កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • កម្មករ​សំណង់​ចិន​៩៥​នាក់​តវ៉ា​និង​ចង់​ទៅ​ស្រុក​វិញ

    ជនជាតិ​ចិន​៩៥​នាក់​ដែល​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​លើ​កោះ​ពេជ្រ បាន​តវ៉ា​នៅ​ក្រៅ​ស្ថានទូត​ចិន​កាលពី​ថ្ងៃ​សុក្រ​ ហើយ​បន្ទាប់មក​បាន​ទៅ​ការិយាល័យ​សង្កាត់​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​នឹង​និយោជក​របស់​ពួកគេ ចំពោះ​ការ​ដកហូត​លិខិត​ឆ្លងដែន​របស់​ខ្លួន។

  • សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​

    ខណៈ​លទ្ធ​ភាព​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​រីក​រាល​ដាល​យ៉ាង​លឿន​​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា «ជំហាន​ដែល​ទើប​​ត្រូវ​បាន​បង្កើត​ថ្មី​សម្រាប់​​សេរីភាព​នៃ​ការ​​បញ្ចេញ​មតិ» កំពុង​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ខ្លាំង​ឡើង​​ពី​រដ្ឋាភិបាល។ នេះ​បើ​តាម​អង្គការ​សិទ្ធិ​​មនុស្ស​ដែល​បាន​លើក​ឡើង

  • អ្នករាយការណ៍​ពិសេស​អ.ស.ប​ស្ដីពី​សិទ្ធិមនុស្ស​លើក​ពេល​មក​​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

    មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​មួយ​រូប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ឧសភា​ថា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ថ្មី​ប្រចាំ​កម្ពុជា បាន​លើក​ពេល​មក​បំពេញ ទ​ស្សនកិច្ច​​នៅ​កម្ពុជា​ហើយ។

  • អង្គការ​លីកាដូ​៖ រដ្ឋាភិបាល​ចង់​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​កាត់​បន្ថយ​ទស្សនៈ​រិះគន់​

    នៅ​ក្នុង​របាយការណ៍​កម្រាស់​៣០​ទំព័រ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ អង្គការ ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​បង្ហាញ​អំពី​ការ​រក​ឃើញ​ថ្មី​របស់ ខ្លួន ជុំវិញ​ការ​គម្រាម​កំហែង ចំពោះ​សេរីភាព​សារព័ត៌មាន។ បើ​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ រដ្ឋាភិបាល​កម្ពុជា​ចង់​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​កាត់​បន្ថយ​នូវ​ទស្សនៈ​រិះគន់​នានា​ ខណៈ​ដែល​ការ​ប្រើ​ប្រាស់​អ៊ីនធឺណែត​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​ខ្លាំង។

  • សកម្មជន​​គំរាម​តវ៉ា​ប្រឆាំងលោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស

    ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​មាន​គម្រោង​ធ្វើ​ការ​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សូម​អភ័យ​ទោស​ចំពោះ​ការដែល​និយាយ​ថា ដី​ទំហំ​១៦,៦​ហិកតា​ដែល​មាន​វិវាទ​នៅ​តាម​ព្រំ​ប្រទល់​ខេត្ត​ត្បូងឃ្មុំ​ជា​របស់​វៀតណាម​​នោះ​។

  • អាជ្ញាធរ​សន្យា​ផ្តល់ដីនៅកន្លែង​ដែលមាន​វិវាទ​​ដល់គ្រួសារដែល​មិន​មាន​ដី​ធ្លី​ក្នុង​ខេត្ត​កំពត

    មន្ត្រី​ខេត្ត​កំពត​ម្នាក់​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា គ្រួសារ​អ្នក​ភូមិគ្មាន​ដីធ្លី​ដែល​រស់នៅខុសច្បាប់​​លើដី​ដែលមាន​វិវាទ​ទំហំ​១.៣០០ហិកតា​នៅក្នុង​ស្រុក​ឈូក ជា​កន្លែង​ដែល​សកម្មជន​ជា​និស្សិត​រាប់រយ​នាក់​បាន​ចុះ​ទៅ​មើល​កាលពីម្សិលមិញ​នោះ នឹង​​ទទួលបាន​ដី​នៅទី​នោះ​។

  • សេចក្តី​ថ្លែងការណ៍​រួមរបស់​អង្គការ​សង្គមស៊ីវិល​ ស្តីអំពីសេចក្តីព្រាង​ច្បាប់ស្តីពីសមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាល

    នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ អង្គការ​សង្គមស៊ីវិ​ល​ដែលមាន​តំណាងមកពី​អង្គការសម្ព័ន្ធ​សមាជិក​ភាព​បណ្តាញ​យុវជន បណ្តាញ​យេន​ឌ័រ និង​បណ្តាញស្រ្តី​ អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជាបាន​ពិភាក្សា​គ្នាអំពីការ​អំពាវ​នាវរបស់​នាយករដ្ឋ​មន្រ្តី​នៃរាជរដ្ឋាភិបាល​កម្ពុជា​នាពេលថ្មី​ៗនេះ ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាងច្បាប់​ស្តីពីសមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាលដែលនឹង​ត្រូវ​បញ្ចូន​ទៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​នៅក្នុង​ ខែឧសភា ​ឆ្នាំ២០១៥​ ហើយនឹង​ត្រូវដាក់​ជូនរដ្ឋសភា​ធ្វើការអនុម័ត​នាពេលដ៏ឆាប់​ខាងមុខនេះ ។

    អានបន្ត
  • ពលរដ្ឋ​តំបន់​កូន​កុក មិន​ព្រម​ចាក​ចេញ​ពី​ដី​ទេទោះបី​ជា​ឲ្យ​លុយ​ក្តី

    ប្រជាពលរដ្ឋ​នៅ​តំបន់​កូន​កុក ​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន ​Union Development group ដែល​បាន​យក​គ្រឿងចក្រ​កាយ​ប្រឡាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ដំណាំ​របស់​ប្រជាជន។ លោក​អភិបាល​ស្រុក​គិរីសាគរ ឃឹម ចន្ទឌី ប្រាប់វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ថា​ពលរដ្ឋ​មិន​អាច​តាំង​ទី​លំនៅ​នៅ​តំបន់​កូន​កុក​នោះ​ទេ​ ដោយ​ដី​ត្រូវ​អភិវឌ្ឍ​ហើយ​ថា​គួរ​តែ​មាន​ដំណោះ​ស្រាយ​ផ្សេង។ ប៉ុន្តែ​តំណាង​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ជំហរ​ថាពលរដ្ឋ​ទាំង​នោះ​ មិន​ព្រម​ចាក​ចេញ​ពី​ដី​ទេ ទោះ​បី​ជា​ផ្តល់​សំណង​ជា​ប្រាក់​ក្តី។

  • ខ្មែរ | ព័ត៌មាន​ថ្មីៗ | ដីធ្លី ជនជាតិ​ភាគ​តិច​១២​គ្រួសារ​នៅ​ស្ទឹងត្រែង​ចោទ​អាជ្ញាធរ​ថា​ឲ្យ​ឈ្មួញ​កាប់​រាន​ដី​កំពុង​មាន​ទំនាស់

    ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច ១២​គ្រួសារ​រស់នៅ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ចោទ​អាជ្ញាធរ​ពាក់ព័ន្ធ ថា​បណ្ដោយ​ឲ្យ​ឈ្មួញ​ចំណាក​ស្រុក​ចូល​ទៅ​ដាំ​ដំណាំ និង​កាប់​រាន​ដើម​ឈើ​លើ​ដី​ដែល​កំពុង​មាន​ទំនាស់​រវាង​ឈ្មួញ និង​ពលរដ្ឋ។ ពលរដ្ឋ​អះអាង​ថា ទំនាស់​នោះ​កើត​ឡើង​ដោយសារ​ឈ្មួញ​ចំណាក​ស្រុក​ទាំង​នោះ បាន​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រ​ទឹក ឬ​ដើម​ច្បោះ​ជ័រ​ជនជាតិ​ដើម​ភាគ​តិច​គួយ កាល​ពី​ឆ្នាំ​២០១៣ អស់​ជិត ៣០០​ដើម។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ឈ្មួញ​ចំណាក​ស្រុក បាន​ដាំ​ដំណាំ​ដំឡូងមី​លើ​ដី​មាន​ទំនាស់ កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា កន្លង​មក ពុំ​មាន​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​ឡើយ។ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​អះអាង​ថា ពួក​គេ​មិន​ទាន់​ទទួល​បាន​ដំណឹង​អំពី​បញ្ហា​នេះ​ទេ

  • អ្នក​ភូមិ​ក្នុង​ឃុំ​ពោធិ៍បាន​ប្រតិកម្ម​នឹង​អាជ្ញាធរ​ឃុំ​លក់​ដី​បឹង​ធំ​ដែល​ជា​សម្បត្តិ​រដ្ឋ

    ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពោធិ៍បាន ស្រុក​កោះធំ ខេត្ត​កណ្តាល ចោទ​អាជ្ញាធរ​ឃុំ ថា​បាន​លក់​ដី​បឹង​ធំ​មួយ​ផ្នែក​ដែល​ជា​សម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ទិញ​លក់​ដី។ ចំណែក​មេ​ឃុំ​ពោធិ៍បាន អះអាង​ថា ការ​លក់​ដី​នោះ​ធ្វើ​ឡើង​តាម​សំណើ​របស់​អ្នក​ភូមិ។ អ្នក​ភូមិ​ក្នុង​ឃុំ​ពោធិ៍បាន កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​ការ​លក់​ដី​បឹង​ធំ ដែល​ជា​សម្បត្តិ​រដ្ឋ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ឯកជន។

  • ជនជាតិ​ព្នង​គ្រោង​ដាក់​ញត្តិ​សុំ​ឲ្យ​លុប​គម្រោង​ផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​មេហ្គា​ហ្វើស

    ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ មេហ្គា​ហ្វើស (Mega First Corporation Berhad) កំពុង​បន្ត​ឈូស​ឆាយ​ទៅ​លើ​តំបន់​ព្រៃ​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចំនួន​ពីរ​ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី អះអាង​ថា ព្រៃ​នោះ​ជា​តំបន់​អាស្រ័យ​ផល​ជា​ប្រភព​ទឹក​ប្រើប្រាស់ និង​ជា​តំបន់​បន្សល់​នូវ​វប្បធម៌​ប្រពៃណី​អ្នក​ភូមិ។

  • ពលរដ្ឋ​ខណ្ឌ​ច្បារអំពៅ​ប្រារព្ធ​ពិធី​បែប​សាសនា​ដើម្បី​ទប់ស្កាត់​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ

    ពលរដ្ឋ​សហគមន៍​តាងៅ ឋិត​នៅ​តាម​បណ្ដោយ​ប្រឡាយ​ព្រែក​បារាំង ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​អ្នក​សហគមន៍​ដែល​រង​ការ​បណ្ដេញ​ចេញ​ដទៃ​ទៀត ប្រមាណ​ជាង ៦០​នាក់ បាន​ប្រារព្ធ​ពិធី​បែប​សាសនា​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា ដើម្បី​សុំ​សេចក្ដី​សុខ ទប់ស្កាត់​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ និង​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

  • អភិបាល​​​ក្រុង​​​ប្រកាស​​​ថា គ្មានការ​​​ដោះ​​​ដូរ​​​ដី​​​ទៀត​​​ទេ

    លោក ប៉ា សុជាតិវង្ស អភិបាល​​​ក្រុង​​​ភ្នំ​​​ពេញ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា ដរាបណា​​​លោក​​​នៅ​​​ជា​​​ចៅ​​​ហ្វាយ​​​ក្រុង​​​ ដរាប​​​នោះ​​​​​​នឹង​​​មិន​​​មាន​​​ការ​​​ដោះ​​​ដូរ​​​អចលនទ្រព្យ​​​ក្រុង​​​ជាមួយ​​​ក្រុមហ៊ុនឯកជន​​​ទៀតទេ ជា​​​ការ​​​​​​អនុវត្ត​​​យូរ​​​អង្វែង​​​មក​​​ហើយ​​​របស់​​​រដ្ឋាភិបាល​​​​​​ដែល​​​មាន​​​​​​ការ​​​លាក់​​​លៀម​​​ និង​​​ជាប់ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​ចោទ​​​ថា​​​មាន​​​អំពើ​​​ពុក​​​រលួយ។​​​​​​

  • អាដហុក​ថា​ស៊ុយ សែម ប្រើ​អំណាច​បំពានដី​

    សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​ច្រាន​ចោល​សម្ដី​លោក ស៊ុយ សែម រដ្ឋម​ន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ចោទ​សមាគម​នេះ​ស្ថិត​នៅ​ពីក្រោយ​ខ្នង​ករណី​ទំនាស់​ដីធ្លី​ដ៏រ៉ាំរ៉ៃ​រវាង​ក្រុម​ហ៊ុន​ភរិយា​លោក និង​អ្នក​ភូមិ​ឡ​ពាង​ជិត​ ១០ ​ឆ្នាំ​មក​នេះ ហើយ​ថា​ រដ្ឋមន្ត្រី​កំពុង​ «ប្រើ​អំណាច» រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​ផងដែរ។

  • អាជ្ញាធរ​រារាំង​ដំណើរ​ទស្សនកិច្ច​និស្សិត

    ក្រុម​និស្សិត​ និង​ព្រះសង្ឃ​ប្រមាណ​ ៥០ ​អង្គ-នាក់​​កាលពី​ព្រឹក​ម្សិលមិញ​បាន​សម្រេច​បោះបង់​ការ​ជួប​ប្រជុំ​មួយ​ជាមួយ​ក្រុម​សកម្មជន​ការពារ​ព្រៃឡង់​ក្នុង​ស្រុក​ថា​ឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង​។

  • អាដហុក​គ្រោង​ប្តឹង​មន្ត្រី​តុលាការ​ពី​បទ​ឃុំ​ខ្លួន​ខុស​នីតិវិធី​ច្បាប់

    សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​​គ្រោង​ដាក់​ពាក្យប្ដឹង​​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​មួយ​ចំនួន​ទៅ​​​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ក្រសួង​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៃ​ការ​ចាប់​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ខុស​​នីតិវិធី។

  • ជនជាតិ​ភាគតិច​សុំ​សភា​ជួយ​រឿង​អាជ្ញាធរ​លួច​លក់​ដី​សហគមន៍

    រតនគិរីៈ ជនជាតិ​ដើម​ភាគតិច​ជាង ១០០ គ្រួសារ​ ក្នុង​ស្រុក​​អណ្តូងមាស បាន​ផ្តិត​មេដៃ​ដាក់​ញតិ្ត​​មក​​រដ្ឋសភា ដើម្បី​សុំ​អន្តរាគមន៍​ ទាមទារ​ដី​សហគមន៍ ១០៧ ហិកតា​ មក​វិញ បន្ទាប់ពី​អាជ្ញាធរ​ភូមិ-ឃុំ​ឃុបឃិត​​គ្នា​លួច​លក់​ឲ្យ​អ្នក​មាន​នៅ​ក្រុង​ភ្នំពេញ។

  • គ.ជ.ប បង្កើត​គណៈកម្មការ​ចំពោះ​កិច្ចសហការ​ជាមួយ​ម្ចាស់​ជំនួយ

    ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ​បាន​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ទទួល​បន្ទុក​សហការ​ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន លើ​ការងារ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ថ្មី ព្រមទាំង​ត្រួតពិនិត្យ និង​សម្រេច​លើ​របាយការណ៍​ការងារ​របស់​គណៈកម្មការ​បច្ចេកទេស​កិច្ចការ​បោះឆ្នោត​ថ្នាក់​អគ្គលេខាធិការដ្ឋាន​។

  • ជន​​​ជាប់ចោទ​​​ពី​​​បទរំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​ត្រូវ​​​បាន​​​គេ​​​ចាប់​​​​​​ទាញ​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​

    ជន​​​ជាប់​​​​​​ចោទ​​​ពី​​​បទ​​​​​​​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​​​​កុមារ​​​ត្រូវ​​​បាន​​​​​​គេ​​​ចាប់​​​ទាញ​​​ចេញ​​​ពី​​​បន្ទប់​​​​​​សវនាការ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​​​​ពី​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​បដិសេធ​​​មិន​​​ព្រម​​​ធ្វើ​​​តាម​​​ការ​​​បង្គាប់​​​របស់​​​ចៅ​​​ក្រម​​​ឲ្យ​​​អង្គុយ​​​ចុះ​​​ និង​​​រង់​​​ចាំ​​​ដល់​​​វេន​​​របស់​​​ខ្លួន​​​​​​និយាយ​​​។

  • ស៊ុយ​ សែម ​ចេញ​មុខ​ការពារ​ភរិយា​រឿង​ជម្លោះ​ដី​នៅ​ឡពាង

    ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចេញ​មុខ​ជា​សាធារណៈ ការពារ​ក្រុមហ៊ុន​ភរិយា​របស់​លោក ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ ជាមួយ​ប្រជាពលរដ្ឋ​ នៅ​សហគមន៍​ឡពាង ក្នុង​ខេត្ត​កំពង់ឆ្នាំង ដោយ​​បាន​បន្ទោស​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អ្នក​នយោបាយ​ថា នៅ​ពី​ក្រោយ​ធ្វើការ​ញុះញង់​ទើប​បញ្ហា​​ជម្លោះ​ដីធ្លី​នេះ ​មាន​ការ​ពិបាក​ក្នុង​ការ​ដោះស្រាយ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo