កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ​ឣ​ង្គ​ការ​តម្លាភាព​កម្ពុជា​ប្រកាស​ប្រឆាំង​ច្បាប់​គ្រប់គ្រងឣ​ង្គ​ការក្រៅ​រដ្ឋសភា​​

    មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​តម្លាភាព​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ​បានប្រកាស​ប្រឆាំងនឹង​ការធ្វើ​ច្បាប់​គ្រប់គ្រង​អង្គការ ដែល​លោក​យល់ថា ច្បាប់​នោះ​បាន​ចងដៃ​អង្គការ​សង្គម​ស៊ីវិល និង​ជំរុញ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុ​ជា​ដើរ​ថយក្រោយ​។ ​ការធ្វើ​ស​ន្និសិត​សារព័ត៌មាន​នៅ​មុខ​ច្រកចូល​រដ្ឋសភា របស់​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ពេល​នេះ​ធ្វើឡើង​បន្ទាប់​ពី​សន្តិសុខ​រដ្ឋសភា មិន​អនុញ្ញាតិឲ្យ​លោក​ចូលរួម​សិក្ខាសាលា ពិគ្រោះ​យោបល់ ស្តីពី​សេចក្តីព្រាងច្បាប់​សហគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៥​នេះ​។​

  • តុលាការ​ដោះ​លែង​សកម្មជន​ដីធ្លី​ដែល​មាន​ទំនាស់​នឹង​ក្រុមហ៊ុន​ឆាយ​ឆាយ​នៅ​បន្ទាយមានជ័យ

    តុលាការ​ខេត្ត​បន្ទាយមានជ័យ ដោះ​លែង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឆាយ​ឆាយ នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៧ កក្កដា។ ការ​ដោះ​លែង​នេះ នៅ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សុំ​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​នេះ​វិញ។ ​តំណាង​ប្រជាពលរដ្ឋ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ កក្កដា នោះ គឺ​ឈ្មោះ សៀន វី ថ្លែង​នៅ​ថ្ងៃ​ទី​៨ កក្កដា ថា តុលាការ​បាន​សម្រេច​ដោះ​លែង​រូប​គាត់​ឡើង​វិញ បន្ទាប់​ពី​សាកសួរ​រូប​លោក​ប្រមាណ​ជាង​កន្លះ​ម៉ោង​កាល​ពី​រសៀល​ថ្ងៃ​ទី​៧ កក្កដា៖ «តុលាការ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ទទួល​កំហុស​ដែល​ខុស​នោះ​ទេ? ខ្ញុំ​ថា​បើ​ខ្ញុំ​ធ្វើ​ខុស​ខ្ញុំ​ទទួល ប៉ុន្តែ​ការ​ដែល​ខ្ញុំ​ទៅ​សង់​ខ្ទម​នៅ​លើ​ដី​ទំនាស់​នោះ ដើម្បី​ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ​រឿង​ទំនាស់​ឲ្យ​ពួក​ខ្ញុំ​ឲ្យ​បាន​ឆាប់»។

  • លោក ហេង សំរិន ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​មតិ​យោបល់ និង​អនុសាសន៍​សង្គមស៊ីវិល​លើ​ច្បាប់អង្គការ​​

    ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅថ្ងៃ​ពុធនេះ ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញនៃ​រដ្ឋ​សភាយក​ចិត្ត​ទុកមតិ​យោបល់ និង​អនុសាសន៍​ដែល​ផ្តល់​ដោយ​អង្គការសង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ នៅ​ក្នុង​សិក្ខាសាលាពិគ្រោះ​យោបល់​លើ​​សេចក្តីព្រា​ង​​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។​ ក្នុង​ពេល​បើក​សិក្ខាសាលាពិគ្រោះយោបល់នៅវិមាន​រដ្ឋសភា​ លោក ហេង សំរិន បាន​ថ្លែង​ថា​អង្គការ​សង្គមស៊ីវិលបាន​​ចូល​រួម​ចំណែក​ក្នុង​ការ​ពាំនាំ​ក្តីព្រួយបារម្ភ​របស់ប្រជា​ពលរដ្ឋ លើកកម្ពស់​សិទ្ធិ​មនុស្ស និង​ប្រជា​​ធិបតេយ្យ​ជាដើម។ លោក​បន្ត​ថា​រហូត​មកដល់​ពេល​នេះ កម្ពុជា​មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដល់​ទៅ​ជាង​៥០០០​ តែ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​អង្គការ​ដូច​ប្រទេស​ដទៃ​ទៀតក្នុង​តំបន់​នោះ​ទេ។​

  • សង្គម​ស៊ីវិល​ទទូច​ឲ្យ​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

    ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​កាលពី​ម្សិលមិញ​បាន​បើក​កិច្ច​ពិគ្រោះ​យោបល់​​ជា​ចំហ​ពាក់ព័ន្ធ​នឹង​ក្តីបារម្ភ​របស់​ពួកគេ​លើ​ការ​រំលោភ​សិទ្ធិ​​ជា​មូលដ្ឋាន និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​ស្តែង​ឡើង​តាម​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​លើក​សំណើ​ជាថ្មី​ទៅ​រដ្ឋសភា​សូម​ឲ្យ​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ។ កិច្ចពិគ្រោះ​យោបល់​នេះ​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ មន្ត្រី​អង្គទូត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​សរុប​ជាង ៣០០ នាក់ តែ​មិន​មាន​វត្តមាន​របស់​មន្ត្រី​រដ្ឋាភិបាល ឬ​គណបក្ស​កាន់​អំណាច​នោះ​ទេ។

  • CNRP​ ថា​មិន​ចូលរួម​អនុម័ត​ច្បាប់​NGO​ជាមួយ ​CPP ​ទេ​​

    គណបក្ស​សង្គ្រោះ​ជាតិ​ថា នឹង​មិន​ចូលរួម​អនុម័ត​ច្បាប់ NGO ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ទេ ដោយ​អះអាង​ថា ច្បាប់​នេះ​គណបក្សកាន់អំណាច​បង្កើត​ឡើង​ដោយ​តក់ក្រហល់ និង​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​ ការប្រកាស​ជំហរ​របស់​បក្ស​ប្រឆាំង ធ្វើឡើង​ខណៈ​រដ្ឋសភា​គ្រោង​បើក​កិច្ចប្រជុំ​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៥​នេះ​។​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉ែម បុញ្ញា​ឫទ្ធិ ប្រាប់ VOD នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​ពន្យារ​នៃ​ការអនុម័ត​សេចក្តីព្រាងច្បាប់ NGO ដោយសារ​ច្បាប់​នេះ បង្កើតឡើង​ដោយ​មិនមាន​ការឯកភាព​ពី​ភាគី​ពាក់ព័ន្ធ​។ លោក​ថា បើ​សភា​នៅតែ​រឹងទទឹង​អនុម័ត​ច្បាប់​នេះ​ទៀត នោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​។ លោក​ថា​៖ «​យើង​ជា​គណបក្ស​ប្រជាធិបតេយ្យ យើង​ថា​គោលការណ៍​គណបក្ស​យល់ឃើញថា ច្បាប់​នេះ​មាន​ផលប៉ះពាល់ បន្ទាប់មកទៀត​មិន​មាន​ការពិភាក្សាឲ្យ​បានទូលំ​ទូលាយ​។ ដូច្នេះ​យើង​យើង​មិន​ចូលរួម​»​។​

  • នៅ​​ទីបំផុត​​សហគមន៍​ជម្លោះ​​ដីធ្លី​​ត្រូវបាន​អនុញ្ញាត​​ឲ្យ​បញ្ចេញយោប​ល់​​ក្នុង​​សិក្ខាសាលា​

    ក្រោយ​មាន​ការតវ៉ា​មួយ​ប្រាវ​ពី​ស្ត្រី​សហគមន៍​បឹងកក់ និង​ព្រលានយន្តហោះ អង្គ​សិក្ខាសាលា​ដែល​ពិភាក្សា ​ពីសេចក្តីព្រាង​ច្បាប់​NGO​បាន​អនុញ្ញាតឲ្យ​តំណាង​សហគមន៍​ជម្លោះដីធ្លី ឡើង​បញ្ចេញ​យោបល់​។ នៅក្នុង​នោះ​ស្ត្រី​​សហគមន៍​បឹងកក់​ និង​ព្រលាន​យន្តហោះ បាន​ស្នើ​សុំ​បង្វែរ​ការអនុម័ត​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល មក​គិតគូរ​ពី​បញ្ហា​ប្រឈម​របស់​ពួកគាត់​វិញ​។​ ទន្ទឹម​នឹង​នោះ​សហគមន៍​មាន​បញ្ហា​ដីធ្លី​​ចង់​ឲ្យ​NGO​ចូលរួម​ដោះ​ស្រាយ​បញ្ហា​របស់ពួកគាត់ផងដែរ។

  • គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​រួម​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម

    លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​សិក្ខា​សាលា​ដើម្បី​បើក​ឲ្យ​សាធារណជន និង​អង្គការ​សង្គម​ស៊ីវិល ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម នៅ​ព្រឹក​ពុធ ទី​៨ ខែ​កក្កដា នេះ​ទេ។ លោក ហូរ វ៉ាន់ ដែល​ជា​ប្រធាន​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋ​សភា​ដែរ​នោះ អះអាង​ថា ការ​ធ្វើ​ពហិការ​នេះ​គឺ​ជំរុញ​ឲ្យ​រដ្ឋ​សភា​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ឲ្យ​កែ​តម្រូវ​មាត្រា​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរី​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​ដើម្បី​ឲ្យ​អង្គការ​ទាំង​នោះ​មាន​ឱកាស​គ្រប់គ្រាន់​ចូល​រួម​ផ្ដល់​អនុសាសន៍​កែលំអ​លើ​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ៖ «មូលហេតុ​មក​ពី​យើង​មើល​ឃើញ​ថា ច្បាប់​នេះ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ពី​សង្គម​ស៊ីវិល ពី​មហាជន ពី​សមាគម​រាប់​ម៉ឺន​ដែល​កំពុង​បម្រើ​ការ​នៅ​កម្ពុជា ហ្នឹង គឺ​គាត់​មិន​សុខ​ចិត្ត​ទេ...»។

  • ERA បើក​កិច្ច​ពិភាក្សា​តុ​មូល ​ផ្តល់​អនុ​សាសន៍​ពី​ពង្រាង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

    សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា ​(ERA)​ រួម​ជា​មួយ​តំណាង​គណ​បក្ស​នយោ​បាយ ​និង​តំណាង​ស្ថាន​ទូត​មួយ​ចំនួន​ផង​ នៅ​រសៀល​ថ្ងៃទី​ ៧កក្កដា​នេះ​ បាន​ជួប​ជុំ​គ្នា​​​ពិភាក្សា​តុមូល ​ស្តី​ពី​អនុសាសន៍​ សម្រាប់​បទ​បញ្ជា និង​នីតិ​វិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ កិច្ច​ពិភាក្សា​ នៅ​សណ្ឋា​គារ​ Imperial ក្រុង​ភ្នំពេញ ​ត្រូវ​បាន​​ ERA ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ពង្រឹង ​សេច​ក្តី​ព្រាង​ បទ​បញ្ជា ​និង​នីតិ​វិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។

  • សម្តេច​សខេង​៖ ច្បាប់​អង្គការ​សង្គម​ស៊ីវិល​ប្រជាធិបតេយ្យ ត្រូវតែ​មានច្បាប់​ប្រជាធិបតេយ្យ​

    ភ្នំពេញ: ស្រប​ពេលដែល​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល កំពុង​ស្រែកថា សេចក្តីព្រាងច្បាប់​អង្គការ​សង្គម​ស៊ីវិល​ចុងក្រោយ​នេះ តាក់តែងឡើង​ដោយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ និង​អន្តរជាតិ​ដទៃទៀត​នោះ សម្តេច ស ខេង បាន​គូសបញ្ជាក់ថា ច្បាប់​នេះ មានការ​ជជែក​មហា​ជ​ជែក ហើយ​រាជរដ្ឋាភិបាល បាន​តាក់តែងឡើង​តាមច្បាប់​រដ្ឋធម្មនុញ្ញ និង​ជាគោលការណ៍​ប្រជាធិបតេយ្យ ត្រូវតែ​មានច្បាប់​ប្រជាធិបតេយ្យ​។

  • រដ្ឋសភា​បើក​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម

    នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា រដ្ឋសភា​បាន​បើក​កិច្ច​ពិគ្រោះ​យោបល់ លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម មុន​ពេល​ដែល​រដ្ឋសភា​នឹង​យក​ទៅ​ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ខាង​មុខ។ ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ រៀបចំ​ដោយ​គណៈកម្មការ​រដ្ឋសភា នៃ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ហើយ​ការ​ពិភាក្សា​បាន​បើក​ឱកាស​ដល់​មន្ត្រី​អង្គការ​សមាគម និង​សាធារណជន​​ក្នុង​រយៈពេល​១​ម៉ោង អាច​មាន​មតិ​យោបល់ ឬ​សំណួរ​ដើម្បី​ដេញដោល​គ្នា។ យ៉ាង​ណា​ក៏​ដោយ ការ​ពិភាក្សា​នេះ​គ្នា​ហាក់​មាន​ភាព​ចម្រូង​ចម្រាស់​ច្រើន ដោយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​លើក​ឡើង​ច្រើន​ពី​ភាព​មិន​ប្រក្រតី លើ​ចំណុច​មាត្រា​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ។

  • រដ្ឋសភា បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​អង្គការ​ រីឯតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដើរចេញ​

    ភ្នំពេញ: ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​៨​កក្កដា​នេះ រដ្ឋសភា បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ សិក្ខាសាលា នៅ​វិមាន​រដ្ឋសភា​រយៈពេល​មួយ​ព្រឹក​នេះ ត្រូវ​ឲ្យ​អ្នក​ចង់​ចូលរួម ត្រូវ​ចុះឈ្មោះ​ជាមុន​។ ​នៅ​រដ្ឋសភា នា​ព្រឹក​នេះ ក៏មាន​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​អ្នកកាសែត​មួយចំនួន មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​សិក្ខាសាលា​នោះទេ​។ រីឯ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ដើរ​ចេញពី​អង្គសិក្ខាសាលា​នោះ​ផងដែរ​។​

  • លោកស្រី​ចក់ សុភាព​៖ ​​រដ្ឋាភិបាល​​គួរតែ​​បន្ត​​ពិគ្រោះ​​យោបល់​​សេចក្ដី​ព្រាងច្បាប់​​NGO​​ម្ដងទៀត​​

    លោកស្រី​ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​មាន​មានប្រសាសន៍ថា រដ្ឋាភិបាល​គួរតែ​បន្ត​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ម្ដងទៀត ព្រោះ​ថា​សេចក្ដីព្រាងច្បាប់​នេះ​កន្លងមក​ស្ថិតនៅ​ក្នុង​ភាព​អាថ៍កំបាំង​នៅឡើយ​។ លោកស្រី ថ្លែង​បែប​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ អ៊ែម​ភើ​រៀល រាជធានី​ភ្នំពេញ ។​

  • សង្គម​ស៊ីវិល​មួយ​ចំនួន​អះអាង​ថា​ខ្លួន​ពុំ​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​ចូលរួម​ពិគ្រោះ​យោបល់​ស្ដី​ពី​ច្បាប់​អង្គការ

    អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល អះអាង​ថា ខ្លួន​ពុំ​ទទួល​បាន​ការ​អញ្ជើញ​ដើម្បី​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៨ កក្កដា។ បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា បាន​លើក​ឡើង​បែប​នេះ នៅ​ក្នុង​សិក្ខាសាលា​ប្រជុំ​វិភាគ​លើ​ផល​ប៉ះពាល់​នៃ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម នៅ​ថ្ងៃ​ទី​៧ កក្កដា​នេះ។ យ៉ាងណា​ក៏​ភាព​ចម្រូង​ចម្រាស់​នៃ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​​នេះ នៅ​មាន​អង្គការ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​តវ៉ា​ប្រឆាំង​ដាច់​ខាត​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ។

  • អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​រក្សា​ជំហរ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម

    នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា រដ្ឋសភា​នឹង​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល តាម​ការ​គ្រោង​ទុក។ ក៏ប៉ុន្តែ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ ទាំង​អន្តរជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ឲ្យ​បញ្ឈប់​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ដោយ​លើក​ឡើង​ថា រដ្ឋសភា​មិន​បើក​ទូលាយ​ឲ្យ​មាន​ការ​ពិភាក្សា​ដេញដោល​ពី​សំណាក់​សង្គម​ស៊ីវិល​នោះ​ទេ។ មួយ​ថ្ងៃ​មុន​រដ្ឋសភា​នឹង​ធ្វើ​សិក្ខា​សាលា​បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក នៅ​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា នេះ រៀបចំ​សិក្ខា​សាលា​ដាច់​ដោយឡែក​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិគ្រោះ និង​វិភាគ​ផ្នែក​ច្បាប់​លើ​ទម្រង់​នៃ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ មុន​នឹង​បញ្ជូន​ទៅ​រដ្ឋសភា​សម្រាប់​ការ​ពិភាក្សា​ដេញដោល។

  • ពលរដ្ឋ​នៅ​សៀមរាប​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរខេត្ដ​ដោះលែង​តំ​ណាង​ពួកគេ​ពីរ​នាក់​​

    ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ក្បែរ​សាលា​ខេត្ដ​សៀមរាប​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធ​រដោះ​លែង​តំណាង​ពួកគេ​ពីរ​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ម្សិលមិញ​ឲ្យមាន​សេរីភាព​វិញ ដោយ​ក្រុម​ពលរដ្ឋ​អះអាងថា អ្នក​ទាំង​ពីរ​រូប​នោះ​មិន​មាន​កំហុស​ដូច​ការចោទប្រកាន់​ឡើយ​។​ ​កាលពី​ព្រឹក​ម្សិលមិញ សមត្ថកិច្ច​ខេត្ដ​សៀមរាប​ប្រមាណ​ជាង​២០​នាក់​បាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់ ដោយ​ចោទ​ថា ពួកគាត់​បាន​ញុះញង់​ឲ្យ​ពលរ​ដ្ឋ​ពីរ​ក្រុម​មាន​ជម្លោះ​នឹង​គ្នា រឿង​បង្កើត​សហគមន៍​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​នៅ​ឃុំ​កំពង់​ភ្លុក ក្នុង​ស្រុក​ប្រាសាទបាគង​។​

  • ក្រុម​ការងារ​អឺរ៉ា​នឹង​ដាក់​អនុសាសន៍​មួយ​ចំនួន​ទៅ គ.ជ.ប

    ក្រុម​ការងារ​អឺរ៉ា (ERA) តំណាង​គណបក្ស​នយោបាយ និង​មន្ត្រី​ស្ថានទូត​មួយ​ចំនួន ប្រជុំ​ពិគ្រោះ​យោបល់​គ្នា ដើម្បី​ដាក់​អនុសាសន៍​ទៅ គ.ជ.ប ឲ្យ​កែ​សម្រួល​ចំណុច​ខ្លះ​នៃ​ការ​ចុះ​បញ្ជី​បោះ​ឆ្នោត និង​កាត់​បន្ថយ​តួនាទី​របស់​ស្មៀន​ឃុំ ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ទាក់ទង​សំណើ​នេះ អ្នក​នាំ​ពាក្យ គ.ជ.ប ស្វាគមន៍​រាល់​គំនិត​នានា​របស់​សង្គម​ស៊ីវិល ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។ ក្រោយ​ពី​ពិភាក្សា​រក​ឃើញ​ចំណុច​មួយ​ចំនួន​ត្រូវ​កែលំអ ទាក់ទង​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការ​ស្នើ​មិន​ឲ្យ​កែ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ក្រោយ​ចុះ​បញ្ជី​ពី​ថ្នាក់​ក្រោម និង​ការ​កាត់​បន្ថយ​តួនាទី​ស្មៀន​ឃុំ ក្នុង​ការងារ​បោះ​ឆ្នោត ក្រុម​ការងារ​អឺរ៉ា នឹង​ដាក់​អនុសាសន៍​ទាំង​នោះ​ទៅ​ស្ថាប័ន គ.ជ.ប។

  • ច្បាប់​NGOs អាចជាឧបសគ្គដល់ការ​ងារ​អង្គការក្រៅ​​រដ្ឋាភិបាល​

    ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សិស្ស និស្សិត ប្រមាណ ៣០០ នាក់ បានចូលរួមជជែកគ្នាស្តីពី​សេចក្តី​ព្រាង​ច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល​ នៅព្រឹកថ្ងៃ​អង្គារ​នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា។ ក្រុមអង្គការសង្គម​ស៊ីវិល បានបង្ហាញ​ក្តីព្រួយបារម្ភព្រួយបារម្ភចំពោះ​សេច​ក្តី​ព្រាង​ច្បាប់​នេះ ខណៈដែលសេចក្តីព្រាងច្បាប់NGOs បានទៅដល់ដៃគណៈកម្មការជំនាញរបស់​រដ្ឋសភា​ហើយនោះ។

  • ពលរដ្ឋ​បឹងកក់​ ១៣ ​គ្រួសារ​សុំ​រស់​នៅក្នុង​ដី​ចាស់​វិញ

    ភ្នំពេញៈ ពលរដ្ឋ​ ១៣ ​គ្រួសារ​នៃ​​សហគមន៍​បឹងកក់​រួម​ទាំង​អ្នក​​គាំទ្រ​ប្រមាណ​ជាង​ ២០ ​នាក់​ផ្សេង​ទៀត​ដែល​សុទ្ធសឹង​ជា​សកម្មជន​ដីធ្លី​មកពី​សហគមន៍​នានា​​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ម្សិលមិញ​បាន​នាំ​គ្នា​ដាក់​លិខិត​ជូន​ដំណឹង​មួយ​ស្ដីពី​ការ «ចូល​ទៅកាន់​កាប់​ជា​ថ្មី​នៅលើ​ដី​ចាស់​របស់​ពួកគាត់​ក្នុង​តំបន់​បឹង» ជូន​លោក​ប្រធាន​រដ្ឋសភា​ជាតិ ហេង សំរិន ដើម្បី​ជួយ​អន្តរាគមន៍​ហាមឃាត់​អាជ្ញាធរ​ដែនដី​កុំ​ឲ្យ​ធ្វើ​ការ​រារាំង ឬ ​​ប្រើ​អំពើ​ហិង្សា​លើ​ពួកគាត់​ជា​ម្ចាស់​ដី ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ម្ដង​ហើយ​ម្ដង​ទៀត បាន​ព្យាយាម​ពន្យារពេល​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ពួកគាត់។

  • គ.ជ.ប​​​កំពុង​ពិភាក្សា​​​ជាមួយ​​​ប្រតិភូ​​ជប៉ុន​​​ពី​បច្ចេកទេស​​​ចុះឈ្មោះ​​​តាម​​កុំព្យូទ័រ​​​

    ដូច​ការគ្រោងទុក នៅ​ថ្ងៃ​ទី​០៧ កក្កដា​នេះ មន្ត្រី​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជួប​ជាមួយ គណៈប្រតិភូ​ជប៉ុន ដើម្បី​ពិភាក្សា អំពី​បច្ចេកទេស​កុំព្យូទ័រ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ និង​ការកែទម្រង់​ការបោះឆ្នោត​។​កិច្ចពិភាក្សា​នេះ នឹង​ត្រូវ​ធ្វើ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​៧​កក្កដា​នេះ រហូត​ដល់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៥​។​ ​សម្រាប់​លទ្ធផល​នៃ​ការជួប​ប្រជុំ​ពិភាក្សា​នេះ នៅ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ ព្រោះ​កិច្ចពិភាក្សា​មិន​ទាន់​បញ្ចប់​។​

  • អាជ្ញា​ធរ​រារាំង ​ក្បួនដង្ហែ​របស់​អង្គ​ការ​សង្គម​ស៊ី​វិល​ នៅ​រង្វង់​មូល​សម្តេច​ជួន ​ណាត

    រាជធានីភ្នំពេញ៖​ ក្រុមអង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ ជាច្រើននាក់នៅព្រឹកថ្ងៃទី០៧កក្កដានេះ បាន​ជួបជុំគ្នាសារជាថ្មី ហែ​ក្បួន លើក​បដា ស្រែ​មេក្រូ តវ៉ា​ជំទាស់នឺងច្បាប់ស្តីពីអង្គការ សមាគម និងសហជីព ដែលរដ្ឋសភានឹងអនុម័តនៅថ្ងៃទី១១ កក្កដាខាងមុខ។ក្បួនដង្ហែរបស់​អង្គ​ការ​សង្គម​ស៊ី​វិល​នេះត្រូវ​​អាជ្ញាធរសមត្ថកិច្ចរារាំងនៅ​រង្វង់​មូលសម្តេចសង្ឃ​ ជួន ណាត ​ក្បែររដ្ឋសភាជាតិ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo