កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ក្រុមហ៊ុន​ដីសម្បទាន​មួយ​ថា​ពលរដ្ឋ​បំពាន​លើ​ដី​ក្រុមហ៊ុន

    ព្រះវិហារៈ ប្រធាន​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​មួយ បាន​បដិសេធ​ថា មិន​បាន​ធ្វើការ​ឈូសឆាយ​ដី​ចម្ការ​ពលរដ្ឋ​នោះ​ទេ ហើយ​បាន​ចោទ​វិញ​ថា ពលរដ្ឋ​កំពុង​តែ​ទាមទារ​លុយ​ជិត ២ ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន ថ្លៃ​កាប់​ឆ្ការ​ដីព្រៃ​រដ្ឋ​ដែល​រដ្ឋាភិបាល ផ្តល់​ឲ្យ​ក្រុមហ៊ុន។

  • មន្ត្រី​អាមេរិក​ធ្វើ​​ទស្សន​កិច្ច​នៅ​កម្ពុជា​​​ដើម្បី​ពិភាក្សា​អំពី​​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អង្គការ

    មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​កំពុង​បំពេញទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅប្រទេស​កម្ពុជា ​ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​ផ្តោត​ជា​សំខាន់​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដែល​ជា​ច្បាប់ដ៏​ចម្រូង​ចម្រាស​ ហើយនឹង​ពិភាក្សាបញ្ហា​សិទ្ធិ​មនុស្ស​ សិទ្ធិ​ការងារ​និង​បញ្ហាផ្សេងទៀត។​

  • ពលរដ្ឋ​ជាង​ ១០០ គ្រួសារ​កំពុង​បារម្ភ​ពី​ការ​បណ្តេញ​ចេញ

    បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ១០០ ​គ្រួសារ​ដែល​រស់នៅ​លើ​ដី​ចំណី​ផ្លូវ ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត បាន​សម្ដែង​នូវ​ក្ដី​ព្រួយ​កង្វល់​ជា​ខ្លាំង​ អំពី​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ។

  • ចាប់ខ្លួន​ជនសង្ស័យ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ

    ស្រុក​ព្រៃ​នប់ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​២៩ ឧសភា ២០១៥ ស្ថិត​នៅ​ចំណុច​ក្រុមហ៊ុន PHV កោះប្ញ​ស្សី ក្នុងភូមិ​អុង ឃុំ​រាម ។ ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ចែ​ម បូ​រិ​ទ្ធ អាយុ​២៤​ឆ្នាំ ជា​កម្មករ​នៅ​កោះ​ប្ញ​ស្សី មាន​ទីលំនៅ​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាំង ស្រុក​ទឹកឈូ ខេត្តកំពត ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ។

  • ក្រសួង​ការងារ​៖ ច្បាប់​សហជីព បង្កើតឡើង ក្នុង​គោលដៅ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​កម្មករ​

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាសថា ច្បាប់​សហជីព ដែល​បានរៀបចំ​តាក់តែង ៧ ឆ្នាំ​មកហើយ ត្រូវបាន​បង្កើតឡើង ក្នុង​គោលដៅ ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ ព្រមទាំង​ធានា​នូវ​សិទ្ធិសេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក​។ ក្នុងនោះ ក៏​ដើម្បី​ជំរុញ​ឲ្យ​មាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ រួមចំណែក​ក្នុងការ​បង្កើត​ការងារ​សមរម្យ បង្កើន​ផលិតភាព​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​លើកកម្ពស់​ជីវភាព​រប​ស់កម្មករ​។​

  • សហ​ជីព​ត្រៀម​ខ្លួន​ជំរុញ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​រោងចក្រ

    សហ​ជីព​រោង​ចក្រ​កាត់​ដេរ​របស់​ ប្រទេស​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​ប្រាក់​ខែ​ អប្បរមា​ដល់​កម្មករ​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  • គណៈរដ្ឋមន្ត្រី លើក​ពេល​ប្រជុំ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

    អង្គប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែឧសភា​នេះ បានសម្រេច​លើក​ពេល​ប្រជុំ ដើម្បី​ឆ្លង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ប៉ុន្តែ​គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុនសែន ដើម្បី​ឆ្លង​លើ​សេចក្តីព្រាងច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែមិថុនា​។ នេះ​បើតាម​លោក​ផៃ​ស៊ី​ផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

  • វិស័យ​កាត់ដេរ នៅ​កម្ពុជា មាន​ឆន្ទៈ​លុបបំបាត់​ពលកម្ម​កុមារ តាមរយៈ​កិច្ចព្រមព្រៀង ជាមួយនឹង អង្គារ ILO-BFC

    កាលពី​ជាង​មួយឆ្នាំ​មុន នាង សុខ ធីតា បាន​ចូល​បម្រើ​ការងារ នៅ​រោងចក្រ​កាត់ដេរ​មួយ នៅ​ជិត​ផ្ទះ​របស់​នាង ។ កាលនោះ នាង​មាន​អាយុ​ត្រឹមតែ ១៤ ឆ្នាំ​ប៉ុណ្ណោះ ។ នាង​ដឹងថា ការធ្វើការងារ ទាំង​មិនទាន់​គ្រប់​អាយុ​បែបនេះ គឺ​ខុសច្បាប់ ប៉ុន្តែ​នាង​មិនបាន​ខ្វាយខ្វល់​នោះទេ

  • ក្រសួង​ការងារ ៖ ច្បាប់​សហជីព​មាន​គោលបំណង​ទប់ស្កាត់​សហជីព​មួយចំនួន​ ដែល​គិតតែ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា សេចក្តី​ព្រាងច្បាប់​ស្តីពី​សហជីព​មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ទប់ស្កាត់​មជ្ឈដ្ឋាន​មួយចំនួន​តូច ដែល​មាន​ចេតនា​អាក្រក់​ចង់​យក​កម្មករ និយោជិត ឬ​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​បំរើ​ផលប្រយោជន៍​របស់​ខ្លួន និង​បក្ខ​ពួក​ដោយ​មិនបាន​គិត​អំពី​ផលប្រយោជន៍​ពិតប្រាកដ​របស់​កម្មករ និយោជិត។

  • សង្គម​ស៊ីវិល​៖ ឥរិយាបថ​មន្ត្រី​មិន​ផ្លាស់ប្តូរ នាំឲ្យ​កំណែទម្រង់​ស៊ីជម្រៅ​មិនបាន​សម្រេច​​

    ​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​សង្គម​លើកឡើងថា បច្ចុប្បន្ន​ឥរិយាបថ​ក្នុង​ការបំពេញ​ការងារ​របស់​មន្ត្រីរាជការ​មិន​មានការ​ផ្តាស់​ប្តូរ​ឲ្យ​ប្រសើរ​ជាងមុន​ទេ ជាហេតុ​ធ្វើឲ្យ​កំណែទម្រង់​ស៊ីជម្រៅ​អាច​នឹង​មិន​ទទួលបាន​ផល ។​

  • គណៈរដ្ឋមន្រ្តីនឹងឆ្លងសេចក្តីព្រាងច្បាប់អង្គការនៅសប្តាហ៍ក្រោយ​

    អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ឲ្យដឹងថារដ្ឋាភិបាលនឹងឆ្លងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃសុក្រសប្តាហ៍ក្រោយ ខណៈសេចក្តីព្រាងច្បាប់នេះកំពុងរងការរិះគន់ពីសំណាក់សង្គមស៊ីវិល ដោយទាមទារឲ្យមានការពិគ្រោះយោបល់មុនពេលដាក់ទៅរដ្ឋសភាអនុម័ត។

  • សង្គម​ស៊ី​វិល​បើក​សន្និសីទកាសែត​ស្តី​ពី​ផល​ប៉ះពាល់​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

    អង្គការសង្គម​ស៊ីវិល នាវេលាព្រឹកថ្ងៃទី​២៩ ឧសភា ២០១៥ នេះ មាន​រៀបចំ​​បើកសន្និសីទ​កាសែត​មួយ ស្តីពី​ផល​ប៉ះ​ពាល់​លើ​សេចក្តីព្រាង​ច្បាប់​សមាគម និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល ដែលពិធីនេះរៀបចំ​ឡើង​នៅ​​ភោជនីយដ្ឋាន​«ខ្មែរសុរិន្ទ» ។

  • កម្មករ​ស្នើ​លក់​ឡាយឡុង​សម្ភារ​រោងចក្រ​ហ្វូគួយ

    ភ្នំពេញៈ តំណាង​កម្មករ​រោងចក្រ​បោះពុម្ព​ហ្វូគួយ ឬ​ក្រុមហ៊ុន​ឆាងតុង ព្រីនធីង កាលពី​ម្សិលមិញ បាន​ធ្វើការ​តវ៉ា ស្នើ​សុំ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពន្លឿន​នូវ​ការ​អនុវត្ត​ដីកា​រក្សា​ការពារ​ដើម្បី​រឹបអូស​សម្ភារ​សេសសល់​នៅក្នុង​រោងចក្រ​សម្រាប់​លក់​ឡាយឡុង​ដើម្បី​ដោះស្រាយ​ប្រាក់ខែ​របស់​កម្មករ​

  • សហភាព​អឺរ៉ុបថា គ​.​ជ​.​ប ធ្វើ​ផែនការ​សកម្មភាព​មិន​ស្រប​តាម​ស្ថានភាព​ជំនួយ​​

    សហភាព​អឺរ៉ុប​លើកឡើងថា ផែនការ​សកម្មភាពរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ពេលខ្លះ​មិន​សមស្រប​នឹង​ស្ថានភាព​ជំនួយ ហើយ​សហភាព​អឺរ៉ុប​ប្រហែលជា​មិន​អាច​ផ្ដល់​ជំនួយ​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង ដែល គ​.​ជ​.​ប គ្រោង​នឹង​ធ្វើ​នៅ​ចុងឆ្នាំ​នេះ​ទេ ។​

  • ជន​ល្មោភកាម​តាម​រំលោភ​កុមារី អាយុ ១៤​ឆ្នាំ​ក្នុង​ពេល​កំពុង​ជិះ​កង់

    ពិតជា​គួរ​ឱ្យ​ហួសចិត្ត ដ្បិត​ជន​ល្មោភកាម​ម្នាក់​បាន​ជិះ​ម៉ូតូ​ ដេញ​តាម​ចាប់រំលោភ​កុមារី​ម្នាក់​ អាយុ​ជាង​១០​ឆ្នាំ ខណៈ​នាង​កំពុង​ជិះ​កង់​ដើរ​លក់​ត្រី​ តាម​ភូមិ កាលពី​ថ្ងៃ​ទី​២៣ ឧសភា នៅ​ក្នុង​ឃុំ​ទី​ពោធិ៍ ស្រុក​ស​ន្ទុ​ក ។ ទាក់ទិន​ករណី​រំលោភ​សេពសន្ថវៈ​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ពេ​ជ ថា​ល់ អធិការ​នគរបាល​ស្រុក​ស​ន្ទុ​ក ឱ្យ​ដឹង​ថា ជន​នេះ​ឈ្មោះ បួន យិ​ត អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ខាងលើ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​កុមារី​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់​រំលោភ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជន​នេះ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ត្រូវ​ឪពុក​កុមារី​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ ។

  • សង្គម​ស៊ីវិល​ស្នើ​រាជរដ្ឋាភិបាល​ព​ន្លឿ​ន​សេចក្តី​ព្រាង​អនុក្រឹត្យ​ការពារ​ជីវចម្រុះ​ព្រៃ​ឡង់

    ក្នុង​គោលបំណង​ចង់​រក្សា​តំបន់​ព្រៃ​ឡង់​ឲ្យ​នៅ​គង់វង្ស​ស្ថិតស្ថេរ​ជា​និរន្តរ៍ ក្រុម​អង្គការ​សង្គម​ស៊ី​វិល (NGO) និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​សហគមន៍​ព្រៃ​ឡង់ បាន​ជំរុញ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យព​ន្លឿ​ន​ឆាប់​ចេញ​សេចក្តី​ព្រាង​អនុក្រឹត្យ​កាលពី​ឆ្នាំ​២០១១ ស្តី​ពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិវឌ្ឍន៍​ជីវចម្រុះ «​ព្រៃ​ឡង់​» នោះ ។

  • ប្រជានេសាទ​ខ្មែរ​ ៥៩ នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​នៅ​លើ​កោះ​ពីរ​របស់​ប្រទេស​ឥណ្ឌូនេស៊ី

    ភ្នំពេញៈ ក្រសួង​ការ​បរទេស ​បានឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធថា ប្រជា​នេសាទ​កម្ពុជា ៥៩ នាក់​ទៀត គ្រោង​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្នុង​រយៈពេល ៣ សប្តាហ៍​ទៀត បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​រកឃើញ​នៅ​លើ​កោះ​ឥណ្ឌូនេស៊ី​ចំនួន ២។

  • ពលរដ្ឋ​បដិសេធ​ពុំ​ព្រម​ទទួល​យក​សំណង​បន្ថែម​ពី​ក្រុមហ៊ុន​ SKD

    ប្រជាពលរដ្ឋ​ ៦៥ ​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ៧១ ​គ្រួសារ​ដែល​បាន​ធ្វើការ​តវ៉ា​កន្លងមក​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន SKD លើ​ផ្ទៃដី​ទំហំ​ ១៥៥ ​ហិកតា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះ​ហៅ​មក​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នៅ​សាលា​ខេត្ត​បាន​បដិសេធ​ពុំ​ព្រម​ទទួល​យក​សំណង​បន្ថែម

  • វេទិកា​សាធារណៈ​ចំនួន​២​ត្រូវបាន​អាជ្ញាធរ​នៅ​ខេត្ដ​ព្រះវិហារ​រារាំង​​

    មន្ដ្រី​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ខេត្ដ​ព្រះវិហារ​ឲ្យដឹងថា វេទិកា​សាធារណៈ​ចំនួន​ពីរ ដែល​រៀបចំឡើង​ដើម្បី​សម្ដែង​មតិ និង​ផ្សព្វផ្សាយ​បទបញ្ជា​០១១​ដល់​សហគមន៍ ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​ពួកគាត់ ត្រូវបាន​អាជ្ញាធរ​រារាំង ដោយ​អះអាង​ថា​មិនមាន​ច្បាប់រ​អនុញ្ញាត ។​

  • គ.ជ.ប ​គ្រោងធ្វើ​ការ​សាកល្ប​ងចុះ​ឈ្មោះ​បោះ​ឆ្នោត​​តាម​បែប​ប្រព័ន្ធ​ទំនើ​ប​កម្ម​

    គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.​ជ.​​ប​) គ្រោង​នឹង​ធ្វើការ​​សាក​ល្បង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​បែប​ប្រព័ន្ធ​ទំនើប​កម្ម ឬតាម​ប្រព័ន្ធ​កុំ​ព្យូទ័រ​ចំនួន ២៥​ មណ្ឌ​ល នៅទូទាំង​រាជ​ធានីខេត្ត នា​​ចុងខែ​កក្កដា​​​​​ខាង​មុខ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo