កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
អ្នកភូមិនៅរតនគិរីជម្លៀសម៉ុងតាញ៉ា២នាក់ឲ្យអ.ស.បសិទ្ធិមនុស្ស
ម៉ុងតាញ៉ាវៀតណាម ២នាក់ ដែលទើបរត់ភៀសខ្លួនចេញពីប្រទេសវៀតណាម ចូលមកលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី កាលពីចុងសប្ដាហ៍ត្រូវបានអ្នកភូមិខ្មែរជម្លៀសទៅប្រគល់ឲ្យការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា។ ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយខ្មែរ អ្នកជួយលាក់បំពួនម៉ុងតាញ៉ា ទាំង២ មានប្រសាសន៍ថា កន្លែងលាក់ខ្លួនមិនធានាសុវត្ថិភាព រួមទាំងរដូវនេះមានភ្លៀងធ្លាក់ច្រើនប៉ះពាល់សុខភាពពួកគេ។ ម្យ៉ាងវិញទៀត ការស្វែងរកកន្លែងលាក់ខ្លួនម៉ុងតាញ៉ា ពីសមត្ថកិច្ចមូលដ្ឋានគឺជាហេតុផលដែលអ្នកភូមិសម្រេចជម្លៀសពួកគេទៅរកទីមានសុវត្ថិភាព៖ «យើងអត់ហ៊ានទុកនៅហ្នឹងទេ លំបាកស្បៀងអាហារ លំបាកប៉ូលិសសម្ងាត់ គេដាក់ក្នុងភូមិអ៊ីចឹងណាគេតាមរក!»។
-
ប្រជាពលរដ្ឋរងការបណ្ដេញចេញស្នើឲ្យរដ្ឋាភិបាលប្រគល់ដីចម្ការអំពៅ ដែលក្រុមហ៊ុនថៃបោះបង់ចោល
អ្នកភូមិប្រាំមួយនាក់មកពីខេត្តឧត្ដរមានជ័យបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលថ្នាក់កំពូលប្រគល់ដីចម្ការត្រឡប់មកវិញដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារនិយាយថា ជាដីរបស់ខ្លួនដែលត្រូវក្រុមហ៊ុនចម្ការអំពៅគ្រប់គ្រងដោយថៃចំនួនបី លួចប្លន់យកទៅ។
-
អ្នកជំនាញ UN រិះគន់ច្បាប់ស្តីពីអង្គការ
ភ្នំពេញៈ ខណៈដែលសេចក្តីព្រាងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលដ៏ចម្រូងចម្រាសខ្លាំង ទីបំផុតបានទៅដល់រដ្ឋសភាកាលពីថ្ងៃអង្គារអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានក្លាយជាសំឡេងចុងក្រោយបំផុតដែលរិះគន់លើច្បាប់ចម្លងនៃច្បាប់នេះដែលបានលេចធ្លាយចេញដោយអ្នកជំនាញរូបនេះថាសេចក្តីព្រាងច្បាប់បានបង្ហាញឲ្យឃើញថាវា «មិនមែនដើម្បីបម្រើវិស័យនេះទេ» ប៉ុន្តែ «ដើម្បីគ្រប់គ្រងវិស័យនេះ»។
-
ពលករនេសាទខ្មែរ២៣០នាក់មកដល់កម្ពុជាហើយ
អ្នកនេសាទខ្មែរជាង២០០នាក់ដែលជាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានវិលមកដល់ប្រទេសកម្ពុជាវិញហើយនៅព្រឹកនេះតាមយន្តហោះ Boeing 737 មួយគ្រឿង ក្រោយពីមានអន្តរាគមន៍ពីក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី និងមន្ត្រីការទូតកម្ពុជានៅក្នុងទីក្រុងហ្សាការតា។ មន្ត្រីនិយាយថា អ្នកនេសាទសរុបចំនួន២៣០នាក់ បានត្រឡប់ពីកោះអំបន់ ប្រទេសឥណ្ឌូណេស៊ី ក្រោយពីមានការចរចាជាមួយក្រុមហ៊ុនឧស្សាហកម្ម ភីធី ម៉ារីប៊ូ គ្រុប (PT Maribu Industries Group) ជាក្រុមហ៊ុនតំណាងទូកនេសាទថៃក្នុងប្រទេសឥណ្ឌូណេស៊ី។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទៅទទួលពលករទាំងនោះនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានមានប្រសាសន៍ថា ពលករម្នាក់ក្នុងចំណោមពលករទាំងអស់ ត្រូវស្លាប់មួយចំហៀងខ្លួន ដែលត្រូវការព្យាបាលជាចាំបាច់។ ក្នុងបទសម្ភាសនៅថ្ងៃនេះ ពលករជាច្រើននាក់បាននិយាយថា ពួកគេបានធ្វើការនៅលើទូកនេសាទថៃប្រហែលពីរទៅប្រាំមួយឆ្នាំ ប៉ុន្តែត្រូវឃាត់ខ្លួននៅក្នុងតំបន់អំបន់ ក្នុងពេលដែលទូករបស់គេចូលដែនទឹកឥណ្ឌូណេស៊ី។
-
លោក កឹម សុខា គាំទ្រឲ្យពន្យារពេលច្បាប់ NGOs
ភ្នំពេញៈ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញជំហរគាំទ្រឲ្យមានការពន្យារពេលអនុម័តលើសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបើកឲ្យមានកិច្ចពិភាក្សាទូលំទូលាយជាមួយភាគីពាក់ព័ន្ធ។
-
កម្មកររោងចក្រ W&D នឹងចូលធ្វើការនៅថ្ងៃសុក្រ
ភ្នំពេញៈ កម្មករប្រមាណជាង ១០០០ នាក់នៅរោងចក្រ W&D (Cambodia) ក្នុងខណ្ឌមានជ័យដែលតវ៉ាអស់រយៈពេលមួយសប្តាហ៍មកហើយ បានសម្រេចចិត្តចូលធ្វើការវិញនៅថ្ងៃសុក្រ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឲ្យត្រឡប់ចូលធ្វើការក្នុងរយៈពេល ៤៨ ម៉ោង។
-
កម្ពុជាកំពុងជំរុញឲ្យមានច្បាប់គ្រប់គ្រងការប្រើប្រាស់ និងការលក់ស្រា
ភ្នំពេញៈ ខណៈឧស្សាហកម្មស្រាពិភពលោកកំពុងផ្តោតលើតំបន់អាស៊ីអាគ្នេយ៍ ក្រសួងសុខាភិបាលរបស់កម្ពុជាកំពុងជំរុញឲ្យមានច្បាប់ថ្មីមួយដែលនឹងដាក់បញ្ញត្តិចំពោះការលក់ស្រា ការប្រើប្រាស់ស្រា និងការផ្សព្វផ្សាយពាណិជ្ជកម្មស្រា។
-
សេចក្តីព្រាងច្បាប់កំណត់អាយុអាចផឹកគ្រឿងសវឹងត្រឹម២១ឆ្នាំ
ក្រសួងសុខាភិបាល ធ្វើសេចក្តីព្រាងច្បាប់ដំបូងដើម្បីគ្រប់គ្រងការលក់និងការប្រើប្រាស់គ្រឿងស្រវឹង ដែលកំណត់អាយុស្របច្បាប់អាចផឹកគ្រឿងស្រវឹងគឺ២១ឆ្នាំ ហើយនឹងដាក់ពិន័យចំពោះអ្នកលក់ដែលលក់គ្រឿងស្រវឹងឲ្យក្មេងមិនទាន់គ្រប់អាយុ។
អានបន្ត -
ពលរដ្ឋរងប៉ះពាល់ជាមួយក្រុមហ៊ុនស្ករសសុំដីពីរដ្ឋវិញ
ភ្នំពេញៈ តំណាងប្រជាសហគមន៍ដែលបានរងផលប៉ះពាល់ពីគម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Mitre Phol ដែលជាក្រុមហ៊ុនស្ករសដ៏ធំបំផុតនៅអាស៊ី និងអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយក្នុងចំណោមអ្នកផ្គត់ផ្គង់ធំបី របស់ក្រុមហ៊ុន កូកាកូឡា បានឡើងមកទីក្រុងភ្នំពេញដើម្បីស្នើទៅក្រសួងកសិកម្មឲ្យប្រគល់ដីឲ្យពួកគេវិញ។
-
លោកកឹម សុខា៖ច្បាប់អង្គការមិនមែនជាច្បាប់ដែលត្រូវតែបន្ទាន់អនុម័តទេ
ជាការលើកឡើងពីសំណាក់លោកកឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនមែនជាច្បាប់ ដែលត្រូវតែបន្ទាន់អនុម័តនោះទេ។ ប្រសិនបើអាចពន្យារបាន គួរតែពន្យារសិន។ កម្ពុជា នៅមានច្បាប់ជាច្រើនទៀត ដែលចាំបាច់ត្រូវធ្វើវិសោធនកម្មឡើងវិញ ពិសេសដូចជាច្បាប់ស្តីពី ប្រព័ន្ធតុលាការជាដើម។ ការលើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ធ្វើឡើងក្រោយពីបញ្ចប់កិច្ចជំនួបពិភាក្សាជាមួយតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណជា១០ស្ថាប័ន នៅថ្ងៃទី១៦ មិថុនា នៅវិមានរដ្ឋសភាជាតិ។
-
លោក វន់ ពៅ ត្រូវបានសន្តិសុខផ្សារនាគមាសរារាំងមិនឲ្យចូល
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ និងសមាជិកជិត១០នាក់ ត្រូវបានសន្តិសុខផ្សារនាគមាស ហាមមិនឲ្យជួបសួរសុខទុក្ខសមាជិករបស់លោក នៅក្នុងផ្សារកាលពីព្រឹកថ្ងៃទី១៦ មិថុនា។ លោក វន់ ពៅ ចាត់ទុកការរារាំងនេះ គឺជាការរើសអើងលើរូបលោក។ លោកបន្តថា បន្ទាប់ពីមានការរារាំងពីកម្លាំងសន្តិសុខផ្សារ លោកក៏ត្រឡប់មកវិញ ដោយមិនតទល់អ្វីទេ ក្រែងមានហិង្សាកើតឡើង។
-
លោក កឹម សុខា អះអាងថាច្បាប់អង្គការមិនទាន់ចាំបាច់សម្រាប់កម្ពុជានៅឡើយទេ
អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១រដ្ឋសភា លោក កឹម សុខា អះអាងថាច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនទាន់មានភាពចាំបាច់នៅឡើយនៅពេលនេះ ដោយលោកថាកម្ពុជាមានចច្បាប់ជាច្រើនទៀតដែលត្រូវយកចិត្តទុកដាក់។ លោក កឹម សុខា បានថ្លែងបែបនេះនៅវិមានរដ្ឋសភា បន្ទាប់ពីជំនួបរបស់ជាមួយតំណាងអង្គការជាតិ និងអន្តរជាតិចំនួន១០ នៅព្រឹកថ្ងៃពុធនេះ ស្តីអំពីសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
-
ឃាត់ខ្លួនជនបរទេសពីរនាក់រំលោភផ្លូវភេទលើកុមារ
កណ្តាលៈ ជនបរទេសពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញករណីដាច់ដោយឡែកពីគ្នាពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទលើកុមារស្ថិតនៅស្រុកស្អាងខេត្តកណ្តាល និងនៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ លោកស្រី ណា នាងអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃបានឲ្យដឹងថាសមត្ថកិច្ចបានចុះចាប់បុរសជាជនជាតិបារាំង ឈ្មោះ Bernard Louis Francois Soudeller ភេទប្រុស អាយុ ៥៥ ឆ្នាំ នៅខេត្តកណ្តាលមកសួរនាំនៅក្រសួងមហាផ្ទៃរាជធានីភ្នំពេញ ក្រោយពីមានពាក្យបណ្តឹងជនរងគ្រោះ។ លោកស្រីថា៖ «នាយកដ្ឋានជួញដូរកំពុងសាកសួរបន្តរឿងមានជនរងគ្រោះដាក់ពាក្យបណ្តឹងថាគាត់បានប្រព្រឹត្តសកម្មភាពរំលោភបំពានលើកុមារ»។
-
អតីតទាហាននិងពលរដ្ឋ៨គ្រួសារនៅកំពង់ឆ្នាំងស្នើនាយករដ្ឋមន្ត្រីជួយដោះស្រាយដីធ្លី
អតីតពលទាហាន និងពលរដ្ឋចំនួន ៨គ្រួសារផ្សេងទៀត រស់នៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្នើឲ្យប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយរឿងដីធ្លីរបស់ពួកគាត់។ តំណាងពលរដ្ឋអះអាងថា កាលពីឆ្នាំ២០១០ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបណ្ដេញពលរដ្ឋចំនួន ១៣៣គ្រួសារចេញពីតំបន់អូរដា ដើម្បីយកដីនោះទៅធ្វើជាទីតាំងហ្វឹកហាត់កម្លាំងប្រដាប់អាវុធ ហើយបានដោះដូរដីព្រៃនៅតំបន់ត្រពាំងស្នោ ឲ្យពួកគាត់វិញ ប៉ុន្តែដីនោះមានផ្នែកខ្លះប៉ះចំលើដីរបស់ប្រជាពលរដ្ឋមួយក្រុមទៀតកំពុងគ្រប់គ្រង។
-
រដ្ឋាភិបាលសុំកុំឱ្យសហជីពព្រួយបារម្ភនឹងសេចក្តីព្រាងច្បាប់ថ្មី
វ៉ាស៊ីនតោន—រដ្ឋាភិបាលកម្ពុជា បានប្រាប់ដល់សហជីព និងអង្គការក្រៅរដ្ឋាភិបាលកុំឱ្យមានការព្រួយបារម្ភចំពោះសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលរដ្ឋាភិបាលកំពុងតែតាក់តែង។ ការអះអាងនេះ ធ្វើឡើងក្នុងពេលដែលសហជីពនានាអំពាវនាវឱ្យរដ្ឋាភិបាល កុំធ្វើច្បាប់សហជីពនេះដោយពួកគេយល់ថាមានមាត្រាមួយចំនួនដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាដោយបិទសិទ្ធិក្នុងការបង្កើតសហជីពនិងព្រួយបារម្ភថាអ្នកបញ្ជាទិញអាចនឹងចាកចេញពីប្រទេសកម្ពុជាប្រសិនបើសិទ្ធិកម្មករត្រូវបានបំបិទ។
-
អ្នកខេត្តឧត្តរមានជ័យសុំកាន់កាប់ដីឡើងវិញ ក្រោយពេលក្រសួងដកដីទាំងនោះពីក្រុមហ៊ុន
តំណាងសហគមន៍រងផលប៉ះពាល់ពីគម្រោងដីសម្បទានសេដ្ឋកិច្ចក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យស្នើទៅក្រសួងកសិកម្មឲ្យប្រគល់ដីជូនពួកគេវិញ បន្ទាប់ពីក្រសួងបានដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនស្ករសនៅក្នុងខេត្តនេះ ។ បុរសម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ៤នាក់បានអះអាងថា ជាតំណាងប្រជាពលរដ្ឋចំនួន៤៦៦គ្រួសារ នៅស្រុងសំរោង ខេត្តឧត្តរមានជ័យ គឺលោក ស្មិន តិ បានប្រាប់VODតាមទូរសព្ទនៅថ្អៃពុធនេះថា ក្រោយពីបានទទួលព័ត៌មានថា ក្រសួងកសិកម្មបានដកដីពីក្រុមហ៊ុនអង្គរស៊ូហ្គើរខេន ខេនស៊ូហ្គើរវែលលី និងទន្លេស៊ូហ្គើរខេន កាលពីឆ្នាំ ២០១៥ ពួកគាត់បានឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ពាក្យទៅក្រសួងកសិកម្មស្នើសុំគ្រប់គ្រង់ដីឡើងវិញ ។
-
សហជីពរក្សាជំហរមិនចង់ឲ្យមានច្បាប់”សហជីព”
មេដឹកនាំសហជីពមួយចំនួន នៅតែបន្ដស្នើឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបញ្ឈប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី”សហជីព” ដែលសហជីពភាគច្រើនអះអាង ថា ច្បាប់នេះនឹងរឹតត្បិតរបស់សេរីភាពរបស់ពួកគេ។ លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អះអាង ថា ក្រុមសម្ព័ន្ធសហជីពរបស់លោក នៅតែប្រកាន់ជំហរមិនចង់ឲ្យមានច្បាប់ ច្បាប់ស្ដីពី”សហជីព” ហើយស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការរៀបចំសេចក្ដីព្រាងច្បាប់នេះផងដែរ។
-
ឃាត់ខ្លួនយុវជនម្នាក់ពីបទប៉ុនប៉ងរំលោភក្មេងស្រីអាយុ១១ឆ្នាំ
ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១១ឆ្នាំរំលោភ តែមិនបានសម្រេច កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី១៦ មិថុនា ២០១៥ នៅចំណុចដីវាលក្រោយភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះវិញ វ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ រីឯក្មងស្រីរងគ្រោះឈ្មោះ ស.ស.ភ អាយុ១១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា ។
-
ពលករខ្មែររងគ្រោះលើទូកនេសាទ២៣០នាក់នឹងត្រូវបញ្ជូនមកដល់កម្ពុជានៅថ្ងៃស្អែក
ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ពលករខ្មែរដែលរងគ្រោះនៅលើទូកនេសាទនៅក្រៅប្រទេសចំនួន២៣០នាក់បន្ថែមទៀតនឹងត្រូវបញ្ជូនពីប្រទេសឥណ្ឌូនេស៊ីមកដល់កម្ពុជានៅថ្ងៃស្អែក ក្រោយពីពួកគេត្រូវបានជួយសង្គ្រោះពីការធ្វើបាបលើទូកនេសាទ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា តាមការទាមទាររបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន PT. Maribu Industries Group ដែលជាក្រុមហ៊ុនតំណាងភាគីម្ចាស់ទូកនេសាទថៃ នឹងជួលយន្ដហោះមួយគ្រឿងប្រភេទ Boeing 737-900 ER ដើម្បីដឹកពលករខ្មែរចំនួន២១៣នាក់ពីកោះអំបន់ (Ambon) ប្រទេសឥណ្ឌូនេស៊ី មកដល់ភ្នំពេញនៅថ្ងៃស្អែកម៉ោង៦ព្រឹក ។
-
អត្ថបទទាំងស្រុងនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
អត្ថបទទាំងស្រុងនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល