កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • សហគមន៍​ចំនួន​១៣​មាន​បញ្ហា​ដី​ធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ផ្ទះ​ការ​តវ៉ា​ជា​ថ្មី​ទៀត

    តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន​១៣ នៅ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ កក្កដា បាន​មក​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា​តវ៉ា​ជា​ថ្មី​ទៀត នៅ​មុខ​សាលាខេត្ត ដើម្បី​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​នេះ​ជួយ​បំភ្លឺ​លើ​ទំនាស់​ដីធ្លី ដែល​ពួកគេ​បាន​ដាក់​ញត្តិ​អោយ​ជួយ​អន្តរាគមន៍​កន្លង​មក ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។ ក្រៅ​ពី​នេះ តំណាង​សហគមន៍​និមួយៗ ក៏​បាន​ជួយ​ទាមទារ​អោយ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ផ្អាក​ការ​រុះរើ​តូប​លក់​ដូរ របស់​ក្រុម​អាជីវករ នៅ​ឆ្នេរ​អូរ​ឈើទាល អតីត​ក្រុមហ៊ុន​អារីស្តុន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ពី​រដ្ឋសភា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ។

  • ជនពិការ​កម្ពុជា​នៅ​មាន​ការ​ប្រឈម​ដដែល ខណៈ​ច្បាប់​ការពារ​ត្រូវ​គេ​គោរព​មិន​ពេញ​លេញ

    អង្គការ​ជន​ពិការ​កម្ពុជា​ទើប​តែ​បាន​រក​ឃើញ​ថា​ជន​ពិការ​នៅ​ទូទាំង​ប្រទេស បាន​នឹង​កំពុង​ប្រឈម​បញ្ហា​ជា​ច្រើន​ ដូចជា​បញ្ហា​ការងារ បញ្ហា​ទទួល​បាន​សិទ្ធ​បោះឆ្នោត​ កង្វះ​ខាត​ព័ត៌មាន​ជាដើម។ ការ​កត់​សម្គាល់​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ច្បាប់​ស្តី​ពី​ការ​ការពារ​និង​លើក​កំពស់​សិទ្ធិជន​ពិការ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ។ ជា​យោបល់​ អង្គការ​ជន​ពិការ​កម្ពុជា​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ជា​គំរូ​គេ​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ។

  • លោក ឈាង វុន ថា ក្រុមអ្នកកាសែត​ដែល​លោក​បណ្តេញ​ចេញពី​រដ្ឋសភា ធ្វើ​ខុស​វិជ្ជាជីវៈ

    ក្លិប​អ្នកកាសែត​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ភ្លាមៗរិះគន់ លោក ឈាង វុន អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រើ​សម្តី​មិន​សមរម្យ​ទៅលើ​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​កាល​ថ្ងៃ​ពុធ ទី ០១ ខែមិថុនា កន្លងទៅ។ ជាមួយគ្នានេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ក៏​បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​សេរីភាព​នៃ​ការបញ្ចេញមតិ ដោយសារតែ​ទង្វើ​លោក ឈាង វុន បណ្តេញ​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​មិន​ឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត​ផងដែរ។ តែ​យ៉ាងណាក៏ដោយ លោក ឈាង វុន មិនបាន​ទទួលស្គាល់ថា ខ្លួន​ជា​អ្នក​ខុស​នោះទេ ថែមទាំង​ចាត់ទុក​សកម្មភាព​រប​ស់​អ្នកសារព័ត៌មាន​នៅពេល​នោះ​ថា ធ្វើ​ផ្ទុយ​ពី​វិជ្ជាជីវៈ​របស់ខ្លួន ហើយ​លោក​ស្នើ​ឲ្យ​ប្រធាន​ក្លិប​អ្នកកាសែត ត្រូវ​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់​មុននឹង​ចេញ​សេចក្តីថ្លែងការណ៍។ រីឯ​តំណាងរាស្ត្រ​បក្ស​ឆាំង​លោក អ៊ុំ សំអាន វិញ បានធ្វើ​សកម្មភាព​ខុសពី​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ហើយ​វា​ជា​ទង្វើ​ព្រហើន​នៅក្នុង​រដ្ឋសភា។ នេះ​ជា​អ្វីដែល​លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​នៅក្នុង​បទសម្ភាសន៍​ជាមួយ ការី​និពន្ធ​ព័ត៌មាន​ជាតិ​នៃ​សារព័ត៌មានថ្មីៗ លោក ជា ធី​រិ​ទ្ធ ។

  • សហជីពថា​ច្បាប់ស្តីពីផ្ទះជួល​នឹង​ជួយច្រើន​​ដល់​កម្មកររោងចក្រ​កាត់ដេរ​​

    សហជីព និង​កម្មករ​មួយ​ចំនួនបាន​​ស្វាគមន៍​ចំពោះ​សេចក្តីព្រាង​ច្បាប់​ភតិសន្យា​ពិសេស ឬ​ច្បាប់ជួល​ផ្ទះ ដោយ​ចាត់​ទុក​ថា​​ច្បាប់នេះ​​នឹង​ជួយ​ដល់​កម្មករ​រោងចក្រកាត់ដេរ។​ ច្បាប់​ភតិសន្យាពិសេស​នឹ​ង​មិនអនុញ្ញាត​​ឲ្យ​ម្ចាស់ផ្ទះជួល​ដំឡើង​ថ្លៃ​ផ្ទះសម្រាប់​កម្មករ និស្សិត និង​សិស្ស​ ដែល​​ជួលផ្ទះ ក្នុង​​អំឡុងពេល​​ពីរឆ្នាំនៃ​ការ​ជួល​ផ្ទះ​ និង​ផ្តល់សិទ្ធិ​ឲ្យ​អ្នក​ជួល​ផ្ទះអាច​ឈប់ជួល​ពេលណាក៏បាន។​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មានប្រសាសន៍ថា​លោក​គាំ​ទ្រ​ទៅ​នឹង​ច្បាប់​ទាំងឡា​យ​ណា​ដែលបម្រើ​​ផល​ប្រ​យោជន៍​របស់​កម្មករ។ លោក​ថា​ច្បាប់​ភតិសន្យានេះ​នឹង​ផ្តល់​ប្រយោជន៍សម្រាប់​កម្មករ ប៉ុន្តែ​លោក​ថា​ច្បាប់នេះ​ក៏​ត្រូវ​​តែ​ផ្តល់​ឱកាស​ទទួល​បាន​ផល​ចំណេញ​ទាំង​ភាគី​ម្ចាស់​ផ្ទះ​ជួល និង​កម្មករ។​

  • ការ​ខ្វះ​ជំនាញ​នឹង​ក្លាយ​ជា​រឿង​តប់​ប្រមល់​របស់​កម្មករ​រោងចក្រ​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន

    វ៉ាស៊ីនតោន—បើ​ជំនាញ​មិន​គ្រប់គ្រាន់ ​កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​ជិត៧០​ម៉ឺននាក់​នឹង​ក្លាយ​ជា​ឧបសគ្គ​នៃ​ការ​ប្រកួតប្រជែង​ពេល​កម្ពុជា​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន។​ នេះជាការ​អះអាង​របស់ ​លោក ​ជា មុនី ​ប្រធាន​សហជីព សេរី​កម្មករ​កម្ពុជា ​និង​កញ្ញា ​ង៉ាក សាវឿន ​តំណាង​កម្មករ​រោងចក្រ​កាត់ដេរ ​F.Y ដែលបាន​ថ្លែង​ក្នុង​កម្មវិធី​ Hello VOA ​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍។​ លោក​ មុនី បាន​បន្ថែម​ថា ​កម្ពុជា​មាន​ពលកម្ម​ជំនាញ​តិច​ ដោយសារ​ចំណាក​ស្រុក​និង​ការ​រក​ ឱកាស​ការងារ​ក្រៅ​ប្រទេស ​កម្មករ​ជំនាញ​មិន​ត្រូវ​គេ​ហ្វឹកហ្វឺន​ប៉ុន្មាន​ទសវត្សរ៍​ មក​នេះ​ ពលករ​បរទេស​ដែល​មាន​ជំនាញ​ខ្ពស់​ជាង​នឹង​ដណ្តើម​ការងារ​កម្ពុជា​សំខាន់ៗ ការ​វិនិយោគ​ទុន​ឧស្សាហកម្ម​ធំៗ​ថ្មីៗ​នឹង​មិន​អាច​រក​បាន​កម្មករ​ជំនាញ​ក្នុង​ប្រទេស​កម្ពុជា។

  • ក្រុម​សង្គម​ស៊ីវិល​ប្រតិកម្ម​ខ្លាំង​ប្រឆាំង​លោក ឈាង វុន

    ប្រតិកម្ម​ប្រឆាំង​លោក ឈាង វុន តំណាងរាស្ត្រ​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​មាន។ ក្រុម​សង្គម​ស៊ីវិល​បានធ្វើ​សេចក្តីថ្លែងការណ៍​រិះគន់​ការបណ្តេញ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត ថា​ជាការ​រំលោភ​សិទ្ធិសេរីភាព​ក្នុងការ​សម្តែង​មតិ សេរីភាព​ក្នុងការ​មានមតិ និង​សិទ្ធិ​ក្នុងការ​ប្រឆាំង​តវ៉ា។ «គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​សូម​ធ្វើការ​រំ​ឮ​ក​សមាជិក​រដ្ឋសភា​កុំ​ឲ្យ​ធ្វើការ​ជ្រៀតជ្រែក​តាម​ទំនើងចិត្ត​ទៅលើ​សិទ្ធិ និង​ឯកសិទ្ធិ​របស់​សមាជិក​សភា​ដទៃទៀត​ក្នុងការ​ថ្លែង​ទៅកាន់​សារព័ត៌មាន​ដោយ​សេរី និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដែល​ពួកគេ​ជា​តំណាង»។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​ក្រុម​តំណាង​សង្គម​ស៊ីវិល​ទាំង២១ស្ថាប័ន​ដែល​ធ្វើ​ការងារ​លើ​វិស័យ​ច្បាប់ វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

  • តំណាងរាស្រ្ត​បក្ស​ប្រឆាំង​​ទាម​ទារ​​លោក ឈាង វុន សុំ​ទោស​​ជា​សាធារណៈ ករណីបណ្តេញចេញពីសភា​​ ​​

    តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ឲ្យ​ដឹង​ថា​លោក​នឹង​ដាក់លិខិត​ទៅ​គណៈកម្មាធិការអចិន្រ្តៃយ៍​នៃ​រដ្ឋសភា ដោយ​ទាមទារ​ឲ្យ​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា សុំទោស​ជា​សាធារណៈ​ចំពោះ​រូប​លោក​ ពាក់​ព័ន្ធ​នឹង​ករណី​មិន​អនុញ្ញាត​ឲ្យ​លោក​ផ្តល់បទសម្ភាសន៍ទៅកាន់​អ្នក​សារព័ត៌មាន​នៅវិមានរដ្ឋសភា។ យោង​តាម​វីដេអូដែល​VODថតបាន កាលពីថ្ងៃ​ពុធ លោក ឈាង វុន បាន​បណ្តេញ​តំណាងរាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ ​លោក អ៊ុំ សំអាន ចេញ​ពី​សភា​មិន​ឲ្យ​ផ្តល់​សម្ភាសន៍​ដល់​អ្នកកា​សែត​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាង​ច្បាប់​អង្គការ។​ ក្នុង​ពេលនោះ​​ លោក​ ឈាង វុន ក៏​បាន​ឲ្យ​​អ្នក​សារព័ត៌មានវិទ្យុអាស៊ីសេរី​ដែល​​ចង់​សម្ភាសន៍លោក អ៊ុំ សំអាន ​​ចេញ​ពីរដ្ឋសភា និង​ព្រមាន​ថា​​លើក​ក្រោយ​នឹង​លែង​ឲ្យ​ចូល​សភា។​​ ​លោក ឈាង វុន ថា«​កុំឲ្យ​ខ្ញុំ​ឲ្យ​សន្តិសុខ​មក​អញ្ជើញ​ចេញទៅ យល់​នៅ​? ព្រោះ​ច្បាប់ នៅក្នុង​រដ្ឋសភា​គេ​មាន​ច្បាប់​របស់​គេ ។ ហៅ​សន្តិសុខ​ឲ្យ​ខ្ញុំ​បន្តិច​មើល អញ្ជើញ​ពួកគាត់​ចេញទៅ​» ។​

  • សម្តេច ហ៊ុនសែន ប្រាប់​ជប៉ុន​ថា ការបង្កើត​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន ដើម្បី​សម្លាប់​នោះទេ

    ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​បញ្ជាក់ជូន​សមាគមន៍​មិត្តភាព​សភា​កម្ពុជា​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ថា ការបង្កើត​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​នោះ គឺ​មិនមែន​សម្លាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​នោះទេ​។ ផ្ទុយទៅវិញ គឺ​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​និង និរន្តរភាព​របស់​ស​មា​គម និង​អង្គការក្រៅរដ្ឋាភិបាល​នានា ដែល​បំពេញការងារ​ក្នុងប្រទេស​កម្ពុជា​។

  • ការរំលោភ​សិទ្ធិ ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​កើត​ជំងឺផ្លូវចិត្ត

    ភ្នំពេញ៖ អ្នកឯកទេស​ផ្នែក​ជំងឺផ្លូវចិត្ត​បានលើកឡើង​ថា នៅ​កម្ពុ​ជាមាន​អ្នក​កើត​ជំងឺផ្លូវចិត្ត​រាប់លាន​អ្នក ដែល​ក្នុងនោះ​មាន​ទាំង​កម្រិត​ស្រាល និង​កម្រិតធ្ងន់​ផងដែរ។ មាន​កត្តា​បួន ដែល​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​កើត​ជំងឺផ្លូវចិត្ត គឺ​ទី១ កត្តា​ផ្លូវចិត្ត ទី២ កត្តា​សង្គម ទី៣ កត្តា​ជីវ​សាស្ត្រា និង​ទី៤ កត្តា​ជំនឿ។ ភាគច្រើន​នៃ​អ្នក​កើត​ជំងឺ​នេះ គឺ​បណ្តាលមកពី ការរំលោភ​សិទ្ធិ ការទទួល​រង​នូវ​ភាពឈឺចាប់ ឬ​ការបាត់បង​នូវ​សេចក្តីសង្ឃឹម​ជាដើម។ អ្នក​កើត​ជំងឺផ្លូវចិត្ត​នៅ​កម្ពុជា​ភាគច្រើន​មិនសូវ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​នោះទេ ផ្ទុយទៅវិញ​ពួកគេ​ត្រូវ​ប្រឈម​នឹក​ការរើសអើង។ អ្នកឯកទេស​បន្ថែមថា ការគោរព​សិទ្ធិ​អ្នក​កើត​ជំងឺផ្លូវចិត្ត គឺជា​កាយវិការ​នៃ​ការព្យាបាល​ជំ​ហ៊ាន​ដំបូង ដោយ​មិនចាំបាច់​ប្រើ​ឱសថ។

  • មេដឹកនាំខ្មែរក្រហម​​ចាប់​ផ្តើម​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​ទោស​កំហុស​

    សវនាការ​បណ្ដឹង​ឧទ្ធរណ៍​បាន​ចាប់​ផ្ដើម​កាលពី​ម្សិលមិញ​នៅ​ក្នុង​សំណុំរឿង​ទី១​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ប្រឆាំង​​មេដឹកនាំ​របប​ជាន់​ខ្ពស់​​ គឺ​ នួន ជា និង​ ខៀវ សំផន ដែល​បានព្យាយាម​ច្រាន​ចោល​ការ​ផ្តន្ទា​ទោស​ពួកគាត់​ទាំងពីរ​​ឲ្យ​​ជាប់ពន្ធនាគារ​អស់​មួយ​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។ “​បងធំទី២” នួន ជា និង​​លោក ខៀវ សំផន ប្រមុខរដ្ឋរបប​ខ្មែរ​ក្រហម​​ត្រូវ​បាន​​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​សាលា​ក្ដី​កាលពីខែ​សីហា ចំពោះ​​ការ​ទទួល​ខុស​ត្រូវ​របស់ខ្លួន​ក្នុង​ការ​ជម្លៀស​ប្រជាជន​ចេញពី​ក្រុង​ភ្នំពេញ និង​ការ​សម្លាប់​ទាហាន​ លន់ នល់ និង​មន្ត្រី​​នៅ​​ទួលពោធិ៍ជ្រៃ ក្នុង​ខេត្ត​ពោធិ៍​​សាត់។

  • លោក​ឈាង វុន​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បំផុស​បំផុល​ឲ្យ​ប្រជា​ពលរដ្ឋ​​បះបោរ

    ភ្នំពេញ—លោក​ឈាង វុន ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ចោទ​ធ្ងន់ៗ​ថា​ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​បំណង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​គណៈ​កម្មការ​បី​គឺ​គណៈ​កម្មការ​មហាផ្ទៃ​ គណៈ​កម្មការ​កិច្ច​ការ​បរទេស​ និង​គណៈ​កម្មការនីតិ​កម្ម​នៃ​រដ្ឋសភា​បាន​ប្រជុំ​ទាក់​ទង​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង ​ពេល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាលបាន​បើក​យុទ្ធនាការ​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​នេះ។​

  • ILO ​បង្រៀន​​សហជីព​​ពី​​របៀប​​គណនា ​និង ​កំណត់​​ប្រាក់​​ឈ្នួល​​ដល់​ក​ម្មករ​

    នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អង្គការ​អន្តរជាតិ​ខាង​ការងារ(ILO)បាន​បើក​សិក្ខាសាលា​សហជីព​មួយ​ស្តីពី​កម្មវិធី​ប​ណ្តុៈ​បណ្តាល​អំពី​របៀប​គណនា​ប្រាក់​ឈ្នួល​អប្បរ​មា​ឆ្នាំ២០១៦ខាងមុខនេះ។ សិក្ខាសាលា​នេះ​ធ្វើឡើង​ពេញ​មួយថ្ងៃ​នៅក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់២ ដោយមាន​ការចូលរួម​ពី​មេ​សហជីព​ជាច្រើនរូប។ នេះ គឺជា​លើកទីមួយ​ហើយ ដែល​ក្រុម​សហជីព​តំណាង​ឲ្យ​កម្មករ​បាន​ជួបប្រជុំគ្នា ដើម្បី​ទទួល​ការបណ្តុះបណ្តាល​ពី​របៀប​គណនា​ប្រាក់​ឈ្នួល​អប្បរមាដ​ល់កម្ម​ករ ។ ការបណ្តុះបណ្តាល​នេះ បានធ្វើ​ឡើង ដើម្បី​ឲ្យ​សហជីព បាន​យល់ដឹង​កាន់​ច្បាស់​បន្ថែមទៀត​ពី​របៀប​នៃ​ការ​គណនា​ប្រាក់​ឈ្នួល​ស្របតាម​លក្ខណវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច មុន​ភាគី​សហជីព​ទាំងអស់​សម្រេច​កំណត់​យកប្រាក់​ឈ្នួល​គោល​មួយ ដើម្បី​ចរចា​ជាមួយ​និយោជក និង រដ្ឋាភិបាល។

  • រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​៖ ពលករ​ខ្មែរ​ចំណាក​ស្រុក៧០ភាគ​រយស្ថិត​ក្នុង​ការ​កេង​ប្រ​វ័ញ្ច និងការ​ជួញដូរមនុស្ស​​

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃ​ពុធ បាន​លើក​ឡើង​ថាក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ប្រមាណ១លាន​នាក់ដែល​ទៅធ្វើការ​នៅក្រៅប្រទេស​ ៧០ភាគ​រយកំពុងបានទទួលរងការប្រថុយ​ប្រថានធ្វើការងារ​គ្មានច្បាប់អនុញ្ញាត ​ការកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស។ លោក ស ខេង បាន​លើក​ឡើង​បែប​នេះ​នៅក្នុងពិធីបិទអង្គសិក្ខាសា​លាស្តីពីការពង្រឹងសកម្មភាព​ដឹក​នាំនៅថ្នាក់ក្រោមជាតិ និងការរៀបចំយុទ្ធសាស្ត្រ បង្ការទប់ស្កា​ត់អំពើជួញដូរមនុស្ស កាល​ពី​ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥។

  • ក្រុមសន្តិសុខ​ទីស្តីការគណៈរដ្ឋមន្រ្តី​បណ្តេញអ្នកកាសែត​មិនឲ្យធ្វើសម្ភាសន៍​ជាមួយតំណាងរាស្រ្ត​បក្សប្រឆាំង

    រាជធានីភ្នំពេញ ៖ ក្រុម​អ្នកកាសែតជាតិអន្តរជាតិជាច្រើននាក់​បានត្រូវក្រុមសន្តិុសុខទីស្តី​ការគណៈរដ្ឋមន្រ្តី​បណ្តេញចេញមិនឲ្យធ្វើ​បទសម្ភានស៍ជាមួយលោក រៀល ខេមរិន្ទ្រ ​និង លោក អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ​ ក្រោយពេលបញ្ចប់​សន្និសីទកាសែត​ស្តីពីផែនទីព្រំដែន​ជាមួយប្រទេសវៀតណាម ដែលលើកបង្ហាញ​ដោយលោកទេសរដ្ឋមន្រ្តី​ វ៉ា គឹមហុង​ ប្រធាន​គណៈកម្មាធិការ​ចម្រុះព្រំដែនកម្ពុជា ​នាព្រឹកថ្ងៃទី០២​ កក្កដា ​២០១៥ ។

  • មេ​ដឹកនាំ​សហជីព​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​​បរិយាកាស​ការងារ​ក្នុង​រោងចក្រ

    ភ្នំពេញ—មេ​ដឹកនាំ​សហជីព​ធំៗ​ពីរ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ពិនិត្យ​បរិយាកាស​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែក​ជើង និង​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៀត​ ខណៈ​ដែល​កម្មករ​រោងចក្រ​កាត់​ដេរ​ជាង​៣០០​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ពេល​បួន​ថ្ងៃ​កន្លង​ទៅ​នេះ។​ ការ​ដួល​សន្លប់​នេះ​បាន​កើត​ឡើង​នៅ​រោងចក្រ​ចំនួន​បី​ គឺ​រោងចក្រ​ M& V ​International Manufacturing​ ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​រោងចក្រ​ ​Vonammy​ សិ្ថត​ក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ​ ហើយ​នឹង​រោងចក្រQuint Major ​ស្ថិត​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ដឹកនាំ​សហ​ជីព។​

  • ឈាង វុន​ស្នើ​ប្រធាន​សភា​ឲ្យ​ចាត់​ការ​លោក​អ៊ុំ សំអាន​ដែល​មិន​ខ្លាច​គាត់​

    ភ្នំពេញៈ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋ​សភា និង​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​លោក ឈាង វុន បាន​ស្នើ​ប្រធាន​រដ្ឋ​សភា ចាត់​វិធានការ ទៅ​លើ​ឥរិយាបទ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន ដោយ​ចោទ​ថា រឹង​រូស​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន មិន​ស្តាប់​តាម​ការ​ណែ​នាំ​របស់​ប្រធាន​រដ្ឋ​សភា។ កាល​ពី​ថ្ងៃ​ពុធ​ ក្រោយ​ពី​កិច្ច​ប្រជុំ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ លោក ឈាង វុន បាន​ផ្តល់​បទសម្ភាស​ដល់​អ្នក​សារ​ព័ត៌​មាន ជុំវិញ​លទ្ធផល​ប្រជុំ​ ហើយ​ក្រោយ​មក​លោក អ៊ុំ សំអាន ដែល​ជា​សមាជិក​គណៈ​កម្មការ​ទី ៦​ ក៏​មាន​បំណង​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារ​ព័ត៌មាន​ដែរ ប៉ុន្តែ​ត្រូវ​បាន​លោក ឈាង វុន រារាំង​ដេញ​ចេញ​ និង​តម្រូវ​ឲ្យ​ទៅ​សុំ​ច្បាប់​អនុញ្ញាត ពី​ប្រធាន​រដ្ឋ​សភា​សិន ព្រម​ទាំង​បាន​ហៅ​សន្តិ​សុខ​ ឲ្យ​នាំ​អ្នក​សារ​ព័ត៌មាន​ចេញ​ពី​បរិវេណ​រដ្ឋ​សភា​។

  • ក្លិប​អ្នកកាសែត​អំពាវនាវ​ដល់​មន្ត្រី​ឲ្យ​ប្រើ​អាកប្បកិរិយា​សមរម្យ​ចំពោះ​អ្នកកាសែត

    ក្លិប​អ្នកកាសែត​កម្ពុជា (ក.អ.ក) បាន​សំដែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​អ្នកតំណាងរាស្ត្រ ឈាង វុន ដែល​បាន​បណ្តេញ​អ្នកកាសែត​ពី​បរិវេណ​រដ្ឋសភា ក្នុងពេលដែល​អ្នកកាសែត​កំពុង​បំពេញភារកិច្ច​របស់​ពួកគេ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី២កក្កដា​នេះ ក.អ.ក បាន​ចាប់អារម្មណ៍​ទៅលើ​ការប្រើប្រាស់​ពាក្យសំដី ឥរិយាបថ​ខុស​ប្រក្រតី​របស់​អ្នកតំណាងរាស្ត្រ ឈាង វុន ក្នុងនាម​ជាម​ន្ត្រី​ស្ថាប័ន​កំពូល​របស់​ជាតិ។

  • កម្មករ​រោងចក្រ​នៅ​ចោមចៅ​ជាង​៤០​នាក់​ដួល​សន្លប់​ជា​បន្ត​បន្ទាប់

    កម្មករ​រោងចក្រ​ភីភីអូ (PPO) ស្ថិត​ក្នុង​ភូមិ​ព្រៃកំបុត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិសែនជ័យ រាជធានី​ភ្នំពេញ ជាង​៤០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២ មិថុនា បណ្ដាល​មក​ពី​បរិយាកាស​ក្នុង​រោងចក្រ​មិន​ល្អ និង​សន្លប់​តាម​គ្នា។ ប្រធាន​សហជីព​សហព័ន្ធ​កម្មករ​ខ្មែរ លោក ហេ លីម បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា កម្មករ​ក្នុង​រោចក្រ​នេះ បាន​ចាប់​ផ្តើម​ដួល​សន្លប់​តាំង​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា មក​ម្ល៉េះ ហើយ​គិត​រហូត​ដល់​ថ្ងៃ​ទី២ កក្កដា​នេះ មាន​កម្មករ​ជាង​១៣០​នាក់​ហើយ បាន​ដួល​សន្លប់។

  • មន្ត្រី​រដ្ឋាភិបាល៖ ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុសច្បាប់​កើន​ឡើង​ច្រើន

    ភ្នំពេញ—ចំនួន​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់មក​កាន់​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​កម្ពុជា។​ ​អ្នក​វិភាគ​យល់​ថា​ វា​នឹង​អាច​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា​ រួម​ទាំង​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ និង​ជម្លោះ​ពូជសាសន៍​ជា​ដើម។​ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​នៅថ្ងៃ​ពុធ​នេះ​ថា​ ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​កាន់​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​គំហុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ជា​ពិសេស​គឺ​ជន​ជាតិ​វៀតណាម​ដែល​ឆ្លង​ព្រំដែន​ខុស​ច្បាប់​មក​កាន់​ប្រទេស​កម្ពុជា។​

  • គណៈកម្មការ​ទី​៣​រដ្ឋសភា​ពិចារណា​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម

    គណៈកម្មការ​ជំនាញ​ផ្នែក​ច្បាប់​នៃ​រដ្ឋសភា កំពុង​ពិចារណា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ-​សមាគម ក្រោយ​ពី​បាន​ប្រជុំ​ផ្ទៃក្នុង​ជជែក​ដេញដោល​នៅ​វិមាន​រដ្ឋ​សភា​ថ្ងៃ​ទី​១ ខែ​កក្កដា រួច​មក។ ទោះ​បែប​នេះ​ក្តី ក្រោយ​កិច្ចប្រជុំ​តំណាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នៅ​តែ​បង្ហាញ​ជំហរ​ផ្សេង​គ្នា​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដដែល។ ក្រោយ​ការ​ស្រាវជ្រាវ​គណៈកម្មការ​ជំនាញ​ទាំង​៣ របស់​រដ្ឋ​សភា អាច​នឹង​បង្វិល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ-​សមាគម​ទៅ​រដ្ឋាភិបាល ឬ​ក៏​រុញ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo