កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
លីកាដូអំពាវនាវឲ្យបើកទូលាយឡើងវិញលើព័ត៌មាននៃការចុះបញ្ជីក្រុមហ៊ុន
សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ នៅថ្ងៃទី២៥ខែមិថុនានេះ បានលើកឡើងថាការធ្វើបច្ចុប្បន្នភាពគេហទំព័រនៃក្រសួងពាណិជ្ជកម្ម កាលពីខែមេសាឆ្នាំ២០១៥នេះ បានកាត់បន្ថយតម្លាភាពនៃព័ត៌មានរបស់ក្រុមហ៊ុនដែលបានចុះបញ្ជី។ លីកាដូបន្តថាគេហទំព័រនេះបានកាត់បន្ថយទំហំព័ត៌មានដោយនៅសល់ត្រឹមតែឈ្មោះក្រុមហ៊ុន ឈ្មោះប្រធាន និងលេខទូរស័ព្ទ ដែលបញ្ហានេះធ្វើឲ្យបាត់តម្លាភាពព័ត៌មានដែលមានតិចស្រាប់។
-
កម្មករបារម្ភថាច្បាប់គ្រប់គ្រងសហជីពប៉ះពាល់ដល់ជីវភាពកម្មករ
កម្មកររោងចក្រ អ្នកបម្រើការផ្នែកសេវាកម្សាន្ត និងអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រិះគន់ថា ច្បាប់ស្ដីពីការគ្រប់គ្រងសហជីពដែលកំពុងឋិតក្នុងសេចក្ដីព្រាងនៅឡើយនោះ នឹងប៉ះពាល់ដល់សេរីភាពរបស់សហជីព។ ក្រុមកម្មករបារម្ភថា ច្បាប់សហជីពនឹងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ពួកគេ ប្រសិនបើរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័ត សេចក្ដីព្រាងច្បាប់នេះ។
-
GMACថាប្រាក់ឈ្នួលអប្បបរមា១៧៧ដុល្លារ រោងចក្រមិនអាចដំឡើងរួចទេ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានស្នើឲ្យក្រុមសហជីពមួយចំនួនពិចារណាឡើងវិញចំពោះការសម្រេចស្នើកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន១៧៧ដុល្លាររបស់កម្មករសម្រាប់ឆ្នាំ២០១៦ ដោយអះអាងថាភាគីរោងចក្រមិនអាចផ្តល់ប្រាក់ឈ្នួលអប្បបរមា១៧៧ដុល្លារបាននោះទេ។
-
សមត្ថកិច្ចចាប់ខ្លួនក្រុមយុវជនដែលតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់នៅខេត្តកោះកុង
យ៉ាងហោចណាស់យុវជន៣នាក់ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សម្នាក់ទៀត ត្រូវកម្លាំងចម្រុះចាប់ខ្លួន នៅព្រឹកថ្ងៃហស្បតិ៍នេះ ខណៈពួកគេប្រមាណជា១០នាក់ ព្យាយាមដាក់ញត្តិ ជំរុញឲ្យរដ្ឋសភាបញ្ឈប់ហ៊ុនបូមខ្សាច់មួយនៅខេត្តកោះកុង ដែលក្រុមអ្នកតវ៉ាអះអាងថាសកម្មភាពបូមខ្សាច់នោះបង្កផលប៉ះពាល់ដល់បរិស្ថាន និងមុខរបនេសាទរបស់ពលរដ្ឋជិត៣០០គ្រួសារ។
-
បទយកការណ៍៖ សហគមន៍មួយដែលក្រុមហ៊ុនបណ្តេញចេញពីភ្នំពេញចាប់ផ្តើមចាកចេញពីទីតាំងថ្មី
«ជិត១ឆ្នាំហើយ ខ្ញុំចាំមើលគាត់ដោះស្រាយរបៀបម៉េច ។ ខ្ញុំអត់ទៅសួរទេ នៅស្ងៀមយូរទៅបាត់ឈឹង បាត់ឈឹងចឹងទៅ ។ ឡើងទៅតវ៉ាទៅអី ដល់ទៅតវ៉ាជាប់គុក វាធ្វើអីមិនចេញរាល់ថ្ងៃហ្នឹង» ។ នេះជាការអះអាងពីការមិនទទួលបានព័ត៌មាន របស់អតីតសហគមន៍បុរីកីឡា ដែលពេលនេះ ពួកគេកំពុងតាំងលំនៅថ្មី ចម្ងាយជិត៦០គីឡូម៉ែត្រពីទីតាំងចាស់ ក្រោយពីមានព្រឹត្តិការណ៍បណ្តេញចេញទាំងបង្ខំពីសំណាក់ក្រុមហ៊ុនផានអ៊ីម៉ិច កាលពីជិត៤ឆ្នាំមុន ។
