កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
រដ្ឋមន្ត្រីថាច្បាប់សហជីព មិនបានកៀបសង្កត់សេរីភាពទេ
រដ្ឋមន្ត្រីក្រសួងការងារអះអាងថា ច្បាប់គ្រប់គ្រងសហជីពដែលក្រសួងបាននិងកំពុងព្រាង ហើយគ្រោងនឹងដាក់ជូនរដ្ឋសភាអនុម័តនោះ គឺមិនបានរឹតបន្តឹងសេរីភាពរបស់សហជីព ឬភាគីពាក់ព័ន្ធទេ ។ ការអះអាងនេះ ធ្វើឡើងជាថ្មីទៀតក្នុងសន្និសីទថ្នាក់ជាតិនៅថ្ងៃអង្គារនេះ ស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៦ ដែលផ្តោតទៅលើ “កម្ពុជាដើម្បីសន្តិភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈ“ ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់អ្នកសារព័ត៌មានក្រោយសន្និសីទនោះថា ច្បាប់គ្រប់គ្រងសហជីពដែលកំពុងធ្វើសេចក្តីព្រាងនោះ គឺស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ពោលគឺមិនបានកៀបសង្កត់ ឬរឹតបន្តឹងសហជីព និងភាគីពាក់ព័ន្ធឡើយ ។
-
ក្រសួងការងារស្នើឲ្យសហព័ន្ធនិយោជកនានា ចូលរួមលុបបំបាត់ពលកម្មលើកុមារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឲ្យសហព័ន្ធនិយោជក និងសហគ្រាសពាណិជ្ជកម្មនានា ចូលរួមលុបបំបាត់ពលកម្មកុមារ ដោយមិនអនុញ្ញាតឲ្យកុមារក្រោមអាយុ ១៨ ឆ្នាំចូលធ្វើការ ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅថ្ងៃអង្គារនេះថ្លែងថា ក្រសួងមិនចង់ឱ្យមានការប្រើប្រាស់ពលកម្មកុមារនៅក្នុងកន្លែងការងារឡើយ ។ លោកមានប្រសាសន៍ថា «ពលកម្មលើកុមារ វាជាទង្វើខុសច្បាប់ យន្តការនៃការងាររបស់កុមារ នឹងធ្វើឱ្យដំណើរការផលិតកម្មមានការថយចុះទាំងនៅពេលបច្ចុប្បន្ន និងអនាគត ព្រោះថា កុមារនៅក្មេងខ្ចី ទាំងគំនិតប្រាជ្ញា និងកម្លាំងកាយក្នុងការបង្កើនគុណភាពនៃផលិតផល ពុំមានសមត្ថភាពពេញលេញ ដូចមនុស្សចាស់ទេ»
-
អាជ្ញាធរនិងសង្គមស៊ីវិលខេត្តព្រះសីហនុស្នើអាណាព្យាបាលឈប់រំលោភកម្លាំងពលកម្មកុមារ
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ ថ្លែងថា បញ្ហារំលោភបំពានកម្លាំងពលកម្មកុមារ នៅតែជាបញ្ហាចោទ ដែលភាគីពាក់ព័ន្ធ ពិសេសអាណាព្យាបាលកុមារ ត្រូវចូលរួមដោះស្រាយ។ សារអំពាវនាវនេះ ធ្វើឡើងនៅក្នុងឱកាសប្រារព្ធទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារលើកទី១៤ លើប្រធានបទ «គ្មានពលកម្មកុមារ ផ្តល់ការអប់រំដែលមានគុណភាព» កាលពីថ្ងៃទី១២ ខែមិថុនា។ ការប្រារព្ធទិវានេះ ក៏មានការដើរហែក្បួនមានលើកបដារបស់កុមារតូចៗ ដោយមានអាណាព្យាបាល មន្ត្រីរាជការ និងមន្ត្រីសង្គមស៊ីវិល រាប់រយនាក់ នាមូលដ្ឋានភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
-
ក្រសួងការងារស្នើឲ្យសហព័ន្ធនិយោជកនានា ចូលរួមលុបបំបាត់ពលកម្មលើកុមារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឲ្យសហព័ន្ធនិយោជក និងសហគ្រាសពាណិជ្ជកម្មនានា ចូលរួមលុបបំបាត់ពលកម្មកុមារ ដោយមិនអនុញ្ញាតឲ្យកុមារក្រោមអាយុ ១៨ ឆ្នាំចូលធ្វើការ ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅថ្ងៃអង្គារនេះថ្លែងថា ក្រសួងមិនចង់ឱ្យមានការប្រើប្រាស់ពលកម្មកុមារនៅក្នុងកន្លែងការងារឡើយ ។ លោកមានប្រសាសន៍ថា «ពលកម្មលើកុមារ វាជាទង្វើខុសច្បាប់ យន្តការនៃការងាររបស់កុមារ នឹងធ្វើឱ្យដំណើរការផលិតកម្មមានការថយចុះទាំងនៅពេលបច្ចុប្បន្ន និងអនាគត ព្រោះថា កុមារនៅក្មេងខ្ចី ទាំងគំនិតប្រាជ្ញា និងកម្លាំងកាយក្នុងការបង្កើនគុណភាពនៃផលិតផល ពុំមានសមត្ថភាពពេញលេញ ដូចមនុស្សចាស់ទេ» ។
-
ប្រជាសហគមន៍៤ខេត្តប្រជុំចែករំលែកបទពិសោធន៍អំពីរបៀបតស៊ូមតិឲ្យមានប្រសិទ្ធភាព
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ផ្តល់ឱកាសដល់ប្រជាសហគមន៍ដែលមានបញ្ហាមកពីតាមបណ្ដាខេត្តនានា ជួបប្រជុំគ្នានៅខេត្តកំពង់ធំ ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។ គោលដៅនៃការជួបជុំនេះ ដើម្បីស្វែងយល់ពីរបៀបតស៊ូមតិប្រកបដោយភាពជោគជ័យ ក្នុងការដោះស្រាយបញ្ហាដែលពួកគាត់កំពុងជួបប្រទះ។ ប្រជាសហគមន៍មានបញ្ហាផ្សេងៗមកពីបណ្ដាខេត្តចំនួន៤ រំពឹងថា ពួកគេនឹងមានគំនិតកាន់តែច្រើន ដើម្បីយកទៅប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាដែលកើតឡើងក្នុងសហគមន៍របស់ពួកគាត់។ ការរំពឹងនេះ ដោយសារពួកគេយល់ថា ការផ្លាស់ប្ដូរបទពិសោធន៍នៃរបៀបតស៊ូមតិឲ្យគ្នាទៅវិញទៅមក គឺធ្វើឲ្យពួកគេមានចំណេះដឹងកាន់តែទូលំទូលាយ។
-
ប៉ូលិស បង្ហាញមុខជនជាតិបារាំងម្នាក់ ពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទលើកុមារកម្ពុជា
ប៉ូលិសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ បានធ្វើការបង្ហាញមុខជនសង្ស័យ ជាជនជាតិបារាំងម្នាក់ ឈ្មោះ Bernard Louis Francois Soudeller ភេទប្រុស អាយុ ៥៥ឆ្នាំ ពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទលើកុមារ។ លោកវរសេនីយ៍ទោ លៅ លីន នាយការិយាល័យការពារអនីតិជនបានឲ្យដឹងថា ការចុះចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិបារាំងនេះ គឺកម្លាំងនាយកដ្ឋានបានសហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល រួមជាមួយព្រះរាជអាជ្ញារងខេត្តកណ្តាល លោក លឹម សុគន្ថា បានចុះធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ត្រង់ចំណុចផ្ទះតាផុះ ស្ថិតនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទលើកុមារ។
-
លោក ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំចតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Anne LEMAISTRE តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុមការងារបច្ចេកទេស រៀបចំតាក់តែង សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធទទួលព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នាទីក្រុងភ្នំពេញ៕
-
ឯកអគ្គរដ្ឋទូតអាមេរិកលើកឡើងថារដ្ឋសភាកម្ពុជាមិនគួរយកច្បាប់អង្គការជាអាទិភាពចម្បងនោះទេ
ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បានលើកឡើងថារដ្ឋសភាកម្ពុជាមិនគួរយកសេចក្តីព្រាងច្បាប់អង្គការ មិនមែនរដ្ឋាភិបាល និងសមាគម ជាអាទិភាពចម្បងនោះទេ ដោយលោកបានស្នើឲ្យរដ្ឋសភាគិតគូពីបញ្ហាភាពក្រីក្ររបស់ប្រជា ពលរដ្ឋ ការថែទាំសុខភាព និងការការពារបរិស្ថានជាដើម។
-
GMAC៖ការទាមទាររបស់កម្មករខ្លះប្រៀបបាននឹងការជំរិតពីថៅកែរោងចក្រ
ករណីបាតុកម្ម កូដកម្មដែលបាននឹងកំពុងកើតឡើងក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅជាយក្រុងភ្នំពេញ ដែលដឹកនាំដោយក្រុមសហជីពលោកមុំ សៀក ដែលគ្មានបញ្ជីការនៅក្នុងរោងចក្រ និងក្រុមសហជីបមួយចំនួនទៀត មិនបានអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាននោះទេ។ សកម្មភាពនេះអាចចាត់ទុកថាជាការដាក់សម្ពាធលើរោងចក្រ និងប្រៀបបាននឹងការជំរិតពីថៅកែរោងចក្រដូច្នោះដែរ។ នេះបើតាមការឲ្យដឹងនៅក្នុងទំព័រហ្វេកប៊ុករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា(GMAC)នៅថ្ងៃទី១៦មិថុនា។
-
សង្គមស៊ីវិលប្រឈមការលុបឈ្មោះចោល ប្រសិនបើមិនមានជំហរអព្យាក្រឹតចំពោះបក្សនយោបាយ
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានបង្ហាញថាអង្គការសង្គមស៊ីវិលជាតិ និងបរទេស ប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា នៅពេលរដ្ឋាភិបាលរកឃើញថាអង្គការសង្គមស៊ីវិលទាំងនោះមាននិន្នាការទៅកាន់គណបក្សនយោបាយណាមួយ។
-
ម៉ុងតាញ៉ាវៀតណាមពីរនាក់ថ្មីទៀតរត់មកលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី
ក្រុមម៉ុងតាញ៉ាវៀតណាម ២៣នាក់ដែលនៅសេសសល់ក្នុងព្រៃខេត្តរតនគិរី តាំងពីខែមេសា រហូតបច្ចុប្បន្ន ត្រូវបានអ្នកភូមិជម្លៀសយកទៅប្រគល់ឲ្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងភ្នំពេញ អស់ហើយ។ ដោយឡែកអ្នកភូមិរាយការណ៍ថា មានម៉ុងតាញ៉ា មួយក្រុមទៀត បានមកដល់ទឹកដីខេត្តរតនគិរី ជាថ្មីទៀត។ ម៉ុងតាញ៉ាវៀតណាម ពីរនាក់ថ្មីទៀតត្រូវបានអ្នកភូមិអះអាងថា ទើបរត់ភៀសខ្លួនចេញពីប្រទេសវៀតណាម ចូលមកលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី កាលពីចុងសប្ដាហ៍មុន។
-
រដ្ឋាភិបាលបញ្ជូនសេចក្ដីព្រាងច្បាប់អង្គការទៅកាន់រដ្ឋសភាហើយ
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពី”សមាគម និងអង្គការមិនមែនរដ្ឋាភិបាល” ទៅកាន់រដ្ឋសភាជាតិហើយ កាលពីថ្ងៃទី១៥ មិថុនាម្សិលមិញនេះ។ មានរយៈពេល១០ថ្ងៃហើយ ដែលទីស្ដីការគណៈរដ្ឋមន្ដ្រី បានអនុម័តលើសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីលោកផៃ ស៊ីផាន បានឲ្យដឹង តាមរយៈហ្វេសប៊ុកលោក ថា បន្ទាប់ពីបានផ្ទៀងផ្ទាត់សេចក្ដីព្រាងច្បាប់ស្ដីពី”សមាគម និងអង្គការមិនមែនរដ្ឋាភិបាល”រួចរាល់ រាជរដ្ឋាភិបាលបានបញ្ជូនសេចក្ដីព្រាងច្បាប់ផ្លូវការនេះ ទៅកាន់រដ្ឋសភារួចហើយ ដើម្បីឲ្យរដ្ឋសភាពិភាក្សា និងអនុម័តបន្ដ។
-
កិច្ចប្រជុំត្រីភាគី ពីការតម្លើងប្រាក់ឈ្នួលដល់កម្មករសម្រាប់ឆ្នាំ២០១៦ ចាប់ផ្តើមនៅខែកញ្ញា
នៅខែកញ្ញាខាងមុខនេះ គឺជាពេលវេលាសម្រាប់ភាគីពាក់ព័ន្ធដែលរួមមានភាគីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីកម្មករ-និយោជិក និងភាគីថៅកែរោងចក្រ ពិភាក្សាគ្នាជុំវិញការតម្លើងប្រាក់ឈ្នួលអប្បរមាទៅដល់កម្មករសម្រាប់ឆ្នាំ២០១៦ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបានកំណតឲ្យភាគីនីមួយៗចាប់ផ្តើមពិភាក្សាពីបញ្ហាប្រាក់ឈ្នួលរៀងៗខ្លួន នៅក្នុងខែកក្កដា និងនៅខែសីហា ជាការចាប់ផ្តើមនៃការពិភាក្សាជាលក្ខណៈទ្វេភាគី។
-
ច្បាប់ស្ដីពី”សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជិតអនុម័តជាផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពី”សមាគម និងអង្គការមិនមែនរដ្ឋាភិបាល” ទៅកាន់រដ្ឋសភាជាតិហើយ កាលពីថ្ងៃទី១៥ មិថុនា។ មានរយៈពេល១០ថ្ងៃហើយ ដែលទីស្ដីការគណៈរដ្ឋមន្ដ្រី បានអនុម័ត លើសេចក្ដីព្រាងច្បាប់នេះ។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីលោកផៃ ស៊ីផាន បានឲ្យដឹង តាមរយៈហ្វេសប៊ុកលោក ថា បន្ទាប់ពីបានផ្ទៀងផ្ទាត់សេចក្ដីព្រាងច្បាប់ស្ដីពី”សមាគម និងអង្គការមិនមែនរដ្ឋាភិបាល”រួចរាល់ រាជរដ្ឋាភិបាលបានបញ្ជូនសេចក្ដីព្រាងច្បាប់ផ្លូវការនេះ ទៅកាន់រដ្ឋសភារួចហើយ ដើម្បីឲ្យរដ្ឋសភាពិភាក្សា និងអនុម័តបន្ដ។តាមនីតិវិធីក្រោយពី រដ្ឋសភា ពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី”សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនឹងចេញដាក់ឲ្យប្រើប្រាស់ និងអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។
-
ក្រុមគ្រូបង្រៀនវិទ្យាល័យមួយនៅខេត្ដព្រះវិហារ គ្រោងធ្វើកូដកម្មទាមទារដកនាយក
គ្រូបង្រៀនជិត៣០នាក់ នៅវិទ្យាល័យមួយនៃខេត្ដព្រះវិហារ គ្រោងធ្វើកូដកម្មជាថ្មីទៀតដោយមិនបង្រៀនសិស្ស ដើម្បីទាមទារដកនាយក និងលេខា ដោយចោទថាអសមត្ថភាពក្នុងការដឹកនាំ និងខ្វះការទទួលខុសត្រូវ ។ គម្រោងនេះកើតឡើង បន្ទាប់ពីគ្រូវិទ្យាល័យគូលេន ស្រុកគូលេន ខេត្តព្រះវិហារ ចំនួន២៦នាក់ ក្នុងចំណោមគ្រូទាំងអស់៣២នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មក្នុងសាលានេះ ដោយមិនបង្រៀនសិស្សរយៈពេល២ថ្ងៃ ករណីពួកគាត់បង្រៀនលើសម៉ោងជិត១ឆ្នាំ តែមិនទទួលបានកម្រៃ ខណៈគ្រូវិទ្យាល័យផ្សេងទៀតក្នុងខេត្ដជាមួយគ្នានេះ ទទួលបានប្រាក់ម៉ោងត្រឹមត្រូវ ។
-
ពលរដ្ឋ១៨គ្រួសារនៅខេត្តកោះកុងសុំឆ្វៀលដីរបស់ខ្លួនចេញពីដីសម្បទាន
ពលរដ្ឋរងគ្រោះដោយសារទំនាស់ដីធ្លីនៅខេត្តកោះកុង បានសុំឱ្យសាលាខេត្តកោះកុងសម្រេចឱ្យពួកគេបានស្នាក់នៅលើដីទំនាស់ដែលនឹងត្រូវយកទៅអភិវឌ្ឍជាទីក្រុងទំនើប។ ពលរដ្ឋរងគ្រោះ១៨គ្រួសារនេះបានដាក់ពាក្យបណ្តឹងទៅសាលាខេត្តកោះកុងដើម្បីសុំសិទ្ធិរស់នៅជាកម្មសិទ្ធិលើដីដែលក្រុមហ៊ុនចិនឈ្មោះ Union Development Group គ្រោងនឹងធ្វើអាងស្តុកទឹកនិងទំនប់វារីអគ្គិសនី។ នេះបើយោងទៅតាមពាក្យបណ្តឹងដែល VOA ទទួលបាននៅថ្ងៃច័ន្ទនេះ និងតាមការបញ្ជាក់ពីមន្រ្តីសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង។
-
GMAC ថា សហជីពប្រើកូដកម្មបាតុកម្មទាមទារអត្ថប្រយោជន៍លើសពីច្បាប់កំណត់
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានលើកឡើងនៅថ្ងៃនេះថា សហជីពមួយចំនួនបន្តសកម្មភាពទាមទារអត្ថប្រយោជន៍បនែ្ថមលើសពីច្បាប់កំណត់តាមរយ:ការធ្វើកូដកម្មបាតុកម្មខុសនិតិវិធីច្បាប់ជាសំពាធលើអ្នកវិនិយោគ បើទោះបីជាមានយន្តការតំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំច្បាស់លាស់ក្តី។ បើតាម GMAC ការទាមទារភាគច្រើនមិនបានអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាននោះទេ ដែលអាចចាត់ទុកថាជាការដាក់សម្ពាធលើរោងចក្រ និងប្រៀបបាននឹងការជំរិតពីថៅកែរោងចក្រដូច្នោះដែរ ហើយ បើថៅកែរោងចក្រមិនបានបំពេញតាមសំណើរបស់សហជីពទេនោះ សហជីពនឹងដឹកនាំកម្មករធ្វើកូដកម្ម បាតុកម្មហិង្សាបិទទ្វាររោងចក្រ បិទផ្លួវសាធារណៈជាដើម។
-
អាជ្ញាធរនិងសង្គមស៊ីវិលខេត្តព្រះសីហនុស្នើអាណាព្យាបាលឈប់រំលោភកម្លាំងពលកម្មកុមារ
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ ថ្លែងថា បញ្ហារំលោភបំពានកម្លាំងពលកម្មកុមារ នៅតែជាបញ្ហាចោទ ដែលភាគីពាក់ព័ន្ធ ពិសេសអាណាព្យាបាលកុមារ ត្រូវចូលរួមដោះស្រាយ។ សារអំពាវនាវនេះ ធ្វើឡើងនៅក្នុងឱកាសប្រារព្ធទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារលើកទី១៤ លើប្រធានបទ «គ្មានពលកម្មកុមារ ផ្តល់ការអប់រំដែលមានគុណភាព» កាលពីថ្ងៃទី១២ ខែមិថុនា។ ការប្រារព្ធទិវានេះ ក៏មានការដើរហែក្បួនមានលើកបដារបស់កុមារតូចៗ ដោយមានអាណាព្យាបាល មន្ត្រីរាជការ និងមន្ត្រីសង្គមស៊ីវិល រាប់រយនាក់ នាមូលដ្ឋានភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
-
ខណ្ឌដូនពេញបើកយុទ្ធនាការប្រមូលជនអនាថា
គណៈបញ្ជាការឯកភាពខណ្ឌដូនពេញពីម្សិលមិញបានបើកយុទ្ធនាការទ្រង់ទ្រាយធំប្រមូលជនអនាថា ស្រ្តីរកស៊ីផ្លូវភេទ និងអ្នកញៀនថ្នាំចំនួន ៨០ នាក់ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុង។ យុទ្ធនាការនោះធ្វើឡើងចាប់តាំងពីម៉ោង ៣ និង ២០ នាទី រសៀល ដោយប្រមូលបានជនអនាថាចំនួន ៤៩ នាក់ក្នុងនោះមានស្រ្តីរកស៊ីផ្លូវភេទចំនួន ១២ នាក់យកទៅអប់រំ។
-
អង្គការសិទ្ធិមនុស្សបង្ហាញចំណុចអាក្រក់នៃសេចក្ដីព្រាងច្បាប់អង្គការសមាគម
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយការវិភាគរបស់ខ្លួនទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការសមាគម ដែលសេចក្ដីព្រាងចុងក្រោយអនុម័តដោយគណៈរដ្ឋមន្ត្រី។ ការវិភាគនោះរកឃើញថា នៅមានចំណុចបារម្ភជាច្រើន ដែលអង្គការសិទ្ធិមនុស្សមួយនេះចាត់ទុកថា ជាការរឹតត្បិតដល់សិទ្ធិសេរីភាពខាងសមាគម និងសិទ្ធិចូលរួមក្នុងជីវភាពសាធារណៈ ដែលផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។ ការលើកឡើងរបស់អង្គការសិទ្ធិមនុស្សនេះ ស្របពេលដែលសេចក្ដីព្រាងច្បាប់អង្គការសមាគម ត្រូវមន្ត្រីអះអាងថាត្រូវបញ្ជូនចេញពីស្ដីការគណៈរដ្ឋមន្ត្រីទៅកាន់រដ្ឋសភា។