កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ពលរដ្ឋខ្មែរនៅកូរ៉េ និងជប៉ុនរំលឹកខួប ៨ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី និងទាមទារយុត្តិធម៌
ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងថៃប្រារព្ធធ្វើពិធីរំលឹកខួប ៨ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី យ៉ាងផុលផុស ហើយប្រកាសយកបណ្ឌិតធ្វើជាគម្រូក្នុងការតស៊ូ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ។ ពួកគេបន្តទាមទាររដ្ឋាភិបាលកម្ពុជាឱ្យបើកការស៊ើបអង្កេតតម្លាភាព ដើម្បីវែកមុខរកអ្នកបញ្ជា ឬអ្នកទទួលខុសត្រូវ ចំពោះការបាញ់អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីរូបនេះ ព្រមទាំងទាមទារឱ្យដោះលែងយុវជនចលនាមាតាធម្មជាតិឱ្យមានសេរីភាពឡើងវិញ។
-
លោក រ៉ុង ឈុន អះអាងថា លោក ស៊ុន ចន្ធី នៅតែរក្សាឧត្តមគតិដើម
នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ តុលាការកំពូលបានលើកយកបណ្តឹងសុំនៅក្រៅឃុំរបស់ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិទៅធ្វើការជំនុំជម្រះជាសាធារណៈ។ តែមិនបានប្រកាសលទ្ធផលភ្លាមៗនោះទេ។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន អះអាងថា លោក ស៊ុន ចន្ធី នៅតែរក្សាឧត្តមគតិដើមរបស់ខ្លួនដដែល បើទោះជាប្រធានគណបក្សប្រឆាំងរូបនេះបានផ្តិតមេដៃលើលិខិតសុំទោស លោក ហ៊ុន ម៉ាណែត នៅក្រោយពេលចាប់ខ្លួនក៏ដោយ។
អានបន្ត -
ក្រុមយុវជន និងពលរដ្ឋធ្វើយុទ្ធនាការទាមទារឱ្យតុលាការដោះលែងសកម្មជនបរិស្ថាន
ក្រុមយុវជន និងពលរដ្ឋរស់នៅក្រៅប្រទេសធ្វើយុទ្ធនាការទាមទារឱ្យតុលាការដោះលែងសកម្មជនបរិស្ថានចំនួន ៥នាក់ឱ្យមានសេរីភាពឡើងវិញ។ ពួកគាត់អះអាងថា កិច្ចការពារបរិស្ថានមិនមែនជាអំពើខុសច្បាប់ ហើយការចាប់ខ្លួនសកម្មជនបរិស្ថានដាក់ពន្ធនាគារគឺមិនបានផ្ដល់ចំណេញអ្វីដល់រដ្ឋាភិបាលឡើយ។ ក្រុមយុវជនដែលស្រឡាញ់ធនធានធម្មជាតិ នាំគ្នាបង្ហោះសារនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីទាមទារឱ្យតុលាការដោះលែងសកម្មជនបរិស្ថានឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ ពីព្រោះការចាប់សកម្មជនបរិស្ថានដាក់ពន្ធនាគារគឺជាអំពើអមនុស្សធម៌ និងមិនអាចទទួលយកបាន។
អានបន្ត -
សមាគមAAFA និង FLA អាមេរិក ទទូចឱ្យកម្ពុជាលុបចោលគម្រោងសវនកម្មលើអង្គការសង់ត្រាល់
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាត់ដេរ និងស្បែកជើងអាមេរិក AAFA និង សមាគមការងារយុត្តិធម៌FLA បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាលុបចោលជាបន្ទាន់ នូវសវកម្មលើអង្គការសង់តា្រល់ ដែលគ្រោងនឹងបើកនៅថ្ងៃទី១៥ ខែកក្កដា ខាងមុខ។ ក្រៅពីទទូចឱ្យលុបចោលសវកម្មនេះ សមាគមអន្ដរជាតិទាំងពីរលើកឡើងថា វិធានការណាមួយប្រឆាំងអង្គការសង់ត្រាល់ គឺជាការបំភិតបំភ័យ និងបៀតបៀន ក៏ត្រូវជៀសវាងមិនឱ្យកើតមានលើសង្គមស៊ីវិលនៅកម្ពុជា។
អានបន្ត -
យុវជនបរិស្ថានស្ម័គ្រចិត្តបន្តការងារ ទោះបីសកម្មជនផ្សេងទៀតត្រូវបានចាប់ខ្លួន
ក្រុមយុវជនស្ម័គ្រចិត្តលើកិច្ចការពារបរិស្ថានលើកឡើងថា ពួកគេនៅតែបន្តធ្វើសកម្មភាពការពារបរិស្ថាន និងស្នើឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពឱ្យបានពេញលេញ ខណៈពួកគេព្រួយបារម្ភពីការចាប់ខ្លួន។ ការលើកឡើងរបស់ពួកគេ កើតមានបន្ទាប់ពីសកម្មជនចលនាមាតាធម្មជាតិចំនួន ១០ នាក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី ៦ ទៅ ៨ ឆ្នាំ ពីបទ«រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» កាលពីដើមខែកក្កដា។ យុវជន ៥ នាក់ ក្នុងចំណោមនោះត្រូវបានចាប់ខ្លួនទាំងបង្ខំ និងបញ្ជូនទៅឃុំក្នុងពន្ធនាគារតាមបណ្តាខេត្តផ្សេងៗពីគ្នា។
អានបន្ត -
កម្ពុជាច្រានចោលការរិះគន់របស់អង្គការសហប្រជាជាតិដែលថា «ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ» លើសកម្មជនមាតាធម្មជាតិ
តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានទាត់ចោលការលើកឡើងរបស់អ្នកនាំពាក្យផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Thameen Al-Kheetan ដែលបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា«ពិនិត្យលើបទចោទឡើងវិញ» ចំពោះសកម្មជនបរិស្ថានចលនាមាតាធម្មជាតិ ដោយថាវាគឺជា «ការរើសអើងយ៉ាងខ្លាំង» ចំពោះប្រព័ន្ធយុត្តិធម៌កម្ពុជា។
អានបន្ត -
អង្គការ IOM ដាក់ឱ្យដំណើរការជាផ្លូវការគម្រោងការពារសិទិ្ធពលករចំណាកស្រុក
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីថ្នាក់តំបន់ អំពីទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី ហៅកាត់ថា (MBHR Asia) ដើម្បីលើកកម្ពស់សិទ្ធិ និងការពារពលករទេសន្តរប្រវេសន៍ ឬពលករចំណាកស្រុក។
អានបន្ត -
កញ្ញា ភួន កែវរស្មី ថា ពន្ធនាគារពោធិ៍សាត់ តឹងតែងខ្លាំងជាងពន្ធនាគារម២ នៅភ្នំពេញ និងស្នើប្ដូរទៅម២វិញ
បងស្រីរបស់សកម្មជនមាតាធម្មជាតិកញ្ញា ភួន កែវរស្មី ដែលជាប់ពន្ធនាគារ ខេត្តពោធិ៍សាត់ បង្ហាញពីការឈឺចាប់ក្ដុកក្ដួលពេលបានទៅឃើញស្ថានភាព ប្អូនស្រីនិងធ្វើសំណូមពរយ៉ាងទទូចឱ្យរដ្ឋាភិបាលបញ្ជូនប្អូនស្រីទៅឃុំនៅពន្ធនាគារ ម២ ភ្នំពេញវិញ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា ភួន កែវរស្មី និងសកម្មជនបរិស្ថាន ៤នាក់ត្រូវបានតុលាការនិងបញ្ជូនទៅឃុំនៅពន្ធនាគារនៅផ្សេងៗគ្នា។
អានបន្ត -
តំណាងកម្ពុជានៅUNចាត់ទុកការរិះគន់របស់UNHCRមកលើតុលាការកម្ពុជាថាគ្មានមូលដ្ឋានច្បាស់លាស់
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN) បានចេញមកច្រានចោលរាល់ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិជុំវិញការកាត់ទោសសកម្មជនបរិស្ថានចំនួន១០នាក់នៃចលនាមាតាធម្មជាតិ។ តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ តំណាងកម្ពុជានៅUNចាត់ទុកការលើកឡើងរបស់អ្នកនាំពាក្យUNHCRកន្លងមកថា គ្មានមូលដ្ឋានពិតប្រាកដ បង្កើតការភ័ន្តច្រឡំ និងមានលក្ខណៈរើសអើងចំពោះការអនុវត្តច្បាប់របស់តុលាការខ្មែរ។
អានបន្ត -
យុវជនហៅការលើកឡើងរបស់តំណាងកម្ពុជានៅ អ.ស.ប ដែលថា យុវជនមាតាធម្មជាតិប្រព្រឹត្តបទល្មើស ជាការភូតកុហកសហគមន៍អន្តរជាតិ
យុវជនហៅការលើកឡើងរបស់តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) ដែលថា យុវជនមាតាធម្មជាតិប្រព្រឹត្តបទល្មើសនោះ ជាការភូតកុហកសហគមន៍អន្តរជាតិ។ ពួកគាត់ថា ការអះអាងរបស់តំណាងរដ្ឋាភិបាលនេះ គឺគ្រាន់តែ ដើម្បីការពារមុខមាត់ប្រព័ន្ធតុលាការឯកបក្ស ដែលស្ថិតក្រោមខ្សែញាក់របស់បក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ ក្រោយពេលដែលតុលាការប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនបរិស្ថាន ១០រូប ឱ្យជាប់ពន្ធនាគារចន្លោះពី ៦ ទៅ ៨ឆ្នាំ ពាក់ព័ន្ធនឹងសកម្មភាពការពារធនធានធម្មជាតិមក គេឃើញមានអង្គការជាតិ និងអន្តរជាតិរិះគន់យ៉ាងចាស់ដៃថា ជាការរំលោភសិទ្ធិមនុស្ស និងជាការគំរាមកំហែងធ្ងន់ធ្ងរ របស់រដ្ឋាភិបាល មកលើពលរដ្ឋ។ រីឯមន្ត្រីរដ្ឋាភិបាល បានចាត់ទុកការរិះគន់នេះថា ជារឿងមិនពិត។
អានបន្ត -
សមាគមខ្មែរកម្ពុជាក្រោមស្នើរដ្ឋាភិបាលកម្ពុជាយកកង្វល់ពួកគេជូនប្រធានាធិបតីវៀតណាម
សមាគមខ្មែរកម្ពុជាក្រោមស្នើទៅព្រះមហាក្សត្រ និងស្ថាប័នកំពូលៗរបស់កម្ពុជា ឱ្យលើកយកបញ្ហារបស់ខ្មែរក្រោមដាក់ជូនប្រធានាធិបតីវៀតណាម ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ ដើម្បីឱ្យអាជ្ញាធរវៀតណាមគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
អានបន្ត -
សមាគមខ្មែរកម្ពុជាក្រោមចង់ឃើញកម្ពុជាប្រាប់វៀតណាមឲ្យគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ស្នើឱ្យអង្គព្រះមហាក្សត្រ ប្រធានស្ថាប័ននីតិបញ្ញត្តិ និងនាយករដ្ឋមន្ត្រីលើកសំណើទៅកាន់លោក តូ ឡឹម ប្រធានរដ្ឋវៀតណាមឱ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម។ សំណើរបស់សមាគមខ្មែរកម្ពុជាក្រោមពេលនេះធ្វើឡើង ក្រោយរដ្ឋាភិបាលវៀតណាមបានបន្តផ្តាំផ្ញើឲ្យកម្ពុជាជួយមើលថែពលរដ្ឋខ្លួនដែលកំពុងរស់នៅលើទឹកដីកម្ពុជា និងចំពេលដែលប្រធានរដ្ឋវៀតណាមត្រៀមមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
អានបន្ត -
សមាគមខ្មែរកម្ពុជាក្រោម ស្នើឱ្យមេដឹកនាំកំពូលៗ របស់កម្ពុជា លើកឡើងបញ្ហារំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម ទៅកាន់ប្រធានាធិបតីថ្មីរបស់វៀតណាម
សមាគមខ្មែរកម្ពុជាក្រោម បានដាក់ញត្តិទៅកាន់ក្រុមមេដឹកនាំកំពូលៗ របស់ កម្ពុជាឱ្យលើកឡើងពីបញ្ហាការរំលោភសិទ្ធិមនុស្ស លើពលរដ្ឋខ្មែរក្រោម នៅចំពោះមុខប្រធានាធិបតីថ្មីរបស់វៀតណាមលោក តូ ឡឹម ដែលនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ។ ការដាក់ញត្តិនេះ កើតមានភ្លាមៗ ក្រោយពេលនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) ប្រាប់ទៅឧបនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ានី ឱ្យជួយសម្រួលធ្វើសមាហរណកម្មពលរដ្ឋ វៀតណាមចូលក្នុងសង្គមកម្ពុជា។
អានបន្ត -
ពលរដ្ឋបឹងតាមោក បន្តលើកបដា ទទូចដល់អាជ្ញាធរឲ្យបញ្ឈប់ការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញ
ពលរដ្ឋនៅតំបន់បឹងតាមោក ប្រមាណ ២០នាក់ នៅរសៀលថ្ងៃទី១០ ខែកក្កដា បានដាក់កៅអីតម្រៀបគ្នាជាជួរ តាមបណ្ដោយផ្លូវលេខ១៥១ ស្ថិតក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីលើកបដា ទាមទារឲ្យអាជ្ញាធរ និងរដ្ឋាភិបាល បញ្ឈប់ការគំរាមកំហែង និងបណ្ដេញពួកគាត់ចេញពីលំនៅឋានដោយបង្ខំ។ ពលរដ្ឋ បានកាន់បដាពណ៌ស ហើយសរសេរដោយទឹកថ្នាំពណ៌ក្រហមថា «អភិវឌ្ឍចុះ តែកុំរុះរើផ្ទះខ្ញុំ»។
អានបន្ត -
អង្គការអន្តរជាតិចំនួន៣ បង្កើតញត្តិទាមទារឱ្យដោះលែងសកម្មជនមាតាធម្មជាតិដែលកំពុងជាប់ឃុំ
អង្គការអន្តរជាតិចំនួនបី បានបង្កើតញត្តិអនឡាញដើម្បីប្រមូលការគាំទ្រឱ្យមានការដោះលែងសកម្មជនមាតាធម្មជាតិចំនួន៥នាក់ដែលកំពុងជាប់ឃុំ ក្រោយតុលាការបានកាត់ទោសឱ្យពួកគេជាប់ពន្ធនាគារ ម្នាក់ៗចន្លោះពី៦ ទៅ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។ញត្តិដែលត្រូវបានបង្កើតឡើងតាមរយៈគេហទំព័រ Rainforest Rescue បានទាមទារឱ្យមានការដោះលែងសកម្មជនបរិស្ថានទាំង១០រូប និងអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងពិភពលោកចូលរួមចុះហត្ថលេខាគាំទ្រ។
អានបន្ត -
សង្គមស៊ីវិល និងពលរដ្ឋ បន្តទាមទាររកយុត្តិធម៌ជូនសពលោក កែម ឡី និងស្នើដោះលែងសកម្មជនជាប់ឃុំ
សង្គមស៊ីវិល ពលរដ្ឋ ព្រះសង្ឃ និងអ្នកនយោបាយមួយចំនួន បន្តទាមទារឱ្យរដ្ឋាភិបាល និងតុលាការ ស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី ដើម្បីផ្តល់យុត្តិធម៌ដល់លោកបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងអំពាវនាវឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិ សហជីព និងសមាជិកបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
អានបន្ត -
អាជ្ញាធរសវនកម្មជាតិ នឹងធ្វើសវនកម្មលើអង្គការសង់ត្រាល់តាមសំណើក្រសួងមហាផ្ទៃ
អាជ្ញាធរសវនកម្មជាតិ (NAA) នឹងធ្វើសវនកម្ម លើអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ (CENTRAL) នៅថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះ បន្ទាប់ពីមានការស្នើសុំរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៨ ខែមិថុនា កន្លងទៅ។
អានបន្ត -
សកម្មជន និងអង្គការសិទ្ធិមនុស្សបន្តទាមទារយុត្តិធម៌ក្នុងពិធីរម្លឹកខួបគម្រប់ ៨ឆ្នាំ នៃមរណភាពបណ្ឌិត កែម ឡី
ពលរដ្ឋ សកម្មជន និងអង្គការសង្គមស៊ីវិលនានាធ្វើពិធីរម្លឹកខួប ៨ឆ្នាំ នៃមរណភាពលោកបណ្ឌិត កែម ឡី ទាមទារឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ទៅលើអ្នកដែលនៅពីក្រោយខ្នងឃាតកដែលបានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ក្រៅពីនេះពួកគេក៏ទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការទាំងអស់ដែលត្រូវជាប់ពន្ធនាគារដែលគ្រាន់តែនិយាយការពិត។
អានបន្ត -
លោកហុង សុខហួរត្រូវបានសមាជគណបក្សភ្លើងទៀនតែងតាំងជាអនុប្រធានគណបក្ស
នៅព្រឹកថ្ងៃទី១០ កក្កដានេះ គណបក្សភ្លើងទៀនបានធ្វើសមាជដើម្បីផ្លាស់ប្តូរក្បាលម៉ាស៊ីនថ្នាក់ដឹកនាំ ខណៈមានថ្នាក់ដឹកនាំរបស់បក្សប្រឆាំងមួយនេះច្រើននាក់បានចាកចេញជាបន្តបន្ទាប់។ លោកហុង សុខហួរត្រូវបានសមាជជ្រើសតាំងជាអនុប្រធានគណបក្ស។ លោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការបក្សភ្លើងទៀនបានឲ្យដឹងថា ការសម្រួលសមាសភាពថ្នាក់ដឹកនាំរបស់គណបក្សនេះជាការពង្រឹង និងពង្រីករចនាសម្ព័ន្ធដើម្បីចូលរួមការបោះឆ្នោតខាងមុខ។
អានបន្ត -
តុលាការបើកសវនាការសំណុំរឿងលោក ទាវ វណ្ណុល ខណៈមេធាវីរដ្ឋាភិបាលទារសំណងជំងឺចិត្ត ១,៥លានដុល្លារ
កាលពីថ្ងៃចន្ទ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលត្រូវបានចោទប្រកាន់ដោយសារការអត្ថាធិប្បាយដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយ ដោយចោទប្រកាន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អានបន្ត