-
អង្គការតម្លាភាពកម្ពុជាដាក់ឲ្យប្រើប្រាស់កាតប្រឆាំងអំពើពុករលួយជាផ្លូវការ
ភ្នំពេញៈ អង្គការតម្លាភាពកម្ពុជាបានដាក់ឲ្យប្រើប្រាស់កាតប្រឆាំងអំពើពុករលួយជាផ្លូវការកាលពីម្សិលមិញបន្ទាប់ពីកាតជាង ៧ ពាន់ត្រូវបានចែកចាយក្នុងរយៈពេលជាង ១ ឆ្នាំមកនេះដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយនៅកម្ពុជា។
-
សមត្ថកិច្ចចាប់ខ្លួនយុវជន៣នាក់របស់ចលនាមាតាធម្មជាតិដែលចេញមុខតវ៉ា
កម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចាប់ខ្លួនយុវជន៣នាក់របស់ចលនាមាតាធម្មជាតិ ខណៈពួកគេចេញមុខតវ៉ាប្រឆាំងនឹងក្រុមហ៊ុនបូមខ្សាច់មួយ។ កម្លាំងសមត្ថកិច្ចបានដាក់របាំងការពារ បិទផ្លូវខាងមុខរដ្ឋសភា ដើម្បីរារាំងការតវ៉ារបស់សមាជិកអង្គការមាតាធម្មជាតិ។ តាមគម្រោង នៅព្រឹកថ្ងៃនេះ ក្រុមចលនាមាតាធម្មជាតិមួយចំនួនគ្រោងតវ៉ាសុំរដ្ឋសភា ឲ្យជួយអន្តរាគមន៍បញ្ឈប់ការបូមខ្សាច់របស់ក្រុមហ៊ុនInternational Renbow Co.Ltd ។
-
ប្រធានអង្គការផ្ទះក្មេងច្រានចោលការចោទពីម្ចាស់ជំនួយ
ប្រធានអង្គការផ្ទះរបស់ក្មេងៗនៃកម្ពុជាបានច្រានចោលការចោទប្រកាន់ថាបានវាយដំលើកុមារបង្អត់អាហារកុមារ និងរួមភេទជាមួយសង្សារនៅមុខកុមារ និងបានចោទបកទៅម្ចាស់ជំនួយបរទេសវិញថាជាអ្នកបង្កហេតុប្រើហិង្សាលើរូបគាត់។ ស្ត្រីឈ្មោះ សយ ស្រីអន អាយុ ២៣ ឆ្នាំ ប្រធានអង្គការផ្ទះរបស់ក្មេងៗនៃកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទម្សិលមិញដោយបដិសេធនូវបណ្តឹងទាំងនោះខណៈរូបនាងកំពុងត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីសាកសួរជុំវិញបណ្តឹងរបស់ម្ចាស់ជំនួយលោកស្រី Chloe Flanagan។
-
អ្នកភូមិខ្លះដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានមិនព្រមចាកចេញពីភូមិកំណើត
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង កំពុងសាងសង់សម្រេចបានប្រមាណ ៤០% ហើយ ក៏ប៉ុន្តែមានប្រជាពលរដ្ឋប្រមាណ ៣០% នៃអ្នករងផលប៉ះពាល់នៅតែបដិសេធមិនព្រមចាកចេញពីលំនៅឋានភូមិកំណើតពួកគាត់ធ្លាប់រស់នៅ។ អ្នកភូមិខ្លះអះអាងថា ពួកគាត់ស៊ូស្លាប់មិនចាកចេញនោះទេ។ តើមានមូលហេតុអ្វីខ្លះបានជាប្រជាពលរដ្ឋទាំងនោះបដិសេធមិនទទួលយកសំណងផលប៉ះពាល់ ទាក់ទិនគម្រោងវិនិយោគមួយនេះ? តើក្រុមសមត្ថកិច្ចពាក់ព័ន្ធនឹងក្រុមហ៊ុនសាងសង់ បន្តដោះស្រាយបញ្ហាដោយរបៀបណាទៀត?
-
គ្រួសារពលករនៅម៉ាឡេស៊ីរកអន្តរាគមន៍ជួយកូនស្រី
ក្រុមគ្រួសារពលការិនី ៥ នាក់នៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងកំពុងស្វែងរកអន្តរាគមន៍ពីសមាគមអាហុកប្រចាំខេត្តស្ទឹងត្រែង និងអាជ្ញាធរក្នុងករណីកូនរបស់ពួកគេកំពុងរងគ្រោះនៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន Master Cam Human Resources។
-
កម្មករនាំគ្នាបិទផ្លូវជាតិក្នុងខេត្តតាកែវ ជុំវិញវិវាទប្រាក់ខែ
ក្រុមមន្ត្រីបានឲ្យដឹងថា កម្មកររាប់រយនាក់នៅរោងចក្រផលិតគ្រឿងអេឡិចត្រូនិកដែលបានធ្វើកូដកម្មអស់រយៈពេលជិតពីរសប្តាហ៍មកហើយដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ខែស្មើកម្មករផ្សេងៗទៀតក្នុងវិស័យកាត់ដេរនោះបាននាំគ្នាបិទផ្លូវជាតិលេខ៣ក្នុងខេត្តតាកែវកាលពីម្សិលមិញ បន្ទាប់ពីសាលាដំបូងខេត្តនេះបានបង្គាប់ឲ្យពួកគេចូលធ្វើការវិញ។
-
អង្គការអន្តរជាតិចំនួន៣២ ផ្ញើលិខិតជូនលោកហេង សំរិន រឿងច្បាប់អង្គការ
អង្គការអន្តរជាតិចំនួន៣២នៅក្នុងសប្តាហ៍នេះ បានផ្ញើលិខិតចំហរមួយទៅកាន់លោកហេង សំរិនប្រធានរដ្ឋសភាកម្ពុជា។ ជាលិខិតដែលបានរិះគន់សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាកំពុងពិនិត្យ និងពិភាក្សា។ អង្គការអន្តរជាតិបានបញ្ជាក់ថា ច្បាប់នេះគឺរំលោភសន្ធិសញ្ញាអន្តរជាតិ។
-
អង្គការលីកាដូ៖ ដីសម្បទានសង្គមកិច្ចដែលចែកដោយអាជ្ញាធរកម្ពុជា មិនអាចបង្កបង្កើនផលបាន
ដីសម្បទានសង្គមកិច្ចដែលបានបែងចែកដោយអាជ្ញាធរកម្ពុជា មានមួយផ្នែក គឺមិនសមរម្យសម្រាប់ការធ្វើស្រែចម្ការនោះឡើយ។ ពោលគឺមិនអាចបង្កបង្កើនផលបានតែម្ដង។ នេះបើផ្អែកតាមរបាយការណ៍ ស្ដីពីការពិនិត្យទៅលើសម្បទានដីសង្គមកិច្ច ដែលអង្គការលីកាដូ ទើបតែចេញផ្សាយនៅថ្ងៃពុធនេះ។ តាមរយៈរបាយការណ៍កម្រាស់២០ទំព័រនេះ លីកាដូបានអំពាវនាវឲ្យម្ចាស់ជំនួយ ទទួលស្គាល់នូវការពិតអស់ទាំងនេះ។ និងជាពិសេស ត្រូវតាមដានការអនុវត្តគម្រោងរបស់អាជ្ញាធរ ប្រកបដោយការទទួលខុសត្រូវព្រមទាំងការខិតខំប្រឹងប្រែងពិតប្រាកដ។
-
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានស្នើឲ្យបង្កើតច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាល
សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ចំនួន ៧ រូប បានតាក់តែងសេចក្តីស្នើច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅកម្ពុជា។ សេចក្តីស្នើច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលគេផ្សព្វផ្សាយនៅពេលនេះ ត្រូវបានសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ធ្វើឡើង កាលពីខែធ្នូ ឆ្នាំ១៩៩៩។
-
សង្គមស៊ីវិលថា ជំនួយបរទេសសម្រាប់ គ.ជ.ប មិនទាន់អាចធានាការបោះឆ្នោតឲ្យត្រឹមត្រូវ១០០ភាគរយ
សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា លើកឡើងថា ជំនួយបរទេសលើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា គ្រាន់តែជាចំណុចចាប់ផ្តើមថ្មីមួយទៀត តែមិនទាន់អាចធានាការបោះឆ្នោតនៅថ្ងៃខាងមុខប្រព្រឹត្តទៅដោយរលូន និងភាពត្រឹមត្រូវនោះទេ ។ កាលពីម្សិលមិញមន្ត្រីសហភាពអឺរ៉ុបសន្យាផ្តល់ជំនួយហិរញ្ញវត្ថុប្រមាណ១០លានអ៊ឺរូ (ប្រមាណ១១,៣លានដុល្លារ) ចំណែកជប៉ុនសន្យាផ្តល់ជំនួយខាងបច្ចេកវិទ្យា និងឧបករណ៍ផ្សេងៗ តែមិនទាន់បញ្ចេញតួលេខទឹកប្រាក់ដែលនឹងផ្តល់ជំនួយនោះទេសម្រាប់គណៈកម្មាធិការជាតិរៀបចំករបោះឆ្នោត (គ.ជ.ប) ។
-
សហគមន៍ជម្លោះដីធ្លីនៅភ្នំពេញរិះគន់តុលាការក្រុងថាកាត់ទោសពួកគាត់ដោយអយុត្តិធម៌
ក្រុមសហគមន៍មានជម្លោះដីធ្លីនៅទីក្រុងភ្នំពេញ ចេញមុខបរិហាររិះគន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ មិថុនា។ ការជួបជុំរិះគន់នេះ ធ្វើឡើងនៅបន្ទាប់ពីស្ត្រីសកម្មជនដីធ្លី ១០រូប ត្រូវបានតុលាការមួយនេះកាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំ កាលពីឆ្នាំ២០១៤ កន្លងទៅ ដែលពួកគាត់មិនសុខចិត្តនោះទេចំពោះការចាប់ខ្លួនពួកគាត់ដាក់ ពន្ធនាគារនេះ នៅពេលតវ៉ាសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ហាទឹកភ្លៀងជន់លិចផ្ទះរបស់ពួកគាត់។
-
កម្មកររោងចក្រមួយនៅតាកែវថាថៅកែបើកប្រាក់ខែឲ្យពួកគេតិចជាងច្បាប់កំណត់
កម្មកររោងចក្រផលិតកាសទូរសព្ទ នៅភូមិចមពល ស្រុកត្រាំកក់ ខេត្តតាកែវ ប្រមាណ៤០០នាក់ នៅថ្ងៃអង្គារនេះបានឡើងមករកអន្តរាគមន៍ពីក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដោយអះអាងថា ថៅកែរោងចក្របានផ្តល់ប្រាក់ខែគោលឲ្យពួកគេតិចជាងច្បាប់កំណត់ដែលថាចំនួន១២៨ដុល្លារនោះ ។
-
គណបក្សប្រឆាំងប្រាប់សង្គមស៊ីវិលថា មិនចង់ឲ្យមានសេចក្តីព្រាងច្បាប់អង្គការទេ
ភ្នំពេញ—ប្រធានគណបក្សជំទាស់ដែលមានសំឡេងភាគតិចនៅរដ្ឋសភាគឺលោក សម រង្ស៊ី បានថ្លែងថា ក្រុមការងារ និងតំណាងគណបក្សសង្គ្រោះជាតិនឹងរិះរកយុទ្ធវិធី ដើម្បីទប់ស្កាត់សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនឲ្យមានការអនុម័តក្នុងសម័យប្រជុំពេញអង្គសភានាពេលខាងមុខនេះ។
-
អង្គការឃ្លាំមើលសិទ្ធិមនុស្សជំរុញឲ្យធនាគារពិភពលោកជួយអ្នកតវ៉ាដែលរងការរំលោភបំពាន
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) និយាយថា ធនាគារពិភពលោកមិនកំពុងចាត់វិធានការឲ្យបានគ្រប់គ្រាន់ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសផ្សេងទៀត
-
អង្គការអន្តរជាតិរិះគន់ធនាគារពិភពលោកថាមិនទប់ស្កាត់រដ្ឋាភិបាលគំរាមអ្នករិះគន់
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាងថា ធនាគារពិភពលោក (World Bank) បានធ្វើការងារតិចតួចបំផុតដើម្បីទប់ស្កាត់រដ្ឋាភិបាលមួយចំនួន រួមមានកម្ពុជា ផងដែរនោះ កុំឲ្យគំរាមកំហែងដល់អ្នករិះគន់ចំពោះគម្រោងមួយចំនួនដែលធនាគារនេះបានជួយឧបត្ថម្ភ។ ក្នុងរបាយការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មានកម្រាស់ ១៤១ទំព័រ ដែលមានចំណងជើងថា ផ្សងគ្រោះថ្នាក់ដោយខ្លួនឯង៖ ការផ្ចាលតបចំពោះអ្នករិះគន់គម្រោងធនាគារពិភពលោក បានបង្ហាញពីព័ត៌មានពិស្ដារអំពីរបៀបនៃរដ្ឋាភិបាល និងក្រុមហ៊ុនមានអំណាចមួយចំនួន បានគំរាមកំហែង និងប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌប្រឆាំងនឹងសហគមន៍ដែលហ៊ានចេញមុខតវ៉ា។