កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
សំណុំរឿងបាតុកម្ម ថ្ងៃ១៥កក្កដា នឹងបើកសវនាការជាថ្មី នៅថ្ងៃទី១៩ឧសភា
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានកំណត់ជាថ្មីទៀតថា សំណុំរឿងបាតុកម្ម ថ្ងៃ១៥កក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ នឹងត្រូវបើកសវនាការម្តងទៀត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។ នេះបើតាមដីការបស់ព្រះរាជអាជ្ញារង លោក កែវ សុជាតិ។
-
សង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលចេញសេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការជាសាធារណៈ
ក្រុមអង្គការសង្គមស៊ីវិលប្រមាណជាង ២៥០ស្ថាប័ននៅក្នុងប្រទេសកម្ពុជា បានទាមទារអោយរដ្ឋាភិបាលបើកចំហកិច្ចពិគ្រោះយោបល់ និងកែសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាសាធារណៈ។ ក្រុមសង្គមស៊ីវិលយល់ថា ច្បាប់នេះមានប្រសិទ្ធភាព និងមានភាពឯករាជ្យពិតប្រាកដទៅបាន លុះត្រាណាមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ។
-
សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលផ្អាកការធ្វើច្បាប់គ្រប់គ្រងអង្គការ
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ២៧២ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្អាកដំណើរការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយបញ្ចេញសេចក្តីព្រាងនោះ ជាសាធារណៈ និងបើកទូលាយឲ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃច្បាប់ និងឯករាជភាពការងារ។ ការស្នើនេះធ្វើឡើងស្របពេលដែលសេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងខែឧសភា ឆ្នាំ ២០១៥ នេះ ហើយនឹងត្រូវដាក់ជូនរដ្ឋសភាធ្វើការអនុម័តនាពេលឆាប់ៗខាងមុខ។
-
ផ្ទះពលរដ្ឋជាង ១០ ខ្នងបាក់ចូលច្រាំងទន្លេដោយក្រុមហ៊ុនបុកគ្រឹះ
ផ្ទះប្រជាពលរដ្ឋចំនួនជាង ១០ ខ្នង ដែលស្ថិតនៅតាមដងច្រាំងទន្លេសាប នៃចំណុចភូមិសាស្ត្រភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ បាននិងកំពុងរងការបាក់ស្រុតធ្លាក់ចូលទៅក្នុងទន្លេ ជាបន្តបន្ទាប់ ដោយសារបាក់ដីច្រាំងទន្លេ ដែលអ្នកភូមិអះអាងថា បណ្ដាលមកពីក្រុមហ៊ុនវឌ្ឍនៈ ធ្វើការបុកគ្រឹះដើម្បីរៀបចំធ្វើរបាំងការពារសំណង់អគារដ៏ធំមួយរបស់ខ្លួន ដែលស្ថិតនៅជាប់ច្រាំងទន្លេ។
-
បក្សប្រឆាំងបង្ហាញជំហរមិនគាំទ្រឲ្យមានច្បាប់ត្រួតសង្គមស៊ីវិល
គណបក្សសង្គ្រោះជាតិ បង្ហាញជំហរមិនគាំទ្រច្បាប់រឹតបន្តឹងសេរីភាពសង្គមស៊ីវិល ខណៈបក្សកាន់អំណាច កំពុងជំរុញឲ្យមានច្បាប់មួយ ដែលអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបារម្ភថា ច្បាប់នោះនឹងបង្កផលលំបាក ដល់ឯករាជ្យភាពរបស់អង្គការក្រៅរដ្ឋាភិបាល ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលថ្មីៗនេះបានក្រើនរំឭកឲ្យមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល ពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការសង្គមស៊ីវិល ដើម្បីបញ្ជូនទៅរដ្ឋសភា នៅអំឡុងខែឧសភានេះដើម្បីពិនិត្យ និងពិភាក្សាអនុម័ត បើទោះបីជាសង្គមស៊ិវិលរិះគន់ថា មាត្រាខ្លះនៃសេចក្តីព្រាងច្បាប់នោះ មានចរិតដាក់កំហិតសេរីភាពសង្គមស៊ីវិលក៏ដោយ ។
-
សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ
មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន បានទទួលស្គាល់ថា សេរីភាពសារព័ត៌មាននៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរខ្លះ ប៉ុន្តែពួកគេនៅបារម្ភពីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលនៅមានការខ្វះចន្លោះ និងមិនបានចែងឲ្យច្បាស់ពីដែនកំណត់នៃប្រភេទព័ត៌មាននៅឡើយ
-
ពលរដ្ឋរងប៉ះពាល់គម្រោងវារីអគ្គិសនីសេសាន ៧០ គ្រួសារទទួលយកសំណង
មន្ត្រីបាននិយាយថា ប្រជាពលរដ្ឋប្រមាណ ៧០ គ្រួសារបន្ថែមទៀត ដែលរស់នៅតំបន់ទំនាបបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម ២ ស្ថិតក្នុងភូមិស្រែស្រណុក និងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងបានយល់ព្រមទទួលយកសំណង ជាដីលំនៅឋានទំហំ ២០ ម៉ែត្រគុណ ៥០ ម៉ែត្រ និង ថវិកា ៦០០០ ដុល្លារ ពីក្រុមហ៊ុនដើម្បីចាកចេញទៅកាន់ទីតាំងលំនៅថ្មី ដែលមានចម្ងាយប្រមាណជាង ១៥ គីឡូម៉ែត្រ ពីភូមិចាស់របស់ពួកគេ។ លោក សុវណ្ណ ពិសេដ្ឋ អភិបាលរងស្រុកសេសាន បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសៅរិ៍ តំណាងក្រុមហ៊ុន និងអាជ្ញាធរខេត្តបានចុះជួបពិភាក្សាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ នៅភូមិចំនួនពីរនៃឃុំក្បាលរមាស ស្រុកសេសាន ដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ ដើម្បីរកដំណោះស្រាយ។ ជាលទ្ធផល អ្នកភូមិចំនួន ៧០ គ្រួសារ បានយល់ព្រមទទួលយកដំណោះស្រាយជាសំណងតាមគោលនយោបាយរបស់អាជ្ញាធរ និងរបស់ក្រុមហ៊ុន។
-
ក្លឹបអ្នកកាសែតចង់ឲ្យមានសំឡេងរួមមួយដើម្បីស្នើសុំព័ត៌មានពីស្ថាប័នរដ្ឋដែលមិនងាយផ្តល់ព័ត៌មាន
អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាចង់ឲ្យសមាគមអ្នកសារព័ត៌មានទាំងអស់រួមសហការគ្នា ដើម្បីរកមធ្យោបាយស្នើសុំព័ត៌មានពីស្ថាប័នរដ្ឋណាមួយដែលមិនងាយផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន ។ អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា បានថ្លែងបែបនេះនៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៥ ព្រឹកថ្ងៃចន្ទនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana Hotel) ។
-
ស្ថាប័នបោះឆ្នោតនឹងពិភាក្សាដេញដោលគ្នាអំពីតួនាទីរបស់សមាជិកខ្លួនមួយរូបជុំវិញការចូលរួមថ្ងៃទិវាពលកម្មអន្តរជាតិ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងជួបប្រជុំគ្នានៅថ្ងៃនេះ ដើម្បីសម្រេចថាតើត្រូវស្ដីបន្ទោសសមាជិកម្នាក់ក្នុងចំណោមសមាជិកថ្មីរបស់ខ្លួន គឺលោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាជុំវិញការចូលរួមនៅក្នុងការហែក្បួនដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិកាលពីថ្ងៃសុក្រឬក៏អត់។ លោក រ៉ុង ឈុន គឺជាសមាជិកមួយរូបក្នុងចំណោមសមាជិកចំនួនបួនរូបដែលត្រូវបានជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើជាសមាជិក គ.ជ.ប.ថ្មី ដែលបានចូលកាន់តំណែងកាលពី៣សប្ដាហ៍កន្លងមកនេះ។ គណបក្សប្រជាជនកម្ពុជាក៏បានជ្រើសរើសសមាជិករបស់ខ្លួនចំនួនបួនរូបដែរ ហើយបានជ្រើសរើសសមាជិកអព្យាក្រឹតទី៩រួមគ្នាជាមួយគណបក្សប្រឆាំង។
-
ពលរដ្ឋ និងអង្គការសង្គមស៊ីវិលប្តឹងឧកញ៉ាកាប់បំផ្លាញព្រៃឈើ
ប្រជាពលរដ្ឋជាង ៣០ នាក់ និងមន្ត្រីអង្គការសង្គមស៊ីវិល គ្រោងដាក់ពាក្យប្តឹងឧកញ៉ា ២ រូប និងមនុស្សមួយចំនួនទៀត ទៅសាលាដំបូងខេត្តក្រចេះ នៅក្នុងសប្តាហ៍នេះ ជុំវិញករណីកាប់រានឈូសឆាយដីព្រៃឈើ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទំហំ ៣១២០ ហិកតា យកទៅធ្វើជាកម្មសិទ្ធិ។ នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលគ្រោងដាក់ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ បានប្តឹងលោកឧកញ៉ា អេង នៅផ្សារបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងលោកឧកញ៉ា លឹម ប៊ុនណា នៅឃុំប្រធាតុ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពីបទកាប់រានឈូសឆាយដីព្រៃដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងជនល្មើសមួយចំនួនទៀត ដែលបានរួមគ្នាធ្វើឲ្យបាត់បង់តំបន់ព្រៃឈើ សរុបទំហំ ៣១២០ ហិកតានៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ។
-
អង្គការសង្គមស៊ីវិលជាង២៥០ ស្នើឲ្យមានការពិភាក្សាច្បាប់គ្រប់គ្រងNGO
អង្គការសង្គមស៊ីវិលជាង២៥០ នៅថ្ងៃចន្ទនេះ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការអនុម័តពង្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយស្នើឲ្យរដ្ឋាភិបាលបញ្ចេញសេចក្តីព្រាងជាសាធារណៈសម្រាប់ការពិគ្រោះយោបល់។ អង្គការសង្គមស៊ីវិលទាំងនោះរួមមានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សម្ព័ន្ធសហគមន៍កសិករកម្ពុជា គណៈកម្មាធិការនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ អង្គការផេកកម្ពុជា និងអង្គការស្តារកម្ពុជាជាដើម។
-
ប្រធាន គ.ជ.ប ថ្មីព្រមានចាត់វិធានការលើលោក រ៉ុងឈុន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការព្រមានចាត់វិធានការទៅលើសមាជិករបស់ខ្លួន លោក រ៉ុង ឈុន ប្រសិនបើសមាជិករូបនេះ មិនបញ្ឈប់សកម្មភាពរបស់ខ្លួនក្នុងការចូលរួមបណ្តាញសង្គមផ្សេងៗ ខណៈដែល លោក រ៉ុង ឈុន និងអង្គការសង្គមស៊ីវិលយល់ឃើញថា ការចូលរួមបែបនេះ មិនមានអ្វីខុសច្បាប់នោះទេ។ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ពីម្សិលមិញថា គ.ជ.ប នឹងបើកកិច្ចប្រជុំនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាលើសកម្មភាពរបស់សមាជិក គ.ជ.ប លោក រ៉ុង ឈុន ដែលបានចូលរួមទិវាពលកម្មអន្តរជាតិថ្ងៃ ១ ឧសភា ដែលរៀបចំធ្វើឡើងដោយក្រុមសង្គមស៊ីវិលនៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌដូនពេញ ដោយអះអាងថា លោក រ៉ុង ឈុន ដែលជាសមាជិកស្ថាប័នអព្យាក្រឹត គឺមិនអាចពាក់ព័ន្ធសកម្មភាពនយោបាយ ឬចូលរួមសកម្មភាពបែបនេះបានទេ។
-
មន្ត្រីថាសហជីពរំលោភចំពោះការដើរហែក្បួន
មន្រ្តីសាលារាជធានី បានថ្លែងថា មេដឹកនាំសហជីពមួយចំនួនបានរំលោភលើគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ដោយបានដើរដង្ហែក្បួននៅក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិកាលពីថ្ងៃសុក្រ។ លោក ឡុង ឌីម៉ង់អ្នកនាំពាក្យសាលារាជធានី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា លិខិតមួយច្បាប់ ត្រូវបានផ្ញើទៅឱ្យមេដឹកនាំសហជីពដែលមានគម្រោងធ្វើបាតុកម្មនៅថ្ងៃឈប់សម្រាក ១ ឧសភា ដែលគេស្គាល់ថា ជាទិវាពលកម្មអនុ្តរជាតិ ដែលបានហាមឃាត់ការហែក្បួន។
-
អ្នកភូមិខេត្តស្ទឹងត្រែងទទួលយកការផ្តល់សំណងជាដីថ្មីដើម្បីចាកចេញពីកន្លែងសាងសង់ទំនប់វារីអគ្គិសនី
អ្នកភូមិ៧០គ្រួសារនៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃសៅរ៍បានទទួលយកការផ្តល់សំណងជាដីថ្មីរបស់រដ្ឋាភិបាលផ្លូវការចំពោះស្រែចម្ការដែលពួកគាត់បានបាត់បង់ដោយសារទំនប់វារីអគ្គិសនីសេសាន២កំពុងសាងសង់ ជាការទទួលយកសំណងលើកដំបូង។ យ៉ាងហោចណាស់ អ្នកភូមិ១៦គ្រួសារក្នុងចំណោមអ្នកភូមិប្រហែល៨០០គ្រួសារត្រូវបានបណ្តេញចេញដើម្បីបើកផ្លូវសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់នោះ បានទទួលយកសំណងជាប្រាក់រួចហើយរហូតដល់២០.០០០ដុល្លារ។
-
សមាជិកគ.ជ.ប បើកការប្រជុំ ករណីលោក រ៉ុង ឈុន ចូលរួមទិវាពលកម្មអន្តរជាតិ
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃចន្ទ វេលាម៉ោង៩ព្រឹកនេះ បានបើកការប្រជុំ ដើម្បីជជែកពីករណី លោក រ៉ុង ឈុន ដែលទៅចូលរួមទិវាពលកម្មអន្តរជាតិជាមួយសង្គមស៊ីវិល និងប្រជាពលរដ្ឋកាលពីថ្ងៃទី០១ខែឧសភា។
-
ក្លឹបអ្នកកាសែតចង់ឲ្យមានសំឡេងរួមមួយដើម្បីស្នើសុំព័ត៌មានពីស្ថាប័នរដ្ឋដែលមិនងាយផ្តល់ព័ត៌មាន
អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាចង់ឲ្យសមាគមអ្នកសារព័ត៌មានទាំងអស់រួមសហការគ្នា ដើម្បីរកមធ្យោបាយស្នើសុំព័ត៌មានពីស្ថាប័នរដ្ឋណាមួយដែលមិនងាយផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន ។ អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា បានថ្លែងបែបនេះនៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៥ ព្រឹកថ្ងៃចន្ទនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana Hotel) ។
-
សង្គមស៊ីវិលអំពាវនាវសុំឲ្យរដ្ឋាភិបាលលើកកម្ពស់វិស័យសារព័ត៌មាន
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើប្រព័ន្ធផ្សព្វផ្សាយ អំពាវនាវសុំឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត ផ្ដល់សិទ្ធិឲ្យបានទូលំទូលាយចំពោះវិស័យសារព័ត៌មាន ជាពិសេសត្រូវមានការគាំពារដោយច្បាប់មួយដ៏ជាក់លាក់ និងត្រូវហ៊ានដាក់ទោសប្រឆាំងអ្នកបំពានលើអ្នកកាសែត ជាជាងត្រឹមចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស។ សាររបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ធ្វើឡើងនៅពេលនេះ គឺចំថ្ងៃនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោយពីមហាសន្និបាតអង្គការសហប្រជាជាតិកំណត់ថ្ងៃទី៣ ឧសភា ជាទិវារំលឹកគុណចំពោះអ្នកកាសែត ដែលលះបង់អាយុជីវិត និងរងការគំរាមកំហែងនៅជុំវិញពិភពលោក។
-
សម្ព័ន្ធកំណែទម្រង់បោះឆ្នោតពិភាក្សាបញ្ហាចម្រូងចម្រាស
ក្រុមអង្គការប្រហែល ២០ នៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងអ្នកតំណាងមកពីគណបក្សនយោបាយ កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាពីមាត្រាចម្រូងចម្រាសនៃច្បាប់បោះឆ្នោតដែលបានអនុម័តដោយតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ កាលពីខែឧសភា។ កិច្ចប្រជុំនេះបានធ្វើឡើង បន្ទាប់ពីសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានធ្វើការវាយតម្លៃលើច្បាប់បោះឆ្នោត រកឃើញថា មាត្រាចំនួន ១២ ក្នុងច្បាប់ មានលក្ខណៈល្អប្រសើរជាងច្បាប់បោះឆ្នោតមុន និងមាត្រាចំនួន ១១ នៅតែមិនល្អដដែល ហើយមាត្រា ៧ មិនច្បាស់លាស់។
-
អាដហុកដាក់លិខិតស្វែងរកអន្តរាគមន៍ទៅក្រសួងការបរទេស
សមាគមការពារសិទ្ធិមនុស្សអាដហុកបានដាក់លិខិតស្វែងរកការអន្តរាគមន៍ទៅក្រសួងការបរទេសស្នើសុំជួយអន្តរាគមន៍រកយុត្តិធម៌ជូនជនរងគ្រោះខ្មែរម្នាក់ដែលត្រូវថៅកែថៃបាញ់សម្លាប់ នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៥ កន្លងមក។ តាមលិខិតសុំអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ្តបត្តិការអន្តរជាតិ កាលពីថ្ងៃទី ២៩ ខែមេសា ដែលចុះហត្ថលេខាដោយលោក ធន សារាយ ប្រធានសមាគមអាដហុកបានឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៥ មានករណីមេការថៃបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរម្នាក់ឈ្មោះ ផាត សុអ៊ិន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានទៅធ្វើការជាកម្មករនៅប្រទេសថៃ ត្រូវបានមេការកម្មករសំណង់ជនជាតិថៃឈ្មោះ តា យ៉ៃ បាញ់ចំនួន ៦ គ្រាប់ដោយកាំភ្លើងខ្លី បណ្តាលឲ្យស្លាប់។
-
សហជីពកម្មករទាមទារលក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករក្នុងទិវាពលកម្ម
សហជីពកម្មករថ្ងៃនេះ បានជួបជុំគ្នានៅតាមកន្លែងផ្សេងៗគ្នាក្នុងក្រុងភ្នំពេញ ដើម្បីទាមទារលក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករ និងបានអំពាវនាវសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការព្រាងច្បាប់សហជីព ដែលអ្នកប្រឹក្សាការងារ ព្រួយបារម្ភថា នឹងត្រូវប្រើប្រាស់ដើម្បីបង្ក្រាបសហជីពណា ដែលរដ្ឋាភិបាលមិនពេញចិត្ត។