កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ក្រុម​អង្គការ​សង្គម​ស៊ីវិលចេញ​មុខ​​ហែ​ក្បួន​ប្រឆាំង​​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​​

    ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ជួបជុំ​គ្នា​លើក​បដា​តវ៉ា​នៅ​មុខ​រដ្ឋសភា រួច​នាំ​គ្នា​ហែ​ក្បួន​ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត និង​ស្នើ​ឲ្យ​សភា​ ពន្យារ​ពេល​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ។​ ​មន្ត្រី និង​សកម្មជន​មក​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​មាន​គ្នា​ប្រមាណ​៥០០​នាក់​បាន​នាំគ្នា​លើក​បដា​ស្នើឲ្យ​រដ្ឋ សភា​ពន្យារ​ពេល​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ពួកគេ​ទាមទារ​ឲ្យមាន​ការបើក​ទូលាយ​ក្នុង​ការពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​នេះ ។​

  • សកម្មជន​អង្គការ​សង្គម​ស៊ីវិល ដើរ​ហែ​ក្បួន បន្ទាប់ពី​ជួបជុំ លើក​បដា នៅមុខ​រដ្ឋសភា

    បន្ទាប់ពី​ជួបជុំ​លើក​បដា​តវ៉ា ជំទាស់​នឹង​សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ហៅថា ច្បាប់​អង្គការ NGO នៅមុខ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៣​មិថុនា​នេះ​រួចមក ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នាក់ បាន​ដើរ​ហែ​ក្បួន ស្រែក​តវ៉ា​តាមផ្លូវ ចេញ​ពីមុខ​រដ្ឋសភា​។ សកម្មភាព ដើរ​ហែ​ក្បួន​តវ៉ា នៅ​ម៉ោងជាង ៩ ព្រឹក​នេះ មិនទាន់មាន​ការរារាំង និង​មិនមាន​គោលដៅ​ថា​ត្រូវ​ហែ​ក្បួន​ទៅណា​នៅឡើយ​ទេ​។​

  • មានការ​ជំទាស់​កើន​ឡើង​ជុំវិញ​សេចក្តីព្រាង​ច្បាប់​អង្គការ​មិនមែនរដ្ឋាភិបាល​

    ការ​ជំទាស់​ទៅ​នឹង​សំណៅ​ថ្មីបំផុត​​នៃ​សេចក្ដី​ព្រាង​ច្បាប់​ ដែល​សំដៅ​ដាក់​​​​កម្រិត​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​រាប់​រយ​នៅ​ក្នុង​​ប្រទេស​​បន្ត​រង់ចាំ​ការ​បោះ​ឆ្នោត ​ដោយ​ក្រុម​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​១០ ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​នូវ​អ្វី​ដែល​គេ​ហៅ​ថា “​សេចក្តី​ព្រាង​ច្បាប់​​មាន​​គុណវិបត្តិ​ធ្ងន់ធ្ងរ”។

  • គ.ជ.ប​នឹង​ជួប​ពិភាក្សា​ជាមួយ​តំណាង​សហភាព​អឺរ៉ុប​និង​ជប៉ុន​នៅ​រសៀល​នេះ

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​ជួប​ពិភាក្សា​ជាមួយ​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ស្ដី​ពី​ការ​កំណែ​ទម្រង់​ការ​បោះឆ្នោត នៅ​រសៀល​​ម៉ោង​២ថ្ងៃ​ទី​២២ មិថុនា។ លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ​របស់ គ.ជ.ប ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ មិថុនា ថា កិច្ច​ពិភាក្សា​នេះ នឹង​ជជែក​អំពី​ស្ថានភាព​ថវិកា​របស់​សហភាព​អឺរ៉ុប និង​ភាគី​ជប៉ុន ដើម្បី​ជួយ​ដល់​គ.ជ.ប ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ថ្មី។

  • អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​រង​ការ​ចោទ​ថា​តាម​ដាន​តំណាង​ពលរដ្ឋ​ដែល​តវ៉ា​បញ្ហា​ដីធ្លី

    តំណាង​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ចោទ​អាជ្ញាធរ​ភូមិ​ថា ចេះ​តែ​បន្ត​តាម​ដាន​សកម្មភាព​របស់​ពួក​គាត់ ពិសេស​តំណាង​អ្នក​ភូមិ​តែ​ម្តង។ ការ​តាម​ដាន​នេះ កើត​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន មួយ​កាល​ពី​ពេល​កន្លង​មក។ ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​បាន​បដិសេធ​ថា​ជា​រឿង​មិន​ពិត។ តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​តំណាង​ពលរដ្ឋ​ជាង ១០​នាក់ សម្ដែង​ក្តី​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន ក្រោយ​ពេល​គាត់​ដឹង​ថា អាជ្ញាធរ​ភូមិ​ចេះ​តែ​បន្ត​តាម​ដាន​សកម្មភាព​របស់​ពួក​គេ ពិសេស​នៅ​ពេល​មាន​កិច្ច​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ម្តងៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន មួយ​នៅ​ទីនោះ គឺ​ព័ត៌មាន​តែងតែ​បែក​ធ្លាយ​លេច​ឮ​ទៅ​ដល់​អាជ្ញាធរ​ជានិច្ច។

  • កម្មករ​រោងចក្រ​W&D​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​ការ​តវ៉ា​បន្ត​ទៀត បើ​ការ​ដោះស្រាយ​គ្មាន​លទ្ធផល

    នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ​ កម្មករ​រោងចក្រ​ប្រមាណ​១៧០០​នាក់ ដែល​បម្រើការ​នៅ​រោងចក្រ​W&D ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣​ ឃុំ​ឫស្សី​១ ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​មិន​ទាន់​មាន​ការ​តវ៉ា​អ្វី​ទេ​រង់ចាំ​ដំណោះស្រាយ​នៅ​ម៉ោង​៩​ព្រឹក​រវាង​តំណាង​កម្មករ ​តំណាង​ក្រុមហ៊ុន រួម​នឹង​ក្រសួង​ការងារ​ចំពោះ​លក្ខខណ្ឌ​ចំនួន​៧​ចំណុច​​ ​​​ដែល​នៅ​សេ​សល់​នោះ។

  • ពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​គម្រោង​ផ្លូវ​រថភ្លើង​ទារ​សំណង​៨០០០​ដុល្លារ​បន្ថែម​ពី​ADB​

    ​ពលរដ្ឋ​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ចេញ​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ សុំឲ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ផ្តល់​សំណង ៨០០០​ដុល្លារ​បន្ថែមទៀត​ក្នុង​មួយ​គ្រួសារ ។ ​ក្រុមអ្នកតវ៉ា​ប្រមាណ​២៥​នាក់ រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជំរុញ​ឲ្យ​ធានា​គារ​ខ្នាត​អន្តរជាតិ​នេះ គោរព​កិច្ចសន្យា ដែល​ថា​នឹង​ធ្វើឲ្យ​ជីវភាព​ពួកគេ ល្អប្រសើរ ពេល​ពួកគេ​ព្រម​ទៅ​រស់នៅ​ទីតាំង​ថ្មី ដើម្បី​ទុក​ដី​នោះ ឲ្យ​ធនាគារ​ពង្រីក​ផ្លូវដែក​កាលពី​ឆ្នាំ​២០១១ ។

  • ពលរដ្ឋ​មកពី​ភូមិ​ប្រម៉ា​ខេត្តក្រចេះ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ជា​ថ្មី​ឲ្យ​អន្តរាគមន៍​រឿង​ជម្លោះ​ដីធ្លី​​

    ពលរដ្ឋ​ជាង​៤០​នាក់ តំណាងឲ្យ​ប្រជាពលរដ្ឋ​៦៥​គ្រួសារ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នាំគ្នា​មក​តវ៉ា និង​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ជា​ថ្មី​នៅ​ព្រឹក​នេះ ដើម្បីឲ្យ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ជាមួយនឹង​អាជ្ញាធរ​ខេត្ត​នេះ ។​ ​តំណាង​ពលរដ្ឋ​ម្នាក់​មក​ពី​ភូមិ​ប្រម៉ា លោក អ៊ុក ផល្លី មានប្រសាសន៍ថា ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខេត្ត​ក្រចេះ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ នៅពេល​ដែល​អាជ្ញាធរ​បាន​ប្រើ​គ្រឿងចក្រ​មក​ឈូសឆាយ​ផលដំណាំ​របស់​ពួកគេ ។ លោក​ថា អាជ្ញាធរ​មិន​បាន​ផ្តល់​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​មុន​នោះទេ មុននឹង​ធ្វើ​ការឈូសឆាយដី ដែល​លោក​អះអាងថា ពលរដ្ឋ​បានរស់នៅ​តាំងពី​ឆ្នាំ​២០០៦​មក​ម្លេះ ។​

  • Internal rule of the NA (Last updated 2015)

    Internal rule of the NA (Last updated 2015)

  • កម្មករ​រោងចក្រ​W&D​ផ្ទុះ​កូដកម្ម​បិទ​ផ្លូវ ​ព្រោះ​ខឹង​ថៅកែ​ក្រុមហ៊ុន

    នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ ​កម្មករ​រោងចក្រ​W&D ដែល​មាន​ទីតាំង​ក្រុម​ទី​៣ ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ បាន​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ព្រោះ​ខឹង​នឹង​ក្រុមហ៊ុន​មិន​ព្រម​ដក​ពាក្យបណ្ដឹង​ពី​តុលាការ៕

  • សហភាព​អឺរ៉ុប និង​ជប៉ុន​ជួប​ជាមួយ គ​.​ជ​.​ប នៅ​រសៀល​នេះ​ពិភាក្សា​ពី​ការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​​

    ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​នឹង​ជួបពិភាក្សា​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពិភាក្សា​ពី​ការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ ក៏ដូចជា​ការវិវត្ត​នៃ​ដំណើរ​កំណែទម្រង់​បោះឆ្នោត​នៅ​កម្ពុជា ។​ ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ម៉ោង​២​រសៀល នៅ​ទីស្ដីការ គ​.​ជ​.​ប តាម​ការស្នើសុំ​របស់​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ហ្សង់​ហ្វ្រង់​ស័រ កូតាំ​ង ដែល​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ប្រធាន គ​.​ជ​.​ប លោក ស៊ិក ប៊ុន​ហុក កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ។​

  • គណបក្សសង្គ្រោះជាតិ​​ដឹក​នាំ​ដំណើរ​ចុះ​ទៅ​​ពិនិត្យ​​តំបន់​ព្រំដែន​​វៀត​ណាម​មួយ​​ទៀត​​ដែល​មាន​​វិវាទ

    លោក អ៊ុំ សំអាន សមាជិក​សភា​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ដឹក​នាំ​សកម្មជន​អ្នក​ជាតិ​និយម​ប្រហែល​២០០​នាក់​ចុះ​ទៅ​ពិនិត្យ​មើល​ដី​ដែល​មិន​ទាន់​បោះបង្គោល​ព្រំដែន​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​កណ្ដាល​​ដែល​មាន​វិវាទ​ជាមួយ​ប្រទេស​​វៀតណាម ដែល​រដ្ឋាភិបាល​វៀតណាម​កំពុង​សាង​សង់​ប៉ុស្តិ៍​​យោធា។

  • ប្រជាពលរដ្ឋ​បឹង​កក់ និង​បុរី​កីឡា​ប្រមាណ​២០០​កំពុង​ស្រែក​ទាមទារ​រក​យុត្តិធម៌​នៅមុខ​តុលាការ

    ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ មាន​ប្រជាពលរដ្ឋ​ពី​សហគមន៍​បឹង​កក់ និង​បុរី​កីឡា​ប្រមាណ​២០០​នាក់​បាន​លើកគ្នា​ដង្ហែ​ជា​ក្បួន​ ដោយមាន​ទង់​សាសនា ទង់ជាតិ​កម្ពុជា និង​បដា​ផ្សេងៗ​ធ្វើដំណើរ​មកកាន់​តុលាការ​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ឲ្យ​ពួកគាត់។ ពួកគាត់​លើក​ឡើង​ថា ​​កន្លងមក​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ធ្វើការ​បំផ្លិចបំផ្លាញ​ផ្ទះ​របស់​ពួកគាត់​ក្នុង​តំបន់​កក់ តំបន់​បុរី​កីឡា​ យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ថែមទាំង​ចាប់​ពួកគាត់​ដាក់គុក​ទៀត​ផង។ ពួកគាត់​ថែម​ទាំង​ចាត់ទុកថា ​តុលាការ​គឺ​ឈ្នាន់​បម្រើ​ឲ្យ​ឈ្មួញ​ខិលខូច និង​អ្នកកាន់អំណាច ដោយ​ពុំបាន​យកចិត្តទុកដាក់​ជាមួយ​នឹង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ។

  • អ្នក​រស់នៅ​ភូមិ​បណ្ដែត​ទឹក​នៅ​អរិយក្សត្រ​ព្រម​រុះរើ

    កណ្តាលៈអ្នក​រស់នៅ​ភូមិ​បណ្តែត​ទឹក​នៅ​អរិយក្សត្រ​ចំនួន ​៤៤​ គ្រួសារ​ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​ដែល​ចូល​មក​រស់​នៅក្នុង​ទឹកដី​កម្ពុជា​ខុស​ច្បាប់​ជាង​ ៣០ ឆ្នាំ​មក​ហើយ​​នោះ​នៅ​ទីបំផុត​បាន​រុះរើ​ផ្ទះ​លើ​ទឹក​របស់​ខ្លួន​ចេញ​នៅ​មុន​ថ្ងៃ​កំណត់​របស់​អាជ្ញាធរ​ឲ្យ​ចាកចេញ​នៅ​ត្រឹម​ថ្ងៃ​ទី​ ២២​ ខែ​មិថុនា​​នេះ។

  • ឃាត់​អ្នក​កាសែត​មិន​ឲ្យ​ថត​ទំនិញ​គេច​ពន្ធ

    បន្ទាយ​មាន​ជ័យៈ កម្លាំង នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨៩១ បាន​ឃាត់​ខ្លួន​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ប្រចាំ​ខេត្ត​បន្ទា​យ​មាន​ជ័យ​ចំនួន​ ២ នាក់​ បន្ទាប់​ពី​ពួក​គេ​បាន​ចូល​ទៅ​ថត​សកម្មភាព​ពលករ​ចំណាក​ស្រុក និង​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​មួយ​ពី​ប្រទេស​ថៃ តាម​ច្រក​របៀង​ដើមគ​ដែល​នៅ​ក្បែរ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត។

  • ក្រុម​សហជីព​ជាង​១០០ ផ្នែក​វិស័យ​កាត់​ដេរ​ សម្រេច​យក​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ

    នៅ​ថ្ងៃអាទិត្យ​នេះ សហជីព​វិស័យ​កាត់ដេរ ចំនួន​ជាង​១០០​សហជីព បាន​ជួបជុំគ្នា​នៅ​ទី​ស្នាក់​របស់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា នៅ​ក្រុងភ្នំពេញ។ ក្រុម​សហជីព​ទាំងនោះ សម្រេចយក​ប្រាក់ខែ​គោល​ចំនួន​១៧៧​ដុល្លារ សម្រាប់​កម្មករ​រោងចក្រ​កាត់​ដែរ។ នេះ​ជា​ចំនួន​ប្រាក់ខែ​អប្បបរិមា ដែល​ក្រុម​សហជីព​នឹង​យក​ទៅ​ចរចា​ជាមួយ​ក្រុម​និយោជក និង​តំណាង​រដ្ឋាភិបាល។ នេះ​បើ​តាម​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU)។

  • មន្ត្រី​សង្គម​ស៊ីវិល​ថា​នឹង​ប្រាប់​ពលរដ្ឋ​ឈប់​បោះឆ្នោត​ឲ្យ​បក្សនយោបាយ​ដែល​លើកដៃ​អនុម័ត​ច្បាប់​NGO​

    មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើងថា ខ្លួន​នឹង​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ឈប់​បោះឆ្នោត​ឲ្យ​គណបក្សនយោ​បាយ​ណា​ដែល​ចូលរួម​លើកដៃ​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ច្បាប់​នោះ​នឹង​ត្រូវ​រដ្ឋសភា​អនុម័ត​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ។​ ​ការលើកឡើង​នេះ​ធ្វើឡើង​បន្ទាប់​ពី​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​ទីស្តីការគណៈរដ្ឋមន្ត្រី​បញ្ជូន​ទៅ​ដល់​រដ្ឋសភា​នៅក្នុង​សប្តាហ៍​នេះ ។​

    អានបន្ត
  • អ្នក​ភូមិ​នៅ​រតនគិរី​ជម្លៀស​ម៉ុងតាញ៉ា​២​នាក់​ឲ្យ​អ.ស.ប​សិទ្ធិ​មនុស្ស

    ម៉ុងតាញ៉ា​វៀតណាម ២​នាក់ ដែល​ទើប​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម ចូល​មក​លាក់ខ្លួន​ក្នុង​​​ព្រៃ​ខេត្ត​រតនគិរី កាល​ពី​ចុង​សប្ដាហ៍​ត្រូវ​បាន​អ្នក​ភូមិ​ខ្មែរ​ជម្លៀស​ទៅ​ប្រគល់​ឲ្យ​ការិយាល័យ​​ឧត្ដម​ស្នងការ​នៃ​អង្គការ​​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នា​រាជធានី​​ភ្នំពេញ កាល​ពី​​រសៀល​ថ្ងៃ​ទី​១៩ ខែ​មិថុនា។ ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ខ្មែរ អ្នក​ជួយ​លាក់​បំពួន​ម៉ុងតាញ៉ា ទាំង​២ មាន​ប្រសាសន៍​ថា កន្លែង​លាក់​ខ្លួន​មិន​ធានា​សុវត្ថិភាព រួម​ទាំង​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ប៉ះពាល់​សុខភាព​​ពួកគេ។ ម្យ៉ាង​វិញ​ទៀត ការ​ស្វែងរក​កន្លែង​លាក់​ខ្លួន​ម៉ុងតាញ៉ា ពី​សមត្ថកិច្ច​មូលដ្ឋាន​គឺ​ជា​​ហេតុផល​ដែល​អ្នក​ភូមិ​សម្រេច​ជម្លៀស​ពួកគេ​ទៅ​រក​ទី​មាន​សុវត្ថិភាព៖ «យើង​អត់​ហ៊ាន​ទុក​នៅ​ហ្នឹង​ទេ លំបាក​ស្បៀង​អាហារ លំបាក​ប៉ូលិស​សម្ងាត់ គេ​ដាក់​ក្នុង​ភូមិ​អ៊ីចឹង​ណា​គេ​តាម​រក!»។

  • បទ​យកការណ៍​៖ ប្រជា​សហគមន៍​នៅ​បឹងទំពុន រង់ចាំ​ការអភិវឌ្ឍ​ទាំង​អារម្មណ៍​ភ័យ​អរ​​

    បឹងទំពុន​ជា​បឹង​ដែល​សាធារណជន​ស្គាល់​ថា ជា​កន្លែង​ផ្ទុក​ទឹកស្អុយ ឬ​កន្លែង​រំដោះ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ បច្ចុប្បន្ន​ក្រុមហ៊ុន​ឯកជន​កំពុង​ចាក់​ខ្សាច់​បំពេញ បន្ទាប់ពី​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​ពី​រដ្ឋាភិបាល ។ បឹង​មួយ​នេះ ក្រៅពី​ដើរតួនាទី​ក្នុង​ការផ្ទុក​ទឹកស្អុយ ក៏​ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ និង​ប្រកប​របរ​នៅ​ទីនោះ​ដែរ ។

  • រដ្ឋាភិបាល​កម្ពុជា​ព្រមាន​ប្ដឹង​រឿង​ព្រំដែន​ជាមួយ​វៀតណាម​ទៅ​តុលាការ​អន្តរជាតិ

    រដ្ឋាភិបាល​កម្ពុជា នឹង​យក​សំណុំ​រឿង​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នេះ​ ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) អោយ​ជួយ​ដោះស្រាយ ប្រសិន​បើ​ការ​ដោះស្រាយ​តាម​យន្តការ​ទ្វេ​ភាគី​រវាង​កម្ពុជា និង​វៀតណាម មិន​បាន​សម្រេច​លទ្ធផល​ទេ​នោះ។ គម្រោង​នេះ​មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង ដែល​ទាមទារ​អោយ​រដ្ឋាភិបាល​ពន្លឿន​បណ្ដឹង​នេះ​អោយ​បាន​ឆាប់។ ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​មាន​ភាព​មិន​ប្រក្រតី​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដោយ​សន្តិភាព ដូច​ការ​ដោះស្រាយ​ទំនាស់​ទឹក​ដី​ជាមួយ​ប្រទេស​ថៃ កន្លង​មក ជា​ឧទាហរណ៍​ស្រាប់។ ទន្ទឹម​នឹង​នេះ លោក​បន្ត​ថា ប្រសិនបើ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​រយៈ​បច្ចេកទេស និង​នយោបាយ​តាម​យន្តការ​ទ្វេ​ភាគី​មិន​បាន​លទ្ធផល​ទេ នោះ​រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ស្វែង​រក​អន្តរាគមន៍​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទី​ក្រុង​ឡាអេ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo