កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ​បទ​យក​ការណ៍​៖ អ្នកភូមិ​ទាមទារ​ឲ្យ​តុលាការ​ខេត្ដសៀមរាប ដោះលែង​ពលរដ្ឋ​ពីរ​នាក់​ពី​ពន្ធនាគារ​

    ​កាលពីដើមឆ្នាំ​២០១៥​កន្លងមកនេះ មន្ដ្រី​តុលាការ​ខេត្ដ​សៀមរាប គឺ​លោក សុក កែវ​បណ្ឌិត ជា​ព្រះរាជអាជ្ញារង និង លោក គី ឬ​ទ្ធី ជា​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចាប់ខ្លួន​តំណាង​ប្រជាពលរដ្ឋ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ចំនួន​ពីរ​នាក់ គឺ​លោក បឿន សុខ និង​លោក វ៉ែន ឡ​ន ដោយ​ចោទ​ថា បាន​កាប់​បំផ្លាញ​ដំណាំ​កសិកម្ម​របស់​សហគម​ន៍​តាខ្មៅ អភិវឌ្ឍន៍​កសិកម្ម និង​ឧហ្សាហកម្ម ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​វៀតណាម លី គឹម​ឃុន ។ ក្រៅពី​ការចាប់ខ្លួន​បុរស​ពីរ​នាក់​នេះ ប្រជាពលរដ្ឋ​ចំនួន​១០​នាក់​ផ្សេង​ទៀត ក៏​កំពុង​រត់គេចខ្លួន​ផងដែរ ដោយសារ​តុលាការ​ខេត្ត​នេះ​បាន​ចេញ​ដីកា​តាម​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។​

  • ឯកអគ្គរដ្ឋទូតអាមេរិកថាដំណើរទស្សនកិច្ចរបស់ឧបការីបង្ហាញពីការប្តេជ្ញាលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​

    ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោកScott Busby បង្ហាញពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

  • ពលរដ្ឋខ្មែររងគ្រោះលើទូកនេសាទ៣៨នាក់ត្រូវបញ្ជូនមកកម្ពុជាវិញនៅថ្ងៃនេះ​

    ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាពលករខ្មែររងគ្រោះលើទូកនេសាទក្រៅប្រទេសចំនួន៣៨នាក់ នឹងត្រូវបានបញ្ជូនពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាវិញ នៅព្រឹកថ្ងៃអង្គារនេះ ក្រោយពីពួកគេត្រូវបានជួយសង្រ្គោះពីការធ្វើបាបលើទូកនេសាទ។

  • ឧបការីអាមេរិកអះអាង​ថា​ច្បាប់​អង្គការ​មិន​ទាន់ចាំបាច់សម្រាប់កម្ពុជានោះទេ​

    ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោកScott Busby បាន​អះអាងថាច្បាប់សមាគម និង​អង្គការក្រៅរដ្ឋាភិបាល មិនទាន់​ចាំបាច់​​មាន​សម្រាប់កម្ពុជានៅពេលនេះ​នោះទេ។​

  • អាជ្ញាធរ​អប្សរា​​​ច្រាន​ចោល​ការ​អះអាង​ដែល​ថា ខ្លួន​​មិន​​អើពើ​នឹង​​បទ​បញ្ជា​របស់​លោក​ ហ៊ុន សែន​ នៅ​ក្នុង​វិវាទ​ដីធ្លី​

    កាលពី​ថ្ងៃ​អាទិត្យ​អាជ្ញាធរ​​អប្សរា​បាន​និយាយ​​​ការ​ពារ​ខ្លួន​ឯង​​ទប់ទល់​នឹង​ការ​ចោទ​ប្រកាន់​​ដែល​លើក​ឡើង​ថា ខ្លួន​មិន​​បាន​រាប់​បញ្ចូល​ប្រជាពល​រដ្ឋ​ជាង​៥០គ្រួសារ​​​ទៅ​​ក្នុង​កិច្ច​ព្រមព្រៀង​ទទួល​​ដី​​មួយ​ចំណែក​នៃ​ដី​របស់​អាជ្ញាធរ​អប្សរា​ក្នុង​សង្កាត់​អំពិល ក្រុង​សៀមរាប

  • សមាជិក​សភាគណបក្ស​ប្រជាជន​កម្ពុជា​​សន្យា​ពិភាក្សា​ដេញដោល​ស្តី​ពី​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ​តែ​គណបក្ស​ប្រឆាំង​ចង់បាន​លើសពីនេះ

    លោក ឈាង​ វុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា លោ​ក​នឹង​រៀប​ចំ​សិក្ខា​សាលា​មួយ​ស្តី​ពី​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ក្នុង​គោល​បំណង​ធ្វើនិយតកម្ម​​ផ្នែក​អង្គការ​មិនមែន​រដ្ឋាភិបាល

  • អាមេរិក​មក​ពិភាក្សា​ពី​ច្បាប់​អង្គការ​ដែល​ចម្រូងចម្រាស

    ភ្នំពេញៈ ឧបការី​រង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ទទួល​បន្ទុក​ផ្នែក​​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​​ការងារ​ លោក Scott Busby បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​​រយៈពេល​ពីរ​ថ្ងៃ ដើម្បី​ពិភាក្សា​ជាមួយ​​មន្រ្តី​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​លើ​បញ្ហា​​ក្តីបារម្ភ​អំពី​​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​។

  • ជនជាតិ​កួយ ទៅ​តវ៉ា​មុខ​សាលាខេត្ត​ព្រះវិហារ ក្នុង​ទំនាស់​ដីធ្លី​ជាមួយ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច

    តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៥ សហគមន៍​ជនជាតិដើម​ភាគតិច​កួយ បាន​យក​ញត្តិ​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ ដោយ​ទាមទារ​ឲ្យ​ដោះស្រាយ ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ យូរ​ឆ្នាំ​មកហើយ ជាមួយ​ក្រុមហ៊ុន​សម្បទា​ន​សេដ្ឋកិច្ច ជាង ៤០ នៅ​ខេត្តព្រះវិហារ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចម្រុះ និង​អាជ្ញាធរ​ខេត្តព្រះវិហារ បានមក​រារាំង​តាមផ្លូវ មិន​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ចូលដល់​កន្លែង​តវ៉ា នៅមុខ​សាលាខេត្ត​ព្រះវិហារ នោះឡើយ​។

  • កង​រាជអាវុធហត្ថខេត្តកំពត​គំរាម​ចាប់ខ្លួន​មេដឹកនាំការ​តវ៉ា

    កាលពី​ម្សិលមិញ កង​រាជអាវុធ​ហត្ថ​ខេត្ត​កំពត​​បាន​​លើក​ឡើង​ថា ពួកគេ​នឹង​ចាប់​ខ្លួន​សមាជិក​សហគមន៍​ស្រុក​ឈូកនិយាយឥតសំចៃ​ម្នាក់​​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​មួយ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ប្រសិន​បើ​​គាត់​មិន​បង្ហាញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សម្រាប់ក្រុម​អ្នកភូមិ​រាប់​រយ​គ្រួសារ​ ដោយ​អះអាងកាន់កាប់​​ដី​មួយ​ផ្នែក​ដែលមាន​​វិវាទទេនោះ។

  • កម្មករ​រោងចក្រ​អឹមវ៉េ​ចាក់អង្រែក្រោម​បន្ត​តវ៉ា​ទាមទារ​លក្ខខណ្ឌការងារនៅសេសសល់​

    កម្មករជាង​១០០នាក់​ ដែល​ធ្វើ​ការ​នៅ​រោងចក្រM&V1 និង​M&V3 ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃ​អង្គារនេះ បានបន្ត​តវ៉ា​ ដោយ​ទាម​ទារ​លក្ខខណ្ឌ​ការងារ​៦ចំណុចនៅសេសល់​​ពីក្រុមហ៊ុន។

  • អាជ្ញាធរ​អប្សរាប​ដិសេធ​ការ​ចោទប្រកាន់

    សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ច្រាន​ចោល​​ការ​​ចោទប្រកាន់​ដែល​​​ថា​ ខ្លួន​​មិន​បាន​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​កាត់​ដី​ទំហំ​ជាង​​​ ២២០ ​ហិកតា​ជូន​ប្រជាពលរដ្ឋ​។

  • ​អ្នក​ខេត្តព្រះវិហារ​ជំរុញ​អាជ្ញាធរ​ខេត្ត​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​តាម​គោលការណ៍​ច្បាប់​​

    ​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ទាមទារ​ឲ្យមាន​ដំណោះស្រាយ​ជម្លោះដីធ្លី​ជាមួយអ្នក​មាន​លុយ មាន​អំណាច​នៅក្នុង​ខេត្ត​នេះ ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ ។​ ​តាម​គម្រោង ប្រជាពលរដ្ឋ​ជាង​២​០០០​នាក់​មកពី​បណ្ដា​ស្រុក​ទាំង​៧ នៃ​ខេត្ត​ព្រះវិហារ​នឹង​ជួបជុំ​គ្នា​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២ និង​ទី​៣ ខែ​មិថុនា​នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ផលប៉ះពាល់​ដីធ្លី ស្រែ ចម្ការ និង​ដី​លំនៅដ្ឋាន​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត ។ ប៉ុន្តែ​តាម​ប្រភព​ពី​អង្គការ​នានា ដែល​តាមឃ្លាំមើល​ការប្រមូលផ្ដុំ​នេះ​ឲ្យដឹងថា ប្រជាពលរដ្ឋ​មួយចំនួន​មកពី​បណ្ដា​ស្រុក​ផ្សេងៗ​ក្នុង​ខេត្ត​នេះ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​រារាំង​មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​រួម​ខេត្ត​ព្រះវិហារ ដើម្បី​ចូលរួម​កម្មវិធី​ជួបជុំគ្នា​នា​ព្រឹក​នេះ​ទេ ។​

  • ​លោក ហោ ណាំហុង ប្រាប់​ឧបការី​រង​អាមេរិក​ថា ច្បាប់​អង្គការ​​មិនមែន​ដើម្បី​រឹតត្បិត​សេរីភាព​ទេ​​

    ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ថ្លែង​ប្រាប់​ឧបការី​រង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ថា ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​មាន​ទិសដៅ​ប្រឆាំង ឬ​កម្រិត​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នោះទេ ។

  • កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​ផ្នែក​នីតិរដ្ឋ​នៅក្នុង​តំបន់

    កម្ពុជា​មាន​ពិន្ទុ​មិន​ល្អ​ក្នុង​សន្ទស្សន៍​ប្រចាំ​ឆ្នាំ​ ដែល​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ ដែល​​ជា​សន្ទស្សន៍​វាយតម្លៃ​​​នីតិរដ្ឋ​សម្រាប់​ប្រទេស​ចំនួន ១០២ ដោយ​កំណត់​កម្ពុជា​ជាប់​លេខ ៩៩ និង​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​នៅក្នុង​តំបន់។

  • អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​សេចក្ដី​ព្រាង​ច្បាប់​សមាគម-​អង្គការ

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពីព្រោះ​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព និង​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។

  • សមាគម​រោងចក្រ​កាត់ដេរ​ និង​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​លុប​បំបាត់​ពលកម្ម​កុមារ

    ភ្នំពេញៈ ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​ខួប​លើក​ទី​ ៦៦ នៅ​ថ្ងៃ​នេះ និង​ទិវា​​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ខួប​លើក​ទី​ ១៤ នា​ថ្ងៃ​​ទី​​ ១២ ​​មិថុនា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ និង​អង្គការ​សង្គម​ស៊ីវិល បាន​អំពាវនាវ​ឲ្យ​លុប​បំបាត់​រាល់​ទម្រង់​​ពលកម្ម​កុមារ

  • លីកាដូ​បារម្ភ​ចំពោះ​កុមារ​ក្នុង​ពន្ធនាគារ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​និង​អំពើ​ហិង្សា

    នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុង​គោល​បំណង​លើក​កម្ពស់ និង​ការ​គោរព​សិទ្ធិ​កុមារ ព្រម​ទាំង​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា​ដែល​កុមារ​កម្ពុជា កំពុង​ជួប​ប្រទះ។ សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​មាន​កម្រាស់ ៣​ទំព័រ ក្រៅ​ពី​លើក​ឡើង​ថា​ខ្លួន​បាន​លើក​កម្ពស់​ក្នុង​កិច្ចការ​សិទ្ធិ​កុមារ សេចក្តី​ថ្លែងការណ៍​នោះ​បង្ហាញ​ថា កុមារ​កម្ពុជា មួយ​ចំនួន កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូចជា អំពើ​ហិង្សា ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជួញ​ដូរ​ពលកម្ម​កុមារ អនីតិជន​ទំនាស់​នឹង​ច្បាប់ និង​ការ​បោះបង់​ចោល​ការ​សិក្សា ជាដើម។

  • មន្ត្រី​សិទ្ធិ​មនុស្ស​ប្តឹង​អនុប្រធាន​សុរិយោដី​រាជធានី​ភ្នំពេញ​ទៅ​ ACU

    ភ្នំពេញៈ សកម្មជន​ដីធ្លី​របស់​សមាគម​អាដហុក លោក យី សុខសាន្ត​ បាន​ដាក់​បណ្តឹង​​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ទាក់ទិន​ទៅ​នឹង​ករណី​អនុប្រធាន​សុរិយោដី រាជធានី​ភ្នំពេញ​បាន​ធ្វើការ​សាងសង់​ផ្ទះ​ពុំ​មាន​ច្បាប់​ បាន​បណ្តាល​ឲ្យ​ផ្ទះ​​របស់​លោក​ស្រុត ប្រេះស្រាំ​ជាច្រើន​កន្លែង​ដោយ​ពុំ​មាន​ការ​ទទួល​ខុសត្រូវ។

  • កម្មករ​អូសរទេះ​នៅ​ប៉ោយប៉ែត​ស្នើ​ឲ្យ​​គយ​ប្រកាស​អត្រាពន្ធ​នៃ​ទំនិញ

    បន្ទាយមាន​ជ័យៈ បន្ទាប់​ពី​ផ្ទុះ​ការ​តវ៉ា​ដ៏​ហិង្សា​មួយ​ ​ដែល​នាំ​ឲ្យ​មនុស្ស​យ៉ាង​តិច​បួន​នាក់​រង​របួស និងខូច​ខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ​ និង​ឯកជន មួយ​ចំនួន​មក​នោះ គេ​សង្កេត​ឃើញ​សកម្មភាព​របស់​ក្រុម​កម្មករ​អូសរទេះ​និង​​សំឡេង​កញ្ចែ​របស់​សមត្ថកិច្ច​នគរបាល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដូចជា​ស្ងប់ស្ងាត់​ជាង​មុន។

  • មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ប្ដឹង​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អាដហុក​ពី​បទ​បរិហារ​កេរ្តិ៍

    ការ​ខ្វែង​គំនិត​គ្នា​រវាង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ជាមួយ​នឹង​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប អំពី​រឿង​ចាប់​ឃុំ​ខ្លួន​អ្នក​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ២​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​សហគមន៍​ដី​សម្បទាន​វៀតណាម បាន​កើត​មាន​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ ដោយ​មិន​អាច​សម្រប​សម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo