កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
សាស្ត្រាចារ្យវិទ្យាស្ថានពាណិជ្ជសាស្ត្រតវ៉ាមិនចូលបង្រៀន
ភ្នំពេញៈ សាស្ត្រាចារ្យ និងបុគ្គលិកវិទ្យាស្ថានពាណិជ្ជសាស្ត្រកម្ពុជាប្រមាណ ៦០ នាក់ កាលពីម្សិលមិញបានប្រមូលផ្តុំគ្នាតវ៉ាជាលើកដំបូង ប្រកាសពហិការបង្រៀនបន្ត លុះណាថ្នាក់ដឹកនាំនៃវិទ្យាស្ថាននេះ យល់ព្រមដោះស្រាយការទាមទាររបស់ពួកគេ ទាក់ទងនឹងប្រាក់អត្ថប្រយោជន៍ និងភាពមិនប្រក្រតី នៃការគ្រប់គ្រងរបស់សាលារដ្ឋមួយនេះ។
-
រដ្ឋាភិបាល និងសង្គមស៊ីវិលពង្រឹងសេដ្ឋកិច្ចបៃតង
ភ្នំពេញៈ វេទិកាជាតិលើកទីមួយស្តីពីសហគ្រាស ផល និងអនុផលព្រៃឈើតាមសហគមន៍ ដែលជាសន្និសីទរយៈពេលពីរថ្ងៃដែលមានបំណងពង្រឹងកិច្ចប្រឹងប្រែងកសាងសេដ្ឋកិច្ចបៃតងដែលមាននិរន្តរភាពនៅកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងកាលពីម្សិលមិញ នៅរាជធានីភ្នំពេញ។
-
កម្មកររោងចក្រអឹមវ៉េនៅចាក់អង្រែលើតវ៉ាទាមទារប្រាក់ឈ្នួលសម្រាប់ពេលដែលរោងចក្រព្យួរការងារ
កម្មកររោងចក្រ អឹមវ៉េ កាត់ដេរអន្តរជាតិនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ តវ៉ាទាមទារឲ្យរោងចក្រផ្ដល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗឲ្យបាន១០០ភាគរយ ដល់កម្មករដែលរោងចក្របានព្យួរការងារកាលពីខែកុម្ភៈ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត ។
-
គជប ប្រកាសសាកល្បងចុះឈ្មោះអ្នកបោះឆ្នោត តាមប្រព័ន្ធកុំព្យួទ័រ នៅចុងឆ្នាំ២០១៥
គជប ស្នើអោយភាគីសហគមន៍អឺរ៉ុប និងក្រុមការងារជប៉ុន អន្តរាគមន៍ផ្តល់ជំនួយកុំព្យូទ័រ ដើម្បីចុះឈ្មោះអ្នកបោះឆ្នោត និងអប់រំអ្នកបោះឆ្នោត សាកល្បងតាមប្រព័ន្ធថ្មី ត្រឹមចុងឆ្នាំ២០១៥ ដើម្បីត្រៀមសម្រាប់ការចុះឈ្មោះឆ្នាំ២០១៦ ដែលនាំទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។ នេះបើតាមលោក ស៊ិក ប៊ុនហុក ប្រធានគជប។
-
អតីតស្ត្រីបឹងកក់ដែលបានបណ្ដេញចេញតវ៉ាផ្អាកការសាងសង់របស់ក្រុមហ៊ុន១ ដើម្បីរកសំណងបន្ថែម
បណ្ដាញអតីតស្ត្រីបឹងកក់ដែលបានបណ្ដេញ ប្រមាណ១០០នាក់ នៅព្រឹកថ្ងៃពុធនេះ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រុមហ៊ុនមួយ ទាមទារឲ្យផ្អាកការសាងសង់ រង់ចាំអាជ្ញាធររាជធានីផ្ដល់សំណងបន្ថែមដល់ពួកគាត់សិន ។ ក្រុមហ៊ុនដែលប្រជាពលរដ្ឋទាមទារឲ្យផ្អាកការសាងសង់នេះ មានឈ្មោះថា ភ្នំពេញស៊ីធីសេនធឺរ កំពុងសាងសង់អគារនៅក្នុងដីបឹងកក់ ចម្ងាយប្រមាណ១០០ម៉ែត្រ ចូលពីផ្លូវថ្មីមុខក្ដាន់ពីរ ជិតទីស្ដីការគណៈរដ្ឋមន្ត្រី ។
-
ក្រុមសាស្ត្រាចារ្យធ្វើកូដកម្មទាមទារប្រាក់ថ្លៃបង្រៀនដែលមិនទាន់បានបើក
សាស្ត្រាចារ្យ៤០នាក់នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រក្នុងរាជធានីភ្នំពេញបានធ្វើកូដកម្មកាលពីម្សិលមិញ ដោយអះអាងថា នាយកវិទ្យាស្ថានមិនបានបើកប្រាក់ជាង៣០.000ដុល្លារដល់ពួកគាត់ជាប្រាក់បង់ថ្លៃសាលារបស់សិស្សឡើយ។
-
ប្រធានគ.ជ.ប៖ សហគមន៍អឺរ៉ុប ប្តេជ្ញាជួយដល់ការបោះឆ្នោត នៅកម្ពុជា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបពិភាក្សាជាមួយគណៈប្រតិភូសហគមន៍អឺរ៉ុប ដឹកនាំដោយលោក Silvio Gonzato កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ដើម្បីជជែកពីការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតតាំងតំណាងរាស្ត្រឆ្នាំ២០១៨។
-
សវនាការសកម្មជនសង្គ្រោះជាតិលើកទៅសប្តាហ៍ក្រោយ
ភ្នំពេញៈ សាលាដំបូងរាជធានី បានផ្អាកការជំនុំជម្រះ លើសកម្មជនគណបក្សប្រឆាំង ដោយលើកទៅសប្តាហ៍ក្រោយ បន្ទាប់ពីសកម្មជន ៥ នាក់ ក្នុងចំណោម ១១ នាក់ ត្រូវបានសាកសួររួច កាលពីព្រឹកម្សិលមិញ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីបទដឹកនាំការបះបោរ កាលពីឆ្នាំមុនដែលមជ្ឈដ្ឋានជាច្រើននិយាយថា ជាបទចោទពាក់ព័ន្ធនឹងរឿងនយោបាយ។
-
គណៈប្រតិភូអឺរ៉ុប និងជប៉ុន ជួបសមាជិកគ.ជ.ប ជាថ្មី ដើម្បីពិភាក្សាលើជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា
គណៈប្រតិភូសហភាពអឺរ៉ុប នៅព្រឹកថ្ងៃពុធនេះ នឹងជួបជាមួយប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីពិភាក្សាការងារបោះឆ្នោតនៅកម្ពុជា និងលទ្ធភាពនៃការផ្តល់ជំនួយសម្រាប់ការបោះឆ្នោត។
-
អាដហុកប្តឹងចៅក្រម និងព្រះរាជអាជ្ញារងដែលឃុំខ្លួនពលរដ្ឋក្នុងជម្លោះដីធ្លី
សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រកាសប្តឹងចៅក្រម និងព្រះរាជរងអាជ្ញានៃសាលាដំបូងខេត្តសៀមរាប ទៅស្ថាប័នធំៗចំនួន៤ឲ្យពិនិត្យ និងសើរើឡើងវិញ ដោយចាត់ទុកថា ចំណាត់ការរបស់តុលាការដែលចាប់ប្រជាពលរដ្ឋទាក់ទិនរឿងដីធ្លី គឺធ្វើឡើងខុសនីតិវិធីច្បាប់ ។
-
ព្រឹទ្ធសភាចាប់ផ្តើមចុះធ្វើការអង្កេតរឿងជម្លោះដីធ្លី
ភ្នំពេញៈ គណៈកម្មការសិទ្ធិមនុស្ស នៃព្រឹទ្ធសភា បានចាប់ផ្តើមចុះអង្កេត និងប្រមូលព័ត៌មានពីស្ថានភាពសិទ្ធិមនុស្ស និងបញ្ហាជម្លោះដីធ្លីនៅខេត្តចំនួន ៣ ក្នុងដំណាក់កាលទី ១ មុននឹងមានវិធានការអន្តរាគមន៍ទៅរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធឲ្យដោះស្រាយបញ្ចប់ជម្លោះដីធ្លីទៅតាមសំណើរបស់អង្គការសង្គមស៊ីវិល។
-
អតីតទណ្ឌិតថា ពន្ធនាគារនៅកម្ពុជា ជាឋាននរក
ភ្នំពេញៈ ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា ជាឋាននរកសម្រាប់អ្នកទោស ដោយសារតែបញ្ហា កង្វះអនាម័យ អំពើពុករលួយ និងការកេងប្រវ័ញ្ចលើអ្នកទោស ដែលកំពុងតែកើតមានឡើងលើអ្នកទោសនាពេលបច្ចុប្បន្ន។ នេះបើយោងតាមការអះអាងរបស់អតីតអ្នកទោសដែលជាសកម្មជនដីធ្លី សិទ្ធិមនុស្ស និងព្រះសង្ឃ ដែលបានជាប់ក្នុងពន្ធនាគារកន្លងមក។
-
កម្មករ១១នាក់ក្នុងចំណោមកម្មករជនជាតិចិន៩៦នាក់ត្រឡប់ទៅស្រុកវិញ
យោងតាមមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា កម្មករសំណង់១១នាក់ក្នុងចំណោមកម្មករសំណង់ជនជាតិចិនជាង៩០នាក់ ដែលបច្ចុប្បន្ននេះស្នាក់នៅការដ្ឋានសំណង់នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញអះអាងថា និយោជករបស់ខ្លួនមិនបើកប្រាក់ខែឲ្យពួកគេ ហើយបានដកហូតលិខិតឆ្លងដែនរបស់ពួកគេនោះ បានវិលត្រឡប់ទៅប្រទេសចិនវិញកាលពីម្សិលមិញ។
-
តុលាការបើកសវនាការបន្តលើសំណុំរឿងសកម្មជនបក្សប្រឆាំង១១នាក់
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែឧសភា បើកសវនាការបន្តលើសំណុំរឿងមន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សនេះ ១០នាក់ផ្សេងទៀត។ សកម្មជនទាំង ១១នាក់ បានចូលស្ដាប់សវនាការនៅព្រឹកនេះ។ ចំណែកឯនៅខាងក្រៅតុលាការវិញ មានអ្នកគាំទ្រតិចតួចបានមកចាំនៅខាងមុខតុលាការ។
-
បុគ្គលិកបុរីផ្ទះល្វែងក្បែរក្រសួងមហាផ្ទៃតវ៉ាទាមទារលក្ខខណ្ឌការងារ
បុគ្គលិកបុរីផ្ទះល្វែង Les Jardins Du Bassac ប្រមាណ៥០នាក់ ស្ថិតនៅក្បែរក្រសួងមហាផ្ទៃ បានធ្វើបាតុកម្មជានៅរសៀលថ្ងៃអង្គារ ទី១៩ ខែឧសភានេះ ដើម្បីទាមទារឲ្យថៅកែ គោរពលក្ខខណ្ឌការងារ១៣ចំណុច ។ ក្រុមអ្នតវ៉ាបានសុំឲ្យម្ចាស់បុរីនោះ គោរពលក្ខខណ្ឌការងារមួយចំនួនរួមមាន មិនត្រូវបង្ខំឲ្យធ្វើការថ្ងៃបុណ្យ សុំផ្តល់ប្រាក់ខែចាប់ពី១៥០ដុល្លារឡើងទៅ និងផ្តល់ប្រាក់បន្ថែមម៉ោង ពេលបុគ្គលិកធ្វើការលើសម៉ោងជាដើម ។
-
អ្នកភូមិមកពីខេត្តក្រចេះ និងព្រះវិហារតវ៉ាជំុវិញសំណងពាក់ព័ន្ធនឹងវិវាទដីធ្លី
អ្នកភូមិប្រហែល១០០នាក់ ដែលជាប់ពាក់ព័ន្ធនៅក្នុងវិវាទដីធ្លីចំនួនពីរផ្សេងគ្នានៅក្នុងខេត្តក្រចេះ និងខេត្តព្រះវិហារបាននាំគ្នាធ្វើដំណើរទៅកាន់រដ្ឋសភានៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីស្នើឲ្យសមាជិកសភាជួយដោះស្រាយបញ្ហារបស់ពួកគាត់។ ក្នុងចំណោមអ្នកភូមិទាំងអស់នេះ មានប្រហែល៦០នាក់ បានមកពីខេត្តព្រះវិហារដោយតំណាងឲ្យអ្នកភូមិចំនួន២៥៣គ្រួសារដែលត្រូវបានបណ្តេញចេញពីដីស្រែចម្ការរបស់ខ្លួនក្បែរប្រាសាទព្រះវិហារនៅក្នុងឆ្នាំ២០១២ ដើម្បីបើកផ្លូវសម្រាប់ការសាងសង់អគារថ្មីមួយរបស់រដ្ឋាភិបាល។ គ្រួសារទាំងនេះបានលើកឡើងថា ដីទំហំ៣០គុណ១០០ម៉ែត្រដែលពួកគាត់ទទួលបាននៅកន្លែងថ្មីក្នុងការផ្តល់ជាសំណងនោះ គឺមិនគ្រប់គ្រាន់ឡើយ ហើយកំពុងទាមទារដីចាស់របស់ពួកគាត់ត្រឡប់មកវិញ។
-
សហភាពអឺរ៉ុប ប្តេជ្ញាលុបបំបាត់ការរើសអើងប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នា
សហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងដៃគូអភិវឌ្ឍន៍សំខាន់មួយរបស់ប្រទេសកម្ពុជា នឹងបន្តសហការជាមួយគ្នា ដើម្បីដោះស្រាយសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ អ្នកកែភេទ លើផ្នែកគោលនយោបាយ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ដែលពួកគេគួរតែអាចរស់នៅ ដោយរួចផុតពីការរើសអើង ដោយសារតែការជ្រើសរើសផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រនេះ។
-
លោក ហ៊ុន សែន ប្រតិកម្មនឹងសង្គមស៊ីវិល និងទូតបរទេសដែលរិះគន់ដំណើរការអនុម័តច្បាប់នៅកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងថារដ្ឋសភាកម្ពុជានឹងអនុម័តច្បាប់នានាតាមការគ្រោងទុក បើទោះជាមានការរិះគន់ពីសំណាក់សង្គមស៊ីវិលនានា និងទូតបរទេសក្នុងដំណើរការអនុម័តច្បាប់អ្វីមួយ។
-
ក្រុមគ្រួសារ និងមិត្តភក្ដិរបស់មហាសេដ្ឋីរុស្ស៊ី ប៉ូលុនស្គី ចោទកម្ពុជាថាបំពានសិទ្ធិមនុស្ស
មួយថ្ងៃបន្ទាប់ពីមហាសេដ្ឋីរុស្ស៊ី សេរហ្គេ ប៉ូលុនស្គី ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ក្រុមគ្រួសារ និងមិត្តភក្ដិរបស់មហាសេដ្ឋីដែលមានចរិតចម្លែកខុសគេរូបេនះ បានចោទប្រកាន់អាជ្ញាធរកម្ពុជាជាសាធារណៈកាលពីម្សិលមិញថា “បំពានសិទ្ធិរបស់លោក ប៉ូលុនស្គី និងបំពានទាំងច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ”។
-
ជនជាតិភាគតិចដាក់បណ្តាសា អ្នករំលោភយកដី បំផ្លាញព្រៃ
ព្រះវិហារៈ នៅពេលដែលជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនចិន រកច្រកចេញមិនទាន់រួចនោះ សហគមន៍ជនជាតិភាគតិចភូមិប្រមេរុជាង ១០០ នាក់ បានជួបជុំគ្នា ធ្វើពិធីដាក់បណ្តាសាដល់ក្រុមហ៊ុន និងអ្នកដែលឃុបឃិត និងរំលោភយកដីរបស់ពួកគាត់តាំងពីឆ្នាំ ២០១២ មក។