កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ពលរដ្ឋខ្មែរ ២៣០ នាក់ទៀតត្រូវបានគេជួយសង្គ្រោះពីទូកនេសាទថៃ
ក្រសួងការបរទេសបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយកាលពីម្សិលមិញថា អ្នកនេសាទកម្ពុជាមួយក្រុមចំនួន ២៣០ នាក់ ដែលត្រូវបានគេជួញដូរ ឲ្យទៅធ្វើការនៅទូកនេសាទថៃ នៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានរកឃើញកាលពីសប្តាហ៍មុន។
-
ការរំលោភបំពានកុមារធ្វើឲ្យខាតបង់ថវិកាជាង $២០០ ពាន់លានក្នុងមួយឆ្នាំ
ការធ្វើបាបកុមារ បានបណ្តាលឲ្យប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកខាតបង់ប្រាក់ចំនួន ២០៩ ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺស្មើនឹង ២ ភាគរយនៃ GDP របស់តំបន់នេះ។ នេះបើតាមការសិក្សាមួយដែលទើបចេញនាពេលថ្មីៗនេះដោយអង្គការ UNICEF ។
-
តុលាការខេត្តព្រះសីហនុដឹកនាំកម្លាំងចម្រុះចុះរុះខ្ទមពលរដ្ឋ២៤គ្រួសារនៅសង្កាត់៣
ប្រជាពលរដ្ឋចំនួន ២៤គ្រួសារ រស់នៅសង្កាត់៣ ខេត្តព្រះសីហនុ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌លើករណីរំលោភដីធ្លីដែលពួកគាត់ធ្លាប់កាន់កាប់ក្រោយឆ្នាំ១៩៧៩ ដោយបុគ្គលមានអំណាចឃុបឃិតជាមួយស្ថាប័នពាក់ព័ន្ធខេត្តនេះ ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីរំលោភយក។ ការអំពាវនាវនេះកើតឡើងក្នុងពេលលោកចៅក្រមតុលាការសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះអនុវត្តដីកាសម្រេចរក្សាការពារ រុះរើខ្ទម ឬជម្រករបស់ពួកគាត់ទាំង ២៤គ្រួសារ ចេញពីដីទំនាស់នៅថ្ងៃសុក្រ ទី៥ ខែមិថុនា។
-
សហគមន៍បឹងត្របែកបដិសេធដំណោះស្រាយសាលាក្រុង
តំណាងសហគមន៍បឹងត្របែកខាងជើងបានបដិសេធដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ លើគម្រោងអភិវឌ្ឍន៍របស់រដ្ឋនៅតំបន់បឹងត្របែក។ ការបដិសេធនេះធ្វើឡើងក្នុងវេទិកាសាធារណៈមួយកាលពីម្សិលមិញនៅវត្តទួលទំពូងរវាងប្រជាពលរដ្ឋជាង៥០គ្រួសារ និងសាលារាជធានីភ្នំពេញ។
-
គ.ជ.ប បារម្ភការចេញអត្តសញ្ញាណប័ណ្ណថ្មីមិនទាន់ពេល នាំឲ្យពិបាកការងារចុះបញ្ជីបោះឆ្នោត
មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ឲ្យដឹងថាខ្លួនបារម្ភពីបញ្ជីឈ្មោះបោះឆ្នោតថ្មីនៅតែមានបញ្ហា ដោយអះអាងថាការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីដែលមានឈីបសម្គាល់ ធ្វើមិនទាន់ពេលវេលាមុនពេលចុះឈ្មោះបោះឆ្នោត។
-
គ្រួសារឣតីតទ័ពខ្មែរក្រហម ជំរុញឣាជ្ញាធរខេត្តពោធិ៍សាត់ទប់ស្កាត់ក្រុមហ៊ុនទ្រីភាពរំលោភយកដី
ពលរដ្ឋមួយក្រុមនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ អះអាងខ្លួនឯងថាជាគ្រួសារអតីតទ័ពខ្មែរក្រហម រកអន្តរាគមន៍ពីអាជ្ញាធរខេត្ត ឲ្យជួយទប់ស្កាត់ក្រុមហ៊ុនលោកទ្រីភាព កុំឲ្យទន្ទ្រានយកដីពួកគេជិត២០០ហិកតា ខណៈក្រុមហ៊ុននោះកំពុងប្រើគ្រឿងចក្រ ឈូសឆាយដីជម្លោះ ។
-
របាយការណ៍បង្ហាញថា មិនគួរប្រើសន្តិសុខខណ្ឌឲ្យរក្សាសណ្ដាប់ធ្នាប់នៅកន្លែងតវ៉ាទៀតឡើយ ពីព្រោះពួកគេហិង្សាពេក
អង្គការលើកលែងទោសអន្តរជាតិបានលើកឡើងនៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃនេះថា មិនគួរប្រើសន្តិសុខខណ្ឌដែលបានក្លាយជានិមិត្តរូបនៃការបង្ក្រាបរបស់រដ្ឋាភិបាលក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសកាលពីខែកក្កដា ឆ្នាំ២០១៣ ដើម្បីរក្សាសណ្ដាប់ធ្នាប់នៅកន្លែងតវ៉ាទៀតឡើយ។ នៅក្នុងរបាយការណ៍ដែលមានឈ្មោះថា “ការចេញទៅតវ៉ាតាមដងផ្លូវ៖ សេរីភាពនៃការជួបជុំដោយសន្តិវិធីនៅកម្ពុជា” អង្គការលើកលែងទោសអន្តរជាតិបានវិភាគអំពីស្ថានភាពចលាចលជាច្រើនខែដែលបានចាប់ផ្ដើមពីចំណុចដែលអ្នកបោះឆ្នោតដែលមានការខកចិត្ត អំពាវនាវឲ្យមានការផ្លាស់ប្ដូរ និងក៏បានប្រែក្លាយទៅជាកុបកម្មហិង្សាបណ្ដាលឲ្យមនុស្សប្រាំពីរនាក់ត្រូវកងកម្លាំងរបស់រដ្ឋាភិបាលបាញ់ស្លាប់។
-
អង្គការអន្តរជាតិថាសេរីភាពបញ្ចេញមតិនៅកម្ពុជាត្រូវបានរឹតត្បិតនៅ២ឆ្នាំចុងក្រោយ
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបង្ហាញថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំ ត្រូវបានរឹតត្បិតយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរកម្ពុជា ។
-
សង្គមស៊ីវិលបារម្ភការស៊ើបអង្កេតករណីកម្មករអូសរទេះបាតុកម្មនៅប៉ោយប៉ែតគ្មានតម្លាភាព
មន្ត្រីអង្គការសង្គមស៊ីវិល បារម្ភអំពីការស៊ើបអង្កេតរបស់សមត្ថកិច្ចលើករណីបាតុកម្មរបស់កម្មករអូសរទេះនៅក្រុងប៉ោយប៉ែត ដែលបង្កឲ្យមនុស្ស ២នាក់របួសកាលពីចុងខែឧសភា អាចគ្មានតម្លាភាព។ ការបារម្ភនេះ ដោយសារក្រុមសង្គមស៊ីវិលរកឃើញឈ្មោះមន្ត្រីតុលាការខេត្តបន្ទាយមានជ័យ ក្នុងលិខិតអញ្ជើញរបស់អាជ្ញាធរខេត្ត ឲ្យចូលរួមការស៊ើបអង្កេត។ ប៉ុន្តែមន្ត្រីតុលាការខេត្តបញ្ជាក់ថា ពុំមានពាក់ព័ន្ធក្នុងកិច្ចការស៊ើបអង្កេតជាមួយសមត្ថកិច្ចនោះឡើយ។ មន្ត្រីសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រុងប៉ោយប៉ែត និងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ស្នើឲ្យសមត្ថកិច្ចខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ស៊ើបអង្កេតករណីកម្មករអូសរទេះធ្វើបាតុកម្មតវ៉ាមិនឲ្យមន្ត្រីគយ និងរដ្ឋាករក្រុងប៉ោយប៉ែត យកពន្ធថ្លៃនោះ ដោយអព្យាក្រឹត និងមិនលម្អៀង។
-
ជនភៀសខ្លួនមកពីកោះណូរូនឹងមកដល់នៅថ្ងៃនេះ
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីម្សិលមិញថា ជនភៀសខ្លួនចំនួនបួននាក់ដំបូងដែលស្ម័គ្រចិត្តសម្រាប់កិច្ចព្រមព្រៀងតាំងទីលំនៅថ្មីរវាងប្រទេសកម្ពុជា និងអូស្ត្រាលីនឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះ ពោលគឺជាងមួយឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាដំបូងឡើយបានស្នើឲ្យមានកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ។
-
សហគមន៍មានជម្លោះដីធ្លីធ្វើពិធីដាក់បណ្ដាសា និងតវ៉ាឲ្យសភាដកលោក កែប ជុតិមា ចេញពីតំណាងរាស្ត្រ
អ្នកមានជម្លោះដីធ្លីមកពីសហគមន៍នានាក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាំគ្នាធ្វើពិធីដាក់បណ្ដាសា និងតវ៉ាឲ្យរដ្ឋសភាដកលោក កែប ជុតិមា ចេញពីតំណាងរាស្ត្រដោយចោទថា លោកជាអ្នកធ្វើឲ្យពួកគេបាត់បង់ដីធ្លី ។ ប្រជាសហគមន៍ទាំងនោះមាន សហគមន៍ SOS សហគមន៍បុរីកីឡា និងសហគមន៍បណ្តាញអតីតស្ត្រីបឹងកក់ជាដើម ។
-
Wage hikes will ‘hit farmers’
In what might have served as a preview of his 2018 stump speech, Prime Minister Hun Sen yesterday warned that salary increases promised to civil servants by the political opposition would be achieved through taxing poor farmers’ land.
អានបន្ត -
គ.ជ.ប ដើរដល់ពាក់កណ្តាលផ្លូវ ក្រោយបញ្ចប់សេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត
នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃនេះ គ.ជ.ប ទើបតែបានបញ្ជូនសេចក្តីព្រាង បទបញ្ជា និង នីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ទៅកាន់សហភាពអឺរ៉ុប និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដើម្បីពិនិត្យនិងផ្តល់អនុសាសន៍បន្ថែម។ គ.ជ.ប បានដើរដល់ពាក់កណ្តាលផ្លូវហើយ ក្រោយបញ្ចប់សេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដែលមានកម្រាស់៨៥ទំព័រនិង៦ជំពូកនេះ មុនពេលការចុះឈ្មោះសាកល្បងនឹងធ្វើឡើងនៅក្នុងខែសីហាខាងមុខនេះ។
-
អ្នកមានជម្លោះដីធ្លីនៅព្រះវិហារបន្តប្រមូលផ្ដុំមុខសាលាខេត្តទាមទាររកដំណោះស្រាយ
អ្នកមានជម្លោះដីធ្លីប្រមាណជាង៣០០ មកពីស្រុកទាំង៧នៃខេត្តព្រះវិហារ ប្រមូលផ្ដុំគ្នាមុខសាលាខេត្តជាថ្មី នៅព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារឲ្យមានដំណោះស្រាយជម្លោះដីធ្លីជាមួយអ្នកមានលុយ មានអំណាចនៅក្នុងខេត្តនេះ ដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ ។ ក្រុមអ្នកមានទំនាស់ដីធ្លី ទាំងជនជាតិដើមភាគតិច និងមិនមែនជនជាតិដើមភាគតិច ដែលបាននាំគ្នាឡើងទៅតវ៉ាតាំងពីម្សិលមិញនោះ បានចាប់ផ្ដើមនាំគ្នាដើរដង្ហែក្បួនដោយមានលើកបដាផង ចាប់ពីម៉ោងប្រមាណ៦ព្រឹក ឆ្ពោះទៅកាន់សាលាខេត្តព្រះវិហារដើម្បីបន្តធ្វើការទាមទារឲ្យអាជ្ញាធររកដំណោះស្រាយឲ្យខ្លួន ។
-
អង្គការអន្តរជាតិជាង២០០បារម្ភពីការរំលោភសិទ្ធិមនុស្សលើអ្នកបឹងកក់
អង្គការអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ចំនួន២២០ នៅប្រទេសចំនួន៧០ ចេញសេចក្ដីអំពាវនាវដល់រដ្ឋាភិបាល ឲ្យធានាការគោរពសិទ្ធិមនុស្សតាមបទដ្ឋានអន្តរជាតិ នៅពេលធ្វើការអភិវឌ្ឍ។ ក្នុងលិខិតរបស់បណ្ដាញអង្គការអន្តរជាតិ ដែលផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះលក្ខខណ្ឌរស់នៅរបស់អ្នកបឹងកក់ រាប់ពាន់គ្រួសារ ដែលកំពុងរស់នៅ និងធ្លាប់រស់នៅទីនោះមុនពេលបណ្ដេញចេញ។
-
លោក ហ៊ុន សែន អះអាងថាការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់អង្គការច្រើនពេកហើយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថារដ្ឋាភិបាលនឹងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅ នៅពេលខាងមុខនេះ ដោយលោកថាសេចក្តីព្រាងច្បាប់នេះត្រូវបានដាក់ឲ្យពិគ្រោះយោបល់ច្រើនលើករួចមកហើយ។
-
អង្គការអន្តរជាតិជំរុញឲ្យប្រទេសម្ចាស់ជំនួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាករណីច្បាប់អង្គការ
អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន១១ជំរុញឲ្យប្រទេសម្ចាស់ជំនួយរបស់កម្ពុជា និងរដ្ឋាភិបាលដទៃទៀត ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យទម្លាក់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយលើកឡើងថា ច្បាប់នេះនឹងគំរាមកំហែងដល់សេរីភាពរបស់អង្គការសមាគម ។ សេចក្ដីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែឧសភា អង្គការនេះ និងអង្គការសិទ្ធិមនុស្សចំនួន១០ផ្សេងទៀតបានផ្ញើលិខិតទៅកាន់សហភាពអ៊ឺរ៉ុប និងរដ្ឋាភិបាល៤៤ប្រទេសផ្សេងទៀត ដោយជំរុញឲ្យអ្នកផ្ដល់ជំនួយ និងរដ្ឋាភិបាលទាំងនោះដាក់សម្ពាធទៅរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ។ អង្គការទាំងនោះក៏បានលើកឡើងដែរថា ច្បាប់ថ្មីនេះមិនមានភាពចាំបាច់នោះទេ ព្រោះថាច្បាប់ដែលមានសព្វថ្ងៃបានដោះស្រាយពីកង្វល់របស់រដ្ឋាភិបាលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់អង្គការ សមាគមទាំងនោះរួចស្រេចទៅហើយ ។
-
លោកហ៊ុន សែន រំឭកពលរដ្ឋអំពីបក្សផ្សេងយកពន្ធ
កំពង់ស្ពឺៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកប្រជាពលរដ្ឋជាថ្មី ចំពោះគណបក្សនយោបាយ ជាគូប្រជែងរបស់លោក ដែលនឹងយកពន្ធលើដីធ្លីដើម្បីបង្កើនប្រាក់បៀវត្សរ៍ឲ្យមន្ត្រីរាជការ នៅពេលគណបក្សនោះឈ្នះឆ្នោត ដឹកនាំប្រទេស ខណៈដែលគណបក្សប្រឆាំងបានគូសបញ្ជាក់ថា ខ្លួនមានបំណងយកពន្ធដីតែពីក្រុមហ៊ុនដែលមានដីរាប់ពាន់ រាប់ម៉ឺនហិកតាតែប៉ុណ្ណោះ។ ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៤១ ក្នុងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ លោកហ៊ុន សែនបានលើកឡើងថា ក្នុងតួនាទីរបស់លោកជានាយករដ្ឋមន្ត្រី លោកមិនដែលយកពន្ធដីធ្លីពីប្រជាពលរដ្ឋទេ។
-
ច្បាប់ស្តីពីអង្គការអាចត្រូវសភាអនុម័តដោយគ្មានការពិភាក្សា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស ស្តីពីអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា អាចនឹងត្រូវអនុម័ត ដោយរដ្ឋសភា ដោយគ្មានការពិភាក្សាបន្ថែមទៀត បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីសង្គមស៊ីវិល និងនាពេលថ្មីៗបំផុតនេះ ពីបេសកជនពិសេសរបស់អាមេរិកលោក Scott Busby ដែលអំពាវនាវឲ្យរាជរដ្ឋាភិបាល រៀបចំការពិគ្រោះយោបល់ជាសាធារណៈដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះក្តី។
-
អ្នកខេត្តព្រះវិហារទាមទារឲ្យដកតំណែងព្រះរាជអាជ្ញារងខេត្តនេះមួយរូប
ប្រជាពលរដ្ឋជាង២០០នាក់ មកពី៧ស្រុកនៃខេត្ដព្រះវិហារ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខផ្ទះព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដ ដើម្បីទាមទារឲ្យស្ថាប័នពាក់ព័ន្ធដកមន្ដ្រីតុលាការរូបនេះពីតំណែង ដោយពួកគេលើកឡើងថា អនុវត្ដច្បាប់មិនមានតម្លាភាព ។ ការតវ៉ាធ្វើឡើងចាប់ពីម៉ោង៤រសៀល ដល់ម៉ោង៦និង៣០ព្រលប់ ថ្ងៃទី០២ ខែមិថុនា ។ ក្រុមអ្នកតវ៉ាទាំងនោះអះអាងថា ពួកគេជាអ្នកបាត់បង់ដីធ្លី បាត់បង់ព្រៃឈើ ។ ក្នុងការតវ៉ានោះមានលើកបដាពាក្យស្លោកមានអត្ដន័យផ្សេងៗគ្នា ដូចជា “ទាមទារដកតំណែងលោកឡុង ស៊ីថា” “លោកឡុង ស៊ីថា ធ្វើការមិនយុត្ដិធម៌ចំពោះពលរដ្ឋ” “ដើមឈើជាជីវិតរបស់ពួកយើង” ជាដើម ។