កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ស្ថាប័នការពារសិទ្ធិកម្មករជំរុញឲ្យកែប្រែប្រព័ន្ធដឹកជញ្ជូនកម្មករ
ស្វាយរៀងៈ ស្ថាប័នការពារសិទ្ធិកម្មករចំនួន ១០ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានជំរុញឲ្យមានការកែប្រែប្រព័ន្ធដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រនៅកម្ពុជា និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឺងមាត់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នៅខេត្តស្វាយរៀងកាលពីថ្មីៗនេះ។
-
ឲ្យលុយក្មេងស្រី២ម៉ឺន រួចល្បួងយកទៅរំលោភបានសម្រេច
បាត់ដំបង ៖ កុមារីអាយុ១២ឆ្នាំម្នាក់ ត្រូវបានបុរសវ័យចំណាស់ចាប់រំលោភរហូតបានសម្រេច តាំងពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង៤ល្ងាច ត្រង់ចំណុចក្បែរចម្ការស្អំ ស្ថិតក្នុងភូមិបួរុន ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បន្ទាប់ពីបុរសវ័យ៦០ឆ្នាំរូបនេះប្រើវិធីល្បួងនូវទឹកប្រាក់ចំនួន២ម៉ឺនរៀលធ្វើជាធ្នាក់ក្នុងការទាក់ទាញទឹកចិត្តក្មេងឲ្យព្រមព្រៀងដេកជាមួយខ្លួនទាំងការឈឺចាប់។
-
ក្រសួងការបរទេសព្រមានទីភ្នាក់ងារអ.ស.បរឿងសេចក្ដីព្រាងច្បាប់អង្គការ-សមាគម
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដាស់តឿនតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចំនួន ៤រូប ឲ្យបញ្ឈប់ការរិះគន់ទៅលើរដ្ឋាភិបាលទាក់ទងនឹងការធ្វើសេចក្ដីព្រាង ច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។
-
អាជ្ញាធរខេត្តដោះស្រាយចំពោះការតវ៉ារបស់ប្រជាពលរដ្ឋចំនួន៧ស្រុកនៅម៉ោង២រសៀលនេះ
អាជ្ញាធរខេត្តបានសម្រេចកំណត់ពេលប្រជុំរកដំណោះស្រាយជាមួយប្រជាពលរដ្ឋមានបញ្ហាវិវាទដីធ្លីចំនួន៧ស្រុក នៅវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជិត១ពាន់នាក់ មកពី១៥សហគមន៍តាមបណ្ដាស្រុកទាំង៧ក្នុងខេត្តសៀមរាប មានដូចជាស្រុកស្វាយលើ, វ៉ារិន, អង្គរធំ, ប្រាសាទបាគង, ពួក, បន្ទាយស្រី និងក្រុងសៀមរាប បាននាំគ្នាដាក់ញត្តិតវ៉ានៅមុខសាលាខេត្ត ដើម្បីស្នើសុំឲ្យអភិបាលខេត្តជួយរកវិធានការដោះស្រាយបញ្ហាដីធ្លីដល់ពួកគាត់ផង។
-
កម្លាំងប្រដាប់អាវុធ និងពលរដ្ឋនៅកំពង់ឆ្នាំងហែក្បួនផ្សព្វផ្សាយពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី
កងកម្លាំងប្រដាប់អាវុធរួមមាន នគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងគ្រូបង្រៀន សិស្សានុស្សិ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងប្រមាណ៣៥០នាក់ នៅព្រឹកថ្ងៃសុក្រនេះ ហែក្បួន “បុរសល្អ” ដើម្បីផ្សព្វផ្សាយពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ។
-
សមត្ថកិច្ចចម្រុះខេត្តសៀមរាបរារាំងពលរដ្ឋជាង១ពាន់នាក់មិនឲ្យហែញត្តិទៅដាក់នៅសាលាខេត្ត
សមត្ថកិច្ចចម្រុះខេត្តសៀមរាបរាប់រយនាក់ បានដាក់ពង្រាយនៅតាមដងផ្លូវពីបរិវេណអង្គរឃ្យុងយូ ទៅសាលាខេត្ត ខណៈប្រជាពលរដ្ឋជាង១ពាន់នាក់ បានប្រមូលផ្ដុំគ្នាហែញត្តិទៅដាក់នៅសាលាខេត្ត ជំរុញឲ្យមានដំណោះស្រាយបញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃរបស់ពួកគេ ។
-
រដ្ឋមន្ត្រីក្រសួងការបរទេសរិះគន់អង្គការសហប្រជាជាតិជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល
កាលពីម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានកោះហៅតំណាងភ្នាក់ងារអង្គការសហប្រជាជាតិមកពិភាក្សាជុំវិញលិខិតមួយក្នុងពេលថ្មីៗនេះ ដែលមន្ត្រីជាន់ខ្ពស់ប្រចាំប្រទេសរបស់ខ្លួនចំនួនបួនរូបបានសរសេររិះគន់សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលស្ដីពីអង្គការមិនមែនរដ្ឋាភិបាល មួយថ្ងៃបន្ទាប់ពីក្រសួងការបរទេសបានចាត់ទុកពាក្យសម្ដីរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកពាក់ព័ន្ធបញ្ហាដដែលថា “ព្រហើន”។ ទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិសុទ្ធតែបានជំទាស់យ៉ាងខ្លាំងចំពោះសេចក្ដីព្រាងច្បាប់ថ្មីបំផុតនេះដែលនឹងតម្រូវឲ្យពួកគេចុះបញ្ជី និងដាក់របាយការណ៍ប្រចាំឆ្នាំស្ដីពីហិរញ្ញវត្ថុ និងសកម្មភាពរបស់ខ្លួនជូនរដ្ឋាភិបាល។
-
សង្គមស៊ីវិលស្នើនាយករដ្ឋមន្រ្តីចរចាជាមួយវៀតណាមលុបចោលសន្ធិសញ្ញាបំពេញបន្ថែម
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាស្នើលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចរចាជាមួយវៀតណាម ដើម្បីលុបចោលនូវសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយចាត់ទុកថាសន្ធិសញ្ញានេះធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាទៅវៀតណាម។ ការស្នើនេះធ្វើឡើងក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២២ ខែឧសនេះ បន្ទាប់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានចុះពិនិត្យព្រំដែន និងបានរកឃើញភាពមិនប្រក្រតីមួយចំនួននៅខេត្តត្បូងឃ្មុំ។
-
ជប៉ុនត្រៀមខ្លួនជាស្រេចក្នុងការជួយលើកិច្ចការបោះឆ្នោតដល់កម្ពុជា
ភ្នំពេញៈ ក្រុមជំនាញកិច្ចការបោះឆ្នោតជប៉ុន កាលពីម្សិលមិញនេះអះអាងថា ត្រៀមខ្លួនជាស្រេចសម្រាប់ការផ្តល់ជំនួយលើកិច្ចការបោះឆ្នោតដល់កម្ពុជា ពាក់ព័ន្ធនឹងដំណើរការរៀបចំចុះឈ្មោះអ្នកបោះឆ្នោត ការកែលម្អនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត និងកិច្ចការងារអប់រំដល់ពលរដ្ឋតាមមូលដ្ឋានពីសិទ្ធិបោះឆ្នោត។
-
អាដហុកស្នើឲ្យក្រសួងការងារជួយអន្តរាគមន៍រកដំណោះស្រាយឲ្យពលករ
សមាគមការពារសិទ្ធិមនុស្សអាដហុក បានស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាថ្មី ជួយអន្តរាគមន៍ទៅក្រុមហ៊ុនជ្រើសរើសពលករ Rice Natural និង Century manpower ឲ្យសងប្រាក់ទៅឲ្យពលករវិញ និងសំណងខូចខាត ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះជនឆបោក ខណៈដែលចំនួនជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងនៅសមាគមនេះបានកើនឡើងដល់ ២៣០ នាក់។
-
អាដហុកប្តឹងមន្ត្រីតុលាការខេត្តសៀមរាប ២ រូប
ភ្នំពេញៈ សមាគមការពារសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃពុធ បានដាក់ពាក្យបណ្ដឹងប្រឆាំងមន្ត្រីតុលាការខេត្តសៀមរាបពីររូប ទៅកាន់តុលាការកំពូល និងក្រសួងយុត្តិធម៌ ហើយគ្រោងដាក់បន្តទៅស្ថាប័នក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បន្ថែមទៀតនៅថ្ងៃនេះ
-
ក្រសួងការបរទេសព្រមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមរិក
ភ្នំពេញៈ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង បានឆ្លើយតបខ្លាំងៗទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចំពោះការរិះគន់របស់គាត់ទៅលើសេចក្តីព្រាងច្បាប់របស់កម្ពុជាស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលកំពុងមានភាពចម្រូងចម្រាស។
-
រដ្ឋាភិបាលកម្ពុជាបញ្ចេញប្រតិកម្មថា ពាក្យសម្ដីរបស់ឯកអគ្គរដ្ឋទូតអាមេរិក “ព្រហើន”
កាលពីម្សិលមិញ ក្រសួងការបរទេសកម្ពុជា បានវាយបកខ្លាំងៗទៅលើលោក វីលៀម ថូដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ជុំវិញការអត្ថាធិប្បាយរបស់លោកកាលពីពេលថ្មីៗនេះអំពីសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយដែលមានបំណងគ្រប់គ្រងវិស័យអង្គការមិនមែនរដ្ឋាភិបាលដែលមានទំហំទឹកប្រាក់ជាច្រើនលានដុល្លារនៅក្នុងប្រទេសកម្ពុជា ដោយចាត់ទុកពាក្យសម្ដីរបស់លោកថា “ព្រហើនខ្លាំង”។
-
លោក ផៃ ស៊ីផាន លើកឡើងថា អ្នកលេងហ្វេសប៊ុកអាចប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌ
កាលពីម្សិលមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកលេងហ្វេសប៊ុកដែលបានប្រើពាក្យប្រមាថ និងបរិហារកេរ្តិ៍ថ្នាក់ដឹកនាំរដ្ឋាភិបាល ដោយទំនងជារំលោភលើ “វប្បធម៌នៃការសន្ទនា” ថ្មីរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
-
សហភាពអឺរ៉ុបនឹងចាត់តាំងមន្ត្រីជំនាញមកធ្វើការជាមួយ គ.ជ.ប
ភ្នំពេញៈ សហភាពអឺរ៉ុបនឹងចាត់តាំងអ្នកជំនាញមកធ្វើការជាមួយគណៈកម្មការចំពោះកិច្ចរបស់ គ.ជ.ប ដើម្បីសិក្សាស្វែងយល់ពីតម្រូវការជំនួយជាក់ស្តែង ជុំវិញការងាររៀបចំការចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោតថ្មី បន្ទាប់ពីចាប់អារម្មណ៍ឃើញថា គ.ជ.ប ថ្មី
-
ពលរដ្ឋត្បូងឃ្មុំដែលរដ្ឋយកដីទៅអភិវឌ្ឍទទូចឲ្យពន្លឿនការដោះស្រាយ
ខេត្តត្បូងឃ្មុំៈ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅស្រុកត្បូងឃ្មុំ ទទូចឲ្យពន្លឿនការដោះស្រាយនូវសំណងជាប្រាក់ចំពោះដីស្រែចម្ការ ដែលរដ្ឋាភិបាលបានយករួច និងគ្រោងយក ដើម្បីធ្វើផ្លូវថ្នល់ ចូលទៅអគាររដ្ឋបាលសាលាខេត្ត និងសាកលវិទ្យាល័យ ដែលបានបើកការដ្ឋានកាលពីដើមខែមករាកន្លងទៅនេះដោយប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន។
-
សាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រត្រឡប់មកបង្រៀនវិញបន្ទាប់ពីមានដំណោះស្រាយ
សាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រក្នុងរាជធានីភ្នំពេញបានបញ្ចប់ការធ្វើកូដកម្មកាលពីម្សិលមិញ បន្ទាប់ពីនាយកវិទ្យាស្ថាននេះបានយល់ព្រមបើកប្រាក់ដល់ពួកគាត់ជាង៣០.០០០ដុល្លារ បន្ទាប់ពីការចុះមករបស់មន្ត្រីក្រសួងការងារ។
-
បុគ្គលិកក្រុមហ៊ុនជួលផ្ទះទាមទារឡើងប្រាក់ខែ
ភ្នំពេញៈ បុគ្គលិកចំនួន ៤២ នាក់ ធ្វើការនៅក្រុមហ៊ុន Les Jardins du Bassac ដែលបម្រើសេវាកម្មជួលផ្ទះសម្រាប់ជនបរទេសក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បាននាំគ្នាធ្វើកូដកម្មតវ៉ាទាមទារឲ្យម្ចាស់ក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលគោលយ៉ាងតិច ១៥០ ដុល្លារ ក្នុងមួយខែ និងត្រូវទទួលយកថ្នាក់ដឹកនាំសហជីព ប្រចាំក្រុមហ៊ុនឲ្យចូលធ្វើការវិញ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត។
-
សង្គមស៊ីវិល ប្រជុំពិគ្រោះយោបល់ស្តីពី “ការរៀបចំគោលនយោបាយ និងអង្គការសង្គមស៊ីវិល
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ក្រុមអង្គការសង្គមស៊ីវិល បានរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី “ការរៀបចំគោលនយោបាយ និងអង្គការសង្គមស៊ីវិល” ដែលមានអ្នកចូលរួមមកពី ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សិស្ស-និស្សិត និងក្រុមយុវជនផ្សេងៗទៀត។
-
អ្នកតវ៉ានៅទីលានប្រជាធិបតេយ្យបដិសេធការចោទប្រកាន់ពីបទកុបកម្ម
សវនាការជំនុំជម្រះសកម្មជនគណបក្សប្រឆាំង១១នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងកុបកម្មចំពោះវត្តមានរបស់ពួកគេនៅការតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា ទាមទារឲ្យអាជ្ញាធរបើកទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញឡើងវិញនោះ បានបន្តនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។