កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ឯកអគ្គរដ្ឋទូតអាមេរិកលើក​ឡើង​ថារដ្ឋ​​សភាកម្ពុជាមិន​គួរ​យក​ច្បាប់​អង្គការ​ជា​អាទិភាពចម្បង​នោះទេ​

    ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បាន​លើក​ឡើង​ថា​​រដ្ឋសភា​កម្ពុជាមិន​គួរ​យក​​សេចក្តីព្រាងច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​សមាគម ជាអាទិភាពចម្បងនោះទេ ដោយ​លោកបា​ន​​ស្នើ​​ឲ្យ​រដ្ឋសភា​គិត​គូ​ពី​បញ្ហា​ភាពក្រីក្រ​របស់ប្រជា​ពលរដ្ឋ​ ការថែ​ទាំ​សុខភាព និង​ការការពារ​បរិស្ថាន​ជាដើម​។​

  • មេដឹក​នាំ​សហជីព​នឹង​ទាមទារ​ប្រាក់​ឈ្នួល​អប្បរមា​​១៧៧​ដុល្លារ​ឆ្នាំ​២០១៦

    ភ្នំពេញ—មេដឹក​នាំ​សហជីព​ក្នុង​ប្រទេស​កម្ពុជា​នឹង​យក​តួលេខ​ប្រាក់​ឈ្នួល​អប្បរមា​ចំនួន​១៧៧​ដុល្លារក្នុង​ការ​ចរចាជាមួយ​នឹង​និយោជក​ដែល​ធ្វើការ​វិនិយោគ​ ក្នុង​វិស័យ​វាយ​នភណ្ឌ​ កាត់​ដេរ​សម្លៀក​បំពាក់​ ​និង​ផលិត​ស្បែកជើង​ ចាប់​ពី​ខែ​កក្កដា​ខាង​មុខ​នេះ​ ខណៈពេល​ដែល​ក្រសួង​ការងារ​បញ្ចេញ​ឲ្យ​ដឹង​នូវ​ប្រតិទិន​ថ្មី​សម្រាប់​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បរមា​ឆ្នាំ​២០១៦។​ ប្រតិទិន​ថ្មី​នៃ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បរមា​របស់​ក្រសួង​ការងារ​ដែល​ប្រកាស​ឲ្យ​ដឹង​កាលពីថ្ងៃ​សុក្រ​បាន​បញ្ជាក់​ថា ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បរមា​នឹង​ចាប់​ពី​ខែ​កក្កដា​រហូត​ដល់ប្រាក់​ឈ្នួល​អប្បបរ​មាន​ថ្មី​ចូល​ជាធរមាន​នៅខែមករា​ឆ្នាំ​២០១៦។​

  • ក្រសួងមហាផ្ទៃ​៖ នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អាច​ត្រូវ​ចូល​បញ្ជីខ្មៅ​បើ​បន្ត​រិះគន់​ថ្នាក់​នាំ​កម្ពុជា​​

    ក្រសួង​មហាផ្ទៃ​ថា នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch ) អាច​នឹង​ត្រូវ​ដាក់​ចូល​បញ្ជីខ្មៅ បើ​នៅ​តែ​បន្ត​រិះគន់​មេដឹកនាំ​កម្ពុជា ជាពិសេស​ការរិះគន់​លើ​សព​លោក ជា ស៊ីម ដោយ​ប្រៀបប្រដូច​ទៅ​នឹង​មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម ។ ​យោង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​មហាផ្ទៃ ចេញ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ បាន​ហៅ​ការចោទប្រកាន់​របស់​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​កម្ពុជា គឺ​លោក ប្រ៊ែ​ដ អាដាម (Brad Adams) ថា​មាន​ចេតនា​មួលបង្កាច់ និង​បង្កប់​នូវ​គំនុំគុំកួន​បុគ្គល មក​លើ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក ជា ស៊ីម ។

  • ស្ត្រី​សតិ​មិន​គ្រប់​ម្នាក់ ត្រូវគេ​រំលោភ​រហូត​ប្រសូត្រ​បានកូន​ប្រុស​១ សមត្ថកិច្ច​រកមុខ​ឪពុក​ក្មេង​នោះ មិនទាន់​ឃើញ

    កំពង់ឆ្នាំង: ស្ត្រី​មា្ន​ក់ ដែលមាន​សតិ​មិន​ប្រក្រតី​ត្រូវគេ​ចាប់រំលោភ​រហូត​បាន​ផ្ទៃពោះ ហើយ​ប្រសូត្រ​បានកូន​ប្រុស​១ ប៉ុន្តែ​រហូតមកដល់​នឹង​ពេលនេះ​សមត្ថកិច្ច​នៅតែ​ងងឹតឈឹង មិនទាន់​ស្រាវជ្រាវ​រកឃើញ​ឪពុក​ក្មេងប្រុស​នោះ យកមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នៅឡើយ​ទេ ។ ​ ​ ​ស្ត្រី​អភ័ព្វ​នេះ​មានឈ្មោះ វឺ​ន ហៀ​ង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នាង​ជ​មុ​ស្ស​ដែលមាន​សតិ​មិន​គ្រប់ និង ជា​កូនកំព្រា ឪពុក ម្តាយ ដែល​បាន​ស្លាប់ចោល ជាច្រើន​ឆ្នាំ​មកហើយ ។ នាង​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​២​នាក់ ហើយ​សព្វថ្ងៃ​រស់នៅ​ជាមួយនិង​យាយ​ជីដូនមួយ​ក្នុងភូមិ​ឃុំ​ខាងលើ ។ រីឯ​ប្អូនប្រុស​ម្នាក់ទៀត មាន​ប្រពន្ធ និង ទៅ​រស់នៅ​ផ្សេង​ពីគ្នា ។

  • គ្រូ​បង្រៀន​នៅ​កំពង់ឆ្នាំង​រិះគន់​នាយក​សាលា​ដែល​តម្រូវ​ឲ្យ​គ្រូ​ចូល​បក្ស​ប្រជាជន

    គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​ត្រពាំងចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង មិន​ពេញ​ចិត្ត​ចំពោះ​នាយក​សាលា​ដែល​ចលនា​ឲ្យ​លោកគ្រូ អ្នកគ្រូ គាំទ្រ​គណបក្ស​នយោបាយ​នៅ​ក្នុង​ម៉ោង​បំពេញ​ការងារ​របស់​រដ្ឋ។ ប៉ុន្តែ​នាយក​សាលា​វិញ​ឆ្លើយ​តប​ថា ការ​ចុះ​ឈ្មោះ​ជា​សមាជិកភាព​គណបក្ស​ប្រជាជន​នេះ គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត និង​មិន​ប៉ះពាល់​ដល់​ម៉ោង​បង្រៀន​សិស្ស​ទេ។ គ្រូ​បង្រៀន​ពីរ​នាក់ ក្នុង​ចំណោម ៩​នាក់ ដែល​បង្រៀន​នៅ​អនុវិទ្យាល័យ​ត្រពាំងចាន់ នៅ​អល់អែក​មិន​​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការ​ចង់​បាន​របស់​ថ្នាក់​ដឹកនាំ​ការិយាល័យ​អប់រំ​ស្រុក​បរិបូរណ៍ និង​នាយក​សាលា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៥​ នៅ​ឡើយ​ទេ ដោយ​ពួកគាត់​យល់​ថា​ ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​អប់រំ​ក្នុង​ខេត្ត​ធ្វើ​បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​របស់​ខ្លួន។

  • យុវជន​កម្មករ​លើក​យក​បញ្ហា​៥​ចំណុច​​ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​ដោះស្រាយ

    កម្មករ​រោងចក្រ អ្នក​បម្រើ​ការ​ផ្នែក​សេវា​កម្សាន្ត និង​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ ដែល​មក​ពី​បណ្ដា​រោងចក្រ សហគ្រាស​នៅ​កម្ពុជា ប្រមាណ​ជិត ១០០​នាក់ បាន​នាំ​គ្នា​ពិភាក្សា និង​បោះឆ្នោត​ជ្រើសរើស​ចំណុច​សំខាន់ៗ ៥​ចំណុច នៅ​ក្នុង​ចំណោម​បញ្ហា​ជាង ១០ ដែល​កម្មករ​ជួប​ប្រទះ ព្រមទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ។ ​ក្រុម​កម្មករ​រោងចក្រ អ្នក​បម្រើ​សេវា​កម្សាន្ត និង​អ្នកធ្វើ​ការ​បម្រើ​តាម​ផ្ទះ បាន​ជួបជុំគ្នា​នៅ​ក្នុង​វេទិកា​យុវជន​កម្មករ ស្ដីពី "បញ្ហា​ប្រឈម និង​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ" នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា នា​រាជធានី​ភ្នំពេញ។ ពួកគេ​បាន​អនុម័ត​ចំនួន ៥​ចំណុច​សំខាន់ៗ កំពុង​ជួប​ប្រទះ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជូន​ពួកគេ។

  • ប្រធាន​សមាគម​ន៍​មួយ ជំរុញ​រដ្ឋាភិបាល​ឲ្យ​យកចិត្តទុកដាក់ដ​ល់​សិទ្ធិ​កម្មករ​ធ្វើការ​តាម​ផ្ទះ​​

    ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា (IDEA) នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​លើក​ម្មករ​ធ្វើការ​តាម​ផ្ទះ ដោយ​អះអាង​ថា កម្មករ​មួយ​ចំនួន​នៅតែ​មាន​ការរំលោភ​សិទ្ធិ​ពី​សំណាក់​ថៅកែ ។​ ​លោក វ​ន់ ពៅ បាន​មានប្រសាសន៍​បែបនេះ ក្នុង​កម្មវិធី​ទិវា​កម្មករ​ធ្វើការ​តាម​ផ្ទះ​អន្តរជាតិ​ខួប​លើក​ទី​៤ ដែល​ធ្វើ​ថ្ងៃទី​១៤ ខែមិថុនា នៅ​មុខ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វា ត្រើយ​ខាងកើត​មុខ​វាំង ដោយ​មាន​អ្នកចូលរួម​ជាង ៣០០ នាក់ ។

  • រដ្ឋាភិបាល៖ ការ​ភ្ជាប់​មរណភាព​លោក ជា ស៊ីម ទៅ​សាលាក្ដី​ខ្មែរ​ក្រហម​ជា​រឿ​មួលបង្កាច់

    ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​ថ្លែងការណ៍​ឆ្លើយ​តប​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​ភ្ជាប់​មរណភាព​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម និង​ភាព​បរាជ័យ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នោះ​ថា ជា​ការ​ចោទ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​គ្មាន​យុត្តិធម៌។ សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ហៅ​ការ​ចោទ​ប្រកាន់​របស់​ប្រធាន​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ គឺ​លោក ប៊្រែដ អាដាម (Brad Adams) ចំពោះ​លោក ជា ស៊ីម ថា ជា​ការ​រៀបចំ​គ្រោង​ទុក​ជា​មុន ក្នុង​ចេតនា​មួល​បង្កាច់ និង​បង្កប់​នូវ​គំនុំគំកួន​បុគ្គល​មក​លើ​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

  • អ្នក​ស្រុក​មេមត់​ថា​អាជ្ញាធរ​វៀតណាម​ឃាត់​មិន​ឱ្យ​ឆ្លង​កាត់​​ផ្លូវ​ក្បែរ​តំបន់​ដី​ជម្លោះ

    ពលរដ្ឋ​នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​ព្រំដែន​ក្បែរ​ចំណុច​ដី​មាន​ជម្លោះ​ដូច​​សព្វដង​បាន​ទេ ពីព្រោះ​មាន​ឃាត់​ពី​សំណាក់​អាជ្ញាធរ​វៀតណាម នៅ​ទី​នោះ។ សកម្មភាព​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​កើត​ឡើង​ក្រោយ​ពេល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ​​វៀតណាម កាល​ពី​ពេល​កន្លង​មក។ យ៉ាង​ណា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បញ្ជាក់​ថា ការ​បិទ​នោះ គឺ​បិទ​តែ​ការ​នាំ​ទំនិញ​ចេញ​ចូល​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​មនុស្ស​វិញ គឺ​គេ​មិន​ហាម​ឃាត់​ឡើយ។ ពលរដ្ឋ​នៅ​ភូមិ​ជើង ឃុំ​ជាំ ត្រូវ​ខកខាន​មិន​អាច​ឆ្លង​កាត់ ឬ​ដឹក​ផលិតផល​របស់​ខ្លួនដូច​ជា​ដំឡូង ជ័រ ឬ​កំណាត់​ឈើ​ចេញ​តាម​ច្រក​របៀង​ក្នុង​ភូមិ​បាន​ដោយ​ជំនួស​ឱ្យ​ការ​ដឹក​ចេញ​ទៅ​តាម​ច្រក​តំបន់​នៅ​ឆ្ងាយៗ​ពី​ភូមិ​របស់​ខ្លួន​វិញ។ បញ្ហា​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ភូមិ​ជើង ត្រូវ​ជួប​បញ្ហា​ជីវភាព​មួយ​ចំណែក ពីព្រោះ​ត្រូវ​ចំណាយ​ថវិកា​មួយ​ចំនួន​បង់​ឱ្យ​មន្ត្រី​ប៉ូលិស​នៅ​ក្នុង​តំបន់​ដែល​ពួកគេ​ត្រូវ​នាំ​ទំនិញ​ចេញ​កាន់តែ​ច្រើន។

  • ពលរដ្ឋ​៣​គ្រួសារ​រង​ផល​ប៉ះពាល់​​ដោយសារ​​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹងត្រែង​មិន​ទាន់​ទទួល​សំណង

    ពលរដ្ឋ ៣​គ្រួសារ​ក្នុង​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ពួកគាត់​នៅ​មិន​ទាន់​ទទួល​បាន​សំណង​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ឡើយ ខណៈ​ដី​ចម្ការ​របស់​ពួក​គាត់​បាន​ក្លាយ​ជា​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​ទៅ​ហើយ​នោះ។ ​ពលរដ្ឋ ៣​គ្រួសារ រស់​នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសាន ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​តំណាង​ក្រុមហ៊ុន​ផ្ដល់​សំណង​ដីចម្ការ​ពួកគាត់ ដែល​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​ឈូស​ឆាយ​តាំង​ពី​ចុង​ឆ្នាំ​២០១៤។ ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ជាង ១០​គ្រួសារ​ផ្សេង​ទៀត មាន​ដីចម្ការ​ដូច​គ្នា​តែ​សុទ្ធតែ​ទទួល​បាន​សំណង​ផល​ប៉ះពាល់។

  • ​សំណុំរឿង​ឃាតកម្ម​លើ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​កាលពីដើមឆ្នាំ​២០១៥ ត្រូវ​បាន​ជំនុំជម្រះ​​

    សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមិថុនា បាន​បើក​សវនាការ​ជំនុំជម្រះ​ក្ដី ករណី​ឃាតកម្ម​លើ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គី​រង្សី កាលពីដើមឆ្នាំ​២០១៥ ដោយ​ចោទប្រកាន់​ជនជាប់ចោទ​ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ។ ​ព្រះសង្ឃ​ដែល​ត្រូវបាន​ធ្វើ​គត់​មាន​ព្រះនាម ថាច់ ខាន់ ព្រះជន្ម​៣៧​វស្សា មាន​កំណើត​មក​ពី​ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម មាន​នាទី​ជា​គ្រូសូត្រឆ្វេង​នៅ​វត្ត​សាមគ្គី​រង្សី ។​ ​សវនាការ​ជំនុំជម្រះ​នោះ​ធ្វើឡើង ដោយ​មាន​លោក​តុ​ប ឈុន​ហេង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ ។ ក្នុង​សវនាការ​នោះ តំណាង​អយ្យការ​បាន​ចោទប្រកាន់​លើ​ជនជាប់ចោទ​ឈ្មោះ ចាន់ សុ​ភក្ត្រ ហៅ​លី ទឹង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជា​អតីត​សាមណេ បួស​រៀន និង​ស្នាក់នៅ​វត្ត​សាមគ្គី​រង្សី ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។

  • អ្នក​វិភាគ​ជំរុញ​ឲ្យ​កម្ពុជា​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​បើ​វៀតណាម​នៅ​តែ​បន្ត​ឈ្លាន​ពាន

    ក្រុម​អ្នក​វិភាគ​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​កម្ពុជា លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ប្រសិន​បើ​ប្រទេស​វៀតណាម នៅ​តែ​បន្ត​ឈ្លាន​ពាន​មក​លើ​ទឹក​ដី​កម្ពុជា។ ការ​ជំរុញ​របស់​អ្នក​វិភាគ​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម កំពុង​បន្ត​មហិច្ឆតា​ឈ្លាន​ពាន​យក​ទឹក​ដី​ប្រទេស​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន​ជា​បន្តបន្ទាប់ រហូត​ដល់​កម្ពុជា ធ្វើ​កំណត់​ទូត​តវ៉ា​ផ្លូវ​ការ​ពី​ការ​ទន្ទ្រាន​នេះ។ បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​ប្រទេស​អ្នក​ភូមិ​ផង​របង​ល្អ​ជាមួយ​គ្នា ឬ​កសាង​នូវ​ព្រំដែន​មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ដោយ​ឈរ​លើ​គោលការណ៍​ស្មើ​ភាព គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ក្តី ប៉ុន្តែ​ជា​រឿយៗ គេ​សង្កេត​ឃើញ​ថា ភាគី​វៀតណាម តែង​តែ​រំកិល​ព្រំដែន​ចូល​ទន្ទ្រាន​មក​លើ​ដែនដី​ដែល​ជា​អធិបតេយ្យភាព​របស់​កម្ពុជា ដោយ​មិន​មាន​ខ្លាច​រអា​កម្ពុជា បន្តិច​សោះ​ឡើយ។

  • ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ដោះស្រាយ​បញ្ហា​វៀតណាម​រំលោភ​ចូល​ដី​ស្រែ​នៅ​ស្វាយរៀង

    តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រូប នឹង​ដាក់​លិខិត​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​បញ្ហា​វៀតណាម រំលោភ​ចូល​ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ខ្មែរ​ជាង ៣០​ហិកតារ នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ ការ​ទាមទារ​នេះ បន្ទាប់​ពី​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​១៣ មិថុនា ដឹក​នាំ​យុវជន​ជាច្រើន រួម​ទាំង​ព្រះសង្ឃ​ផង ដើរ​ពិនិត្យ​មើល​ចម្ការ​ចន្ទី ៣០​ហិកតារ ដែល​ពលរដ្ឋ​ខ្មែរ​ដាំ​តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​ប្រមូល​ផល​ឡើយ។ ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ប៉ូលិស​ព្រំដែន​ខ្មែរ មិន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ណា​នោះ​ទេ ដោយ​និយាយ​ថា ពួក​គាត់​មិន​ដឹង​អ្វី​ទាំងអស់។

  • "យុវជន​ជា​ភ្នាក់ងារ​សំខាន់​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា"

    មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើក​ឡើង​ថា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​កម្ពុជា ភាគ​ច្រើន​លើសលប់​ជា​បុរស​ដែល​មាន​វ័យ​ក្មេង ជាពិសេស​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី។ កត្តា​នេះ​ជា​ផ្នែក​មួយ ដែល​រាំង​ស្ទះ​ដល់​ការ​ទប់ស្កាត់​អំពើ​ហិង្សា​នៅ​កម្ពុជា។ ទាំង​មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល យល់​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ យុវជន​គឺ​ជា​ចលករ​សំខាន់​ក្នុង​ការ​ចូលរួម​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។ ក្នុង​វេទិកា​ជជែក​ពិភាក្សា​យុវជន​ស្ដីពី "ទស្សនៈ​យេនឌ័រ និង​ការ​ចូលរួម​របស់​យុវជន​ជា​បុរស ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី" នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ចាត់​ទុក​ថា អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ក្តៅ ជា​បញ្ហា​អាទិភាព តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​សង្គម និង​ប្រទេស​ជាតិ​ប្រកប​ដោយ​សមធម៌។

  • អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​បិទ​ច្រក​ចូល​វិទ្យុ​ទាមទារ​ឲ្យ​ពន្លឿន​បើក​ប្រាក់​អតីត​ភាព​ការងារ

    អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ បាន​បិទ​ច្រក​ចេញ​ចូល​របស់​វិទ្យុ​នោះ ដើម្បី​ទាមទារ​ឲ្យ លោក ម៉ម សូណង់ដូ ពន្លឿន​ការ​ដោះស្រាយ​បើក​ប្រាក់​អតីត​ភាព​ការងារ​ដល់​ពួក​គេ។ ប៉ុន្តែ​ការ​បិទ​ច្រក​ចេញ​ចូល​នោះ ប៉ះពាល់​ដល់​ការងារ​បុគ្គលិក​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​ការ បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​ខ្លះ។ អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ ១០​នាក់ បន្ត​លើក​បដា និង​ស្រែក​ដាក់​មេក្រូ​រិះគន់ លោក ម៉ម សូណង់ដូ នៅ​ពី​មុខ​ស្ថានីយ​វិទ្យុ​នោះ​ក្រោយ​ពី លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​នេះ​មិន​ព្រម​បើក​ប្រាក់​អតីត​ភាព​ការងារ​ឲ្យ​ពួក​គេ។ ឈាន​ដល់​ថ្ងៃ​ទី​៤ នៃ​ការ​តវ៉ា​របស់​អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ ពួក​គេ​បាន​បិទ​ច្រក​ចេញ​ចូល​របស់​វិទ្យុ និង​បាន​គរ​ពោះវៀន​កង់​ជាច្រើន ត្រៀម​ដុត​ទាមទារ​ឲ្យ លោក ម៉ម សូណង់ដូ ពន្លឿន​ការ​ដោះស្រាយ​បើក​ប្រាក់​អតីត​ភាព​ការងារ។ ប៉ុន្តែ​ការ​បិទ​ច្រក​ចេញ​ចូល​មិន​ឲ្យ​បុគ្គលិក​ដទៃ​ចេញ និង​ចូល​ធ្វើ​ការ​នេះ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​រវាង​អ្នក​ឈប់ និង​អ្នក​បន្ត​ធ្វើ​ការ។

  • ក្រសួង​នឹង​ពិភាក្សា​នៅ​ខែ​ក្រោយ​នេះ​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​បន្ថែម​​

    ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាងថា ការពិភាក្សា​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ដល់​កម្មករ នៅ​ខែ​ក្រោយ​នេះ នឹង​ប្រព្រឹត្តទៅ​ដោយ​តម្លាភាព ខណៈ​ការសម្រេច​ដំឡើង​កាលពី​ឆ្នាំទៅ បង្ក​ឲ្យ​ផ្ទុះ​ការតវ៉ា និង​ឈាន​ទៅ​សម្លាប់​កម្មករ ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​ ។​ ​កាលពី​ឆ្នាំទៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ អប្បបរមា​ដល់​១២៨​ដុល្លារ បន្ទាប់​ពី​ក្រុមអ្នកតវ៉ា យ៉ាងតិច​៥​នាក់​ត្រូវ​គេ​បាញ់សម្លាប់ និង​ជិត​៤០​នាក់​ផ្សេង​ទៀត​ត្រូវ​បាញ់​ឲ្យ​រងរបួស តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៤​ ។

  • ក្រសួង​មហាផ្ទៃ​​ប្រតិកម្ម​នឹង​អត្ថបទ​របស់​លោក​ Brad Adams​ អំពី​លោក​ជា ស៊ីម

    ភ្នំពេញ—លោក​នាយ​ឧត្តម​សេនីយ៍​ឯក ​ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ គ្រោង​នឹង​ដាក់​លិខិត​មួយ​ច្បាប់​ទៅលោក​ ប្រេដ​ អាដាម៍​ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ដើម្បី​ទាម​ទារ​ឱ្យធ្វើ​ការ​«សុំទោស»​ដល់​សព​លោក​ ជា​ ស៊ីម ​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទាក់​ទង​និង​អត្ថបទ​របស់​លោក​ ដែល​និយាយ​អំពី​តួនាទី​របស់​លោក​ ជា ស៊ីម​ នៅ​ក្នុង​របប​ខ្មែរ​ក្រហម។​

  • កម្មករ​ប្រមាណ​២​ពាន់​នាក់​នៅ​រោងចក្រ​គ័ន​ថេក​ខេត្ត​តាកែវ​ទាមទារ​ប្រាក់​ខែ​គោល​១២៨​ដុល្លារ

    កម្មករ​កម្មការិនី​ប្រមាណ ២​ពាន់​នាក់​នៅ​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក គ័ន​ថេក កម្ពុជា (KUAN TECH) ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ធ្វើ​បាតុកម្ម ៣​ថ្ងៃ​ជាប់​គ្នា ទាមទារ​ប្រាក់​ខែ​គោល​ឲ្យ​បាន ១២៨​ដុល្លារ​តាម​រដ្ឋាភិបាល​ប្រកាស។ កម្មការិនី​ឈ្មោះ ជុំ ស្រីអូន ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ប្រកាស​ថា កម្មករ​ម្នាក់​ត្រូវ​បាន​ប្រាក់​ខែ​គោល ១២៨​ដុល្លារ​ក្នុង ១​ខែ ប៉ុន្តែ​ថៅកែ​បើក​ឲ្យ​ពួក​គាត់​តែ ១២៣​ដុល្លារ ទើប​កម្មករ​ដែល​ធ្វើ​ការ ៥​ខែ​ឡើង ទៅ​នាំ​គ្នា​សាកសួរ។ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មិថុនា ថៅកែ​ជនជាតិ​ចិន រក​ទះ​កំផ្លៀង​គាត់​នៅ​ពេល​គាត់​ហៅ​កម្មករ​ដទៃ​ឲ្យ​ចូលរួម​តវ៉ា ព្រោះ​ថៅកែ​មិន​គោរព​ច្បាប់​ក្នុង​ប្រទេស។ កម្មករ​ដទៃ​ឃើញ​ដូច្នេះ ក៏​លើក​គ្នា​តវ៉ា​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា មក ទាមទារ​ឲ្យ​ថៅកែ​បំពេញ​សិទ្ធិ​កម្មករ​ទាំងអស់ និង​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១២៨​ដុល្លារ តាម​រដ្ឋាភិបាល​ប្រកាស​ផង៖ «អ្នក​ដែល​ចូល​ខែ​២ ថ្ងៃ​ទី​៦ ក៏​គេ​អត់​ទាន់​ឲ្យ​ពេញ​សិទ្ធិ​ដែរ គេ​ថា​ឲ្យ​ផាត់​ខែ​២ ចោល គេ​គិត​យក​ខែ​៣ បាន​គេ​ថា​គ្រប់​បី​ខែ ព្រោះ​ដល់​ខែ​ហ្នឹង​គេ​អត់​គិត​ឲ្យ​បាន​តែ ១២៣ ហ្នឹង បាន​បងៗ​កម្មករ​នាំ​គ្នា​តវ៉ា»។

  • ពលរដ្ឋ​ប្ដឹង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​កែវសីមា​ថា​ប្រើ​ហិង្សា​និង​គំរាម​កំហែង

    ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែអំពិល ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ប្ដឹង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក ពី​បទ​ដឹក​នាំ​កង​កម្លាំង​ចាប់​អ្នក​ភូមិ​ដាក់​ខ្នោះ និង​វាយ​ដំ​រាងកាយ ទាក់ទិន​ជម្លោះ​ទាមទារ​ដី​ស្រែ ៧១​ហិកតារ។ ចំណែក​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បដិសេធ​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​មិន​បាន​ប្រើ​អំពើ​ហិង្សា​ដូច​ការ​ចោទ​នោះ​ទេ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី ស៊ើប​អង្កេត​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​មន្ត្រី​កង​រាជ​អាវុធហត្ថ ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ផ្ទុយ​នឹង​វិន័យ​កងទ័ព រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស ឬ​យ៉ាង​ណា?

  • របាយការណ៍៖ ចំនួន​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​ផ្លូវ​ភេទ​ជា​កុមារ​កំពុង​ថយ​ចុះ

    វ៉ាស៊ីនតោន—កាលពី​ថ្ងៃ​ច័ន្ទ ទី៨ ខែ​មិថុនា​កន្លង​ទៅ​នេះ ​ការ​ស្រាវជ្រាវ​ជា​ទូទៅ​មួយ​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ចំនួន​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ជា​កុមារ​នៅ​កម្ពុជា​កំពុង​ថយ​ចុះ។ ការ​ស្រាវជ្រាវ​ជាទូទៅ​របស់​អង្គការ​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ ឬ International Justice Mission (IJM) ដែល​ជា​អង្គការ​មួយ​ដែល​ស៊ើប​អង្កេត​អំពី​ស្ថានភាព​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ចំនួន​កុមារ​កម្ពុជា​ អាយុ​ចាប់​ពី​១៧​ឆ្នាំ​ចុះ​ក្រោម ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ពី​៨,៦ភាគរយ​នៅ​ឆ្នាំ២០១២ មក​ត្រឹម​២,២ភាគរយ​មក​ត្រឹម​ខែ​មិនា ឆ្នាំ២០១៥​នេះ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo