កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
Freedom House ទាមទារឲ្យភូមាទម្លាក់បទចោទប្រមាថតុលាការប្រឆាំងអ្នកសារព័ត៌មាន
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Freedom House បាន ថ្កោលទោសចំពោះតុលាការ ប្រទេស ភូមាដែលចោទប្រកាន់លើអ្នកសារព័ត៌មានចំនួន១៧នាក់ដោយចាត់ទុកថាជាការបំពាន និងជាសញ្ញាណដ៏អាក្រក់ចំពោះប្រទេសនេះ បន្តរឹតត្បិតសេរីភាពសារព័ត៌មាន ។ សេចក្ដីថ្លែងការណ៍នៃអង្គការអ្នកសារព័ត៌មាន Freedom House បានថ្លែងថា ក្នុងរយៈពេល១២ខែមកនេះប្រទេសភូមាបានប្រើប្រាស់សិទ្ធិអំណាចហួសព្រំដែន ដើម្បីធ្វើការចោទប្រកាន់ទៅលើអ្នកសារព័ត៌មានចំនួន១៧នាក់ក្រោមបទចោទថា អ្នកសារព័ត៌មានទាំងនោះប្រមាថតុលាការគឺជារូបភាពនៃការធ្វើទុក្ខបុកម្នេញផ្នែកសេរីភាពសារព័ត៌មានដែលជាសញ្ញាណអាក្រក់មួយ ខណៈប្រទេសនេះកំពុងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតសភា និងប្រធានាធិបតីបែបប្រជាធិបតេយ្យជាលើកដំបូងនៅចុងឆ្នាំ២០១៥នេះ ។
-
សិក្ខាសាលាពីសេចក្ដីព្រាងច្បាប់អង្គការ មានន័យយ៉ាងណាចំពោះសង្គមស៊ីវិល?
នៅទីបំផុត រដ្ឋសភាកម្ពុជាបានកំណត់យកថ្ងៃទី១០ខែកក្កដា ដើម្បីរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល។ សិក្ខាសាលានេះ គឺជាអ្វីដែលសង្គមស៊ីវិលធ្លាប់ទទូចទាមទារចង់បាន។ សម្រាប់សមាគមនិងអង្គការក្រៅរដ្ឋាភិបាល តើសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្ដីព្រាងច្បាប់អង្គការនេះ មានន័យយ៉ាងណា? នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៩ខែមិថុនា លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាជាតិ បានគូសបញ្ជាក់ថា រដ្ឋសភានឹងរៀបចំធ្វើសិក្ខាសាលាមួយ នៅថ្ងៃទី១០ខែកក្កដា។ ជាសិក្ខាសាលាដែលធ្វើឡើងដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល។ បើតាមរដ្ឋសភា សិក្ខាសាលានៅថ្ងៃទី១០កក្កដានោះ នឹងមានការអញ្ជើញចូលរួមពីសំណាក់អង្គទូតនានាប្រចាំនៅកម្ពុជា អង្គការជាតិ អង្គការអន្ដរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភា។
-
សហភាពអឺរ៉ុបស្នើឲ្យសភាបើកកិច្ចពិភាក្សាពីច្បាប់អង្គការឲ្យបានទូលំទូលាយ និងមានតម្លាភាព
គណៈកម្មាធិការកិច្ចការបរទេសសហភាពអឺរ៉ុបបានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានរដ្ឋសភា លោក ហេង សំរិន ដោយជំរុញឲ្យរដ្ឋសភាបើកឲ្យមានការពិភាក្សាឲ្យបានទូលំទូលាយ និងមានតម្លាភាព លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។ លិខិតរបស់ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប លោក Elmar Brok ផ្ញើជូនប្រធានរដ្ឋសភា លោក ហេង សំរិន លើកឡើងថា សភាអឺរ៉ុបជឿថាអង្គការសង្គមស៊ីវិលមានតួនាទីដែលមិនអាចជំនួសបានក្នុងការពិនិត្យ និងតាមដានទៅលើការអនុវត្តការងាររបស់រដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ ។ លោកថា សភាអឺរ៉ុបមានការចាប់អារម្មណ៍ចំពោះច្បាប់នេះ ។
-
បក្សប្រជាជននិងសង្គ្រោះជាតិចាប់ផ្តើមចរចាកែទម្រង់ច្បាប់បោះឆ្នោតឃុំសង្កាត់
វ៉ាស៊ីនតោន—ក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំចរចាជាលើកដំបូងកាលពីថ្ងៃអង្គារដើម្បីនិយាយពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅមុនពេលការបោះឆ្នោតដែលនឹងត្រូវមកដល់ក្នុងរយៈពេលជាងមួយឆ្នាំទៀត។ លោកអេង ឆៃអ៊ាង ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់វីអូអេថា៖ «បើយើងមើលទៅវាមានចំណុចខ្លះដែលត្រូវដកចេញព្រោះកន្លងទៅហ្នឹងយើងអត់មានច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេហើយដល់អត់មាននៅក្នុងច្បាប់ហ្នឹងយើងយកតួនាទីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមកដាក់ក្នុងច្បាប់ក្រុមប្រឹក្សាឃុំសង្កាត់ប៉ុន្តែឥឡូវនេះមានច្បាប់ដោយឡែកអញ្ចឹងយើងត្រូវពិនិត្យមើលថាចំណុចណាត្រូវដកចេញ»។
-
ក្រុមយុវជន ចាប់ផ្តើមខ្វល់ពីសេចក្តីព្រាងច្បាប់ NGO
ក្រុមយុវជនខ្មែរមួយក្រុម បានចាប់ផ្តើមសម្តែងការព្រួយបារម្ភពីផលប៉ះពាល់ នៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ក្រុមយុវជន អះអាងថា ច្បាប់នេះ នឹងក្លាយជាឧបសគ្គយ៉ាងខ្លាំង ចំពោះការចូលរួមរបស់យុវជន ក្នុងសកម្មភាពសង្គម។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតរបស់ក្រុមយុវជននៃសភាយុវជនត្រាប់ នាអង្គការ OXFAM នៅថ្ងៃអង្គារ ទី ៣០មិថុនានេះ។ ក្រុមយុវជននៃសភាយុវជនត្រាប់ បានបង្ហាញក្តីបារម្ភ នៅក្នុងសន្និសីទរបស់ខ្លួនថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រង់មាត្រា៥ មាត្រា១០ មាត្រា២៤ មាត្រា២៥ មាត្រា២៦ មាត្រា៣០ និងមាត្រា៣២ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពជួយសង្គម របស់ក្រុមយុវជន។ ថ្លែងនៅក្នុងសន្និសីទកាសែត ក្រុមយុវជន បញ្ជាក់ថា បើសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភាជាតិ នោះវានឹងក្លាយជាឧបសគ្គយ៉ាងខ្លាំង ដល់ការចូលរួមរបស់យុវជនយ៉ាងប្រាកដ។
-
កម្មកររោងចក្រ ជើនេរេស៊ិនតវ៉ាឲ្យតុលាការទម្លាក់បទចោទប្រកាន់
កំពង់ស្ពឺៈ កម្មកររាប់ពាន់នាក់ នៃរោងចក្រជើនេរេស៊ិន ស្ថិតនៅស្រុកសំរោងទង បាននាំគ្នាឈរមុខសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ ដើម្បីទាមទារឲ្យតុលាការ ទម្លាក់ការចោទប្រកាន់លើតំណាងបីនាក់របស់ពួកគេ ដែលរងការប្តឹងពីសំណាក់ថៅកែរោងចក្រ។
-
ក្រុមអង្គការសង្គមស៊ីវិលបានឡើងមកដល់មុខមន្ទីររដ្ឋសភាជាតិហើយ
នៅវេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី៣០ ខែមិថុនានេះ ក្រុមអង្គការសង្គមស៊ីវិលមកពីច្រើនក្រុម ដែលមានបំណងឡើងមកមុខមន្ទីររដ្ឋសភា ដើម្បីថ្លែងជំទាស់ទៅនឹងសេចក្ដីព្រាងច្បាប់NGOនោះ បានសម្រុកឡើងមកដល់មុខមន្ទីររដ្ឋសភាជាតិហើយ។
-
តុលាការផ្តន្ទាទោសជនចាប់រំលោភនិងអ្នកសមគំនិតពីបទដាក់ថ្នាំសណ្តំក្នុងតែគុជក្មេងស្រីម្នាក់ ហើយនាំទៅរំលោភ
កាលពី ម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសបុរសម្នាក់ និងអ្នកសមគំនិតពីរនាក់ទៀតឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និង៥ឆ្នាំបន្តបន្ទាប់គ្នាចំពោះការដាក់ថ្នាំសណ្ដំ ហើយចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំម្នាក់កាលពីឆ្នាំមុន។
-
លោក ហ៊ុន សែន ថាសូមកុំបារម្ភពីច្បាប់អង្គការ និងសមាគម
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅសភាកាលពីម្សិលមិញថាមិនឲ្យបារម្ភខ្លាំងអំពីសេចក្តីព្រាងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល និងសមាគមទេ។
-
ការហែក្បួនប្រឆាំងនឹងច្បាប់ដែលមានលក្ខណៈគាបសង្កត់
នាម៉ោង ៨ ព្រឹកស្អែក អ្នកដើរហែក្បួនរាប់រយនាក់នឹងចាប់ផ្តើមដើរហែក្បួន ចេញពីទីតាំងចំនួន ៤ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់វិមានរដ្ឋសភាជាតិ ដើម្បីជំទាស់ប្រឆាំងនឹងសេចក្តីព្រាងច្បាប់ពីរ៖ សេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល (LANGO) និងសេចក្តីព្រាងច្បាប់ស្តីពីសហជីព (TUL)។ សេចក្តីព្រាងច្បាប់ទាំងពីរនេះរងនូវការរិះគន់យ៉ាងខ្លាំង ទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេស ទាក់ទងនឹងការគំរាមកំហែងដែលច្បាប់ទាំងពីរនេះមានចំពោះសង្គមស៊ីវិលកម្ពុជា។ អង្គការលីកាដូនឹងធ្វើការផ្សាយផ្ទាល់អំពីព្រឹត្តិការណ៍នេះ តាមរយៈប្រព័ន្ធអ៊ីនធឺណិត ។
អានបន្ត -
រដ្ឋាភិបាលនឹងបញ្ឈប់ការហែក្បួនប្រឆាំងច្បាប់ស្តីអំពីអង្គការមិនមែនរដ្ឋាភិបាល ដោយប្រើគ្រប់មធ្យោបាយ
កាលពីម្សិលមិញ អង្គការមិនមែនរដ្ឋាភិបាលបានប្តេជ្ញានៅតែធ្វើហែក្បួនតវ៉ានៅក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ដែលគំរាមគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល និងសមាគមនៅទូទាំងប្រទេស ទោះបីជា សាលារាជធានីគំរាមបញ្ឈប់ពួកគេដោយ “ប្រើគ្រប់មធ្យោបាយ” ក៏ដោយ។
-
រោងចក្រលើកឡើងថា ខ្លួនមិនទទួលខុសត្រូវចំពោះការរងរបួសរបស់អ្នកតវ៉ាឡើយ
មេធាវីតំណាងរោងចក្រកាត់ដេរមួយក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កន្លែងដែលកម្មការិនីបួននាក់រងរបួសកាលពីសប្ដាហ៍មុន នៅពេលអ្នកបើកបររថយន្តធុនធំមួយគ្រឿងបានបុកចូលក្នុងក្រុមអ្នកតវ៉ានោះ បានមានប្រសាសន៍កាលពីម្សិលមិញថា រោងចក្រមិនទទួលខុសត្រូវឡើយ ពីព្រោះកម្មករបានរត់ទៅខាងមុខរថយន្តដែលកំពុងបើកបរក្នុងល្បឿនលឿនដោយខ្លួនឯង។
-
អាជ្ញាធររារាំងមិនឲ្យសកម្មជន និងអង្គការសង្គមស៊ីវិលហែក្បួនប្រឆាំងច្បាប់អង្គការ និងសហជីព
អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ រារាំងមិនឲ្យសកម្មជនដីធ្លី និងក្រុមអង្គការសង្គមស៊ីវិលហែក្បួនធ្វើយុទ្ធនាការប្រឆាំងនឹងសេចក្តីព្រាងច្បាប់អង្គការ និងសហជីព ។ សកម្មជនដីធ្លី អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណជា១០០ស្ថាប័ន ជួបជុំគ្នានៅ៤កន្លែងផ្សេងគ្នា ដើម្បីធ្វើយុទ្ធនាការដើរហែក្បូនក្នុងរាជធានីភ្នំពេញ ក្នុងបំណងប្រឆាំងសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដោយពួកគេយល់ថា សេចក្តីព្រាងច្បាប់ទាំងពីរនោះមានលក្ខណៈគាបសង្កត់ ។
-
កម្មករកម្មការិនី ចំនួន១៦០នាក់ធ្វើកូដកម្មនៅពីមុខសិប្បកម្ម ហ្គែរឌើរ ស្តារ ហ្គាមិន
នៅវេលាម៉ោង៧ព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥ សិប្បកម្ម ហ្គែរឌើរ ស្តារ ហ្គាមិន (កាត់ដេរសំលៀកបំពាក់)ស្ថិតនៅ ផ្លូវ៣៧១ ក្រុមទី១៣ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការនី ចំនួន១៦០នាក់ ប្រុស៣៥នាក់ កម្មករកម្មការិនី ដែលធ្វើកូដកម្មនៅពីមុខសិប្បកម្មចំនួន៣០នាក់
-
សមត្ថកិច្ច រារាំង និងចាប់ខ្លួនសកម្មជនដីធ្លី អង្គការសង្គមស៊ីវិល មិនឲ្យហែក្បួនទៅកាន់រដ្ឋសភា
នៅព្រឹកថ្ងៃទី៣០មិថុនានេះ ក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងសកម្មជនដីធ្លី ជាច្រើននាក់ បានបន្តធ្វើយុទ្ធនាការជួបជុំ ហែក្បួន ដើម្បីទាមទារឲ្យរដ្ឋសភា ទម្លាក់ចោលការពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសហជីព ព្រមទាំងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។
-
រដ្ឋសភានឹងបើកឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់អង្គការនៅថ្ងៃទី១០ ខែកក្កដា
អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ឲ្យដឹងថារដ្ឋសភានឹងបើកឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃទី១០ខែកក្កដា ខាងមុខនេះ ខណៈសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយុទ្ធនាការតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងច្បាប់នេះ។
-
ក្រុមយុវជន ចាប់ផ្តើមខ្វល់ពីសេចក្តីព្រាងច្បាប់ NGO
ក្រុមយុវជនខ្មែរមួយក្រុម បានចាប់ផ្តើមសម្តែងការព្រួយបារម្ភពីផលប៉ះពាល់ នៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ក្រុមយុវជន អះអាងថា ច្បាប់នេះ នឹងក្លាយជាឧបសគ្គយ៉ាងខ្លាំង ចំពោះការចូលរួមរបស់យុវជន ក្នុងសកម្មភាពសង្គម។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតរបស់ក្រុមយុវជននៃសភាយុវជនត្រាប់ នាអង្គការ OXFAM នៅថ្ងៃអង្គារ ទី ៣០មិថុនានេះ។
-
សាលាដំបូងកោះហៅមន្ត្រីសិទ្ធិមនុស្សល្បីឈ្មោះមួយរូបតាមបណ្តឹងរបស់មន្ត្រីតុលាការ
សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យអ្នកឃ្លាំមើលសិទ្ធិមនុស្សល្បីឈ្មោះមួយរូប ចូលបំភ្លឺនៅពាក់កណ្តាលខែក្រោយនេះ ជុំវិញបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាប ខណៈបណ្តឹងរបស់មន្ត្រីសិទ្ធិមនុស្សមិនទាន់យកមកដោះស្រាយនៅឡើយ ។ ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីលោក នី ចរិយា រិះគន់មន្ត្រីតុលាការខេត្តសៀមរាប ថាបានឃុបឃិតគ្នាប្រព្រឹត្ដអំពើពុករលួយ យកដីពលរដ្ឋខ្មែរប្រគល់ឲ្យសហគមន៍ជនជាតិវៀតណាម និងបានចាប់ខ្លួនពលរដ្ឋខ្មែរពីរនាក់ដាក់ពន្ធនាគារ ដែលលោកថាធ្វើឡើងខុសនីតិវិធីច្បាប់ ។
-
តុលាការបន្តសវនាការ ករណីហិង្សានៅជិតទីលានប្រជាធិបតេយ្
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានី កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ បានបន្តសវនាការ ក្នុងករណីហិង្សាលើសន្តិសុខខណ្ឌដូនពេញ នៅជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ។នេះជាថ្ងៃទី៥ហើយ ដែលសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការ ។ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរជនជាប់ចោទ ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់រួចអស់ហើយ ហើយបន្ដសាកសួរភាគីដើមបណ្ដឹងរដ្ឋបវេណី ដែលជាជនរងគ្រោះជាកងសន្តិសុខរបស់ សាលាខណ្ឌដូនពេញ នៅថ្ងៃទី២៩មិថុនានេះ បន្ដទៀត ។
-
ច្បាប់NGOs មិនតម្រូវឲ្យNGOs ដែលកំពុងដំណើរការ ចុះឈ្មោះម្តងទៀតឡើយ
ក្នុងអំឡុងពេលដែលរដ្ឋសភា កំពុងតែពិភាក្សាសេចក្តីព្រាងច្បាប់ពី ការទូតទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ឆ្នាំ ២០១៣ នោះ លោក សម រង្ស៊ី បានឆ្លៀតដើរទៅជជែកជាមួយលោក ហ៊ុន សែន ស្ងាត់ៗ អំពីការព្រួយបារម្ភរបស់អង្គការក្រៅរដ្ឋាភិបាលជុំវិញសេចក្តីព្រាងច្បាប់ សមាគម និងអង្គការសង្គមស៊ីវិល ដែលរដ្ឋសភា គ្រោងនឹងអនុម័តនាពេលឆាប់ៗខាងមុខ។ លោក សម រង្ស៊ី បាននាំសម្តីលោក ហ៊ុន សែន ប្រាប់ទៅអ្នកកាសែតក្រោយកិច្ចប្រជុំសភាថា លោក ហ៊ុន សែន ស្នើឲ្យអង្គការសង្គមស៊ីវិលនោះ កុំព្រួយបារម្ភចំពោះច្បាប់នោះខ្លាំងពេក។ « គាត់ប្រាប់ខ្ញុំថាអង្គការសង្គមស៊ីវិល ដែលកំពុងតែដំណើរការហើយ មិនចាំបាច់ចុះឈ្មោះម្តងទៀតទេ ពោលគឺនឹងមានការទទួលស្គាល់ជាស្វ័យប្រវត្តិ» ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សម រង្ស៊ី ទៅលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។