កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
សង្គមស៊ីវិល និងសកម្មជនដីធ្លី រក្សាជំហរធ្វើយុទ្ធនាការប្រឆាំងច្បាប់NGOs ទោះបីមានការឃាត់ខ្លួន
សង្គមស៊ីវិល និងសហគមន៍មានជម្លោះដីធ្លី នៅតែរក្សាជំហរធ្វើយុទ្ធនាការប្រឆាំងនឹងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បើទោះបីជាមានការរារាំង និងមានការឃាត់ខ្លួនពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចក៏ដោយ ។ តំណាងសហគមន៍ដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ដែលបានត្រូវសមត្ថកិច្ចដោះលែងបន្ទាប់ពីឃុំខ្លួនប្រមាណ ៥ ម៉ោង កាលពីម្សិលមិញ មានប្រសាសន៍ថា រូបគាត់ផ្ទាល់ និងសហគមន៍រងគ្រោះដីធ្លីដទៃទៀតនៅតែរក្សាជំហរធ្វើយុទ្ធនាការប្រឆាំងច្បាប់ NGOs ដដែល បើទោះជាមានការឃាត់ខ្លួនរូបគាត់ក៏ដោយ ។ អ្នកស្រីបន្តថា នៅសប្តាហ៍ក្រោយនេះ សហគមន៍ដីធ្លី និងសង្គមស៊ីវិល នឹងចាប់ផ្តើមធ្វើយុទ្ធនាការជាថ្មីទៀត ដោយដើរចែកខិតប័ណ្ណ និងរាំបទ (ខ្ញុំមិនសុខចិត្តទេ) ដើម្បីបង្ហាញដល់សាធារណជនឲ្យបានដឹងពីផលប៉ះពាល់នៃការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។ បើតាមអ្នកស្រី ទេព វន្នី ទិសដៅដែលគ្រោងនឹងចែកខិតប័ណ្ណនោះ អាចនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ទីសាធារណៈ តាមផ្សារក្នុងរាជធានីភ្នំពេញ និងមុខរដ្ឋសភាជាដើម ។
-
សង្គមស៊ីវិលរិះគន់តុលាការខេត្តកោះកុងថាលម្អៀងទៅលើអ្នកមានអំណាចនិងមានលុយ
មន្ត្រីការពារសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានរិះគន់ស្ថាប័នតុលាការខេត្តកោះកុង ថាអនុវត្តការងារមិនឯករាជ្យ និងលម្អៀងទៅលើអ្នកមានអំណាច និងអ្នកមានទ្រព្យធន។ ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីស្ថាប័នអង្គការសិទ្ធិមនុស្សមួយចំនួន បានរកឃើញថា តុលាការខេត្តកោះកុង បានផ្អឹបសំណុំរឿងរបស់ប្រជាពលរដ្ឋក្រីក្រ មិនលើកមកចាត់ការទេ ប៉ុន្តែបើពាក្យបណ្ដឹងប្ដឹងដោយមន្ត្រីមានអំណាច ឬឈ្មួញមានទ្រព្យធនវិញ ស្ថាប័ននេះបានលើកយកសំណុំរឿងមកអនុវត្ត ឬបើកសវនាការយ៉ាងឆាប់រហ័ស និងមានភាពរលូន។ វាមិនមែនជារឿងថ្មីទេដែលស្ថាប័នតុលាការស្ទើរទូទាំង ២៥រាជធានី-ខេត្ត រងនូវការចោទប្រកាន់អំពីអព្យាក្រឹតភាពមានភាពលម្អៀង និងអនុវត្តការងារមិនឯករាជ្យ ជាដើម រហូតដល់ប្រមុខដឹកនាំរដ្ឋាភិបាលអាណត្តិទី៥ ប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នកំពូលមួយនេះ។ ត្រង់ចំណុចនេះ លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង បានកត់សម្គាល់ថា បណ្ដឹងរបស់ប្រជាពលរដ្ឋដែលដាក់ប្ដឹងទៅកាន់តុលាការខេត្តនេះ ប្ដឹងចោទឈ្មួញ ឬមន្ត្រីមានអំណាច ភាគច្រើនតុលាការខេត្តកោះកុង តែងផ្អឹបសំណុំរឿងទុកមិនចាត់ការទេ។ លោកបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋដែលស្វែងរកយុត្តិធម៌នៅតុលាការខេត្តកោះកុង ប៉ុន្តែភាគច្រើនមិនទទួលបានការយកចិត្តទុកដាក់ពីតុលាការទេ ដោយបណ្ដឹងភាគច្រើនត្រូវតុលាការខេត្តនេះផ្អឹបសំណុំរឿងចោល ប៉ុន្តែបើពាក្យបណ្ដឹងប្ដឹងដោយឈ្មួញមានទ្រព្យធន ឬមន្ត្រីមានអំណាចវិញ តុលាការខេត្តកោះកុង បានបង្ហាញភាពសកម្មអនុវត្តការងាររបស់ខ្លួនមានសកម្មភាពរស់រវើក និងលើកយកមកបើកសវនាការឆាប់បំផុត។
-
លោកខៀវ កាញារីទ្ធ៖អ្នកកាសែតសរសេរបំភ្លៃឬមួលបង្កាច់ការពិតនឹងមានទោស
ថ្លែងនៅក្នុងជំនួបជាមួយគណៈប្រតិភូសមាគមទូរទស្សន៍វៀតណាម នាព្រឹកថ្ងៃទី១៨ ខែកក្កដានៅទីស្ដីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា អ្នកកាសែត ប្រសិនបើគេបញ្ចេញមតិលើទស្សនៈរបស់គេ លើបញ្ហា នយោបាយ ក៏គេមានការធានាមិនឱ្យមានការចាប់ឃុំឃាំងដែរ ប៉ុន្តែបើនិយាយ សរសេរបំភ្លៃឬមួលបង្កាច់សភាពការណ៍ពិតដោយចេតនាក៏គេអាចមានទោសដែរ។លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ទៀតថា និយាយរួម គឺយើងធានារក្សាបាននូវសេរីភាពសារព័ត៌មាន ក៏ដូចជា សេរីភាពរបស់អ្នកសារព័ត៌មាន ហើយឥឡូវនេះ ក្រសួងកំពុងតែរៀបចំព្រាងច្បាប់មួយទៀត គឺច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន ដែលជាច្បាប់មួយ មានឥទ្ធិពលទៅលើច្បាប់ដទៃឯទៀត។
-
សហគមន៍មានទំនាស់ដីធ្លីជាង៦០០នាក់នឹងប្រមូលផ្ដុំនៅខាងមុខរដ្ឋសភា
សហគមន៍ដែលមានទំនាស់ដីធ្លីប្រមាណជាង ៦០០នាក់ នឹងប្រមូលផ្ដុំនៅខាងមុខវិមានរដ្ឋសភា ដើម្បីទាមទារឲ្យមានកិច្ចអន្តរាគមន៍លើដីដែលមានជម្លោះ ក្រោមគោលនយោបាយសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ សេចក្ដីជូនដំណឹងដែលត្រូវបានគេបង្ហោះតាមបណ្ដាញសង្គម នៅថ្ងៃទី១៩ ខែកក្កដា បានឲ្យសរសេរថា សហគមន៍ដែលមានវិវាទដីធ្លីដែលមានសមាជិកប្រមាណ ៦៥០នាក់ ក្នុងចំណោមសមាជិកសរុបជិត ៨ពាន់នាក់ ដែលភាគច្រើនគឺជាកសិករ ក្នុងចំណោម ៨រាជធានីខេត្តក្រុង នឹងប្រមូលផ្ដុំគ្នានៅខាងមុខវិមានរដ្ឋសភា។ ការជួបជុំដែលគ្រោងរៀបចំនៅថ្ងៃទី២០ កក្កដា នេះ គឺក្នុងគោលបំណងជំរុញឲ្យស្ថាប័នរដ្ឋសភា ជួយអន្តរាគមន៍ស្វែងរកដំណោះស្រាយដីមានវិវាទ ក្រោមគោលនយោបាយផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឲ្យទៅក្រុមហ៊ុនឯកជនវិនិយោគ៕
-
ប្រជាសហគមន៍ចែកខិតប័ណ្ណប្រឆាំងច្បាប់NGOs ៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ប្រជាសហគមន៍៥នាក់ដែលធ្វើសកម្មភាពចែកខិតប័ណ្ណជំទាស់ច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃសៅរ៍នេះ នៅក្នុងទីតាំងផ្សារអូឫស្សី ។ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លី សហគមន៍ការពារធនធានធម្មជាតិទាំងនៅរាជធានីភ្នំពេញ និង មកពីតាមបណ្តាលខេត្តប្រមាណ៥០ទៅ៦០នាក់ បានដើរចែកខិតប័ណ្ណតាមតំបន់គោលដៅមួយចំនួននៅភ្នំពេញ ដើម្បីបង្ហាញជំហរប្រឆាំងការបង្កើតច្បាប់គ្រប់គ្រងសមាគមន៍ និង អង្គការមិនមែនរដ្ឋាភិបាល ។ តំបន់គោលដៅទាំងនោះរួមមាន ផ្សារចាស់ ផ្សារកណ្តាល ផ្សារថ្មី និងផ្សារអូប្ញស្សី ។ ប៉ុន្តែនៅម៉ោងជាង១០ព្រឹកនេះ បន្ទាប់ពីប្រជាសហគមន៍ចែកខិតប័ណ្ណនៅផ្សារចាស់ ផ្សារកណ្តាល ផ្សារថ្មី ហើយទៅដល់គោលដៅផ្សារអូរឫស្សី ក៏មានសមត្ថកិច្ចប្រមាណ៣០នាក់ចេញមករារាំង ហើយមានការប៉ះទង្គិចគ្នាមួយសន្ទុះក្រោយមកក៏មានការឃាត់ខ្លួន ប្រជាសហគមន៍៥នាក់ ។ ប្រជាសហគមន៍៥នាក់នោះ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី ប៊ូវ សោភា អ្នកស្រី គង់ ចន្ថា អ្នកស្រី ស៊ុង ស្រីលាភ និង អ្នកស្រី ឆាយ គឹមហ៊ន ។
-
អង្គការសហប្រជាជាតិទទូចឲ្យព្រឹទ្ធសភាកម្ពុជាទម្លាក់ចោលច្បាប់អង្គការសមាគម
មន្ត្រីផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទូចឲ្យព្រឹទ្ធសភាច្រានចោលនូវសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទើបបានអនុម័តកាលពីពេលថ្មីៗនេះ។ អង្គការសហប្រជាជាតិ យល់ឃើញថា ច្បាប់នេះនឹងគំរាមកំហែងដល់សេរីភាព និងឯករាជភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លើកឡើងថា ពួកគេនឹងមិនចូលរួមប្រជុំអនុម័តច្បាប់នោះទេ បើវាមិនមានការកែប្រែ ខណៈដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា អះអាងថា ពួកគេនឹងពិនិត្យឲ្យជាក់លាក់ឡើងវិញ។ វាមិនទាន់យឺតពេលនៅឡើយទេក្នុងការសើរើសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ នេះ គឺជាការលើកឡើងរបស់ លោក ម៉ៃណា គីអៃ (Maina Kiai) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងក្នុងការបង្កើតសមាគម។
-
ព្រឹទ្ធសមាជិកបក្សប្រឆាំងពហិការច្បាប់អង្គការ
ភ្នំពេញៈ សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ីចំនួន ១១ នាក់កាលពីថ្ងៃម្សិលមិញបានប្រកាសធ្វើពហិការចូលរួមប្រជុំពេញអង្គផ្តល់យោបល់ និងអនុម័តច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលគ្រោងធ្វើនៅថ្ងៃទី ២២ ខែកក្កដាខណៈសហគមន៍អន្តរជាតិបន្តរិះគន់ចំពោះរដ្ឋសភាដែលអនុម័តច្បាប់នេះដោយឯកបក្ស។ យោងតាមលិខិតផ្តល់យោបល់អំពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សមរង្ស៊ី លោក គង់ គាំ ចុះថ្ងៃទី ១៦ ខែកក្កដាបានលើកឡើងថាតាំងពីឆ្នាំ ១៩៩៣ មកសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានធ្វើប្រតិបត្តិការផ្អែកលើរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធយ៉ាងរលូនរហូតមកដែលករណីនេះមិនទាន់មានការចាំបាច់ និងភាពបន្ទាន់ដាក់ឲ្យប្រើប្រាស់ច្បាប់ដ៏ចម្រូងចម្រាសនេះទេ។
-
EUបង្ហាញវត្តមានអង្គការថ្មីមួយដែលជួយដល់ដំណើរការគ.ជ.បកាន់តែឆាប់រហ័ស
ក្រោយកិច្ចពិភាក្សាជាមួយសហគមន៍អឺរ៉ុបអស់ប្រមាណជិត២ម៉ោង នៅព្រឹកថ្ងៃទី១៧កក្កដានេះនៅទីស្តីការ គ.ជ.ប លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់អ្នកសារព័ត៌មានពីលទ្ធផលមួយចំនួនក្នុងកិច្ចប្រជុំជាមួយEUនោះ។ ក្រៅពីនោះលោកក៏បានលើកឡើងពីការបង្ហាញពីរបស់EU ពីអង្គការថ្មីមួយគឺUNOPS ដែលនឹងបន្តសហការជាមួយគជប ជំនួសEU។ ដោយEU អះអាងថា អង្គការUNOPS មានបទពិសោធន៍ក្នុងការគ្រប់គ្រង និងនិយ័តកម្មផ្សេងៗពាក់ព័ន្ធនឹងការងារបោះឆ្នោត និងអាចជួយដល់ដំណើរការរបស់គជបបានលឿន ជាងការដែលធ្វើការជាមួយEU។
-
កម្មកររោងចក្រអេឃីនថិចប្រកាសបន្តធ្វើកូដកម្មក្រោយការចរចាមិនត្រូវគ្នា
កម្មករជាង ៥០០នាក់នៃរោងចក្រ អេឃីនថិច (Akeentex Pte Ltd) ទាំងពីរទីតាំងដែលស្ថិតនៅសួនវឌ្ឍនៈ និងសួនកាណាឌីយ៉ា រាជធានីភ្នំពេញ មិនសុខចិត្តទទួលយកប្រាក់អតីតភាពការងារក្នុងមួយឆ្នាំ ៤០ដុល្លារពីក្រុមហ៊ុននោះទេ ខណៈក្រុមកម្មករទាមទាររហូត ៧០ដុល្លារ។ ក្រុមកម្មករតវ៉ាទាំងនោះ ប្រកាសថានឹងបន្តធ្វើកូដកម្មមិនចូលធ្វើការ បើនៅតែគ្មានដំណោះស្រាយសមរម្យណាមួយពីភាគីក្រុមហ៊ុន។ ការប្រកាសបន្តសកម្មភាពតវ៉ានេះ បន្ទាប់ពីក្រុមកម្មកររោងចក្រ អេឃីនថិច បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខក្រសួងការងារ អស់រយៈពេលជាង ៣ម៉ោង ដើម្បីជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង រកដំណោះស្រាយ និងទាមទារលក្ខខណ្ឌការងារចំនួន ៩ចំណុច នៅព្រឹកថ្ងៃទី១៦ ខែកក្កដា។ បន្ទាប់ពីមានការតវ៉ានៅខាងមុខក្រសួងការងារ របស់ក្រុមកម្មករ ដោយមិនព្រមចូលធ្វើការអស់រយៈពេល ៧ថ្ងៃរួចមក នៅម៉ោងប្រមាណ ១០ព្រឹកថ្ងៃនេះ ក្រសួងការងារ បានអញ្ជើញភាគីក្រុមហ៊ុន តំណាងកម្មករ តំណាងសហជីព និងតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬជីម៉ាក់ (GMAC) ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជូនកម្មករ។
-
លោកគង់ គាំ៖ខ្ញុំនឹងធ្វើពហិការ ការផ្តល់យោបល់លើច្បាប់NGOនៅព្រឹទ្ធសភា
«ខ្លួនខ្ញុំ (គង់ គាំ) និងក្រុមសមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី និងធ្វើពហិការមិនចូលរួមផ្តល់យោបល់ ក្នុងសម័យប្រជុំពេញរបស់ព្រឹទ្ធនៅពេលខាងមុខទេ ប្រសិនបើព្រឹទ្ធសភាសម្រេចដាក់ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងរបៀបវារៈ ដើម្បីផ្តល់យោបល់ និងអនុម័តនោះ»។ នេះបើតាមលិខិតរបស់គង់ គាំ សមាជិកព្រឹទ្ធសភា នីតិកាលទី៣ ប្រធានក្រុមទី៦ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី៕
-
ពលរដ្ឋតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែតមាន២ក្រុមផ្សេងគ្នា រឿងដីរថភ្លើង និងដីស្ទឹងបត់សុំឱ្យដោះស្រាយ
ក្រុងប៉ោយប៉ែត ៖ សេចក្តីរាយការណ៍បន្តនាវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី១៦ កក្កដា នេះថា ប្រជាពលរដ្ឋដែលមកតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែតនោះ គឺមានករណី២ផ្សេងគ្នា ដោយប្រជាពលរដ្ឋមួយក្រុមលើកបដា គឺតវ៉ាទាមទារសុំអាជ្ញាធរក្រុងជួយដោះស្រាយរឿងដីរថភ្លើង ដែលគាត់កំពុងរស់នៅសុំឱ្យបានសមស្រប ហើយចំពោះដីដែលសេសសល់មិនប៉ះពាល់ គឺសុំឱ្យចេញកម្មសិទ្ធិស្របច្បាប់ផង ។ ដោយឡែកប្រជាពលរដ្ឋមួយក្រុមទៀត គឺតវ៉ាទាមទារសុំឱ្យដោះស្រាយពាក់ព័ន្ធរឿងដីនៅស្ទឹងបត់ ។ គួររំលឹកថា នៅវេលាម៉ោងនេះថ្ងៃទី១៦ កក្កដា ២០១៥ នៅមុខសាលាក្រុងប៉ោយប៉ែត មានប្រជាពលរដ្ឋជិត១០០នាក់ ក្នុងនោះមកពីភូមិស្ទឹងបត់ចំនួន៣២គ្រួសារ បានប្រមូលផ្តុំគ្នាស្រែកតវ៉ា ខណៈដែលមានជនខិលខូចបានរំលោភយកដីរបស់ពួកគាត់ ។ ទោះបីជាយ៉ាងណា គេនៅមិនទាន់ឃើញមានតំណាងខាងណាចុះមកដោះស្រាយជាមួយប្រជាពលរដ្ឋនោះទេ ។
-
សមត្ថកិច្ចបិទបាំងព័ត៌មានពីការចុះពិនិត្យជម្លោះព្រំដែននៅស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង
សមត្ថកិច្ចស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងរាប់សឹបនាក់ បានរាយបណ្តាក់គ្នាច្រើនកន្លែង រារាំងអ្នកសារព័ត៌មានមិនឲ្យចូលទៅដល់បង្គោលព្រំដែនលេខ២០២ និង២០៣ ដែលមន្ត្រីកិច្ចការព្រំដែនកម្ពុជា-វៀតណាម បានណាត់ជួបពិភាក្សាគ្នា នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានផ្ទុះហិង្សា។ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ គណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម បានចុះពិនិត្យ បង្គោលព្រំដែនលេខ២០២ និង២០៣ ផ្តុំភូមិឆ្លោកថ្មីឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាកន្លែងផ្ទុះហិង្សារវាងពលរដ្ឋខ្មែរ និងវៀតណាមកាលពីខែមុន។ កម្លាំងចម្រុះរបស់ខេត្តនេះ បានរារាំងច្រើនកន្លែងមិនឲ្យអ្នកយកព័ត៌មានបានទៅដល់កន្លែងដែលមន្ត្រីជំនាញភាគីកម្ពុជា និងវៀតណាមជួបពិភាក្សាគ្នានៅកន្លែងកើតហេតុនោះទេ ដោយអះអាងថា អធិការរងលោក ឃឹង សុខា បញ្ជាមិនឲ្យចូលដាច់ខាត បើគ្មាការអនុញ្ញតពីថ្នាក់លើ បើទោះបីអ្នកសារព័ត៌មាន បានបង្ហាញប័ណ្ណសម្គាល់ខ្លួន ដែលបញ្ជាក់ពីក្រសួងព័ត៌មានក៏ដោយ។ លោកថា៖ «គាត់ថា នរណាមកតាមផ្លូវហ្នឹង មិនឲ្យឆ្លងទាំងអស់ នរណាក៏ដោយ គ្មានភារកិច្ចមិនឲ្យទៅ…»។
-
ILO ថាវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅតែបន្តកើនឡើង
ឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរបស់ប្រទេសកម្ពុជា ត្រូវបានអង្គការអន្តរជាតិខាងការងារ (ILO) បង្ហាញថា នៅតែបន្តការកើនឡើងមកដល់ឆ្នាំ២០១៥។ ស្របពេលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មការអន្តរក្រសួង ពិនិត្យ និងរៀបចំគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារសម្រាប់ពលរដ្ឋកម្ពុជា ដែរ។ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលជាវិស័យគន្លឹះធំមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបន្តដំណើរការល្អក្នុងឆ្នាំ២០១៤។ កំណើនឧស្សាហកម្មនេះ ត្រូវបានមន្ត្រីអង្គការអន្តរជាតិខាងការងារ លោក ជា ហួត បង្ហាញក្នុងពិធីសម្ពោធផ្សាយព្រឹត្តិបត្រវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា នៅព្រឹកថ្ងៃទី១៦ កក្កដា៖ «វាជាឧស្សាហកម្មមួយដែលមានតម្លៃតែ ២៧លានដុល្លារ កាលពីឆ្នាំ១៩៩៥ មកដល់ចុងឆ្នាំ២០១៤ នេះ ជាឧស្សាហកម្មមួយដែលមានតម្លៃជិត ៦ពាន់លានដុល្លារ។ កើនឡើងរហូត ហើយបើយើងគិតប្រៀបត្រីមាសទីមួយនៃឆ្នាំ២០១៥ នេះ យើងឃើញថាបន្តការកើនឡើង ១០,៦%។ ដូច្នេះមានសញ្ញាវិជ្ជមានល្អចំពោះវិស័យសម្លៀកបំពាក់កាត់ដេរ និងស្បែកជើងនេះ។ ទោះបីមានការបារម្ភពីមុនមក ប៉ុន្តែយើងឃើញសញ្ញាបង្ហាញថា មានការវិវឌ្ឍល្អនៃការនាំចេញ»។
-
ជួយសង្គ្រោះស្រ្តីខ្មែរ៣នាក់ទៀតពីប្រទេសចិន
រាជធានីភ្នំពេញ៖ ស្ត្រីខ្មែរ៣នាក់ទៀតហើយ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងក្វាងចូវប្រទេសចិនជួយសង្គ្រោះពីប្រទេសចិន បន្ទាប់ពីរងការចាញ់បោករបស់មេខ្យល់នាំទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្តហ៊្វូជាន ប្រទេសចិន ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងកាលពីរសៀលថ្ងៃទី១៦កក្កដា ឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងក្វាងចូវប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះនារីខ្មែរទាំងបីនាក់នោះ មានឈ្មោះ ទី១-ពេជ្រ សំអាត មានស្រុកកំណើត នៅភូមិអូអន្លក់ ឃុំតាសែន ស្រុកគំរៀង ខេត្តបាត់ដំបង។ ទី២-ឈ្មោះ រិន កញ្ញា មានស្រុកកំណើត នៅភូមិជ្រួញស្នែងក្របីលើ ឃុំកំពង់គ ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ។ ទី៣-ឈ្មោះ ខុម ខាន់ មានស្រុកកំណើត នៅឃុំវិហារសួគ៌ ស្រុកវិហារសួគ៌ ខេត្តកណ្ដាល ។
-
ស្ត្រីសកម្មជនដីធ្លីចង់ទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលដូចកញ្ញាសាសា
ស្ត្រីសកម្មជនការពារសិទ្ធិដីធ្លីលើកឡើងថា ពួកគាត់រងការប្រមាថ ការប្រើអំពើហិង្សាពីសំណាក់សមត្ថកិច្ច និងសន្តិសុខក្រុមហ៊ុនជាបន្តបន្ទាប់ ហើយគួរតែមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលដូចករណីហិង្សាលើអតីតពិធីការនីកញ្ញាសាសា។ កាលពីដើមខែកក្កដាកន្លងទៅនេះ មានករណីហិង្សាកើតឡើងគឺ កញ្ញា ឯក សុជាតិតា ហៅ សាសា អតីតពិធីការនីទូរទស្សន៍ចោទលោកឧកញ៉ា សុខ ប៊ុន ថាបានវាយដំលើរូបខ្លួនបណ្តាលឲ្យរបូតអាវ និង រងរបួសធ្ងន់។ ក្រោយហិង្សាកើតឡើងមានប្រតិកម្មពីក្រសួងជាបន្តបន្ទាប់ គឺក្រសួងកិច្ចការនារីថ្កោលទោសលោក សុខ ប៊ុន ហើយជំរុញមានការចាត់ការតាមផ្លូវច្បាប់ បន្ទាប់មកលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសចាត់ការលើលោក សុខ ប៊ុន និងមន្ត្រីដែលនៅជួយការពារលោក សុខ ប៊ុន។ នៅថ្ងៃព្រហស្បតិ៍នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថ្កោលទោសលោក សុខ ប៊ុន ថាប្រើអំហិង្សាឃោរឃៅទៅលើស្ត្រី។ លោកព្រមានថា ប្រយ័ត្នជាប់ខ្នោះ បើឧកញ៉ារូបនោះមិនប្រញាប់ចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់។
-
UNនិងEUថាច្បាប់អង្គការនឹងរឹតត្បិតសេរីភាពអង្គការនិងប៉ះពាល់ការអភិវឌ្ឍនៅកម្ពុជា
មន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធីនិងសេរីភាពក្នុងការបង្កើតសមាគម លោកMaina Kiai និងមន្រ្តីសហភាពអឺរ៉ុប បានអះអាងថាច្បាប់អង្គការដែលរដ្ឋសភាទើបតែអនុម័ត នឹងរឹតត្បិតសេរីភាពអង្គការ និងប៉ះពាល់ការអភិវឌ្ឍនៅកម្ពុជា។ លោកMaina Kiai បានលើកឡើងនៅសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា៖«ប្រសិនបើសេចក្តីព្រាងច្បាប់នោះត្រូវគេអនុម័ត ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងអភិបាលកិច្ចល្អ អាចនឹងត្រូវបានគេបិទអង្គការ និងត្រូវជាប់បទល្មើសព្រហ្មទណ្ឌ»។ លោកបន្តថា៖«ចុងក្រោយវានឹងនាំមកនូវឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ការចូលរួមបែបប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសរបស់ពួកគេ»។ លោកMaina Kiai បានអំពាវនាវឲ្យព្រឹទ្ធសភាបដិសេធចោលទាំងស្រុងនូវច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ ដោយចាត់ទុកថាច្បាប់នេះមិនស្របតាមគោលការណ៍សិទ្ធិមនុស្សលើសេរីភាពនៃការប្រមូលផ្តុំ។
-
យុវជន ព្រះសង្ឃត្រូវគេមើលឃើញថា ជាក្រុមពលរដ្ឋស្អប់អំពើពុករលួយជាងគេ
មានការលើកឡើងថា អ្នកស្អប់អំពើពុករលួយគឺជាអ្នកប្រយុទ្ធប្រឆាំងអំពើពុករលួយ។ មានការសង្កេតឃើញថា ព្រះសង្ឃនិងក្រុមយុវជន នៅក្នុងប្រទេសកម្ពុជា មានភាពសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ខណៈដែលអំពើពុករលួយក្លាយជាជំងឺសង្គមនៅក្នុងប្រទេសក្រីក្រមួយនេះ។ ជាក់ស្តែងនៅក្នុងយុទ្ធនាការចែកកាត់ ឬប័ណ្ណប្រឆាំងអំពើពុករលួយ របស់អង្គការតម្លាភាពកម្ពុជា កាលពីពេលថ្មីៗនេះ មានព្រះសង្ឃ យុវជន ច្រើនរយនាក់បានទៅទទួលកាតប្រឆាំងអំពើពុករលួយនោះ។ ប្រការនេះគេអាចសន្និដ្ឋានបានថាពលដ្ឋទាំងពីរប្រភេទនេះ គឺព្រះសង្ឃ និងយុវជន ជាអ្នកស្អប់អំពើពុករលួយ។
-
អ្នកអនុវត្តច្បាប់ពិភាក្សាពង្រឹងពីការអនុវត្តច្បាប់
ភ្នំពេញៈ ចៅក្រមព្រះរាជអាជ្ញាក្រឡាបញ្ជី និងតំណាងមន្ត្រីនគរបាលយុត្តិធម៌មន្ត្រីកងរាជអាវុធហត្ថមកពីអង្គភាព និងស្ថាប័នអនុវត្ថច្បាប់ពាក់ព័ន្ធនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញបានជួបប្រជុំគ្នាដើម្បីពិភាក្សាពង្រឹងសមត្ថភាពក្នុងការអនុវត្តច្បាប់ដែលសង្គមស៊ីវិលថានៅមានភាពទន់ខ្សោយ។ កិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងសមត្ថភាពមន្ត្រីតុលាការ និងនគរបាលយុត្តិធម៌ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនេះត្រូវបានធ្វើឡើងពេញមួយថ្ងៃក្រោមអធិបតីភាពរបស់ប្រធានសាលាដំបូងរាជធានីភ្នំពេញលោក តាំង ស៊ុនឡាយ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីនៅសាលប្រជុំធំ សាលាដំបូងរាជធានី។ លោក តាំង ស៊ុនឡាយ បានឲ្យដឹងថាគោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាលើចំណាត់ការរឿងក្តីព្រហ្មទណ្ឌដែលច្បាប់កំណត់ឲ្យមានការផ្តន្ទាទោសក្រោម ១ ឆ្នាំរួមមានបទល្មើសប្រើប្រាស់គ្រឿងញៀនបទល្មើសលេងល្បែងស៊ីសង និងបទល្មើសចរាចរណ៍ ទំនាក់ទំនងរវាងស្ថាប័នតុលាការ អយ្យការ និង មន្ត្រីយុត្តិធម៌ក្នុងកិច្ចការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ និងបញ្ហាផ្សេងៗទៀត។
-
អ្នកមានជម្លោះដីធ្លីនៅឃុំ២ធ្នូខេត្តក្រចេះអះអាងថានឹងមិនចាកចេញទោះតុលាការបង្គាប់ឲ្យរុះរើ
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ អះអាងថា ពួកគេនឹងមិន ព្រមចាកចេញពីទីលំនៅរបស់ពួកគាត់ដាច់ខាត ទោះបីតុលាការបានចេញដីកាសម្រេចការពារឲ្យពួកគាត់រុះរើចេញក្នុងរយៈពេល៣០ថ្ងៃ ដោយពួកគាត់ទាមទារឲ្យអាជ្ញាធរកាត់ដីឲ្យពួកគាត់អាចដាំដំណាំឡើងវិញ។ ពលរដ្ឋម្នាក់អ្នកស្រី វ៉ាន់ នី អាយុ៣៥ឆ្នាំ ឲ្យដឹងថា តុលាការខេត្តក្រចេះបានចេញដីកាបង្គាប់ឲ្យពួកគាត់៨៣គ្រួសាររុះរើលំនៅដ្ឋានចេញពីដីដែលអ្នកស្រីអះអាងថាធ្លាប់រស់នៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីយកដីនោះទៅឲ្យក្រុមហ៊ុន UBE Development ធ្វើជាតំបន់ឧស្សាហកម្ម។ អ្នកស្រីអះអាងថា ក្រុមប្រជាពលរដ្ឋមិនព្រមចាកចេញជាដាច់ខាត ទោះបីជាមានការគំរាមកំហែងឬឈូសឆាយដោយបង្ខំក៏ដោយ។