កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • CCHR ខកចិត្ត​នឹង​រដ្ឋាភិបាល​ពន្លឿន​ធ្វើ​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​បង្ហាញ​ការខកចិត្ត នឹង​រដ្ឋាភិបាល​ក្នុង​ការ​ពន្លឿន​ធ្វើ​ច្បាប់ គ្រប់គ្រង​សង្គម​ស៊ីវិល មិន​ទទួលយក​ការព្រួយបារម្ភរបស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួនខណៈ​កម្ពុជា​ប្រកាស​គោរព​លទ្ធិប្រជាធិបតេយ្យ ​។​ ​វិចារណ​កថា របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃ​ទី​៨​ខែ​ឧសភា​ឆ្នាំ​២០១៥​បង្ហាញថា មជ្ឈមណ្ឌល​នេះ សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាលដែល​បញ្ជូន​សេចក្តីព្រាងច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ទៅ​គណៈរដ្ឋមន្ត្រី បើទោះបីជា​មាន​អង្គការ​សង្គម​ស៊ីវិល​ជាង​៣០០​ស្ថាប័ន បាន​បង្ហាញ​ពី​ការព្រួយបារម្ភពី​ការ​ខ្វះ​តម្លាភាព​ក្នុង​ដំណើរការ​អនុមតិ​ច្បាប់ និង​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឲ្យមាន​កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណ​ក៏ដោយ​ ។​

  • សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ក្រោយធ្វើ សកម្មភាព រំលោភ ក្មេងប្រុស មិនទាន់ គ្រប់អាយុ

    ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ចាប់រំលោភ សេពសន្ធវៈ ទៅលើក្មេងប្រុសវ័យ អនីតិជនម្នាក់ កាលពីវេលាម៉ោង ១៧ និង ១០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចលើភ្នំធនមន់ ស្ថិតនៅក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើនេះមានឈ្មោះ ស៊ុន រីរ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជន រងគ្រោះមានឈ្មោះ ន-ឆ-ង ភេទប្រុស អាយុ១០ឆ្នាំ រស់នៅ ក្នុងបន្ទុកគ្រួសារ ជាសិស្ស ថ្នាក់ទី៤។

  • CCHR ខកចិត្ត​នឹង​រដ្ឋាភិបាល​ពន្លឿន​ធ្វើ​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​បង្ហាញ​ការខកចិត្ត នឹង​រដ្ឋាភិបាល​ក្នុង​ការ​ពន្លឿន​ធ្វើ​ច្បាប់ គ្រប់គ្រង​សង្គម​ស៊ីវិល មិន​ទទួលយក​ការព្រួយបារម្ភរបស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួនខណៈ​កម្ពុជា​ប្រកាស​គោរព​លទ្ធិប្រជាធិបតេយ្យ ​។​

  • សហជីព​សេរី​កម្មករ​រក​អន្តរាគមន៍​ពី​ GMAC ​ករណី​រោងចក្រ​បញ្ឈប់​បុគ្គលិក​ដោយ​គ្មាន​សំណង​តាមច្បាប់​​

    សហជីព​សេរី​កម្មករ​ស្នើ​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ជួយ​អន្តរាគមន៍​ទៅកាន់​រោងចក្រ​មេន​ហាត​ធេន ក្នុង​ខេត្ត​កំពង់ចាម ដោយ​អះអាង​ថា រោងចក្រ​បាន​បញ្ឈប់​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​ ដោយ​ពុំ​បាន​ផ្ដល់​សំណង​ទៅតាម​ផ្លូវច្បាប់ ។​ ​លិខិត​របស់​សហជីព​សេរី​កម្មករ​ចុះ​ថ្ងៃទី​៧ ខែ​ឧសភា ផ្ញើ​ជូន​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាឲ្យដឹងថា កាលពី​៤​ខែ​មុន ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​មេន​ហាត​ធេន គឺ​លោក យ៉េត សុឃាង ត្រូវបាន​រោងចក្រ​បញ្ឈប់ ហើយ​រហូត​មកដល់ពេលនេះ​មិនទាន់​ទទួលបាន​ការទូទាត់​ប្រាក់​សំណង និង​ប្រាក់ខែ​ទៅតាម​ច្បាប់​ស្តីពី​ការងារ​នោះ​ទេ ។

  • អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣០ គាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់ ស្តីពី​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​

    សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ និង​សមាគមនិស្សិត​ខ្មែរ តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០ បាន​គាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់ ស្តីពី​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ក្រសួងមហាផ្ទៃ ត្រៀម​បញ្ជូន​ដាក់​ទៅ ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ប្រជុំ ពិភាក្សា មុននឹង​បញ្ជូនទៅ​រដ្ឋសភា សុំ​ការអនុម័ត​។​

  • សេចក្តី​​​ព្រាង​​​យ៉ាង​​​អាថ៌កំបាំង​​​​​​នៃ​​​ច្បាប់​​​ស្តីពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ ធ្លាក់​​​ដល់​​​ដៃ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ហើយ​​​

    សេចក្តី​​​ព្រាង​​​ចុង​​​ក្រោយ​​​​​​នៃ​​​ច្បាប់​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​ដើម្បី​​​គ្រប់​​​គ្រង​​​ការ​​​ងារ​​​​​​ក្នុង​​​វិស័យ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដ៏​​​រឹង​​​មាំ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ធ្លាក់​​​ដល់​​​ដៃ​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ហើយ​​​ ដោយ​​​រារាំង​​​​មិន​ឲ្យ​មាន​កិច្ច​​​ប្រជុំ​​​ជា​​​សាធារណៈ​​​ណា​​​មួយ​​​បន្ថែម​​​ទៀត​​​លើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ឡើយ យ៉ាង​​​ហោច​​​ណាស់​​​រហូត​​​ដល់​​​វា​​​ធ្លាក់​​​ដល់​​​ដៃ​​​រដ្ឋ​​​សភា​​​។

    អានបន្ត
  • ជនជាតិ​ដើម​ភាគ​តិច​សួយ​នៅ​កំពង់ស្ពឺ​បារម្ភ​អត់​ដី​ធ្វើ​ស្រែ​ដោយសារ​ជម្លោះ​ដី​នឹង​ក្រុមហ៊ុន​HLH

    ជនជាតិ​ភាគ​តិច​សួយ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ដាក់​ញត្តិ​សុំ​ឲ្យ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ក្រសួង​មហាផ្ទៃ និង​សាលា​ខេត្ត​កំពង់ស្ពឺ ជួយ​ដោះស្រាយ​ផ្តល់​ដី​ដាំ​ដុះ​មក​ឲ្យ​ពួក​គាត់​វិញ ឲ្យ​ទាន់​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ។ ផ្ទៃ​ដី​ដាំ​ដុះ​ដែល​អ្នក​ភូមិ​ទាមទារ​នោះ បច្ចុប្បន្ន​កំពុង​មាន​ជម្លោះ​នឹង​ក្រុមហ៊ុន​ចិន អេច្ឆ.អិល.អេច្ឆ (HLH) ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៨។ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​នេះ​បាន​រារាំង​មិន​ឲ្យ​ពួក​គាត់​ជា​ម្ចាស់​ដី​ធ្លាប់​ដាំ​ដំណាំ និង​អាស្រ័យ​ផល​ផ្សេងៗ​យូរ​ឆ្នាំ​មក​ហើយ​នោះ បាន​ដាំ​ដុះ​ដូច​សព្វដង​នោះ​ទេ។

  • ពលរដ្ឋ​ទប់​ក្រុមហ៊ុន​វៀតណាម​មិន​ឲ្យ​រំលោភ​ដី​និស្សិត​វាស់​ឲ្យ

    ជនជាតិ​​ភាគតិច​ឡាវ​ និង​សន្តិសុខ​ភូមិ​ ក្នុង​ឃុំ​ជ័យឧត្តម​ បាន​ទប់ស្កាត់​កម្មករ​ក្រុមហ៊ុន​វៀតណាម ៣០ នាក់​មិន​ឲ្យ​ដាំ​ដូងប្រេង​ លើ​ដី​របស់​ពួកគាត់​ដែល​​ក្រុម​និស្សិត​​របស់​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​វាស់វែង​ឲ្យ​ពួកគាត់​​​កាលពី​ឆ្នាំ​ ២០១៣ និង​បាន​​ចេញ​ប្លង់​ស្របច្បាប់​ក្នុង​ឆ្នាំ​ ២០១៤ ​។

  • ​ពលរដ្ឋ​ជាង​២០០​នាក់ ចោទ​ក្រុមហ៊ុន​ពីរ​ថា​ឆបោក​ពួក​គេ​នាំ​ទៅ​ធ្វើការ​ក្រៅប្រទេស​​

    ពលរដ្ឋ​ជាង​២០០​នាក់ អះអាងថា​ជា​ជនរងគ្រោះ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចោទ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ ថា​ឆបោក​ប្រាក់​ពួកគេ ជា​ថ្នូរ​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​បិទទ្វារ និង​ម្ចាស់​រត់គេចខ្លួន​។​

  • របាយការណ៍​បង្ហាញ​ថា ដំណោះស្រាយ​​រវាង​ក្រុមហ៊ុន​ចិន​ និង​ពលរដ្ឋ​កោះកុង​ពុករលួយ

    ដំណើរការ​ដោះស្រាយ​ផលប៉ះពាល់​រវាង​ពលរដ្ឋ​ ជាមួយ​​ក្រុមហ៊ុន​ចិន​យូញៀន ស្ថិត​នៅ​ខេត្ត​​​កោះកុង បាន​បង្ហាញ​ថា មិន​មាន​ភាពយុត្តិធម៌​ និង​ពុករលួយ ដោយ​មន្ត្រី​ឆ្លៀត​ឱកាស​ប្រមូល​យក​ចំណេញ​ពី​ការដោះស្រាយ​ បណ្តាលឲ្យ​ពលរដ្ឋ​បាត់បង់​មុខរបរ​ប្រចាំ​ថ្ងៃ​អស់​រយៈពេល​ ៧ ​ឆ្នាំ​​។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា។

  • មន្ត្រី​គ.ជ.ប​​ទាំងអស់​នឹង​ត្រូវ​បញ្ចូល​ជា​មន្ត្រី​រាជការ​ស៊ីវិល​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ

    មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទូទាំង​រាជធានី​ខេត្ត​ទាំងអស់ នឹង​ត្រូវ​បញ្ចូល​ជា​មន្ត្រី​រាជការ​ស៊ីវិល​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ បើ​យោង​តាម​ប្រសាសន៍​អនុប្រធាន​គ.ជ.ប លោក គុយ ប៊ុនរឿន បាន​ថ្លែង​នៅ​ថ្ងៃ​ទី៧ ឧសភា ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​មន្ត្រី​គ.ជ.ប។

  • ប្រជាពលរដ្ឋ​ចោទឧកញ៉ាឃុន សៀ ថាចាក់ដី​រំលោភ​យក​ដី​ប្រឡាយ នៅតាម​បណ្តោយ​ផ្លូវ៣៧១

    លោក​ឧកញ៉ា ឃុន សៀ ត្រូវបានប្រជាពលរដ្ឋរិះគន់ ក្នុងការ​ចាក់ដី លុប​ប្រឡាយទឹក មួយកន្លែង ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៣៧១ ក្នុងភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។ ប្រជាពលរដ្ឋបន្តថា​ការចាក់ដី​រំលោភ លើ​ប្រឡាយទឹក​នេះ គឺ​មិន​មានតែ​លោក​ឧកញ៉ា ឃុន សៀ អាង​ឥទ្ធិពល និង​យកឈ្មោះ អ្នកមានអំណាច ធ្វើជា​ខែលនោះទេ គឺមាន​មនុស្ស​មួយចំនួន​ទៀតផង​ង​ដែរ​។

  • អាជ្ញាធរ​ខេត្ត​ស្វាយរៀងរារាំងរថយន្ត​​សហជីព​ដែល​គ្រោង​មក​តវ៉ានៅភ្នំពេញ​​

    រថយន្ត​ដែល​ដឹកមន្រ្តី​សហជីព​សម្ព័ន្ធ​សហជីព​ចលនា​កម្មករខេត្ត​ស្វាយ​រៀងចំនួន​៩នាក់​​ ត្រូវ​បានកម្លាំង​នគរ​បាល​​ខេត្ត​​ស្វាយរៀងឃាត់ទុក ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ដោយ​មន្រ្តីសហជីព​អះអាង​ថា​ជា​ការ​រារាំងពួកគាត់​​មិន​ឲ្យ​​មក​រាជធានីភ្នំពេញដើម្បី​តវ៉ា។​

  • ពលករ​ជាង២​០០នាក់សុំ​ឲ្យ​ក្រសួងការងារ​ជួយ​ ក្រោយ​ពី​ក្រុមហ៊ុន​​ពីរបាន​បោកប្រាស់

    ពលរដ្ឋ១៣​នាក់តំណាង​ឲ្យ​ពលរដ្ឋ​ ២០១​នាក់ មកពីបណ្តា​ខេត្តក្រុង​នានា​ ដែល​រងគ្រោះ​ពីការ​ឆបោក​​ប្រាក់ពីក្រុម​ហ៊ុន​ជ្រើរើស​ពលករពីរ​ នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ​ បានស្នើឲ្យក្រសួង​ការ​ងារ​​ជួយ​​ពន្លឿ​ន​​ការ​ដោះ​ស្រាយ​​ដល់​​ពួក​គេ​។ តាមរយៈសន្និសីទកាសែត ​នៅទី​ស្នាក់​ការ​កណ្តាល​​របស់​​សមាគម​អាដហុក​ ពលរដ្ឋទាំងនោះ បានទាមទារ​ក្រសួង​ការ​ងារ​ជួយ​ដោះ​ស្រាយ​សង​ប្រាក់​ដល់​ពួកគេ​ដែលក្រុមហ៊ុន​ទាំងពីរ​នេះ បាន​យក​ដោយ​សន្យា​ថា​ នឹង​បញ្ជូន​ពួក​គេ​ទៅ​ធ្វើការ​ នៅប្រទេស​ជប៉ុន ក្រសួង​ការងារ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងនេះ រង់ចាំ​បន្តិច​​សិន ព្រោះ​​ក្រសួង​​កំពុង​ធ្វើការ​​លើ​​សំណុំ​​រឿង​នេះ។

  • អតីត​ស្ត្រី​បឹងកក់​ប្រមាណ​១០០​នាក់​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ

    អតីត​ស្ត្រី​បណ្ដាញ​សហគមន៍​បឹងកក់​ប្រមាណ​១០០​នាក់ បាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​មុខ​សាលាក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ឧសភា បន្ទាប់​ពី​ស្ត្រី​បឹងកក់​ព្យាយាម​អង្គុយ​មុខ​សាលាក្រុង​និង​ស្រែក​ដាក់​មេក្រូ​ទាមទារ​សំណង​ដីធ្លី។ ជម្លោះ​ដី​របស់​អតីត​ស្ត្រី​បណ្ដាញ​សហគមន៍​បឹងកក់ បាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ជារឿយៗ​ពួកគាត់​តែង​ទៅ​ស្នើ​ដល់​ស្ថាប័ន​របស់​រដ្ឋាភិបាល​មាន​សាលាក្រុង ឬ​រដ្ឋសភា​ជាដើម ដើម្បី​ដោះស្រាយ​តាម​សំណើ​របស់​ពួកគាត់ មាន​ដូចជា​ទាមទារ​សំណង​ជា​ផ្ទះ​សម្បែង និង​ថវិកា​សមរម្យ ជា​ថ្នូរ​នឹង​ការ​បណ្ដេញ​ចេញ​ជាដើម។

  • អាជ្ញាធរ​ខេត្ត​ក្រចេះ​នឹង​ផ្តល់​ដី​ឲ្យ​ពលរដ្ឋ​ជាង​៤០០​គ្រួសារ​នៅ​លើ​ដី​ដែល​មាន​ជម្លោះ

    អាជ្ញាធរ​ខេត្ត​ក្រចេះ នឹង​ផ្តល់​ដី​ឲ្យ​ក្រុម​ពលរដ្ឋ ៤០០​គ្រួសារ​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ព្រែកប្រសប់។ សព្វថ្ងៃ​នេះ ដី​មាន​ជម្លោះ​នោះ​មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​កំពុង​រស់នៅ។ ទាក់ទង​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​រាស្ត្រ​អះអាង​ថា នឹង​ឃ្លាំ​មើល​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ជុំវិញ​រឿង​នេះ។ ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ក្រុម​ការងារ​ចម្រុះ​ខេត្ត​ក្រចេះ ដឹក​នាំ​ដោយ លោក ខ័ណ្ឌ ចំណាន អភិបាល​រង​ខេត្ត​ក្រចេះ នឹង​ផ្តល់​ដី​ឲ្យ​ក្រុម​ពលរដ្ឋ ៤០០​គ្រួសារ ឋិត​ក្នុង​ឃុំ​ចំបក់ ស្រុក​ព្រែកប្រសប់។

  • សង្គម​ស៊ីវិល​សាទរ​ចំពោះ​នគរបាល​ជាតិ​ប្ដេជ្ញា​លុប​បំបាត់​និទ្ទណ្ឌភាព​បង្ក​ដោយ​កូន​អ្នក​មាន​អំណាច

    ក្រុម​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​សាទរ​ចំពោះ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ប្រកាស​ថា​នឹង​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព ចំពោះ​កូន​ចៅ​របស់​អ្នក​មាន​ស្តុកស្ដម្ភ និង​អ្នក​មាន​អំណាច។ យ៉ាង​ណា​ក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ដើម្បី​ឲ្យ​ការ​ប្ដេជ្ញា​នេះ​មាន​ប្រសិទ្ធភាព​ទៅ​បាន គឺ​ត្រូវ​តែ​ស៊ើប​អង្កេត​ឡើង​វិញ​នូវ​អំពើ​និទ្ទណ្ឌភាព​ជាច្រើន​ផ្សេង​ទៀត រួម​មាន​ករណី លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ជាដើម។

  • ចៅសង្កាត់​​​ជាប់​​​សង្ស័យ​​​ក្នុង​​​ការ​​​គប់​​​គ្រាប់​​​បែក​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​ជុំវិញ​​​វិវាទ​​​ដី​​​ធ្លី​​​

    យោង​​​តាម​​​មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទា​​​ទោស​​​អតីត​​​ចៅ​​​សង្កាត់​​​​​​ម្នាក់​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​​​​រយៈពេល​​​បី​​​ឆ្នាំ​​​​​​ពីបទ​​​បដិសេធ​​​មិន​​​ព្រម​​​អនុវត្ត​​​តាម​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​កំពូល​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​ ជុំ​​​វិញ​​​វិវាទ​​​ដី​​​ធ្លី​​​មួយ​​​។

  • សង្គមស៊ីវិល ​ទាមទារ​រដ្ឋាភិបាល​បង្ហាញ​ និង​ ពិគ្រោះ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ មុន​ធ្វើ​ការ​អនុម័ត

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាង​ ២៧០ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បង្ហាញ​ជា​សាធារណៈ​ និង​ បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ចុងក្រោយ​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មុន​ធ្វើ​ការ​អនុម័ត។ ​ក៏​ប៉ុន្តែ ​ការ​ទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចាត់​ទុក​ថា ​ជា​ការ​រំខាន​ដល់​ការងារ​របស់​រដ្ឋាភិបាល។

  • កម្មករ​រោងចក្រ​ហ្វូគួយ​តវ៉ា​ឲ្យ​ស្ថានទូត​ចិន​ជួយ​អន្តរាគមន៍

    កម្មករ​ប្រមាណ​ ១០០ ​នាក់​របស់​រោងចក្រ​បោះពុម្ព​រូប​លើ​សម្លៀកបំពាក់​ យីហោ ហ្វូគួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ បាន​ធ្វើការ​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន​ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ ដើម្បី​ស្នើសុំ​អន្តរាគមន៍​លើ​ការបិទ​ទ្វារ​របស់​រោងចក្រ​នេះ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​រួច ដោយ​មិន​ជូន​ដំណឹង​ដល់​កម្មករ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo