កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
សកម្មជនដីធ្លីថាច្បាប់អង្គការនឹងបន្ថែមការគាបសង្កត់សេរីភាពពួកគេជាងមុន
សហគមន៍មានជម្លោះដីធ្លីមួយចំនួនបារម្ភថា ពួកនឹងទទួលរងការគាបសង្កត់សិទ្ធិសេរីភាពធ្ងន់ធ្ងរជាងមុនទៅទៀត ខណៈនៅពេលសេចក្តីព្រៀងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចេញឲ្យអនុវត្ត ។ ការព្រួយបារម្ភនេះធ្វើឡើងដោយប្រជាសហគមន៍ដីធ្លីប្រមាណជាង១០០នាក់ មានសហគមន៍ថ្មគោល សហគមន៍បុរីកីឡា និងសហគមន៍អតីតស្រី្តបឹងកក់ជាដើម បានឈរស្រែកតវ៉ាដោយកាន់បដានៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងរាជធានីភ្នំពេញនៅព្រឹកចន្ទនេះ ។
-
វិភាគ៖ តើនៅពេលច្បាប់ NGOs ចេញមកនឹងមានផលប៉ះពាល់អ្វីខ្លះ?
ក្នុងពិធីរំឭកខួបគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន បានព្រមានជនបរទេសកុំឲ្យរារាំងការអនុម័តច្បាប់នេះ ដោយលោកអះអាងថាច្បាប់នេះ មិនបានដាក់កំហិតដល់អង្គការសង្គមស៊ីវិលនោះទេ តែលោកថា ច្បាប់នេះបានជួយការពារដល់ពួកគេទៅវិញ ។ តើនៅពេលច្បាប់នេះចេញនឹងមានផលប៉ះពាល់អ្វីខ្លះ? របាយការណ៍របស់ក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៤ ឲ្យដឹងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួង មានចំនួនសរុប ៤៣៧៨ ក្នុងនោះ សមាគម ចំនួន១៧០៦ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន២៦៧២ ។
-
បាតុកម្មនៅមុខរដ្ឋសភា ទាមទារឲ្យសភាលុបចោលសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
ប្រជាពលរដ្ឋ និងសកម្មជនសិទ្ធិមនុស្សរួមទាំងសកម្មជនដីធ្លីប្រមាណជា២០០នាក់បានបើកយុទ្ធនាការរយៈពេលបីថ្ងៃដោយចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ដើម្បីទាមទារឲ្យរដ្ឋសភាលុបចោលសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស។ ក្រុមសកម្មជនបានថ្លែងថា ច្បាប់នេះរឹតត្បិតខ្លាំងលើសិទ្ធិសេរីភាពរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
-
អ្នកតវ៉ាកម្ពុជាកាន់តែមានសន្ទុះខ្លាំងឡើង ប្រឆាំងនឹងច្បាប់ដែលគាបសង្កត់
នាម៉ោង ៩ ព្រឹកនេះ សកម្មជនដីធ្លីមកពីភ្នំពេញ និងតាមបណ្តាខេត្ត អ្នកសហជីព បុគ្គលិកអង្គការជាតិ និងអន្តរជាតិ កម្មកររោងចក្រ អ្នកបើករ៉ឺម៉កម៉ូតូកង់បី ព្រះសង្ឃ កសិករ យុវជន អ្នកសារព័ត៌មាន និងអ្នកតំណាងក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ប្រមាណ ៣៥០ អង្គ/នាក់ បានប្រមូលផ្តុំគ្នា នៅខាងមុខវិមានរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ ដើម្បីជំទាស់ប្រឆាំងនឹងសេចក្តីព្រាងច្បាប់ពីរ៖ ច្បាប់សហជីព ច្បាប់សមាគមនិងអង្គការ។
អានបន្ត -
របាយការណ៍សិទ្ធិមនុស្សអាមេរិកឆ្នាំ២០១៤បង្ហាញពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា
របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីពីស្ថានភាពសិទ្ធិមនុស្សលើពិភពលោក ក្នុងឆ្នាំ២០១៤ បង្ហាញថា ស្ថានភាពរំលោភសិទ្ធិមនុស្សជាទូទៅនៅកម្ពុជា នៅតែមានបញ្ហាធ្ងន់ធ្ងរនៅឡើយ បើប្រៀបធៀបទៅនឹងស្ថានភាពក្រោយការបោះឆ្នោតក្នុងឆ្នាំ២០១៣។ យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលលើកឡើងថា របាយការណ៍នេះមិនឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែងនៅកម្ពុជា ទាំងស្រុងនោះទេ។ របាយការណ៍ស្ដីពីបញ្ហានៃការរំលោភសិទ្ធិមនុស្សលើពិភពលោកក្នុងឆ្នាំ២០១៤ ដែលត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២៥ មិថុនា បានបង្ហាញនូវបញ្ហារំលោភសិទ្ធិមនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជា។
-
អង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការបីថ្ងែនិយាយថាទេចំពោះច្បាប់គ្រប់គ្រងNGO
នៅថ្ងៃទី២៨ មិថុនានេះក្រុមអង្គការសង្គមស៊ីវិល បានចាប់ផ្ដើមធ្វើយុទ្ធនាការបីថ្ងៃ និងបញ្ចប់នៅថ្ងៃទី៣០មិថុនាខាងមុខនេះ។យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បី និយាយថាទេ ចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ជាមួយនិងការធ្វើយុទ្ធនាការបីថ្ងៃនេះក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនោះក៏បានព្រមានថា នឹងមិនបោះឆ្នោតឲ្យគណបក្សណាដែលព្រមអនុម័តច្បាប់នេះនោះទេ។ នៅព្រឹកថ្ងៃទី២៨ នេះអង្គការសង្គមស៊ីវិល សមាគម និងសហជីព បានទៅប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភា ក្នុងគោលបំណង ដើម្បីបង្ហោះប៉េងប៉ោងដែលចង់បង្ហាញពីសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងច្បាប់សហជីព ដែលក្រុមសកម្មជនអង្គការសមាគម និងសហជីព អះអាងថា មិនអាចទទួលយកបាននោះទេ។
-
ពលរដ្ឋបីសង្កាត់នៅខេត្ដសៀមរាប ចោទអាជ្ញាធរខ្លួនថា យកទំនប់ទឹករួមលក់ឲ្យក្រុមហ៊ុន
ប្រជាពលរដ្ឋប្រហែល២០០នាក់មកពីសង្កាត់បី នៅក្រុងសៀមរាប ខេត្ដសៀមរាប បានតវ៉ាទាមទារឲ្យអាជ្ញាធរបញ្ឍប់សកម្មភាពក្រុមហ៊ុនជីកដី ក្នុងអាងស្ដុកទឹករួមមួយ ដែលពួកគេអះអាថា ធ្វើស្រះចិញ្ចឹមត្រី និងយកជាកម្មសិទ្ធិបុគ្គល ដែលធ្វើឲ្យខ្វះខាតទឹកធ្វើស្រែប្រាំងពួកគាត់ ។ ពលរដ្ឋទាំងនោះ មកពីសង្កាត់ស្វាយដង្គំ សង្កាត់សៀមរាប និងសង្កាត់សំបួរ ក្រុងសៀមរាប ។ ប្រជាពលរដ្ឋប្រមាណ២០០នាក់នោះ ប្រមូលផ្តុំតវ៉ានៅទំបន់៧៨ ក្នុងសង្កាត់ស្វាយដង្គំនៅព្រឹកនេះ ។ ពលរដ្ឋដែលចូលរួមតវ៉ា នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លោក ហួន ហេន ប្រាប់VOD នៅព្រឹកថ្ងៃអាទិត្យនេះថា ប្រជាពលរដ្ឋចំនួន៣សង្កាត់ខ្វះខាតទឹកធ្វើស្រែប្រាំងជារៀងរាល់ឆ្នាំ ដោយសារអាជ្ញាធរមូលដ្ឋាន ឃុបឃិតគ្នាលួចលក់អាងស្ដុកទឹកមួយឈ្មោះទំនប់៧៨ និងត្រពាំងបុរាណជាច្រើនទៀត ឲ្យក្រុមហ៊ុនជីកដីយកអាចម៍ដីលក់ និងធ្វើស្រះចិញ្ចឹមត្រី ជាប្រយោជន៍ផ្ទាល់ខ្លួន។ លោកបញ្ជាក់ថា មានក្រុមហ៊ុនជាច្រើនបានហ៊ំព័ទ្ធយកដីក្នុងទំនប់ទឹករួមនោះ ធ្វើជាកម្មសិទ្ធិ ប៉ុន្ដែលោកស្គាល់ឈ្មោះ ស្គាល់តែក្រុមហ៊ុនមួយឈ្មោះ អូនមុន្នី បានធ្វើអាជីវកម្មលើដីតំបន់នោះប្រហែល១០ហិកតា ។
-
លោក ហ៊ុន សែន៖ ច្បាប់អង្គការនឹងមិនលុបឈ្មោះអង្គការសមាគមដែលប្រឆាំងនឹងរដ្ឋាភិបាលទេ
លោក ហ៊ុន សែន អះអាងថាសេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការសមាគម នឹងមិនលុបឈ្មោះអង្គការសមាគមចាស់ៗដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលឡើយ។ ការអះអាងនេះ ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងឲ្យដឹងនៅបន្ទាប់ពីកិច្ចប្រជុំនាវិមានរដ្ឋសភា នៅថ្ងៃទី២៩ ខែមិថុនានេះ ថា លោក និងលោកនាយករដ្ឋមន្ត្រីបាននិយាយគ្នាក្នុងពេលប្រជុំសភា ពីសេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការសមាគម។ លោក សម រង្ស៊ី បន្តថា លោក ហ៊ុន សែន បានផ្ដាំផ្ញើដល់អង្គការសមាគមទាំងអស់ដែលមានស្រាប់ កុំបារម្ភថា សេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការសមាគម ពេលអនុម័តជាធរមាន ហើយនឹងទៅគាបសង្កត់ ឬលុបឈ្មោះអង្គការសមាគមដែលមានស្រាប់ មាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលនោះឡើយ។
-
អង្គការសមាគមអំពាវនាវមិនឲ្យសភាអនុម័តច្បាប់ស្តីពីសមាគម និងអង្គការ ខណៈបក្សប្រជាជនគាំទ្រ
ក្រុមតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលប្រមាណ ៤០០នាក់ បានទាមទារ និងអំពាវនាវមិនឲ្យសភាអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងព្រឹកថ្ងៃទី២៨ ខែមិថុនានេះ។ ការទាមទារនេះ បានធ្វើឡើងនៅខាងមុខរដ្ឋសភាជាតិ ដោយមានការដើរហែរក្បួនជុំវិញរដ្ឋសភា និងបង្ហោះប៉េងប៉ោងផងដែរ។ ការអំពាវនាវនេះ បានធ្វើឡើងម្តងហើយម្តងទៀត ដើម្បីកុំឲ្យសភាអនុម័តច្បាប់នេះ ព្រោះវាប៉ះពាល់ដល់សកម្មភាពបំពេញការងាររបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាល។
-
ឣាដហុក៖ច្បាប់គ្រប់គ្រងឣង្គការមានឥទ្ធិពលរឹតបន្តឹងសិទ្ធិមនុស្សមុនរដ្ឋសភាឣនុម័ត
សមាគមអាដហុក ហៅការចាប់ឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន កាលពីម្សិលមិញថាជាឥទ្ធិពលច្បាប់គ្រប់គ្រងអង្គការ ដើម្បីបំបាក់ស្មារតីអ្នកលើកស្ទួយសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ ខណៈច្បាប់នោះមិនទាន់ត្រូវបានរដ្ឋសភាអនុម័ត។
-
យ៉ាងតិចកម្មករ១៥នាក់នៅរោងចក្រអគារ៦ជាន់ ដួលសន្លប់
យ៉ាងតិចកម្មករ១៥នាក់ដែលធ្វើការនៅរោងចក្រសៅលែន(Southland)ដែលគេស្គាល់ថារោងចក្រអគារ៦ជាន់ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃសុក្រនេះ បានដួលសន្លប់ជាបន្តបន្ទាប់។
-
EU ចង់ឃើញសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពី NGOs មានភាពទូលាយ
សហគមន៍អឺរ៉ុប (EU) ចង់ឃើញរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឬហៅថាច្បាប់ NGOs មានភាពទូលាយ ។ នេះបើតាមលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី ២៥ មិថុនា នៅវិមានរដ្ឋសភា ។
-
អាមេរិកបារម្ភពីបញ្ហានិទណ្ឌភាព និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍មួយស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាសម្រាប់ឆ្នាំ២០១៤ ដោយបារម្ភពីបញ្ហានិទណ្ឌភាពនៃការបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង បញ្ហាការឃុំឃាំងមនុស្សនៅក្នុងពន្ធនាគារ និងអំពើពុករលួយក្នុងប្រព័ន្ធតុលាការជាដើម។
-
លោក ជា មុនី គ្មានជំនឿលើគណៈកម្មការអន្តរក្រសួងអង្កេតឃាតកម្មមេសហជីព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មការមួយដើម្បីស្រាវជ្រាវករណីឃាតកម្មលើមេដឹកនាំសហជីពសេរីកម្មករចំនួន ៣នាក់ ដែលត្រូវឃាតកបាញ់សម្លាប់។ ក្រុមសាច់ញាតិសព និងអង្គការសង្គមស៊ីវិល គ្មានជំនឿលើការស៊ើបអង្កេតឡើងទេ ដោយសារភស្តុតាង និងសាក្សីសំខាន់ៗមួយចំនួនបានបាត់បង់អស់ហើយ។
-
សកម្មជននិងបុគ្គលិកសិទ្ធិមនុស្សត្រូវបានឃាត់ខ្លួនអំឡុងការប៉ុនប៉ងហែក្បួន
សកម្មជនបីនាក់មកពី អង្គការមាតាធម្មជាតិជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថាន និងអ្នកឃ្លាំមើលសិទ្ធិមនុស្សម្នាក់ត្រូវបានឃាត់ខ្លួននៅក្នុងខណ្ឌចំការមនរាជធានីភ្នំពេញរយៈពេលប្រហែល៣ម៉ោង កាលពីម្សិលមិញ បន្ទាប់ពីសាលារាជធានីចាត់ទុកថា ជាការហែក្បួនតាមការគ្រោងទុកទៅកាន់រដ្ឋសភាដោយខុសច្បាប់។ សកម្មជនទាំងនេះបាននិយាយថា មនុស្សប្រហែល១០ទៅ១៥នាក់មានគម្រោងហែក្បួនពីមជ្ឈមណ្ឌលភ្នំពេញតាមមហាវិថីសុធារស ទៅកាន់រដ្ឋសភាដើម្បីដាក់ញត្តិស្នើឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ក្នុងវិវាទមួយរវាងអ្នកភូមិខេត្តកោះកុង និងក្រុមហ៊ុនបូមខ្សាច់។
-
តំណាងអ្នកភូមិមានទំនាស់ដីនៅឃុំបឹងប្រាំ៤នាក់ចូលបំភ្លឺតាមដីការបស់តុលាការខេត្តបាត់ដំបង
ប្រជាពលរដ្ឋប្រមាណ ១៥០នាក់ ដែលមានទំនាស់ដីធ្លីនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា នាំគ្នាទៅការពារតំណាងអ្នកភូមិចំនួន ៤នាក់ ដែលបានចូលទៅបំភ្លឺតាមដីកាកោះហៅរបស់តុលាការខេត្តបាត់ដំបង។ អ្នកភូមិអះអាងថា មូលហេតុដែលពួកគេលើកគ្នាទៅតុលាការនេះ ដើម្បីផ្ដល់កម្លាំងចិត្ត និងការពារសកម្មជនដីធ្លី ក្រែងមានការចាប់ខ្លួនណាមួយពីសំណាក់អាជ្ញាធរ។
-
រដ្ឋាភិបាលបញ្ជាឲ្យធ្វើការស៊ើបអង្កេតករណីសម្លាប់មេដឹកនាំសហជីពឡើងវិញ
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា គណៈកម្មការអន្តរក្រសួងត្រូវបានបង្កើតឡើងជាថ្មីម្ដងទៀត ដើម្បីស៊ើបអង្កេតការធ្វើឃាតលោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត មេដឹកនាំសហជីពសេរីកម្មករពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៧។
-
បេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជាបញ្ជាក់ថា ការបោះឆ្នោតជាកិច្ចការអាទិភាពរបស់លោក
បេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងទៅកាន់គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះថា ការបោះឆ្នោតដោយយុត្តិធម៌គឺជាកិច្ចការអាទិភាពរបស់លោក
-
អាជ្ញាធរខណ្ឌចំការមន ដោះលែងយុវជន ៤ នាក់ ដែលប្រមូលផ្តុំ តវ៉ាប្រឆាំងការបូមខ្សាច់ នៅតំបន់អារ៉ែង ខេត្តកោះកុង
រហូតដល់ម៉ោងជាង ១១ ព្រឹក ថ្ងៃទី២៥មិថុនានេះ អាជ្ញាធរខណ្ឌចំការមន បានដោះលែងយុវជន ៤ នាក់ ដែលត្រូវបានចាប់ខ្លួន ពេលប្រមូលផ្តុំ នៅជិតរដ្ឋសភា ដើម្បីតវ៉ាប្រឆាំងការបូមខ្សាច់ នៅតំបន់អារ៉ែង ខេត្តកោះកុង។ យុវជនទាំង ៤ នាក់ ដែលមានសកម្មជនអង្គការចលនាមាតាធម្មជាតិ ៣ នាក់ និងម្នាក់ជាសកម្មជនអង្គការអាដហុក ត្រូវបានចាប់ខ្លួន កាលពីម៉ោងប្រមាណ ៨ និង ៤០ នាទី ព្រឹកថ្ងៃទី២៥មិថុនានេះ។
-
ពលរដ្ឋមួយក្រុមតវ៉ាប្រឆាំងនឹងការបណ្តេញចេញ
តំណាងប្រជាពលរដ្ឋ ១៨ គ្រួសារនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលប្រឈមនឹងការបណ្តេញចេញពីលំនៅឋាននាពេលខាងមុខឆាប់ៗនេះបានមកដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋសភា និងក្រសួងបរិស្ថានស្នើសុំវៀលដីទំហំ ៥០ ហិកតារបស់ពួកគេចេញពីដីអាងស្តុកទឹក និងវារីអគ្គិសនីរបស់ក្រុមហ៊ុនចិនយូញៀន ដើម្បីឲ្យពួកគេប្រកបរបរកសិកម្មចិញ្ចឹមជីវិតដូចធម្មតា។