កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
របួស ៤ នាក់ក្នុងការប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ចនៅប៉ោយប៉ែត
យ៉ាងហោចណាស់កម្មករ ៣ នាក់ និងសន្តិសុខម្នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងការប៉ះទង្គិចគ្នាមួយ រវាងក្រុមកម្មករអូសរទេះ និងក្រុមកម្លាំងសមត្ថកិច្ចកាលពីម្សិលមិញ ខណៈដែលកម្មករប្រមាណជាង ១០០ នាក់បានធ្វើការតវ៉ា នៅមុខទីស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីទាមទារឲ្យមានការបន្ធូរបន្ថយការបង់ពន្ធទៅលើទំនិញជាលក្ខណៈគ្រួសារដែលនាំចូលពីប្រទេសថៃ។
-
ក្រសួងសម្រាលការរិះគន់ច្បាប់អង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញថា សេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរៀបចំឡើងស្របទៅតាមរដ្ឋធម្មនុញ្ញ និងផែនការដទៃទៀត របស់រដ្ឋាភិបាល សម្រាប់ច្បាប់ប្រហាក់ប្រហែលគ្នានេះ។
-
កងរាជអាវុធហត្ថបើកការបាញ់ប្រហារអំឡុងការតវា៉ក្នុងក្រុងប៉ោយប៉ែត
កាលពីម្សិលមិញ កងរាជអាវុធហត្ថបានបើកការបាញ់ប្រហារនៅក្នុងក្រុងប៉ោយប៉ែតអំឡុងអ្នកអូសរទេះធ្វើបាតុកម្មទាមទារឲ្យមន្ត្រីគយឈប់យកថ្លៃដឹកទំនិញចេញចូលច្រកព្រំដែនកម្ពុជា-ថៃតាមតែទំនើងចិត្ត។
-
ក្រសួងមហាផ្ទៃអះអាងថាមតិរបស់សង្គមស៊ីវិលត្រូវបានបញ្ចូលក្នុងច្បាប់ថ្មី
ក្រសួងមហាផ្ទៃកម្ពុជាអះអាងថា មតិ និងយោបល់របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងតំណាងស្ថានទូតនានាត្រូវបានបញ្ចូលក្នុងសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរួចរាល់អស់ហើយ។ ដូច្នេះពួកគេមិនត្រូវមានការព្រួយបារម្ភទេ។
-
បទយកការណ៍៖ កម្លាំងប្រដាប់អាវុធមានឥទ្ធិពលខ្ពស់ ក្នុងការកាត់បន្ថយអំពើហិង្សាលើស្ដ្រី និងក្មេងស្រី
នេះជាសូរសំឡេងយុទ្ធនាការ ដើរដង្ហែក្បួនរបស់កងកម្លាំងប្រដាប់អាវុធ មន្ដ្រីនគរបាល កងរាជអាវុធហត្ថ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ នៅក្នុងទីរួមខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ក្រោមពាក្យស្លោក «បុរសល្អ» ។ ពួកគេចូលរួមក្នុងកម្មវិធីដង្ហែនេះដើម្បីបង្ហាញនូវឆន្ទៈក្នុងកិច្ចគាំពារស្ត្រី និងចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ។
-
ក្រសួងមហាផ្ទៃ៖ សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទេ
ក្នុងសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា ការព្រួយបារម្ភពីសំណាក់មជ្ឈដ្ឋានមួយចំនួនទាក់ទងនឹងការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ គឺមិនឆ្លុះបញ្ចាំងពីខ្លឹមសារពិតប្រាកដនៃសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ - See more at: http://www.cen.com.kh/local/01976567#sthash.XYO81ORi.ULEgI3yi.dpuf
-
រដ្ឋមន្ត្រីគាំទ្រការចាត់វិធានការផ្លូវច្បាប់លើអ្នកជេរប្រមាថតាមបណ្ដាញទំនាក់ទំនងសង្គម
កាលពីម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា លោកគាំទ្រការផ្ដន្ទាទោសចំពោះអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដែលជេរប្រមាថមន្ត្រីរដ្ឋាភិបាល ក្រោយពេលអ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បានស្នើឲ្យមានវិធានការបែបនេះកាលពីសប្ដាហ៍មុននៅក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
-
កម្មករម្នាក់ និងសមត្ថកិច្ច៣នាក់របួសក្នុងការប៉ះទង្គិចនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត
កម្មករម្នាក់ និងសមត្ថកិច្ច៣នាក់រងរបួស ដោយសារការប៉ះទង្គិចគ្នារវាងកម្មករអូសរទេះ និងសមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទនេះ ។ អភិបាលក្រុងប៉ោយប៉ែតលោក ង៉ោ ម៉េងជ្រួន ឲ្យVODដឹងថា កម្មករអូសរទេះនៅច្រកអន្តរជាតិប៉ោយប៉ែត ប្រមាណ១០០នាក់ បានធ្វើបាតុកម្មតាំងពីម៉ោង៨ព្រឹក ដល់ម៉ោង១២ ថ្ងៃត្រង់ បង្កឲ្យមានការកកស្ទះចរាចរ ។ លោកថា ដើម្បីសម្រួលការកកស្ទះចរាចរនោះ សមត្ថកិច្ចបានបំបែកការតវ៉ា បណ្ដាលឲ្យកម្មករម្នាក់រងរបួសធ្ងន់ ហើយត្រូវដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
-
សភាយុវជនត្រាប់ស្នើឲ្យរដ្ឋាភិបាលដកចេញមាត្រាចំនួន ២
សភាយុវជនត្រាប់ កាលពីថ្ងៃម្សិលមិញ បានស្នើឲ្យរាជរដ្ឋាភិបាល ដកចេញនូវមាត្រាចំនួន ២ ក្នុងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលពួកគេយល់ថាជាការរឹតបន្តឹងដល់សកម្មភាពប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាល និងរាំងស្ទះដល់ការអភិវឌ្ឍជាតិ។
-
អ្នកភូមិជិត៤០០គ្រួសារនឹងទទួលបានដីមួយផ្នែកនៅតំបន់ជ្រោយចង្វា
យោង តាមអភិបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា គ្រួសារជិត៤០០ដែលអះអាងសិទ្ធិកាន់កាប់ដីនៅក្នុងតំបន់ដែលគេ បម្រុងទុកសម្រាប់គម្រោងអភិវឌ្ឍន៍មានទឹកប្រាក់៣ពាន់លានដុល្លារ ក្នុងតំបន់ជ្រោយចង្វានោះ នឹងត្រូវផ្ដល់ឲ្យនូវដីរួមទំហំ២៨ហិកតា។
-
ក្រសួងមហាផ្ទៃប្រកាសថាសេចក្តីព្រាងច្បាប់អង្គការស្របតាមរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ
ក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះបានប្រកាសថាសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងរងការទិតៀន ត្រូវបានធ្វើឡើងផ្អែកលើមូលដ្ឋានរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិ ដោយអំពាវនាវកុំឲ្យមានការព្រួយបារម្ភពាក់ព័ន្ធនឹងការរឹតត្បិតសេរីភាព។
-
ក្រសួងប្រៃសណីយ៍៖ការជេរប្រមាថត្រូវបានដាក់ក្នុងសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មអុីនធើណែត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឲ្យដឹងថាសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានដាក់បញ្ចូលចំណុចនៃការជេរប្រមាថ ដើម្បីធានាប្រយោជន៍អ្នកប្រើប្រាស់។ សេចក្តីបំភ្លឺរបស់ក្រសួង ចេញផ្សាយនៅថ្ងៃចន្ទនេះ ឲ្យដឹងថានៅពាក់កណ្តាលឆ្នាំ២០១០ ទីស្តីការគណៈរដ្ឋមន្រ្តីបានបង្កើតក្រុមការងារមួយ ដើម្បីបំពេញការងារតាក់តែងសេចក្តីព្រាងច្បាប់នេះ ដោយមានអ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានពីក្រុមប្រឹក្សាអឺរ៉ុប។ សេចក្តីបំភ្លឺបន្ថែមថាការតាក់តែងព្រាងច្បាប់នេះ ក៏មានការសហការពីប្រទេសមួយចំនួនក្នុងតំបន់ មានប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្រ្តាលី និងណូវែលហ្សេឡង់។
អានបន្ត -
អ្នកមានជម្លោះដីធ្លីខេត្តកោះកុងជាមួយក្រុមហ៊ុនលីយ៉ុងផាត់និងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធទាមទារសំណង
អ្នកមានជម្លោះដីធ្លីជាង៥០០នាក់នៅខេត្តកោះកុង អះអាងនៅថ្ងៃអាទិត្យនេះថា ពួកគេគ្រោងដាក់ញត្តិទៅឃុំ និងស្ថាប័នពាក់ព័ន្ធនៅពាក់កណ្តាលខែមិថុនាក្រោយនេះ ដើម្បីទាមទារសំណងឬដី ពីក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ។
-
UNស្នើទៅរដ្ឋាភិបាលបើកការពិភាក្សាឲ្យបានទូលាយលើច្បាប់អង្គការមិនមែនរដ្ឋាភិបាល
អង្គការសហប្រជាជាតិ(UN)អំពាវនាវទៅរដ្ឋាភិបាលកម្ពុជាអនុញាតឲ្យសង្គមស៊ីវិលចូលរួមតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីឲ្យច្បាប់នោះមាន “តម្លាភាព និងគណនេយ្យភាព” ស្របតាមសង្គមប្រជាធិបតេយ្យ ។
-
ក្រុមយុវជនថាខ្លាចអាជ្ញាធរបង្ក្រាបពេលប្រមូលផ្តុំគ្នានិយាយរឿងរស៊ើបរបស់រដ្ឋាភិបាល
ក្រុមយុវជននៅថ្ងៃអាទិត្យនេះ លើកឡើងថា ពួកគេភាគច្រើនព្រួយបារម្ភពីសុវត្ថិភាព ខណៈប្រមូលផ្តុំគ្នាសម្តែងមតិរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាលនៅកន្លែងបាតុកម្ម ឬទីសាធារណៈផ្សេងៗ ព្រោះខ្លាចអាជ្ញាធរបង្ក្រាប និងប្រើហិង្សា ។
-
អ្នកនាំពាក្យរដ្ឋាភិបាលស្នើសុំក្រសួងពីរឲ្យអន្តរាគមន៍លើអ្នកប្រើពាក្យអសុរោះតាមបណ្តាញសង្គម
តាមរយៈលិខិតពីររបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ បានស្នើសុំការជួយអន្តរាគមន៍ពីក្រសួងប្រៃសណីយ៍ និងក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណា ដែលប្រមាថ និងបរិហារកេរ្តិ៍ ដល់មន្ត្រីរាជការ។ ការស្នើសុំឲ្យមានការជួយអន្តរាគមន៍ពីក្រសួងទាំងពីរនេះ បានកើតឡើងភ្លាមៗ ក្រោយពីមានការរឹះគន់ និងការប្រើប្រាស់ពាក្យអសុរោះតាមបណ្តាញសង្គមពីបញ្ហាទឹកដីកម្ពុជា។
-
លោក ផៃ ស៊ីផាន ស្នើក្រសួង២ចាត់វិធានការលើអ្នកប្រើពាក្យប្រមាថ និងវាយបរិហាកេរ្តិ៍មន្រ្តីរដ្ឋាភិបាល
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានដាក់ទៅលិខិតទៅក្រសួងចំនួន២ គឺក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីឲ្យចាត់វិធានការតាមផ្លូវច្បាប់ និងផ្លូវបច្ចេកទេសលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដែលលោកហៅថាជា«ជនអគតិ និងអសីលធម៌» ករណីប្រមាថ និងវាយប្រហារបរិហារកេរ្តិ៍ទៅលើមន្រ្តីរាជការ និងថ្នាក់ដឹកនាំរដ្ឋាភិបាល។
-
គ.ជ.ប រវល់ធ្វើការងារអាទិភាព មិនទាន់មានពេលជ្រើសរើសអគ្គលេខាធិការថ្មី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មិនទាន់គិតគូរដល់ការជ្រើសរើសអគ្គលេខាធិការថ្មី សម្រាប់ស្ថាប័ននេះនៅឡើយទេ ដោយត្រូវរង់ចាំពេលវេលាមួយសមស្រប ព្រោះបច្ចុប្បន្ន គ.ជ.ប កំពុងមមាញឹកនឹងកិច្ចការអាទិភាពជាមុនសិន ។
-
ហោ ណាំហុង រិះគន់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ៤
ភ្នំពេញៈលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានរិះគន់យ៉ាងខ្លាំងលើទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៤ ដែលបានធ្វើសេចក្តីថ្លែងការណ៍ អំពីសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស។
-
សកម្មជនសុំឱ្យរដ្ឋាភិបាលធ្វើច្បាប់ដែលចាំបាច់ជាជាងច្បាប់គ្រប់គ្រងសង្គមស៊ីវិល
ក្រុមអង្គការសង្គមស៊ីវិល កម្ពុជា បានបន្តសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើសេចក្តីព្រៀងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយងាកមកមើលសេចក្តីព្រាងច្បាប់ផ្សេងៗទៀត ដែលមានភាពចាំបាច់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា។