កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ពលរដ្ឋ​ព្រះវិហារ​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ឈូស​ដី​ចម្ការ

    ព្រះវិហារៈ ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ប្រដាប់​ដោយ​ដំបង​ឈើ និង​ដំបង​ឆក់ ខណៈ​ដែល​ពលរដ្ឋ​ស្រុក​គូលែន​ប្រមាណ​ជា ៣០ នាក់ បាន​កំពុង​តវ៉ា​ចាប់​តាំងពី​ថ្ងៃ​ចន្ទ​មក ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ឈូសឆាយ​លើ​ដី​របស់​ពួកគាត់។

  • អ្នកឃ្លាំមើល​រំពឹងថាបញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​អាច​ប្រសើរ​ជាង​មុន​​

    ក្រុម​អ្នកឃ្លាំមើល​ការបោះឆ្នោតរំពឹងថា ដំណើរការ​បោះឆ្នោត​នៅ​អាណ​តិ្ត​ក្រោយ​នេះ ​នឹង​ទទួលបាន​ផល​វិជ្ជមាន​ច្រើន​ជាង​អាណត្តិ​មុនៗ ដោយសារ​ភាគី​បរទេស​ជួយ​ធ្វើកំណែទម្រង់​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​នីតិវិធី​ផ្សេងៗ ក្រោយពី​មាន​ការរិះគន់​ថា ស្ថាប័ន​នេះ​មិន​មាន​ភាព​ឯករាជ្យ​ ។​

  • លោក ​ឈាង វុន ថា​នឹង​បើ​កឲ្យពិភាក្សា​ច្បាប់ NGO ប្រសិន​ប្រធានសភា​អនុញ្ញាត​​

    អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ឲ្យដឹងថា គណៈកម្មការ​ជំនាញ​ទី​៥​នៃ​រដ្ឋសភា​របស់​លោក នឹង​បើក​សិក្ខា​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ប្រសិនបើ​ប្រធានរដ្ឋសភា​អនុញ្ញាត ​។​

  • អង្គការ​ផ្នែក​យេនឌ័រ​ស្នើ​ដាក់​ស្ត្រី​ក្នុង គ​.​ជ​.​ប ឲ្យមាន​សមាមាត្រ​នឹង​បុរស​​

    អង្គការ​ធ្វើ​កិច្ចការ​លើ​វិស័យ​យេនឌ័រ ​នៅ​ថ្ងៃ​ពុធ​នេះ បាន​ស្នើ​ជា​ថ្មី​ទៀត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) ឲ្យ​ដាក់​បេក្ខភាព​ស្ត្រី​ទៅ​ក្នុង​ស្ថាប័ន​នេះ ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​កិច្ចការ​នយោបាយ​ស្មើនឹង​បុរស ខណៈ​បច្ចុប្បន្ន​ចំនួន​ស្ត្រី​ដែល​ចូលរួម​បម្រើ​ក្នុង​វិស័យ​នយោបាយ​នៅ​តិច​នៅឡើយ ។​

  • សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ស្ថិត​ក្នុង​ដំណាក់កាល​ផ្តុំ​ឯកសារ

    ជា​ការ​ឆ្លើយតប​ទៅ​នឹង​មតិ​សាធារណជន​ក៏ដូចជា​ក្រុម​​អង្គការ សង្គម​ស៊ីវិល​ដែល​កំពុង​មាន​ការ​ព្រួយបារម្ភ​អំពី​សេចក្តី​ព្រាង​​​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ថា​ជា​ការ​គំរាម​កំហែង​ចំពោះ​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ស្ថិត​នៅក្នុង​ដំណាក់កាល​ផ្តុំ​ឯកសារ​បញ្ជូល​គ្នា​នៅ​ឡើយ​​។

  • សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ទប់​ស្កាត់​ការ​កាប់​ព្រៃឡង់

    មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល និងប្រជា​សហគមន៍​មក​ពី​ខេត្ត​​ចំនួន ៤ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ពិនិត្យ​ឡើង​វិញ លើការ​អនុ​វត្ត​សកម្មភាព​របស់​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច ​នៅ​តំបន់​​ព្រៃឡង់ ព្រម​ទាំង​ពន្លឿន​ការ​អនុម័ត​អនុ​ក្រឹត្យ​ស្តីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជិវ​ចម្រុះ​ ព្រៃឡង់ ដើម្បី​ទប់​​ស្កាត់​បទ​ល្មើស​ព្រៃឈើ ដែល​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ។

  • បញ្ជូន​​ជន​ភៀស​​ខ្លួន​​អូស្ត្រាលី​​មក​​កម្ពុជា​៖ ទីក្រុង​​កង់បេរ៉ា​​ផ្ដល់​​ថវិកា​​បន្ថែម​​១២​លាន​​ដុល្លារ​

    អូស្ត្រាលី​នឹង​ផ្ដល់​ថវិកា​បន្ថែម​ប្រមាណ​​១២​លាន​ ដុល្លារ ទៅ​លើ​ជំនួយ​ដែល​បាន​ព្រម​ព្រៀង​ស្រាប់​ចំនួន​៣១,២​លាន​ដុល្លារ ទាក់ទង​នឹង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​អូស្ត្រាលី​មក​កម្ពុជា​។ ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ថ្មីនេះ ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ អូស្ត្រាលី កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។

  • កម្មករ​រោងចក្រ​កាត់ដេរ H&M ជាង​ ១០០ ​នាក់​ទាមទារ​អត្ថប្រយោជន៍​ការងារ

    កម្មករ​រោងចក្រ​កាត់ដេរ អឹមវ៉េ ប្រមាណ​ ១០០ នាក់ ដែល​ផ្គត់ផ្គង់​សម្លៀកបំពាក់​យីហោ H&M ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ បាន​សម្រេច​នាំ​គ្នា​បិទ​ផ្លូវ ចេញ​ចូល​មុខ​ទ្វារ​រោងចក្រ កាលពី​ម្សិលមិញ​ដោយ​ស្នើសុំ​ឲ្យ​គិតគូរ​ដំឡើង​ប្រាក់​បុង និង​អត្ថប្រយោជន៍​ផ្សេង​ទៀត តែ​ភាគី​រោងចក្រ ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ និង​ងាក​មក​រក​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​​វិញ​។

  • ពលករខ្មែរ​ចាញ់បោកធ្វើ​ការ​​លើ​​ទូកនេសាទប្រមាណ​៦០នាក់ នឹង​ត្រូវ​បញ្ជូន​មកកម្ពុជា​

    ក្រសួង​ការបរទេស​កម្ពុជា​ឲ្យ​ដឹងថា​ពលករខ្មែររងគ្រោះដែល​ចាញ់បោក​ធ្វើ​ការ​លើ​​ទូក​នេសាទ​ប្រមាណ​៦០​នាក់​ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​នៅ​ពេល​ឆាប់ៗខាងមុខនេះ បន្ទាប់​ពី​មាន​ការ​អន្តរាគមន៍​ជួយ​សង្រ្គោះពីប្រទេស​ឥណ្ឌូនេស៊ី។

  • ឯកអគ្គរដ្ឋទូតអាមេរិក៖ក្នុង​សង្គមប្រជាធិបតេយ្យ មតិយោបល់រិះគន់​ទាំងអស់គួរត្រូវ​បាន​ស្វាគមន៍​​

    ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បាន​លើក​ឡើង​ថា​លោក​សប្បាយ​ចិត្ត​ដែល​សាធារណជ​ន​ចាប់អារម្មណ៍នឹង​សេចក្តីព្រាង​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​លោក​ចាត់​ទុក​ថាក្នុង​សង្គមប្រជាធិបតេយ្យ រាល់មតិយោបល់រិះគន់​​ទាំងអស់គួរ​ត្រូវ​បាន​​ស្វាគមន៍។​

  • លរដ្ឋអ្នក​សារព័ត៌មាន​៩នាក់​ទទួល​ការ​​បណ្តុះបណ្តាល​ឲ្យ​ក្លាយ​ជា​អ្ន​ក​សារព័ត៌មាន​អាជីព​​

    ប្រជា​ពលរដ្ឋ​៩​នាក់ មក​ពី​បណ្តា​ខេត្តនានា ត្រូវ​បាន​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​(CCIM)​ជ្រើស​រើស​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​​កម្រិត​ខ្ពស់ ​បន្ទាប់​ពី​មជ្ឈមណ្ឌល​យល់​ឃើញ​ថា​ពួក​គេ​​បាន​ចូល​រួម​យ៉ាង​សកម្ម​​ក្នុង​ការរាយការណ៍​ព័ត៌មានពីសហគមន៍​របស់​គេ​ ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ។

  • ដើម​ឆ្នាំ​ ២០១៥ ​កូដកម្ម​កើន​ឡើង​ ៧៤%

    សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹង​ថា ចំនួន​កូដកម្មនៅ​រោង​ចក្រ​កាត់​ដេរ​ក្នុង​រយៈ​ពេល​បី​ខែ​ដំបូង​ឆ្នាំ ២០១៥ បាន​កើន​ឡើង​ប្រហែល ​៧៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន។ ក្នុង​របាយការណ៍​សម្រាប់​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ (GMAC) បាន​រាប់​កូដកម្ម​មាន​ចំនួន ៤០ នៅ​រោង​ចក្រ​កាត់​ដេរ ពី​ខែ​មករា ដល់​ខែមីនា។ នេះ​គឺ​ជា​ចំនួន​កើន​ឡើង​ខ្លាំង​ពី​ឆ្នាំ ២០១៤​ ដែល​មាន​កូដកម្ម ២៣ ប៉ុណ្ណោះ។

  • អាជ្ញាធរ​ចាត់​វិធាន​ការ​ច្បាប់​ចំពោះ​បាតុកម្ម​នៅ​ប៉ោយ​ប៉ែត

    ក្រោយ​បាតុកម្ម​ដែល​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​រវាង​ កម្មករ​អូស​រទេះ​និង​អាជ្ញាធរ​នៅ​ក្រុង​ប៉ោយប៉ែត​ នៅថ្ងៃ​អង្គារ​ទី​២៦​ ឧសភា​នេះ​អាជ្ញាធរ​ខេត្ត​ បាន​បញ្ជាក់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​បាតុកម្ម​នេះ​កំពុង​ដំណើរ​ ការ​ ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​មុខ​សញ្ញា​បាន​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ អាជ្ញាធរ​បាន​អះអាង​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​គឺ​ជា​អ្នក​ ដឹកនាំ​បាតុកម្ម​ដែល​ម្នាក់​ជា​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ។

  • សហជីព​អន្តរជាតិ​ថ្កោលទោស​លើ​គម្រោង​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ប្រទេស​កាតា

    សហជីព​អន្តរជាតិ​ធំ​មួយ​បាន​ថ្កោលទោស​គម្រោង​ចុះ​កិច្ចព្រមព្រៀង​របស់​កម្ពុជា​ជាមួយ​ប្រទេស​កាតា​ (Qatar) ​ដើម្បី​បញ្ជូន​ពលករ​ទៅ​ទីនោះ ខណៈ​ប្រទេស​​ឈូងសមុទ្រ​​មួយ​នេះ​​ត្រៀម​ខ្លួន​សម្រាប់​ទទួល​ការ​ប្រកួត World Cup ២០២២ ​នា​ពេល​ខាង​មុខ​។

  • លីកាដូស្នើ​អាជ្ញាធរ​យកចិត្តទុកដាក់​លើ​ស្រី្ត​ជាប់​ពន្ធនាគារ ដែលមា​ន​កូនៗ​នៅក្រៅ​​

    អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ អំពាវនាវ​យ៉ាងទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ពិចារណា​ពី​ផលប៉ះពាល់​នៃ​ការដាក់​ម្តាយ​ក្នុង​ពន្ធនាគារ តែ​មាន​កូន​រស់នៅ​ក្រៅ​ពន្ធនាគារ ដែល​ធ្វើឲ្យ​ពួកគេ​ខ្វះ​ភាពកក់ក្តៅ និង​ជួប​វិបត្តិ​ក្នុង​គ្រួសារ ។​ ​របាយការណ៍​របស់​អង្គការ​លីកាដូ​មាន​កម្រាស់​៣​ទំព័រ ដែល​មាន​ចំណងជើង​ថា ផលប៉ះពាល់​នៃ​ការឃុំ​ខ្លួន​ស្រី និង​កូន​របស់​អ្នក​ទាំងនោះ ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា​នេះ​បាន​លើកឡើង​ថា នៅពេល​ម្តាយ​ជាប់​នៅ​ពន្ធនាគារ ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងខ្លាំង​បាន​ធ្លាក់​ទៅលើ​កូនៗ ទាំង​ផ្នែក​ការលូតលាស់ ការអប់រំ និង​សុភាព​របស់​កុមារ ស្ទើរតែ​ទទួល​ផលប៉ះពាល់​ជា​ដរាប ។

  • តំណាង​រាស្ត្រ​បញ្ជាក់​ថា ​អាច​នឹង​មាន​កិច្ច​​ពិភាក្សា​បន្ថែម​ទៀត​​ស្ដីពី​ច្បាប់​អង្គការ​​មិន​មែន​រដ្ឋាភិបាល​

    កាលពី ​ម្សិលមិញ អ្នក​នាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ប្រហែល​ជា​នៅ​តែ​មាន​ឱកាស​ជួប​​ពិភាក្សា​​​ជាមួយ​ ក្រុម​តំណាង​រាស្ត្រ​ជុំវិញ​​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ​ ដែល​មាន​បំណង​គ្រប់គ្រង​វិស័យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​មាន​ទំហំ​ ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​​មុន​ពេល​​​ដាក់ច្បាប់​នេះ​​ដើម្បី​បោះ​ឆ្នោត​អនុម័ត​។

  • នគរបាល​ចាប់ខ្លួន​បុរស​ពីរនាក់​នៅក្នុង​ករណី​ប៉ុនប៉ង​រំលោភ​និង​បៀត​បៀន កេរ្តិ៍ភេទ​ដាច់ដោយឡែក​ពីគ្នា

    នគរបាល ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នកនេសាទ​អាយុ​៣២ឆ្នាំម្នាក់ដែល​តាម​ចោទថា បាន​ធ្វើ​ឲ្យ​ស្ត្រីម្នាក់​រង​របួស​ធ្ងន់​បន្ទាប់ពី​នាង​បាន​ប្រវាយ​ប្រតប់​ ​អំឡុង​ការ​ប៉ុនប៉ង​រំលោភ​​​កាលពី​វេលាទៀបភ្លឺ​ព្រឹក​ថ្ងៃច័​ន្ទ​​នៅក្នុង​ ខេត្ត​ព្រះ​សីហនុនោះ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិល​មិញ ចំណែក​កម្មករ​សំណង់​ម្នាក់​នៅក្នុង​ខេត្ត​បន្ទាយ​មានជ័យ ​​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​បៀត​បៀន​កេរ្តិ៍​ភេទ​ក្មេងស្រី​អាយុ​ ៣ឆ្នាំម្នាក់​។ យោង ​តាម​លោក ណុប សារឿន នាយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​ថា ទិត្យ ជឿន អ្នកនេសាទមកពី​ខេត្ត​កំពត​​​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រហែល​៤និង​៣០នាទី​ទៀប​ភ្លឺ​​ព្រឹក​ថ្ងៃច័ន្ទ ​នៅក្នុង​ក្រុង​ព្រះ​សីហនុ រយៈពេល​ប្រហែល​ពីរម៉ោង​​បន្ទាប់ពី​ប៉ុនប៉ង​ចាប់រំលោភ​​ស្ត្រី​អាយុ​៣១ឆ្នាំ​ នៅ​ផ្ទះ​របស់ស្ត្រីរូបនេះ​ស្ថិត​ក្នុង​សង្កាត់​លេខ​១។

  • កម្មករ​ខ្មែរ​ ២០ ​នាក់​តវ៉ា​នៅ​មុខ​ស្ថានទូត​ស៊ុយអែត

    ភ្នំពេញៈ កម្មករ​​ខ្មែរ​​​រងគ្រោះ​ប្រមាណ ២០ នាក់ ដែល​បាន​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន Skogsvardsarbetare hos Botnia Skong AB ប្រទេស​​ស៊ុយអែត បាន​ប្រមូលផ្តុំ​គ្នា​​នៅ​​​​មុខ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន ពន្លឿន​ការ​ដោះស្រាយ​ប្រាក់​សំណង​ជូន​ពួកគាត់ បន្ទាប់ពី​ក្រុមហ៊ុន​ប្រកាស​​ក្ស័យធន ហើយ​គេចវេះ​មិន​​​បើក​ប្រាក់ខែ​ដែល​នៅ​សល់​ឲ្យ​ពួកគាត់​។

  • សង្គមស៊ីវិល​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​សេរីភាព​បញ្ចេញ​មតិ ​តែ​ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​កើត​ឡើង​យ៉ាង​គំហុក​

    សេចក្តី​ព្រាង​ច្បាប់​ ស្តីពី ​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ប្រមូល​ផ្តុំ​ឯកសារ​បញ្ចូល​គ្នា​នៅ​ឡើយ​ទេ។​ នេះ​ជា​អ្វី​ដែល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ចេញ​ខ្លួន​មក​បញ្ជាក់​ជា​ថ្មី​ទៀត។ ការ​បញ្ចាក់​ដូច្នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សម្តែង​ក្តី​ព្រួយ​បារម្ភ​និង​ប្រតិកម្ម​ ជា​ច្រើន​និង​ជា​រឿយៗ​ ពី​សំណាក់​សង្គម​ស៊ីវិលរួម​ទាំង​អ្នក​ប្រើ​បណ្តាញ​​សង្គម។​ គួរ​កត់​សម្គាល់​ថា​ ខណៈ​ពេល​ដែល​មតិមួយ​ចំនួន​ខ្លាច​ការ​គំរាម​កំហែង​ចំពោះ​សេរី​ភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត អត្រា​អ្នក​ប្រើ​ប្រព័ន្ធ​ទំនើប​នេះ បានកើន​ឡើង​ចំនួន​១៦ដង នៅ​រយៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo