កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ពលរដ្ឋខណ្ឌព្រែកព្នៅប្ដឹងទៅតុលាការសុំសិទ្ធិកាន់កាប់ដីធ្លីឡើងវិញពីឧកញ៉ាម្នាក់
ប្រជាពលរដ្ឋចំនួន ១៣គ្រួសារ រស់នៅក្នុងខណ្ឌព្រែកព្នៅ ប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ សុំកាន់កាប់ដីរបស់ពួកគាត់ឡើងវិញ បន្ទាប់ពីតុលាការកំពូល ចេញសាលដីការឹបអូសយកដីពួកគាត់កាលពីថ្ងៃទី២៧ មីនា កន្លងទៅ តាមបណ្ដឹងរបស់លោកឧកញ៉ាម្នាក់ឈ្មោះ សុខ ហេង។ ពលរដ្ឋចោទលោកឧកញ៉ានោះថា បានក្លែងបន្លំឯកសារយកដីរបស់ពួកគាត់ជាមួយអ្នកភូមិម្នាក់ទៀត កាលពីឆ្នាំ១៩៩៩។ ប្រជាពលរដ្ឋ ១៣គ្រួសារនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លើកឡើងថា ទំហំដី ២ហិកតារដែលលោកឧកញ៉ា សុខ ហេង អះអាងថាជាកម្មសិទ្ធិរបស់ខ្លួននោះ តាមពិត គឺពួកគាត់បានទិញតពីប្រជាពលរដ្ឋដទៃទៀតតាំងពីឆ្នាំ២០០៦ និងឆ្នាំ២០០៧ ដែលមានប្លង់រឹង និងទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ។ ថ្មីៗនេះ ពលរដ្ឋទាំង ១៣គ្រួសារនេះប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ សុំសិទ្ធិកាន់កាប់លើដីរបស់ពួកគាត់ឡើងវិញ បន្ទាប់ពីតុលាការកំពូល បានចេញសាលដីការឹបអូសយកដីពួកគាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ តាមបណ្ដឹងរបស់ឧកញ៉ាម្នាក់ឈ្មោះ សុខ ហេង។
-
បណ្តាស្ថានទូតប្រទេសសមាជិកសហភាពអឺរ៉ុប ប្រចាំកម្ពុជា ជួបជាមួយសមាគមសិទ្ធិមនុស្ស អាដហុក
ភ្នំពេញ: នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ គណៈប្រតិភូជាន់ខ្ពស់មកពីបណ្ដាស្ថានទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគម អាដហុក។ ដំណើរទស្សនកិច្ចនោះ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ដែលសមាគមការពារសិទ្ធិមនុស្ស អាដហុក កំពុងជួបប្រទះ ក្នុងពេលបច្ចុប្បន្ន ជាពិសេសតាមដានករណីបណ្ដឹងប្រឆាំងនឹងលោក លោក នី ចរិយា សកម្មជនការពារសិទ្ធិមនុស្ស អាដហុក៕
-
លោក ហ៊ុន សែន ថាកម្ពុជាមានការបង្រៀនឲ្យធ្វើបាតុកម្ម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានរិះគន់សង្គមស៊ីវិលមួយចំនួនថាបានបង្រៀនប្រជាពលរដ្ឋឲ្យសម្តែងតួធ្វើបាតុកម្មក្នុងការតវ៉ាកាលពីកន្លងទៅ។ ក្នុងពិធីសម្ពោធស្ពានទន្លេបាសាក់តាខ្មៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្តីពីការបើកឲ្យមានការបណ្តុះបណ្តាលការសម្តែងភាពយន្ត។ លោកបានភ្ជាប់ករណីនេះថានៅកម្ពុជាក៏មានការបង្រៀនការធ្វើបាតុកម្មផងដែរ។ លោក ហ៊ុន សែន បានថ្លែងថា៖ "ប៉ុន្តែមានការបណ្តុះបណ្តាលអាម៉ាធុនទៀត បណ្តុះបណ្តាលអាខាងធ្វើបាតុកម្ម។ មានអង្គការក្រៅរដ្ឋាភិបាលខ្លះ ជំនាញសម្តែងតួខាងធ្វើបាតុកម្មហ្មង គឺថារបៀបរត់បុកប៉ូលិសយ៉ាងម៉េច។ រួចទៅដល់បុកប៉ូលិស ដល់ស្រ្តីធ្វើរលាត់អាវយ៉ាងម៉េច ឲ្យគ្នាគេចាំថតយ៉ាងម៉េច អូ!ជំនាញណាស់។ អញ្ចឹងបានថាទូរទស្សន៍ប្រយ័ត្ននាំគ្នាចាញ់បោកអ្នកធ្វើបាតុកម្ម នាំគ្នាមកថតមកផ្សាយលេង”។
-
លោក ហ៊ុន សែន រិះគន់អ្នកធ្វើបាតុកម្មថាមិនគិតពីប្រយោជន៍សង្គម
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រិះគន់អ្នកធ្វើបាតុកម្ម និងអង្គការសង្គមស៊ីវិលមួយចំនួន ថាមិនគិតគូរពីប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាតិ ដោយគិតតែពីការធ្វើបាតុកម្មគ្រប់ពេលវេលា។ ផ្ទុយពីការលើកឡើងនេះ មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជន បានអះអាងថា ពួកគេធ្វើអ្វីគ្រប់បែបយ៉ាង គឺដើម្បីទាមទារនូវសិទ្ធិសេរីភាព និងកម្មសិទ្ធិរបស់ខ្លួនតែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ដោយចំហទៅលើសកម្មជនតវ៉ាមួយចំនួន ថាមានចេតនាក្នុងការប្រឌិតរឿងតវ៉ានឹងរដ្ឋាភិបាល ដើម្បីទទួលបានពានរង្វាន់ពីសហគមន៍អន្តរជាតិ៖ «ផលប្រយោជន៍សេដ្ឋកិច្ច ផលប្រយោជន៍សង្គម អត់គិតទេ។ មួយថ្ងៃៗ ឆ្កឹះត្រង់នេះ ឆ្កឹះត្រង់នោះ តាមចិត្តគេចង់ មិនមែនថាគ្មានរឿងទេ ខ្ញុំព្រះករុណាខ្ញុំទទួលស្គាល់ថាមានរឿង ប៉ុន្តែមួយឲ្យដឹងមួយ ពីរឲ្យដឹងពីរ ឲ្យវាច្បាស់ទៅមើល ដើម្បីវាងាយដោះស្រាយ។ ដល់វាច្រើនអ៊ីចឹង ដោះស្រាយមិនចេញទេ»។
-
លោក កឹម សុខា ថាមេដឹកនាំផ្ដាច់ការមិនចង់ឲ្យពលរដ្ឋមានសេរីភាព
កំពង់ស្ពឺៈ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានថ្លែងថាមេដឹកនាំផ្តាច់ការមិនចង់ឲ្យប្រជាជនមានសេរីភាពពេញលេញ និងការរស់នៅមានតម្លៃទេ ពីព្រោះពួកគេនៅប្រើអំណាចដើម្បីឃុំឃាំងប្រជាជន និងរឹបអូសយកដីប្រជាជន។ ថ្លែងទៅកាន់ប្រជាជនជាង ១០០០ នាក់នៅក្នុងវេទិកាតំណាងរាស្រ្ត និងអ្នកបោះឆ្នោតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺពីម្សិលមិញអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទីមួយនៃរដ្ឋសភា លោក កឹម សុខា បានថ្លែងថា ដរាបណាសិទ្ធិសេរីភាពរបស់ប្រជាជនត្រូវបានបំពានដីធ្លីរបស់ប្រជាជនត្រូវបានរឹបអូសយកហើយព្រៃឈើត្រូវបានកាប់បំផ្លាញនេះបង្ហាញថាប្រទេសមិនទាន់មានភាពរុងរឿងនៅឡើយទេ។
-
ឣ្នកមានជម្លោះដីធ្លីរាំរ៉ៃនៅខេត្តកំពង់ឆ្នាំងដាក់បណ្តាស់សាក្រុមហ៊ុនដែលពួកគេចោទថារំលោភយកដី
អ្នកមានជម្លោះដីធ្លីនៅភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អះអាងមកថា ពួកគេជិត១០០នាក់នៅព្រឹកថ្ងៃអាទិត្យនេះ បានធ្វើពិធី ដាក់បណ្តាស់សា ក្រុមហ៊ុនអ្នកមានអំណាចមួយនៅខេត្តនេះ ដែលពួកគេចោទថា ក្រុមហ៊ុននោះបានរំលោភយកដីអ្នកភូមិ ជិត២០០ហិកតា មិនបានទូទាត់សំណង។ តំណាងអ្នកភូមិ អ្នកស្រី អ៊ុំ សូភី ឲ្យVODដឹង ពីកន្លែងធ្វើពិធីបន់ស្រន់ថា ការដែលអ្នកភូមិសម្រេចចិត្តធ្វើពីធីដាក់បណ្តាស់សាក្រុមហ៊ុននេះ ដោយសាតែជិត១០ឆ្នាំមកនេះ ពាក្យបណ្តឹងរបស់ពួកគេប្តឹងក្រុមហ៊ុន KDC ទៅស្ថាប័នពាក់ព័ន្ធ សុំអន្តរាគមន៍យកដីអ្នកភូមិ ប្រមាណជា១៨០ហិកតា ពីក្រុមហ៊ុនវិញមិនបានជោគជ័យ ។
-
ក្រសួងរៀបចំដែនដីថា លីកាដូមិនទទួលកំហុសលើរបាយការណ៍រកឃើញជម្លោះដីធ្លីកើនឡើងឆ្នាំ២០១៤
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ច្រានចោលជាថ្មី របាយការណ៍របស់អង្គការលីកាដូដែលរកឃើញថា ទំហំនៃជម្លោះដីធ្លី បានកើនឡើង៣ដង ក្នុងឆ្នាំ២០១៤ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣។ ការច្រានចោលជាថ្មីនេះ បន្ទាប់ពីប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ លោក អំ សំអាត អះអាងថា ស្ថាប័នរបស់ខ្លួននៅតែរក្សាជំហរដូចមុន ពីការរកឃើញនៃចំនួនកើនឡើងនៃជម្លោះដីធ្លីនេះ បើទោះបីក្រសួងដែនដី ធ្លាប់ចោទថា របាយការណ៍រកឃើញរបស់លីកាដូនោះ គ្មានភាពច្បាស់លាស់ ។ សេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី ចេញផ្សាយថ្ងៃសុក្រម្សិលមិញ បានលើកឡើងថា មកទល់ពេលនេះ លីកាដូ នៅមិនទាន់ផ្តល់ចម្លើយជាក់លាក់ណាមួយមកក្រសួងទាក់ទងនឹងរឿងដីធ្លីនោះទេ ។
-
អង្គការសមាគមសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រលើច្បាប់អង្គការសង្គមស៊ីវិល
អង្គការសង្គមស៊ីវិលប្រមាណជិត ៣០ស្ថាបន បានដាក់លិខិតចំហមួយថ្វាយព្រះមហាក្សត្រកម្ពុជា អន្តរាគមចំពោះសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រោយពីច្បាប់នេះ ត្រូវបានសភាអនុម័តរួចរាល់ កាលពីខែកក្កដា កន្លងទៅ។ ការដាក់លិខិតចំហនេះ គឺដោយសារតែច្បាប់នេះ មានលក្ខណៈគាបសង្កត់សេរីភាពមូលដ្ឋានរបស់អង្គការសង្គមស៊ីវិល។
-
ក្រុមប្រឹក្សាធម្មនុញ្ញមិនទាន់បញ្ជាក់ពីធម្មនុញ្ញភាពនៃច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល
ក្រុមប្រឹក្សាធម្មនុញ្ញ អះអាងថា ក្រុមការងារកំពុងពិនិត្យមើលធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដ៏ចម្រូងចម្រាសមួយនេះ បន្ទាប់ពីព្រឹទ្ធសភាបានអនុម័ត និងបញ្ជូនដល់ស្ថាប័ន ពិនិត្យនាពេលថ្មីៗនេះ ។ កាលពីថ្ងៃទី៣០ ខែកក្កដានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ១៣រូប បានស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមើល ធម្មនុញ្ញភាពនៃច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយចាត់ទុកច្បាប់នោះថា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ។ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ប្រាប់វីអូឌី(VOD)នៅថ្ងៃសៅរ៍នេះថា ច្បាប់អង្គការក្រៅរដ្ឋាភិបាល កំពុងស្ថិតក្នុងដំណាក់ត្រួតពិនិត្យនៅឡើយ លោកមិនទាន់អាចសន្និដ្ឋានថា ច្បាប់នោះមានធម្មនុញ្ញភាព ឬអធម្មនុញ្ញភាពនោះទេ ។
-
អាដហុកនឹងជួបសហភាពអឺរ៉ុបនិយាយពីការប្រើប្រព័ន្ធតុលាការគំរាមអ្នកការពារសិទ្ធិមនុស្ស
សមាគមអាដហុក នឹងលើកយកបញ្ហា ជម្លោះដីធ្លី ការប្រើប្រព័ន្ធតុលាការ មកគំរាមអ្នកការពារសិទ្ធិមនុស្ស ពេលជួបមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីស្វែងរកការជំរុញ ឲ្យធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ខណៈសមាគមនេះ កំពុងរងការប្តឹងពីមន្ត្រីតុលាការ ដោយសារការពារសកម្មជនដីធ្លី ។ បើតាមប្រធានស៊ើបអង្កេត របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ឲ្យដឹងថា គម្រោងជួបជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានោះ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ដើមសប្តាហ៍ក្រោយនេះ ។
-
អធិការក្រុងអូរយ៉ាដាវរងការចោទរំលោភនារីសតិមិនល្អ និងគំរាមសម្លាប់
ខេត្តរតនគិរី ៖ ស្ត្រីមេម៉ាយនាំកូនក្រមុំវ័យក្មេងម្នាក់ មកដាក់ពាក្យបណ្តឹងនៅអង្គការសិទ្ធិមនុស្សអាដហុក និងប្តឹងទៅតុលាការកាលពីវេលាម៉ោង២រសៀលថ្ងៃទី២០ កក្កដា ២០១៥ ចោទលោកជួប វណ្ណរក្ស អធិការស្រុកអូរយ៉ាដាវ និងបក្សពួកចំនួន៣នាក់ឃុបឃិតគ្នាល្បួងយកកូនស្រីគាត់ទៅឱ្យអធិការរំលោភបានសម្រេច២លើក និងគំរាមសម្លាប់ បើនាងហ៊ានប្រាប់គេ ដោយនាងប្តឹងទារជំងឺចិត្ត២ម៉ឺនដុល្លារ ។ ទាក់ទិននឹងករណីខាងលើ ត្រូវស្ត្រីជាម្តាយ និងកូនស្រីរងគ្រោះបានរៀបរាប់ដូចគ្នាថា គាត់ជាម្តាយមានអាយុ៥៧ឆ្នាំ និងកូនស្រីអាយុ២១ឆ្នាំ ទាំង២នាក់ជាអ្នកស៊ីឈ្នួលបេះម្រេច និងដំឡូង មានទីលំនៅក្នុងភូមិអ៊ុន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ផ្ទះទល់មុខអធិការដ្ឋានស្រុកអូរយ៉ាដាវ) ។
-
អង្គការសមាគមប្រមាណ៥០ស្នើព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រលើច្បាប់អង្គការ
អង្គការសមាគមប្រមាណ៥០នៅថ្ងៃសុក្រនេះបានដាក់លិខិតចំហមួយច្បាប់ថ្វាយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ដោយស្នើព្រះរាជអន្តរាគមន៍និងព្រះរាជតម្រិះលើការឡាយព្រះហត្ថលេខាលើច្បាប់អង្គការ ដោយចាត់ទុកថាច្បាប់នេះផ្ទុយពីរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាអន្តរជាតិ។ អង្គការទាំងនេះរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC)ដែលជាសម្ព័ន្ធនៃសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន២១ សមាគមអាដហុក សហភាពការងារកម្ពុជានិងមជ្ឈមណ្ឌលច្បាប់សម្រាប់សហគមន៍។
-
តើគុណភាពសារព័ត៌មាននៅកម្ពុជាកំពុងធ្លាក់ចុះឬ ?
សេរីភាពសារព័ត៌មាននៅកម្ពុជា គឺជាប្រធានបទពិភាក្សាដ៏ចម្រូងចម្រាសមួយដែលត្រូវបានជជែកជារៀងរាល់ឆ្នាំ។ ប៉ុន្តែប្រធានបទសំខាន់មួយទៀត ដែលទាក់ទងនឹងការវិវត្តផ្នែកគុណភាពនៃព័ត៌មានកម្ពុជា មិនត្រូវបានគេនិយាយដល់ឡើយ។ មតិមួយចំនួនបានវាយតម្លៃអំពីការធ្លាក់ចុះនៃគុណភាពព័ត៌មាននៅកម្ពុជា។ ទំនើបកម្មនៃប្រព័ន្ធព័ត៌មានវិទ្យា បានអនុញ្ញាតឲ្យមានការចែករំលែកព័ត៌មានលឿនរហ័សក៏ពិតមែន។ ប៉ុន្តែការណ៍នេះមិនបានធ្វើឲ្យលោក អ៊ូ រិទ្ធី ស្ថាបនិក Politikoffee ពេញចិត្តទាំងស្រុងនោះឡើយ។ លោក អ៊ូ រិទ្ធី សំដែងការសោកស្តាយទៅវិញ នៅពេលដែលការប្រណាំងប្រជែងនៃល្បឿនផ្តល់ព័ត៌មាន បានធ្វើឲ្យបាត់បង់ខ្លឹមសារនៃព័ត៌មានទៅវិញនោះ។ លោក រិទ្ធី ពន្យល់យ៉ាងដូច្នេះថា៖«ជាពិសេសសារព័ត៌មានអនឡាញ (Online News)។ កាសែតប្រញាប់តែប្រាប់ព្រឹត្តិការណ៍ពេក ដូច្នេះវាបាត់បង់ភាពលម្អិត។ នេះជាការព្រួយបារម្ភរបស់ខ្ញុំ។ កាសែតមួយចំនួនក៏មិនដែលមានអត្ថបទវែង ស៊ីជម្រៅ ឬអត្ថបទស៊ើបអង្កេតគួរឲ្យចាប់អារម្មណ៍ឡើយ»។ បើតាមការកត់សម្គាល់របស់ស្ថាបនិក Politikoffee រូបនេះ សារព័ត៌មានសព្វថ្ងៃកំពុងមាននិន្នាការផ្តោតតែលើហេតុការណ៍ដែលកើតឡើង ដែលសង្គមហ្វេសប៊ុកក៏អាចផ្តល់បានដូចគ្នា។
-
HRW អំពាវនាវឲ្យអាជ្ញាធរទម្លាក់ការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្សល្បីឈ្មោះមួយរូប
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)ជំរុញឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលរាល់ការចោទប្រកាន់លើប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា។ លោក នី ចរិយា ត្រូវបានចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញារងខេត្តសៀមរាប ប្តឹងលោកពីបទបរិហារបង្កាច់កេរិ៍្ត បរិហាកេរ្តិ៍ជាសាធារណៈ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការ។ សេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា បានអំពាវនាវឲ្យអាជ្ញាធរទម្លាក់រាល់ការចោទប្រកាន់ទាំងអស់លើលោក នី ចរិយា ដោយអង្គការនេះលើកឡើងថា ប្រជាពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិ ហើយសេរីភាពនេះគឺរាប់បញ្ចូលទាំងសិទ្ធិក្នុងការរិះគន់ប្រព័ន្ធតុលាការ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថា ក្រោមបទចោទទាំង៣ខាងលើ លោក នី ចរិយា អាចនឹងមានទោសដល់ជាប់ពន្ធនាគារ១ឆ្នាំកន្លះ និងការផាកពិន័យផ្សេងទៀត។
-
ពលការិនីខ្មែរ២នាក់ដែលរងគ្រោះនៅម៉ាឡេស៊ី នឹងវិលមកដល់កម្ពុជាវិញ នារសៀលថ្ងៃ៣១កក្កដា
រាជធានីភ្នំពេញ៖ ពលការិនីខ្មែររងគ្រោះចំនួន ២នាក់ ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេសុី ជួយសង្គ្រោះពីប្រទេសប្រទេសម៉ាឡេសុី បន្ទាប់ពីរងការចាញ់បោករបស់មេខ្យល់នាំទៅបំរើការងារតាមផ្ចះ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងកាលពីរសៀលថ្ងៃទី២៦កក្កដា ឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេសុី បានសហការជាមួយអាជ្ញាធរម៉ាឡេសុី ជួយសង្គ្រោះពលការិនីខ្មែរទាំងពីរនាក់នោះ មានឈ្មោះ ទី១-អ៊ុយ មុំ មានស្រុកកំណើត នៅភូមិត្រពាំងព្រេជ ស្រុកបាទី ខេត្តតាកែវ ។ទី២-ឈ្មោះ សុខ សំអុល មានស្រុកកំណើត នៅភូមិមេសរប្រច័ណ ឃុំមេសរប្រច័ណ ស្រុកមេសាង ខេត្តព្រៃវែង ។
-
អាដហុកនិងលីកាដូអំពាវនាវឲ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធសេចក្តីព្រាងច្បាប់អង្គការ
សមាគមអាដហុកនិងអង្គការលីកាដូ បានអំពាវនាវដល់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយចាត់ទុកថាសេចក្តីព្រាងនេះមិនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សទាំងពីរចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថាសេចក្តីព្រាងច្បាប់នេះមានមាត្រាជាច្រើនរំលោភសិទិ្ធនិងសេរីភាពនានារបស់ពលរដ្ឋកម្ពុជាដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ សេចក្តីថ្លែងការណ៍បន្តថាសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភាជាតិដែលមានវត្តមានតែសមាជិកតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច។ អង្គការទាំងពីរបញ្ជាក់ថាមាត្រាមួយចំនួននឹងប៉ះពាល់ជាអវិជ្ជមានដល់សេរីភាពក្នុងការជួបជុំដោយអហិង្សានិងការបង្កើតសមាគមនៅក្នុងប្រទេសកម្ពុជា។ អង្គការបញ្ជាក់ថាមាត្រា២៤នៃសេចក្តីព្រាងច្បាប់ដែលបានបញ្ញត្តនូវលក្ខខណ្ឌអព្យាក្រឹតភាពនយោបាយនឹងប៉ះពាល់អវិជ្ជមានដល់សេរីភាពនៃការបញ្ចេញមតិផងដែរ។
-
អង្គការលើកលែងទោសអន្តរជាតិអំពាវនាវឲ្យអាជ្ញាធរដោះលែងសកម្មជនបក្សប្រឆាំង
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់ ជាបន្ទាន់ ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី៧ ដល់ ២០ឆ្នាំ ពីបទចោទថា បានដឹកនាំ និងចូលរួមកុប្បកម្ម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២៩ កក្កដា អង្គការអន្តរជាតិមួយនេះ គូសបញ្ជាក់ថា សវនាការកាត់ទោសមនុស្សទាំង ១១នាក់នោះ ធ្វើឡើងមិនយុត្តិធម៌ និងមិនត្រឹមត្រូវតាមច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ក្នុងនោះជនជាប់ចោទភាគច្រើន ថែមទាំងមិនមានមេធាវីទៀតផង។ អង្គការលើកលែងទោសអន្តរជាតិ ហៅសាលក្រមនេះ ជាសាលក្រមនយោបាយ។
-
ពលរដ្ឋមានជម្លោះដីធ្លីនៅថ្មដាចោទអាជ្ញាធរថាដាក់សម្ពាធបញ្ចប់ជម្លោះ
ពោធិ៍សាត់ៈ ពលរដ្ឋ ២៣ គ្រួសារដែលជាគ្រួសារទាហានសមាហរណកម្មរស់នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន MDS Import Export Co; Ltd របស់លោកឧកញ៉ាទ្រីភាពបានអះអាងថាអាជ្ញាធរនៅតែបន្តដាក់បន្ទុកមកលើប្រជាពលរដ្ឋបើទោះបីជាខ្លួនបានកំពុងព្យាយាមដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនោះក៏ដោយ។ អ្នកស្រី ប្រាក់ សុផល អាយុ ៦០ ឆ្នាំ ដែលបានចូលរួមប្រជុំនៅសាលាខេត្តពោធិ៍សាត់ជាមួយអាជ្ញាធរខេត្តបានថ្លែងថាពលរដ្ឋចំនួន ៧ នាក់ក្នុងចំណោម ២៦ នាក់បានចូលផ្តល់ព័ត៌មានដើម្បីបំពេញសលាកប័ត្រព័ត៌មានបន្ទាប់ពីបានស្បថនៅខាងមុខខ្ទមអ្នកតាថាព័ត៌មានដែលបានផ្តល់ជូនអាជ្ញាធរខេត្តគឺជាព័ត៌មានពិត។ អ្នកស្រីថ្លែងថា៖ «នៅក្នុងការផ្តល់ព័ត៌មាននោះអាជ្ញាធរបែរជាដាក់បន្ទុកបទលើ្មសទៅលើពលរដ្ឋយើងទៅវិញដោយចោទថាកាន់កាប់ដីមិនគ្រប់អាយុគឺមានបទល្មើស។ តាមពិតទៅបច្ចុប្បន្នគ្នាមានអាយុ ២៨ ឆ្នាំទៅហើយ ហើយមានសៀវភៅគ្រួសាររស់នៅក្នុងភូមិ ឃុំនោះហើយមូលហេតុដែលនៅលើប្លង់ដីដែលធ្វើនៅឆ្នាំ ១៩៩៩ នោះគឺម្តាយជាអ្នកចែកមកឲ្យកូនជាអ្នកកាន់កាប់។ ចុះហេតុអីបានចោទគ្នាថាខុសទៅវិញ»។
-
បក្សប្រឆាំងស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញត្រួតពិនិត្យធម្មនុញ្ញភាពនៃខ្លឹមសារច្បាប់អង្គការ
តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាបក្សប្រឆាំង ស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ត្រួតពិនិត្យធម្មនុញ្ញភាពនៃខ្លឹមសារច្បាប់អង្គការ និងសមាគម ដែលរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តដ៏ចម្រូងចម្រាស កាលពីពេលថ្មីៗនេះ។ តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក សុន ឆ័យ និងសមាជិកព្រឹទ្ធសភាបក្ស សម រង្ស៊ី ២រូបទៀត នៅថ្ងៃទី៣០ កក្កដា បាននាំយកលិខិត១ច្បាប់ ដែលចុះហត្ថលេខាដោយក្រុមតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាបក្សប្រឆាំង ១៣រូប ដើម្បីស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ត្រួតពិនិត្យធម្មនុញ្ញភាព នៃខ្លឹមសារច្បាប់អង្គការ និងសមាគមឡើងវិញ។
-
ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចប្រតិកម្មនឹងរដ្ឋាភិបាលដែលបន្ថយរយៈពេលវិនិយោគ
តំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួន ប្រតិកម្មចំពោះរដ្ឋាភិបាល ដែលសម្រេចកាត់បន្ថយរយៈពេលនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ មកនៅ ៥០ឆ្នាំយ៉ាងយូរបំផុតនោះ។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវសង្គមយល់ឃើញថា ការសម្រេចរបស់រដ្ឋាភិបាលនេះ គឺមិនមែនជាដំណោះស្រាយល្អឡើយ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគទៀតផង។ តំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួន ទាមទាររដ្ឋាភិបាលឲ្យរក្សាស្ថានភាពកិច្ចសន្យាដើមដដែល ចំពោះក្រុមហ៊ុនណាដែលបានចុះកិច្ចសន្យារួចហើយ ឬក៏អាចអនុវត្តសម្រាប់តែក្រុមហ៊ុនណាដែលមិនទាន់ចុះកិច្ចសន្យា។