កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • កម្មការិនីរបួសជំរុញជាថ្មីឲ្យរដ្ឋាភិបាលដាក់ទោស ឈូក បណ្ឌិត តាមអំណាចសាលដីកា​

    កម្ម​ការ​នី​ដែល​រងរបួស​ក្នុង​ការបាញ់ប្រហារ នៅ​ខេត្ត​ស្វាយរៀង រក​អន្តរាគមន៍​ពី​រដ្ឋសភា​ដើម្បី​ឲ្យ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​តាម​ចាប់ខ្លួន​ខ្មាន់កាំភ្លើង ឈូក បណ្ឌិត មក​ផ្តន្ទាទោស ខណៈ​តុលាការ​គ្រប់​ជាន់​ថ្នាក់​បាន​ផ្តន្ទាទោស អតីត​អភិបាលក្រុង​រូប​នោះ​ជា​ច្រើន​ឆ្នាំ​ហើយ តែ​សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួនបាន​។​ ការរក​អន្តរាគមន៍​ជា​ថ្មី​របស់​ស្ត្រី​រងរបួស មានឈ្មោះ កែវ នា​, ប៊ុន ចិន្តា និង​នុត សុខន នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំនេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ជា​សាធារណៈ ឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ​ផ្លូវច្បាប់​លើ​លោក​ឧកញ៉ា សុខ ប៊ុន ករណី​ប្រើ​ហិង្សា ទៅ​លើ​កញ្ញា សា​សា ជា​ពិធីការនី​ទូរទស្សន៍ CTN​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត ឈូក បណ្ឌិត នៅឡើយ​។

  • HRW ចាត់​ទុក​ការ​កាត់​ទោស​សកម្មជន​បក្ស​ប្រឆាំង​១១​នាក់​ថា​ជា​សាលក្រម​នយោបាយ

    កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កាត់​ទោស​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ១១​រូប ជាប់​ពន្ធនាគារ ដែល​ក្នុង​នោះ ៣​នាក់​ជាប់​រហូត​ដល់ ២​ទសវត្សរ៍ ពី​បទ​ចូលរួម និង​ដឹក​នាំ​កុប្បកម្ម បង្ក​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើ​ពិភពលោក​មួយ​នេះ ហៅ​សេចក្តី​សម្រេច​ចេញ​ដោយ​ក្រុម​ចៅក្រម​ជំនុំ​ជម្រះ​ដឹក​នាំ​ដោយ លោក លឹម មករន្ទ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ នោះ ថា​ជា​សាលក្រម​នយោបាយ និង​បំពាន​ច្បាប់។

  • កម្មការិនី​រោងចក្រ អី ហ្វា ចំនួន១៩នាក់​បាន​ដួលសន្លប់

    កម្មការិនី​ចំនួន១៩នាក់​នៅ​រោងចក្រ អី ហ្វា​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង ៨ព្រឹក ថ្ងៃទី២៧ខែ​កក្ដ​ដា ឆ្នាំ២០១៥ ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី២៧ ខេ​កក្កដា ឆ្នាំ២០១៥ ។ យោងតាម​អគ្គស្នងការ​នគរបាល​ជាតិ មូល​ហេតុដែល​កម្មការិនី​ទាំង១៩នាក់ ដួលសន្លប់ គឺ​បណ្តាលមកពី​អាកាសធាតុ​ក្តៅ​ខ្លាំងពេក​និង​ខ្វះ​អ៊ុក​ស៊ី​សែន។

  • ជនជាតិ​ភាគ​តិច​ព័រ​ខេត្ត​ពោធិ៍សាត់​ផ្ដិត​មេដៃ​ស្នើសុំ​កាន់​កាប់​ដី​ជា​សមូហភាព

    តំណាង​ជនជាតិ​ភាគ​តិច​ព័រ និង​អាជ្ញាធរ​ខ្លះ​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ អះអាង​ថា ផ្ទៃ​ដី​ព្រៃ​រាប់​រយ​ហិកតារ​នៅ​ចំណុច​ស្រែ​យក្ស ស្រែ​តា​ស៊ូ និង​ចំណុច​ស្រែ​ថ្មី ឋិត​ក្នុង​ទឹក​ដី​រដ្ឋបាល​ឃុំ​ប្រមោយ និង​ឃុំ​ក្រពើ២ ត្រូវ​ឈ្មួញ និង​អាជ្ញាធរ​មូលដ្ឋាន​ដណ្ដើម​គ្នា​ចូល​កាន់​កាប់​យ៉ាង​អនាធិបតេយ្យ។ ជនជាតិ​ភាគ​តិច​ព័រ និង​ខ្មែរ​រស់នៅ​ឃុំ​ប្រមោយ និង​ឃុំ​ក្រពើ២ ស្រុក​វាលវែង នាំ​គ្នា​ផ្ដិត​មេដៃ​សុំ​ទុក​ដី​ព្រៃ​ទំហំ ៥០០​ហិកតារ ដើម្បី​ប្រើប្រាស់​ជា​សមូហភាព។ តំណាង​ពលរដ្ឋ​អះអាង​ថា បច្ចុប្បន្ន​អ្នក​ភូមិ​ស្ទឹងថ្មី នៃ​ឃុំ​ប្រមោយ ចំនួន ៧០​គ្រួសារ បាន​ផ្ដិត​មេដៃ​រួច​ហើយ។ ពួក​គេ​នឹង​ប្រមូល​ស្នាម​មេដៃ​ជនជាតិ​ភាគ​តិច​ជាច្រើន​ទីតាំង​ទៀត ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ឃុំ​រហូត​ដល់​ខេត្ត នៅ​ដើម​ខែ​សីហា ឆ្នាំ​២០១៥។ តំណាង​ជនជាតិ​ភាគ​តិច​ព័រ នៅ​ចំណុច​ទួល​កកោះ នៃ​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ លោក ហេង ហួន ថ្លែង​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា ដី​ព្រៃ​សហគមន៍ ដី​អាស្រ័យ​ផល​សមូហភាព និង​ដី​បញ្ចុះ​សព​របស់​ជនជាតិ​ភាគ​តិច​ព័រ របស់​លោក ត្រូវ​បាន​អ្នក​មាន​លុយ និង​អាជ្ញាធរ​ភូមិ​ឃុំ​រំលោភ​យក។ លោក​ថា ក្រុម​តំណាង​ពលរដ្ឋ​ឡើង​ពិភាក្សា​ការងារ និង​រៀបចំ​លិខិត​ស្នើសុំ​ជាមួយ​អង្គការ​លីកាដូ (Licadho) ឲ្យ​បាន​ត្រឹម​ត្រូវ​សិន មុន​នឹង​ដាក់​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពិនិត្យ និង​ដោះស្រាយ៖ «សម្រាប់​ជនជាតិ​ដើម​ភាគ​តិច​គេ​អត់​វាស់​ឲ្យ​ទេ​ដី​ស្រែ​នោះ បាន​តែ​ដី​ភូមិ​ម្នាក់​បន្តិចៗ ហើយ​ដី​ស្នើសុំ​ហ្នឹង​ជា​ដី​ចាស់​បុរាណ​ធ្វើ​ស្រែ​អី​នៅ​ក្នុង​ហ្នឹង។ សំណូមពរ ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មេត្តា​ជួយ​ពិនិត្យ​មើល​ឲ្យ​ពិត​ប្រាកដ ចុះ​វាស់វែង​ឲ្យ​ចំ​គោលដៅ ដើម្បី​ឲ្យ​ពួក​ខ្ញុំ​គ្រប់គ្រង​ត​ដល់​កូន​ចៅ​ជំនាន់​ក្រោយៗ​ទៀត»។

  • សមត្ថកិច្ច​ចាប់​ក្រុមយុវជន​៦​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​អ្នកទោស​ជាប់ច្រវ៉ាក់ ប្រឆាំង​នឹង​ច្បាប់​NGO​

    ក្រុមយុវជន​ស្លៀកពាក់​ឯកសណ្ឋាន​អ្នកទោស​ជាប់ច្រវ៉ាក់​៦​នាក់ ត្រូវបាន​សមត្ថកិច្ច​និង​កម្លាំង​សន្តិសុខ​ខណ្ឌចំការមន ចាប់​ដាក់​ឡាន​បញ្ជូនទៅ​ខណ្ឌ នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ខណៈ​ពួកគេ​តវ៉ា​ប្រឆាំង​ឲ្យ ទម្លាក់ចោល​ច្បាប់​គ្រប់គ្រង​NGO ដោយ​ពួកគេ​អះអាងថា ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។​ យុវជន​ទាំង​នោះ​រួមមាន កញ្ញា លក្ខិណា​, យុវជន មួង សូ​នី​, យុវជន នាគ ព័ន្ធ​,​យុវជន ជី​ម ហួត និង​យុវជន ជី​ម ហួរ ជាដើម​ ។​ ​មុនពេល​ចាប់ខ្លួន​យុវជន​ទាំង​៦​នាក់​នោះ ពួកគេ​បាន​ថ្លែង​ប្រាប់​អ្នកយកព័ត៌មាន​នៅ​មុខ​រដ្ឋសភា​ថា មូលហេតុ​ដែល​ពួកគេ​យក​ច្រ​វ៉ាក់​ដាក់​ចាក់សោ​ជាប់​ជើង​ខ្លួនឯង និង​ស្លៀកពាក់​ឯកសណ្ឋាន​អ្នកទោស ដោយ​អះអាងថា​ ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ ដែល​រដ្ឋាភិបាល​បង្កើត​ឡើង​រិត​ត្បិត​សិទ្ធិសេរីភាព​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខ្មែរ​ ។ ពួកគេ​ថា បើ​ទោះជា​អាជ្ញាធរ​ចាប់​ដាក់គុក​ឬ​មក​រារាំង​ពួកគាត់​យ៉ាងណា ក៏​ត្រូវតែ​ប្រឆាំង​ដាច់ខាត​ទាមទារ​ឲ្យ​រដ្ឋសភា​ទម្លាក់ចោល​ច្បាប់​NGO​នេះ​ ។​

  • សហព័ន្ធ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​កម្ពុជា​ប្រតិកម្ម​នឹង​ទូត​អាមេរិក​ករណី​សកម្មជន​១១​នាក់

    សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ កក្កដា ចេញ​សេចក្តី​ថ្លែងការណ៍​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ស្ថានទូត​សហរដ្ឋ​អាមេរិក ដែល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​ឡើង​វិញ​ដំណើរ​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ១១​រូប។ សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា លើក​ឡើង​ថា ការ​ដែល​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា បង្គាប់ និង​បញ្ជា​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជ្រៀតជ្រែក​ទៅ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ គឺ​ជា​ការ​ខុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​មិន​អាច​ទទួល​យក​បាន​ឡើយ។ អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ រិះគន់​បន្ថែម​ថា ការ​លើក​ឡើង​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក បង្ហាញ​ឲ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក មិន​អើពើ​ទាល់​តែ​សោះ​នូវ​យុត្តិធម៌​សម្រាប់​កង​កម្លាំង​សន្តិសុខ ៣៩​រូប ដែល​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា ចាត់​ទុក​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក ថា​ជា​ការ​ទាញ​កម្ពុជា ឲ្យ​ដើរ​ថយ​ក្រោយ ឬ​ងាក​ចេញ​ពី​ដំណើរ​ការ​នីតិរដ្ឋ និង​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា។

    អានបន្ត
  • ពលរដ្ឋ​១៤​គ្រួសារ​នៅ​ភូមិ​បឹងឈូក​ចោទ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​មិន​ផ្ដល់​សំណង​ដី​ប៉ះពាល់

    ពលរដ្ឋ​ចំនួន ១៤​គ្រួសារ រស់នៅ​ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រលេខ៦ នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​អាជ្ញាធរ​ខណ្ឌ​ថា រឹប​អូស​ដី​ពួក​គេ​ដើម្បី​ធ្វើ​ផ្លូវ ដោយ​មិន​ផ្តល់​សំណង។ ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ អភិបាល​រង​ខណ្ឌ​ឫស្សីកែវ ដែល​ចុះ​អនុវត្ត​ការងារ​ធ្វើ​ផ្លូវ​អះអាង​ថា សាលា​រាជធានី​ភ្នំពេញ​ផ្តល់​សំណង​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទាំង​នោះ​អស់​ហើយ។ ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក្ដី តំណាង​ពលរដ្ឋ លោកស្រី សាម សំណាង បញ្ជាក់​ថា ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ ឲ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​នាំ​កម្លាំង និង​ឡាន​ដឹក​ដី​ចាក់​ដី​លើ​ដី​របស់​លោកស្រី ដែល​មាន​ផ្ទៃ​ដី​បណ្តោយ ៨​ម៉ែត្រ ទទឹង ២០​ម៉ែត្រ។ ពលរដ្ឋ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ប៉ះពាល់​ទាំងអស់​ចំនួន ១៤​គ្រួសារ មិន​ទាន់​ទទួល​បាន​សំណង៖ «»។ ពលរដ្ឋ​ឲ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាក់​ដី​នៅ​ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រលេខ៦ នៅ​ខណ្ឌ​ឫស្សីកែវ ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា និង​បន្ត​ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា សាងសង់​ផ្លូវ​លេខ​១៨០៨ ដើម្បី​បើក​ផ្លូវ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ។ អាជ្ញាធរ​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ជា​អ្នក​រស់នៅ​លើ​ដី​ចំណី​ផ្លូវ និង​ជា​សំណង់​មិន​រៀបរយ។

  • សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ថា​ឃាត់​ខ្លួន​អ្នក​ភូមិ​ប្រមា​ខុស​នីតិវិធី

    មន្ត្រី​សង្គម​ស៊ីវិល ចោទ​អាជ្ញាធរ​ខេត្ត​ក្រចេះ ថា​ចាប់​ខ្លួន​អ្នក​ភូមិ​ប្រមា ខុស​នីតិវិធី។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្ត​នេះ ឃាត់​ខ្លួន​អ្នក​ភូមិ​ប្រមា ម្នាក់​ពុំ​មាន​ដីកា​ពី​តុលាការ​ឡើយ កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា កន្លង​ទៅ ទាក់ទិន​បញ្ហា​ទំនាស់​ដីធ្លី។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស រិះគន់​អាជ្ញាធរ​ខេត្ត​ក្រចេះ ថា អាជ្ញាធរ​មិន​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទេ តែ​បែរ​ជា​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជា​ការ​ដោះស្រាយ​បញ្ហា​ទៅ​វិញ។ ស្ត្រី​ត្រូវ​ជា​ភរិយា​បុរស​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន អ្នកស្រី សៀម លីងសៀង រៀបរាប់​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ចាប់​ខ្លួន​ប្ដី​អ្នកស្រី​មាន​ឈ្មោះ​ថា សាយ យីម អាយុ​ជាង ៦០​ឆ្នាំ​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ដោយ​ចោទ​ថា កាន់​កាប់​រាន​ដី​ព្រៃ​ខុស​ច្បាប់។ អ្នកស្រី​បន្ត​ថា លោក ចាន់ គង់ មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ក្រចេះ រួម​ទាំង​កម្លាំង​ប្រដាប់​អាវុធ គំរាម​កំហែង​គ្រួសារ​អ្នកស្រី និង​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ដាំ​ដំណាំ​នៅ​ទីតាំង​ដី​ដែល​ធ្លាប់​ដាំ​កន្លង៖ «ពិបាក​ណាស់​គេ​ធ្វើ​បាប​តាម​ចិត្ត! របស់​ខ្លួន​ឯង​សោះ គេ​ចាប់​ដាក់​គុក​ទៀត ឡើង​ឈាន​ក្នុង​គុក​ទៀត អត់​មាន​មេត្តា​មនុស្ស​ទេ អយុត្តិធម៌​ណាស់»។ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អនុប្រធាន​មន្ទីរ​សុរិយោ​ដី លោក ចាន់ គង់ ដើម្បី​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ កក្កដា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។ ចំណែក​អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរុង ក៏​មិន​អាច​ទាក់ទង​បាន ព្រោះ​ទូរស័ព្ទ​ហៅ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

  • កម្ពុជា​ប្រាប់​ទៅ​ស្ថានទូត​អាមេរិកឲ្យ​ឈប់​រំលោភ​លើ​អំណាច​តុលាការ​កម្ពុជា​

    កម្ពុជា​ប្រាប់​ទៅ​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការរំលោភ​លើ​អំណាច​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យឡើងវិញ​ករណី​ហិង្សា​ក្បែរ​ស្ពាន​នាគ​ជិត​ទីលាន​ប្រជាធិបតេយ្យ ខណៈ​សកម្មជន​គណបក្ស​ប្រឆាំង​១១​នាក់ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ កាលពី​ថ្ងៃ​ទី​២១​ខែកក្កដា​។ ​ការ​ប្រតិកម្ម​របស់​កម្ពុជា​នៅពេលនេះ ធ្វើឡើង​បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ចេញ​សេចក្តីប្រកា​សព័ត៌ មាន​ខ្លឹមសារ​ថា សូម​ឲ្យ​រដ្ឋាភិបាលកម្ពុ​ជា​ពិនិត្យឡើងវិញ​ករណី​នៃ​ការកាត់ទោស​សកម្មជន​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់ ដោយ​ចាត់ទុកថា​ការកាត់ទោស​នេះ​មាន​ភាពមិនប្រក្រតី ។ សេចក្តីប្រកាស​បញ្ជាក់ថា​៖”​សហរដ្ឋ​អាមេរិក​មាន​កង្វល់​យ៉ាងខ្លាំង ចំពោះ​ដំណើរការ​ដែល​នាំ​ដល់​ការ​ដាក់ទោស​ដល់​អ្នក​ទាំ​ង​នោះ​ដោយ​តុលាការ​។ យើង​សុំឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​មើល​ឡើង​វិញ​ឲ្យ​បាន​ម៉ត់ចត់​នូវ ដំណើរក្តី​នៃ​តុលាកា​ររបស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​វា​មាន​លក្ខណៈ​ពេញលេញ តម្លាភាព ហើយ​ស្របទៅនឹង​ច្បាប់​ក្នុង​ប្រទេស​និង​បទដ្ឋាន​អន្តរជាតិ​”​។​

  • យុវជន​៦​នាក់ដែល​តវ៉ា​ប្រឆាំង​ច្បាប់NGOs ​ត្រូវបាន​ឃាត់ខ្លួន​ដោយ​សមត្ថកិច្ចខណ្ឌចំការមន

    យុវជន​៦នាក់ដែល​ស្លៀកពាក់ជាអ្នកទោស និង​មាន​ដាក់​ច្រវ៉ាក់ជើង​ចងស្រាក់គ្នា​ផងនោះ ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ចំការ​មន​ចាប់ខ្លួន ខណៈដែលពួកគេ​កំពុង​សំដែងមតិ​តវ៉ា​ប្រឆាំង​ការអនុម័ត​សេចក្តីព្រាង​ច្បាប់​អង្គការ នៅមុខ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

    អានបន្ត
  • អាមេរិក​នឹង​រក​អន្តរាគមន៍​ជួយ​លោក ​មាជ ​សុវណ្ណារ៉ា

    ស្ថាន​ទូត​អាមេរិក​នៅ​ថ្ងៃ​ទី២៥ ​ខែ​កក្កដា​នេះ ​តាម​រយៈ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន ​បាន​ឲ្យ​ដឹង​ថាក្រសួងការបរទេស​អាមេរិក​នឹង​ជួយ​ដល់​ លោក ​មាជ​ សុវណ្ណារ៉ា ​ជា​ពល​រដ្ឋ​អាមេរិក​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។ ​ចំណែក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា​ការ​បង្គាប់​បញ្ជា​របស់​អាមេរិក​មក​កម្ពុជា ​គឺ​ហាក់​ដូច​ជា​បង្ហាញ​ការ​ដើរ​ថយ​ក្រោយរបស់​សហ​រដ្ឋអាមេរិក​ ដែល​ចង់​ឃើញ​កម្ពុជា​មាន​នីតិរដ្ឋ។​ លោក មាជ សុវណ្ណារ៉ា ដែល​មាន​សញ្ជាតិ​អាមេរិក​ ត្រូវ​បាន​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ប្រកាស​ថា​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ដល់​ពល​រដ្ឋ​របស់​ខ្លួន​នៅ​បរទេស​។ក្រោយ​ពេល ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ដាក់​ទោស​លោក ​មាជ ​សុវណ្ណារ៉ា ​និង​សកម្មជន​ទាំង​១០​នាក់ផ្សេង​ទៀត​របស់​គណបក្ស​សង្រ្គោះ​ជាតិ មន្ត្រី​កុង​ស៊ុល​អាមេរិក​ នៅ​ថ្ងៃ​សុក្រ​ ទី​២៤​ កក្កដា ​ក៏​បាន​ទៅ​មើលលោក​ សុវណ្ណារ៉ា ​ផង​ដែរ​។ ​ហើយ​អាមេរិក​នឹង​បន្ត​គាំទ្រ​ផ្នែក​កុង​ស៊ុល​ទាំង​អស់​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

  • អាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ការអនុវត្ត​របស់​តុលាការ

    កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ មន្ត្រី​កុងស៊ុល​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ទៅ​សួរ​សុ​ក្ខ​ទុក្ខ លោក មា​ជ សុវណ្ណារ៉ា ដែលជា​ជនជាតិ​អាមេរិក និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ពន្ធនាគារ​ព្រៃ​ស។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ សហរដ្ឋអាមេរិក​ក៏បាន​បញ្ជាក់ដែរថា ខ្លួន​នៅតែ​បន្ត​ផ្តល់​ការគាំទ្រ​ផ្នែក​កុងស៊ុល​ទាំងអស់​តាម​ដែល​អាចធ្វើ​ទៅបាន ទៅដល់​លោក មា​ជ សុវណ្ណារ៉ា។ លោក មា​ជ សុវណ្ណារ៉ា ស្ថិតនៅ​ក្នុងចំណោម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ១០នាក់​ផ្សេងទៀត ដែល​ត្រូវបាន​តុលាការ​ដាក់ទោសភ្លាមៗ កាលពី​ថ្ងៃទី២១ខែកក្កដា​កន្លងទៅ។ ក្រៅពី​ប្រកាស​គាំទ្រ​ផ្នែក​ការទូត​ដើម្បី​ការពារ​ជនជាតិ​របស់ខ្លួន សហរដ្ឋអាមេរិក​បាន​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ចំពោះ​ដំណើរការ​ដាក់ទោស​មនុស្ស​ទាំង១១នាក់​នោះ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឲ្យ​ម៉ត់ចត់​ឡើងវិញ​ចំពោះ​ដំណើរ​ក្តី​នៃ​តុលាការ​របស់ខ្លួន ធ្វើយ៉ាងណា​ឲ្យ​មាន​លក្ខណៈ​ពេញលេញ តម្លាភាព ស្របទៅនឹង​ច្បាប់​ក្នុងប្រទេស និង​បទដ្ឋាន​អន្តរជាតិ។

  • គ​.​ជ​.​ប ផ្ញើ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​ចុះ​បោះឆ្នោត​ទៅ​ស្ថាប័ណ​ពាក់ព័ន្ធ​ត្រួតពិនិត្យ​​

    គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោង គ​.​ជ​.​ប​. បាន​បញ្ជូន​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន កាលពី​ថ្ងៃ​ទី​២១​ខែកក្កដា ដើម្បី​ឲ្យជួយ​ត្រួតពិនិត្យមើល និង​ផ្ដល់​យោបល់ ​។​ ​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៤ របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បានបញ្ជាក់​ថា ខ្លួន​បាន បញ្ជូន​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ ២០១៦ ដែលមាន​១០៦​ទំព័រ​ទៅ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដូចជា គណបក្សនយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​អនុសាសន៍ ហើយ​ស្ថាប័ន​ទាំងអស់​ត្រូវ​ផ្ដល់​យោបល់​ត្រឡប់មក គ​.​ជ​.​ប វិញ យ៉ាងយូរ​ត្រឹម​ថ្ងៃ​ទៅ​០៦ ខែ​សីហា ឆ្នាំ​២០១៥​ ។​

  • លោក វ​ន់ ពៅ និង សកម្មជន​១០​នាក់​ផ្សេង​ទៀត​ចូល​សវនាការ​នៅ​សាលាឧទ្ធរណ៍​ខែក្រោយ​​

    ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)​លោក វ​ន់ ពៅ នឹង​ចូល សវនាការ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥ ខាងមុខនេះ ពាក់ព័ន្ធ​បណ្ដឹងទោសលើ​សំណុំរឿង​ក្តី ប៉ះទង្គិច​គ្នា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង​ ។​ ​លោក វ​ន់ ពៅ បាន​ប្រាប់ វី​អូ​ឌី​(VOD) នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី ១១ ខែ​សីហា​ឆ្នាំ​២០១៥ រូបលោក និង មនុស្ស​១០​នាក់​ផ្សេង​ទៀត​រួម​មាន​មក​ពី​សមាគម កម្មករ និង សហជីព និង​ចូលរួម​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​។ លោក​បញ្ជាក់ថា ចូល​សវនាការ​នេះ​ក្នុងនាម​រូបលោក និង​អ្នក​១០​នាក់​ផ្សេង​ទៀត ជា​ដើមបណ្តឹង​ព្រោះ​កាលពីដើម​ខែ​មេសា​សាលា ដំបូង​រាជធានី​ភ្នំ ពេញ​កាត់​លោក និង សកម្មជន​ផ្សេងទៀត​ដោយ​អយុត្តិធម៌​ ។​

