កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
រាជរដ្ឋាភិបាល ចេញផ្សាយ វីដេអូជិត២០នាទី រៀបរាប់អំពីបាតុកម្មផ្សេងៗ ក្រោយការបោះឆ្នោត
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ បានចេញផ្សព្វផ្សាយវីដេអូមួយដែលមានរយះពេលជិត២០នាទី ដោយរៀបរាប់អំពីការធ្វើបាតុកម្មផ្សេងៗ តាមដងផ្លូវពេញរាជធានីភ្នំពេញ ក្រោយពីការបោះឆ្នោត ២០១៣។
-
កម្មការិនីរងគ្រោះបារម្ភថាលោកឈូក បណ្ឌិតមិននៅក្នុងពន្ធនាគារដូចការផ្សព្វផ្សាយ
កម្មការិនីដែលរងការបាញ់ប្រហារពីអតីតអភិបាលក្រុងបាវិត កាលពីដើមឆ្នាំ២០១២ សម្តែងការព្រួយបារម្ភថា លោក ឈូក បណ្ឌិត ដែលតុលាការចោទថាជាអ្នកបាញ់នោះមិនស្ថិតនៅក្នុងពន្ធនាគារដូចការផ្សព្វផ្សាយរបស់ព័ត៌មាននានានោះទេ។ អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលតុលាការកំពូលចោទថាបាញ់កម្មការិនីក្នុងពេលតវ៉ាឲ្យមានរបួសនោះបានរត់គេចខ្លួនមួយរយៈ ហើយបានចេញសារភាពកំហុសកាលពីថ្ងៃសៅរ៍ម្សិលមិញនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីចេញមុខសារភាពមក ទណ្ឌិតរូបនេះត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង។
-
អង្គការចំនួន១០រកឃើញថា អំពើពុករលួយនិងបក្ខពួកនិយមជាឧបសគ្គចម្បងរបស់យុវជន
ក្រុមអង្គការយុវជនចំនួន១០រកឃើញថា បីឆ្នាំចុងក្រោយនេះយុវជនកម្ពុជាជួបបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជំនាញរបស់ខ្លួន ដោយសារបញ្ហាបក្ខពួកនិយម និងអំពើពុករលួយ ដែលកំពុងកើតមាននៅក្នុងសង្គម ។ ក្រុមអង្គការទាំងនោះរួមមាន អង្គការស្ម័គ្រចិត្តដើម្បីសង្គម បណ្តាញយុវជនកម្ពុជា សមាគមន៍ យុវជនខ្មែរ អង្គការយុវជនខ្មែរនិងការអភិវឌ្ឍន៍សង្គម និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។ តាមឯកសាររបស់គណៈកម្មការរៀបចំរំឮកខួបទី១៦នៃទិវាយុវជនអន្តរជាតិឆ្នាំ២០១៥ ដែលអង្គការទាំង១០ចូលរួម ហើយបានផ្សព្វផ្សាយនៅថ្ងៃអាទិត្យនេះ មានខ្លឹមសារថា យុវជនកម្ពុជាកំពុងជួបបញ្ហាប្រឈមមួយចំនួន ដូចជា អំពើពុករលួយ ប្រព័ន្ធបក្សពួកនិយម កង្វះខាតសេរីភាពបញ្ចេញមតិ ការខកខានការសិក្សាដើម្បីអភិវឌ្ឍន៍ជំនាញ និងបញ្ហាផ្សេងទៀត ។
-
ព័ត៌មានរឿងតុលាការចេញដីកាតាមចាប់សកម្មជនបក្សប្រឆាំង២នាក់ទៀតមិនទាន់ច្បាស់លាស់
សកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់ដែលទំនងថា ជាមនុស្សបន្ទាប់ នឹងត្រូវអាជ្ញាធរចាប់ខ្លួនក្នុងសំណុំរឿងអំពើហិង្សាក្បែរស្ពាននាគ អះអាងថា លោកបានទទួលដំណឹងពីការចាប់ខ្លួនដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញដីកាចាប់ខ្លួនពីតុលាការនៅឡើយទេ។ ការអះអាងនេះ គឺនៅពេលដែលកាសែតក្នុងស្រុកបានចុះផ្សាយថា មានសកម្មជនចំនួន ២នាក់បន្ថែមទៀតហើយដែលត្រូវតាមចាប់ខ្លួន។ តួលេខនេះ នឹងធ្វើឲ្យចំនួនអ្នកដែលត្រូវតាមចាប់ខ្លួនអាចមានចំនួន ៤នាក់ទៀត នៅពេលដែលសកម្មជនចំនួន ១៤នាក់ហើយកំពុងឋិតនៅក្នុងឃុំ។ មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា ប្រសិនបើតុលាការក្រុងភ្នំពេញ បន្តចំណាត់ការដូចនេះ បញ្ជាក់ថា នឹងជំរុញឲ្យតុលាការបាត់បង់ជំនឿចិត្តលើនីតិវិធីរបស់ខ្លួនពីសាធារណជនកាន់តែខ្លាំងណាស់ដែរ។
-
ពលការិនី៤នាក់ដែលទើបមកដល់កម្ពុជាផ្ដាំផ្ញើកុំឲ្យអ្នកផ្សេងទៅធ្វើការនៅម៉ាឡេស៊ី
ពលការិនីចំនួន ៤នាក់ ដែលត្រូវមេខ្យល់ និងក្រុមហ៊ុននាំយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ផ្ដាំផ្ញើទៅអ្នកផ្សេងទៀតកុំឲ្យចង់ទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី។ ការលើកឡើងបែបនេះ ក្រោយពីអ្នកទាំងនោះទៅធ្វើការងារតាមផ្ទះនៅប្រទេសនេះ ហើយត្រូវគេរំលោភ វាយធ្វើបាប ចាប់បង្ខាំងទុកក្នុងបន្ទប់ និងស្ទើរគ្មានប្រាក់ត្រឡប់មកផ្ទះវិញ។ គ្មានពលការិនីម្នាក់ណាថា នឹងទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ទៀតទេ ក្រោយពួកគេនិយាយដូចៗគ្នាថា ការងារឆ្ងាយស្រុករងការរំលោភបំពានគ្រប់បែបយ៉ាង។ ការវិលត្រឡប់មកដល់ប្រទេសកម្ពុជា ថ្ងៃទី៩ ខែសីហា នេះ គឺដោយសារកិច្ចអន្តរាគមន៍ពីស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី។
-
ជនរងគ្រោះ៖ សំណង៣៨លានមិនអាចព្យាបាលមុខរបួសដោយគ្រាប់កាំភ្លើង ឈូក បណ្ឌិត
មេធាវីការពារអោយកម្មការិនីបីនាក់ ដែលជាជនរងគ្រោះដោយការបាញ់ប្រហាររបស់លោក ឈូក បណ្ឌិត នឹងដាក់បណ្ដឹងទាមទារសំណងដល់ពួកគេនៅសប្ដាហ៍ក្រោយ ទៅតាមសាលដីកាស្ថាពររបស់តុលាការកំពូល។ គម្រោងទាមទារសំណងនេះ នៅពេលកម្មការិនីរងគ្រោះដោយគ្រាប់កាំភ្លើងលោក ឈូក បណ្ឌិត នៅមិនទាន់ទទួលបានសំណងនៅឡើយទេ ស្របពេលទណ្ឌិតរូបនេះកំពុងជាប់ពន្ធនាគារនៅខេត្តស្វាយរៀង។ ទោះយ៉ាងណា ជនរងគ្រោះសប្បាយចិត្តដែលលោក ឈូក បណ្ឌិត ត្រូវបានផ្ដន្ទាទោសតាមច្បាប់ តែក៏មិនទាន់ពេញចិត្តចំពោះទំហំប្រាក់សំណងនៅឡើយ។ មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នឹងដាក់បណ្ដឹងទៅតុលាការខេត្តស្វាយរៀង ដោយរំពឹងថា សំណងប្រាក់ចំនួន ៣៨លានរៀល ឬជិត ១ម៉ឺនដុល្លារ នឹងបានដល់ជនរងគ្រោះ។
-
អង្គការតម្លាភាពកម្ពុជាផ្ដល់អនុសាសន៍ទៅ គ.ជ.ប កែទម្រង់ប្រព័ន្ធបញ្ជីឈ្មោះបោះឆ្នោត
អង្គការតម្លាភាពកម្ពុជា លើកឡើងថា ការបោះឆ្នោតជាតិកាលពីអាណត្តិមុននៅមានភាពមិនប្រក្រតី បានធ្វើឲ្យពលរដ្ឋកម្ពុជា មួយចំនួនបាត់សិទ្ធិបោះឆ្នោត។ ទន្ទឹមគ្នានេះ អង្គការតម្លាភាពកម្ពុជា បានដាក់អនុសាសន៍មួយចំនួនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើកំណែទម្រង់លើប្រព័ន្ធបញ្ជីឈ្មោះបោះឆ្នោតថ្មី ដើម្បីចៀសវាងបញ្ហាប្រឈម។ អង្គការតម្លាភាពកម្ពុជា ឲ្យដឹងថា បញ្ហាដែល គ.ជ.ប គួរចៀសវាងឲ្យបានទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលកើតឡើងកាលពីអាណត្តិមុន រួមមានឈ្មោះស្ទួន និងមានភាពមិនប្រក្រតីជាច្រើន រួមទាំងការលុបលាងបានភ្លាមៗនូវទឹកខ្មៅជ្រលក់ម្រាមដៃ ដែលមិនអាចធានាថា មនុស្សម្នាក់បោះឆ្នោតបានតែម្តងនោះ។
-
អ្នកយកព័ត៌មានរបស់ VOD ត្រូវសន្តិសុខខណ្ឌប្រើហិង្សាពេលចុះបំពេញវិជ្ជាជីវៈ
អ្នកយកព័ត៌មានពីរនាក់របស់ VOD ត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញ ធាក់ឲ្យដួល និងដណ្តើមយកម៉ាស៊ីវិតថតរូប ខណៈពួកគេតាមថតព្រឹត្តិការណ៍ បំបែកក្រុមអ្នកតវ៉ារឿងជម្លោះដីធ្លីនៅមុខសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ អ្នកយកព័ត៌មានផ្នែកទូរទស្សន៍អនឡាញរបស់VOD លោក ឃុត សុគន្ធ ដែលជាជនពិការជើងម្ខាងបានបញ្ជាក់ថា នៅពេលកំពុងសម្ពាសន៍អ្នកតវ៉ា ក៏ត្រូវបានក្រុមសន្តិសុខ ខណ្ឌដូនពេញរុញច្រានហើយធាក់ឲ្យដួលផ្កាប់មុខ។ ចំណែកអ្នកកាន់ម៉ាស៊ីនថតផ្នែកទូរទស្សន៍អនឡាញរបស់VOD លោក ហេង វិចិត្រ បានបញ្ជាក់ថា លោកត្រូវបានក្រុមសន្តិសុខប្រមាថថា ជាអ្នកប្រឆាំង និងដណ្តើមយកម៉ាស៊ីនថតច្រើនដងតែមិនបានសម្រេច។
-
USAID ជឿជាក់ថាមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលនឹងបន្តលើកកម្ពស់សិទ្ធិកម្មករ
ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ជឿជាក់ថា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល នឹងបន្តលើកកម្ពស់សិទ្ធិបុគ្គលិក កម្មករ និងថៅកែ តាមរយៈការដោះស្រាយវិវាទការងារប្រកបដោយឯករាជ្យ តម្លាភាព និងអព្យាក្រឹត្យ ក្រោយទទួលអំណោយថវិការបស់ខ្លួនជាលើកទី២ នៅថ្ងៃទី៦ ខែសីហា។ ទន្ទឹមនឹងនេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល សន្យាថា នឹងពង្រឹងការងាររបស់ខ្លួនឲ្យរឹតតែប្រសើរជាងមុន ខណៈឆ្នាំ២០១៤ និងឆ្នាំ២០១៥ វិវាទការងារក្នុងវិស័យកាត់ដេរ កំពុងតែកើនឡើងខ្លាំងជាងឆ្នាំនានាពាក់ព័ន្ធនឹងបញ្ហាប្រាក់ខែ។
-
អ្នកមានជម្លោះដីធ្លីនៅខេត្តកំពង់ស្ពឺរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាង៧០នាក់ តំណាងឲ្យប្រជាពលជាង១៦០គ្រួសារ នៅខេត្តកំពង់ស្ពឺ នាំគ្នាឡើងមករកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ឲ្យជួយដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់ និងអន្តរាគមន៍ទៅតុលាការខេត្តកំពង់ស្ពឺ ឲ្យទម្លាក់បទចោទលើតំណាងពួកគាត់៣នាក់។ តំណាងពលរដ្ឋម្នាក់មកពីភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច អ្នកស្រី អ៊ីត រុំ មានប្រសាសន៍ថា អាជ្ញាធរភូមិឃុំបានឃុបឃិតគ្នាវាស់វែងដីសង្គមកិច្ចភូមិ និងដីរបស់អ្នកភូមិលក់ទៅឲ្យឈ្មួយមកពីក្រៅ។ អ្នកស្រីថា ដីដែលកំពុងមានជម្លោះមានទំហំជាង៣០០ហិកតា ប៉ះពាល់ប្រជាពលរដ្ឋក្នុងភូមិ១៦០គ្រួសារ។
-
ពលរដ្ឋមួយចំនួនបារម្ភពីស្ថានភាពនយោបាយក្រោយការចាប់សកម្មជនបក្សប្រឆាំង
ពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ បញ្ជាក់ថា ពួកគេមានការព្រួយបារម្ភជាខ្លាំងចំពោះស្ថានភាពនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ការបញ្ជាក់ជំហរបែបនេះរបស់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ នៅចំពេលសម្ពាធនយោបាយបានឡើងកម្ដៅសាជាថ្មី។ គិតមកដល់ពេលនេះ តុលាការបានឃុំសកម្មជនគណបក្សសង្គ្រោះជាតិ ៣នាក់បន្ថែមទៀតហើយក្នុងចំណោម ៥នាក់ ដែលសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន ពាក់ព័ន្ធបទចោទចូលរួមអំពើកុបកម្ម ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ប្រជាពលរដ្ឋបានហៅការចាប់ខ្លួនសកម្មជនគណបក្សជំទាស់ជាហូរហែ ក្នុងដំណាក់កាលចុងក្រោយដោយប្រញាប់ប្រញាល់ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មភ្លាមនេះថា ជាការជំរុញឲ្យស្ថានការណ៍នយោបាយមានការប្រែប្រួលដ៏គួរឲ្យព្រួយបារម្ភ។
-
អង្គការជាតិនិងអន្តរជាតិថ្កោលទោសក្រុមសន្តិសុខសាលារាជធានី ករណីគំរាមកំហែងអ្នកកាសែត
អង្គការជាតិនិងអន្តរជាតិចំនួន៣ដែលធ្វើការលើសេរីភាពអ្នកសារព័ត៌មាន បានថ្កោលទោសក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការគំរាមកំហែងនិងវាយអ្នកយកព័ត៌មានរបស់វីអូឌី២រូប ក្នុងពេលចុះថតយកសកម្មភាពអ្នកតវ៉ាកាលពីថ្ងៃទី០៦ខែសីហា។ អង្គការទាំងនោះរួមមានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporters Without Borders)និងអង្គការស៊ីប៉ា(Southeast Asian Press Alliance)។ បើតាមសេចក្តីថ្លែងការណ៍រួម អង្គការទាំង៣បានថ្កោលទោសក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ដោយលើកឡើងពីការគំរាមកំហែងនិងវាយប្រហារអ្នកយកព័ត៌មានវីអូឌី២រូប គឺលោក ឃុត សុគន្ធ និងលោក ហេង វិចិត្រ។
-
រដ្ឋមន្ត្រីការបរទេសអាមេរិក ទទូចឱ្យវៀតណាមគោរពសិទិ្ធមនុស្ស និងសេរីភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី សាទរចំណងទាក់ទងការទូតជាមួយវៀតណាម ដែលជាអតីតសត្រូវនៃសង្គ្រាមត្រជាក់កាលពី២០ឆ្នាំមុន ទោះជាមានការជំរុញឱ្យក្រុងហាណូយការពារសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាជន។ លោក ចន ឃើរី បានថ្លែងដូចនេះ នៅក្នុងជំនួបជាមួយប្រធានាធិបតីវៀតណាម Truong Tan Sang នៅទីក្រុងហាណូយ។ ក្នុងជំនួបដើម្បីរំឭកខួប២០ឆ្នាំ នៃចំណងទាក់ទងការទូតជាមួយវៀតណាម លោក ចន ឃើរី បានលើកឡើងថា រនាំងមួយចំនួនដែលធ្វើឱ្យមានការខ្វែងគំនិតរវាងប្រទេសទាំងពីរ គឺបញ្ហាសំខាន់ករណីរំលោភសិទ្ធិមនុស្ស និងបំបិទសេរីភាព របស់ប្រជាជន។
-
សង្គមស៊ីវិលស្នើក្រុមប្រឹក្សាធម្មនុញ្ញបើកឱកាសឲ្យខ្លួនចូលរួមពិភាក្សាលើច្បាប់អង្គការ
ការអំពាវនាវរបស់នាយិការនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សលោកអ្នកស្រី ចក់ សុភាពនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ច ប្រជុំពិនិត្យមើលទៅលើបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ជុំវិញបញ្ហាធម្មនុញ្ញភាពនៃច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ បន្ទាប់ពីបានពិនិត្យរួចហើយ ក្រុមប្រឹក្សាធម្មនុញ្ញអាចនឹងកោះអញ្ជើញមន្ត្រីគណបក្សសង្គ្រោះជាតិ និងរដ្ឋាភិបាលមកបំភ្លឺ ច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះនៅថ្ងៃទី១០-១១ ខែសីហានេះ។
-
អាជ្ញាធររារាំងមិនឲ្យសកម្មជនដីធ្លីនៅបឹងកក់តវ៉ាមុខសាលារាជធានី
សន្តិសុខនៅសាលារាជធានីភ្នំពេញរារាំងមិនឲ្យក្រុមសកម្មជនដីធ្លីមកពីតំបន់បឹងកក់ដែលព្យាយាមតវ៉ាមុខសាលារាជធានីដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីឲ្យពួកគេ ដោយក្រុមសន្តិសុខបានរុញច្រាន និងចាប់សែងក្រុមអ្នកតវ៉ាចេញ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកមានជម្លោះដីធ្លីមកពីសហគមន៍បឹងកក់ប្រមាណ២០នាក់នាំគ្នាតវ៉ានៅសាលារាជធានី ដើម្បីដាក់ញត្តិទាមទារឲ្យអាជ្ញាធររកដំណោះស្រាយឲ្យពួកគេ៧គ្រួសារទៀត ដែលពួកគេអះអាងថា នៅមិនទាន់ទទួលបានដំណោះស្រាយ ខណៈ៦គ្រួសារដោះស្រាយរូចហើយ។ ខណៈពេលក្រុមសកម្មជនព្យាយាមទៅឈរមុខសាលារាជធានីដើម្បីតវ៉ា ក្រុមសន្តិសុខបានធ្វើការរារាំង តែអ្នកតវ៉ានៅតែព្យាយាមជម្នះចូលទៅ ហើយត្រូវក្រុមសន្តិសុខចាប់សែងនិងអូសពួកគេចេញ។ ក្រុមសន្តិសុខក៏បានប្រមូលយកញត្តិរបស់ក្រុមអ្នកតវ៉ាផងដែរ សូម្បីញត្តិដែលពួកគេបានចែកឲ្យក្រុមអ្នកសារព័ត៌មានក៏ត្រូវក្រុមសន្តិសុខដកហូតយកដែរ។ ក្រុមសន្តិសុខក៏បានគំរាមបោកកាម៉េរ៉ារបស់អ្នកសារព័ត៌មានដែលព្យាយាមផ្ដិតយករូបភាព និងសម្ភាសន៍ក្រុមអ្នកតវ៉ាផងដែរ។
-
USAID សម្ពោធដាក់ឲ្យប្រើប្រាស់កម្មវិធីថ្មីស្ដីពីដំណោះស្រាយនៃជម្លោះក្នុងការងារ
រាជធានីភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) សម្ពោធដាក់ឲ្យប្រើប្រាស់នូវកម្មវិធីថ្មីមួយ នៅថ្ងៃទី០៦ ខែសីហានេះ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិក្នុងការងារនៅប្រទេសកម្ពុជា ដោយផ្តល់អំណាចឲ្យភាគីនានា ក្នុងការដោះស្រាយជម្លោះ ក្នុងការងារដោយ យុត្តិធម៌ និងសន្តិភាព។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលត្រូចបានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែសីហា បានឲ្យដឹងថា នៅក្នុងពិធីសម្ពោធនោះលោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID ប្រចាំនៅប្រទេសកម្ពុជា និងលោក អ៊ិន ខេមរា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ នឹងថ្លែងសុន្ទរកថានៅក្នុងពិធីនោះ។
-
ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំសម្រេចពីធម្មនុញ្ញភាពនៃច្បាប់អង្គការនៅថ្ងៃទី១៣ ខែសីហា
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គមួយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ដើម្បីពិនិត្យនិងសម្រេចពីធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ប្រាប់វីអូឌី(VOD)នៅថ្ងៃព្រហស្បតិ៍នេះថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំបឋមនៅព្រឹកថ្ងៃសុក្រស្អែកនេះ ដើម្បីស្តាប់របាយការណ៍របស់សមាជិកជំនាញដែលបានសិក្សាលើទិដ្ឋភាពច្បាប់នៃសេចក្តីព្រាងច្បាប់នេះ។ លោកបន្តថាក្រោយពីការស្តាប់របាយការណ៍របស់មន្ត្រីជំនាញរួចរាល់ហើយ ក្រុមការងារនឹងបូកសរុបលទ្ធផលនៃរបាយការណ៍នៅថ្ងៃទី១២ ខែសីហា ហើយនៅថ្ងៃទី១៣ ខែសីហា ក្រុមប្រឹក្សានឹងមានប្រជុំពេញអង្គដើម្បីចេញសេចក្តីសម្រេច ថាតើច្បាប់នេះស្របឬមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ។
-
លោកកឹម សុខា កោះប្រជុំជាមួយទីប្រឹក្សា ក្រោយមានការចាប់សកម្មជនគណបក្សខ្លួន
រសៀលថ្ងៃទី០៦ ខែសីហាឆ្នាំ២០១៥នេះ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានជួបប្រជុំជាមួយក្រុមជំនួយការ និងទីប្រឹក្សា ដើម្បីសុំយោបល់ ផ្ដល់គំនិត គិតគូរពីការកែទម្រង់ស្ថាប័នជាតិនានា ស្របតាមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ សូមបញ្ជាក់ថា ការជួបប្រជុំនេះបានធ្វើឡើងបន្ទាប់ពីសកម្មជនគណបក្សសង្គ្រោះជាតិ១៣នាក់ត្រូវ បានចាប់ខ្លួនជាបន្តបន្ទាប់ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងហិង្សាដែលកើតឡើងនៅក្បែរទីលាន ប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤។
-
ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំសម្រេចពីធម្មនុញ្ញភាពនៃច្បាប់អង្គការនៅថ្ងៃទី១៣ ខែសីហា
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គមួយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ដើម្បីពិនិត្យនិងសម្រេចពីធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ប្រាប់វីអូឌី(VOD)នៅថ្ងៃព្រហស្បតិ៍នេះថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំបឋមនៅព្រឹកថ្ងៃសុក្រស្អែកនេះ ដើម្បីស្តាប់របាយការណ៍របស់សមាជិកជំនាញដែលបានសិក្សាលើទិដ្ឋភាពច្បាប់នៃសេចក្តីព្រាងច្បាប់នេះ។ លោកបន្តថាក្រោយពីការស្តាប់របាយការណ៍របស់មន្ត្រីជំនាញរួចរាល់ហើយ ក្រុមការងារនឹងបូកសរុបលទ្ធផលនៃរបាយការណ៍នៅថ្ងៃទី១២ ខែសីហា ហើយនៅថ្ងៃទី១៣ ខែសីហា ក្រុមប្រឹក្សានឹងមានប្រជុំពេញអង្គដើម្បីចេញសេចក្តីសម្រេច ថាតើច្បាប់នេះស្របឬមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ។
-
ពលរដ្ឋខណ្ឌដង្កោប្រមាណ៣០០គ្រួសារមិនព្រមលក់ដីឲ្យក្រុមហ៊ុនអាយ.អិន.ជី ហូលឌីង
ប្រជាពលរដ្ឋជាច្រើននៅភូមិព្រែកថ្លឹង ខណ្ឌដង្កោ ចេញតវ៉ាមិនយល់ព្រមលក់ដីសហគមន៍របស់ពួកគាត់ ទៅឲ្យក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង (ING Holding) នោះទេ ខណៈដែលមានពលរដ្ឋមួយក្រុមទៀតផ្ដិតមេដៃយល់ព្រម។ ពលរដ្ឋតវ៉ា ចោទមេភូមិ និងតំណាងក្រុមហ៊ុនថា កំពុងធ្វើព្យុះភ្លៀងនៅក្នុងរឿងនេះ។ ផ្ទុយពីនេះ លោកមេភូមិព្រែកថ្លឹង ចេញមុខបដិសេធចំពោះការចោទប្រកាន់។ ប្រជាពលរដ្ឋនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រៀបរាប់ថា ដំបូងឡើយដីសហគមន៍របស់ពួកគាត់ គឺមានចំនួន ៥៨ហិកតារ ប៉ុន្តែលក់ទៅឲ្យក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង អស់ចំនួន ៤៤ហិកតារ ដោយបានចែកលុយគ្នារួចរាល់ហើយ។ ចំណែកដីសហគមន៍នៅសល់ប្រហែល ១៤ហិកតារទៀត គឺប្រជាជនក្នុងភូមិ ពុំទាន់សម្រេចលក់ទៅឲ្យក្រុមហ៊ុនមួយនេះទៀតនោះទេ ប៉ុន្តែបែរជាក្រុមហ៊ុនចូលកាន់កាប់ដោយមិនផ្តល់លុយក្នុងតម្លៃសមរម្យ។