កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • អង្គការ​ក្នុង​ស្រុក​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ ទប់ស្កាត់​ការ​អនុម័​ច្បាប់​NGOs​

    ​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ប្រមាណ​ជា ៣៥០ ​អំពាវនាវ​ដល់​អង្គកា​រ​អន្តរជាតិ និង​ដៃគូរ​អភិវឌ្ឍ​នានា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋសភា ទប់ស្កាត់​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​សភា​កម្ពុជា​គ្រោង​អនុម័ត​នា​ពេលខាងមុខ​នេះ ។​ ​បើ​តាម​លិខិត​ព្រាង​របស់​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ​ដែល​គ្រោង​ស្នើឲ្យ​ជួយ​អន្តរាគមន៍​នោះ​រួមមាន អង្គការ TI, CIVICUS, Amnesty International, Forum Asia, OMCT, Freedom House, ICNL, Oxfam, CIDSE, និង​អង្គការ​មួយចំនួនទៀត ។​

  • ក្លិបអ្នកកាសែត​ចាត់​ទុក​ការបណ្តេញអ្នកកាសែត​ចេញ​ពី​រដ្ឋសភា​ជា​ការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរ​

    ក្លិបអ្នកកាសែត​កម្ពុជាចាត់​ទុក​ការបណ្តេញអ្នកកាសែតចេញ​​ពីវិមាន​រដ្ឋសភា កាលពីថ្ងៃ​ពុធ ​​ជា​ការរំលោភបំពានសិទ្ធិ​ធ្ងន់ធ្ងរ ដោយ​​​អំពាវនាវ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​តំណាងរាស្រ្ត​ក្នុង​រដ្ឋសភា គោរពសិទ្ធិសេរីភាព​របស់​អ្នក​​សារព័​ត៌​មាន។​ សេចក្តីថ្លែងការណ៍របស់​ក្លិបអ្នក​កាសែតកម្ពុជា ចេញផ្សាយនៅថ្ងៃ​ព្រហស្បតិ៍នេះ ឲ្យ​ដឹង​ថា​ក្លិប​អ្នកកាសែត​សម្តែង​ការ«សោកស្តាយ​យ៉ាងខ្លាំង​ បន្ទាប់ពីទទួល​បាន​ព័ត៌មាន​ថាឯកឧត្តម​ ឈាង វុន តំណាងរាស្រ្ត និង​ជា​អ្នក​នាំពាក្យ​រដ្ឋសភា បានបណ្តេញ​អ្នក​សារព័​ត៌មាន​ចេញពីបរិវេណរដ្ឋសភា កាលពីថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​​២០១៥ ដោយ​រួម​ទាំង​ប្រើ​ពាក្យ​សម្តី​ និង​ឥរិយាបថ​ខុសពីប្រក្រតីក្នុងនាម​ជា​មន្រ្តី​ស្ថាប័ន​កំពូល​របស់​ជាតិ​ទៅកាន់​អ្នកសារ​ព័ត៌មាន​ដែល​កំពុង​បំពេញ​បេសកកម្ម​តាម​វិជ្ជាជីវៈ»។​ សេចក្តីថ្លែង​ការណ៍​បន្ត​ថា​ក្លិបអ្នកកាសែតចាត់​ទុក​ការបណ្តេញអ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញតួនាទីតាមវិជ្ជាជីវៈ​ចេញពីបរិវេណ​រដ្ឋសភា «ដោយគ្មានហេតុផលនេះ​ ជា​ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិសេរីភាព​របស់​អ្នក​សារព័ត៌មាន​ដែលមានចែងក្នុង​ច្បាប់ស្តីពី​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រកម្ពុជា»។

  • ក្លឹប​អ្នកកាសែត​កម្ពុជា​ចេញ​លិខិត​រិះគន់​នឹង​ការ​បណ្ដេញ​អ្នកកាសែត​ចេញ​ពី​រដ្ឋសភា

    ក្លឹប​អ្នកកាសែត​កម្ពុជា​មានការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំ​ពាក្យ​របស់​ស្ថាប័ន​កំពូល​របស់​រដ្ឋសភា លោក ឈាង វុន ដែល​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​បរិវេណ​រដ្ឋសភា។ ក្លឹប​អ្នក​កាសែត​​កម្ពុជា​ចាត់​ទុក​ថា ការ​បណ្ដេញ​អ្នក​កាសែត​ដែល​កំពុង​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ គឺ​ជា​ការ​រំលោភ​បំពាន យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​របស់​អ្នក​កាសែត ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

  • សេចក្តីព្រាងច្បាប់អង្គការនឹងត្រូវដាក់ឲ្យពិភាក្សានៅថ្ងៃ​ទី​០៨ ខែកក្កដា​

    អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន លោក ឈាង វុន ឲ្យ​ដឹង​ថា​សេចក្តីព្រាងច្បាប់ស្តីពីសមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល​នឹង​ត្រូវ​ដាក់​ឲ្យ​ពិភាក្សា​នៅថ្ងៃ​ទី​០៨ខែកក្កដា ខាងមុខនេះ មុន​នឹង​ដាក់​ទៅ​ឲ្យ​រដ្ឋសភា ដើម្បីអនុម័ត។​ លោក ឈាង វុន បាន​លើក​ឡើង​បែ​បនេះ​ទៅ​កាន់​លោកស្រី​ ជូលី ជុង(Julie chung) អនុប្រធានបេសកកម្មការទូតនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ កម្ពុជា កាលពី​រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០ ១៥។​ លោក​ស្រីជូលី ជុង បានប្រាប់​លោក ឈាង វុន ថាលោក​ស្រី​ចង់ដឹងពីការវិវត្តនៃ​សេចក្តីព្រាងច្បាប់ អង្គការ​ ហើយ​លោកស្រី​សង្ឃឹមថារដ្ឋសភានឹងមានការបើកចំហរអោយមានការពិគ្រោះយោបល់ទូលំទូលា​យ​លើ​សេចក្តីព្រាងច្បាប់នេះ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

  • សហជីព​​បន្ត​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់​ឆ្នាំ ២០១៦

    ភ្នំពេញ៖ នៅ​ថ្ងៃទី២ ខែកក្កដា​នេះ ភាគី​សហជីព​បាន និងកំពុង​បន្តរៀបចំ​កិច្ចពិភាក្សា​ជា​ឯកតោភាគី ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ២០១៦ ដូចដែល​សមាជិក​សហ​ជីព​របស់​គណៈកម្មាធិកា​រ​ប្រឹក្សា​ការងារ LAC របស់​ក្រសួង​ការងារ បានកំណត់​កាលពី​ឆ្នាំ ២០១៤ ។ កិច្ចពិភាក្សា​នេះ ​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ក្រោម​ជំនួយ​របស់អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។

  • គណៈកម្មការ​ជំនាញ​រក្សា​សេចក្តី​ព្រាង​ច្បាប់​ NGOs ដដែល

    ភ្នំពេញៈ គណៈកម្មការ​ជំនាញ​ចំនួន​ ៣ ​នៃ​រដ្ឋសភា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សម្រេច​រក្សា​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឲ្យ​នៅ​ដដែល​ហើយ​​គ្រោង​នឹង​ជួប​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ដើម្បី​ស្តាប់​​ការ​ការពារ​ និង​ឲ្យ​កែ​សម្រួល​អក្ខរាវិរុទ្ធ​ខ្លះ​នៅ​ដើម​សប្តាហ៍​ក្រោយ​។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​រួម​រវាង​​គណៈកម្មការ​ចំនួន​​ ៣ ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ពិនិត្យ ស្រាវជ្រាវ និង​សិក្សា​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ គណៈកម្មការ​ទាំង​ ៣ ដែល​​មាន​​សមាសភាព​ប្រធាន​មកពី​គណបក្ស​កាន់​អំណាច​នោះ​ រួមមាន គណៈកម្មការ​ទី​ ៤ ផ្នែក​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ, គណៈកម្មការ​ទី​ ៥ ផ្នែក​ផែនការ កិច្ចការ​បរទេស ឃោសនាការ សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន និង​គណៈកម្មការ​ទី​ ៦ ផ្នែក​នីតិកម្ម និង​យុត្តិធម៌។

  • នគរបាល​ចាប់ខ្លួន​មន្ត្រី​សហជីពប្រាំបួននាក់​ក្នុងការតវ៉ា​នៅ​ខេត្ត​តាកែវ

    កាល​​​ពី​​​ម្សិលមិញ នគរ​​​បាល​​​ខេត្ត​​​តាកែវ​​​បាន​​​ចាប់​​​ខ្លួន​​​មន្ត្រី​​​សហជីព​​​ប្រាំ​​​បួន​​​នាក់​​​អំឡុង​​​ការ​​​តវ៉ា​​​នៅខាង​​​ក្រៅ​​​រោង​​​ចក្រ​​​អេឡិចត្រូនិក​​​​​​ កន្លែង​​​ដែល​​​កម្មករ​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​រយៈ​​​ពេល​​​ជិត​​​បី​​​ខែ​​​​​​ ទាម​​​ទារ​​​ប្រាក់​​​ខែ​​​ស្មើ​​​នឹង​​​មិត្ត​​​រួម​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ដែរ​​​។

  • លោក​សម រង្ស៊ី ៖ នឺងមិន​ចូលរួម​ពិភាក្សា​អនុម័ត​ច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល ក្នុង​សភា​ទេ

    រាជធានីភ្នំពេញ៖ លោក ​ស មរង្ស៊ី ប្រធាន​សភាគ​តិច និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​៣០ ខែមិថុនា​ បានបញ្ជាក់​ជាថ្មីប្រាប់​អំពី​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ថា ក្រុម​សមាជិកសភា​នៃ​គណ​បក្ស​ស​ង្គ្រោះ​ជាតិ នឹងមិន​ចូលរួម​ពិ​ភាក្សា និង​មិន​ចូលរួម​បោះឆ្នោត​អនុម័ត​ ច្បាប់​ស្តីពី​សមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល ដាច់ខាត​ ។ លោក​ សម រង្ស៊ី បាន​បញ្ជាក់ថា ជំហរ​របស់​យើង គឺ​យើង​មិន​គាំទ្រ​ការអនុម័ត​បង្កើត​ច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​ទេ​ ​។​

  • លោកឈាង វុន៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល នឹងដាក់​ឲ្យ​សភា​អនុម័ត នៅ​ថ្ងៃទី​១០កក្កដា​

    រាជធានីភ្នំពេញ៖ លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ​រដ្ឋសភា បាន​បញ្ជាក់ បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ សេចក្តីព្រាងច្បាប់ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល បន្ទាប់ពី​សិក្ខាសាលា​ថ្នាក់ជាតិ​រួចហើយនោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា និង​ដាក់ចូល​ប្រជុំ​សភាពេញអង្គ នៅ​ថ្ងៃទី​១០កក្កដា ​ខាងមុខ ​។

  • ក្រុមការ​ងា​រគណបក្ស​ប្រជាជនកម្ពុជា​​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​ជួប​ពិភាក្សាគ្នា​ពី​ការ​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត​ឃុំ​-សង្កាត់​

    ក្រុម​មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ម្សិលមិញ​នៅ​រដ្ឋសភា​ ដើម្បី​ពិភាក្សា​ពី​ការ​កែ​ប្រែ​ច្បាប់​​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​មុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

  • នគរ​​​បាល​​​ និង​​​កង​​​សន្តិសុខ​​​រារាំង​​​ការ​​​ហែក្បួន​​​​​​ប្រឆាំង​​​ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល

    កាល​​​ពីម្សិលមិញ សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ធ្វើ​​​តាម​​​អ្វី​​​ដែល​​​ខ្លួន​​​បាន​​​លើក​​​ឡើង​​​ថា​​​ នឹង​​​បញ្ឈប់​​​ផែន​​​ការ​​​តវ៉ា​​​មួយ​​​ចំនួន​​​ប្រឆាំង​​​នឹង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដែល​​​មាន​​​បំណង​​​គ្រប់​​​គ្រង​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​នៅ​​​កម្ពុជា​​​ ដោយ​​​ដាក់​​​ពង្រាយ​​​​​​កង​​​សន្តិសុខ​​​ និង​​​នគរ​​​បាល​​​រាប់​​​រយ​​​នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​បញ្ឈប់​​​អ្នក​​​តវ៉ា​​​។ បុគ្គលិក​​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ សមាជិក​​​សហជីព និង​​​សកម្ម​​​ជន​​​រាប់​​​រយ​​​នាក់​​​នៅ​​​តែ​​​មាន​​​ផែន​​​ការ​​​ប្រមូលផ្តុំ​​​គ្នា​​​នៅ​​​​​​រដ្ឋសភា​​​ដោយ​​​មាន​​​គោល​​​ដៅ​​​ចេញ​​​ពី​​​ទី​​​តាំង​​​ចំនួន​​​បួន​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​សមាជិក​​​សភា​​​​​​កុំ​​​អនុម័ត​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​​​​ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​គំរាម​​​​​​ពី​​​សាលា​​​រាជ​​​ធានី​​​ថា នឹង​​​ប្រើ​​​ “គ្រប់មធ្យោបាយ​​​”​​​ ដើម្បី​​​បញ្ឈប់​​​ពួក​​​គេ​​​ក៏​​​ដោយ​​​។

  • គណៈកម្មការ​រដ្ឋសភា​ចំនួន​៣​ បញ្ចប់​ការ​​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ

    នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ គណៈកម្មការ​រដ្ឋសភា​ចំនួន​៣ បាន​បញ្ចប់​ការ​ពិភាក្សា​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការមិន​មែន​​រដ្ឋាភិបាល​ហើយ​​ ដោយ​សម្រេច​តម្កល់​ខ្លឹម​សារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​នៅ​ដដែល​។ គួរ​ជម្រាបថា ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​កំណត់​យក​ថ្ងៃ​ទី​១០​ខែ​កក្កដា​ខាង​មុខ ដើម្បី​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​។ ជា​ការ​សម្គាល់​ គណៈកម្មការ​រដ្ឋសភា​ទាំង​៣ ដែល​ជួប​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​នេះ សុទ្ធ​សឹង​តែ​ជា​គណៈកម្មការ​ដែល​មាន​ប្រធាន​ជា​សមាសភាព​មក​ពី​គណបក្ស​កាន់​អំណាច​។ ការ​ពិភាក្សា​រវាង​អន្ដរគណៈកម្មការ​នៅ​រដ្ឋសភា អំពី​សេចក្ដី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ទី​០១ ខែ​កក្កដា​នេះ នៅ​វិមាន​រដ្ឋសភា​។ នៅ​ក្នុង​ជំនួប​នោះ ​គណៈកម្មការ​ចំនួន​៣ដែល​ចូល​រួម សម្រេច​តំកល់​ទុក​ខ្លឹម​សារ​របស់​សេចក្ដី​ព្រាង​ច្បាប់​ឲ្យ​នៅ​ដដែល ដោយ​គ្រាន់​តែ​កែ​សម្រួល​នូវ​អក្ខរាវិរុទ្ធ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

  • លោក វ៉ា គឹមហុង នឹង​​បង្ហាញ​ផែនទី​ប្រើ​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​នៅ​ថ្ងៃ​ស្អែក​​

    ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​លោក វ៉ា គឹមហុង នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​បើកចំហរ​មួយ​នៅ​ថ្ងៃស្អែក ដើម្បី​បង្ហាញ​ផែនទី​ផ្លូវ​ការ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ប្រើប្រាស់​ក្នុង​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ។​ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ​នៅ​ថ្ងៃនេះ ឲ្យដឹងថា សន្និសីទ​សារព័ត៌មាន​នេះ​នឹង​ធ្វើឡើង​នៅ​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​សាល B ។​

  • លោក ឈាង វុន លើក​ឡើង​ថា​ខ្លឹម​​សារ​នៃ​សេចក្តី​ព្រាងច្បាប់អង្គការ​នៅ​រក្សា​ដដែល​​

    អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ​ឲ្យ​ដឹង​ថាគណៈកម្មការទាំងបីនៃ​រដ្ឋសភាដែល​ទទួល​​បន្ទុក​ពិនិត្យ​មើល​សេចក្តីព្រាង​ច្បាប់អង្គការ​ ​បាន​សម្រេច​រក្សា​ខ្លឹម​សារ​នៃ​សេចក្តីព្រាងច្បាប់នេះ​ឲ្យ​​នៅដដែល​ ដោយ​​មិន​មាន​ការ​កែ​ប្រែ​អ្វីនោះទេ។​ នៅព្រឹកថ្ងៃ​ពុធនេះ គ​ណៈកម្មការទី៥(គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​នាការ និងព័ត៌មាន) គណៈកម្មការទី៤ (គណៈកម្មការមហាផ្ទៃ ការពារជាតិ និងកិច្ចការសាធារណៈ) និងគណៈកម្មការទី៦ (គណៈកម្មការនីតិកម្ម និងយុត្តិធម៌) បានជួបពិភាក្សា​គ្នា​លើសេចក្តីព្រាង​ច្បាប់អង្គការនេះ។ ប្រធាន​នៃ​គណៈ​កម្មការទាំង៣នេះមក​ពីគណបក្ស​ប្រជាជនកម្ពុជា។​

  • ពលរដ្ឋ​បដិសេធ​ទទួល​យក​សំណង​ពី​គម្រោង​សេសាន​ ២ ​និង​ស្នើ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ

    ភ្នំពេញៈ តំណាង​សហគមន៍​ដែល​រង​ផលប៉ះពាល់​ពី​ការ​អភិវឌ្ឍ​នៃ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២ នៅ​​​ខេត្ត​ស្ទឹងត្រែង​ស្ថិត​នៅក្នុង​ឃុំ​ស្រែ​ គ២ ដែល​បដិសេធ​ដោយ​ពុំ​ទទួល​យក​សំណង​ព្រោះ​តែ​ដី​ខ្វះ​ជីជាតិ​ និង​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្រោម​រូបភាព​ស្តារ​បាត​អាង​។ លោក ហ្វុត ឃឿន បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា បញ្ហា​កាប់​ព្រៃឈើ​ដែល​អ្នក​ភូមិ​មើល​ឃើញ​ផ្ទាល់​នោះ​គឺ​ដោយសារ​ពុំ​មាន​ព្រំដែន​កំណត់​ថា​ត្រឹម​ណា​ជា​កន្លែង​បាត​អាង​។ គឺ​គេ​បាន​ចូល​​មក​កាប់​ឈើ​តាំងពី​ឆ្នាំ​ ២០១២ ​ដល់​ឆ្នាំ​ ២០១៥ ឆ្នាំ​នេះ​នៅ​តែ​បន្ត​កាប់​យ៉ាង​គគ្រឹកគគ្រេង​។ លោក​ថា ៖«​គេ​កាប់​ឈើ​​ហើយ​គេ​អះអាង​ថា​ក្រុមហ៊ុន​សម្អាត​អាង​តែ​គេ​កាប់​ឆ្ងាយ​ពី​កន្លែង​អាង​នោះ​ទៀត​ ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ​ដូច្នេះ​ធនធាន​ធម្មជាតិ​ដែល​មាន​ហើយ​មិន​គួរ​ណា​ឲ្យ​បាត់បង់​ទេ»។

  • មន្រ្តីសហជីព១០នាក់​ដែលសមត្ថកិច្ចឃាត់ខ្លួនអះអាងថានឹង​បន្តដឹកនាំកម្មករតវ៉ា​

    មន្ត្រី​​​សហជីព១០នាក់ដែលត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនកាលពីថ្ងៃ​អង្គារ ​ចោទ​ថា​​ញុះញង់កម្មករឲ្យធ្វើបាតុ​កម្ម បាន​អះអាងថាពួកគេមិន​បាន​ធ្វើ​ខុសដូច​ការ​ចោទប្រកាន់​របស់សមត្ថកិច្ចនោះទេ ដោយ​ប្រកាស​ថា​​ពួកគេនឹ​ង​​ដឹកនាំកម្មករ​តវ៉ាតទៅទៀត នៅសប្តាហ៍ក្រោយ។ កាលពីថ្ងៃ​អង្គារ សមត្ថកិច្ច​ខេត្ត​តាកែវបាន​ឃាត់មន្ត្រីសហជីព១០នាក់ ខណៈ​សហជីព​ទាំងនោះ​បាន​ដឹក​នាំ​កម្ម​​​ករ​​​ប្រហែល​​​៤០០នាក់ ធ្វើបាតុកម្មទាមទារឲ្យ​​​ថៅកែរោងចក្រគោរពកិច្ចព្រមព្រៀងដំឡើងប្រាក់ខែ។​​ ​ សហជីព​ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​ថ្ងៃ​កើតហេតុការណ៍ ក្រោយ​ពីមាន​ការ​ឃាត់ខ្លួន​ជិត​៨ម៉ោង។​ មន្ត្រីសហជីពឲ្យដឹងថា រោងចក្រKuantech (Cambodia) ស្ថិតក្នុងឃុំ ពពែល ស្រុកត្រាំកក់ ខេត្តកែវ បានតវ៉ា​ ចាប់​តាំង​​ពីថ្ងៃទី១១ ខែ​មិថុនា​ ដោយ​ទាម​ទារ​ឲ្យ​ថៅកែ​រោងចក្រ​ដំឡើង​ប្រាក់​ឈ្នួល​ពី១២៣ដុល្លារ ដល់១២៨ ដល់កម្ម​ករ​ណាដែលធ្វើការបានពីរខែឡើងទៅ តាម​ការ​សន្យា​។​

  • លោក​​អ៊ុំ សំអាន​​៖​​ពេល​​CNRP​​ជាប់​ឆ្នោត​​នឹង​ធ្វើ​​វិសោធនកម្ម​​ច្បាប់​​NGO​​ឡើង​វិញ​​

    ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ត្រូវបាន​លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ព័ត៌មាន និង​ឃោសនាការ​របស់​រដ្ឋសភា​បាន​មានប្រសាសន៍​ឲ្យដឹងថា ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ត្រូវតែ​អនុម័ត​ជាដាច់ខាត ទោះ​មាន​ការរារាំង រឺ​ប្រឆាំងក៏​ដោយ​។​ ​ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​ប្រកាស​ត្រូវ​តែ​អនុម័ត​ច្បាប់​នេះ​ដាច់ខាត​ក៏ដោយ បើ​មើល​នៅក្នុង​យុទ្ធនាការ​ប្រឆាំង​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​៣០​មិថុនា នៅ​មុខ​រដ្ឋសភា លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​​មិន​​គាំទ្រ​​សេចក្តី​ព្រាង​ច្បាប់​​នេះ​​ឡើយ​។ មិន​គាំទ្រ នៅពេល​ដែល​​ច្បាប់​នេះ​ចូល​ទៅ​សភាពេញអង្គ ហើយ​នៅ​ពេល​អនុម័ត គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​លើកដៃ​គាំទ្រ​នោះ​ទេ​។​

  • ការ​រឹត​ត្បិត​​គោល​នយោបាយ​​ស៊ើបការណ៍​​សម្ងាត់​​​ រារាំង​ដល់​ការ​ការ​ពារ​កុមារ​

    នៅ​ពេល​អង្គការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​មួយ​​បាន​រាយការណ៍​​​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារ​បាន​ធ្លាក់​ចុះ​៧៣​ភាគរយ ​មាន​អង្គការ​មួយ​ទៀត​បាន​​លើក​ឡើង​អំ​​ពី​​​កន្លែង​ធ្វើ​​អាជីវកម្ម​ចំនួន​១៥​ ​ដែល​បម្រើ​សេវា​ផ្លូវ​ភេទ​អនីតិជន​ដល់​​ជន​ល្មើស​ផ្លូវ​ភេទ មក​ធ្វើ​ជា​ភ័ស្តុ​តាង​បញ្ជាក់​ថា​ស្ថានភាព​ពិត​មិនមែន​បែប​នេះ​ឡើយ​។

  • យុវជន​ចាត់​ទុក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​ថា​បិទ​សិទ្ធិ​យុវជន​ចូលរួម​កិច្ចការ​សង្គម

    យុវជន​កម្ពុជា ថា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ជា​ច្បាប់​បិទ​សិទ្ធិ​សេរីភាព​យុវជន​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ មិន​ទាន់​ចាំបាច់​សម្រាប់​កម្ពុជា បច្ចុប្បន្ន​ទេ។ មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​កាន់​អំណាច​លើក​ឡើង​ថា យុវជន​ទាំង​នោះ​មិន​ទាន់​ចេះ​អាន​អក្សរ​ទៅ​វិញ ព្រោះ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​មែន​ជា​ច្បាប់​បិទ​សិទ្ធិ​សេរីភាព​នោះ​ឡើយ បើ​សិន​ជា​យុវជន​អាន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​បាន​ល្អិតល្អន់។ ទន្ទឹម​នឹង​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា យុវជន គឺ​ជា​សំឡេង​ឆ្នោត​ដែល​គ្រប់​គណបក្ស​នយោបាយ មិន​អាច​មើល​រំលង​បាន​ឡើយ។

  • កម្មករ​រោងចក្រ​១០​នាក់​នៅ​កំពង់​ឆ្នាំង​ដួលសន្លប់​ដោយសារ​ខ្វះ​ជីវជាតិ​​

    ​យ៉ាងតិច​កម្មករ​១0​នាក់​នៅ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ MV4 នៅ​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​មន្ត្រី​សហជីព និង​បុគ្គលិក​សុខាភិបាល​អះអាងថា​ដោយសារ​ខ្វះ​ជាតិ​ស្ករ ។​ ​កម្មការិនី​ដែល​ដួលសន្លប់ ហើយ​ដឹង​ខ្លួន​វិញ​គឺ​កញ្ញា សុន សុផល ប្រាប់​VOD​ថា គាត់​មាន​អ​ការៈឈឺ​ក្បាល និង​វិលមុខ ខណៈ​ដែល​កំពុង​ឈរ​ដេរ​ខោអាវ​រូ​ច​ក៏​ដួល​សន្លប់​ភ្លាម​ទៅ ។​ ​មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រោងចក្រ អ្នកស្រី នួន សំអុល ដែល​បាន​តាមដាន​ករណី​នៃ​ការ​ដួលសន្លប់​នេះ​ឲ្យដឹងថា រហូតមកដល់​ពេលនេះ មាន​កម្មការិនី​១០​នាក់​បាន​ដួលសន្លប់ ពីរ​នាក់​ត្រូវ​សម្រាក​ព្យាល​បាល​ក្នុង​រោងចក្រ និង​ប្រាំបី​នាក់​ទៀត​ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​នេះ ។ អ្នកស្រី សំអុល បន្តថា បញ្ហា​ដួលសន្លប់​របស់​កម្មករ​ទាំងនោះ គឺ​បណ្តាលមកពី​បញ្ហា​សុខភាព​ខ្សោយ និង​ខ្វះ​ជាតិ​ស្ករ​ក្នុង​ខ្លួន ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo