កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
CCHR អំពាវនាវឲ្យច្រានចោលច្បាប់អង្គការដោយគ្មានលក្ខខណ្ឌ ខណៈសភាគ្រោងពិភាក្សាអនុម័តច្បាប់នេះនៅថ្ងៃស្អែក
ខណៈដែលរដ្ឋសភានឹងបើកកិច្ចប្រជុំពិភាក្សាអនុម័តច្បាប់អង្គការនៅថ្ងៃស្អែក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវជាថ្មី ឲ្យច្រានចោលច្បាប់អង្គគារសមាគម ដោយគ្មានលក្ខខណ្ឌ។ បើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សេចក្ដីព្រាងច្បាប់អង្គការសមាគមនេះ មិនអាចទទួលយកបានទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១២កក្កដានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានបន្តបរិហាររិះគន់សេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល។ បើតាម CCHR ច្បាប់អង្គការសមាគមនេះ បានប្រគល់អំណាចដ៏ទូលំទូលាយដល់រដ្ឋាភិបាល ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពអង្គការសង្គមស៊ីវិលជាតិ និងអន្ដរជាតិ។
-
ការពហិការរបស់គណបក្សសង្គ្រោះជាតិមិនប៉ះពាល់ដល់ការអនុម័តច្បាប់NGO
សេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល នឹងត្រូវរដ្ឋសភាបោះឆ្នោតអនុម័តនៅថ្ងៃច័ន្ទទី១៣កក្កដា។សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ក្រោយពីមានការជំទាស់ពីសំណាក់សមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងពីសំណាក់គណបក្សសង្គ្រោះជាតិ។គណបក្សសង្គ្រោះជាតិ បានប្រកាសថា តំណាងរាស្ត្រទាំងអស់មកពីគណបក្សសង្គ្រោះជាតិ ធ្វើពហិការ ដោយមិនចូលរួមអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដាឡើយ។
-
សហជីពកម្មករគំរាមតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងការអនុម័តច្បាប់ស្ដីពីសហជីព
មន្ត្រីសហជីពជាច្រើន ព្រមានតវ៉ាជាទ្រង់ទ្រាយធំនៅមុខរដ្ឋសភា ប្រសិនបើរដ្ឋសភាអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនៅចុងខែកក្កដា។ មន្ត្រីសហជីពទាំងនេះ មិនពេញចិត្តនឹងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដែលរដ្ឋសភានឹងអនុម័តនោះទេ។ ការព្រមានតវ៉ានៅមុខរដ្ឋសភា ដែលមានមនុស្ស ១ពាន់នាក់ ត្រូវបានប្រកាសឡើងដោយប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ក្នុងសិក្ខាសាលាពិគ្រោះយោបល់មួយនៅព្រឹកថ្ងៃទី១២ កក្កដា៖ «យើងអត់ឲ្យមានច្បាប់ហ្នឹងទេ ហើយសុំបញ្ជាក់ថា ក្នុងករណីដែលយើងគិតថាពិនិត្យមើលហើយ យើងឃើញចំណុចខ្វះខាត ថ្ងៃទី២៦ (កក្កដា) ថ្ងៃអាទិត្យ ពីរសប្ដាហ៍ទៀត យើងចង់ជួបជុំគ្នានៅមុខសភា ប្រហែលជា ៥០០នាក់ បង្ហាញអាហ្នឹង គឺបង្ហាញដែលរៀនសូត្រហ្នឹងទាំងអស់គ្នាទៅសភា ក៏ដូចជារដ្ឋាភិបាល។ អ៊ីចឹងបើសិនជាចូលរួមថ្ងៃ២៦ ដើម្បីបង្ហាញដល់រដ្ឋាភិបាល និងសភាកុំឲ្យអនុម័តច្បាប់នេះ សូមលើកដៃ ហើយទះដៃអបអរសាទរនៃការសាមគ្គីគ្នា។ ប៉ុន្តែបើច្បាប់នេះត្រូវបានអនុម័ត ប្រហែលជាថ្ងៃអនុម័តច្បាប់ហ្នឹង គឺយើងអាចរកមនុស្សបួនប្រាំពាន់អីបានទេ? អ៊ីចឹងអានេះ គឺជាវិធីមួយ។ ប្រសិនបើច្បាប់ហ្នឹងមិនទាន់ចេញ យើងអាចតស៊ូបាន ប៉ុន្តែច្បាប់ហ្នឹងចេញហើយ យើងប្រឆាំងច្បាប់រដ្ឋអាចរករឿងយើង»។
-
CCHR អំពាវនាវឲ្យរដ្ឋាភិបាលច្រានចោលច្បាប់អង្គការ សមាគម ដោយគ្មានលក្ខខណ្ឌ
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃនៃរដ្ឋសភា កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា កន្លងទៅ ជាលទ្ធផលអង្គប្រជុំបានសម្រេច អនុម័តយល់ព្រមបញ្ចូល សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ ដោយកំណត់យកកាលបរិច្ឆេទបន្តសម័យប្រជុំទៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០១៥បើទោះបីជាមានការស្នើសុំយ៉ាងទូលំទូលាយដើម្បីបញ្ឈប់ដំណើរការអនុម័តច្បាប់ និងសុំឲ្យមានការពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធយ៉ាងណាក៏ដោយ។ ដោយឡែក នៅមុនកិច្ចប្រជុំមួយថ្ងៃ របស់រដ្ឋសភា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយជំរុញឲ្យរដ្ឋសភាបដិសេធដាច់ខាតចំពោះសេចក្ដីព្រាងច្បាប់ដ៏ចំរូងចម្រាស់នេះ។ សង្គមស៊ីវិលបាននិយាយថា បន្ទាប់ពីសិក្ខាសាលាបង្គ្រប់កិច្ចមួយត្រូវបានរៀបចំរួចមក មានការកែប្រែតិចតួចបំផុតទៅលើសេចក្ដីព្រាងច្បាប់នេះ ហើយការកែប្រែទាំងនោះមិនទាន់បានដោះស្រាយបញ្ហាសំខាន់ៗជាច្រើនដែលពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នៅឡើយទេ។ សង្គមស៊ីវិលចាត់ទុកថា សិក្ខាសាលាថ្នាក់ជាតិកាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅ ពុំបានផ្ដល់ពេលវេលាគ្រប់គ្រាន់ដើម្បីលើកពីក្ដីព្រួយបារម្ភ និងពុំមានពេលវេលាសម្រាប់កិច្ចសន្ទនាមួយដ៏ពិតប្រាកដនោះទេ។
-
គណបក្សប្រឆាំងប្រកាសធ្វើពហិការមិនចូលរួមប្រជុំសភាអនុម័តសេចក្ដីព្រាងច្បាប់អង្គការ
រដ្ឋសភា គ្រោងនឹងបើកកិច្ចប្រជុំអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៣ កក្កដា។ គណបក្សប្រឆាំងដែលជាគណបក្សដៃគូសន្ទនានោះ បែរជាចេញសេចក្ដីប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំនេះទៅវិញ ខណៈដែលអង្គការសង្គមស៊ីវិលជាច្រើន នឹងប្រមូលផ្តុំគ្នាតវ៉ាទាមទារឲ្យរដ្ឋសភា ទម្លាក់ចោលសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ។ តើមូលហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិ សម្រេចចិត្តមិនចូលរួមប្រជុំសភាអនុម័តសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ? គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ប្រកាសធ្វើពហិការមិនចូលរួមប្រជុំពិភាក្សា ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំសភាពេញអង្គ ដែលសភាគ្រោងនឹងប្រជុំនៅថ្ងៃទី១៣ កក្កដា។ សេចក្តីថ្លែងការណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី១២ កក្កដា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បង្ហាញជំហរមិនគាំទ្រឲ្យមានច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងដំណាក់កាលបច្ចុប្បន្ន និងស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់នេះ។ គណបក្សសង្គ្រោះជាតិ បង្ហាញការសោកស្ដាយ និងខកចិត្តចំពោះរដ្ឋសភា ដែលមិនទទួលយកគំនិតយោបល់ស្ទើរតែទាំងស្រុងរបស់គណបក្ស និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងបានប្រញាប់ប្រញាល់ក្នុងការប្រជុំអនុម័តលើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ។
-
បក្សប្រឆាំង ធ្វើពហិការមិនចូលសភាអនុម័តច្បាប់សមាគម និងអង្គការ
នៅក្នុងសេចក្តីថ្លែងការណ៍ ថ្ងៃទី១២ ខែកក្កដានេះ គណបក្សសង្រ្គោះជាតិបានបញ្ជាក់ថា ក្រុមតំណាងរាស្ត្ររបស់គណបក្សប្រឆាំងនឹងធ្វើពហិការ ដោយមិនចូលរួមអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ខណៈក្រុមអង្គការ សមាគម មួយចំនួននឹងរៀបចំធ្វើសន្និសីទកាសែត នៅថ្ងៃស្អែក ខាងមុខរដ្ឋសភា ដើម្បីបញ្ជាក់ជំហរឲ្យសភាទម្លាក់ចោលការអនុម័តច្បាប់នេះ។
-
សង្គមស៊ីវិលប្រកាសធ្វើយុទ្ធនាការម្តងទៀតនៅថ្ងៃចន្ទស្អែកជំរុញឲ្យរដ្ឋសភាទម្លាក់ចោលច្បាប់NGO
អង្គការសង្គមស៊ីវិលមួយចំនួនបង្ហាញជំហរដូចគ្នាថា នឹងធ្វើយុទ្ធនាការម្តងទៀតនៅថ្ងៃចន្ទស្អែកនេះ ដើម្បីជំរុញឲ្យរដ្ឋសភាទម្លាក់ចោល ច្បាប់គ្រប់គ្រង់អង្គការ ដោយពួកគេរកឃើញថា ច្បាប់នោះ បានតាក់តែងឡើង រំលោភច្បាប់ជាតិ និងអន្តរជាតិ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ។ ការប្រកាសជំពីការប្រមូលផ្តុំតវ៉ាជាថ្មីម្តងទៀត របស់បណ្តុំ អង្គការសង្កមស៊ីវិលនេះ ធ្វើឡើងចំពេលដែលរដ្ឋសភា នឹងប្រជុំពិភាក្សាអនុម័តច្បាប់នេះ នៅថ្ងៃចន្ទស្អែកនេះ ទាំងគ្មានវត្តមានតំណាងរាស្ត្របក្សប្រឆាំង៥៥រូបចូលរួម ។ អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មលោក សួន ប៊ុនស័ក្តិ ឲ្យVODដឹង នៅថ្ងៃអាទិត្យនេះថា សង្គមស៊ីវិលជាតិ និងអន្តរជាតិនៅថ្ងៃស្អែកនេះ នឹងប្រមូលផ្តុំនៅមុខរដ្ឋសភា ដើម្បីថ្លែងសារ ទៅអ្នកនយោបាយដែលមានអាសនៈក្នុងសភាថា ឲ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះ ដោយលោកអះអាងថា ក្លឹមសារនៃច្បាប់នោះ បានរិតត្បិតសរីភាពរបស់សង្គមស៊ីវិល និងប្រជាជន ធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
-
រដ្ឋសភាពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី NGO នៅថ្ងៃទី១៣កក្កដា
រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ រដ្ឋសភាជាតិនឹងបន្តសម័យប្រជុំលើកទី៤ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១៣ កក្កដា ២០១៥ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការរដ្ឋសភាស្តីពីលទ្ឋផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងទៀតថា របៀបវារៈចំនួនពីរដែលរដ្ឋសភានឹងលើកយកមកពិភាក្សានិងអនុម័តនៅក្នុងសម័យប្រជុំរដ្ឋសភានាថ្ងៃចន្ទដើមសប្តាហ៍ក្រោយក្នុងនោះរួមមាន៖ ការបោះឆ្នោតជ្រើសតំាងលោក កែវ ពិសិដ្ឋ ជាសមាជិកគណៈកម្មការនីតិកម្មនិងយុត្តិធ៌មនៃរដ្ឋសភា និង សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ( NGO ) ៕
-
ច្បាប់គ្រប់គ្រងសហជីពនឹងបន្តដាក់ជូនរដ្ឋសភាអនុម័តក្នុងពេលឆាប់ៗ
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា ច្បាប់គ្រប់គ្រងសហជីពដែលក្រសួងការងារដាក់ជូនអន្តរក្រសួងពិនិត្យ នឹងបន្តដាក់ជូនរដ្ឋសភាអនុម័តក្នុងពេលដ៏ខ្លីខាងមុខនេះ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់ VOD នៅថ្ងៃនេះថា ច្បាប់គ្រប់គ្រងសហជីពដែលក្រសួងធ្វើដាក់ជូនទៅអន្តរក្រសួងឲ្យពិនិត្យ រហូតមកដល់ពេលនេះ អន្តរក្រសួងសម្រេចបានជាង៩០ភាគរយហើយ។ លោក ហេង សួរ អះអាងថា ច្បាប់នេះនឹងដាក់ជូនសភាអនុម័តក្នុងពេលដ៏ខ្លីខាងមុខ។
-
ពលរដ្ឋនៅខេត្តក្រចេះតវ៉ាឲ្យក្រុមហ៊ុនកូរ៉េដកបង្គោលចេញពីដីរបស់ពួកគេ
ពលរដ្ឋជាង២០០នាក់ ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃសុក្រនេះស្នើឲ្យអង្គការសង្គមស៊ីវិល និងស្ថាប័នជាតិធំៗ ជួយអន្តរាគមន៍ករណីក្រុមហ៊ុនកូរ៉េមួយបោះបង្គោលព្រំលើដីស្រែចម្ការរបស់ពួកគាត់។ ពលរដ្ឋជាង២០០នាក់ តំណាងឲ្យពលរដ្ឋ៥៥០គ្រូសារស្ថិតក្នុងពីរភូមិ គឺភូមិអាជេន និងភូមិទន្សោងធ្លាក់ ក្នុងឃុំកំពង់ចាម ស្រុកសំបូរ ប្រមូលផ្តុំគ្នានៅវត្តអាជេត ដើម្បីសុំឲ្យក្រុមវិនិយោគកូរ៉េមួយ ដែលពួកគេចោទថា បានបង្គោលកំណត់ដីលើដីររបស់ពួកគេ។ អ្នកតវ៉ាម្នាក់ គឺលោក សំ ណូ ប្រាប់ VOD តាមទូរស័ព្ទថា ពលរដ្ឋទាំង៥៥០គ្រួសារ រស់នៅនិងបង្កបង្កើនផលលើដី ដែលក្រុមហ៊ុនកូរ៉េបោះបង្គោលលើនោះតាំងពីដូនតា ពោលគឺបង្កបង្កើនផលតាំងក្រោយឆ្នាំ១៩៧៩មកម្ល៉េះ។ លោកថា បើក្រុមហ៊ុនមិនដកបង្គោលចេញពីដីពួកគេទេ លោកនឹងបន្តតវ៉ាស្ថាប័នកំពូលៗតទៅទៀត។
-
សភាអឺរ៉ុបថ្កោលទោសរដ្ឋាភិបាលកម្ពុជាករណីព្យាយាមអនុម័តច្បាប់អង្គការ
សភាអឺរ៉ុបថ្កោលទោសរដ្ឋាភិបាលកម្ពុជាថា ព្យាយាមអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់សហជីព ព្រមទាំងស្នើឲ្យរដ្ឋសភា បដិសេធអនុម័តច្បាប់ទាំងនោះ។ ញត្តិរួមរបស់សភាអឺរ៉ុបចេញផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា សង្កត់ធ្ងន់ថា ប្រទេសកម្ពុជានឹងបាត់បង់ការផ្តល់មូលនិធិគម្រោងអភិវឌ្ឍន៍ប្រចាំឆ្នាំប្រមាណ៦00 ទៅ៧00លានដុល្លារ ប្រសិនបើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានសភាអនុម័ត។ សភាអឺរ៉ុបចាត់ទុកថា ការដែលរដ្ឋាភិបាលព្យាយាមអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់សហជីព ជាការគំរាមកំហែងដល់ប្រតិបត្តិការរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់សេវាដោយអន្តរជាតិ និងជាការបំបិទសិទ្ធិសេរីភាព។
-
សង្គមស៊ីវិលថាច្បាប់គ្រប់គ្រងសមាគមអង្គការគឺដូចសម្លមានថ្នាំពុល
ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍មានជម្លោះដីធ្លី ថាច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលរដ្ឋសភា គ្រោងអនុម័តជាផ្លូវការនៅសប្ដាហ៍ក្រោយនេះ ប្រៀបដូចជាសម្លមានថ្នាំពុល។ ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍មានជម្លោះដីធ្លីពន្យល់ថា ការលើកឡើងបែបនេះ ដោយសារច្បាប់ដ៏ចម្រូងចម្រាសនេះ តាក់តែងឡើងយ៉ាងអាថ៌កំបាំងបំផុត ក្រោយបរិបទនយោបាយត្រូវបានប្រែប្រួលកាលពីឆ្នាំ២០១៣។
-
រដ្ឋសភាបើកសម័យប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់អង្គការ នៅព្រឺកថ្ងៃទី១៣កក្កដា
រាជធានីភ្នំពេញ៖ រដ្ឋសភា នឹងបន្តបើកសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ សេចក្តីប្រកាសជូនដំណឺងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សពផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ បានលើកឡើងថានៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៨ៈ០០នាទីព្រឹក រដ្ឋសភានៃ ព្រះរាជណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៤ នីតិកាលទី៥ ក្រោមអធិភាពរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា តាមរបៀបវីារៈដូចខាងក្រោម៖
-
ជំហររបស់សង្គមស៊ីវិលក្រោយសភាអនុម័តច្បាប់NGO
សង្គមស៊ីវិលនៅតែប្រកាន់ជំហរបំពេញបេសកកម្មរបស់ខ្លួនដូចពេលនេះ ក្រោយពីរដ្ឋសភាអនុម័តច្បាប់ NGO គឺមិនអាចចាប់បង្ខំឲ្យពួកគេអនុវត្តតាមនោះទេ ដោយអះអាងថា ច្បាប់នោះបង្កើតឡើងផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងសង្គមស៊ីវិល។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសង្គមស៊ីវិលទទួលព័ត៌មានថា រដ្ឋសភានឹងអនុម័តច្បាប់អង្គការ និងសមាគមនៅថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ។ ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី ចរិយា ប្រាប់ VOD នៅថ្ងៃសុក្រនេះថា បើទោះជាសភាអនុម័តច្បាប់ NGO ក៏ដោយ ក៏សង្គមស៊ីវិលនៅតែបន្តធ្វើការងាររបស់ខ្លួនឲ្យស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដដែល។ លោកថា៖«យើងនៅតែធ្វើសកម្មភាពរបស់យើងដដែល បើទោះបីជាយើងដឹងថាមានការប្រថុយប្រថានធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ប៉ុន្តែយើងនៅតែធ្វើ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ស្តីពីសិទ្ធិមនុស្សដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា»។
-
គណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី "គណនេយ្យនិងសវនកម្ម"
ទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រនេះ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី "គណនេយ្យ និងសវនកម្ម" ដែលច្បាប់នេះនឹងកំណត់ឲ្យមានការបង្កើតក្រុមប្រឹក្សាជាតិគណនេយ្យ (ក.ជ.គ) មានតួនាទីទទួលខុសត្រូវលើវិស័យគណនេយ្យនិងសវនកម្ម។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន សរសេរនៅលើទំព័រហ្វេសប៊ុកលោកថា គណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំពេញអង្គដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកិច្ចប្រជុំនេះបានពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី "គណនេយ្យ និងសវនកម្ម"។ បើតាមលោក ផៃ ស៊ីផាន សេចក្ដីព្រាងច្បាប់ស្ដីពី "គណនេយ្យ និងសវនកម្ម" នេះជំនួសឲ្យច្បាប់ស្ដីពី “គណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ” ដែលមានជាធរមាន។
-
លោក ឈាង វុន ចាត់ទុកអត្ថបទទស្សនៈរបស់ភ្នំពេញប៉ុស្តិ៍ប៉ះពាល់កិត្តិយសរូបលោកនិងរដ្ឋសភា
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន បានចាត់ទុកការចុះផ្សាយអត្ថបទបែបទស្សនៈរបស់កាសែតភ្នំពេញប៉ុស្តិ៍ ក្រោមចំណងជើងថា«នៅរដ្ឋសភាឥឡូវក៏មានបងតូចបងធំដែរ!» ថាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់លោក និងរដ្ឋសភាជាតិ។
-
លទ្ឋផលនៃជួបពិភាក្សារវាងគ.ជ.ប និងក្រុមបេសកកម្មមកពីជប៉ុន អំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបាេះឆ្នាេត (គ.ជ.ប) ដែលដឹកនាំដោយលោក គួយ ប៊ុនរឿន អនុប្រធានគជប និងជាប្រធានគណៈកម្មការ បានជួបពិភាក្សាជាមួយក្រុមបេសកកម្មមកពីជប៉ុន ដែលដឹកនាំដោយលោក រីយូអីឈី តូមីសាវ៉ា ( Ryuichi Tomizawa ) កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្តីការគ.ជ.ប។ កិច្ចពិភាក្សានោះ ផ្តោតសំខាន់លើអនុសាសន៍របស់ជប៉ុន អំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដោយសម្រេចបានលទ្ឋផល ដែលមានខ្លឺមសារទាំងស្រុងដូចខាងក្រោម៖
-
លោកហូរ វ៉ាន់៖មានតែការតវ៉ារបស់សង្គមស៊ីវិលទើបអាចបញ្ឈប់ច្បាប់NGOបាន
លោកហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ បានអះអាងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកមិញថា ទោះបីជាគណបក្សសង្គ្រោះជាតិធ្វើវិសោធនកម្មច្បាប់NGO ឡើងវិញ ក៏មិនឈ្នះគណបក្សកាន់អំណាចឡើង។ ដូច្នេះគឺមានតែយន្តការរបស់អង្គការសង្គមស៊ីវិល និងការតវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីកុំទាន់ឱ្យច្បាប់នេះអនុម័ត។
-
ជនជាតិដើមភាគតិចកួយនៅព្រះវិហារថាអាជ្ញាធរគំរាមពួកគេមិនឲ្យបោះជំរំការពារដីសហគមន៍
ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ អះអាងថា អាជ្ញាធរបានគំរាមកំហែងពួកគេមិនឲ្យទៅបោះជំរំ ដើម្បីទប់ស្កាត់គ្រឿងចក្រក្រុមហ៊ុនចិនឡានហ្វេង ដែលពួកគាត់ចោទថា បានឈូសឆាយរំលោភយកដីសហគមន៍ ។ សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ អ្នកស្រី សឹង សាំ បានប្រាប់VOD ថា កាលពីថ្ងៃទី៤ ខែកក្កដា ប្រជាសហគមន៍កួយប្រមាណ៥០នាក់បាននាំគ្នាទៅបោះជំរំជាថ្មី ដើម្បីទប់ស្កាត់ គ្រឿង ចក្រក្រុមហ៊ុនចិនឡានហ្វេងមិនឲ្យឈូសឆាយដីសហគមន៍។ អ្នកស្រីអះអាងថា បន្ទាប់ពីមានពលរដ្ឋទៅបោះជំរំដេកយាមដីរួចមក អាជ្ញាធរស្រុកបានបញ្ជូនកម្លាំងសមត្ថកិច្ចនគរបាលប្រហែល១០នាក់ប្រដាប់ដោយអាវុធទៅគំរាមកំហែងពួកគាត់ឲ្យត្រឡប់មកគេហដ្ឋានវិញ ដោយលើកឡើងថា ទីតាំងដីនៅចំណុចអូប៉េសដែលក្រុមហ៊ុនឈូសឆាយនោះជាដីរបស់រដ្ឋ។
-
អ្នកប្រឆាំងច្បាប់NGOស្រែកមិនបោះឆ្នោតអោយគណបក្សណាដែលអនុម័តច្បាប់នេះ
តំណាងសហជីព សហគម យុវជន និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួន បានសម្តែងនូវការមិនគាំទ្រជាខ្លាំង លើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ នៅក្នុងវេទិកាសាធារណៈ ស្តីពីកិច្ចសន្ទនាសង្គមរវាងអ្នកនយោបាយ និងសង្គមស៊ីវិលលើសេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលនៅព្រឹកថ្ងៃទី០៩កក្កដា នៅទីលានប្រជាធិបតេយ្យ អ្នកដែលចូលរួមមិនគាំទ្រច្បាប់នេះ បានបានស្រែករួមគ្នាថាពួកគេនឹងមិនបោះឆ្នោតឱ្យគណបក្សណាដែលគាំទ្រ និងអនុម័តច្បាប់អង្គការ សមាគមនេះឡើយ។ តំណាងសហជីព អ្នកនាងអូ ទេពផល្លីន បានថ្លែងនៅក្នុងវេទិកានាឱកាសនោះថា សូមអោយគណបក្សទាំងពីរពិចារណាទៅលើច្បាប់អង្គការ សមាគមនេះឡើងវិញ ហើយបើនៅតែបន្តអនុម័ត នោះពួកគាត់នឹងមិនបោះឆ្នោតឱ្យនៅអាណត្តិក្រោយឡើយ។