កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ពលរដ្ឋនៅខេត្តព្រះវិហារឡើងមករកកិច្ចអន្តរាគមន៍ពីរដ្ឋសភា
ពលរដ្ឋរស់នៅក្នុងស្រុកឆែបចំនួន ១០ នាក់តំណាងឲ្យ ៤៨ គ្រួសារបានឡើងមកទីក្រុងភ្នំពេញដើម្បីដាក់ញត្តិទៅរដ្ឋសភា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងបរិស្ថាន ដើម្បីសុំអន្តរាគមន៍រឿងក្រុមហ៊ុនចិនឈូសឆាយដីស្រែចម្ការពួកគាត់ ១១០ ហិកតា។
-
ពលករខ្មែរ ៥៩ នាក់ត្រូវសង្គ្រោះឲ្យត្រឡប់មកវិញ
អ្នកនេសាទកម្ពុជាក្រុមទី ១ ដែលទើបតែត្រូវបានសង្គ្រោះនាពេលថ្មីៗនេះ ពីប្រទេសឥណ្ឌូនេស៊ីបានមកដល់ប្រទេសកំណើតប្រកបដោយសុវត្ថិភាព កាលពីម្សិលមិញបន្ទាប់ពីទទួលរងការបង្ខំឲ្យធ្វើការងារដូចទាសករនៅលើទូកនេសាទ។
-
សាលាដំបូងខេត្តកំពង់ចាមចោទប្រកាន់ស្ត្រីម្នាក់ពីបទជួញដូរមនុស្ស
ក្រុមមន្ត្រីបានឲ្យដឹងថា កាលពីមិ្សលមិញសាលាដំបូងខេត្តកំពង់ចាមបានចោទប្រកាន់ស្ត្រីអាយុ៣៩ឆ្នាំម្នាក់ពីបទជួញដូរមនុស្ស បន្ទាប់ពីតាមចោទថាស្ត្រីរូបនេះបានបោកប្រាស់មនុស្សជាង១២នាក់ឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីក្រោមការសន្យាក្លែងក្លាយ។
-
វិវាទដីធ្លីដ៏ជូរចត់រវាងគ្រួសារមួយ និងឧកញ៉ា ឃុន សៀ ជិតឈានដល់ទីបញ្ចប់ហើយ
នៅឯផ្ទះខ្ទមរបស់ខ្លួននៅកាច់ជ្រុងនៃចំណុចផ្លូវប្រសព្វដ៏មមាញឹកមួយក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីម្សិលមិញ លោក លី ស្រា៊ងខេង វ័យ៥៨ឆ្នាំ បានយកដុំថ្មគប់ជើងរបស់ខ្លួន ហើយគ្រវីក្បាល នៅពេលគិតដល់ខុនដូមួយដែលគេសាងសង់នៅលើដីដែលគាត់បានតស៊ូការពារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
-
ពលរដ្ឋថាអ្នកមានអំណាចប្រើឈ្មោះលោកនាយករដ្ឋមន្ត្រីទៅរំលោភយកដី
ប្រជាពលរដ្ឋ ១០៩ គ្រួសារក្នុងស្រុកខ្សាច់កណ្តាល បានអំពាវនាវរកយុត្តិធម៌បន្ទាប់ពីអ្នកមានអំណាច ដែលមានងារជាឯកឧត្តម បានប្រើឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាទៅឈូសយកដីស្រែចម្ការពួកគាត់ជាង ៣០០ ហិកតា និងប្តឹងចាប់ពលរដ្ឋពីរនាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់។
-
មន្ត្រីអាដហុក ប្រកាសប្តឹងអនុប្រធានមន្ទីរសុរិយោដី រាជធានីភ្នំពេញ
មន្ត្រីបុគ្គលិកសមាគមអាដហុកម្នាក់ បានប្រកាសប្តឹងលោក សូ សុវណ្ណារី អនុប្រធានមន្ទីរសុរិយោដី រាជធានីភ្នំពេញ និងអ្នកស្រី មាស តុន្នី ធ្វើការនៅទីស្តីការគណៈរដ្ឋមន្ត្រី ទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណីសាងសង់ផ្ទះ ធ្វើអោយបាក់ស្រុត ប្រេះស្រាំ។
-
អ្នកនេសាទទាសករវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីជួបទុក្ខវេទនាជាច្រើនឆ្នាំ
អ្នកនេសាទខ្មែរចំនួន៥៩នាក់ដែលធ្លាក់ខ្លួនក្លាយជាទាសករនៅលើទូកនេសាទថៃ អស់ជាច្រើនឆ្នាំបានវិលត្រឡប់មកប្រទេសកំណើតវិញកាលពីម្សិលមិញ ដោយសាច់ញាតិរបស់ពួកគេបានមកទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានជួួយសង្គ្រោះអ្នកនេសាទទាំងនេះជាមួយអ្នកនេសាទដែលត្រូវបានគេជួញដូររាប់រយនាក់ផ្សេងទៀតចេញពីកោះដាច់ស្រយាលមួយឈ្មោះថា បេនជីណា កាលពីដើមខែមេសា ក្រោយពេលមានការស៊ើបអង្កេតដោយទីភ្នាក់ងារព័ត៌មានAP ដែលលាតត្រដាងថា កោះនេះត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់បង្ខំកម្មករឲ្យធ្វើការ។
-
ស្ថានភាពរស់នៅជនជាតិដើមភាគតិចស្ទៀងនៅស្រុកមេមត់បន្ទាប់ពីបាត់បង់ដីចម្ការវិលជុំ
ប្រជាពលរដ្ឋមួយចំនួនជាជនជាតិដើមភាគតិច នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាន់តែមានជីវភាពលំបាកនាពេលបច្ចុប្បន្ន ក្រោយពេលដីចម្ការវិលជុំរបស់ពួកគេត្រូវបានរាជរដ្ឋាភិបាល ផ្ដល់ដីសម្បទានទៅឲ្យក្រុមហ៊ុនឯកជន។ ពលរដ្ឋត្រូវនាំគ្នាស៊ីឈ្នួលឲ្យពលរដ្ឋវៀតណាម ឬក្រុមហ៊ុនមួយចំនួននៅទីនោះ និងខ្លះត្រូវចំណាកស្រុកស្វែងរកការងារកន្លែងផ្សេងសម្រាប់ធ្វើ ជាដើម។
-
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិទាមទារឲ្យរដ្ឋាភិបាលមានតម្លាភាពក្នុងការធ្វើច្បាប់NGO
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិទាមទារឲ្យរដ្ឋាភិបាល ដកចេញសេចក្ដីព្រាងសេចក្ដីស្នើច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល (LANGO) និងធ្វើឲ្យដំណើរការនៃការព្រាងច្បាប់នៅក្នុងប្រទេសកម្ពុជាមានតម្លាភាព ។
-
ប្រជាពលរដ្ឋ២ភូមិប្រើអំពើហិង្សាដាក់គ្នា រហូតផ្ទុះការតវ៉ានៅមុខសាលាខេត្ត
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានលើកគ្នាចំនួន៩០នាក់ តំណាងឲ្យ២៤៦គ្រួសារ ដោយជិះម៉ូតូជាច្រើនគ្រឿងមកតវ៉ានៅមុខសាលាខេត្ត សុំឲ្យលោកអភិបាលខេត្តជួយរកយុត្តិធម៌អំពីរឿងទំនាស់ដីធ្លី និងប្រើអំពើហិង្សាមកលើអ្នកភូមិថ្នល់បត់បណ្ដាលឲ្យរងរបួសជាទម្ងន់ម្នាក់។ ប្រជាពលរដ្ឋបាននិយាយថា ទំនាស់ដីធ្លីឈានដល់ប្រើអំពើហិង្សានោះ គឺកើតឡើងនៅម៉ោង៤ល្ងាច ថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៥នៅចំណុចឃុំអូរបីជាន់ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។
-
កម្ពុជា-ថៃធ្វើយុទ្ធនាការលុបបំបាត់ក្មេងសុំទាន និងការជួញដូរមនុស្ស
អាជ្ញាធរកម្ពុជា-ថៃ បានធ្វើយុទ្ធនាការរួមគ្នាបង្កើតជាផ្ទាំងរូបភាពផ្សេងៗទាក់ទងនឹងការលុបបំបាត់ក្មេងសុំទាន និងការជួញដូរមនុស្ស ដោយបិទតាមជញ្ជាំងសាធារណៈ និងរទេះរុញរបស់កម្មករអូសរទេះនៅច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
-
ពលរដ្ឋបញ្ឈប់ក្រុមហ៊ុនវៀតណាមឈូសដីព្រៃ
ជនជាតិដើមភាគតិច ៨០ នាក់មកពី ៣៨៤ គ្រួសារ ក្នុងស្រុកអណ្តូងមាស បាននាំគ្នាបញ្ឈប់គ្រឿងចក្រក្រុមហ៊ុនវៀតណាម និងបោះបង្គោលសង្គ្រោះព្រៃការពារជាង ៣០០ ហិកតាដែលកំពុងត្រូវបានគេកាប់បំផ្លាញ និងឈូសឆាយ។ ជនជាតិដើមភាគតិចទំពួន និងចារ៉ាយចំនួន ៨០ នាក់ដែលរួមមានទាំងអាជ្ញាធរភូមិកាហល់ ឃុំម៉ាលិកមួយចំនួនផងនោះបាននាំគ្នាទៅទប់ស្កាត់សកម្មភាពឈូសឆាយដីព្រៃរបស់ក្រុមហ៊ុនជីងលី (Jing Ly Investment Col.Ltd) ហើយបាននាំគ្នាបោះរបងលើដីព្រៃការពារចំនួន ៣៦០ ហិកតាកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។ នេះបើយោងតាមគណៈកម្មការភូមិ លោក សល់ យ៉ន់ អាយុ ៤១ ឆ្នាំ និងអង្គការអាដហុកខេត្តរតនគិរី។
-
គណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាល បង្ហាញលទ្ធផល ស្តីពីសិទ្ធិមនុស្សដល់មន្ត្រី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នាព្រឹកថ្ងៃទី១១ ខែឧសភា នេះ នៅវិមានព្រឹទ្ធសភា មានការធ្វើបទបង្ហាញលទ្ធផល ស្តីពីសិទ្ធិមនុស្ស នៃនៅក្នុងសម័យប្រជុំ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ ដល់មន្ត្រីអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភា ចំនួនជាង១០០នាក់ ក្រោមវត្តមានលោក ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា។
-
ប្រជាពលរដ្ឋក្នុងសហគមន៍បឹងតាអឿឡើងតវ៉ានៅមុខសាលាខេត្ត
បាត់ដំបង ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥នេះ មានប្រជាពលរដ្ឋប្រមាណជាង៦០នាក់ ដែលធ្វើដំណើរមកពីភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ បានឡើងមកជួបជុំគ្នានៅខាងមុខសាលាខេត្តបាត់ដំបងក្នុងគោលបំណងទាមទារដីបឹងតាអឿ ដែលជាដីរដ្ឋ ទុកជាសម្បត្តិរដ្ឋវិញដើម្បីបានទឹកប្រើប្រាស់នៅក្នុងសហគមន៍ទាំងមូល បន្ទាប់ពីដីបឹងនេះមានបុគ្គលមួយចំនួនបានឃុបឃិតគ្នាជាមួយស្ថាប័នពាក់ព័ន្ធពុះក្បាលដីបឹងបុរាណនេះយកធ្វើជាដីលំនៅដ្ឋាន និងជារបស់កម្មសិទ្ធិឯកជនរួចមក។
-
កាសែតនគរបាលជាតិនឹងចាប់ផ្តើមចេញផ្សាយនៅថ្ងៃសៅរ៍សប្តាហ៍នេះ
នគរបាលជាតិនឹងចាប់ផ្តើមចេញផ្សាយកាសែតប្រចាំថ្ងៃពណ៌ធម្មជាតិរបស់ខ្លួនដែលមាន១២ទំព័រ នៅថ្ងៃសៅរ៍ ដោយច្បាប់ដំបូងរំឭកដល់ខួប៧០ឆ្នាំ ចាប់តាំងពីកងកម្លាំងនគរបាលជាតិត្រូវបានបង្កើតឡើងក្រោមការកាន់កាប់របស់ជប៉ុន នេះបើតាមនិពន្ធនាយកកាសែតនេះបានលើកឡើងកាលពីម្សិលមិញ។ លោក អាត ប៊ុន្នី អតីតអ្នកយកព័ត៌មានទូរទស្សន៍បាយ័ន ដែលនឹងធ្វើជានិពន្ធនាយកកាសែតនេះបានមានប្រសាសន៍ថា “កាសែតនគរបាលជាតិ” នឹងចាប់ផ្តើមចេញផ្សាយលេខពិសេសរំឭកខួបមុនពេលចេញផ្សាយព័ត៌មានជាទៀងទាត់អំពីបទល្មើស សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
-
"បញ្ហាទំនាស់ដីធ្លីភាគច្រើនបង្កឡើងដោយឈ្មួញមានប្រាក់និងមន្ត្រីមានអំណាច"
នៅព្រឹកថ្ងៃទី១១ ខែឧសភា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន និងតំណាងសហគមន៍មានទំនាស់ដីធ្លីជាង ១០សហគមន៍ នៅខេត្តព្រះសីហនុ លើកពីបញ្ហារំលោភដីធ្លីនានា ដែលបានកើតមានរ៉ាំរ៉ៃ ហើយអាជ្ញាធរមិនទាន់បានដោះស្រាយ។ ថ្លែងក្នុងកម្មវិធីដែលរៀបចំនៅឆ្នេរអូរឈើទាល (អតីតដីក្រុមហ៊ុនអារីស្តុន) ខេត្តព្រះសីហនុ នៅព្រឹកនេះ លោក ប៊ួន ណារិទ្ធ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ មានប្រសាសន៍ថា ពលរដ្ឋនៅប្រឈមនឹងបញ្ហាទំនាស់ដីធ្លី ហើយពលរដ្ឋក្រីក្របានបន្តប្រឈមការរំលោភបំពានដីធ្លីពីសំណាក់មន្ត្រីមានអំណាច និងអ្នកមានទ្រព្យធន ដោយប្រើប្រព័ន្ធតុលាការដើម្បីគំរាមកំហែងពលរដ្ឋ។
-
ឣាជ្ញាធរគំរាមចុះរុះរើផ្ទះដើម្បីដំណើរការគម្រោងសាងសង់ស្តារកំណាត់ផ្លូវជាតិលេខ១ឡើងវិញ
អាជ្ញាធរខណ្ឌច្បារអំពៅ គំរាមចុះរុះរើផ្ទះពលរដ្ឋនៅអមផ្លូវជាតិលេខ១ ចាប់ពីក្បាលស្ពានមុនីវង្ស រហូតដល់ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ដើម្បីបើកផ្លូវឲ្យដំណើរការគម្រោងសាងសង់កំណាត់ផ្លូវជាតិនេះឡើងវិញដោយអះអាងថា ពលរដ្ឋទាំងនោះបានឯកភាពទទួលសំណងតែមិនព្រមចាកចេញ ។
-
CCHRអំពាវនាវជាថ្មីទៀតឲ្យមានកិច្ចពិភាក្សាពិគ្រោះយោបល់លើសេចក្ដីច្បាប់អង្គការ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR អំពាវនាវជាថ្មីម្ដងទៀត ឲ្យមានកិច្ចពិភាក្សា ពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ការ អំពាវនាវជាថ្មីរបស់CCHRនេះបន្ទាប់ពីទទួលព័ត៌មាន ថា ច្បាប់នេះបានផ្ញើរមកដល់ទីស្ដីការ គណៈរដ្ឋមន្ដ្រី ដែលជាសញ្ញាបញ្ជាក់ ថា នឹងមិនមានការរៀបចំកិច្ចពិគ្រោះយោបល់ណាមួយ រវាងសង្គមស៊ីវិល និងអង្គការនីតិប្រតិបត្ដិនោះឡើយ។
-
សង្គមស៊ីវិលមួយក្រុមចាត់ទុកការបង្កើតច្បាប់គ្រប់គ្រងអង្គការសមាគមជាការទប់ស្កាត់ភេរវកម្ម
សមាគម និងនិស្សិតមួយក្រុម ជំរុញឲ្យរដ្ឋសភា អនុម័តច្បាប់ គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីទប់ស្កាត់ភេរវកម្មនៅកម្ពុជា ខណៈសង្គមស៊ិវិលមួយមួយក្រុមទៀត រិះគន់រដ្ឋាភិបាលដែលកំពុងពន្លឿនច្បាប់នោះ ថានឹងធ្វើឲ្យវិសាលភាពនៃការពង្រីកលទ្ធិប្រជាធិបតេយ្យថយចុះ ។ សេចក្តីថ្លែងការណ៍រួមរបស់សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា និងសមាគមនិស្សិតខ្មែរ ដែលអះអាងថា តំណាងឲ្យអង្គការសង្គស៊ីវិលចំនួន៣០ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ បានប្រកាសស្វាគមទៅនឹងវិធានការ របស់រដ្ឋាភិបាល ដែលកំពុងពន្លឿងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទៅស្ថាប័នពាក់ព័ន្ធ មុននឹងបញ្ជូនទៅឲ្យរដ្ឋសភា ដើម្បីអនុម័ត ។
-
សមាគមអង្គការមិនមែនរដ្ឋាភិបាលខ្វែងគំនិតគ្នា លើច្បាប់ស្តីពីសមាគមអង្គការ
អង្គការសង្គមស៊ីវិលភាគតិចបានសម្តែងការពេញចិត្តចំពោះច្បាប់ស្តីពីសមាគមអង្គការមិនមែនរដ្ឋាភិបាល។ ចំណែកឯអង្គកាសង្គមស៊ីវិលមួយភាគច្រើន បានសម្តែងការមិនពេញចិត្តចំពោះការបញ្ជូនច្បាប់នេះ ទៅកាន់គណៈរដ្ឋមន្ត្រី ដោយពួកគេលើកឡើងថាច្បាប់នេះ ខ្វះតម្លាភាពក្នុងដំណើរការអនុមតិ និងអំពាវនាវឲ្យមានការពិគ្រោះយោបល់ជាសាធារណៈ។