កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
គ.ជ.ប បង្កើតគណៈកម្មការដើម្បីទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតគណៈកម្មការទំនាក់ទំនងការងារមួយ ដែលក្នុងនោះមានក្រុមតូចៗចំនួន៤ ដើម្បីទាក់ទងធ្វើការជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ។ យោងសេចក្ដីសម្រេចរបស់ គ.ជ.ប ចុះថ្ងៃទី១៥ ខែមិថុនា ម្សិលមិញឲ្យដឹងថា លោក ស៊ិក ប៊ុនហុក ដែលជាប្រធាន គ.ជ.ប ត្រូវបានតែងតាំងជាប្រធានគណៈកម្មការនេះ ឯសមាជិក គ.ជ.ប ទាំង៨រូប ត្រូវបែងចែកជា៤ក្រុម ក៏ជាសមាជិកគណៈកម្មការនេះផងដែរ ។
-
សេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលបានបញ្ជូនដល់រដ្ឋសភា
ភ្នំពេញ—សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានបញ្ជូនដល់រដ្ឋសភាជាតិកាលពីព្រឹកថ្ងៃអង្គារនេះដើម្បីពិភាក្សាបន្ត និងអនុម័ត។ អ្នកនាំពាក្យរដ្ឋសភាបានអះអាងថា សិក្ខាសាលាជាសាធារណៈមួយនឹងត្រូវធ្វើឡើងដើម្បីទទួលមតិយោបល់បន្ថែម។ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សកាន់អំណាច បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះត្រូវបានបញ្ជូនដល់រដ្ឋសភានាព្រឹកថ្ងៃអង្គារនេះ ហើយគណៈកម្មការអចិន្ត្រៃយ៍នៃសភាជាតិ នឹងបញ្ជូនទៅគណៈកម្មាធិការជំនាញរបស់រដ្ឋសភាជាតិដើម្បីពិនិត្យ មុនពេលដាក់ឲ្យមានការពិភាក្សានោះ។
-
សហគមន៍ជនជាតិដើមភាគតិចព្នងនៅស្ទឹងត្រែងឃាត់គ្រឿងចក្រក្រុមហ៊ុនចិន
សហគមន៍ជនជាតិដើមភាគតិចព្នង នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ឃាត់គ្រឿងចក្រ ២គ្រឿងរបស់ក្រុមហ៊ុនចិន ស៊ីវ ហ្គិច (Saiv Hkech) កាលពីល្ងាចថ្ងៃទី១៤ មិថុនា។ សហគមន៍អះអាងថា ក្រុមហ៊ុនបានត្រៀមឈូសឆាយដីព្រៃអភិរក្សសហគមន៍ក្បាលរមាស។ ចំណែកតំណាងក្រុមហ៊ុនបដិសេធថា ក្រុមហ៊ុនត្រៀមឈូសឆាយព្រំដីលិចទឹកសម្រាប់ដាំដុះប៉ុណ្ណោះ។ ពលរដ្ឋជនជាតិដើមព្នង ឃុំក្បាលរមាស ជាង ៥០នាក់ នៅថ្ងៃទី១៥ មិថុនា ជួបជុំគ្នានៅទីតាំងស្រែគាស់ ភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ដើម្បីរង់ចាំតំណាងក្រុមហ៊ុន ស៊ីវ ហ្គិច ដោះស្រាយ។ សហគមន៍អះអាងថា តំណាងក្រុមហ៊ុនត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានស្នាមមេដៃជាមួយសហគមន៍ច្បាស់លាស់ ទើបអ្នកភូមិសម្រេចប្រគល់គ្រឿងចក្រជូនក្រុមហ៊ុនវិញ។
-
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន SKD រកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋជាង ៧០ នាក់តំណាងឲ្យ ៧១ គ្រួសារនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសុរាគារខ្មែរ (SKD) បាននាំគ្នាដាក់ញត្តិទៅរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីជាថ្មីកាលពីថ្ងៃម្សិលមិញស្នើសុំឲ្យជួយអន្តរាគមន៍ដោះស្រាយប្រគល់ដីជូនពលរដ្ឋវិញ បន្ទាប់ពីការសម្របសម្រួលផ្តល់សំណងបន្ថែមនៅសាលាខេត្តពុំបានលទ្ធផល។
-
កម្មកររោងចក្រនៅស្ទឹងមានជ័យជាង១ពាន់នាក់តវ៉ាឲ្យថៅកែគោរពច្បាប់ការងារ
កម្មកររោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា (W&D Cambodia) ជាង ១.០០០នាក់ ប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីទាមទារលក្ខខណ្ឌការងារ ១២ចំណុច។ ប៉ុន្តែរយៈពេល ៥ថ្ងៃនៃការតវ៉ាទាំងនៅក្នុងរោងចក្រ រហូតចេញក្រៅរោងចក្រ នៅមិនទាន់មានការឆ្លើយតបពីតំណាងរោងចក្រនៅឡើយទេ។ កម្មករ កម្មការិនី រោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា ធ្វើកូដកម្មមិនធ្វើការងារនៅក្នុងរោងចក្រឈានដល់នាំគ្នាចេញមកខាងក្រៅ ឈរស្រែកតវ៉ានៅមុខរោងចក្រ និងព្រមានបិទផ្លូវ ប្រសិនថៅកែរោងចក្រនៅតែមិនអើពើការទាមទារនេះ។
-
ក្រសួងមហាផ្ទៃ៖ នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស អាចត្រូវចូលបញ្ជីខ្មៅបើបន្តរិះគន់ថ្នាក់នាំកម្ពុជា
ក្រសួងមហាផ្ទៃថា នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch ) អាចនឹងត្រូវដាក់ចូលបញ្ជីខ្មៅ បើនៅតែបន្តរិះគន់មេដឹកនាំកម្ពុជា ជាពិសេសការរិះគន់លើសពលោក ជា ស៊ីម ដោយប្រៀបប្រដូចទៅនឹងមេដឹកនាំក្នុងរបបខ្មែរក្រហម ។ យោងសេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ ចេញថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ បានហៅការចោទប្រកាន់របស់ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា គឺលោក ប្រ៊ែដ អាដាម (Brad Adams) ថាមានចេតនាមួលបង្កាច់ និងបង្កប់នូវគំនុំគុំកួនបុគ្គល មកលើថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា គឺលោក ជា ស៊ីម ។
-
ឯកអគ្គរដ្ឋទូតអាមេរិកលើកឡើងថារដ្ឋសភាកម្ពុជាមិនគួរយកច្បាប់អង្គការជាអាទិភាពចម្បងនោះទេ
ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បានលើកឡើងថារដ្ឋសភាកម្ពុជាមិនគួរយកសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងសមាគម ជាអាទិភាពចម្បងនោះទេ ដោយលោកបានស្នើឲ្យរដ្ឋសភាគិតគូពីបញ្ហាភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការថែទាំសុខភាព និងការការពារបរិស្ថានជាដើម។ សេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាល និងសមាគម នឹងត្រូវបញ្ជូនទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។ លោក វាលៀម ថដ ធ្លាប់ត្រូវបានក្រសួងការបរទេសកម្ពុជាក្រើនរំឭកឯកអគ្គរដ្ឋទូតអាមេរិក ពីការជ្រៀតជ្រែកកិច្ចការកម្ពុជា ពាក់ព័ន្ធនឹងករណីលោករិះគន់សេចក្តីព្រាងច្បាប់នេះ។
-
ប៉ូលិស ឃាត់ខ្លួនយុវជនម្នាក់ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ ៧ឆ្នាំ
បាត់ដំបង: សមត្ថកិច្ចនគរបាល ស្រុកភ្នំព្រឹក កាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ បានឃាត់ខ្លួនយុវជនម្នាក់ ពីបទរំលោភ សេពសន្ថវៈលើក្មេងស្រី អាយុ ៧ឆ្នាំ កាលពីវេលាម៉ោង ៦ និង ៣០ នាទី ល្ងាចថ្ងៃដដែល នៅលើផ្ទះជនរងគ្រោះ ក្នុងក្រុមទី៧ ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក រួចគេចខ្លួនបាត់។ លោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពត វុធថា ហៅ កាស ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិ ឃុំខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ៧ឆ្នាំ រស់នៅភូមិជាមួយគ្នាខាងលើ។
-
កម្មកររោងចក្រនៅស្ទឹងមានជ័យជាង១ពាន់នាក់តវ៉ាឲ្យថៅកែគោរពច្បាប់ការងារ
កម្មកររោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា (W&D Cambodia) ជាង ១.០០០នាក់ ប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីទាមទារលក្ខខណ្ឌការងារ ១២ចំណុច។ ប៉ុន្តែរយៈពេល ៥ថ្ងៃនៃការតវ៉ាទាំងនៅក្នុងរោងចក្រ រហូតចេញក្រៅរោងចក្រ នៅមិនទាន់មានការឆ្លើយតបពីតំណាងរោងចក្រនៅឡើយទេ។ កម្មករ កម្មការិនី រោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា ធ្វើកូដកម្មមិនធ្វើការងារនៅក្នុងរោងចក្រឈានដល់នាំគ្នាចេញមកខាងក្រៅ ឈរស្រែកតវ៉ានៅមុខរោងចក្រ និងព្រមានបិទផ្លូវ ប្រសិនថៅកែរោងចក្រនៅតែមិនអើពើការទាមទារនេះ។
-
ពលរដ្ឋ៥នាក់ត្រូវតុលាការហៅសួររឿងវិវាទដីធ្លី
តំណាងជនជាតិដើមភាគតិច ៥ នាក់ ក្នុងស្រុកលំផាត់ ត្រូវបានតុលាការកោះហៅទៅសួរនាំ បន្ទាប់ពីក្រុមហ៊ុនវៀតណាម បានប្តឹងពួកគាត់រឿងបោះរបងរំលោភយកដីទំហំ ២០០ហិកតា ដើម្បីបម្រុងទុកធ្វើទីទួលសុវត្ថិភាពពេលមានទឹកជំនន់។ ជនជាតិដើមភាគតិចឡាវ ទំពួន និងខ្មែរប្រមាណ ៣០០នាក់នៅក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់បាននាំគ្នាទៅបោះបង្គោលលើដី ២០០ ហិកតាពីក្រុមហ៊ុនវៀតណាមឈ្មោះហ័ងអាញលំផាត់ កាលពីចុងខែមេសាកន្លងមក បន្ទាប់ពីក្រុមហ៊ុនបានឈូសឆាយ ដើម្បីដាំដូងប្រេងលើដីនោះ។
-
យុវជនស្នើឲ្យមានការផ្សព្វផ្សាយទូលំទូលាយអំពីបញ្ហាចំណាកស្រុកប្រកបដោយសុវត្ថិភាព
ភ្នំពេញ—ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពគឺជាប្រធានបទដែលកំពុងត្រូវបានយកមកពិភាក្សានៅក្នុងប្រទេសកម្ពុជា។ ក្រុមយុវជនបានស្នើឲ្យមានការផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយអំពីបញ្ហានេះ។ ការផ្សព្វផ្សាយព័ត៌មានឲ្យទូលំទូលាយអំពីបញ្ហាចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការបង្ការអំពើជួញដូរមនុស្សត្រូវបានស្នើឡើងជាដំណោះស្រាយតាមរយៈក្រុមបណ្តាញយុវជនសហគមន៍ នៅក្នុងសិក្ខាសាលាមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១២កន្លងទៅ។
-
ពលរដ្ឋរងគ្រោះដីធ្លីប្តឹងអភិបាលស្រុកឲ្យសងផ្ទះវិញ
មណ្ឌលគិរីៈ ប្រជាពលរដ្ឋប្រមាណជា ១០០ នាក់ រស់នៅក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលរងគ្រោះព្រោះការបណ្តេញចេញដោយបង្ខំពីសំណាក់អាជ្ញាធរដោយដុតផ្ទះ និងផ្តួលរំលំផ្ទះកាលពីថ្ងៃទី ១១ ខែមិថុនា បានស្នើសុំឲ្យជួយអន្តរាគមន៍ពីសមាគមអាដហុក
-
TI ដាក់ឲ្យប្រើប្រាស់កាតប្រឆាំងអំពើពុករលួយនៅថ្ងៃទី២៤មិថុនា
អង្គការតម្លាភាពកម្ពុជា TI នឹងសម្ពោធការដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាតប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី២៤ខែមិថុនាខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនCJCC។ កាតប្រឆាំងអំពើពុករលួយ នឹងចែកជូនដល់អ្នកចូលរួមដោយឥតគិតថ្លៃ។ នៅលើកាតនេះ ក៏មានលេខទូរសព្ទ ដើម្បីរាយការណ៍អំពើពុករលួយទៅអង្គភាពប្រឆាំងអំពើពុករលួយACU ឬអង្គការតម្លាភាពកម្ពុជាTI ។ លោកអ្នកដែលទទួលបានកាតប្រឆាំងអំពើពុករលួយ នឹងទទួលបានការបញ្ចុះតម្លៃពីក្រុមហ៊ុន នានានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលជាដៃគូរបស់អង្គការតម្លាភាពកម្ពុជា។
-
ពលរដ្ឋនៅព្រះវិហារខ្វះដីធ្វើស្រែរដូវវស្សាដោយសារជម្លោះដីជាមួយក្រុមហ៊ុន
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច កំពុងកើតមានច្រើនឡើងៗក្នុងស្រុកទាំង៧ នៅខេត្តព្រះវិហារ។ ក្រុមសង្គមស៊ីវិលមើលឃើញថា ទោះបីជាមានបញ្ហាទំនាស់ដីធ្លីច្រើនក៏ដោយ ក៏ប៉ុន្តែអាជ្ញាធរហាក់មានវិធានការយឺតយ៉ាវក្នុងការដោះស្រាយដែលបណ្ដាលឲ្យប្រជាពលរដ្ឋរងគ្រោះជួបបញ្ហាជាច្រើន រួមមានការចាប់ខ្លួនដាក់ពន្ធនាគារ ឬក៏បាត់បង់ដីស្រែចម្ការជាដើម។ អ្នកភូមិប្រមាណ ៦នាក់ នៅឃុំសង្កែ២ ស្រុកឆែប ខេត្តព្រះវិហារ កំពុងនាំគ្នាគេចចេញពីផ្ទះជាបណ្ដោះអាសន្ន ដោយសារតែភ័យខ្លាចកម្លាំងប៉ូលិសតាមចាប់ខ្លួនពួកគេបញ្ជូនទៅតុលាការ។
-
នគរបាល ប៉ុស្តិ៍ច្បារអំពៅ២ ចាប់ខ្លួនពូ ក្រោយរំលោភ ក្មួយស្រី បានសម្រេច ចប់ចុងចប់ដើម
បុរសជនជាតិ វៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីជនរងគ្រោះប្តឹង ពីបទ រំលោភក្មួយស្រីមិនទាន់គ្រប់អាយុ និងមានសតិមិនល្អ ហើយត្រូវនាំខ្លួន យកទៅសាកសួរ និងបញ្ជូនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការ តាមច្បាប់ ។
-
លោកស៊ុំ ចាន់គា ប្រធានអាដហុកប្រចាំខេត្តបន្ទាយមានជ័យ ត្រូវទីប្រឹក្សានៅព្រឹទ្ឋសភាទូរស័ព្ទគំរាម
បន្ទាយមានជ័យ៖ ប្រធានសមាគមការពារសិទ្ឋិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយជ័យ លោក ស៊ុំ ចាន់គា រងការគំរាមកំហែង ពីសំណាក់ បុរសម្នាក់ ដែលអះអាងថាខ្លួន ជាទីប្រឹក្សា នៅក្នុងព្រឹទ្ធសភា ហើយក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុន យ៉ប អេស៊ា(ខេមបូឌា)លីមីតធីត Job Asia (Cambodia) Limited បានប្រើទូរស័ព្ទដៃលេខ ០៩៧ ៦១០៨ ៣៣៣ គំរាមកំហែងមកលើរូបលោក ខណៈដែលសមាគមអាដហុក ជួយការពារសិទ្ឋិកម្មករនៅគ្រាដែលក្រុមហ៊ុនខាងលើ យកពលករទៅបោកប្រាស់ នៅក្នុងប្រទេសថៃ។
-
ពលរដ្ឋនៅព្រះវិហារខ្វះដីធ្វើស្រែរដូវវស្សាដោយសារជម្លោះដីជាមួយក្រុមហ៊ុន
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច កំពុងកើតមានច្រើនឡើងៗក្នុងស្រុកទាំង៧ នៅខេត្តព្រះវិហារ។ ក្រុមសង្គមស៊ីវិលមើលឃើញថា ទោះបីជាមានបញ្ហាទំនាស់ដីធ្លីច្រើនក៏ដោយ ក៏ប៉ុន្តែអាជ្ញាធរហាក់មានវិធានការយឺតយ៉ាវក្នុងការដោះស្រាយដែលបណ្ដាលឲ្យប្រជាពលរដ្ឋរងគ្រោះជួបបញ្ហាជាច្រើន រួមមានការចាប់ខ្លួនដាក់ពន្ធនាគារ ឬក៏បាត់បង់ដីស្រែចម្ការជាដើម។ អ្នកភូមិប្រមាណ ៦នាក់ នៅឃុំសង្កែ២ ស្រុកឆែប ខេត្តព្រះវិហារ កំពុងនាំគ្នាគេចចេញពីផ្ទះជាបណ្ដោះអាសន្ន ដោយសារតែភ័យខ្លាចកម្លាំងប៉ូលិសតាមចាប់ខ្លួនពួកគេបញ្ជូនទៅតុលាការ។
-
អតីតតារាបាល់ទាត់ដេវីដ ប៊ែកខេម មកទស្សនកិច្ចនៅកម្ពុជា ផ្តោតពីអំពើហិង្សាលើកុមារ
អតីតតារាបាល់ទាត់ជនជាតិអង់គ្លេស លោក ដេវីដ ប៊ែកខេម(David Beckham) បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ក្នុងនាមជាឯកអគ្គរាជទូតសុច្ឆន្ទៈរបស់អង្គការយូនីសេហ្វ ដោយផ្តោតទៅលើការយកចិត្តទុកដាក់កុមាររងគ្រោះនៅកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ ផ្សាយនៅថ្ងៃទី១៥ ខែមិថុនានេះ ឲ្យដឹងថាលោក ដេវីដ ប៊ែកខេម ឯកអគ្គរាជទូតសុច្ឆន្ទៈអង្គការយូនីសេហ្វ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីការងាររបស់អង្គការយូនីសេហ្វ និងដៃគូ ដែលកំពុងជួយគាំទ្រដល់កុមាររងគ្រោះពីការរំលោភបំពានលើរាងកាយ ផ្លូវភេទ និងផ្លូវចិត្ត និងកុមារដែលងាយរងគ្រោះពីសំណាក់គ្រោះថ្នាក់ផ្សេងៗទៀត។ សេចក្តីប្រកាសព័ត៌មានបន្តថា នៅដើមឆ្នាំ២០១៥នេះ គឺជាទិវាខួបលើកទី១០របស់លោក ដេវីដ ប៊ែកខេម ដែលបានទទួលភារកិច្ចជាឯកអគ្គរាជទូតសុច្ឆន្ទៈអង្គការយូនីសេហ្វ ហើយរូបលោករួមទាំងអង្គការបានបង្កើតនូវមូលនិធិមួយដែលមានឈ្មោះថា“លេខ៧ - មូលនិធិដេវីដ ប៊ែកខេម និងយូនីសេហ្វ” ដើម្បីជួយការពារកុមារពីគ្រោះថ្នាក់។
-
អាជ្ញាធរគំរាមរុះរើផ្ទះពលរដ្ឋដោយគ្មានផ្តល់សំណង
ភ្នំពេញៈ ពលរដ្ឋក្នុងសហគមន៍ភូមិបឹងឈូកបានអះអាងថា អាជ្ញាធរខណ្ឌឫស្សីកែវកាលពីល្ងាចថ្ងៃសៅរ៍បានដាក់កម្លាំងប្រមាណជាង ២០ នាក់ប្រដាប់ដោយពូថៅ ញញួរ និង ដែកគាស់ មកគំរាមកំហែងធ្វើការរុះរើផ្ទះរបស់ពួកគាត់ ដោយយកលេសថាដើម្បីធ្វើការឈូសឆាយបើកផ្លូវលេខ ១៨០៨ តភ្ជាប់ទៅនឹងផ្លូវ ៥៩៨ ដើម្បីសម្រួលការធ្វើចរាចរណ៍ទៅមករបស់សាធារណជន។
-
ក្រសួងការបរទេសអាមេរិកបន្តគាំទ្រដំណើរការប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា
ក្រសួងការបរទេសអាមេរិក និងទីភ្នាក់ងារអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ទើបតែបានផ្ញើរបាយការណ៍មួយ ទៅកាន់សភាអាមេរិកកាលពីថ្ងៃទី១១មិថុនាកន្លងទៅ ដែលក្នុងនោះក៍មាននិយាយពីប្រទេសកម្ពុជាផងដែរ។ របាយការណ៍ ស្តីពី ដំណើរការប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅតំបន់អាស៊ីនេះ បានចាត់ទុកដំណើរការប្រជាធិបតេយ្យ និងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាថា ជាបញ្ហាអាទិភាពរបស់អាមេរិក។