កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
លោក សម រង្ស៊ី ថាបន្តគាំទ្រកម្មករដើម្បីទាមទារប្រាក់ខែគោលឲ្យបាន១៨០ដុល្លារ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសគាំទ្រឱ្យមេដឹកនាំសហជីព និងកម្មករកាត់ដេរក្នុងការទារប្រាក់ខែគោលឲ្យបាន១៨០ដុល្លារ ដើម្បីឲ្យសមស្របតាមតម្លៃទំនិញនៅលើទីផ្សារ។ លោក សម រង្ស៊ី បានប្រកាសដូចនេះ ខណៈចូលរួមកិច្ចប្រជុំប្រចាំត្រីមាសនៅទីស្នាក់ការសហជីពសេរីកម្មករកម្ពុជារបស់លោក ជា មុនី កាលពីម្សិលមិញ។ លោក សម រង្ស៊ី ថ្លែងថា ប្រាក់ខែគោលអប្បបរមា១២៨ដុល្លារ បច្ចុប្បន្នគឺមិនសមស្របទៅនឹងអតិផរណា ឬការហក់ឡើងថ្លៃនៃទំនិញនៅលើទីផ្សារកម្ពុជានោះទេ។ លោកថា៖ “ពីព្រោះថា ឥឡូវនេះស្រុកខ្មែរយើងប្រាក់ខែកម្មករ១២៨ដុល្លារអត់គ្រប់គ្រាន់ សូមឲ្យក្មួយៗទាមទារឲ្យបាន១៨០ដុល្លារឱ្យទាល់តែបាន។ ខ្ញុំ សម រង្ស៊ី គណបក្សសង្គ្រោះជាតិ និងគាំទ្រក្មួយកម្មករ កម្មការិនី ចលនាពលករទាំងអស់ទាមទារឲ្យបានប្រាក់ខែអប្បបរិមាតិចបំផុត១៨០ដុល្លារជាប្រាក់ខែគោល” ។ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បញ្ជាក់បន្ថែមថា តម្លៃទំនិញនៅលើទីផ្សារកម្ពុជាបច្ចុប្បន្នពិតជាឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំរួមមាន អង្ករ តំលៃគ្រឿងទេសនានា និងតម្លៃផ្ទះជួលជាដើម។ VOD មិនទាក់ទងអ្នកនាំពាក្យប្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ដើម្បីបំភ្លឺពីការលើកឡើងរបស់ប្រធានគណបក្សប្រឆាំងរូបនោះបានទេ ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល។
-
ព្រឹទ្ធសភាសម្រេចបើកឲ្យមានការពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់អង្គការ
ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរដ្ឋសភាទើបតែអនុម័តកាលពីពេលថ្មីៗនេះ។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ព្រឹទ្ធសភាឲ្យដឹងថាគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃពុធនេះ ដោយកំណត់យកថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់អង្គការ។ គួររំឭកថា កាលពីថ្ងៃទី១៣ ខែកក្កដានេះ សេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការត្រូវបានរដ្ឋសភាអនុម័តដែលមានតែតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា៦៨រូប ដោយតំណាងរាស្រ្តគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមអនុម័តច្បាប់មួយនេះ។
-
អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថាអង្គការលីកាដូកំពុងបង្ហាញជំហរមិនអព្យាក្រឹត
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថាអង្គការលីកាដូបានបង្ហាញជំហរមិនអព្យាក្រឹតទៅកាន់គណបក្សនយោបាយ បន្ទាប់ពីអង្គការមួយនេះបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការកាត់ទោសលើសកម្មជននិងមន្រ្តីគណបក្សសង្រ្គោះជាតិ។ កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ានិងសកម្មជនគណបក្សសង្គ្រោះជាតិ១០នាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំ ពីបទដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ ភ្លាមៗនោះ អង្គការលីកាដូបានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសសាលក្រមរបស់តុលាការនិងអំពាវនាវឲ្យតុលាការទម្លាក់ចោលសាលក្រមនោះ ដោយអះអាងថាការជំនុំជម្រះមានភាពមិនប្រក្រតី។ លីកាដូក៏បានអំពាវនាវកុំឲ្យមានការប្រើប្រាស់តុលាការជាឧបករណ៍នយោបាយផងដែរ។
-
លីកាដូខេត្តកំពង់ធំនិងពលរដ្ឋខេត្តត្បូងឃ្មុំធ្វើយុទ្ធនាការប្រឆាំងច្បាប់អង្គការសមាគម
អង្គការលីកាដូ (Licadho) នៅខេត្តកំពង់ធំ និងសហគមន៍មានបញ្ហាដីធ្លីជាច្រើននៅខេត្តត្បូងឃ្មុំ នឹងរៀបចំយុទ្ធនាការប្រឆាំងការបង្កើតច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី២២ កក្កដា។ ការរៀបចំយុទ្ធនាការនេះ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យព្រឹទ្ធសភា ទម្លាក់ចោលច្បាប់នេះ ដោយពិចារណាឡើងវិញពីផលប៉ះពាល់នៃច្បាប់នេះទៅដល់អង្គការក្រៅរដ្ឋាភិបាល និងអ្នកទទួលសេវាពីអង្គការសមាគមទាំងនោះ។ ក្នុងយុទ្ធនាការប្រឆាំងការបង្កើតច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គការ និងប្រជាសហគមន៍ក្នុងខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ នឹងជួបប្រជុំគ្នាថ្លែងពីក្ដីបារម្ភ និងផលប៉ះពាល់នៃច្បាប់នេះទៅលើពួកគេ។ ស្របគ្នានេះ ក៏មានការចែកចាយខិត្តប័ណ្ណ ឬស្ទីកឃ័រ (Sticker) ដែលមានពាក្យថា "ទេ" ចំពោះច្បាប់មួយនេះទៀតផង។ មន្ត្រីអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្តកំពង់ធំ លោក ឈួម រុណ មានប្រសាសន៍ថា ខាងលោកនឹងធ្វើយុទ្ធនាការបដិសេធច្បាប់នេះ ដោយមានការចូលរួមពីបណ្ដាអង្គការក្រៅរដ្ឋាភិបាលនៅក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២២ កក្កដា។ លោកបន្តថា គោលបំណងសំខាន់ គឺធ្វើយ៉ាងណាដើម្បីផ្ញើសារជូនរាជរដ្ឋាភិបាលឲ្យគិតបន្ថែមទៀត ចំពោះច្បាប់មួយនេះ៖ «ការមិនពេញចិត្តរបស់អង្គការមិនមែនរដ្ឋាភិបាលហ្នឹង រដ្ឋាភិបាលហាក់មិនអើពើចំពោះច្បាប់ហ្នឹង។ និយាយចំទៅ ច្បាប់ហ្នឹងវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញផង វាផ្ទុយនឹងច្បាប់អន្តរជាតិផង ដូចជា កតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋស្ដីពីនយោបាយអី»។
-
លោកគឹម សន្តិភាព៖របាយការណ៍លីកាដូជាការលើកទឹកចិត្តអោយមានអំពើហឹង្សា និងនិទណ្ឌភាពសង្គម
លោកគឹម សន្តិភាព បានសរសេរយ៉ាងដូច្នេះថា៖ “ខ្ញុំសូមសំដែងការសោកស្តាយចំពោះការបាត់បង់នូវតម្លៃអព្យាក្រិត្យភាពក្នុងនាមជាអង្គការវិជ្ជាជីវៈរបស់លីកាដូ ដែលតាំងខ្លួនជាអង្គការគាំពារសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា តែបែរជាធ្វើសេចក្តីថ្លែងការណ៌ក្នុងចេតនាបង្អាក់ដំណើរការឆ្ពោះទៅរកសង្គមនីតិរដ្ឋរបស់កម្ពុជាទៅវិញ ដោយបានចាត់ទុកការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌនីតិរដ្ឋថាជាការបំភិតបំភ័យគណបក្សប្រឆាំងទៅវិញ ។ ទង្វើរនេះមិនមែនជាការចូលរួមកាត់បន្ថយអំពើ ហឹង្សាក្នុងសង្គមនោះទេ តែជាការលើកទឹកចិត្តអោយមានអំពើហឹង្សា និងនិទណ្ឌភាពនៅក្នុងសង្គមទៅវិញ ហេតុដូច្នេះលីកាដូគួរពិចារណាឡើងវិញចំពោះសេចក្តីថ្លែងការណ៍របស់ខ្លួននេះ ។”
-
អភិបាលក្រុងស្នើ NGOs បញ្ឈប់ការញុះញង់សកម្មជនឲ្យតវ៉ា
ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើក្រុមអង្គការសង្គមស៊ីវិលដែលប្រឆាំងនឹងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបញ្ឈប់នូវទង្វើញុះញង់ និងប្រើប្រាស់ក្រុមសកម្មជនដីធ្លីតំបន់បឹងកក់ និងបុរីកីឡាដែលលោកហៅថាជាក្រុមបាតុករអាជីពឲ្យឈប់ប្រឆាំងនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលហើយស្វែងរកមុខរបរចិញ្ចឹមជីវិតជាជាងស៊ីឈ្នួលចេញមុខស្រែកតវ៉ា។ ក្នុងពិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សាមង្គលសិរីកៀនឃ្លាំងក្នុងខណ្ឌជ្រោយចង្វារកាលពីថ្ងៃទី ២០ ខែកក្កដា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងនូវការសង្កេតឃើញថាប៉ុន្មានថ្ងៃមុននេះមានសង្គមស៊ីវិលបានញុះញង់ឲ្យប្រជាពលរដ្ឋប្រមូលផ្តុំសម្តែងមតិតវ៉ាប្រឆាំងនឹងការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលប៉ុន្តែលោកមិនយល់ថាមូលហេតុអ្វីដែលក្រុមអ្នកទាំងនោះប្រឆាំងមិនចង់ឲ្យមាននូវច្បាប់នេះទាំងដែលរដ្ឋធម្មនុញ្ញកម្ពុជាបានចែងយ៉ាងច្បាស់ថាត្រូវតែមានច្បាប់គ្រប់គ្រង។
-
គ.ជ.បបញ្ជូនសេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតទៅស្ថាប័នពាក់ព័ន្ធ
នៅថ្ងៃទី២១ ខែកក្កដានេះ គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចួនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ទៅស្ថាប័នពាក់ព័ន្ធនានា ដើម្បីពិនិត្យ និងផ្តល់យោបល់។ ស្ថាប័នដែលគ.ជ.បបញ្ជូនទៅនោះរួមមាន៖ គណបក្សនយោបាយ, អង្គការមិនមែនរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋាព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។
-
មេធាវីជនជាប់ចោទជាសកម្មជនបក្សប្រឆាំង១០នាក់ធ្វើពហិការមិនចូលរួមសវនាការ
មេធាវីការពារក្ដីជនជាប់ចោទសកម្មជនបក្សសង្គ្រោះជាតិ ១០នាក់ ក្នុងចំណោម ១១នាក់ ធ្វើពហិការមិនចូលរួមសវនាការនាសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នេះទេ។ ក្រុមមេធាវីអះអាងថា ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមក្នុងសវនាការ ហើយការដែលចូលរួមក្នុងសវនាការរាល់ថ្ងៃជាប់ៗគ្នា អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ ដូច្នេះវាអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរក្ដីទាំងមូល។ បោះទោះបីជាពុំមានការចូលរួមពីមេធាវីចំនួន ១០នាក់នេះក្ដី ក៏តុលាការនៅតែបន្តសវនាការដដែល ដោយចៅក្រមប្រកាសថា នេះជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលអាចបន្តដំណើរការជំនុំជម្រះក្ដី បើទោះបីជាមេធាវីចូលរួម ឬមិនចូលក៏ដោយ។ នៅក្នុងបន្ទប់សវនាការឯណោះវិញ ជនជាប់ចោទទាំង ១១នាក់ ដែលក្នុងនោះមានមន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ផងនោះ បានប្រតិកម្មទៅនឹងសេចក្ដីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលប្រើប្រាស់ភស្តុតាងដាក់បន្ទុកលើជនជាប់ចោទដែលផ្ដល់ឲ្យពីភាគីដើមរដ្ឋប្បវេណីដែលជាកងសន្តិសុខរបស់សាលារាជធានីភ្នំពេញ តែម្ខាង។ ពួកគេអះអាងថា តុលាការមិនបានប្រើប្រាស់ភស្តុតាងដែលផ្ដល់ពីខាងជនជាប់ចោទនោះទេ។
-
GMAC ថ្កោលទោសមេដឹកនាំសហជីពដែលដឹកនាំកូដកម្មមិនគោរពច្បាប់
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានធ្វើការថ្កោលទោសចំពោះមេដឹកនាំ សហជីពមួយចំនួនតូចដែលបាននឹងកំពុងដឹកនាំកូដកម្មមិនគោរពតាមនីតិវិធីច្បាប់ ក្នុងគោលបំណង ទាមទារឱ្យផ្លាស់ប្តូរកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (កិច្ចសន្យាមានរយៈពេលវែង) ទៅជាកិច្ចសន្យាការងារមានថិរវេលាកំណត់ (កិច្ចសន្យាមានរយៈពេលខ្លី)។ សេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថា សកម្មភាពទាមទារនេះបានបង្ហាញពីការមិនយល់ដឹងផ្នែកផ្លូវច្បាប់ទាល់តែសោះ តែជាការបំផ្លាញផលប្រយោជន៍កម្មករនិយោជិតក្នុងរយៈពេលវែង។
-
លោក សាយ សំអាល់ ស្នើឲ្យដោះស្រាយបញ្ហាទំនាស់ដីធ្លីដោយឈរលើគោលការណ៍ច្បាប់
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា រាល់សមិទ្ធផលនានា ដែលក្រុមហ៊ុនទ្រីភាពសម្រេចក្នុងរយៈកាលជាង៥ឆ្នាំកន្លងមកនេះ កត់សម្គាល់ឃើញថា ក្នុងចំណោមក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងអស់ ដែលទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល គឺក្រុមហ៊ុនទ្រីភាព មានសកម្មភាពអភិវឌ្ឍន៍ ល្អប្រសើរគួរមោទនៈ។ ការថ្លែងរបស់លោក សាយ សំអាល់ ធ្វើឡើងក្នុងពិធីដាក់សម្ពោធសមិទ្ធផលជាច្រើន របស់ក្រុមហ៊ុនទ្រីភាព ដែលស្ថិតនៅ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅនេះ។ លោក សាយ សំអាល់ បានស្នើដល់ក្រុមហ៊ុនទ្រីភាព និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្បែរក្រុមហ៊ុន ព្រមទាំងអាជ្ញាធរដែនដី សូមមេត្តាសហការគ្នា ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីឱ្យបានល្អ ដោយឈរលើគោលការណ៍ច្បាប់ និងផលប្រយោជន៍ទាំងសងខាង និងត្រូវសិក្សាឱ្យបានច្បាស់លាស់ នៃប្រភពទំនាស់ដែលកើតឡើង ដើម្បីយើងរួមគ្នាដោះស្រាយឱ្យបានល្អ។
-
គ.ជ.បប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ បានប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភានីតិកាលទី៣ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី២ ខេត្តកំពង់ចាម។ បេក្ខជនដែលជាប់ឆ្នោតនោះមានឈ្មោះវ៉ាន់ ម៉ាត់ ភេទប្រុស ដោយគ.ជ.ប ប្រកាសសម្រេចមានអនុភាពគតិយុត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
-
សមាគមរោងចក្រកាត់ដេរស្នើរដ្ឋាភិបាលចាត់វិធានការលើមេដឹកនាំសហជីព
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បានថ្កោលទោសប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា និងអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការលើមេដឹកនាំសហជីពរូបនេះ។ សេចក្តីថ្លែងការណ៍របស់GMACចេញផ្សាយកាលពីថ្ងៃចន្ទនេះឲ្យដឹងថាសមាគមថ្កោលទោសចំពោះមេដឹកនាំសហជីពមួយចំនួនតូចដែលបាននឹងកំពុងដឹកនាំកូដកម្មមិនគោរពតាមនីតិវិធីច្បាប់ ក្នុងគោលបំណងទាមទារឲ្យផ្លាស់ប្តូរកិច្ចសន្យាការងារមានថិរវេលាមិនកំណត់(កិច្ចសន្យាមានរយៈពេលវែង)ទៅជាកិច្ចសន្យាការងារមានថិរវេលាកំណត់(កិច្ចសន្យាមានរយៈពេលខ្លី)។ សេចក្តីថ្លែងការណ៍បន្តថា៖"សកម្មភាពទាមទារនេះបានបង្ហាញពីការមិនយល់ដឹងផ្នែកផ្លូវច្បាប់ទាល់តែសោះ តែជាការបំផ្លាញផលប្រយោជន៍កម្មករនិយោជិតក្នុងរយៈពេលវែង”។ សេចក្តីថ្លែងការណ៍បានលើកឡើងករណីតវ៉ានាពេលថ្មីៗនេះ នៅរោងចក្រអេឃីនថិច(Akeentex Pte Ltd.) ដែលដឹកនាំដោយប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ដែលកម្មករបានតវ៉ាតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ហើយបានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។
-
កម្មកររោងចក្រអេឃីនថិចជាង៥០០នាក់តវ៉ាជាថ្មីទៀតនៅមុខក្រសួងការងារ
កម្មកររោងចក្រអេឃីនថិច (Akeentech) ជាង៥០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រសួងការងារជាថ្មីទៀតនៅថ្ងៃទី២១ កក្កដា ដើម្បីទាមទារដំណោះស្រាយការងារ បញ្ចប់កិច្ចសន្យា និងផ្ដល់សំណងអោយបានត្រឹមត្រូវ។ ការតវ៉ារបស់កម្មករអេឃីនថិចដែលស្ថិតនៅសួនវឌ្ឍនៈ និងសួនកាណាឌីយ៉ា រាជធានីភ្នំពេញ បានអូសបន្លាយពេលជាង១០ថ្ងៃហើយ និងបានសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជាច្រើន ដូចជាខុទ្ទកាល័យនាយករដ្ឋមន្ត្រី តុលាការ ជាដើម។ ក្រុមកម្មករបានទាមទារចំនួន៩ចំណុច ហើយចំណុចចម្បងជាងគេគឺសុំទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងាររយៈពេល៥ឆ្នាំ ដោយទាមទារអោយទូទាត់ដល់ពួកគេជាប្រាក់៧០ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែភាគីរោងចក្រផ្ដល់អោយតែ៤០ដុល្លារ។
-
ពលរដ្ឋថាសមត្ថកិច្ចខេត្តស្វាយរៀងរារាំងពួកគេ២០០នាក់ដែលឡើងមករដ្ឋសភា
ពលរដ្ឋមកពីស្រុករមាសហែក ខេត្តស្វាយរៀង បានអះអាងថា សមត្ថកិច្ចបានរារាំងកសិករប្រមាណជា២០០នាក់ដែលឡើងមកដាក់ញត្តិឱ្យរដ្ឋសភា អន្តរាគមន៍យកដីពីក្រុមហ៊ុនប្រគល់ឲ្យពួកគេវិញ។ អនុប្រធានសហគមន៍កសិករសាមគ្គីមានជ័យ ក្នុងខេត្តស្វាយរៀង លោក ឡុក សុផល ប្រាប់ VOD តាមទូរស័ព្ទថា កសិករប្រមាណជា២០០នាក់នោះ មកពីសហគមន៍កសិករសាមគ្គីមានជ័យ សហគមន៍កសិករចេកមាស សហគមន៍កសិករសំរោងមានជ័យ និងសហគមន៍ដីធ្លីអណ្តូងត្របែក។ លោកថា សមត្ថកិច្ចបានប្រាប់ពលរដ្ឋថា មូលហេតុដែលរារាំងដោយសារខ្លាចសកម្មជនដីធ្លីទាំងនោះមកធ្វើបាតុកម្ម។ លោកថា៖ “យើងគ្រាន់តែដាក់ញត្តិ មានស្អី គ្រាន់តែឲ្យរដ្ឋសភាអន្តរាគមន៍ដោះស្រាយដែលក្រុមហ៊ុនពាក់ព័ន្ធជាមួយប្រជាពលរដ្ឋហ្នឹង ជូនប្រជាពលរដ្ឋវិញ…” ។
-
ពលរដ្ឋមកពីខេត្តព្រះសីហនុនិងស្វាយរៀងរកអន្តរាគមន៍ពីរដ្ឋសភាករណីជម្លោះដីធ្លី
ប្រជាពលរដ្ឋជាង៤០០នាក់ មកពី៥សហគមន៍ក្នុងខេត្តព្រះសីហនុ និងខេត្តស្វាយរៀងនាំគ្នាឡើងមកតវ៉ា និងដាក់ញត្តិនៅរដ្ឋសភា ដើម្បីរកកិច្ចអន្តរាគមន៍ឲ្យជួយដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ដែលកើតមានឡើងជាមួយក្រុមហ៊ុន និងអាជ្ញាធរតាំងពីឆ្នាំ២០០៧ និង២០១១។ សហគមន៍ទាំង៥នោះរួមមាន សហគមន៍នេសាទក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង៤សហគមន៍ទៀតមកពីស្រុកស្វាយជ្រុំ និងស្រុករមាសហែក ខេត្តស្វាយរៀង។ ពលរដ្ឋម្នាក់មកពីសហគមន៍ចេកមាស ក្នុងឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង អ្នកស្រី យស់ សោភ័ណ្ឌ ឲ្យដឹងថា ពលរដ្ឋក្នុងសហគមន៍របស់អ្នកស្រីមាន៧៩គ្រួសារ។ អ្នកស្រីបន្តថា ក្នុងឆ្នាំ២០១២ អាជ្ញាធរឃុំ ស្រុក និងខេត្ត បានយកដីស្រែរបស់ពលរដ្ឋក្នុងសហគមន៍អ្នកស្រីធ្វើជាអាងស្តុកទឹក ដោយផ្តល់សំណង២ពាន់រៀលក្នុង១ម៉ែត្រការ៉េ ហើយប្រជាពលរដ្ឋមិនជំទាស់នឹងការសាងសង់អាងស្តុកទឹកនោះទេ ព្រមទាំងបានយល់ព្រមទទួលយកសំណង។
-
ពលរដ្ឋមានជម្លោះដីធ្លីមកពី៣ខេត្តដាក់ញត្តិនៅរដ្ឋសភាសុំជួយដោះស្រាយទំនាស់
ពលរដ្ឋមានជម្លោះដីធ្លីមកពី ៣ខេត្ត គឺខេត្តព្រះសីហនុ ស្វាយរៀង និងខេត្តតាកែវ ជាង ២០០នាក់ ប្រមូលផ្តុំគ្នាមុខមន្ទីររដ្ឋសភា សុំអន្តរាគមន៍ពីតំណាងរាស្ត្រទាំងពីរគណបក្ស។ ជាការឆ្លើយតប អ្នកតំណាងរាស្ត្រទាំងពីរគណបក្ស នឹងអន្តរាគមន៍ទៅមន្ត្រីរដ្ឋាភិបាល ហើយសន្យានឹងដោះស្រាយតាមនីតិវិធីក្រោយពីចេញមកទទួលយកញត្តិរបស់ពួកគាត់។ ក្រុមពលរដ្ឋកាន់បដាពាក្យស្លោកបង្ហាញទុក្ខកង្វល់ គឺសរសេរថា បាត់បង់ដីធ្លី គឺបាត់បង់អ្វីទាំងអស់ និងកាន់ញត្តិដាក់ជូនតំណាងរាស្ត្រ ឲ្យជួយអន្តរាគមន៍ដោះស្រាយ ខណៈដែលពួកគាត់កំពុងមានវិវាទជាមួយក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដែលអូសបន្លាយពេលជាយូរមកហើយនោះ។ តំណាងពលរដ្ឋមកពីតាមខេត្តនីមួយៗ ថ្លែងរៀបរាប់ពីទុក្ខវេទនានៃការបាត់បង់ដី ស្រែកហៅឲ្យតំណាងរាស្ត្រទាំងពីរបក្ស ចេញមកទទួលញត្តិ និងព្រមានមិនបោះឆ្នោតឲ្យ បើមិនចេញមកទទួលញត្តិ។
-
តុលាការតម្រូវឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ១១នាក់ បង្ហាញខ្លួននៅក្នុងសវនាការរៀងរាល់ថ្ងៃ
សាលាដំបូងរាជធានីភ្នំពេញប្រកាសបើកសវនាការជំនុំជម្រះ និងតម្រូវឲ្យជនជាប់ចោទជាសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់ពាក់ព័ន្ធអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤ ត្រូវបង្ហាញខ្លួននៅក្នុងសវនាការរៀងរាល់ថ្ងៃ រហូតដល់ការកាត់ក្ដីលើសំណុំរឿងនេះត្រូវបានបញ្ចប់។ នៅព្រឹកថ្ងៃចន្ទនេះ សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការជំនុំជម្រះ សួរដេញដោលលើភាគីដើមបណ្ដឹងដែលជាសន្ដិសុខខណ្ឌដូនពេញពាក់ព័ន្ធនឹងករណីហឹង្សានៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤។ ក្រោយពេលបញ្ចប់ការសួរនៅម៉ោងប្រមាណជាង១១និង៣០នាទី ចៅក្រមជំនុំជម្រះសាលាដំបូងបានប្រកាសថា ខ្លួននឹងបន្ដសវនាការជារៀងរាល់ថ្ងៃ ដោយតម្រូវឲ្យសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១រូប ត្រូវមានវត្ដមាននៅក្នុងសវនាការទាំងនោះ។
-
សង្គមស៊ីវិលថាអ្នកដែលកាន់ដំបងរារាំងឣ្នកទៅមើលព្រំដែនខេត្តស្វាយរៀងជាសមត្ថកិច្ច
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋអះអាងថា មនុស្សមួយក្រុមដែលកាន់ដំបង រារាំងក្បួនដង្ហែចុះពិនិត្យបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យម្សិលមិញ ពួកគេថាជាកម្លាំងសមត្ថកិច្ច ដែលបានរៀបចំទុក ដើម្បីបំបាក់ស្មារតីអ្នកស្វែងរកការពិតលើខ្សែបន្ទាត់ព្រំដែន។ ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ព្រះសង្ឃ និងពលរដ្ឋ ប្រមាណ២០០០អង្គ/នាក់ បានចុះពិនិត្យបង្គោលព្រំដែនលេខ២០៣ ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ប៉ុន្តែក្បួនដង្ហែរនោះ ត្រូវបានមនុស្សមួយក្រុមទៀតមានគ្នាជិត១០០នាក់ ក្នុងដៃកាន់ដំបង ចាំស្ទាក់នៅក្នុងឃុំត្នោត ប្រមាណជា៣គីឡូម៉ែត្រពីបង្គោលព្រំដែនលេខ២០៣ មុនក្បួនដង្ហែទៅដល់គោលដៅ។ មន្ត្រីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូព៌ណ្ណារ័ត្ន ដែលចុះអង្កេតករណីនេះ អះអាងថា តាមពលរដ្ឋឲ្យដឹងថា អ្នកដែលកាន់ដំបងរារាំងពេលនោះ ភាគច្រើនជាកម្លាំងសមត្ថកិច្ច ដែលអ្នកភូមិស្គាល់មុខ ថាបានដាក់ពង្រាយដេកតាំងពីមួយថ្ងៃមុនក្បួនដង្ហែទៅដល់។
-
តំណាងរាស្រ្តសង្រ្គោះជាតិស្នើរដ្ឋាភិបាលជួយពលករខ្មែរជិត៣០០នាក់ជាប់ឃុំនៅម៉ាឡេស៊ី
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នៅថ្ងៃចន្ទនេះ បានស្នើក្រសួងការបរទេសកម្ពុជាឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលម៉ាឡេស៊ីតាមផ្លូវច្បាប់និងការទូត ដោះសោះលែងប្រជាពលរដ្ឋខ្មែរចំណាកស្រុកប្រមាណ៣០០នាក់ដែលកំពុងជាប់ឃុំឃាំងនៅប្រទេសម៉ាឡេស៊ី។ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានដាក់លិខិតមួយច្បាប់ចុះថ្ងៃទី២០ខែកក្កដានេះទៅរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន។ លិខិតឲ្យដឹងថាកាលពីអំឡុងខែមេសា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី លោក សម រង្ស៊ី ប្រធានគណបក្ស និងរូបលោក បានទទួលសេចក្តីរាយការណ៍ពីប្រជាពលករខ្មែរចំណាកស្រុកនៅទីនោះថាប្រជាពលរដ្ឋប្រមាណ៣០០នាក់ដែលភាគច្រើនជាខ្មែរឥស្លាមកំពុងត្រូវបានជាប់ឃុំខ្លួននៅរដ្ឋSelangorនៃប្រទេសម៉ាឡេស៊ី។
-
ប្រជាកសិករ៥សហគមន៍ នឹងនាំគ្នាតវ៉ានៅមុខរដ្ឋសភានាថ្ងៃស្អែកនេះ
នៅព្រឹកថ្ងៃទី២០ កក្កដា ប្រជាកសិករចំនួន៥ភូមិផ្សេងៗគ្នា នឹងនាំគ្នាមកតវ៉ានៅមុខរដ្ឋសភា ដើម្បីដាក់ញ្ញតិនិងដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នមួយនេះ ក្នុងគោលបំណងស្នើឲ្យស្ថាប័នរដ្ឋសភាធ្វើការចុះស៊ើបអង្កេត អន្តរាគមន៍ទៅអាជ្ញាធរខេត្តព្រះសីហនុ និងខេត្តស្វាយរៀងដែលមិនបានធ្វើការដោះស្រាយបញ្ហាដីធ្លីជូនពួកគេ។ ជាពិសេសករណីដែលអាជ្ញាធរខេត្តស្វាយរៀង បានឃុបឃិតគ្នាមិនផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របជូនកសិករដែលជាម្ចាស់ដី។