កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • លោក ខៀវ កាញារីទ្ធ និយាយ​ថា​អ្នក​កាសែត​មាន​សិទ្ធិ​ចេញ​ចូល​រដ្ឋសភា​យក​ព័ត៌មាន

    រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន អះអាង​ថា រដ្ឋសភា​ជាតិ​ជា​កន្លែង​ដែល​អ្នក​កាសែត​មាន​សិទ្ធិ​ចេញ​ចូល ដើម្បី​យក​ព័ត៌មាន។ ទោះ​បែប​នេះ​ក្តី លោក​រដ្ឋមន្ត្រី​មិន​មាន​ប្រតិកម្ម​លើ​ពាក្យ​សម្ដី​របស់ លោក ឈាង វុន ដែល​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​មន្ទីរ​រដ្ឋសភា ក្នុង​ពេល​សុំ​សម្ភាស​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​ក្នុង​បរិវេណ​រដ្ឋសភា កាល​ពី​ពេល​កន្លង​ទៅ​នោះ​ឡើយ។ ការ​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​មន្ទីរ​រដ្ឋសភា ឈាន​ដល់​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​បញ្ជាក់​ថា ការ​បណ្ដេញ​អ្នក​កាសែត​ចេញ គឺ​ប៉ះពាល់​សិទ្ធិ​របស់​ពួក​គេ។ ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​កិច្ច​ពិភាក្សា ស្ដីពី​រួម​គ្នា​ជំរុញ​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​កម្ពុជា ថ្ងៃ​ទី​១៥ ខែ​កក្កដា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា អ្នក​កាសែត​មាន​សិទ្ធិ​ចេញ​ចូល​រដ្ឋសភា ប៉ុន្តែ​ក្នុង​ករណី​ប្រជុំ​បិទ​ទ្វារ ទើប​អ្នក​កាសែត​មិន​អាច​ចូល​បាន៖ «ជា​ធម្មតា​ទេ អ្នក​កាសែត​គាត់​មាន​សិទ្ធិ​ចេញ​ចូល​នៅ​កន្លែង​ណា​ជា​កន្លែង​សាធារណៈ ហើយ​រដ្ឋសភា​ជា​កន្លែង​សាធារណៈ»។

  • ព្រឹទ្ធ​សភា​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១៧ កក្កដា តែ​​សេចក្តី​ព្រាង​ច្បាប់ NGO មិន​ស្ថិត​ក្នុង​របៀប​វារៈ

    ព្រឹទ្ធ​សភា​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១៧ កក្កដា តែ​​សេចក្តី​ព្រាង​ច្បាប់ NGO មិន​ស្ថិត​ក្នុង​របៀប​វារៈ

  • ឃាត់​ខ្លួន​ស្ត្រី​ម៉ែ​យ៉ែម​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណីនាំ​កូន​ខ្លួនឯង​​​​ឲ្យទៅបម្រើ​ផ្លូវ​​ភេទ​ជាមួយ​តា​តា

    រាជ​ធានី​ភ្នំពេញ​៖ សមត្ត​កិច្ច ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​ម៉ែ​យ៉ែ​ម​នៅ​មុខ​ស​ណ្ឋាគារ​ឡាក់​គឺ​ស្តារ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​០៣ៈ២៥នាទីរសៀល ថ្ងៃ​ទី​១៣កក្កដា។ការឃាត់ខ្លួនធ្វើឡើង ក្នុងពេលដែល​ស្ត្រី​រូប​នោះ ​​​កំពុង​រង់ចាំ​ម៉ូយ​ដើម្បី​ប្រគល់​​កូន​ខ្លួនឯង​បង្កើត និង​នារី​វ័យក្មេង​ម្នាក់​​​ឲ្យទៅបម្រើ​ផ្លូវ​​ភេទ​ជាមួយ​តា​តា និង​អ្នកមាន​ប្រាក់ ស្ត្រី​ជា​ម៉ែ​យ៉ែ​ម​រូប​នោះ ​ឈ្មោះ​ពេជ្រ ស្រី​តី អាយុ​៣៧ឆ្នាំ ស្នាក់នៅផ្ទះ​ជួល​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្លឹ​បដា​លី​ន។ ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ស្ត្រីជា​ជនសង្ស័យ​ខាងលើ​នេះ​ លោ​កវរសេនីយ៍ទោ​កែវ ធា ប្រធានការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថាសមត្ត​កិច្ច​ជំនាញរបស់​លោក​បាន​ដាក់​កំលាំង​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ច្រើន​ខែ​ហើយទើប​ចាប់ខ្លួន​បាន។ហើយនេះជា​ករណី​បង្ក្រាប​បទល្មើស​ជាកស្តែង តែ​ក៏​មានការ​សម្របសម្រួល​ពី​សំណាក់​ស្ថា​ប័នអយ្យការអម​សាលាដំបូង​ដែរ៕

  • ព្រឹទ្ធសភា​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​អង្គការ​និង​កំពុង​សិក្សា

    ភ្នំពេញ—សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស​បាន​ចូល​ដល់​ព្រឹទ្ធសភា​និង​ត្រូវ​បញ្ជូន​ទៅ​កាន់​គណៈកម្មការ​ជំនាញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះដើម្បីពិនិត្យ​មុន​ ​ពេលដាក់​ ឲ្យ​មានការ​ពិភាក្សា​បន្ត។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំ​ពាក្យព្រឹទ្ធសភា។ លោក​ អ៊ុំ សារឹទ្ធ​ អគ្គលេខាធិការ​និង​ជាអ្នក​នាំ​ពាក្យ​នៃ​ព្រឹទ្ធ​សភា​បាន​ប្រាប់​ VOA​ ថា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា​បាន​ឯកភាព​ទទួលយក​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ក្នុង​កិច្ច​ប្រជុំពិសេស​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។​ លោក​បាន​បន្ត​ថា​សេចក្ដី​ព្រាង​ច្បាប់នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​គណៈកម្មការ​ទី៤​និង​ទី៦​នៃ​ព្រឹទ្ធ​សភា​ដើម្បី​ត្រួត​ពិនិត្យ​ទិដ្ឋភាព​និង​អត្ថន័យ​នៃ​ច្បាប់​នេះ​ មុន​ពេល​រាយ​ការណ៍ជូន​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ឡើង​វិញ។​

  • លីកាដូព្រួយ​បារម្ភ​​​​ចំពោះ​​​​ការកើន​​ឡើង​​ករណីរំលោភ​លើ​កុមារ​​នៅ​ខេត្ត​ព្រះ​សីហនុ​​

    មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ខេត្ត​ព្រះសីហនុ បង្ហាញ​ការព្រួយបារម្ភ​ទៅលើ​បទ​ល្មើស​រំលោភ​សេពសន្ថវៈ ឬ​រំលោភ​ផ្លូវភេទ​ទៅលើ​ក្មេងស្រី មិន​ទាន់​គ្រប់​អាយុ ថា​មាន​ចំនួន​កើន​ខ្ពស់​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៥ នេះ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ​​របាយការណ៍​បានបង្ហាញ​ថា បទល្មើស​ដែល​កើតឡើង​ច្រើន​ជាង​គេ គឺ​បទល្មើស​ចាប់រំលោភ​កុមារ ​ដែល​កើតមាន​ក្នុងរយៈពេល ៦​ខែ​ឆ្នាំ​២០១៥ មាន​ចំនួន​ជិត ២០​ករណី​។ បញ្ហា​នេះ មន្ត្រី​អង្កេត​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ បានបញ្ជាក់ថា បទល្មើស​រំលោភ​ផ្លូវភេទ​ក្មេងស្រី​មិន​ទាន់​គ្រប់​អាយុ ឬ​អនីតិជន ក្នុងរយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៥ មាន​ចំនួន​កើន​ខ្ពស់ ​គួរឲ្យ​ព្រួយ​បារម្ភ គឺ​មាន​ចំនួន ៨​ករណី​។ ចំនួន​នេះ​បើ​ប្រៀបធៀប​បទល្មើស​រំលោភ​ផ្លូវភេទ​ ពេញ​មួយឆ្នាំ​ នៅឆ្នាំ២០១៤ គឺមាន​តែ ៧​ករណី​ប៉ុណ្ណោះ៕

  • កម្មករ​ប្រមាណ​៥០០នាក់​លើក​គ្នាតវ៉ា​នៅមុខ​ក្រសួង​ការងារ​នៅ​ព្រឹក​នេះ​

    នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១៤កក្កដានេះ ក្រុមកម្មកររោងចក្រអេ ឃិន ថិច ប្រមាណ៥០០​នាក់ ​​បាននាំគ្នា​ធ្វើកូដកម្ម​តវ៉ាលក្ខខណ្ឌការងារ៩​ចំណុច ពីថៅកែរោងចក្រ។ កូដកម្មនេះធ្វើឡើង មាន​ការ​ដឹក​នាំ​ដោយ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នៅមុខ​ក្រសួងការងារ។ សូមជម្រាបថា រោងចក្រអេ ឃិន ថិចស្ថិតនៅសួនកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

  • អាមេរិក​និង​កម្ពុជា សម្ពោធ​កម្មវិធី គាំទ្រ​និង​ផ្តល់​សេវាកម្ម​ដល់​ជនពិការ​កម្ពុជា

    ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ(USAID) សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា សម្ពោធ​កម្ម​វី​ធី «ស្តារ​លទ្ធភាព​ពលកម្ម និង​អវៈយវៈ​សប្ប​និម្មិត​សម្រាប់​ជនពិការ​កម្ពុជា»។ គោលបំណង​នៃ​កម្មវិធី​ថ្មី​មួយ​នេះ គឺ​ដើម្បី​គាំទ្រ និង​ផ្តល់​សេវាកម្ម​ស្តារ​លទ្ធភាព​ពលកម្ម និង​អវៈយវៈ​សប្ប​និម្មិត​ដល់​ជនពិការ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី១៣ កក្ត​ដា​ម្សិលមិញ។ កម្មវិធី​រយៈពេល១៨ខែ ដែល​ទីភ្នាក់ងារ USAID សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្តីពី «ការស្តារ​លទ្ធភាព​ពលកម្ម និង​អវៈយវៈ​សប្ប​និម្មិត​សម្រាប់​ជនពិការ​កម្ពុជា» កាលពី​ថ្ងៃទី១៣ កក្ត​ដា​នេះ ត្រូវបាន​ផ្តល់​ឲ្យ​អង្គការ​អតីតយុទ្ធជន​អន្តរជាតិ​កម្ពុជា(VIC)នៅក្នុង​ស្រុក ធ្វើ​ការសហការ​ជិតស្និត​ជាមួយ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​យុវ​នី​ត​សម្បទា ខណៈពេលដែល​រដ្ឋាភិបាល​កម្ពុជា បន្ត​ទទួលខុសត្រូវ​កាន់តែច្រើន​ក្នុង​ការផ្តល់​សេវាកម្ម​ទាំងនេះ​ដល់​ជនពិការ។

  • កូនស្រី​អាយុ​១៣​ឆ្នាំ​ក្លាយជា​ចំណី​តណ្ហា​របស់​ឪពុក​បង្កើត​ពេល​ទៅ​នេសាទ​ត្រី​តែ​២​នាក់

    ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់ត្រូវ​​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​កាល​ពីល្ងាច ថ្ងៃ​ទី​១៣ ​កក្កដា ​២០១៥ បន្ទាប់​ពី​​​ធ្វើ​សកម្ម​ភាពចាប់រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួនអាយុ​១៣​ឆ្នាំបាន​សម្រេច​ ខណៈ​ដែល​ទៅ​នេសាទ​ត្រី​តែ​២​នាក់​នៅ​ក្នុង​បឹង​មួយ​កន្លែង​ក្នុងស្រុក​បរិបូរ​ណ៍ ។ ​លោក ជាង សុ​វ​ណ្ណា​រិ​ទ្ឋ អធិការ​នគរបាល​ស្រុក​បរិបូរ​ណ៍បាន​មាន​ប្រសា​ស​ន៍ប្រាប់​តាម​ទូរ​ស័ព្ទថា ជនសង្ស័យ​ជា​ឪពុក​រូប​នោះ​មានឈ្មោះ យ៉​ន វឿ​ន អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅកន្លែង​កើតហេតុ​ខាង​លើ ។​ លោកបាន​បន្ត​ថា មុន​ពេល​កើតហេតុ ​នៅ​ព្រឹក​ថ្ងៃ​ទី១២ ​កក្កដា ​​២០១៥ បុរស​ជា​ឪពុក ​និង​កូនស្រីអាយុ១៣ឆ្នាំ បាន​ទៅ​នេសាទ​ត្រី​តែ​២​នាក់នៅ​ចំណុច​ត្រពាំង​ទ្រា ស្ថិត​ក្នុងភូមិ​ស្វាយ​គយ ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៍ ដោយ​អូស​អួន​ខ្លី ប្រវែង​៥​ម៉ែត្រ ។ បន្ទាប់​ពី​អូស​អួន​រួច​ហើយ រៀបចំ​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែឪពុក​រូប​នោះប្រើ​វិធី​ចាប់​រំលោក​ភ​កូនស្រី​របស់​ខ្លួន​រហូត​បាន​ស​ម្រ​ច​តែ​ម្តង ។ ក្រោយ​ពី​ត្រឡប់​មក​ផ្ទះ​វិញ កូនស្រី​រង​គ្រោះ​មិន​ហ៊ាន​ប្រាប់​ម្តាយ​ភ្លាម​ៗ​ទេ ព្រោះ​ខ្លាច​ការ​គម្រាម​សម្លាប់​ចោល​របស់​ឪពុក ប៉ុន្តែ​ស្អែកឡើង គឺ​ថ្ងៃ​ទី​១៣ ​កក្កដា ពេល​ដែល​ម្តាយ​ឃើញ​កូនស្រី​មាន​សភាព​ប្លែក​ខុសធម្មតា បាន​ហៅ​កូនស្រីមក​សួរទើប​ដឹង​រឿង​​។ បន្ទាប់​ពីដឹងរឿងរ៉ាវ​​​របស់​ប្តី​ខ្លួន​បែប​នេះ ម្តាយ​ក៏​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​នគរបាលមូលដ្ឋា​ន​ឱ្យចាប់ខ្លួន​បុរស​ជា​ឪពុក​​តែ​ម្តង​៕

  • 77 Families Facing Forced Eviction Seek Intervention

    77 families, who have been forcibly evicted from their land in Kratie’s Snuol district, submitted a petition on 14 July 2015 with Mr Heng Samrin, President of the National Assembly, seeking intervention in their land dispute with UBE Development Co., Ltd. The petition, which was submitted by 5 representatives of the community to ADHOC in Phnom Penh declared that the 77 families who had denied small amounts of compensation from the UBE Development, have been ordered by the provincial court to move from their land and evacuate their houses before 02 August 2015. However, they refused to relocate to their new location and claimed they have legally lived on the over 300 hectares since 1996. The dispute erupting in 2008 when the provincial authorities issued a letter prohibiting the families from using their land. Later in the same year, the government granted the land to the company.

  • សង្គម​ស៊ីវិល​៣៨​ស្ថាប័ន​​​ស្នើ​ព្រឹទ្ធ​​សភា​​​ច្រាន​​​ចោល​ការ​​អនុម័ត​ច្បាប់​​NGO​​

    បណ្តា​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​៣៨​ស្ថាប័ន នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា នេះ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​អំពាវនាវ​ឱ្យ​ស្ថាប័ន​ព្រឹទ្ធសភា បដិសេធចោល​ចំពោះ​ការ​សេចក្តីព្រាងច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (NGO) ដែល​អនុម័ត​ដោយ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​១៣ កក្កដា។ ​សេចក្តីថ្លែងការណ៍​រួម​នេះ បានឱ្យដឹងថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​ចាត់ទុកថា ច្បាប់​ស្តី​ពី​សមាគម និង NGO ជា​ច្បាប់​មួយ​ដែល​មាន ការគាបសង្កត់​លើ​សិទ្ធិ​ពលរដ្ឋ ហើយ​បង្កើត​ឡើង​ដោយ​ហេតុផល​នយោបាយ និង​ដោយ​មិន​មាន​ភាពចាំបាច់​។ ច្បាប់​នេះ ក៏​រំលោភ​លើ​រដ្ឋធម្មនុញ្ញរ​បស់​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ផង​ដែរ​។

  • អា.គតណ្ហា​ដល់កចាប់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំរំលោភ ត្រូវជាប់ខ្នោះ

    ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ជា​មនុស្ស​.​គម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០១៥ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ពាក់ព័ន្ធ​រឿង​ករណី​ចាប់រំលោភ​ក្មេង​ស្រី​សិស្សសាលា​ម្នាក់ ខណៈ​នាង​ដើរទៅ​បត់ជើងតូច​ក្នុង​ព្រៃ​ខាងក្រោយ​សាលា​ចម្ងាយ​៤០​ម៉ែត្រ ។ ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​រឿ​ន អិត អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ខេត្ត​បាត់​ដំបង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១១​ឆ្នាំ ។ គួរ​រំលឹក​ថា នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា កន្លង​មក ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរទៅ​ព្រៃ​ខាងក្រោយ​សាលា​ដែល​នាង​រៀន ទៅ​បត់ជើង ស្រាប់តែ​ជនសង្ស័យ​ដើរ​តាម​នាង​ពីក្រោយ ឃើញ​ឱកាសល្អ​ក៏​ចាប់​នាង​រំលោភ​បាន​សម្រេច​តែ​ម្តង ។

  • អង្គការ​សមាគមជាង៣០​អំពាវ​នាវ​ឲ្យ​ព្រឹទ្ធសភាបដិសេធ​ច្បាប់​អង្គការដែល​រដ្ឋសភា​ទើប​អនុម័ត​

    អង្គការ​និង​សមាគមជាង​៣០​​​អំពាវនាវ​ឲ្យព្រឹទ្ធសភាបដិសេធទាំង​ស្រុង​ទៅ​នឹង​ច្បាប់​ស្តីពី​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិ​បាលដែល​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា​បាន​​​បោះ​ឆ្នោត​អនុម័ត​ជា​ឯកច្ឆ័នកាលពី​ម្សិលមិញ ដោយ​ចាត់ទុក​ថាច្បាប់នេះ​នឹង​រឹតបន្តឹ​ងសិទ្ធិ​សេរីភាព​របស់ពួកគេ។​ អង្គការ​និងសមាគមទាំង​នោះ​រួម​មាន​ដូចជាសហភាពការងារកម្ពុជា(CLC) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមធាងត្នោត (STT) លីកាដូ(LICADHO)និង​សមាគមអាដហុក​ជា​ដើម​។ ​អង្គការនិង​សមាគមចំនួន​៣៨ នៅ​ថ្ងៃនេះបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​រួម​មួយ​ ដោយ​ស្នើ​ឲ្យ​ព្រឹទ្ធសភា​បដិសេធចោ​ល​ទាំង​ស្រុង​នូវ​ច្បាប់ស្តី​ពីសមាគមនិង​អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល។ ​សេចក្តី​ថ្លែង​ការណ៍​រួម​ឲ្យ​ដឹងថា​អង្គការ​សមាគម​ទាំង​នោះ​លើកឡើង​ថាការអនុម័ត​ច្បាប់​នេះ​ជា​ជំហាន​ដ៏​​សំខាន់​មួយ​នៅ​ក្នុង​យុទ្ធនា​ការ​ជា​ទូ​ទៅ​​មួយ​របស់​​រាជ​រដ្ឋាភិ​បាល ដើម្បី​រឹត​ត្បិត​សិទិ្ធ​​សេរីភាព​​ប្រជា​ពលរដ្ឋ និង​​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​​យ៉ា​ង​ធ្ងន់​ធ្ងរ​ដល់​​លទិ្ធ​ប្រជា​ធិប​តេ​យ្យ​។

  • កម្មករកាត់ដេរមកពីរោងចក្រចំនួន​ពីរតវ៉ា​សុំ​អន្តរាគមន៍ពីក្រសួងការងារ​

    កម្មករកាត់ដេរមកពី​រោងចក្រចំនួន​​ពីរ នៅព្រឹកថ្ងៃ​អង្គារនេះ​បាន​ដើរ​ដង្ហែជាក្បួន​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​​មកក្រសួងការងារ ដើម្បីសុំអន្តរាគមន៍ពីស្ថាប័ននេះឲ្យ​ជំរុញទៅថៅកែរោងចក្រគោរពលក្ខខណ្ឌការងារ។ កម្មករផ្នែកដេរ កញ្ញា មេន ទុំ មកពីរោងចក្រអេឃិនថិច(Akeentex Pte Ltd)​ក្នុងសួន​ឧស្សាហ​កម្មវឌ្ឍនៈ ប្រាប់​VODនៅព្រឹកថ្ងៃអង្គារនេះថាកម្មករោងចក្រអេឃិនថិចជាង១០០០នាក់បានធ្វើបាតុកម្មតវ៉ានៅមុខ​រោងចក្រអស់រយៈពេល៥ថ្ងៃហើយ ប៉ុន្តែ​កញ្ញា​ថា​ថៅកែរោងចក្របានដោះស្រាយឲ្យតែចំណុច​តូច​ៗមួយចំនួនប៉ុណ្ណោះ។ កញ្ញាបន្ថែមថាកម្មករទាមទារលក្ខខណ្ឌការងារ៩ចំណុច​ដូចជាសុំឲ្យក្រុមហ៊ុនផ្តាច់កិច្ចសន្យា​ទូទាត់សំណង​តាមផ្លូវច្បាប់៥ភាគរយ​មិនត្រូវកាត់លុយពេលកម្មករធ្វើកូដកម្មកន្លងមក មិនត្រូវបង្ខំកម្មករឲ្យធ្វើការ​ថែមម៉ោង សុំបន្ថែមថ្លៃបាយក្នុង១ថ្ងៃចំនួន​២០០០រៀល សុំដំឡើង​ប្រាក់ធ្វើដំណើរ៧ដុល្លារបន្ថែមនិងលក្ខខណ្ឌផ្សេងៗទៀត។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ​សហជីព​ចលនា​កម្មករ មានប្រសាសន៍ថាមូលហេតុដែលក្រុមហ៊ុនពន្យា​ពេលដោះស្រាយជូនកម្មករនេះ ដោយសារសហជីពមួយចំនួនដែលគាំទ្រភាគីរោងចក្រព្យាយាមរារាំង​មិ​នឲ្យថៅកែរោងចក្រចេញមកដោះស្រាយជាមួយកម្មករ។ លោកថាប្រសិននៅតែមិនមានដំណោះបែបនេះ លោកនឹងដឹកកម្មររកអន្តរាគមន៍ពីរដ្ឋសភា និងខុទ្ទ​កាល័យលោកនាយករដ្ឋមន្ត្រី​ហ៊ុន ​សែន។

  • សមាជិក​សភាបក្សកាន់​អំណាចអនុម័ត​សេចក្តីព្រាងច្បាប់​ NGO

    រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅ​សេចក្តីព្រាងច្បាប់​ស្តីពីការគ្រប់គ្រង​សមាគមនិងអង្គការក្រៅរដ្ឋាភិបាល​ដែលមាន៩ជំពូក​និង៣៩មាត្រា ​បានត្រូវ​សមាជិកា​សមាជិការដ្ឋសភា៦៨រូប​មកពីគណបក្សប្រជាជន​កម្ពុជាលើកដៃជាឯកច្ឆន្ទ​អនុម័តហើយនៅ​វេលាថ្ងៃត្រង់ថ្ងៃទី១៣​ កក្កដា ២០១៥ ​ទោះបីជាតំណាង​រាស្រ្ត​បក្ស​ទំាង៥៥រូប​ ​​ធ្វើពហិការមិនចូលរួម​ពិភាក្សានិងអនុម័ត​ និង ​ក្រុមសង្គមស៊ីវិល​មួយចំនួនជំទាស់នោះក្តី ។

  • រដ្ឋាភិបាល​នឹង​ស្នើ​វិសោធនកម្ម​ច្បាប់ NGOឡើងវិញ បើ​ប៉ះពាល់​សិទ្ធិ​និង​ប្រយោជន៍​ប្រជាជន

    ភ្នំពេញ៖ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទាំង ៦៨រូប បាន​លើកដៃបោះឆ្នោត​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជា​ស្ថាប​ពរ ទោះបីជា​តំណាងរាស្ត្រខាង​គណបក្សប្រឆាំង​ធ្វើពហិការ​​ក៏ដោយ នៅ​ថ្ងៃទី១៣ កក្កដា​នេះ ។ ក្រោយពី​សភា​អនុម័ត​ច្បាប់​នេះ​រួច តំណាង​រដ្ឋាភិបាល លោក ស ខេង បាន​ថ្លែងថា ប្រសិនបើ​ច្បាប់ NGOនេះ ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សិទ្ធិ និង​ផលប្រយោជន៍​ប្រជាជន នៅពេល​អនុវត្ត​នោះ រដ្ឋាភិបាល​នឹងស្នើ​ឲ្យ​ពិនិត្យ ហើយ​ធ្វើ​វិសោធនកម្ម​ឡើងវិញ។ លោក ស ខេង បាន​អះអាងថា រដ្ឋាភិបាល​នឹង​ស្នើ​ឲ្យ​រដ្ឋសភា​វិសោធនកម្ម ​ប្រសិនបើ​ច្បាប់​ស្តីពី សមាគម និង​អង្គការក្រៅរដ្ឋាភិបាល អនុវត្ត​ទៅហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ សេរីភាព និង​ផលប្រយោជន៍​ប្រជាជន។ លោក ស ខេង និយាយ​បែបនេះ ក្រោយ​រដ្ឋសភា​ដែលមាន​កូរ៉ុម​ចូលរួម​សុទ្ធតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ច្បាប់ NGO នៅ​ថ្ងៃ​ចន្ទ​នេះ។ លោក ស ខេង បញ្ជាក់​មុន​បិទ​បញ្ចប់​កិច្ចប្រជុំសភា​នៅថ្ងៃនេះ​ដូច្នេះ​ថា៖«បើ​វា​ប៉ះពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​ពលរដ្ឋ ច្បាប់​នេះ​នឹង​ត្រូវធ្វើ​វិសោធន៍កម្ម​ឲ្យ​បាន​សមស្រប​ឡើងវិញ»។

  • លោក​​ផៃ ស៊ីផា​ន​​៖​នេះ​​គឺ​ជា​​ការ​ពិសោធន៍​​អន្តរជាតិ​​ពាក់ព័ន្ធ​​នឹង​​លុយ​កាក់​

    ឆ្លើយតប​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​ដែល​បាន​សួរថា ទឹកប្រាក់​ពី​៦០០ ទៅ​៧០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​អាច​នឹង​ត្រូវ​បាត់បង់​ដោយសារ​ការអនុម័ត​ទៅ​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល តើ​រដ្ឋាភិបាល​សម្រេចចិត្ត​យ៉ាងដូចម្តេច​ដែរ​? នៅ​ព្រឹក​ថ្ងៃទី​១៣​កក្កដា​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បង្ហោះ​ឲ្យដឹង​នៅ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដោយ​បាន​បញ្ជាក់ពី​មូល​ហេតុ​មួយចំនួន​។​លោក​ផៃ ស៊ីផា​ន​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការពិសោធន៍​តស៊ូ​ដណ្តើមយក និង​ការពារ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ជាតិ​អស់​រយះ​ជាង​៦៤ ឆ្នាំ​មកហើយ​។

  • លោក​ផៃ ស៊ីផា​ន​ ថា​​មតិ​​ភាគតិច​​នៅ​ក្នុង​​សភា​​ត្រូវ​បាន​​អន្តរាយ​​ដោយ​​តំណាង​រាស្ត្រ​​របស់​​ខ្លួន​​

    ​លោក​ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​រិះគន់​ទៅលើ​ក្រុម​មតិ​ភាគតិច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា មតិ​ភាគតិច​នៅក្នុង​សភា​ត្រូវបាន​អន្តរាយ​ដោយ​តំណាងរាស្ត្រ​របស់​ខ្លួន​។ លោក​លើកឡើង​បែប​នេះ​ក្នុង​ទំព័រ​ហ្វ៊េ​សប៊ុក​របស់លោក ខណៈ​ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ល្ងាច​ថ្ងៃទី​១២ កក្កដា បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ប្រកាស​ធ្វើពហិការ មិន​ចូលរួម​ក្នុង​ការអនុម័ត​សេចក្ដីព្រាងច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាន នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥​នេះ​។​ ​តាមរយៈ​ហ្វ៊េ​សប៊ុក​របស់​លោក​ផៃ ស៊ីផា​ន បានឲ្យដឹង​ទៀតថា ការបោះបង់​ភារកិច្ច​ក្នុង​ការតស៊ូ​មតិ​របស់​តំណាងរាស្ត្រ​ភាគតិច CNRP នៅក្នុង​រដ្ឋសភា គឺជា​ការប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​សង្គម​សេរី​។ លោក​បាន​បញ្ជាក់ថា ពហិការ ជា​ពាក្យ ឬ​សកម្មភាព​មួយ​នៃ​គណបក្ស​ភាគតិច​បាន​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន បង្ហាញ​នូវ​ការ​មិន​ពេញចិត្ត និង​អ្វី​មួយ​នៅក្នុង​ដំណើរ​ការងារ​នយោបាយ​។ ក៏​ប៉ុន្តែ​ប្រជារាស្ត្រ​នៃ​អ្នកបោះឆ្នោត​ទេ ដែល​ត្រូវ​បាត់បង់​នូវ​មតិ​តតាំង​នយោបាយ ដែល​ជា​កិច្ច​តស៊ូ​មតិ​នៃ​ផល​សង្ឃឹមទុក​របស់​អ្នកផ្តល់​សន្លឹក​ឆ្នោត​ជូន​។​

  • លោក នី ចរិយា កំពុង​បំភ្លឺ​នៅ​តុលាការ ជុំវិញ​បណ្ដឹង​របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប២រូប

    លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក បាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៣កក្កដា​នេះ ទាក់ទង​នឹង​បណ្តឹង របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប២រូប ពីបទ​បរិហារកេរ្តិ៍ បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ។ បណ្ដឹង​ប្រឆាំងនឹង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូបនេះ បានធ្វើ​ឡើង​ជាង​មួយ​សប្ដាហ៍ ក្រោយ​រូបលោក បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ ដោយបាន​រិះគន់​មន្ត្រី​តុលាការ​ទាំងពីរ​រូបនោះ​ថា បាន​ឃុំខ្លួន​ប្រជាពលរដ្ឋ​ពីររូប​ដោយ​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជម្លោះដីធ្លី​មួយ​រវាង​ប្រជាពលរដ្ឋ១៩គ្រួសារ​នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប និង​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម។

  • ប្រជាពលរដ្ឋ​រាប់​រយ​នាក់​តវ៉ាខណៈ​ដែល​រដ្ឋសភា​កំពុង​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់សមាគម និងNGOs

    នៅ​ម៉ោង​ ៨ ព្រឹក​នេះ ព្រះ​សង្ឃ កសិករ​ សកម្មជន​ដីធ្លី សហជីព អ្នក​បើក​រ៉ឺ​ម៉ក​កង់​បី យុវជន សិស្ស​និស្សិត និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ចំនួន​ជាង​ ៥០០ អង្គ/នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​វត្ត​ឧណ្ណា​លោម ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​តវ៉ា​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព។ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​ដើរ​ហែក្បួន​ឆ្ពោះ​ទៅ​កាន់​វិមាន​រដ្ឋ​សភា​ជាតិ ដើម្បី​ចូល​​រួម​ជា​មួយ​អ្នក​តំណាង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ផ្សេង​ទៀត​ចំនួន ២០០ ដែល​គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌​មាន​នៅ​ទី​នោះ ប៉ុន្តែ​ក្រុម​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ ត្រូវ​បាន​រារាំង​ដោយ​នគរបាល​ និង​កង​សន្តិ​សុខ​ជាច្រើន​ នៅ​ចម្ងាយប្រមាណ​មួយ​​រយ​ម៉ែត្រ​ពី​ទីនោះ។ អ្នក​ហែ​ក្បួន​ កំពុង​បន្ត​ការ​តវ៉ា​ដោយ​អហិង្សា​របស់​អ្នក​ទាំង​នោះ​នៅ​មុខ​របាំង​ដែក។ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ត្រូវ​បាន​គេ​ថ្កោល​ទោស​ជា​សាធារណៈ ថា​នឹង​ផ្តល់​អំណាច​លើស​លុប​ដល់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​រឹត​ត្បិតសង្គម​ស៊ីវិល។ សេចក្តី​ព្រាង​ច្បាប់​នេះ កំពុង​ត្រូវ​បាន​ពិភាក្សា​ និង​អនុម័ត​នៅ​ក្នុង​រដ្ឋ​សភា​នា​ព្រឹក​នេះ។

  • លោក ​គល់ បញ្ញា​៖​ សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​ដែល​បន្ត​អនុម័ត​ច្បាប់​NGO

    លោក ​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅកម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល បាន​អះអាងថា សហគមន៍​អន្តរជាតិ បាន​សម្ដែង​ការសោកស្ដាយយ៉ាងខ្លាំង និង​បាន​ថ្កោលទោស​រដ្ឋាភិបាលកម្ពុជា បន្ទាប់​ពី​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ រដ្ឋសភាជាតិ បានអនុម័ត​សេចក្ដីព្រាងច្បាប់​សមាគម​ន៍ និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​មិន​មាន​សម្លេង​គាំទ្រ​ ពីសមាជិកសភា​មកពី​គណ​បក្ស​សង្គ្រោះ​ជាតិ។ ម្យ៉ាងទៀត កន្លងមក​មាន​ការ​មាន​ទាមទា​យ៉ាងទទូច ​ពី​អង្គការ​សង្គម​ស៊ីវិល ស្នើអោយ​រដ្ឋសភា​ទម្លាក់​ចោល​ការអនុម័ត​សេចក្ដីព្រាងច្បាប់​នេះ ច្រើនដងរួចមកហើយដែរ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo