កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • កម្មករ​អូស​រទេះ​ដែល​របួស​ធ្ងន់​ក្នុង​បាតុកម្ម​នៅ​ប៉ោយប៉ែត​ប្ដឹង​សមត្ថកិច្ច​ទារ​សំណង​ជំងឺ​ចិត្ត

    កម្មករ​អូស​រទេះ​ដែល​រង​របួស​ធ្ងន់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច ពេល​ធ្វើ​បាតុកម្ម​តវ៉ា​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្ដឹង​សមត្ថកិច្ច​ទៅ​តុលាការ ទាមទារ​សំណង​ជំងឺ​ចិត្ត។ កម្មករ​អូស​រទេះ​អះអាង​ថា មូលហេតុ​ដែល​គេ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​នេះ ដោយសារ​ខ្លួន​ទន្ទឹង​រង់ចាំ​សមត្ថកិច្ច​ចាត់​វិធានការ​ជន​ដែល​បង្ក​របួស​ស្នាម ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ជិត ២​សប្ដាហ៍​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

  • ពលរដ្ឋ​មាន​វិវាទ​ដី​នៅ​ត្បូង​ឃ្មុំ​សូម​ឲ្យ​អាជ្ញាធរ​ឆាប់​ចរចា​ផ្តល់​សំណង

    អ្នក​ភូមិ​រស់​នៅក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូង​ឃ្មុំ បាន​ដាក់​ពាក្យបណ្តឹង ទៅ​​សមាគម​អាដហុក កាលពី​ម្សិលមិញ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ដើម្បី​ពន្លឿន​ការ​ចរចា​ផ្តល់​សំណង​លើ​ដី​ប៉ះពាល់ ដែល​កំពុង​ឈូស​ឆាយ​ធ្វើការ​សាងសង់​សាលា​ខេត្ត និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្សេង​ទៀត របស់​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី​មួយ​នេះ។

  • ក្មេងប្រុស​ជំទង់​ម្នាក់សារភាព​ថា បាន​រំលោភ​ក្មេងស្រី​ក្បែរខាង​នៅវាលស្រែ​

    ក្រុម​មន្ត្រី​មូល​ដ្ឋាន​បាន​លើកឡើង​​កាលពី​ម្សិលមិញ​ថា ក្មេង​ប្រុស​ជំទង់​ម្នាក់​សារភាព​ថា បាន​រំលោភ​ក្មេងស្រី​ជិត​ខាង​ខ្លួន​អាយុ​១០​ឆ្នាំ​នៅ​ក្នុង​វាលស្រែ​មួយ​កាលពី​ខែ​មុន បន្ទាប់ពី​ក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​វាតែ​ម្ដងនៅក្នុង​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃពុធ។

  • HRW ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​សេចក្តី​ព្រាង​ច្បាប់​សហជីព

    អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ម្សិលមិញ បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញ​ជា​សាធារណៈ​នូវ​សេចក្តី​ព្រាង​ចុងក្រោយ​នៃ​ច្បាប់​ស្តី​ពី​សហជីព និង​ត្រូវ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ទ្ធ​ទាំងអស់​មុន​នឹង​ធ្វើការ​អនុម័ត​ដើម្បី​ឲ្យ​ការ​ធ្វើ​ច្បាប់​នេះ មាន​តម្លាភាព និង​​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​ការងារ​អន្តរជាតិ​។

  • សមត្ថកិច្ច​ទប់​ស្កាត់​កម្មករ​រោង​ចក្រ​ M&V មិន​ឲ្យ​ហែ​ក្បួន

    ​នគរ​បាល​ខណ្ឌមានជ័យ ​បាន​ធ្វើ​ការ​រារាំង​កម្មករ​កាត់​ដេរ​ជាង​ ១០០០ ​នាក់​ នៅ​រោងចក្រ​ M & V មិន​ឲ្យ​ដើរ​ដង្ហែ​ក្បួន​មក​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ​ដើម្បី​ឲ្យ​ក្រសួង​នេះ​ជួយ​អន្តរាគមន៍​លើ​ការ​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​ ដោយ​ពុំ​មាន​ដំណោះ​ស្រាយ​ អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មក​ហើយ​។

  • សេចក្តីព្រាង​ថ្មី​នៃ​​ច្បាប់​ស្ដីពីអង្គការ​មិន​មែន​រដ្ឋាភិបាល​​អាក្រក់​ជាង​សេចក្ដី​ព្រាង​ចុង​ក្រោយ​ឆ្ងាយ​

    សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដ៏ធំមួយ​​អះអាង​​ថា ខ្លួន​បាន​ឃើញ​​ច្បាប់​ចម្លង​បែក​ធ្លាយ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ដ៏​ចម្រូងចម្រាស​មួយ​ដែល​មាន​បំណង​គ្រប់​គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល​រាប់​រយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា សំណៅ​​​សេចក្តី​ព្រាង​ចុង​ក្រោយ​បំផុត​នេះ​បង្ហាញ​​ពី​ការ​ដើរ​ថយក្រោយ​យ៉ាង​ខ្លាំង​។

  • កម្មករ​រោងចក្រ​ M&V​​ ត្រូវ​បាន​រារាំង​មិន​ឲ្យ​ហែក្បួន​ទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី

    អាជ្ញាធរ​​​បាន​រារាំង​កម្មករ​រោងចក្រ​កាត់​ដេរជាង​៥០០​នាក់​​ដែល​ធ្វើ​កូដកម្ម​មិន​ឲ្យ​ហែ​ក្បួន​ទៅ​កាន់​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់ខែ និង​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ​។ មន្ត្រី​នគរ​បាល​ និង​សន្តិសុខ​ខណ្ឌមានជ័យ​ប្រហែល​៥០​នាក់​ បាន​រារាំង​កម្មករ​មក​ពី​រោងចក្រ​ M&V ​International Manufacturing មិន​ឲ្យ​ហែក្បួន​កាត់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ឆ្ពោះ​ទៅ​កណ្ដាល​រាជធានី​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​។

  • ប្រជាពលរដ្ឋ​សំដែង​ការ​បារម្ភ​ត្បិត​អាជ្ញាធរ​គំរាម​ពួក​គាត់​មិន​ឱ្យ​តវ៉ា​រឿង​ដីធ្លី

    ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ចំនួន​៥​ភូមិ​នៅ​ឃុំ​អូរ​ ឃុំ​ត្រែង​ត្រ​យឹ​ង ​និង​ឃុំ​ដំបូក​រូង ​បាន​សំដែង​នូវ​ការ​បារម្ភ​ត្បិត​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​ និង​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ចុះ​ទៅ​ដល់​លំនៅឋា​ន​ពួក​គាត់ ​និង​បាន​និយាយ​គំរាម​ថា បើ​អ្នក​ណា​ទៅ​ចូលរួម​តវ៉ា​រឿង​ដីធ្លី​ទៀត​នោះ​ខាង​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

  • កម្មករ​រោងចក្រ​MV​ប្រមាណ​៥០០​នាក់​ហែ​ក្បួន​ទៅ​តវ៉ា​នៅ​ក្រសួង​ការងារ

    ​កម្មករ​រោងចក្រ​MV1​ និង​MV3​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ​ប្រមាណ​ជា​៥០០​នាក់​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រសួង​ការងារ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ចំនួន​៣ ក្នុង​លក្ខខណ្ឌ​ចំនួន​១៩​ចំណុច​ ដែល​បាន​ដោះស្រាយ​ហើយ។

  • អ្នក​អូស​រទេះដែលរង​ការ​វាយ​ដំ​ ដាក់ពាក្យ​បណ្តឹង​ប្តឹង​កង​រាជអាវុធហត្ថ

    អ្នក​​​ឃ្លាំមើល​សិទ្ធិមនុស្ស​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញថា អ្នក​​​អូស​​​រទេះ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​វាយ​​​រហូត​​​ដល់​​​សន្លប់​​​អំឡុង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦​​​ ខែ​​​ឧសភា នៅក្នុងក្រុង​ប៉ោយ​ប៉ែត្រ​ ដែល​​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​វាយប្រហារ​លើ​ការ​​​ិយាល័យ​​​គយ​​​ក្នុង​​​មូល​​​ដ្ឋាន​​​នោះ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​ទាម​​​ទារស​​​ំណង​​​ចំនួន​​​១០.០០០​ដុល្លារ​​​ពី​​​អ្នក​​​វាយ​​​រូប​​​គាត់​​​។

  • លក់​អស់​ទ្រព្យ​សម្បត្តិ​ដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស្ករស

    អ្នកស្រី ហុយ ម៉ៃ បាន​បាត់បង់​គ្រប់​យ៉ាង ដោយសារ​តែ​តម្រូវការ​លើ​ពិភពលោក​ដែល​ត្រូវការ​ស្ករ​ និង​​ជីវឥន្ធនៈ​តម្លៃ​ថោក​។ ស្រ្តី​​អាយុ ៥៤ ឆ្នាំ មាន​កូន ៨ នាក់​រូប​នេះ បាន​ខិតខំ​តស៊ូ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន Mitre Phol ដែល​ជា​ក្រុមហ៊ុន​ស្ករស​ដ៏ធំ​បំផុត​​នៅ​​អាស៊ី និង​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​​មួយ​ក្នុង​​ចំណោម​អ្នក​ផ្គត់ផ្គង់​ធំ​បី​របស់​ក្រុមហ៊ុន កូកាកូឡា។

  • អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជួប​ប្រជុំ​ជាមួយ​អង្គការ​មូលនិធិសាកល​ជុំវិញ​ករណី​សូកប៉ាន់

    អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បាន​ជួប​​ប្រជុំជាមួយ​បុគ្គលិក​អង្គការ​មូលនិធិ​សាកល (Global Fund) ប្រយុទ្ធនឹង​ជំងឺអេដស៍ ​របេង​ និង​គ្រុនចាញ់ដែលមក​បំពេញ​ទស្សនកិច្ច​ កាលពី​សប្តាហ៍មុន​ដើម្បី​តាមដាន​បន្ត​នូវការ​ចោទប្រកាន់​របស់​អង្គការ​នេះ​ដែល​ថា អតីត​មន្ត្រី​សុខាភិបាល​ម្នាក់​បាន​ទទួលប្រាក់​សំណូកប្រហែល​​៣៥០.០០០ដុល្លារ​ក្នុងការ​ទទួល​បាន​កិច្ច​សន្យា​ពាក់ព័ន្ធ​មុង។

  • និស្សិត​សាកលវិទ្យាល័យ​អន្តរជាតិ​តវ៉ា​រឿង​សញ្ញាបត្រ

    និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​ហៅ​កាត់​ថា​ IU ជិត​ ២០០ ​នាក់​បាន​ប្រមូល​ផ្តុំ​តវ៉ា​នៅ មុខ​សាកល​វិទ្យាល័យ​កាលពី​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​ភាគី​ខាង​សាលា​ដោះស្រាយ​រឿង​សញ្ញាបត្រ​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​អាច​សុំ​សិទ្ធិ​ប្រឡង​ក្របខ័ណ្ឌ​រដ្ឋ​បាន​ទាន់​ពេលវេលា​។

  • មន្ត្រី​សិទ្ធិ​មនុស្ស​សាទរ​ការ​បង្ក្រាប​ក្រុម​ជួញ​ដូរ​ស្ត្រី​ឆ្លង​ដែន​ទៅ​ប្រទេស​ចិន

    ក្រុម​ជន​ជាប់​សង្ស័យ​ជួញ​ដូរ​ស្ត្រី​ឆ្លង​ដែន​ខុស​ច្បាប់​ពី​ខេត្ត​រតនគិរី ខេត្ត​តាកែវ ខេត្ត​កំពង់ចាម ទៅ​រៀបការ​ជាមួយ​បុរស​ចិន ច្រើន​ករណី ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​បង្ក្រាប​បាន។ ករណី​នេះ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​តុលាការ​ស៊ើប​អង្កេត​រក​ភស្តុតាង​ដាក់​បន្ទុក​ជន​ជាប់​ចោទ​ទាំង​នោះ ដើម្បី​ធ្វើ​ការ​ផ្ដន្ទាទោស​ពួក​គេ​សមស្រប​ទៅ​នឹង​សកម្មភាព​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​មក​លើ​ស្ត្រី​ខ្មែរ។

  • អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ផ្ដន្ទាទោស​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ចាប់​ពី​ឆ្នាំ​២០១២

    អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ (Amnesty International) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វែក​មុខ និង​នាំ​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ទៅ​តុលាការ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ របាយការណ៍​ដែល​ដាក់​ចំណង​ជើង​ថា ការ​ចេញ​តវ៉ា​តាម​ថ្នល់៖ សេរីភាព​នៃ​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​នៅ​កម្ពុជា (Taking to the Streets: Freedom of Peaceful Assembly in Cambodia) លាត​ត្រដាង​យ៉ាង​លម្អិត​អំពី​កង​កម្លាំង​នៃ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​បាញ់​សម្លាប់ និង​វាយ​បង្ក្រាប​ក្រុម​បាតុករ​អ្នក​តវ៉ា​ហួស​ពី​ភាព​ស្រប​ច្បាប់ ដែល​រហូត​មក​ដល់​ពេល​នេះ ជន​រងគ្រោះ​ទាំង​នោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ របាយការណ៍ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល បើក​វគ្គ​បណ្តុះបណ្តាល​ដល់​កង​កម្លាំង​សន្តិសុខ​អំពី​វិធី​ឆ្លើយ​តប​ចំពោះ​បាតុកម្ម​នានា តាម​របៀប​គោរព​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ផង​ដែរ។

  • សាលា​រាជធានី​ភ្នំពេញ៖ បញ្ហា​ដីធ្លី​បឹងកក់​នៅ​សល់​មិន​ដល់​១០គ្រូសារ​ទៀត​ទេ

    អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ ដោះ​ស្រាយ​ជិត​រួចរាល់​ហើយ។ លោ​កថា​មក​ដល់​ពេល​នេះ គឺ​សាលា​ក្រុង​ដោះ​ស្រាយ​បាន​៩០ភាគរយ​ហើយ ចាប់​តាំង​ពី​ពេល​មាន​បញ្ហា​នេះ​មក។ តែ​អ្នក​តំណាង​សហគមន៍​បឹងកក់ បាន​បញ្ជាក់​ថា ការ​ដោះ​ស្រាយ​បច្ចុប្បន្ន​នេះ​គ្រាន់​តែ​ជាការ​សន្យា​លើ​ក្រដាស​តែ​ប៉ុណ្ណោះ​។

  • ទីបំផុត​ រដ្ឋាភិបាល​អនុម័ត​សេចក្ដី​ព្រាង​​​ច្បាប់​ស្ដីពី​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​ហើយ​

    អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​សុក្រ​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​បាន​អនុម័ត​​សេចក្ដី​​ព្រាង​ច្បាប់​ស្ដីពី​អង្គការមិន​មែន​រដ្ឋាភិបាលដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយ​ដក​ពីរ​មាត្រា​ចេញដើម្បី​ធ្វើ​ឲ្យ​ការ​ចុះ​បញ្ជី​ “​មាន​លក្ខណៈ​សាមញ្ញ​ និង​ងាយ​ស្រួល​សម្រាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល” ហើយ​គ្រោង​នឹង​បញ្ជូន​ច្បាប់​នេះ​ទៅ​រដ្ឋសភា​នៅ​សប្ដាហ៍​ក្រោយ។

  • គ.ជ.ប កំពុង​រៀបចំ​អគ្គលេខាធិការដ្ឋាន​ថ្មី

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប កំពុង​បន្ត​រៀបចំ​អគ្គលេខាធិការដ្ឋាន​ថ្មី ដែល​ទំនង​ជា​អាច​ធ្វើការ​ផ្លាស់ប្តូរ លោក ទេព នីថា ចេញ​ពី​កន្លែង​ប្រតិបត្តិ​​នេះ​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថាប័ន​ជាតិ​​កំពូល​​មួយ​នេះ​មាន​ភាព​ឯករាជ្យ​ពិតប្រាកដ។

  • ក្មេងប្រុស​ជំទង់​ម្នាក់សារភាព​ថា បាន​រំលោភ​ក្មេងស្រី​ក្បែរខាង​នៅវាលស្រែ​

    ក្រុម​មន្ត្រី​មូល​ដ្ឋាន​បាន​លើកឡើង​​កាលពី​ម្សិលមិញ​ថា ក្មេង​ប្រុស​ជំទង់​ម្នាក់​សារភាព​ថា បាន​រំលោភ​ក្មេងស្រី​ជិត​ខាង​ខ្លួន​អាយុ​១០​ឆ្នាំ​នៅ​ក្នុង​វាលស្រែ​មួយ​កាលពី​ខែ​មុន បន្ទាប់ពី​ក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​វាតែ​ម្ដងនៅក្នុង​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃពុធ។

  • អង្គការ​ធំ​មួយ​សូម​​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​វដ្ត​រំលោភ​សិទ្ធិ​មនុស្ស

    អង្គការ​សិទិ្ធ​មនុស្ស​​ធំ​មួយ​កាលពី​ម្សិលមិញ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​​​ «វដ្ត​រំលោភ​សិទ្ធិ​មនុស្ស​ និង​និទ្ទណ្ឌភាព​» ដែល​​អង្គការ​នេះ​បាន​លើក​ឡើង​ថា វា​ជា​បញ្ហា​​ញាំញី​​ព្រះរាជាណាចក្រ​កម្ពុជា នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ក្នុង​របាយការណ៍​មួយ ដែល​មាន​ចំណង​ជើង​ថា Taking to the Streets អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​​បង្ហាញពី​ហេតុការណ៍​នៃ​អំពើ​ហិង្សា និង​ភាព​អយុត្តិធម៌ ក្នុង​រយៈពេល​ច្របូកច្របល់​ ២ ឆ្នាំ​កន្លង​មក​នេះ ដោយ​ប្រជាពលរដ្ឋ​បាន​រងរបួស​ត្រូវ​បាន​សម្លាប់ និង​បាត់​ខ្លួន ដោយសារ​តែ​ធ្វើការ​តវ៉ា​ដើម្បី​សិទ្ធិ​របស់​ពួកគេ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo