពន្ធនាគារ មណ្ឌលឃុំជនអន្តោប្រវេសន៍ត្រៀមបញ្ជូនចេញ មណ្ឌលស្តារនីតិសម្បទា និងកន្លែងព្យាបាលបន្សាបសារធាតុញៀនតាមបណ្តារាជធានីខេត្តបានលើកឡើងថាដោយអនុលោមតាមអនុសញ្ញា និងពិធីសារបន្ថែមរបស់អង្គការសហប្រជាជាតិដើម្បីទប់ស្កាត់ការធ្វើទារុណកម្មអំពើឃោរឃៅអំពើអមនុស្សធម៌អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្មដែលកម្ពុជាជារដ្ឋភាគីនោះក្រសួងនឹងចាត់ឲ្យសមាជិកយន្តការ និងសមាជិកលេខាធិការយន្តការទប់ស្កាត់ថ្នាក់ជាតិដើម្បីទប់ស្កាត់ការធ្វើទារុណកម្មចុះទៅអង្កេត ត្រួតពិនិត្យ និងធ្វើកិច្ចសម្ភាសន៍ដោយមិនផ្តល់ដំណឹងជាមុន។
-
ស្ត្រីខ្មែររងគ្រោះ៤នាក់នៅម៉ាឡេស៊ីនឹងមកកម្ពុជាវិញនៅថ្ងទី១៦សីហា
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែររងគ្រោះចំនួន៤រូប ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹងការលំបាកក្នុងការងារ និងបានប្រាក់តិច ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ត្រីខ្មែរទាំងបួននាក់នោះ ទី១ឈ្មោះ-ប៉ូ នាត អាយុ២៥ឆ្នាំ រស់នៅខេត្តកំពង់ធំ, ២-គឹម សុម៉ាលី អាយុ២៧ ខេត្តកំពត, ៣-ឃឹម សាម៉ន អាយុ២៨ឆ្នាំ ខេត្តពោធិ៍សាត់ និងទី៤-សេង ណាវឿន អាយុ២០ឆ្នាំ ខេត្តត្បូងឃ្មុំ។ សូមជម្រាបថា អ្នកទាំងបួននឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា តាមជើងយន្តហោះ AK 534 វេលាម៉ោង 3:55នាទីរសៀល៕ (ដោយ:អឿន ភារ៉ា)
-
ប្រជាពលរដ្ឋ ២ភូមិ ចំនួន ៤៣គ្រួសារ លើកគ្នាតវ៉ាដីធ្លីនៅមុខសាលាក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១២ ខែសីហានេះ ក្រុមប្រជាពលរដ្ឋចំនួនពីរភូមិ ក្នុងសង្កាត់-ក្រុងប៉ោយប៉ែត ចំនួន ៤៣គ្រួសារ បានលើកគ្នាមកតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយគោលនយោបាយនិងស្នើឲ្យមានបើកផ្លូវ។ ក្រុមអ្នកភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត បាននិងកំពុងរស់នៅលើដីអាធិបតេយ្យតាមរបងវត្តត្រាច បានទាមទារឲ្យសាលាក្រុងប៉ោយប៉ែត ដោះស្រាយគោលនយោបាយអោយពួកគាត់វិញ មុននឹងមានការបណ្ដេញចេញ តាមដីការរបស់តុលាការ និង ក្រុមអ្នកភូមិបាលិលេយ្យ២ ទាមទារឲ្យអាជ្ញាធរក្រុងប៉ោយប៉ែតធ្វើការដោះស្រាយបន្ទាន់បើកផ្លូវអោយពួកគាត់បានធ្វើដំណើរឡើងវិញខណះដែលឈ្មោះ ឱក សុផាន ធ្វើរបងបិតផ្លូវមិនអោយពួកគាត់ ឆ្លងកាត់ (ផ្លូវចេញចូល ភូមិ) បាន។
-
តំណាងពលរដ្ឋ៣៨គ្រួសារផ្តិតមេដៃ ប្តឹងអាជ្ញាធរមូលដ្ឋានឃុបឃិតឈូសឆាយដីលក់ឱ្យឈ្មួញ
ខេត្តកំពង់ធំ ៖ តំណាងប្រជាពលរដ្ឋចំនួន៣៨គ្រួសារ នាំគ្នាផ្តឹតមេដៃដាក់ពាក្យបណ្តឹងថា អាជ្ញាធរឃុំ-ស្រុក-ខេត្ត និងមន្ទីរជំនាញឃុបឃិតគ្នាឱ្យគ្រឿងចក្រឈូសឆាយដីលើដំណាំរបស់ពួកគាត់លក់ឱ្យឈ្មួញ ។ ប្រភពពីតំណាងប្រជាពលរដ្ឋចំនួន៣៨គ្រួសារបានឱ្យដឹងកាលពីថ្ងៃទី១១ សីហា ២០១៥ ថា ពួកគាត់កាប់រានដីនៅចំណុចក្បែរ ជើងភ្នំរៀង ស្ថិតក្នុងភូមិកំពុបអំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បាន២ ទៅ៣ហិកតាម្នាក់ និងបានអាស្រ័យផលដាំដំឡូងមី និងដំណាំផ្សេងៗជាច្រើនឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០០៧ មុនអនុសាសន៍របស់សម្តេចតេជោ អញ្ជើញមកសម្ភោធសាលាអនុវិទ្យាល័យភូមិកំពុបអំបិល កាលពីខែឧសភា ២០១២ មកម្ល៉េះ ។
-
សមាជិកភាគច្រើននៃជីម៉ាក់ថាមិនមានលទ្ធភាពដំឡើងប្រាក់ខែគោលជូនកម្មករ
ការស្ទាបស្ទង់មតិធ្វើឡើងដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) បង្ហាញថា ថៅកែរោងចក្រកាត់ដេរភាគច្រើនថាខ្លួនមិនអាចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៦ ឲ្យច្រើនជាងប្រាក់ខែគោលបច្ចុប្បន្ននោះទេ ខណៈថៅកែរោងចក្រមួយចំនួនតូច ថាខ្លួនអាចដំឡើងបានបន្តិចបន្តួច។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជីម៉ាក់ ឲ្យដឹងនៅថ្ងៃទី១២ សីហា ថា ៦៥% នៃសមាជិករបស់ខ្លួនបានបោះឆ្នោតថា មិនអាចដំឡើងប្រាក់ខែគោលសម្រាប់ឆ្នាំ២០១៦ ជូនកម្មករបន្ថែមលើប្រាក់ខែគោលបច្ចុប្បន្ន ១២៨ដុល្លារបាននោះទេ។ គោលជំហររបស់ជីម៉ាក់ នៅពេលនេះ បានពីការស្ទាបស្ទង់មតិមួយធ្វើឡើងកាលពីថ្ងៃទី៩ សីហា ដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលតំណាងឲ្យរោងចក្រកាត់ដេរជាង ៥០០ នៅទូទាំងប្រទេស។
-
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានអនុម័តដោយក្រុមប្រឹក្សាធម្មនុញ្ញ
នារសៀលនេះ បន្ទាប់ពីកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺស្របនឹងរដ្ឋធម្មនុញ្ញ ទាំងលើខ្លឹមសារ និងទម្រង់នៃការតាក់តែង និងការអនុម័ត។ សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភា កាលពីថ្ងៃទី១៣ ខែកក្កដា និងពិនិត្យ និងឲ្យយោបល់ឯកភាព ដោយព្រឹទ្ធសភា កាលពីថ្ងៃទី២៣ ខែកក្កដា។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រហស្ថលេខា។
អានបន្ត -
ក្រសួងសង្គមកិច្ចបានសរសេរចប់សេចក្តីព្រាងច្បាប់យុត្តិធម៌អនិតិជន
ភ្នំពេញ—ក្រសួងសង្គមកិច្ចបានសរសេរចប់សេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនិតិជនដែលនឹងត្រូវឆ្លងការអនុម័ត និងការជជែកពិភាក្សានៅក្នុងសភានៅពេលខាងមុខនេះ។ មន្រ្តីនានបាននិយាយកាលពីសប្តាហ៍មុនថា សេចក្តីព្រាងច្បាប់ថ្មីនេះមានគោលបំណងផ្តល់នូវឱកាសស្តារនីតិសម្បទាសម្រាប់អនិតិជនជាជាងការដាក់ទោសពួកគេ និងដើម្បីគ្រប់គ្រងអនិតិជនស្របតាមស្តង់ដារអន្តរជាតិ។ មានអ្នកទោសចំនួន១៦៥០០នាក់ក្នុងពន្ធនាគារដ៏ចង្អៀតណែននៅក្នុងប្រទេសកម្ពុជាដែលក្នុងនោះមានអ្នកទោសចំនួន៥០៤ជាអនិតិជន ហើយក្នុងនោះ២៨នាក់ជាក្មេងស្រី។
-
តំណាងរាស្រ្តសង្រ្គោះជាតិថាក្រុមប្រឹក្សាធម្មនុញ្ញយកចិត្តទុកដាក់លើមតិជំទាស់នឹងច្បាប់អង្គការ
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ឲ្យដឹងថាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញហាក់ចាប់អារម្មណ៍ខ្លាំងទៅនឹងមតិជំទាស់របស់តំណាងរាស្រ្តទៅលើសេចក្តីព្រាងច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលលោកចាត់ទុកថាផ្ទុយពីរដ្ឋធម្មនុញ្ញនិងគោលការណ៍មូលដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ លោក សុន ឆ័យ ថ្លែងបែបនេះបន្ទាប់ពីលោកបានបកស្រាយបន្ថែមលើចំណុចដែលលោកនិងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដទៃទៀតយល់ថាច្បាប់នេះផ្ទុយនឹងរដ្ឋធម្មនុញ្ញ ទៅក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃពុធនេះ។ លោកបន្តថាសមាជិកក្រុមប្រឹក្សាធមនុញ្ញបញ្ជាក់ប្រាប់លោកថាក្រុមប្រឹក្សាធម្មនុញ្ញបានយកចិត្តទុកដាក់ជាខ្លាំងចំពោះលិខិតរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាក់ទងនឹងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។
-
ពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តស្វាយរៀងនឹងដាក់ញត្តិនៅរដ្ឋសភានាថ្ងៃស្អែក
ប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូពាមជាំង ដែលស្ថិតភូមិបឹង (ចំនុចទួលគគី) ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង នឹងឡើងមកដាក់ញត្ដិនៅវិមានរដ្ឋសភា នៅថ្ងៃស្អែក វេលាម៉ោង០៨:០០នាទីព្រឹក។ គោលបំណងនៃការដាក់ញត្តិរបស់ក្រុមប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តស្វាយរៀង គឺដើម្បីអោយប្រធានរដ្ឋសភាជួយអន្តរាគមន៍ទៅអភិបាលខេត្តស្វាយរៀង ដើម្បីអោយជួយដោះស្រាយបញ្ហានេះ ។ ខាងលើនេះ គឺជាលិខិត អន្តរាគមន៍របស់ គណ:កម្មការទី០១ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ មកដល់ពេលនេះរយៈពេល០៣ខែ តែនៅមិនទាន់មានការអន្តរាកមន៍ពី អភិបាលខេត្តនៅឡើយទេ៕
-
តំណាងរាស្រ្តសង្រ្គោះជាតិស្នើលោក ស ខេង អន្តរាគមន៍ករណីទំនាស់ដីធ្លីនៅខេត្តកំពង់ធំ
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យជួយអន្តរាគមន៍លើករណីទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ២៩គ្រួសារ ក្នុងភូមិត្រពាំងផ្តៅ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ លិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចុះថ្ងៃទី៤ខែសីហាឲ្យដឹងថាប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី២៩គ្រួសារបានស្នើឲ្យតំណាងរាស្រ្តជួយអន្តរាគមន៍រកដំណោះស្រាយករណីទំនាស់ដីធ្លីជូនពួកគាត់។ បើតាមលិខិតនោះ ប្រជាពលរដ្ឋបានអះអាងថាពួកគាត់ចំនួន២៩គ្រួសារបានកាន់កាប់ដីនិងអាស្រ័យផលលើដីទំហំ៧៥ហិកតាចាប់តាំងពី២០០៩និងឆ្នាំ២០១០មកម្ល៉េះ ហើយពួកគាត់បានដាំស្រូវ ដំឡូងមី ស្វាយចន្ទីនិងសាងសង់លំនៅដ្ឋានអចិន្រ្តៃយ៍ទៀតផង។ លិខិតបន្ថែមថានៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០១២ លោក ប៉ែន លឿ មេភូមិត្រពាំងផ្តៅបានហាមឃាត់ពួកគាត់មិនឲ្យទៅដាំដុះលើដីនោះ ហើយប្រជាពលរដ្ឋបានប្តឹងនិងតវ៉ាជាច្រើនលើកនៅសាលាឃុំបឹងល្វា តែពុំមានដំណោះស្រាយនៅឡើយទេ។
-
អ្នកបឹងកក់ដែលមិនទាន់ទទួលសំណង ថានឹងទៅតាំងលំនៅកន្លែងដើមវិញ
ពលរដ្ឋតំបន់បឹងកក់ដែលអះអាងថា មិនទាន់បានទទួលសំណងចំនួន៧គ្រួសារ ក្នុងចំណោម១៣គ្រួសារ ព្រមានថា ពួកគេនឹងវិលទៅតាំងលំនៅលើដីរបស់គាត់វិញ ប្រសិនបើសាលារាជធានីភ្នំពេញ មិនអាចដោះស្រាយផ្តល់សំណងតាមការទាមទារ។ ការប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ខណៈពួកគេតវ៉ានៅមុខស្ថានទូតសហរដ្ឋអាមេរិក ដែលមានអ្នករងគ្រោះដីធ្លីតំបន់បឹងកក់ប្រមាណ២០នាក់ចូលរួម ដើម្បីជំរុញឲ្យសាលារាជធានីភ្នំពេញពន្លឿនដំណោះស្រាយជូនពួកគេឲ្យបានឆាប់រហ័ស។
-
ស្ថាប័នឯករាជ្យមួយស្នើឱ្យអាជ្ញាធរចាត់វិធានការលើករណីគំរាមអ្នកសារព័ត៌មាន
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថាCCIM បានដាក់លិខិតចំនួនពីរច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងអភិបាលរាជធានីភ្នំពេញ ឱ្យចាត់វិធានការផ្លូវច្បាប់ ករណីគំរាមកំហែងដោយចេតនាពីសំណាក់កងសន្តិសុខមកលើអ្នកយកព័ត៌មានវីអូឌី(VOD) កាលពីសប្តាហ៍មុន។ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានស្នើឱ្យស្ថាប័នទាំងពីរធ្វើអន្តរាគមតាមផ្លូវច្បាប់ ដើម្បីស្វែងរកអ្នកដែលបានគំរាមកំហែងដល់អ្នកកាសែត នៅពេលដែលកំពុងចុះយកព័ត៌មាន និងស្នើឱ្យមានការធានាថា មិនមានការគំរាមកំហែងអ្នកកាសែតកើតឡើងម្តងទៀត។