  • អង្គការ​ចំនួន​១៣​ថ្កោលទោស​ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​១១​នាក់

    អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៣ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ថ្កោលទោស​ចំពោះ​ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង ១១​រូប ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៧ និង ២០​ឆ្នាំ។ អង្គការ​សង្គម​ស៊ីវិល​ទាំង ១៣ បាន​រិះគន់​សវនាការ​តុលាការ​ក្រុង​ភ្នំពេញ ថា​មាន​លក្ខណៈ​មិន​យុត្តិធម៌ ប្រញាប់​ប្រញាល់ និង​រំលោភ​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌​របស់​ចុង​ចោទ។ ក្រៅ​ពី​នេះ អង្គការ​ទាំង​នោះ​ក៏​បាន​រិះគន់​ថា ការ​កាត់​សេចក្តី​មិន​ផ្អែក​លើ​ការ​ពិត និង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ។ អង្គការ​សង្គម​ស៊ីវិល​ទាំង ១៣ នោះ​រួម​មាន សម្ព័ន្ធ​សហជីព​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា សហភាព​ការងារ​កម្ពុជា អង្គការ​ខុមហ្វ្រែល (Comfrel) គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា អង្គការ​សមធម៌​កម្ពុជា ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អង្គការ​សីលការ អង្គការ​ស្ត្រី​ខ្មែរ និង​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។

  • ​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ស្នើ​ព្រឹទ្ធសភា បដិសេធ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម​និង​អង្គការ​​

    សង្គម​ស៊ីវិល​ក្នុងស្រុក ដែល​ធ្វើ​ការងារ​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស ស្នើ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ ឬ​ពិចារណា​កែសម្រួល​ជា​បន្ទាន់ ទៅ​លើ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ចាត់ទុកថា​ច្បាប់​នោះ នឹង​រឹតបន្តឹង​ធ្ងន់ធ្ងរ​លើ​សេរីភាព​បង្កើត​សមាគម និង​សេរីភាព​បញ្ចេញមតិ​។​ ​ការស្នើ​នេះ ធ្វើឡើង​ពេលដែល​ព្រឹទ្ធសភា គ្រោង​ពិនិត្យ​និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃស្អែក​នេះ បើទោះជា​ច្បាប់​នេះ​នៅ​មាន​ភាពចម្រូងចម្រាស​ក៏ដោយ​។​

  • ពលរដ្ឋ​នៅ​បឹង​ប្រាំ​លើក​គ្នា​មក​តុលាការ​ខេត្ត

    បាត់ដំបងៈ ប្រជាពលរដ្ឋ​ជិត​ ២០០ ​នាក់​មកពី​សហគមន៍​​ ៣ ​នៅក្នុង​ស្រុក​បវេល និង​ស្រុក​ថ្មគោល​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ដើម្បី​គាំទ្រ​​​​​​តំណាង​ពួកគាត់ ៥ នាក់​ដែល​​ត្រូវ​បាន​តុលាការ​​​​​​​កោះ​ហៅ​​ទៅ​បំភ្លឺ​រឿង​វិវាទ​ដីធ្លី​ក្រោម​បណ្តឹង​​ពី​​បទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន​។ តំណាង​​ពលរដ្ឋ​ទាំង​ ៥ នាក់​នោះ​រួមមាន លោក តៅ ផាប អាយុ ៤៧ ឆ្នាំ លោក ឌឹម អាន លោក ឆម ស្រួច អាយុ ៥៥ ​ឆ្នាំ អ្នកស្រី អ៊ឹត យឿន អាយុ ៥៥ ​ឆ្នាំ និង​អ្នកស្រី ឌួង អែម អាយុ ៥៨ ​ឆ្នាំ។ ពួកគេ​រស់នៅ​ក្នុង​សហគមន៍​បឹងក្រឡា បឹងធំ និង​បឹងប្រាំ ក្នុង​ឃុំ​បឹងប្រាំ ស្រុក​បវេល​។ ក្រោយពី​ការ​ចូល​ទៅ​បំភ្លឺ​តំណាង​​ពលរដ្ឋ​ដែល​រង​ការ​ចោទប្រកាន់​លោក ឌឹម អាន បាន​ឲ្យ​ដឹង​ថា​ពួកគាត់​ទាំង​​​ ៥ ​​នាក់​ត្រូវ​​បាន​កូន​មេភូមិ​បឹងតាថុង ឈ្មោះ ថេង ប៊ុនធី ប្តឹង​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន​នៅពេល​ដែល​ពួកគាត់​ជា​ម្ចាស់​ដី​ទៅ​ធ្វើ​ស្រែ​ និង​ការពារ​ដី​ខ្លួន​ក៏​​ត្រូវ​បាន​កូន​មេភូមិ​ដែល​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​​ទៅ​​ហាមឃាត់​ហើយ​ដាក់​ពាក្យបណ្តឹង​​មក​តុលាការ​តែ​ម្តង។

  • សង្គម​ស៊ីវិល​​៨​ស្ថាប័ន​ស្នើ​ឲ្យ​គ.ជ.ប​ផ្ដល់​ឲ្យ​មាន​ការ​ចូល​រួម​ពី​ស្ត្រី​លើ​ដំណើរការ​បោះឆ្នោត

    អង្គការ​សង្គម​ស៊ីវិល​ដែល​មក​ពី​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ប្រមាណ ៨​ស្ថាប័ន លើក​ឡើង​ថា វិសមភាព​យេនឌ័រ​នៅ​កម្ពុជា នៅ​មាន​កម្រិត​ឡើយ ហើយ​ធ្វើ​ឲ្យ​ការ​ចូលរួម​របស់​ស្ត្រី និង​បុរស​នៅ​ពុំ​ទាន់​ស្មើភាព​គ្នា​ក្នុង​ដំណើរ​ការ​បោះឆ្នោត។ បញ្ហា​នេះ សង្គម​ស៊ីវិល​បាន​ស្នើ​ទៅ​កាន់ គ.ជ.ប ឲ្យ​ដាក់​អនុសាសន៍​ចំនួន ៧​ចំណុច ទៅ​លើ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ សង្គម​ស៊ីវិល​ចង់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) យក​អនុសាសន៍ ៧​ចំណុច​របស់​ខ្លួន​បញ្ចូល​ទៅ​ក្នុង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បំណង​ឲ្យ​ស្ត្រី និង​បុរស​មាន​ឱកាស​ស្មើ​គ្នា​នៅ​ក្នុង​ដំណើរ​ការ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត។ ការ​ស្នើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រវាង គ.ជ.ប និង​អង្គការ​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ស្ដីពី​ការ​ពិភាក្សា​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា។

  • ព្រះមហាក្សត្រ សម្រេចបង្កើតគណៈកម្មការពិនិត្យលក្ខណវិនិច្ឆ័យ ចៅក្រម និងព្រះរាជអាជ្ញា

    រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការ ដើម្បី​ពិនិត្យ​លក្ខណវិនិច្ឆ័យ សម្រាប់ការធ្វើសមាហរណកម្ម ទៅក្នុងថ្នាក់ និងឋានន្តរស័ក្តិនៃចៅក្រម និងព្រះរាជអាជ្ញា ស្របតាមមាត្រា ១០៨នៃច្បាប់ស្តីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា។

  • ព្រឹទ្ធសភា ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​NGOsនៅ​ថ្ងៃទី២៤ខែកក្កដា

    គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បន្ត​សម័យប្រជុំ​លើក​ទី៧ នីតិកាល​ទី៣ នៅ​ថ្ងៃទី ២៤ខែកក្កដា​ខាងមុខនេះ ដោយ​ពិភាក្សា លើ​របៀបវារៈ​ចំនួន២ ។ យោងតាម​សេចក្តីជូនដំណឹង​របស់​ព្រឹទ្ធសភា របៀបវារៈ​ទាំង២នោះ​រួមមាន ការប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី និង​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ កន្លងមក​ក្រុម​អង្គការ​សង្គម​ស៊ីវិល បណ្តាញ និង​សហគម​មួយចំនួន​បានទាមទារ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ​ច្បាប់​ស្តីពី​ដ៏​ចម្រូងចម្រាស​នេះ ដែល​រដ្ឋសភា​បានអនុម័ត កាលពី​ថ្ងៃទី១៣ខែកក្កដា។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បានចាត់ទុក​ការអនុម័ត សេចក្តីព្រាងច្បាប់​នេះ គឺជា​ការ​វិវឌ្ឍន៍​មួយ​ដ៏​អាក្រក់​សម្រាប់​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​រឹតត្បិត​សិ​ទិ្ធ​សេរីភាព​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ល​ទិ្ធ​ប្រជាធិបតេយ្យ ព្រមទាំង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ផងដែរ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo