កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
អ្នកសារព័ត៌មានត្រូវបានចាក់សោមិនឲ្យចេញពីរដ្ឋបាលព្រៃឈើ
មន្ត្រីសិទ្ធិមនុស្សឲ្យដឹងថា អ្នកសារព័ត៌មានក្នុងស្រុក៣នាក់ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តរតនគិរី ចាក់សោបិទទ្វារបងបង្ខាំងជិត១ម៉ោង ខណៈពួកគេចុះផ្តិតយករូបភាពរថយន្តដឹកឈើខុសច្បាប់ ដែលអាជ្ញាធរឃាត់ទុកនៅក្នុងខណ្ឌនោះ។ អ្នកយកព័ត៌មានទាំងនោះរួមមាន លោក សុង គីមហេង ជាអ្នកយកព័ត៌មានឲ្យទូរទស្សន៍ហង្សមាស លោក ហៀង រ៉ាត់ នៅទូរទស្សន៍អប្សរា និងលោក កេត សុធី នៅទូរទស្សន៍អាស៊ីអាគ្នេយ៍។ អ្នកយកព័ត៌មានឲ្យទូរទស្សន៍ហង្សមាស លោក សុង គីមហេង ថ្លែងថា ការចាក់បង្ខាំងអ្នកសារព័ត៌មាននេះ ជាការប៉ះពាល់សិទ្ធិរបស់ពួកគេ។ លោកថា៖ “នេះខ្ញុំគិតថា ជាការរំលោភសិទ្ធិមួយដែរ ទី១វាប៉ះពាល់ស្ថាប័ន ហើយទី២ វាប៉ះពាល់កិត្តិយស”។
-
គណៈកម្មការទី១ព្រឹទ្ធសភាជួបពិភាក្សាជាមួយពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តបាត់ដំបង
ប្រជាពលរដ្ឋចំនួន ១១សហគមន៍ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃនៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៦ សីហា នាំគ្នាលើកបញ្ហាទុក្ខកង្វល់របស់ខ្លួន ដាក់ឲ្យប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា ជួយដោះស្រាយនាស្នាក់ការអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង។ ក្នុងចំណោមនោះ សហគមន៍ជនជាតិដើមភាគតិចពរ នៅស្រុកសំឡូត និងសហគមន៍ទំនាស់ដីធ្លីឃុំបឹងប្រាំ មានប្រវត្តិជូរចត់ ដែលអង្គការសង្គមស៊ីវិល និងគណៈកម្មការចាប់អារម្មណ៍ជាងគេ។ គណៈកម្មការទី១ នៃព្រឹទ្ធសភា ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត អនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋដែលមកពីតាមបណ្ដាសហគមន៍នានាក្នុងខេត្តបាត់ដំបង មានឱកាសឡើងបញ្ចេញមតិពីទុក្ខកង្វល់រឿងបញ្ហាទំនាស់ដីធ្លីក្នុងសហគមន៍របស់ខ្លួនម្ដងម្នាក់ៗ។
-
ជនជាតិដើមភាគតិចស្នើនាយករដ្ឋមន្ត្រីទប់ស្កាត់ក្រុមហ៊ុនរំលោភដី៧០០ហិកតា
ជនជាតិដើមភាគតិចគួយរាប់រយគ្រួសារនៅខេត្តក្រចេះ រកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីនិងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ឲ្យចាត់វិធានការក្រុមហ៊ុនឯកជនមួយដែលពួកគេចោទថា បានពង្រីកផ្ទៃដី រំលោភយកដីអ្នកភូមិដោយអាជ្ញាធរមូលដ្ឋានមិនអាចទប់ស្កាត់បាន។ តំណាងអ្នកភូមិ លោក ជៃ ប៊ុនលាង ថ្លែងនៅចំពោះមុខមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីពេលដាក់ញត្តិនៅថ្ងៃទី៦ខែសីហានេះថាជាង២ខែមកនេះ ក្រុមហ៊ុនកូរ៉េឈ្មោះស៊ីបាយអូថេតបានបោះបង្គោលរំលោភចូលដីស្រែ ដីចម្ការ ដីកប់សព ដីសម្រាប់រកអនុផលព្រៃឈើព្រៃឈើនិងដីបម្រុងទុក។
-
អង្គការអាដហុក ៖ ៦ខែឆ្នាំ២០១៥ បទល្មើសរំលោភកើតឡើង១៣១ករណី កើនឡើង៥១ករណី
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អង្គការសិទ្ឋិមនុស្សអាដហុកបានបង្ហាញថា នៅក្នុងបា្រំមួយខែដើមឆ្នាំ២០១៥ សមាគមអាដហុកបានធ្វើការស៊ើបអង្កេត និងអន្តរាគមន៍បទល្មើសរំលោភសេពសន្ថវៈចំនួន១៣១ករណី ក្នុងនោះមានរំលោភក្មេងអាយុក្រោុម៥ឆា្នំ ៥ករណី ក្មេងអាយុក្រោម១០ឆ្នាំ ៣២ករណី ក្មេងក្រោម១៨ឆ្នាំ ៦៣ករណី និងអាយុ១៨ឆ្នាំ មាន៣១ករណី ។ ជាមួយគ្នានេះដែរ ក្នុងចំណោម១៣១ករណី មានរំលោភសម្លាប់ចំនួន៣ករណី រំលោភបូក៦ករណី រំលោភជនពិការ១៥ករណី ហើយបទល្មើសរំលោភខាងលើ បើប្រៀបធៀបទៅនឹងរយៈពេលដូចក្នាកាលពីឆ្នាំ២០១៤ កើនឡើង៥១ករណី ។
-
ក្រុមប្រឹក្សាធម្មនុញ្ញគ្រោងកោះហៅគណបក្សសង្គ្រោះជាតិនិងរដ្ឋាភិបាលបំភ្លឺច្បាប់អង្គការ
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ច ប្រជុំពិនិត្យមើលទៅលើបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ជុំវិញបញ្ហាធម្មនុញ្ញភាពនៃច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលសភាជាតិទើបបានអនុម័តនៅពេលថ្មីៗនេះ។ បន្ទាប់ពីបានពិនិត្យរួចហើយ ក្រុមប្រឹក្សាធម្មនុញ្ញអាចនឹងកោះអញ្ជើញមន្ត្រីគណបក្សសង្គ្រោះជាតិ និងរដ្ឋាភិបាលមកបំភ្លឺ ច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះនៅថ្ងៃទី១០-១១ ខែសីហានេះ។ នេះបើតាមការអះអាងរបស់លោកព្រហ្ម ញាញវិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានប្រាប់វិទ្យុវាយោនៅល្ងាចនេះ។ ជាបន្តសូមស្តាប់ប្រសាសន៍ លោកព្រហ្ម ញាញវិចិត្រដោយសាកសួដោយគួន សំបូរដូចតទៅ៖
-
គណបក្សសង្គ្រោះជាតិ៖ ឲ្យដោះលែងខ្លួនសកម្មជនជាបន្ទាន់ និងបញ្ឈប់ការប្រើប្រព័ន្ធតុលាការ ដើម្បីគំរាមសកម្មជន
រាជធានីភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យដោះលែងខ្លួនសកម្មជន ជាបន្ទាន់ និងបញ្ឈប់ការប្រើប្រព័ន្ធតុលាការ ដើម្បីគំរាមសកម្មជនមិនអោយបំពេញតួនាទីរបស់ខ្លួន ស្របតាមគោលការណ៏លទ្ឋិប្រជាធិតេយ្យ។ សេចក្តីថ្លែងការណ៏របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥នេះ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ មានការសោកស្តាយជាខ្លាំង ចំពោះការចាប់សកម្មជនគណបក្សសង្គ្រោះជាតិ ជាបន្តបន្ចាប់នេះ ដែលផ្ចុយពីស្មារតីនៃ កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
-
ក្រុមហ៊ុនឧកញ៉ាកុក អានមិនព្រមបើកប្រាក់ឱ្យអតីតនារីលក់ស្រាបៀរ
ភ្នំពេញ—បុគ្គលិកនៃក្រុមហ៊ុនអានកូ(Anco Brother Co.,Ltd) របស់លោកឧកញ៉ាកុក អានសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជាមិនអនុញ្ញាតឲ្យមន្ត្រីដោះស្រាយវិវាទនៃក្រសួងការងារចូលសម្របសម្រួលជម្លោះការងាររវាងអតីតអ្នកចែកចាយស្រាបៀរ Budweiser ខណៈដែលអតីតអ្នកផ្សព្វផ្សាយនិងលក់ស្រាបៀរប្រាំមួយនាក់ ធ្វើបាតុកម្មនៅពីមុខក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសហជីព និងមន្ត្រីដោះស្រាយវិវាទនៃក្រសួងការងារ។ ការធ្វើបាតុកម្មនៅថ្ងៃពុធនេះ កើតមានឡើងក្រោយពេលដែលក្រុមហ៊ុនអានកូ បានរំសាយអ្នកផ្សព្វផ្សាយនិងលក់ស្រាបៀរចំនួន១២នាក់កាលពីចុងខែមករា ឆ្នាំ២០១៥ ដោយគ្មានទូទាត់សំណងត្រឹមត្រូវតាមច្បាប់ការងារនៃប្រទេសកម្ពុជា។
-
ក្រុមអង្គការថាសម្តីលោក ហ៊ុន សែន ជាការប្រមាថដល់ស្ត្រី
បណ្តាញអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្រី្តនៅកម្ពុជា បានសម្តែងការសោកស្តាយ និងខកចិត្តចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងទាក់ទងនឹងស្ត្រីម្នាក់ដែលតវ៉ាកន្លងមក។ ក្នុងពិធីសម្ពោធស្ពានទន្លេបាសាក់ នៅខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានថ្លែងមិនបញ្ចេញឈ្មោះទៅលើស្ត្រីម្នាក់ ដែលចោទថា នៅពេលបាតុកម្មគឺស្ត្រីនោះបានវាយលើសន្តិសុខដែលជាប្រុសៗ។ លោកថ្លែងថា៖ “នៅក្នុងចំណោមអ្នកដែលវ៉ៃដ៏សាហាវហ្នឹង មានស្រីម្នាក់ទាត់ឈូសដូចពួកកីឡាកាសអ៊ីចឹង តាមចាប់មីស្រីហ្នឹងមួយឲ្យបានមើល៍! អាហ្នឹងគេមិនមែនហៅនារីទេណា នេះគេហៅ មីស្រី ឬគេហៅញី។ លេងវ៉ៃសុទ្ធតែធាក់សុទ្ធតែ វាហួសហេតុពេក។ មិនមែនជាការរំលោភលើសិទ្ធស្ត្រីទេណា ប៉ុន្តែវាអាក្រក់ហួស”។
-
តុលាការសាកសួរសកម្មជនបក្សសង្គ្រោះជាតិ២នាក់ទៀតហើយករណីហិង្សា១៥ កក្កដា
សកម្មជនបក្សសង្គ្រោះជាតិ ២នាក់ទៀតហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ សីហា ដើម្បីសាកសួរទាក់ទងនឹងករណីបាតុកម្មហិង្សា នៅស្ពាននាគ កាលពីថ្ងៃទី១៥ កក្កដា ២០១៤។ សមត្ថកិច្ចឲ្យដឹងថា នៅមានសកម្មជនបក្សសង្គ្រោះជាតិ ៣នាក់ទៀត ដែលចាប់ខ្លួនបញ្ជូនមកតុលាការនៅថ្ងៃនេះ។ យុវជនដែលសមត្ថកិច្ចបានចាប់ខ្លួន គឺលោក យន់ គឹមហួយ និងលោក រឿន ចិត្រា។ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ នៅព្រឹកថ្ងៃទី៥ សីហា នេះ។
-
ប៉ូលិស ចាប់សកម្មជនគណបក្សសង្គ្រោះជាតិ ម្នាក់ទៀត សរុប ៣ នាក់ហើយ
ភ្នំពេញ: រហូតមកដល់រសៀលថ្ងៃទី៥ ខែសីហានេះ សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួនម្នាក់ទៀតហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ យុវជននោះ ឈ្មោះ យា ថុង ភេទប្រុស ត្រូវបានចាប់ខ្លួន នៅចំណុចភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នេះ បានធ្វើឡើងភ្លាមៗ ក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនយុវជនពីរនាក់ ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៤សីហា។ ទី១.ឈ្មោះ យន់ គឹមហួរ ភេទប្រុស អាយុ ២៨ឆ្នាំ ចាប់ខ្លួន កាលពីព្រលប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្ទះជួលលេខ៩ ក្រុមទី១២ ភូមិទួលសង្លែសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ២. ឈ្មោះ រឿន ចិត្រា ភេទប្រុស ចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុច ភូមិសិត្បូ ស្រុកស្អាង កណ្តាល។
-
តើការដាក់ទណ្ឌកម្មលោក អ៊ុំ សំអាន មិនឲ្យប្រជុំសភានិងកាត់ប្រាក់ខែស្របតាមច្បាប់ឬទេ?
ថ្មីៗនេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មខាងវិន័យដល់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដោយព្យួរការងារមិនឲ្យចូលប្រជុំសភា និងកាត់ប្រាក់ខែ ដោយចោទថា តំណាងរាស្ត្ររូបនេះបានប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដោយសម្ដែងមតិប៉ះពាល់កិត្យានុភាពរបស់រដ្ឋសភា និងការប្រមាថប្រធានរដ្ឋសភា។ លោក ជីវិតា មានសេចក្តីរាយការណ៍មួយពិនិត្យមើលជុំវិញភាពស្របច្បាប់នៃការដាក់ទណ្ឌកម្មនេះ៖ មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការប្រព្រឹត្តទៅនៃការងាររបស់តំណាងរាស្ត្រ ឲ្យដឹងថា ការដាក់ទណ្ឌកម្មខាងវិន័យលើតំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន មិនឲ្យចូលប្រជុំសភាពេញអង្គ ១៥ដង និងកាត់ប្រាក់ខែ ៥០% ចំនួន ២ខែ គឺជាការរំលោភលើបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងរដ្ឋធម្មនុញ្ញកម្ពុជា។
-
លោកនាយករដ្ឋមន្រ្តី ឲ្យសមត្ថកិច្ចចាប់ស្រ្តីដែលវាយទៅលើប្រជាពលរដ្ឋនិងឲ្យតំណាំងរាស្ត្រដែលត្រូវបានចោទប្រកាន់ចូលបំភ្លឺនៅពេលតុលាការកោះហៅ
រាជធានីភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកសម្ភោធស្ពានមិត្តភាពកម្ពុជានិងចិននៅក្នុងក្រុងតាខ្មៅខេត្តកណ្តាលកាលពីថ្ងៃចន្ទលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា លោកបានណែនាំនិងប្រាប់ដល់មន្ត្រីបន្តការស្វែងរកមនុស្សដែលមានវត្តមាននៅក្នុងការតវ៉ារបស់គណបក្សសង្គ្រោះជាតិដែលបានប្រែក្លាយជាអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោកបានមានប្រសាសន៍ថា ត្រូវបន្តការចាប់ខ្លួនពួកគេទាំងអស់ដើម្បីយកមកកាត់ទោស តាមផ្លូវច្បាប់ហើយនិងពិសេសស្ត្រីម្នាក់ដែលបានវាយនិងទាត់ប្រជាជននិងសូមឲ្យ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំពីរដែលបានមានវត្តមាននៅទីលានប្រជាធិបតេយ្យឲ្យទៅបញ្ហាខ្លួននៅតុលាការពេលដែលតុលាកោះហៅហើយវាមិនមែនជាការគំរាមកំហែងទេ។ លោកនាយករដ្ឋមន្រ្តីធ្លាប់លើកឡើងថាទោះបីជាពួកគេមានអភ័យឯកសិទ្ធក៏អាចប្រឈម មុខនឹងការដាក់ពន្ធនាធាគារពីព្រោះពួកគេទទួលអភ័យឯកសិទ្ធបន្ទាប់ពីពួកត្រូវបានចោទប្រកាន់។
-
អាដហុកស្នើឲ្យសហគមអឺរ៉ុបគាំទ្រខ្លួនបន្ថែមទៀតក្នុងការការពារសិទ្ធិមនុស្ស
សមាគមការពារសិទ្ធិមនុស្សអាដហុក ស្នើឲ្យសហគមអឺរ៉ុបជួយគាំទ្រខ្លួនបន្ថែមទៀត តាមរយៈយន្តការអ្នកការពារសិទ្ធិមនុស្សរបស់សហគមអឺរ៉ុបនេះ ដោយអាដហុកបានលើកឡើងពីផលលំបាករបស់ខ្លួន ក្នុងការបំពេញការងារការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ប្រធានសមាគមអាដហុក លោក ធន សារាយ ថ្លែងបន្ទាប់ពីជំនួបជាមួយតំណាងសហគមអឺរ៉ុប នៅសមាគមរបស់លោក នៅព្រឹកថ្ងៃអង្គារនេះថា សមាគមអាដហុកជួបការគំរាមកំហែងជាបន្តបន្ទាប់សម្រាប់សកម្មភាពការពារសិទ្ធិមនុស្សនៅកម្ពុជា។ លោកបញ្ជាក់ថា នៅពេលថ្មីៗនេះទៀត ប្រធានផ្នែកស៊ើបអង្កេតរបស់អាដហុក លោក នី ចរិយា ត្រូវបានចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញារងខេត្តសៀមរាប ប្តឹងលោកពីបទបរិហារបង្កាច់កេរិ៍្ត បរិហាកេរ្តិ៍ជាសាធារណៈ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដែលលោកថាដើម្បីដាក់សម្ពាធលើយុត្តាធិការ។
-
យ៉ាងតិចសកម្មជនសង្រ្គោះជាតិ២នាក់ត្រូវបានឃាត់ខ្លួនតាមបញ្ជារបស់នាយករដ្ឋមន្រ្តី
យ៉ាងតិចសកម្មជនគណបក្សសង្រ្គោះជាតិ២នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងហិង្សាដែលកើតឡើងនៅក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤។ ការចាប់ខ្លួននេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកជាថ្មីឲ្យកម្លាំងមានសមត្ថកិច្ចតាមចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធក្នុងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលនិងព្រមានវិធានការផ្លូវច្បាប់លើតំណាងរាស្រ្តសង្រ្គោះជាតិ៧រូប។ លោក ហ៊ុន សែន ក៏អំពាវនាវឲ្យអ្នកដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យផ្សេងទៀតចេញមកបង្ហាញខ្លួន មុននឹងសមត្ថកិច្ចចាប់ខ្លួន។
-
GMAC ថាវិស័យកាត់ដេរកម្ពុជាកំពុងពិបាកក្នុងការប្រកួតប្រជែង
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លើកឡើងថា វិស័យឧស្សាហកម្មកាត់ដេរកម្ពុជា កំពុងជួបប្រទះការលំបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដោយសារតែផលិតភាពទាប ចលាចលការងារ និងសម្ពាធប្រាក់ឈ្នួល។ សេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ចេញកាលពីថ្ងៃម្សិលមិញ បានលើកឡើងថា យោងតាមទិន្នន័យដែល GMAC ប្រមូលបានបង្ហាញថា ផលិតភាពការងារនៅតាមបណ្ដារោងចក្រនៅកម្ពុជា គឺមានកម្រិត៦០ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងផលិតភាពរបស់បណ្ដារោងចក្រនៅប្រទេសចិន ខណៈវៀតណាមនិងឥណ្ឌូណេស៊ីមានផលិតភាពដល់៨០ភាគរយ។ ចំណែកផលិតភាពរបស់រោងចក្រនៅប្រទេសបង់ក្លាដេសទាបជាងគេគឺ៥០ភាគរយ។
-
សង្គមស៊ីវិលច្រានចោលការចោទដែលថា បង្រៀនពលរដ្ឋឲ្យធ្វើបាតុកម្មដើម្បីបានរង្វាន់
មន្ត្រីសង្គមស៊ីវិល ច្រានចោលការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាសង្គមសង្គមស៊ីវិលជាអ្នកបង្រៀនប្រជាពលរដ្ឋមួយចំនួន ឲ្យចេះសម្តែងតួធ្វើបាតុកម្មតវ៉ា ដើម្បីទទួលបានពានរង្វាន់ពីបរទេស។ ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទម្សិលមិញ បានថ្លែងបែបចំអកទៅលើសកម្មជនតវ៉ាបញ្ហាដីធ្លី និងបញ្ហាសង្គមផ្សេងទៀត។ អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សង្គមស៊ីវិលមានតួនាទីបង្រៀនប្រជាពលរដ្ឋ ដែលរងគ្រោះពីភាពអយុត្តិធម៌សង្គមផ្សេងៗ ឲ្យចេះប្រើសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ ដោយបញ្ចៀសនូវការប្រើហិង្សាលើអ្នកដទៃ។ លោកថា អ្វីដែលលោកនាយករដ្ឋមន្ត្រីលើកឡើងថា សង្គមស៊ីវិលជាអ្នកបង្រៀនឲ្យពលរដ្ឋដើរតួធ្វើបាតុកម្ម ដើម្បីទទួលបានពាន់រង្វាន់នោះមិនពិតទេ គឺរដ្ឋាភិបាល និងអាជ្ញាធរទៅវិញទេ ជាអ្នកបង្រៀនឲ្យពលរដ្ឋទទួលពានរង្វាន់នោះ។
-
លោក ហ៊ុន សែន ប្រកាសថានឹងមិនមានការបោះឆ្នោតមុនអាណត្តិ
គណបក្សប្រឆាំងដែលតែងត្រូវបានរដ្ឋាភិបាលចាត់ទុកថា រិះគន់មិនឈប់ឈររឿងគោលនយោបាយជាតិរបស់រដ្ឋាភិបាលនោះ នៅពុំទាន់មានប្រតិកម្មណាមួយតបការចោទប្រកាន់របស់ លោក ហ៊ុន សែន នៅឡើយទេ ដោយគ្រាន់តែលើកឡើងថា គណបក្សសង្គ្រោះជាតិ គឺអនុវត្តតាមអ្វីដែលមានក្នុងកិច្ចព្រមព្រៀងនៃបក្សនយោបាយទាំងពីរបានឯកភាព កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ប៉ុណ្ណោះ។ បញ្ហានេះ អង្គការក្រៅរដ្ឋាភិបាល ដែលមានជំនាញលើកិច្ចការបោះឆ្នោត ហៅថានយោបាយរបស់នាយករដ្ឋមន្ត្រីនៅពេលនេះថា គឺធ្វើតាមរបៀបគំនុំ ជាជាងប្រជាធិបតេយ្យផ្នែកនយោបាយ។ ភាពស្ងប់ស្ងាត់របស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ ទំនងជាមិនចង់ឲ្យមានកម្ដៅនយោបាយដែលកំពុងតែផ្ទុះឡើងសាជាថ្មីទៀត ឲ្យនៅកម្រិតទាបហើយមើលទៅ ខណៈដែលប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាដៃគូនៃវប្បធម៌សន្ទនា វាយប្រហារយ៉ាងចាស់ដៃរហូតចាត់ទុកថា ជាគណបក្សប្រឆាំងដែលមិនចេះធ្វើការ ហើយប្រាថ្នាចង់គ្រប់គ្រងប្រទេសទាំងមិនដឹងពីរបៀបធ្វើការថែមទៀតផង។
-
ក្រុមស្ត្រីសង្គមស៊ីវិលប្រតិកម្មនឹងលោក ហ៊ុន សែន ដែលប្រើសម្ដីមិនសមរម្យលើស្ត្រី
ក្រុមស្ត្រីសង្គមស៊ីវិលដែលធ្វើការងារទាក់ទងផ្នែកសិទ្ធិមនុស្ស ស្ទើរមិនជឿថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅស្ត្រីថា មីស្រីនៅទីសាធារណៈ ខណៈដែលលោក កំពុងកាន់តួនាទីកំពូលរបស់ជាតិ។ ក្រុមសង្គមស៊ីវិលទាំងនោះ ថានឹងប្រជុំជជែកលើការលើកឡើងនេះ ព្រោះថា ការនិយាយពីអសុរសបែបនេះ ធ្វើប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ស្ត្រីទូទៅ។ លោកថ្លែងរបស់លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន (ព្រែកសំរោងតាខ្មៅ) នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី៣ សីហា បានហៅស្ត្រីម្នាក់ដោយមិនបញ្ចេញឈ្មោះ ថាញី ឬមីស្រី។
-
លោក ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចស្វែងរកអ្នកពាក់ព័ន្ធនឹងហិង្សានៅទីលានប្រជាធិបតេយ្យ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានរំឭកជាថ្មី ឲ្យកម្លាំងមានសមត្ថកិច្ចតាមចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធក្នុងអំពើហិង្សា ដែលកើតមាននៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤ និងព្រមានវិធានការផ្លូវច្បាប់លើតំណាងរាស្រ្តសង្រ្គោះជាតិ៧រូប។ ក្នុងពិធីសម្ពោធស្ពានទន្លេបាសាក់តាខ្មៅ លោកនាយករដ្ឋមន្ត្រីបានថ្លែងថាអំពើហិង្សាដែលកើតមានកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ គឺជាបទល្មើសព្រហ្មទណ្ឌមិនអាចចរចាបញ្ចប់តាមរយៈវប្បធម៌សន្ទនានោះទេ។ លោក ហ៊ុន សែន បានក្រើនរំឭកពីវិធានការផ្លូវច្បាប់លើតំណាងរាស្រ្ត៧រូបនិងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ លោកបានបញ្ជាក់ថា៖ “ហើយអ្នកទាំង៧នាក់ផ្សេងទៀត ខ្ញុំមិនមែនគំរាមទេតុលាការហៅ សុំអញ្ចើញចូល បើមិនចូលទេប្រយ័ត្នគេកាត់កំបាំងមុខ មានន័យថាខ្លួនបោះបង់សិទ្ធិការពារខ្លួនហើយ”។
-
ក្រុមសិទ្ធិមនុស្សនៅអាមេរិកដង្ហែក្បួនសិទ្ធិមនុស្ស
ក្នុងការឆ្លុះបញ្ចាំងអំពីអ្វីដែលក្រុមសិទ្ធិមនុស្សអះអាងថា ជាការវាយប្រហារថ្មីៗលើសិទ្ធិសេរីភាពស្មើគ្នានោះ ក្រុមគាំពារសិទ្ធិជនស៊ីវិលស.រ.អាកំពុងដើរដង្ហែក្បួនចម្ងាយ ១.៣៨៥គ.ម.ពីទីក្រុងសែលម៉ា (Selma) រដ្ឋ Alabama មកកាន់រដ្ឋធានីវ៉ាស៊ីនតោន។ បន្ទាប់ពីបានចាប់ផ្តើមក្បួនដង្ហែនៅស្ពាន Edmund Pettus Bridge ដែលជាកន្លែងប្រវត្តិសាស្ត្រខាងសិទ្ធិមនុស្ស ក្បួនដង្ហែដែលគ្រោងធ្វើរយៈពេល៤០ថ្ងៃនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា។ ក្នុងសុន្ទរកថា អបអរការចាប់ផ្តើមក្បួនដង្ហែដែលមានឈ្មោះថា ការធ្វើដំណើរដើម្បីយុត្តិធម៌នៅអាមេរិក (America's Journey for Justice) នេះ អ្នកស្រី Theresa Dear បានប្រាប់កាសែត Montgomery Advertiser ថា ពួកគេនឹងធ្វើអ្វីម្យ៉ាងដើម្បីសមភាពខាងសាសនា។